ខេត្តកែប នឹងកាន់តែក្លាយជាតំបន់ទាក់ទាញមួយកម្រិតមិនចាញ់ខេត្តកំពតនោះទេ ក្រោយពីផ្លូវបេតុងប្របមាត់សមុទ្រសាងសង់រួច ខណៈបច្ចុប្បន្នការសាង់កំពុងប្រព្រឹត្តិទៅយ៉ាងរលូន ដោយនឹងរំពឹងថាបញ្ចុប់ការសាងសង់ក្នុងរយៈពេលដ៏ខ្លីខាងមុខ។
ផ្លូវប្របមាត់សមុទ្រមួយខ្សែនេះ ជាប្រភេទផ្លូវអ៊ុតកៅស៊ូAC មានប្រវែងសរុបជាង ១២គីឡូម៉ែត្រ ចាប់ពីផែកោះទន្សាយស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ដល់ចំណុចប្រសព្វផ្លូវ១៣៣២ ស្ថិតក្នុងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ចំណាយថវិកាប្រមាណ ១០,៥លានដុល្លារ ក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី ADB។
ផ្លូវនេះ គឺជាអនុគម្រោងទី២ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែប សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ៕










