Home ព័ត៌មានអន្តរជាតិ រឿងរ៉ាវប្លែកៗលើពិភពលោក! កុលសម្ព័ន្ធមួយក្រុមនេះមានម្រាមជើងដូចសត្វអូទ្រីស

រឿងរ៉ាវប្លែកៗលើពិភពលោក! កុលសម្ព័ន្ធមួយក្រុមនេះមានម្រាមជើងដូចសត្វអូទ្រីស

119
0

ប្រទេសហ្ស៊ីមបាវ៉េ ៖ យើងបានជ្រាបហើយថា មនុស្សគ្រប់រូបលើពិភពលោក មិនថារស់នៅទ្វីបអាស៊ី, ទ្វីបអឺរ៉ុប ឬទ្វីបអាហ្វ្រិក សុទ្ធតែមានរូបរាងដូចៗគ្នាទាំងអស់ គឺមានដៃ២ ជើង២ ឬមានម្រាមដៃ៥ និងម្រាមជើង៥ ហើយខុសគ្នាតែពណ៌សម្បុរប៉ុណ្ណោះ ។ ប៉ុន្តែសម្រាប់ពួកកុលសម្ព័ន្ធមួយក្រុមនេះវិញមានរូបរាងដូចគ្នានឹងមនុស្សទូទៅដែរ ប៉ុន្តែជើងទាំងសងខាងរបស់ពួកគេមានតែម្រាម២ប៉ុណ្ណោះ ហើយម្រាមជើងខុសប្លែកបែបនេះ គឺបានកើតឡើងតាំងពីពួកគេចាប់កំណើតពីផ្ទៃម្តាយមកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUcVlFghQ7KtmhJ3k7ix_hU_J-NJM995fKf4N8bBcVGH9yhDhFWz4g2_iLV_MySG5SqMwPBD6v66WyY7N51Jl5pci1zttJeHqtV0PfSD8PBuJbDqMKc5moaVE142tM1-rHDo_A5wPend0JlLKUl-TAZVPUySWaRAs5Y7clRTi7fIJ68hTJCn0GfCvAAvw/s750/1_oLqDKj1k45QfAEUV5ZRdxA.jpg

ពួកកុលសម្ព័ន្ធខាងលើនេះឈ្មោះ Vadoma រស់នៅប្រទេសហ្ស៊ីមបាវ៉េ គឺសុទ្ធតែមានម្រាមជើងខុសពីមនុស្សទូទៅ ។ ពួកគេមានហ្សែនដែលបន្តតាំងពីជំនាន់ចាស់ៗបុរាណមកម៉្លេះ គឺហៅថា ជំងឺជើងសត្វអូទ្រីស (Ostrich Foot Syndrome) ឬហៅតាមវិទ្យាសាស្ត្រថា Ectrodactyly ឬគេស្គាល់ជាទូទៅថា ជើងម្រាម២ (Lobster Claw Syndrome) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgJByjmwfRtTijV_TuQkWCDZeBOQOb6oFIv9rABV_uri75TRio39iuOobYyNYnpPOfvjn6g_SJUIQn-gqmjQOnDB1FC1cH8O0frvIUjXKevzGUDHztTqwgQZhOBIrVy7R2lMEXuC_Quu1SnHxPR5EKuhD0zRRWZqE-o2UgxqANRYfWBa0noaRI3FH7v6k/s768/close-up-photo-of-brown-ostrich-feet-1201398-768x504.jpg

វាជាភាពមិនប្រក្រតីរបស់គ្រោងឆ្អឹងដៃ ឬជើង ដែលភាពខុសប្លែកនេះបានកើតឡើងតាំងពីកំណើតមកម៉្លេះ ហើយវាអាចឆ្លងពីមួយជំនាន់ទៅមួយជំនាន់ទៀត ។ ប៉ុន្តែជំងឺជើងសត្វអូទ្រីស មិនបានកើតឡើងចំពោះមនុស្សរស់នៅក្នុងភូមិទាំងអស់ទេ គឺវាកើតឡើងចំពោះក្រុមកុលសម្ព័ន្ធមានក្រូម៉ូសូម លេខ៧ តែប៉ុណ្ណោះ ។ ហេតុនេះ បើប្រៀបធៀបចំនួនវិញ គឺស្មើនឹងម្នាក់ក្នុងចំណោមមនុស្ស៤នាក់ នៃអ្នករស់នៅក្នុងភូមិទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjayOhvy2__W2n4_w4qXDj6lxbiPedQNccMrQL92vJtrqxw4ZezKMt_OQd3tNWsDlVSrCOTPcy0v91SAzHsqJi8rOnitRxtmnsNlDVApVH6YFEEKf9f2WRq3rGzu-_6YOI9D9CduDiOmd9tT0TjkJst3oxHc4VJrJLFRZ4RYKZQI-QQClBPK35KaobCxUU/s1200/Vadoma-tribe.webp

ចំណែកមូលហេតុដែលបណ្តាលឱ្យពួកកុលសម្ព័ន្ធ Vadoma មានជើងដូចសត្វអូទ្រីសបែបនេះ ដោយសារពួកគេបានរស់នៅដាច់ឆ្ងាយពីសង្គម និងរៀបការជាមួយពួកកុលសម្ព័ន្ធដូចគ្នាប៉ុណ្ណោះ ។ ហេតុនេះ ទើបធ្វើឱ្យហ្សែនខុសធម្មតានេះមិនអាចឆ្លងរាលដាល ឬបញ្ជូនបន្តទៅកុលសម្ព័ន្ធផ្សេងទៀត ។

ចំណុចមួយទៀតដែលពួកកុលសម្ព័ន្ធ Vadoma មានលក្ខណៈខុសប្លែកគ្នាពីកុលសម្ព័ន្ធផ្សេងនៅអាហ្វ្រិក គឺពួកគេមិនធ្វើកសិកម្មទេ ប៉ុន្តែពួកគេបានប្រកបរបរបាញ់សត្វ ឬស្ទូចត្រីសម្រាប់យកមកចិញ្ចឹមជីវិត ។ ក្រៅពីនេះ គឺការដាំដុះបន្លែបង្ការនៅជុំវិញផ្ទះ និងបេះផ្លែឈើព្រៃទុកបរិភោគ ។ រីឯផ្ទះវិញបានធ្វើឡើងពីដើមឈើ និងវត្ថុទាំងអស់ដែលពួកគេរកបាននៅក្នុងព្រៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPzjtNK-RYSDSO_yGalNTSFgGxg3fGSEsCVX8dV2if82GVSFJ21GFL_FlzaTMrrFXoAM31kEapl6S-sdnMP2qtqRTumqOs5C84vX5lvYo7S5ugL3ooomomFvtGe6Xr-ko2OWDsPpMC40_E7aci84IIUp0AZGbX1uJKn6-w-gQ9iW8pFBrTRGSZgPFBjoQ/s1200/80789100.webp

បើទោះជាពេលកន្លងមក រដ្ឋាភិបាលហ្ស៊ីមបាវ៉េបានព្យាយាមទាក់ទាញពួកគេមកចូលរួមក្នុងសង្គម ដូចជា ៖ បញ្ជូនកូនចៅឱ្យមកសាលារៀនដើម្បីមានចំណេះដឹង ប៉ុន្តែពួកគេបដិសេធការជួយពីរដ្ឋាភិបាល ហើយពេញចិត្តនឹងជីវិតបែបនេះ ។ បច្ចុប្បន្ន ពួកកុលសម្ព័ន្ធ Vadoma បានរស់នៅតាមទម្លាប់ដូចកាលពីរាប់រយឆ្នាំមុន និងគ្មានការផ្លាស់ប្តូរអ្វីទាំងអស់ ៕