Home Blog Page 1048

កែបកាន់តែទាក់ទាញខ្លាំង ក្រោយផ្លូវបេតុងប្របមាត់សមុទ្រសាងសង់រួចរាល់១០០ភាគរយ

0

ខេត្តកែប នឹងកាន់តែក្លាយជាតំបន់ទាក់ទាញមួយកម្រិតមិនចាញ់ខេត្តកំពតនោះទេ ក្រោយពីផ្លូវបេតុងប្របមាត់សមុទ្រសាងសង់រួច ខណៈបច្ចុប្បន្នការសាង់កំពុងប្រព្រឹត្តិទៅយ៉ាងរលូន ដោយនឹងរំពឹងថាបញ្ចុប់ការសាងសង់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhecFfddypAVtYGxantGPH90laP4GGAQOc7My5BN506a_1bKxvM-sWdX8YmCyZcVFZMgFMDd5S_t7xlphozu5anJ4Vv9Fcd_x2WZQWqIgPlySGPxcEzrKCwG53TkwLIHBthzIFxOZfyqQ89_l4qxvA69mke-Tp7TXqQcUerSxdXiAw0s4EWdhIsU8R8Sso/s627/10700002.jpg

ផ្លូវប្របមាត់សមុទ្រមួយខ្សែនេះ ជាប្រភេទផ្លូវអ៊ុតកៅស៊ូAC មានប្រវែងសរុបជាង ១២គីឡូម៉ែត្រ ចាប់ពីផែកោះទន្សាយស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ដល់ចំណុចប្រសព្វផ្លូវ១៣៣២ ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ចំណាយថវិកាប្រមាណ ១០,៥លានដុល្លារ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី ADB។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl8Tly0zjaq9fwmiyyqMqZ8NeOnilmn8Ll6nQZ982B-VcqcHWFR9xzz0eC4LEoGPGaVoAVIjI7YxM62s9jsMSe0zaLbeSXixueAOr2R9iGhOtQ31lWs55GywRnNKX85jlKEO0l3FSnxqLv5yaVq4kYzNe2CuYejk6Ty3ntmiS1sz9a4SQf42kHEaUxFhg/s1100/665ebcf6567ef_1717484760_large.jpg

ផ្លូវនេះ គឺជាអនុគម្រោងទី២ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែប សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiw88zagJOatdYGp0oGVc9JEgYbMGb7Q3ai6194UfW76o9e0RRUZ7bpLD50xe_XxeWJnap_o7uuzsDLrRb4lLp7OxXOMhHDFI8RWUDsjm5uHm6GrD-FH4nkGkcoYI_omKpXS7_Uxk76FD3F_DbAANXcm67l3oFk44dRlNcWzA5qz_oH6204I6Ms2uHPyY/s1100/665ebcf583537_1717484760_large.jpg

តំបន់ទេសចរណ៍ល្បីៗចំនួន ៦ ដែលអ្នកមិនគួរទៅលេង

0

យោងតាមអ្នកជំនាញជាច្រើនបានណែនាំថា កន្លែងទាំងនេះសុទ្ធតែជាតំបន់ទេសចរណ៍ល្បីៗ ទោះជាយ៉ាងណាអ្នកមិនគួរទៅលេងតំបន់ទាំងនេះឡើយព្រោះជាកន្លែងដែលមានតម្លៃថ្លៃនិងមានមនុស្សច្រើនកកកុញពេក ធ្វើឱ្យពិបាកក្នុងការទស្សនា ក៏ដូចជាខ្វះវប្បធម៌ជ្រៅជ្រះ។ លោក Alex Cornici នាយកប្រតិបត្តិនៃ The Traveler ដែលជាទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអ៊ីតាលីបាននិយាយថាការធ្វើដំណើរគឺភ្ជាប់ទៅនឹងបទពិសោធន៍ប្រកបដោយគុណភាព ស្វែងយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ និងការរកឃើញថ្មីៗ មិនមែនគ្រាន់តែ “សម្គាល់កន្លែងដែលធ្លាប់បានទៅ” នោះទេ។

ដូច្នេះអត្ថបទនេះនឹងនាំប្រិយមិត្តមកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៦ ដែលអ្នកមិនគួរទៅលេង៖
១.ភូកេត ឬប៉ាតាយ៉ាប្រទេសថៃ៖ អ្នកជំនាញបរទេសជាច្រើនបានណែនាំអ្នកទេសចរឱ្យរំលងកន្លែងទាំងនេះ ដោយសារចំនួនអ្នកទេសចរលើសកម្រិត ធ្វើឱ្យតំបន់នេះមានការកកស្ទះជារៀងរាល់ថ្ងៃ និងតែងតែមានហ្វូងមនុស្សច្រើនជារៀងរាល់ឆ្នាំ។ នេះនាំឱ្យមានអតិផរណា ការបំពុលកើនឡើង និងការធ្លាក់ចុះនៃគុណភាពជីវិតរបស់ប្រជាជនក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif-YgSbjyTKcfHUCuuDI9BBTXkv-jbAjOoJp5B1G-c9wmAlyCZ7oCZb5igv9pZO37Ck96ez4ZLhGRM-enm3KCVpuS78E3ga4lmVIRJYLk7avacfj2DypsqQAdYMW2Osjp6Zxjss6mJguVC-cwzgQgyeE-tJAIgVhsMTe5jUYKeHm0D2epvsabWOoS24ME/s1500/phuket-thailand-karst-formation-phuket0327-92bd3ce9266148dba74cba5e36c711e2.jpg

២.ទីក្រុងឆ្នេរសមុទ្រ Dubrovnik ដ៏ល្បីល្បាញរបស់ប្រទេសក្រូអាត៖ យោងតាមក្រុមហ៊ុន Holidu ដែលជាកម្មវិធីកក់សណ្ឋាគារ នេះគឺជាទីក្រុងដែលមានមនុស្សច្រើនជាងគេនៅអឺរ៉ុ។ ដោយសារភាពចង្អៀតនៃអ្នកទេសចរបង្កបញ្ហាជាច្រើនសម្រាប់ទីក្រុងដែលមានផ្ទៃដីប្រហែល ១៤២ គីឡូម៉ែត្រការ៉េ ដូចជាការកកស្ទះនិងការកើនឡើងតម្លៃ។ តម្លៃនៃការធ្វើដំណើរនៅទីនេះសម្រាប់មួយសប្តាហ៍គឺប្រហែលជាង ៧០០ ដុល្លារក្នុងមនុស្សម្នាក់ ដោយមិនរាប់បញ្ចូលថ្លៃសំបុត្រយន្តហោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_r6-b-_2wQ_YPxOIjOPYKb5X2GXm5eCE3-nUp-kuEk7lHyERB3FM_Na7cC4nN1jCUPm4dAT4LtqIEjdHaooXwJMD6JTdSDyG-nbVO44P8fCOPHBxQCCCU0dSvUCxxXxtOaOdip5ZOFo_kI8NPy-vOyKe7T-Wp8Fgh89hD8NdYQi0gH2Nt5DRY8N2qOdg/s2451/shutterstockRF_662032261.jpg

៣.ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក៖ Jamis Diaz អ្នកជំនាញទេសចរណ៍ និងទីផ្សារនៅ Smoky Mountains បាននិយាយថា ទីក្រុងញូវយ៉កគឺជាទីក្រុងដែលមានតម្លៃថ្លៃបំផុតក្នុងលោក។ តម្លៃខ្ពស់ មានមនុស្សច្រើន និងការបំពុលខ្យល់ រួមទាំងកាកសំណល់កើនឡើង គឺអាចប៉ះពាល់ដល់បទពិសោធន៍ភ្ញៀវទេសចរ។ បច្ចុប្បន្នតម្លៃបន្ទប់សណ្ឋាគារនៅទីក្រុងញូវយ៉កជាមធ្យមប្រហែល ៣៧៥ ដុល្លារក្នុងមួយយប់ ហើយសេវាកម្សាន្ត និងអាហារខាងក្រៅក៏មានតម្លៃថ្លៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYW-W883rDX42-oS5XulKZJg-2HqmO5_bLku8yHNG6lRbjcaczdUyfu17TV6hL-RRD-btqzZinisO2rOEu4gOvGkqzmBGMYYUNWJ5aKwqQCUiGG37rTlcKdlkYLv1AHUX0SOadnKx_hUXltATgsarBjEHKFTDZtz5ZPitexTFXj4b7ILh-5jPsGSTUjw/s1200/New_york_times_square-terabass.jpg

៤.ទីក្រុង Cancun ប្រទេសម៉ិកស៊ិក៖ យោងទៅតាម Cornici ទីក្រុងនេះមានតម្លៃថ្លៃនិងមានមនុស្សច្រើន។ អ្នកជំនាញនិយាយថា បទពិសោធន៍សំខាន់ៗគឺឆ្នេរសមុទ្រ និងជីវិតពេលយប់ ទោះជាយ៉ាងណាដោយសារមនុស្សច្រើន និងតម្លៃថ្លៃ វាអាចធ្វើឱ្យភ្ញៀវទេសចរពិបាកទទួលយកបទពិសោធន៍ល្អៗ។ លើសពីនេះការចំណាយលើការធ្វើដំណើរនៅទីក្រុង Cancun គឺប្រហែល ៨០០-២,៥០០ ដុល្លារក្នុងមនុស្សម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZXh5gzh8MIyQOSV4qN7Bl9Y0r-H3-QqUr48q4U3F3n1X80zvguhEnBIaSIIbVztQ4Sy6yviE9DmEyF3eEvFk7klYUz6h9BuCepbeHxPhHL6fysZFz0mWnFf0EHm2VwPcnMzqQu2cQpbG_qJ9uabkMvDMyxXY5SUiXo1qM9Rfz1i8DQwqzO4qYu6kpazY/s958/960x0.webp

៥. ទីក្រុងឌូបៃប្រទេសអារ៉ាប់រួម៖ លោក Alonso Marly អ្នកជំនាញទេសចរណ៍ពី SkyLux Travel បានឱ្យដឹងថា ទីក្រុងឌូបៃមានតម្លៃថ្លៃពេក មិនសមនឹងអ្នកទេសចរធម្មតានោះទេ។ លោកបានបន្តថា ទីក្រុងនេះមានអាគារខ្ពស់ៗ រថយន្តទំនើបៗ និងភោជនីយដ្ឋានថ្លៃៗ ហើយក៏ខ្វះភាពស៊ីជម្រៅនៃវប្បធម៌ធៀបនឹងកន្លែងផ្សេងទៀតជាច្រើននៅមជ្ឈិមបូព៌ា ដូច្នេះភ្ញៀវទេសចរគួរជៀសវាងកន្លែងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv-5OFKq4mDcjU9wio9rkSivQ-BR4xA9PgT724rK5srIBd5dmb1I18gxPc0hTAhF4Z33WTG3hlVmJqZ3HQ_Mcovjw8pN-C_ZyrqhgW24R69hyBA5I4yiFXSaAYgEK2ZPWti0kQNiKexTRalUyB085PPnD_IpO0mNbshEDnVc9Ro4-Xrqo2A7mnGN3EMTo/s1920/dubai-palm-jumeirah-island-shutterstock_1291548640.jpg_3ab124c2b9.jpg

៦.ទីក្រុង Venice ប្រទេសអ៊ីតាលី៖ ទីក្រុង Venice បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ជាមួយនឹងការកើនឡើងនៃតម្លៃ និងផ្លូវដែលមានមនុស្សច្រើន។ Cornici បាននិយាយថា នេះធ្វើឱ្យបាត់បង់ភាពទាក់ទាញនៃទីក្រុង Venice ហើយអ្នកទេសចរគួរតែពិចារណាវា ព្រោះការធ្វើដំណើរនៅទីនេះមានតម្លៃថ្លៃណាស់។ យោងតាម Budget Your Trip អ្នកទេសចរនឹងចំណាយប្រហែល ១,៧០០ ដុល្លារសម្រាប់មួយសប្តាហ៍នៅទីក្រុង Venice ដោយអ្នកខ្លះចំណាយជិត ៤,៥០០ ដុល្លារក្នុងរយៈពេលដូចគ្នានេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvWWlsvBOSKq0oNKi09madYCxBTObFJocW-tiWXBX64xtGlKAdZ94zSFyEUN7vof1EBm-hkBhCybPI022P20nvQDdRcEVv5m0ct_n559iB4Foj98y6czoQka_PqmQKnQ0Afdcay4AsF8bUHVIor10CK5LVTJZWHlYHOIFXp0I1V_RxFjQgqegvOHnSRsA/s800/0c4d8146-04d8-46f4-b456-7f503871bdc5.webp

ការទទួលទានអាហារមិនបានត្រឹមត្រូវនឹងបណ្តាលឱ្យកើតជំងឺធ្ងន់ធ្ងរទាំងនេះ

0

តើអ្នកដឹងទេថាទម្លាប់នៃការញ៉ាំអាហារមិនបានត្រឹមត្រូវដូចជា មិនញ៉ាំអាហារពេលព្រឹក មិនទទួលទានអាហារឱ្យបានទៀងទាត់ ម្តងញ៉ាំ ម្តងអត់ បរិភោគអាហារដែលគ្មានគុណភាព ឬផឹកភេសជ្ជៈជាតិផ្អែមច្រើនគឺអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើនដែលមិននឹកស្មានដល់។ លើសពីនេះការទទួលទានអាហារមិនបានត្រឹមត្រូវក៏នឹងបណ្តាលឱ្យកើតជំងឺធ្ងន់ធ្ងរផងដែរ។ ដូច្នេះមិនមែនអាហារទាំងអស់សុទ្ធតែល្អសម្រាប់សុខភាពរាងកាយរបស់យើងនោះទេ ការដែលអ្នកទទួលទានអាហារច្រើនពេក ឬលើសកំរិត ក៏អាចបណ្តាលឱ្យសុខភាពរាងកាយរបសអ្នកយ៉ាប់យឺនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOPQmmBktbS9pLBt55_ftMbARRnYAiLAjWd4W-RLdtfzqN2XU1N3VBxFKeEoTn-FbrrH0Pu5UbZ8v_fx2rDqH-Xqe_rxglIwdFzIqI1L6xvTEH-p8B9xwovvzWij_0rRD4auyqeMJHz7vPQ8GOf5kiPD7YOUHY1hVCcOJ8sicWu_sgwrv-5FKXfkl-mgw/s1100/man-gobbling-down-pasta.jpg ខាងក្រោមនេះគឺជាជំងឺធ្ងន់ធ្ងរ ៥ យ៉ាងដែលបណ្តាលមកពីការទទួលទានអាហារមិនបានត្រឹមត្រូវ៖

១.ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺបេះដូង៖ ជំងឺទាំងពីរនេះភាគច្រើនបណ្តាលមកពីការទទួលទានអាហារដែលមានជាតិខ្លាញ់ ស្ករ និងអំបិលច្រើនពេក។
២. ជំងឺទឹកនោមផ្អែម៖ បណ្តាលមកពីញ៉ាំអាហារហឹរ ផ្អែម ប្រៃ ឬអាហារដែលមានជាតិខ្លាញ់ខ្ពស់ និងផឹកស្រា ឬភេសជ្ជៈប៉ូវកម្លាំង ញឹកញាប់ពេក។
៣.សម្ពាធឈាមឡើងខ្ពស់៖ បណ្តាលមកពីបរិភោគអាហារប្រៃច្រើនជាង ២,០០០ មីលីក្រាមនៃសូដ្យូមក្នុងមួយថ្ងៃ និងការញ៉ាំអាហាររហ័សជាប្រចាំ ដូចជាដំឡូងបារាំង ភីហ្សា និងមាន់បំពងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihCRfVLym3HOUULqylRY5DXMWmpv8-paI_clhytVuEtEXTCIFPn1k1Oh5g_KNiutWSGacsv-HJZyKyX19oUb_kk_RabHPScDXC7dhzZx7ISObzKrC9NyVB3T_BmKA6oudxg4suJmkECgmijGV9DfTo3QgclCLsihJ6B-vO5Iaaz50NrQ69BRrNyIb2lBs/s1280/photo_2024-06-04_09-46-51.jpg
៤.ឡើងទម្ងន់៖ ការឡើងទម្ងន់បណ្តាលមកពីការញ៉ាំអាហារច្រើនជាងតម្រូវការដែលរាងកាយត្រូវការ ដូចជាការញ៉ាំនំដុតជាប្រចាំផឹកភេសជ្ជៈដែលមានជាតិស្ករខ្ពស់ជាប្រចាំ។
៥.ជំងឺមហារីក៖ ការដែលអ្នកមានជំងឺមហារីក គឺបណ្តាលមកពីកត្តានៃការទទួលទានអាហារដុត ឬចៀនញឹកញាប់ពេក រួមជាមួយនឹងការជក់បារីទៀងទាត់ បរិភោគអាហារកែច្នៃលើសកម្រិតជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhc-L3jIndxRqn0uMIUkjHXdxAXKG2WK0lmGVpe719Ch-SoY3GAXDW9UbCqXfa7aVklKu7avvbNWKMK935Q9GUVHhyphenhyphenySfKKDzYV9gQpsT53c4QtXJHpSv0puNY0135ze4xuu9xtq8l5o6axpQWhwvtApIXOZD56CrEACRvHdlEh5u7YK-cEyFQChj464c/s732/photo_2024-06-04_09-46-53.jpg

ឥទ្ធិពលកម្តៅដ៏ខ្លាំងក្លាបានឆក់យកអាយុជីវិតរបស់ប្រជាជនរាប់ស៊ិបនាក់ក្នុងប្រទេសឥណ្ឌា

0

ប្រទេសឥណ្ឌា៖ ក្នុងរយៈពេល ៣ ខែកន្លងមកនេះគឺចាប់ពីខែមីនាដល់ឧសភា រលកកំដៅដ៏ខ្លាំងក្លានៅទូទាំងប្រទេសឥណ្ឌាបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៥៦ នាក់ស្លា.ប់និង ២៥,០០០ នាក់ទៀតទទួលរងជំងឺដាច់សរសៃឈាមខួរក្បាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSoa37wJZJK_rN5UrbTO5GiISa-GJiktNbTb6UPZfuVqS0lu5NF6icnvXpKY6yjJMTwpbrTj5bYpRbTVTd96Y7fbgj0Z5_Z_phc69bjpPmdPGtJ0CrfD-2verFwPExwNB05m2588_nGXedzffGJWQAoWBVpELrVikxDoD6yX6iR73ThzBCKzlniPR0WpQ/s480/0c984f10-1f14-11ef-b3ac-21052c5870d6.jpg.webp
យោងតាម CNBC ប្រទេសឥណ្ឌាបានជួបប្រទះនឹងកម្ដៅខ្លាំងបំផុតមិនធ្លាប់មានក្នុងខែឧសភា នៅពេលដែលសីតុណ្ហភាពក្នុងរដ្ឋធានី Delhi និងរដ្ឋ Rajasthan បានកើនឡើងដល់ ៥០ អង្សារសេ។ ដូច្នេះនៅក្នុងខែឧសភាតែមួយ មានអ្នកស្លាប់ដោយសារកំដៅរហូតដល់ ៤៦ នាក់ និងមនុស្ស ១៩,១៨៩ នាក់ទៀតបានទទួលរងពីជំងឺគ្រុនក្តៅ នេះបើតាមទិន្នន័យពីមជ្ឈមណ្ឌលជាតិគ្រប់គ្រងជំងឺរបស់ប្រទេសឥណ្ឌា (NCDC)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIDPc1taxCU5vbSa0n5E_uoLA8kkFbln_tMCQzp-ljwK7yjNd0dsel_FPDfoeDL5u7U_ROWb23sh6NkhnimGynWc-uyQKyKGoqOXGIgHY1C6kXD7Zsc7GT90fyTpPPcUxY_ohgPSqosGmozRrip0CBu3u0UAOd-6ylOBgfwEIi-tXkrw3DlJlffj46vvc/s1500/290524-india-heat-water-wc-1037-5066fd.jpg

យោងតាមទិន្នន័យពីក្រសួងសុខាភិបាលឥណ្ឌា ចាប់ពីខែមីនា ដល់ខែឧសភា ប្រទេសនេះបានកត់ត្រាអ្នកស្លាប់យ៉ាងហោចណាស់ ៥៦ នាក់ និងប្រហែល ២៥,០០០ នាក់ទទួលរងជំងឺដាច់សរសៃឈាមខួរក្បាល។ កាលពីថ្ងៃទី ៣១ ខែឧសភា ឥណ្ឌាបានរាយការណ៍ថាមានអ្នកស្លាប់យ៉ាងតិច ៤០ នាក់ដោយសារកំដៅ ក្នុងនោះ ២៥ នាក់ជាបុគ្គលិកបោះឆ្នោតនៅក្នុងរដ្ឋ Uttar Pradesh និង Bihar ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh90CORwowexZ3rtQ8NxHRTQyTFuUDuk5x86quVUp3vYqn0xohAVEIiB_UmBK42KBxI1lyDISmnvn5q1QDTLOQfwXB7LOi68KRr4jHZpQA_NSbIpzZg3472sp3z90fkJgFNwuGjS2shstuiDt8DJtwNcjT6LhDxGUc6SEo_F2klQN_Lmbw5wDX3D-XFOb0/s1024/107421835-1717068784382-gettyimages-2154655867-INDIA_HEAT.jpeg
ប្រសិនបើយើងរាប់បញ្ចូលករណីសង្ស័យ និងមិនអាចបញ្ជាក់បាន នោះចំនួនអ្នកស្លាប់សរុបដោយសារកំដៅនៅក្នុងប្រទេសឥណ្ឌាអាចឡើងដល់ ៨០ នាក់។ ទោះជាយ៉ាងណាទីភ្នាក់ងារអាកាសធាតុឥណ្ឌាបានព្យាករណ៍ថាកំដៅអាចនឹងចុះត្រជាក់វិញនៅថ្ងៃទី ៥ ខែមិថុនា នៃឆ្នាំ២០២៤ នេះហើយខ្យល់មូសុងនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងចាប់តាំងពីសប្តាហ៍មុនក៏បានធ្វើឱ្យអាកាសធាតុស្រាលមួយផ្នែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmwrSUskWAypvdlceww262tyRez0tLp_6uMeQM-2tQBrsF0-aWJ-K5SN2FJwn6-lxw9GKUajS_6qhNc0ZJs8KbLO80gmo-DUMPU9JhwrcLXKKdG8fZWsjknAqmFe2TAinyi1FX_UIrMySEe9ZyJOD87BmAtgbuCAMsVhXizUs9A-O1Ga2Yimyx_Nkp_nQ/s770/AFP__20240529__34UA624__v1__HighRes__IndiaClimateWeatherHeat-1717060168.webp

គួរបញ្ជាក់ដែរថា ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រូវបានគេចាត់ទុកថាងាយទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយការប្រែប្រួលអាកាសធាតុ។ ប្រទេសនេះជារឿយៗទទួលរងនូវរលកកំដៅក្នុងរដូវក្តៅនៃខែឧសភា និងមិថុនា ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រលកកំដៅគឺមានរយៈពេលយូរជាងធម្មតា៕

អតីតកប៉ាល់ទេសចរណ៍អាល្លឺម៉ង់ក្លាយជាបណ្ណាល័យបណ្តែតទឹកដ៏ធំ នឹងមានវត្តមាននៅភ្នំពេញនាស្អែកនេះ!

0

អតីតកប៉ាល់ទេសចរណ៍អាល្លឺម៉ង់ បានប្រែក្លាយមុខមាត់ថ្មីទៅជាបណ្ណាល័យបណ្តែតទឹកដ៏ធំសម្បើមលើលោក ខណៈនឹងលេចវត្តមាននៅកំពង់ផែស្វយ័តភ្នំពេញ ប្រទេសកម្ពុជា រយៈពេល១ខែ។ នេះគឺជាព្រឹត្តិការណ៍ពិពណ៌សៀវភៅលើកប៉ាល់ដ៏កម្រនិងដំបូងគេនៅក្រុងភ្នំពេញ ហើយសាធារណៈជនទូទៅគឺអាចធ្វើការអញ្ជើញចូលរួមដោយសេរី មិនគិតថ្លៃសូម្បីតែមួយរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja4dsSx7-XIo2FYowhoYnaIVMEAvcuAHxuIr5Drk1elZM4DMrorwhtVhCTMIjxEonJPWgq7zUAmXX1Gcyqet2M7m5By-nXJgMWCIiDPXM5Z3Huz4vVO-dd1TyKcaVodSX4ywG3CIsTk1V7SsSqFV8ejNShsVISr2i9JURKC8TIplxumwT1qgHXzdSiIwk/s1280/photo_2024-06-04_11-32-40.jpg

កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការបង្ហោះនៅលើគេហទំព័រកំពង់ផែស្វយ័តភ្នំពេញបានភ្ជាប់មកជាមួយនឹងរូបថតប៉ុន្មានសន្លឹក អមជាមួយនឹងចំណងជើងថា«សូមអញ្ជើញមកទស្សនាពិព័រណ៍សៀវភៅអន្តរជាតិ នៅលើនាវា Doulos Hope ដោយឥតគិតថ្លៃ ដោយចាប់ផ្ដើមពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ នៅចំណតផែពហុបំណង TS3 របស់កំពង់ផែស្វយ័តភ្នំពេញ ក្បែរគល់ស្ពានជ្រោយចង្វារ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYnRRGRb90E-txe3ke2EElNOzawsg79EdYJ5Vt2GSFU7Ig9FLEsA9PNugjCoalfrnqTwGQQoisc3KpG9BVwhPYseM2eaf3JyGCXddS_zPqHY-axpC2roKh2Kx2s9yMYaTFYQaIp4wwZL7Ct03ZD7s4r6P7udohDVYQPGKCb8YVmGkDntTao5DnVfv41Ik/s1280/photo_2024-06-04_11-32-40%20(2).jpg

ចំពោះកាលបរិច្ឆេទនៃការពិពណ៌សៀវភៅនៅលើនាវានេះ គឺចាប់ពីចន្លោះថ្ងៃទី៥-១៦ ខែមិថុនា និងចន្លោះថ្ងៃទី២២ ខែមិថុនា ដល់ទី៤ ខែកក្កដា ឆ្នាំ២០២៤ ដោយបើកដំណើរការជារៀងរាល់វេលាម៉ោង ១២:៣០រសៀល ដល់ ៧:៣០ យប់ ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃច័ន្ទ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilUxPGD8rn4J7aMNEXq0aXmWBqap6YggksLIRX-lEG9nHm0BJ3fubi22JUMN1bNFz60g0qaCTAYYjB8cYRdYAdM2ih3Lzz3TevaMbVzVOCh-48KRyGVSUvIudAdAtB-aBgSap65x5bopYV0bh9F8n4NfgSqhT9u5_PGgsJkUKjNgPVF9MGC2Nkmti_3Ao/s1280/photo_2024-06-04_11-33-08.jpg

គួរបញ្ជាក់ថា អតីតកប៉ាល់ទេសចរណ៍ MV Doulos Hope របស់អង្គការសប្បុរសធម៌អាល្លឺម៉ង់ GBS Ships e.V. បានប្រើក្លាយទៅជាបណ្ណាល័យបណ្តែតទឹកដ៏ធំជាងគេលើលោក នៅក្នុងគោលបំណងផ្សព្វផ្សាយពីការអប់រំ វប្បធម៌ និងពិព័ណ៍សៀវភៅ ទៅកាន់សាធារណជន ១៥០ ប្រទេសទូទាំងសកលលោក។ យ៉ាងណាមិញ កាលពីពេលកន្លងទៅ កប៉ាល់អាល្លឺម៉ង់មួយនេះ ក៏ធ្លាប់បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន៣លើករួចមកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV_RvEO62lYbTUtzPoqxfsD3Qu9j8amsc01DfZtEZBKCrfwMGOnkwSiHMlfPCadIirzthUzFNrZ8gtuluXafXzPDWMlgYxq9no4OEz2sHHrsv2703Cw68AapVD4CHv4_c5nwJSGQIUP_k3nau1KUpDZhYybXBFY0Qxqr05trs7KdPq_6FebgH3jMrtRro/s960/photo_2024-06-04_11-33-07.jpg

មិនដឹងមានរឿងអ្វី Miss Charm Philippines 2024 ប្រកាសដកខ្លួនចេញពីការប្រកួតអន្តរជាតិនៅវៀតណាម

0

Krishnah Gravidez Miss Charm Philippines 2024 ដែលទទួលតំណែងកាលពីឆ្នាំ២០២៣ បានប្រកាសប្រាប់អ្នកគាំទ្រថានាងបានដកខ្លួនចេញពីការប្រកួត Miss Charm international ដែលនឹងរៀបចំឡើងនៅប្រទេសវៀតណាម។ ការប្រកាសដកខ្លួនចេញពីការប្រកួតលើឆាកអន្តរជាតិបវរកញ្ញារូបនេះមិនបានបញ្ជាក់ពីមូលហេតុឱ្យច្បាស់លាស់នោះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSLgwi0dnR9_wSxlxkf-7-DwKkj-b9dZrugQTpX5XJNqC9WxTX1iqkp6MYjeBsXVt6Ves-ghY2h17rS_TcCL87opl1_oXrPapnprSqESDPTYGzobqzeXb2I_YIe5ggP6GhuLLo1fUpZXLzdcTrMuCXk5RZGtaBZh9mUFAXCP1HlQc9Ga4vSmwysKnOQXs/s1350/image_2024-06-03_15-31-15%20(2).png

បវរកញ្ញារូបនេះបានប្រកាសកាលពីល្ងាចថ្ងៃទី២ មិថុនា ថា «ជូនចំពោះអ្នកគាំទ្រកម្មវិធីប្រកួត ជាពិសេសអ្នកគាំទ្ររបស់នាងជាពិសេសដែលបានមើលដំណើររបស់នាង ហើយរង់ចាំ នាងសូមអរគុណចំពោះការរង់ចាំ។ បន្ទាប់ពីការពិចារណាម្តងហើយម្តងទៀត នាងមានការសោកស្ដាយដែលបានប្រាប់អ្នកទាំងអស់គ្នាថានាងបានសម្រេចចិត្តដកខ្លួនចេញពីការប្រកួត Miss Charm International។

Krishnah បានថ្លែងអំណរគុណដល់ស្ថាប័នបវរកញ្ញាចក្រវាលហ្វីលីពីន និងMiss Charm Philippines សម្រាប់ផ្តល់ឱកាសមិនគួរឱ្យជឿដល់នាង ហើយបានសម្តែងការដឹងគុណចំពោះ «បទពិសោធន៍ និងមិត្តភាព» ដែលនាងទទួលបានក្នុងដំណើរប្រកួតវិស័យបវរកញ្ញា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_3dyaUKWbKWigIRDOv4L5T4WOK6Cyb8Ic_DxSJftLj5ewxTT_uvuFBbfxazxr8Mw03yRlmzTUgbOrD0Wjb5f1FGfCzZwlG4KeKovrIZ6ltDOnaDZQckDXZo4p2JXlGbA3_80tJmvJkGSCm4t26h3OAcrljsRpNm6nFHTdZtgxORhPE5CNx0cU8pAutQc/s1798/image_2024-06-03_15-31-15.png

លើសពីនេះ Krishnah បានបន្ថែមចុងក្រោយថា «នៅពេលខ្ញុំចាប់ផ្តើមជំពូកថ្មីនៃជីវិតរបស់ខ្ញុំ ខ្ញុំសង្ឃឹមថានឹងមានការគាំទ្របន្តរបស់អ្នកនៅក្នុងគ្រប់ការខិតខំប្រឹងប្រែងនាពេលអនាគតរបស់ខ្ញុំ»។ ការប្រកាសដំណឹងមិនចូលប្រកួតតំណាងប្រទេសនៅលើឆាកអន្តរជាតិរបស់នាងធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈទទួលបានការលើកទឹកចិត្តយ៉ាងច្រើនពីបវរកញ្ញាផ្សេងៗដូចជា

បវរកញ្ញាចក្រវាលហ្វីលីពីនឆ្នាំ 2023 Miss Cosmo Philippines 2024 Miss Supranational Philippines 2023 ជាដើមរួមទាំងអ្នកគាំទ្រក្នុងស្រុកនិងក្រៅស្រុក។ យ៉ាងណាមិញ មូលហេតុជំរុញឱ្យបវរកញ្ញារូបនេះដកខ្លួនចេញពីប្រកួតមិនត្រូវបានទម្លាយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiwaKIhEhhKmy-oxNM0aq7eO9SnFaAUo6w7G3J3dppU5O2cp8K-P7owq46CbcfRdNGxmNaoDwJCZodAFjqG2AyTONTFBUkr_QzlchyphenhyphenVUqdijz_ZUdHmqdhIqE6roOGBBYRMr51b3VvWN0oYntVU6Klka_prtcCJ8hxSk2U0RQBH-DsGjgEUcCxT-1CMzQ/s1350/image_2024-06-03_15-31-16%20(2).png

Krishnah ត្រូវបានជ្រើសរើសជា Miss Charm Philippines 2023 ក្នុងខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីបានជាប់ក្នុង Top 5 នៃការប្រកួត Miss Universe Philippines 2023។ បវរកញ្ញារូបនេះត្រូវតំណាងប្រទេសចូលរួមប្រកួតលើឆាកអន្តរជាតិនៅវៀតណាម។ ក្នុងការប្រកួត Miss Charm 2022 ដែលបានធ្វើឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២៣ ហ្វីលីពីនទទួលបានលំដាប់រងទី១។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានព័ត៌មានលម្អិតអំពីកម្មវិធីប្រកួត Miss Charm លើកក្រោយនៅឡើយទេគិតមកទល់នឹងពេលនេះ៕

តារាសម្តែង ម៉ឺនឯក សុភារិទ្ធ ដាក់ចំៗទៅកាន់បុគ្គលិកលក់ឡានមួយចំនួនខ្មឺតដាក់អតិថិជនសា.ហាវ

0

តារាសម្តែងសាច់ដុំកង់ៗ ម៉ឺនឯក សុភារិទ្ធ បានចេញវីដេអូខ្លីមួយផ្តាំផ្ញើដល់បុគ្កលិកលក់ឡានមួយចំនួនដែលមានអត្តចរិតខ្មឺតដាក់អ្នកទិញ មុខមិនឱ្យក្រោយមិនមើលដាក់អតិថិជន។ លោកថា លោកមានលុយទៅទិញឡានមិនមែនទៅសុំឡាននោះទេ។ តារាប្រុសរូបនេះថាស្រួលមិនស្រួលអ្នកខ្មឺតហ្នឹងជិះម៉ូតូទៅធ្វើការផងលោកមិនមែនមើលងាយប៉ុន្តែបុគ្គលិកទាំងប្រុសទាំងស្រីខ្មឺតដាក់លោកជ្រុលពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlVznZbbDMlEAWXKdznTVg74j63868_mTM2Rykh8hLLStIHDP1y1bZatznA1Lg0Ls6sxhswStDGvMYtHKurakrJ9ohEt3gw1oJGt5TOliO8Bl5Y0IGB47kWMn8lKheVOvFhB2HfkYyk6yXcjHQycIulo9Pd2n2wdRUA8NjygSW4zw_bDUyrYBi-0KBz7c/s2048/image_2024-06-03_14-09-37.png

តារាសម្តែងម៉ឺនឯក សុភារិទ្ធ តួឯកប្រុសក្នុងរឿង «មារចាញ់ស្នេហ៍» ដែលកំពុងមានសន្ទុះគាំទ្របានចេញវីដេអូ១នាទីនៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីថ្ងៃទី១ មិថុនា ផ្តាំផ្ញើទៅដល់បុគ្គលិកលក់ឡានមួយចំនួនដោយអារម្មណ៍ក្រោធ។ តារាប្រុសរូបនេះបាននិយាយផ្តាំផ្ញើទៅកាន់បុគ្គលិកលក់ឡានមួយចំនួន ធ្វើការឱ្យគេទេខំប្រឹងធ្វើការបន្តិចទៅក្រែងលធ្វើការបានយូរ ប្រយ័ត្នថៅកែដកក្បាលចេញទៅ។ លោកថាឋានៈត្រឹមធ្វើការឱ្យគេ ដោយលោកថាមើលងាយទេ ប៉ុន្តែបុគ្គលនោះមើលងាយលោកជ្រុលពេក លោកទៅមើលឡានអត់រវីររវល់ជាមួយលោកតែម្តង ទៅសួរនាំអីធ្វើដូចធម្មតា ហីៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk41Ga-D-yDGvNGT-2eEs9b5TVVtcLSwuwi1FMaNEg5onBZUnFjeVke5BKIxSx0KLJpTj9DDBzdZHOZe0deNwEvbBq9PYYBKQVsGXFXJok11c2zIH3XDA4cctpChMKMLo7A6y18zTZlt-AUJMGN08kVbEIspjZpBTSbIkTuvCYbk8XMFaH0MjFyTguM0A/s2048/image_2024-06-03_14-09-36.png

តារាសម្តែងរូបនេះថា លោកមានលុយបានទៅទិញឡានចឹងកុំខ្មឺតដាក់លោកពេក លោកមិនមែនទៅសុំនោះទេ បើខ្មឺតម្លឹងៗបើកហាងលក់ឡានខ្លួនឯងទៅកុំមកធ្វើជាអ្នកលក់ឡានធ្វើការឱ្យគេ។ ម៉ឺនឯក សុភារិទ្ធ សង្កត់ធ្ងន់ថា មើលមុខលោកឱ្យច្បាស់បើគ្មានលុយលោកមិនទៅមើលទេ លោកក្រប៉ុន្តែមានលុយទៅទិញឡានតែអ្នកដែលខ្មឺតធ្វើការឱ្យគេហ្នឹងស្រួលមិនស្រួលជិះម៉ូតូទេ កុំខ្មឺតពេកគ្រាន់តែប្រាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlAqoPEiCvnV952oOfSEab9Fg488ESLMLt4GA5FJyk1AjQlkrrC0bC8k7Ld7nbcXA2XrzkOaw6CJ-rIeVGg1YPKxCLFCNCfRxLpqbQhx2X2Y8R9LU39hkVrwlm9Vg-PridCNZZJCKmFUFiFjNCJQCMzcGIIuflXziLeFIxe7CAdkKaJ6R5Yk6Ay-WdcvA/s2048/image_2024-06-03_14-09-36%20(2).png

ក្រោយពីបញ្ចេញអារម្មណ៍ដោយក្តីខឹងសម្បារទៅកាន់អ្នកលក់ឡានមួយចំនួនដែលមានអត្តចរិតខ្មឺតដាក់អតិថិជនមានអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅបញ្ចេញមតិបង្ហាញការយល់ស្របនូវអ្វីដែលតារាប្រុសរូបនេះបាននិយាយ។ ចំណែកមួយផ្នែកទៀតថាឱ្យលោកចូលមើលកន្លែងផ្សេងព្រោះមិនខ្វះទេបុគ្គលិកដែលមានសុជីវធម៌ជាមួយអតិថិជន៕

ក្លាយជាម្ចាស់ពាន លីន សោម៉ា ទទួលរងទាំងការពេញចិត្តនិងមិនពេញចិត្ត តែបើដឹងពីប្រវត្តិតស៊ូនាងវិញអាចអស់ចម្ងល់

0

បេក្ខនារី លីន សោម៉ា បានក្លាយជាម្ចាស់ពាន Beat The Best រដូវកាលទី២ ដោយយកឈ្នះបេក្ខភាព យ៉ាង ចាន់រតនា លីម ឧត្តម និងភុន សុភ័ក្រ ។ ឆ្លងកាត់ប្រកួតប្រជែងអស់រយៈពេលជាច្រើនសប្តាហ៍ក្នុងការដណ្តើមពានលំដាប់ថ្នាក់ពិភពលោកនេះ លីន សោម៉ា ទទួលរងទាំងការពេញចិត្តពីទស្សនិកជនថាសមជាម្ចាស់ពាន ខណៈមតិមួយចំនួនមិនយល់ស្រប។ ទោះជាយ៉ាងណា មុននឹងទទួលបានភាពជោគជ័យដ៏ធំធេងនេះ លីន សោម៉ា ក៏ធ្លាប់បរាជ័យដូចគ្នាតែនាងតស៊ូខ្លាំងទម្រាំមានថ្ងៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcQMR1t5NBsws4GdmrHcp43Cl2ExNBBI_EQU640bKCD5guRzx4RLNWgyXaMiKvNWq1L5Lcigbkeopm0iau0174E5kqRBOvV4M_5Rzq8vo-MYdZsn4oa296ESsE9KTgviZG69SI0f4e3zmewlMpzKq49MO3kkxWhHrFO3X9kvUUXNfXKyXJ_sGWEzxMvFw/s2048/image_2024-06-03_11-33-18.png

កាលពីយប់ថ្ងៃទី១ មិថុនា កម្មវិធីប្រកួត Beat The Best រដូវកាលទី២ បានរកឃើញម្ចាស់ជ័យលាភីហើយគឺបានទៅលើ លីន សោម៉ា មានអាយុ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បួងឃ្មុំ ជានិស្សិតឆ្នាំទី២ផ្នែកគណនេយ្យពន្ធដារ។ ភាពជោគជ័យនេះ លីន សោម៉ា ទទួលបានទឹកប្រាក់ចំនួន២៤០០០ដុល្លារនិងក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuxkihk4ouAIiO1ZxiDnr59jC9GXs4JSITWWdIgC55M9FbMn5d93byIWt6j8mZkQ9jC3hI5WMDFc8Nu9aIWeGmgJODO66bDYr8pWekVQJ9ZGVY1RFRNkBpeBUPhx9PxnSs17VFvp__Am_GPQQYM1pJSIKMjl8Vokfs-pQ7wE9EzQBPEmr9yaTHlSvEa5o/s1440/image_2024-06-03_11-33-21.png

ការក្លាយជាម្ចាស់ពានរដូវកាលពី២ បន្ទាប់ពី សួ វិចិត្រ លីន សោម៉ា ទទួលបានការអបអរសាទរយ៉ាងច្រើនពីទស្សនិកជន និងអ្នកក្នុងចង្កោមសិល្បៈផងថានាងទទួលបានពិតជាស័ក្តិសមហើយ។ ទោះយ៉ាងណា ទន្ទឹមនឹងមានមតិគាំទ្រនោះ ម្ចាស់ពានថ្មីថ្មោងរូបនេះក៏រងនូវមតិពីអ្នកមួយចំនួនដូចគ្នាដោយពួកគេបានបោះសម្តីថា សំឡេងនៅញ័រ ចាញ់បេក្ខភាពផ្សេង ឈ្នះដោយការបោះឆ្នោតប៉ុន្តែកម្មវិធីមិនបានបង្ហាញលទ្ធផលជាដើម។ យ៉ាងណាមិញ ការមិនពេញចិត្តចំពោះលទ្ធផលមានចំនួនតិចបើធៀបនឹងការពេញចិត្តចំពោះ លីន សោម៉ា។
មែនទែនទៅទម្រាំអាចឈានមកដល់ចំណុចកំពូលនេះ មិនមែនជារឿងងាយស្រួលសម្រាប់នាងនោះទេ ពោលការព្យាយាមរបស់ លីន សោម៉ា ដែលមិនបោះបង់ក្តីស្រមៃខ្លួនឯងទោះបីជាបរាជ័យច្រើនដងយ៉ាងណាក្តីទើបហុចផលឱ្យនៅពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_rYxaocMMB8e46b2rqxxIc-ctpeL83s-SRlBWsHTOGDjEU_AvDodaCBSMDcLXerXdLvvt4YHb62qA4IAYplJQfY6DswLWr7rihTlIjH0i9U6oDLg0BaGP8pDpBAJUBoK1sk9YI6IJOaqSDbaIMgtPxEMIaW6QtDkEvdES1aDUoZ4pCUlRfdni4uTvWKc/s1440/image_2024-06-03_11-33-22%20(2).png

លីន សោម៉ា បានប្រឡូកការប្រលងចម្រៀងតាំងពីក្មេងមកម្ល៉េះចូលប្រកួតចំនួន៦ដងមានទាំងបរាជ័យនិងជោគជ័យ។ កាលពីកុមារ លីន សោម៉ា បានចូលប្រកួត «ផ្កាយរះក្នុងសួន»រដូវកាលទី២ ប៉ុន្តែនាងមិនបានជាប់ឡើយមិនទាំងជាប់វគ្គដំបូងផង។ លើកទី២ សោម៉ាបានប្រកួតក្នុងកម្មវិធីនេះម្តងទៀតនៅរដូវកាលទី៣ក្នុងឆ្នាំ២០១៦ រហូតបានជាប់ជាម្ចាស់ពានតែម្តងក្នុងវ័យ១៣ឆ្នាំ។ បន្ទាប់មកក្មេងស្រីរូបនេះដាក់ពាក្យប្រកួត The voice kid Cambodia រដូវកាលទី១ ប៉ុន្តែជាលទ្ធផលមិនជាប់សូម្បីតែវគ្គដំបូងទាំងខ្លួនជាម្ចាស់ពានកម្មវិធី ផ្កាយរះក្នុងសួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiVHsY24maCr56TU9FvaXwvGB4XNILMIKs9SHnkbfn3rRtiVqr0qk-L0GAMDqRDzboBVXvHfjljKxxpg5Eo9hGxAyUfg0sTG9BlyO-vGo67lVswjVVydgVUkLZtC6dvWbjEIyGTEu5KWqouZR6pZsolR_bNyaCkUc4juGK5hLxz82yLs3Qqii_M195ut0/s1440/image_2024-06-03_11-33-22.png

ទោះជាយ៉ាងនេះក្តី លីន សោម៉ា មិនបានបោះបង់ក្តីស្រមៃខ្លួនឯងនោះទេ នាងក៏សម្រេចចិត្តដាក់ពាក្យប្រកួត Cambodian idol រដូវកាលទី៣ក្នុងវ័យ១៦ឆ្នាំ ដែលបានឈានជើងចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ មហិច្ឆតាមិនទាន់ដល់គោលដៅ ក្មេងស្រីដែលមានការតស៊ូរូបនេះបានដាក់ពាក្យប្រកួតកម្មវិធីមួយទៀតគឺ The mask Singer Cambodia រដូវកាលទី១ ហើយលទ្ធផល បានឈានជើងដល់វគ្គផ្ដាច់ព្រ័ត្រ តែមិនបានទទួលជ័យជម្នះឡើយដោយយបានទៅលើ ចំរើន សុភ័ក្រ។

រត់តាមក្តីស្រមៃមិនឈប់ចង់ក្លាយជាតារាចម្រៀងមួយរូបនៅក្នុងផលិតកម្មរស្មីហង្សមាស អ្នកខេត្តត្បូងឃ្មុំរូបនេះបានបោះជំហ៊ានម្តងទៀតក្នុងកម្មវិធី Beat the best រដូវកាលទី២នេះ រហូតបានក្លាយជាម្ចាស់ពាននិងក្លាយជាតារាចម្រៀងកុងត្រាក្នុងផលិតកម្មដែលខ្លួនឯងប៉ងប្រាថ្នា៕

នាវាមួយនេះត្រូវបានរចនាម៉ូដស្រដៀងគ្នានឹងរូបនាវាកំពុងលិចទឹក

0

សហរដ្ឋអាមេរិក ៖ R/P FLIP គឺជាឈ្មោះនាវាមួយរបស់អាមេរិកសម្រាប់ស្រាវជ្រាវនៅមហាសមុទ្រ ប៉ុន្តែចំណុចទាក់ទាញខ្លាំងបំផុត គឺវាមានសភាពដូចគ្នានឹងនាវាកំពុងតែលិចក្នុងទឹក ដោយគេគ្រាន់តែចុចប៊ូតុង១លើកប៉ុណ្ណោះ ។ ហេតុនេះ មនុស្សភាគច្រើនតែងតែយល់ខុសថា វាកំពុងតែលិចក្នុងទឹកសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaGOIzhgYy4Ks0AFyVyDU0Kqk9lsrsMVix3v1tBjOk1ZEQnqVoVDiNlxtpusjwbs_P8rcA3p-ynThlRK9kpmwpJiKjhzimIV1vsJbgWX693HkkvQhJIQWRGJ1iUJ0J6QaAcdX88Y7ZTHDlNnw90jvV307SleqnjGYqikU2qqoXKBVMrb9PBeQAAVnb8Ak/s700/photo_2024-06-04_10-41-25.jpg

FLIP គឺជាពាក្យកាត់មកពីពាក្យ Floating Instrument Platform ជាកម្មសិទ្ធិរបស់ភ្នាក់ងារស្រាវជ្រាវកងទ័ពជើងទឹកអាមេរិកសម្រាប់ស្រាវជ្រាវមហាសមុទ្រ ។ នាវានេះមានប្រវែងសរុប១០៨ម៉ែត្រ ហើយគេបានរចនាម៉ូដវាឡើងឱ្យផ្នែកខ្លះលិចក្នុងទឹក និងផ្អៀងទៅខាងក្រោយ៩០អង្សា ដោយបន្សល់ទុកតែចុងនាវាមានកម្ពស់ត្រឹមតែ១៧ម៉ែត្រពីទឹក ។

គម្រោងអភិវឌ្ឍន៍នាវានេះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៦០ មកម៉្លេះ ហើយអ្នកស្រាវជ្រាវឈ្មោះ Frederick H. Fisher និងនាយកមន្ទីរពិសោធន៍សមុទ្រឈ្មោះ Fred N. Peess បានពិភាក្សាគ្នាអំពីការប្រើប្រាស់នាវាមុជទឹកដើម្បីស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិ ។ ដូច្នេះ គំនិតការរចនាម៉ូដឱ្យនាវាងើបឡើងពីទឹកអាចជាដំណោះស្រាយដ៏ល្អបំផុតនាពេលនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLk559LCUbMQXA32GuHR1NgEGkesEXIIPE-KGubOkuZnaiRyl4siJS8DL1a4kKIrHypbpm20jC6TZKQYbY3cCiYSl0LR6q31TpCnwVGmfkXYmLn8s7f7fQuNi6SDLl9auI7CBAZtz61BI2YpXpo9SnGqcTfNW_V-8DjSRY2-UB004MGsB12uM_vjgECOg/s700/photo_2024-06-04_10-45-07.jpg

នៅទីបំផុត នាវា FLIP ក៏បានបង្ហាញរូបរាងឡើងក្នុងរយៈពេល២ឆ្នាំក្រោយមក ហើយវាអាចអណ្តែតនៅលើខ្សែទឹកយ៉ាងងាយស្រួល ឬចតនៅមហាសមុទ្រដែលមានជម្រៅជ្រៅបំផុតរហូតដល់៥.០០០ម៉ែត្រ ។ រីឯការផ្លាស់ពីផ្តេកទៅបញ្ឈររបស់នាវា នឹងចំណាយពេលត្រឹមតែ៣០នាទីប៉ុណ្ណោះ ។

ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺនាវាមិនអាចបើកបរដោយខ្លួនវាបានទេ ហើយគេត្រូវប្រើប្រាស់នាវាផ្សេងទៀតមកជួយអូស ។ នាវានេះមានទម្ងន់ប្រមាណ៧០០តោន និងអាចដឹកបុគ្គលិកក្នុងនាវាចំនួន៥នាក់ ព្រមទាំងអ្នកវិទ្យាសាស្ត្រ១១នាក់ទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4DJUSnyQnFLosTDl5W5eUWgdtWBdeEUttGsxwzwuCgV4-jCzOiplXOI4IfUe4DmV-oYdmPGwj8GJTptBEHcsUKvU7JLjDg2-21EIYErYi9clDtaRF1Kln1d1lLzqnaed1ZercL6N0vPhtBskEWHGvg4kIbp7Wn8xTFtn5rI73CKQDAm4FjnAFzFZ_Xl0/s1400/Flip-Research-Vessel-1.png

ចំណែកផ្នែកខាងក្នុងនាវាត្រូវបានផលិតឡើងដើម្បីអាចប្រើប្រាស់គ្រប់កាលៈទេសៈទាំងអស់ មិនថាពេលនាវាផ្តេក ឬបញ្ឈរ ។ ដូចគ្នានេះ ការបំពាក់អគ្គិសនី ចាំបាច់ត្រូវដាក់នៅលើជញ្ជាំងទាំង២ផ្នែក ដែលវានឹងក្លាយជាដំបូល ហើយសម្ភារៈផ្សេងៗក៏ដូចគ្នាដែរ ។ នេះជាភាពអស្ចារ្យរបស់នាវា FLIP ដែលមានភាពខុសប្លែកគ្នាពីនាវាផ្សេងទៀតនៅលើពិភពលោក ហើយពុំគួរឱ្យជឿថា គេបានកសាងវាតាំងពី៦០ឆ្នាំមុន ៕

ទំនប់ទឹកតម្លៃ៥លានដុល្លារ នឹងលេចរូបរាងនៅលើភ្នំបូកគោ

0

ទំនប់ទឹក ដ៏ធំមួយនៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ កំពុងឈានទៅសម្រេចបញ្ចប់ការសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយមានលទ្ធភាពផ្ទុកទឹកបានរហូតដល់ ១ លានម៉ែត្រគីប។

បើតាមផែនការគ្រោងបញ្ចប់ការសាងសង់រយៈពេល ៣ ឆ្នាំ ប៉ុន្តែលទ្ធផលជាក់ស្ដែងគិតត្រឹមពេលនេះ អាចរួចរាល់ក្នុងរយៈពេលពីរទៅបីខែខាងមុខទៀត។

ទំនប់ទឹកនេះ ចាយថវិកាសាងសង់ជាង ៥ លានដុល្លារ ដែលនឹងជួយបង្កើនសមត្ថភាពក្នុងការផ្គត់ផ្គត់ទឹកស្អាតមិនឱ្យខ្វះខាត ខណៈកន្លងទៅទឹកស្អាតដែលប្រើប្រាស់ទូទៅមានប្រភពពីបឹងធម្មជាតិមួយនៅលើភ្នំបូកគោ។

ក្រោយសាងសង់រួច ទីតាំងទំនប់នេះថ្ងៃក្រោយ ក៏នឹងអាចក្លាយជាគោលដៅទេសចរណ៍បន្ថែមទៀត ដោយសារវិសាលភាពផ្ទៃទឹកយ៉ាងធំព័ទ្ធជុំវិញដោយធម្មជាតិយ៉ាងស្រស់បំព្រង៕