Home ព័ត៌មានជាតិ ទំនប់ទឹកតម្លៃ៥លានដុល្លារ នឹងលេចរូបរាងនៅលើភ្នំបូកគោ

ទំនប់ទឹកតម្លៃ៥លានដុល្លារ នឹងលេចរូបរាងនៅលើភ្នំបូកគោ

71
0

ទំនប់ទឹក ដ៏ធំមួយនៅលើឧទ្យានជាតិព្រះមុនីវង្សបូកគោ កំពុងឈានទៅសម្រេចបញ្ចប់ការសាងសង់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយមានលទ្ធភាពផ្ទុកទឹកបានរហូតដល់ ១ លានម៉ែត្រគីប។

បើតាមផែនការគ្រោងបញ្ចប់ការសាងសង់រយៈពេល ៣ ឆ្នាំ ប៉ុន្តែលទ្ធផលជាក់ស្ដែងគិតត្រឹមពេលនេះ អាចរួចរាល់ក្នុងរយៈពេលពីរទៅបីខែខាងមុខទៀត។

ទំនប់ទឹកនេះ ចាយថវិកាសាងសង់ជាង ៥ លានដុល្លារ ដែលនឹងជួយបង្កើនសមត្ថភាពក្នុងការផ្គត់ផ្គត់ទឹកស្អាតមិនឱ្យខ្វះខាត ខណៈកន្លងទៅទឹកស្អាតដែលប្រើប្រាស់ទូទៅមានប្រភពពីបឹងធម្មជាតិមួយនៅលើភ្នំបូកគោ។

ក្រោយសាងសង់រួច ទីតាំងទំនប់នេះថ្ងៃក្រោយ ក៏នឹងអាចក្លាយជាគោលដៅទេសចរណ៍បន្ថែមទៀត ដោយសារវិសាលភាពផ្ទៃទឹកយ៉ាងធំព័ទ្ធជុំវិញដោយធម្មជាតិយ៉ាងស្រស់បំព្រង៕