លោក ហ៊ុយ យ៉ាឡេង ជាផលិតករមួយរូបបានពោលយ៉ាងកំសត់នៅលើបណ្តាញសង្គមពីវិស័យភាពយន្តខ្មែរចាយទុនត្រឹមតែ៥ទៅ៧ម៉ឺនដុល្លារ កំសត់មិនសូវមានអ្នកជួយជ្រោង ខុសឆ្ងាយពីវិស័យចម្រៀងដែលមានការរីកចម្រើនខ្លាំងដែល MV មួយបទរយៈពេល៥នាទីដែលហាក់សម្តៅទៅកាន់បទ «ទេវរាជ» របស់ ទេព បូព្រឹក្ស ហ៊ានចំណាយដល់៣០ម៉ឺនដុល្លារមានក្រុមហ៊ុនធំៗចាយលុយឧបត្ថម្ភ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgINPp7O696B2Xq2w4mLfZkrMwWbhvumDbe-D4A4HNZ4uaiVc3RS77E8dA6lPZxHEFPIidTOOsp9geX-QeLMrUV_ZNcqYCWJbzCFBUHCyzogepwY1LkbfD0NI_e_E5inmLmwnx3NaF23HsI9ZZI5BrkX0qcHfXmUHblRBpoJz-m5WBCqcTPG4CHoCVg8jI/s2048/image_2024-05-28_14-24-33.png

ដូចមហាជនមួយចំនួនធំជ្រាបហើយថា ជី ដេវីត និង ទេព បូព្រឹក្ស បានចំណាយដើមទុនយ៉ាងក្រាស់ក្រែលដើម្បីថតវីដេអូចម្រៀងបទ «ទេវរាជ» លើសបទ «វីរៈនារី» ដល់ទៅ៣ដង ខណៈតួលេខចំណាយត្រូវបានគេបង្ហើបឱ្យដឹងថាចាយរហូតដល់៣០ម៉ឺនដុល្លារព្រមទាំងមានការគាំទ្រពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
ការចំណាយដើមទុនយ៉ាងច្រើននៅក្នុង MV នេះដែរជំរុញឱ្យផលិតករ ហ៊ុយ យ៉ាឡេង ម្ចាស់ស្នាដៃផលិតករភាពយន្តខ្មែរល្បីៗមានដូចជា «ខ្មោចដើមចេកជ្វា», «ផ្ទះខ្មោចទិញ», «វិកលចរិត» រួមទាំងភាពយន្ត «ដើម្បីកូន» បានពោលយ៉ាងកំសត់ទៅលើទុកវិស័យភាពយន្តខ្មែរត្រឹម៥ទៅ៧ម៉ឺនដុល្លារពិបាកមានអ្នកជួយជ្រោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjltm1h3_G5MQjVW9xCEHKB1F7CKVyMvVV2qA7_XsIgV8L2XkgbpXUMiJT5BTHgaXaJM7i8hYHoGF57my_lQHt1U3jQRofcrMzoBy1mnaBgqQp195PB8rjKNcXjej-btvpT9li_nzhWknS59i9Cp5dVmQMHf58Ffwu-lqtfDs2zcSLzzH6bngGr7SsryGM/s2048/image_2024-05-28_14-24-28%20(2).png

លោក ហ៊ុយ យ៉ាឡេង បានសរសេរនៅលើបណ្តាញសង្គមថ្ងៃទី២៧ ឧសភា ថា «សូមអបអរសាទរដែលវិស័យចម្រៀងកំពុងរីកចម្រើនខ្លាំងដែលMV១បទ៥នាទីគេហ៊ានចាយដល់៣០ម៉ឺនដុល្លារ ក្រុមហ៊ុនធំៗហ៊ានចាយលុយឧបត្ថម្ភដោយក្តីរីករាយ។ នៅឡើយតែវិស័យភាពយន្តដែលខ្មែរតែងតែហៅតាមបារាំងថាពួកថតកុនចាយទុនត្រឹម៥ម៉ឺនទៅ៧ម៉ឺនដុល្លារសោះហាក់ដូចនៅកំសត់មិនសូវមានអ្នកជួយជ្រោង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIKEFhus2MkUrQStUtlEK_Kba2yc1-CmR87gfgVzos_Wbg7ZNFNg-3oFotLcMYy4xZkyWhi3pQSaVny_pQxcuhjddhc5cMsjMlMQAZK_kaZeoM8Fv-pg3qEUesXhwlrKTBsjWTn6VfoVBzkDUpjBck_hOp_sxRDFdkDqgDgS6bZ8PSmryWQCTTCYyAgMU/s2048/image_2024-05-28_14-24-31%20(2).png

ផលិតកររូបនេះ បានបន្ថែមទៀតថា «បើមានអ្នកជួយឱ្យ៣០ម៉ឺនដុល្លារដូចគេយកមកថតកុនវិញសុំលេងឱ្យអស់ដៃហើយបើមិនបានល្បី១ពិភពលោកក៏បានល្បីពាក់កណ្តាលពិភពលោកដែរ តែនេះនៅគ្រាន់តែជាការស្រមៃនៅឡើយទេសង្ឃឹមមានអ្នកចិត្តបុណ្យជួយបំពេញ។ ក្តីស្រមៃនេះដើម្បីនាំភាពយន្តខ្មែរទៅកាន់ពិភពលោក ឈប់ហៅពួកខ្ញុំថាពួកថតកុនទៅកុំឱ្យចេះ តែកុនទៅកុនទៅដូចមាត់ សូមហៅថាអ្នកភាពយន្តអង់គ្លេសគេហៅថា Film Maker»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFoANN2cT9Ns1anLjqxlS_l_eAmzbDGp8q99C3nawjdFUjwZtout9PyIzD_3qlynYYADH2vj04k9wvdfIGxo_k_QBDqG6WWpfr6XG946GSbLS3AG5ey1ood9PA6KGHUlojqeFrzugByJ0AB2leDxS6FiLEJp5OdasD4utYfU4ZtJ6_Op0RdE1HRnJlBPY/s742/image_2024-05-28_14-24-26.png

គួរបញ្ជាក់ថា កន្លងមកនេះផលិតករ ហ៊ុយ យ៉ាឡេង ជារឿយៗបានត្អូញត្អែរពិបាករកអ្នកបណ្តាក់ទុកលើវិស័យភាពយន្តពេលខ្លះលោកថែមទាំងប្រកាស លក់ឡាន លក់ផ្ទះ ដើម្បីយកលុយមកថតកុនទៀតផង៕