Home ព័ត៌មានអន្តរជាតិ ម៉េចចឹង? ម្ចាស់ហាងកាហ្វេវៀតណាមបណ្តេញភ្ញៀវទេសចរបរទេស គ្រាន់តែមកអង្គុយផឹកកាហ្វេសោះ

ម៉េចចឹង? ម្ចាស់ហាងកាហ្វេវៀតណាមបណ្តេញភ្ញៀវទេសចរបរទេស គ្រាន់តែមកអង្គុយផឹកកាហ្វេសោះ

64
0

ប្រទេសវៀតណាម ៖ វីដេអូមួយបានល្បីល្បាញក្នុងបណ្តាញសង្គមប្រទេសវៀតណាម និងមានអ្នកមើលរាប់ពាន់នាក់ នៅពេលភ្ញៀវទេសចរបរទេស១គ្រួសារ ត្រូវបានបុរសជាម្ចាស់ហាងកាហ្វេនៅទីក្រុងហាណូយបណ្តេញចេញពីហាង ក្រោយពេលដឹងថា ពួកគេជាជនជាតិជ្វីហ្វ ។ ម្ចាស់ហាងកាហ្វេនេះនិយាយថា ខ្លួនគាំទ្រពលរដ្ឋប៉ាឡេស្ទីន ហើយពុំទទួលស្វាគមន៍ភ្ញៀវជនជាតិជ្វីហ្វ ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-FfGwogIthsKNrw9Vwa_fmRXbLx6umrNSXyrenPndB0uNDGqthmTSav571MJs5CQIVCRkF6QCArTd1U_pxwvZLj7nwXTBqfjyqJ7jvDTw5p1X315Vmh7qDyh9ES6sXnLDuMNxELnbdKHgfipGHi_sYA73FVsYy4tcYv979wcvrny2zudDjKQl4_OFTJs/s1280/photo_2024-07-12_11-32-17.jpg

គ្រួសារជនជាតិជ្វីហ្វនេះរស់នៅប្រទេសអូស្ត្រាលី ដែលមានស្វាមីឈ្មោះ ដេនៀល ភរិយា និងកូនតូចម្នាក់ បានធ្វើដំណើរមកដើរលេងនៅបរិវេណផ្លូវរថភ្លើងដ៏ល្បីក្នុងទីក្រុងហាណូយ រួចហើយពួកគេក៏ចូលមកអង្គុយក្នុងហាងកាហ្វេនេះ ។ ប៉ុន្តែពួកគេក៏ស្រឡាំងកាំងយ៉ាងខ្លាំង នៅពេលបុរសជាម្ចាស់ហាងបណ្តេញពួកគេចេញពីហាងភ្លាមៗ ។

ក្នុងវីដេអូ គេឃើញបុរសជាម្ចាស់ហាងកាហ្វេវៀតណាមនិយាយថា ៖ «ចេញពីហាងរបស់ខ្ញុំទៅ! ចេញទៅ! កុំមកអង្គុយនៅត្រង់នេះ» ។ ភ្លាមនោះ លោក ដេនៀល ជាភ្ញៀវទេសចរសួរថា ៖ «ហេតុអ្វី?» ហើយម្ចាស់ហាងកាហ្វេឆ្លើយថា ៖ «ខ្ញុំពុំទទួលស្វាគមន៍អតិថិជនមកពីប្រទេសអ្នកទេ» ។ បន្ទាប់មក លោក ដេនៀល សួរទៀតថា ៖ «ពីព្រោះពួកយើងជាជនជាតិជ្វីហ្វ មែនទេ? អូហូ! តើអ្នកកំពុងតែបណ្តេញភរិយា និងកូនរបស់ខ្ញុំ មែនទេ?» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-6V_IbwsflsEm4VXsAiTK0jCuJkUttqVdeyG3fomlZ5iq4PIA1pJ_k-laDRmyqsV2B-Sh9IiEip347KFaWMcCyERkSZ_qcl4u8tGfitv_DEJrfZLBiDhd7fXxkkEoCej78_18YgP5m90MartPP51gi0zv3_-pv5BTurGQ_dXvXhZFio5D35cTQ4vFW18/s1280/photo_2024-07-12_11-32-18.jpg

ក្រោយមក ភ្ញៀវទេសចរជនជាតិជ្វីហ្វ ក៏បានសរសេរក្នុងបណ្តាញសង្គមរបស់ខ្លួនឈ្មោះ @ThatJewishFamily ថា ៖ «ពេលនោះ ពួកយើងកំពុងតែរីករាយជាមួយការថតរូបនៅតាមផ្លូវរថភ្លើងដ៏ល្បីក្នុងទីក្រុងហាណូយ ស្រាប់តែ ម្ចាស់ហាងដែលគាំទ្រពួកប៉ាឡេស្ទីន ចាប់ផ្តើមគំរាមកូនប្រុសពួកយើង ពេលម្ចាស់ហាងឃើញកូនយើងពាក់មួក» ។

លោក ដេនៀល និយាយថា ពួកយើងស្រឡាញ់ប្រទេសវៀតណាម និងពលរដ្ឋវៀតណាមខ្លាំងណាស់ ហើយពួកយើងសង្ឃឹមថា ហេតុការណ៍នៅហាងកាហ្វេបែបនេះ នឹងកើតឡើងតែម្តងប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx2OgHURY6it_pGvUbt3wUuXroY5wRfj_BwM8xfazKeQ2etyBmCD1lJsFkBBEQDFoTHepbyLz9Hvi_vOkOsrglvqKq44LGM2nAY7fQo_h2sBUArWao-A8x0pKX7agku0hhs_lO-7PhmSP_1GWjFvCUEibI1_nVsX9H5bpbDR9OYstU1yAwhYdM4YHO7h4/s1080/2787065.jpeg

ក្រោយមក ក្រុមសារព័ត៌មាន BBC Thai បានទំនាក់ទំនងទៅកាន់ហាងកាហ្វេនៅស្ថានីយរថភ្លើង (Railway Tuan Café) ដើម្បីសាកសួរពីរឿងរ៉ាវនេះ ប៉ុន្តែគ្មានការឆ្លើយតប ។ បច្ចុប្បន្ន រថភ្លើងនឹងរត់លើផ្លូវដែកតាមផ្លូវតូចចង្អៀតនៅទីក្រុងហាណូយ ដែលផ្លូវដែកនេះស្ថិតនៅឆ្ងាយពីផ្ទះអ្នកស្រុកតែបន្តិចប៉ុណ្ណោះ ហើយភ្ញៀវទេសចរជាច្រើននាក់នាំគ្នាមកទីនេះ ដើម្បីថតរូប និងផឹកកាហ្វេក្នុងហាងសងខាងផ្លូវដែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLAk3uA7uZqo58fHTbWugIKoQPfNqbOfeepJkvLNd-Icc2vLdG4GFCtkbhEipWxmY7Cvmvxm7Br9q0skWFRJRl4Jatbe8PEB88o4kur1bP3LIMihqJHYvXgpU_7gMROyZvsJWcHPqqWcdCWKGEzIYOshmxUI3sPEwbN96WZFzIIyd8thT5D5mYbFhIjK4/s1280/maxresdefault.jpg

តាំងពីកើតសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងតំបន់កាហ្សា នៅខែតុលា ឆ្នាំ២០២៣ មក នៅប្រទេសផ្សេងៗ ដូចជា ៖ អង់គ្លេស និងអាមេរិក ក៏មានការប្រឆាំងជាមួយជនជាតិជ្វីហ្វ និងមូស្លីម កាន់តែច្រើន ។ រីឯមួកតូចដែលលោក ដេនៀល និងកូនប្រុសពាក់ចូលក្នុងហាងកាហ្វេវៀតណាមនោះ ហៅថា ឃីបប៉ា ហើយមួកនេះពុំគ្របក្បាលទាំងមូលទេ គឺសម្រាប់ឱ្យបុរសជនជាតិជ្វីហ្វពាក់បង្ហាញពីអត្តសញ្ញាណជនជាតិជ្វីហ្វ ៕