Home ព័ត៌មានអន្តរជាតិ តំបន់ទេសចរណ៍ល្បីៗចំនួន ៦ ដែលអ្នកមិនគួរទៅលេង

តំបន់ទេសចរណ៍ល្បីៗចំនួន ៦ ដែលអ្នកមិនគួរទៅលេង

75
0

យោងតាមអ្នកជំនាញជាច្រើនបានណែនាំថា កន្លែងទាំងនេះសុទ្ធតែជាតំបន់ទេសចរណ៍ល្បីៗ ទោះជាយ៉ាងណាអ្នកមិនគួរទៅលេងតំបន់ទាំងនេះឡើយព្រោះជាកន្លែងដែលមានតម្លៃថ្លៃនិងមានមនុស្សច្រើនកកកុញពេក ធ្វើឱ្យពិបាកក្នុងការទស្សនា ក៏ដូចជាខ្វះវប្បធម៌ជ្រៅជ្រះ។ លោក Alex Cornici នាយកប្រតិបត្តិនៃ The Traveler ដែលជាទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញមានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសអ៊ីតាលីបាននិយាយថាការធ្វើដំណើរគឺភ្ជាប់ទៅនឹងបទពិសោធន៍ប្រកបដោយគុណភាព ស្វែងយល់កាន់តែស៊ីជម្រៅអំពីវប្បធម៌ និងការរកឃើញថ្មីៗ មិនមែនគ្រាន់តែ “សម្គាល់កន្លែងដែលធ្លាប់បានទៅ” នោះទេ។

ដូច្នេះអត្ថបទនេះនឹងនាំប្រិយមិត្តមកស្គាល់តំបន់ទេសចរណ៍ល្បីៗចំនួន ៦ ដែលអ្នកមិនគួរទៅលេង៖
១.ភូកេត ឬប៉ាតាយ៉ាប្រទេសថៃ៖ អ្នកជំនាញបរទេសជាច្រើនបានណែនាំអ្នកទេសចរឱ្យរំលងកន្លែងទាំងនេះ ដោយសារចំនួនអ្នកទេសចរលើសកម្រិត ធ្វើឱ្យតំបន់នេះមានការកកស្ទះជារៀងរាល់ថ្ងៃ និងតែងតែមានហ្វូងមនុស្សច្រើនជារៀងរាល់ឆ្នាំ។ នេះនាំឱ្យមានអតិផរណា ការបំពុលកើនឡើង និងការធ្លាក់ចុះនៃគុណភាពជីវិតរបស់ប្រជាជនក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif-YgSbjyTKcfHUCuuDI9BBTXkv-jbAjOoJp5B1G-c9wmAlyCZ7oCZb5igv9pZO37Ck96ez4ZLhGRM-enm3KCVpuS78E3ga4lmVIRJYLk7avacfj2DypsqQAdYMW2Osjp6Zxjss6mJguVC-cwzgQgyeE-tJAIgVhsMTe5jUYKeHm0D2epvsabWOoS24ME/s1500/phuket-thailand-karst-formation-phuket0327-92bd3ce9266148dba74cba5e36c711e2.jpg

២.ទីក្រុងឆ្នេរសមុទ្រ Dubrovnik ដ៏ល្បីល្បាញរបស់ប្រទេសក្រូអាត៖ យោងតាមក្រុមហ៊ុន Holidu ដែលជាកម្មវិធីកក់សណ្ឋាគារ នេះគឺជាទីក្រុងដែលមានមនុស្សច្រើនជាងគេនៅអឺរ៉ុ។ ដោយសារភាពចង្អៀតនៃអ្នកទេសចរបង្កបញ្ហាជាច្រើនសម្រាប់ទីក្រុងដែលមានផ្ទៃដីប្រហែល ១៤២ គីឡូម៉ែត្រការ៉េ ដូចជាការកកស្ទះនិងការកើនឡើងតម្លៃ។ តម្លៃនៃការធ្វើដំណើរនៅទីនេះសម្រាប់មួយសប្តាហ៍គឺប្រហែលជាង ៧០០ ដុល្លារក្នុងមនុស្សម្នាក់ ដោយមិនរាប់បញ្ចូលថ្លៃសំបុត្រយន្តហោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_r6-b-_2wQ_YPxOIjOPYKb5X2GXm5eCE3-nUp-kuEk7lHyERB3FM_Na7cC4nN1jCUPm4dAT4LtqIEjdHaooXwJMD6JTdSDyG-nbVO44P8fCOPHBxQCCCU0dSvUCxxXxtOaOdip5ZOFo_kI8NPy-vOyKe7T-Wp8Fgh89hD8NdYQi0gH2Nt5DRY8N2qOdg/s2451/shutterstockRF_662032261.jpg

៣.ទីក្រុងញូវយ៉កសហរដ្ឋអាមេរិក៖ Jamis Diaz អ្នកជំនាញទេសចរណ៍ និងទីផ្សារនៅ Smoky Mountains បាននិយាយថា ទីក្រុងញូវយ៉កគឺជាទីក្រុងដែលមានតម្លៃថ្លៃបំផុតក្នុងលោក។ តម្លៃខ្ពស់ មានមនុស្សច្រើន និងការបំពុលខ្យល់ រួមទាំងកាកសំណល់កើនឡើង គឺអាចប៉ះពាល់ដល់បទពិសោធន៍ភ្ញៀវទេសចរ។ បច្ចុប្បន្នតម្លៃបន្ទប់សណ្ឋាគារនៅទីក្រុងញូវយ៉កជាមធ្យមប្រហែល ៣៧៥ ដុល្លារក្នុងមួយយប់ ហើយសេវាកម្សាន្ត និងអាហារខាងក្រៅក៏មានតម្លៃថ្លៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgYW-W883rDX42-oS5XulKZJg-2HqmO5_bLku8yHNG6lRbjcaczdUyfu17TV6hL-RRD-btqzZinisO2rOEu4gOvGkqzmBGMYYUNWJ5aKwqQCUiGG37rTlcKdlkYLv1AHUX0SOadnKx_hUXltATgsarBjEHKFTDZtz5ZPitexTFXj4b7ILh-5jPsGSTUjw/s1200/New_york_times_square-terabass.jpg

៤.ទីក្រុង Cancun ប្រទេសម៉ិកស៊ិក៖ យោងទៅតាម Cornici ទីក្រុងនេះមានតម្លៃថ្លៃនិងមានមនុស្សច្រើន។ អ្នកជំនាញនិយាយថា បទពិសោធន៍សំខាន់ៗគឺឆ្នេរសមុទ្រ និងជីវិតពេលយប់ ទោះជាយ៉ាងណាដោយសារមនុស្សច្រើន និងតម្លៃថ្លៃ វាអាចធ្វើឱ្យភ្ញៀវទេសចរពិបាកទទួលយកបទពិសោធន៍ល្អៗ។ លើសពីនេះការចំណាយលើការធ្វើដំណើរនៅទីក្រុង Cancun គឺប្រហែល ៨០០-២,៥០០ ដុល្លារក្នុងមនុស្សម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZXh5gzh8MIyQOSV4qN7Bl9Y0r-H3-QqUr48q4U3F3n1X80zvguhEnBIaSIIbVztQ4Sy6yviE9DmEyF3eEvFk7klYUz6h9BuCepbeHxPhHL6fysZFz0mWnFf0EHm2VwPcnMzqQu2cQpbG_qJ9uabkMvDMyxXY5SUiXo1qM9Rfz1i8DQwqzO4qYu6kpazY/s958/960x0.webp

៥. ទីក្រុងឌូបៃប្រទេសអារ៉ាប់រួម៖ លោក Alonso Marly អ្នកជំនាញទេសចរណ៍ពី SkyLux Travel បានឱ្យដឹងថា ទីក្រុងឌូបៃមានតម្លៃថ្លៃពេក មិនសមនឹងអ្នកទេសចរធម្មតានោះទេ។ លោកបានបន្តថា ទីក្រុងនេះមានអាគារខ្ពស់ៗ រថយន្តទំនើបៗ និងភោជនីយដ្ឋានថ្លៃៗ ហើយក៏ខ្វះភាពស៊ីជម្រៅនៃវប្បធម៌ធៀបនឹងកន្លែងផ្សេងទៀតជាច្រើននៅមជ្ឈិមបូព៌ា ដូច្នេះភ្ញៀវទេសចរគួរជៀសវាងកន្លែងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv-5OFKq4mDcjU9wio9rkSivQ-BR4xA9PgT724rK5srIBd5dmb1I18gxPc0hTAhF4Z33WTG3hlVmJqZ3HQ_Mcovjw8pN-C_ZyrqhgW24R69hyBA5I4yiFXSaAYgEK2ZPWti0kQNiKexTRalUyB085PPnD_IpO0mNbshEDnVc9Ro4-Xrqo2A7mnGN3EMTo/s1920/dubai-palm-jumeirah-island-shutterstock_1291548640.jpg_3ab124c2b9.jpg

៦.ទីក្រុង Venice ប្រទេសអ៊ីតាលី៖ ទីក្រុង Venice បានក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ ជាមួយនឹងការកើនឡើងនៃតម្លៃ និងផ្លូវដែលមានមនុស្សច្រើន។ Cornici បាននិយាយថា នេះធ្វើឱ្យបាត់បង់ភាពទាក់ទាញនៃទីក្រុង Venice ហើយអ្នកទេសចរគួរតែពិចារណាវា ព្រោះការធ្វើដំណើរនៅទីនេះមានតម្លៃថ្លៃណាស់។ យោងតាម Budget Your Trip អ្នកទេសចរនឹងចំណាយប្រហែល ១,៧០០ ដុល្លារសម្រាប់មួយសប្តាហ៍នៅទីក្រុង Venice ដោយអ្នកខ្លះចំណាយជិត ៤,៥០០ ដុល្លារក្នុងរយៈពេលដូចគ្នានេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvWWlsvBOSKq0oNKi09madYCxBTObFJocW-tiWXBX64xtGlKAdZ94zSFyEUN7vof1EBm-hkBhCybPI022P20nvQDdRcEVv5m0ct_n559iB4Foj98y6czoQka_PqmQKnQ0Afdcay4AsF8bUHVIor10CK5LVTJZWHlYHOIFXp0I1V_RxFjQgqegvOHnSRsA/s800/0c4d8146-04d8-46f4-b456-7f503871bdc5.webp