Home Blog Page 1047

អ៊ិន លក្ខិណា បង្ហោះសារមួយឡើងកម្តៅទាំងព្រឹកធ្វើឱ្យមានមតិវែ.កញែ.កព្រាត

0

លំដាប់រងទី២ Miss Grand Cambodia 2023 អ៊ិន លក្ខិណា បានបង្ហោះសារមួយទាំងព្រឹកធ្វើឱ្យហ្វេនៗមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយនាងបាននិយាយថាការមិនសម្លឹងមុខមិនមានន័យថានាងខ្លាចនោះទេ តែនាងមិនចង់ឃើញមុខបុគ្គលនោះព្រោះវាលោតសញ្ញាfake ពេក។ សំណេរដែលមិនបញ្ចេញឈ្មោះថាជានរណាដែល អ៊ិន លក្ខិណា មិនមើលសូម្បីមុខនេះធ្វើឱ្យហ្វេនៗបញ្ចេញមតិព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWhlNrh0vdI_2rmJ5tsOuW7MZ25opitIXkn8Anv1WmhjtbmwKq4hNNZejijCG_Bj-7jwcv7W4IMl2jSLxlGW1BNgvONsO3_EdFkgXNYpL7zTmJsoQuh6PkuaGNActRBWso8YqtnFNsj2vJMs3NHq0h5vvsBK01t-jXV4JldLV6lGzFkGs-fJsxT4Lk4-I/s960/image_2024-05-31_14-20-07%20(2).png

នាព្រឹក ៣១ ឧសភា អ៊ិន លក្ខិណា បានបង្ហោះសំណេរនៅលើបណ្តាញសង្គមមួយថា «គិតអីហ្នឹងជួយគិតម្ដងទៀត ថីហ្នុងខ្ញុំឃើញមុខអ្នកមិនមើលមុខអ្នកព្រោះខ្ញុំមិនចង់ឃើញមុខអ្នកព្រោះវាលោតសញ្ញាfake ពេកហើយកុំនិយាយថាខ្ញុំខ្លាចអ្នកអាណិតណាស់គេមិនមើលមុខគិតថាគេខ្លាច ត្រូវចាំថាខ្ញុំមិនចេះសម្ដែងអត់ចូលចិត្តធ្វើជាចូលចិត្តទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit2wfpdYJpd3uv-jolxDQNpQGA8PoNmT__ZMHpjNrO4mCf_IIkMGZJjpH3dZSsmriJcCQ4LjB53LfkDGtH79QTqMFgFk0vJDR3oofp2HoIGKjdJLBvIgLBXqDSVT9LcGfWA8y9SGT1tqpHRMN5POyrBMTFMsWdVUyFbQMhIRFQ5EZM_iMvgeZfGJt0M0w/s2048/image_2024-05-31_14-20-09.png

សំណេរឡើងកម្តៅទាំងព្រឹក អ្នកគាំទ្ររបស់លំដាប់រងទី២ Miss Grand Cambodia 2023 រូបនេះបានចូលទៅបញ្ចេញមតិផ្សេងៗ។ អ្នកខ្លះបានស៊ែរជាមួយចំណងជើងថា « ជាន់នរណាបានជាន់អ្នកហ្នឹង នាងកញ្ជ្រោងកន្ទុយ ៩ ដាក់ខ្លះទៅកូនខ្សោយពេកគេជាន់ទៅវិញទេ,មនុស្សធននឹងគេមិនចង់រាប់គេមិនចង់ឃើញសូម្បីដានជើងសុទ្ធគេខ្លាចអត់ហ៊ានមើលមុខគិតអីចូលចិត្តខូចមាត់ម៉េស ខូចមាត់បានតែហាមខូចអីផ្សេងណាម៉ាក់, Miss ដុំថ្ម ចេះតែអេមអប សមត្ថពេលប្រកួត6/10»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLItLK5EY3oUXvyf4WZBs5H2oUDwkK8xK5FlfCfUvGvHEwb7GrsetQcNxn587COqqvEpgUJq3dLsgal09bzfzDTv3JCbWlKj5n6GM-Mz4auHclLDiiewgOf465lo4e56906GsH7v2zYsGAU0F4yfGApis1YkGw2OW6VBtR8g5BNCh0ClZW1vbY8QSmhYM/s1920/image_2024-05-31_14-20-07%20(3).png

គណនីហ្វេកប៊ុកផ្សេងទៀតបានចូលទៅបញ្ចេញមតិថា «ដាក់ខ្លះចឹងបានល្អ queen ,ដាក់ខ្លះទៅកូនស្រី កុំខ្វល់ច្រើនពេក មិនបាច់ប្តូរចរិតយើងដើម្បីឱ្យនរណាថាយើងល្អនោះទេ ឪមើលមនុស្សមិនដែលខុស រឿន ណាត ធីតា លីវ ជីលី ព្រះកាយច័ន្ទ លក្ខិណា ជាបវរកញ្ញាដែលត្រង់ក្នុងវិស័យនេះ អត់ចេះអែបអប អត់ទ្រ អត់ fake មិនបាច់ហ្វេកឱ្យមនុស្សអាក្រក់ស្រលាញ់កូនទេ ធ្វើតែល្អ បង្ហាញអ្វីជាការពិត នោះអ្នកស្រលាញ់កូនសុទ្ធជាមនុស្សល្អៗ, queen ខ្លះដើរប្រាប់គេថា ខ្លួនឯងត្រូវពស់ចឹក ទាំងដែលខ្លួនឯងជាពស់សោះ why? អេបអប លន់តួ មរណៈមាតា pee kha pee khaa»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkq3_VkLtxMl9dIEdvKOLyH5WyQmjmv80VqJK6_g3dbpJx7vv8yDlxXUEE1jVnfx8tH2xmqWCrtNLKQcjD_LPs__1-jwU6esdcTjdA4Jnz4E2dOC4jgrJvpcIQFQmZpS6fDjgVUDaKYK7bBpTuaLmYPYRIriita4L4v8C_22Y9d2xQ3QLrNcgJu4E9PQ4/s2048/image_2024-05-31_14-20-07.png

ការបង្ហោះរបស់ លក្ខិណា មិនដឹងថាជានរណានោះទេ នាមជាបវរកញ្ញា ឬបុគ្គលណាម្នាក់ដែលដល់ថ្នាក់នាងមិនចង់មើលសូម្បីមុខព្រោះតែ Fake ពេក ខណៈនាងថាម្នាក់នោះកំពុងមានអំនួត។

អ៊ិន លក្ខិណា ជាលំដាប់រងទី២ និងជាម្ចាស់តំណែង Best in swimsuit Miss Grand Cambodia 2023 ។នាងជាបវរកញ្ញាម្នាក់ដែលត្រូវអ្នកស្នេហាវិស័យនេះចាត់ទុកថានាងតស៊ូលើវិថីនេះ ខ្លាំងនិងបានជាប់តែលំដាប់រងនៃការប្រកួត។ ទោះយ៉ាងណា ចាប់តាំងពីទទួលតំណែងលំដាប់រងទី២ Miss Grand Cambodia 2023 មករូបនាងធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរមិនដាច់ពីមាត់ដែលនាងផ្លាស់ប្តូរយ៉ាងខ្លាំងកាន់តែមានភាពលេចធ្លោឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

គយ ចេញលិខិតបំភ្លឺ​ជុំវិញការឃាត់ទូរសព្ទ​ជាង​១០០០គ្រឿង​ យកទៅបង់ពន្ធ

0

នាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម មានការផ្ទុះជាខ្លាំង ជុំវិញករណីអគ្គនាយកដា្ឋនគយ និងរដ្ឋករកម្ពុជា បានធ្វើការចុះចាប់ និងដកហូតទូរសព្ទពីក្នុងហាងមួយចំនួន ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមហាជនអ្នកលេងបណ្តាញសង្គមហាក់សម្តែងការមិនពេញចិត្ត និងងឿងឆ្ងល់ចំពោះចំណាត់ការមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2TfEcwXlxLf8NnVRRHE-KSwCTX3Psd3pydhJ-BL85PojkODWEyHvxMPtjqBweupQyuF-Ts6v8xiFy10_LVONXlfn4sqU41bPRtL-dZ8tCNPkDEBe7mJ3xo5BGVsYQK_lHMSS_CSsq1aw4t8oyb8ca1Nwv80H347u7HwmXv0s7rJt9wAUJ_VaBpsXHF5c/s1280/587a528a8bbd7bd1e3e071753a02557d.jpeg

ពាក់ព័ន្ធនឹងករណីនេះ អគ្គនាយកដា្ឋនគយ និងរដ្ឋករកម្ពុជា បានចេញលិខិតបញ្ជាក់ថា៖”ការចុះចាប់ និងដកហូតទូរសព្ទខាងលើជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីនៃស្នងការដ្ឋាននគរបាល និងអាជ្ញាធរមូលដ្ឋាន ក្រោមកិច្ចសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5ylXas0aE1yHjxAo78ROBBmem0nHWq934wu7x0ajyToSV-vaUlV2XqW3VKSn5-EkFgj_Cc3ovCrI8KKM6MyKpyIiMy2Z8rF_wtOWRyE0BXW_x-kAH_olLYyG5jarWiD1EEAJF971HuuK2vZdjmbLEJNzjU9uhBkNO58wcrkLBIko_8rUjNd5sIEz_pVg/s1280/a5f17382ed90f80842186b076f95d446.jpeg

ស្របតាមមាត្រា ៨ នៃច្បាប់ស្តីពី គយជាធរមាន ប្រកាសលេខ ៣៨៩ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រកាសលេខ៧៣៥ សហវ.គរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុខទំនិញ ទូរសព្ទ ត្រូវបានចាត់ជា ទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrSfWrBMhDCW2YbL9ponKMK1SeX4c1GRnxLAM6Y9v-xblh02Ndwe-EFVGzqutq9rhS0dZhuFZKDvSLKdAKdwTVvXl3sO_tkCaB1VOIJYVqjUbq2bdeTiGUvqdBvaoq4qhq1htdkKPcf-IW9toSMfS-d3ccubcX_37ItuUE-6TqTteVIyLMT3Rvx1aO27c/s1009/3b08f82983ff79d1033f228d0815774e.jpeg

ជាក់ស្ដែង នាពេលចុះធ្វើអនុលោមភាពនៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថា មានទូរសព្ទស្មាតហ្វូនថ្មីចំនួន ៣៥៦គ្រឿង និងទូរសព្ទប្រើរួចចំនួន៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់។

ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថា ជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយ និងរដ្ឋាករមានសមត្ថកិច្ច នឹងប្រគល់ជូនម្ចាស់វិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDuG83XwX50be6__gewq_ZNMFI7pjtQgJCNhHGTxQ41goA0f92D-31ysZMZ59I-efjYwlxvUYjygrb50Fapa3nCUBYNqiCoG8VzqRwyq-AC_jkuUElmqvmjc4LmJZ7tNv2FMmhezF7KV-hV6XIt9_2q90m8pHKPZBVCRVo3PErXxDGubNQBgXNTywobQo/s1280/eb37811a88b5cb08445683e0e29f10f4.jpeg

រុក្ខជាតិមួយនេះមានពិសខ្លាំងដូចសត្វពីងពាង និងខ្យាដំរី

0

ប្រទេសអូស្ត្រាលី ៖ មានរុក្ខជាតិមួយប្រភេទឈ្មោះ «Gympie-Gympie» ឬឈ្មោះម្យ៉ាងទៀតថា «រុក្ខជាតិធ្វើអត្តឃា.ត» ដុះនៅប្រទេសអូស្ត្រាលី គឺវាមានពិសខ្លាំងបំផុតលើពិភពលោក ។ បើទោះជាពិសរបស់វាពុំអាចឆក់យកជីវិតរបស់មនុស្សក្តី ប៉ុន្តែវាជាមូលហេតុធ្វើឱ្យមនុស្សជាច្រើននាក់ស្លា.ប់ ដោយសារពួកគេពុំអាចទ្រាំឈឺចុកចាប់នឹងពិសនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTm1mCs_yxLhxMjxc277L8OzUr9y70KYJu-Z5crcktb5PwsJNRrt8PK8p5GcFMGSCQlY81gyn-Wf2omX4Xt0i-tyVMG0pp5JO1v0AfrPyTZJIgU8NOfrfHMjHa29nGScABqxO77VmXGgWXA_itc5aYj9-jPPfcDpimD93p5fbBrkzhcVgZFVWjdqspj9M/s640/b25lY21zOmExMTQ2YmZhLWZkMTktNDBlOS04ZGM1LWE2ZDY1MWYyN2YyMTpmZWY0OWFkMy00Y2E2LTQzNjctOTA2OS0zYTZkMzMwMGE4ZWM=.jpg

តាមឯកសារបញ្ជាក់ថា ប្រសិនបើអ្នកណាម្នាក់ត្រូវបានបន្លារុក្ខជាតិប្រភេទនេះចោះចូលស្បែក គឺពួកគេមិនអាចដកបន្លារបស់វាបានទេ ហើយបន្លានេះស្រដៀងគ្នានឹងម្ជុលមុតស្រួច ។ ម្ជុលស្រួចទាំងនេះបានដុះនៅពាសពេញដើម និងស្លឹក ហើយវានឹងបញ្ចេញសារធាតុម្យ៉ាងឈ្មោះ Neurotoxic Proteins ដែលនឹងប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ។ បើតាមផ្នែកគីមីបញ្ជាក់ថា ពិសរបស់វាស្រដៀងជាមួយពិសសត្វពីងពាង និងខ្យាដំរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI8Y3UyVeHFbeaHmob8zt95tHYMHSZM2kqZ8XWOcnHvJDXMLytk8KSteCnKoaWD29JBhfJ5g_z8WrnLtcre0039JY6piyYnmZNzUl5p1m9ULFSTCT6u8bvXT9P6IFVEz2bk_Rsoy312Ra1AsqDYnKuaBJVTVDU_X8I4fptd8JNCGLp4R57y5Vkm7TT5VE/s1600/Gympie-gympie-species-tree-Australian.webp

អ្នកដែលបានប៉ះពាល់រុក្ខជាតិនេះ នឹងមានអាការៈឈឺចុកចាប់ខ្លាំង ចាប់ពី១ថ្ងៃ ទៅ២ថ្ងៃ បើទោះជាប៉ះពាល់តែបន្តិចក្តី ។ វាអាចបណ្តាលឱ្យឈឺចាប់រយៈពេលខ្លី ឬជាច្រើនខែ ហើយបើនៅត្រង់ស្នាមនោះត្រូវទឹកត្រជាក់ នឹងកាន់តែឈឺខ្លាំងថែមទៀត ។ កន្លងមក មានមនុស្សខ្លះបានធ្វើអត្តឃាតខ្លួនឯង ដោយសារពុំអាចទ្រាំឈឺចាប់ជាមួយពិសនេះ ។ ដូច្នេះ ទើបអាជ្ញាធរអូស្ត្រាលីបានសរសេរស្លាកសញ្ញាហាមភ្ញៀវទេសចរប៉ះពាល់រុក្ខជាតិនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_lWQ8BW_GAUQdbBV3_i0Ye-bXPQnLnkRLiQSbXFxYAPnIrHuL9GSeYZVxn7ktp3bi7ZzM0daptm3ppQYFj0w86r6O-sRbUOYAznFY1J7kgySk2-2g7RdGHM3kY_X0mKuXzzU4rwxu1K7mJbdBxNmFGYu578gzc9P4xNynD9vu7lAM4ityGuo5_KcIqQY/s1920/PW_Gympie-Gympie_The-Alnwick-Garden_5-1920x800.jpg

ជាទូទៅ គេបានប្រទះឃើញរុក្ខជាតិ Gympie-Gympie ដុះនៅតាមតំបន់ព្រៃទឹកភ្លៀងក្នុងប្រទេសអូស្ត្រាលី និងឥណ្ឌូណេស៊ី ហើយកន្លងមក គេក៏បានយកវាមកតាំងបង្ហាញក្នុងសួនរុក្ខជាតិពុលនៅប្រទេសអង់គ្លេសផងដែរ ព្រមទាំងមានស្លាកសរសេរថា «រុក្ខជាតិនេះអាចសម្លាប់អ្នកបាន» ពីព្រោះវាសម្បូរបន្លាស្រួចច្រើន ។ បើមនុស្ស ឬសត្វប៉ះពាល់វា គឺនឹងមានអារម្មណ៍ថា ដូចត្រូវភ្លើងឆក់ ឬដូចភ្លើងឆេះនៅបរិវេណស្បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcEyp5i_xYvwfr0dr1b_tD0j0o3beVuuFadWIwI14nGyZOlThF88HI7LiuazYpSWcK3LuPdM9ehnlS9t3RJfNBsDFS76Zu865DtlLF3WYdBytJpKE1UnW6r7Ho17QwhMhI6uloYXMdLCBO8JqooujQOi0dpjRClYTXopHN9mMV5uNwPNx3ASB1j86XHN8/s1173/%C2%A9-le-mirior-2009-screen-grab-dm-leaf.jpg

ហេតុនេះ ដោយសាររុក្ខជាតិ Gympie-Gympie មានគ្រោះថ្នាក់ខ្លាំង គេបានដាក់វាក្នុងទូរកញ្ចក់ និងមានអ្នកថែទាំយ៉ាងពិសេស ។ រុក្ខជាតិនេះនឹងចេញផ្កា ពេលវាមានកម្ពស់៣ម៉ែត្រ ហើយដើមវានឹងខ្ពស់រហូតដល់១០ម៉ែត្រ ។ គេបានរកឃើញរុក្ខជាតិនេះដំបូងនៅប្រទេសអូស្ត្រាលី កាលពីឆ្នាំ១៨៦៦ ក្នុងអំឡុងពេលសត្វសេះរបស់ក្រុមអ្នកស្រាវជ្រាវបានដើរជាន់លើវា រយៈពេល២ម៉ោងក្រោយមក វាក៏បានងាប់ ៕

ការសាក់នៅលើខ្លួនប្រាណប្រឈមនឹងការកើតជំងឺសាហា.វៗ

0

ប្រទេសថៃ ៖ វាបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីលោកវេជ្ជបណ្ឌិត Weerasak Charatchaisri មានជំនាញផ្នែកកោសល្យវិច្ឆ័យនៅសាកលវិទ្យាល័យ Srinakharinwirot ប្រទេសថៃ បង្ហាញលទ្ធផលស្រាវជ្រាវមួយថា គ្រោះថ្នាក់នៅជិតខ្លួន និងគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍ទេ ។ លោកបញ្ជាក់ថា អ្នកមានស្នាមសាក់នៅលើខ្លួនប្រាណនឹងប្រឈមជាមួយការកើតជំងឺសាហា.វៗ ដូចជា ៖ ជំងឺមហារីកកូនកណ្តុរ២១% ដែលបណ្តាលឱ្យមានគ្រោះថ្នាក់រហូតដល់បាត់បង់អាយុជីវិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2aTNecua8gp0QouCXgPTkzhkXNQJpHnliZoawLfsZBaPpmzM_A6-jQFokvcwbNSQSXHuayXpZCVix7GD6BC5rx-IAJz_gEPdXccyetmAbGpMmfJrr3bd30svaROJ2E_SuyaNJBOVNqmglfOKDUeatmjEID78LUGl2Y818133oznj9-HhE8BYGVqz_uq4/s1280/1280-74510201.jpg

លោកវេជ្ជបណ្ឌិតលើកឡើងថា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត បានត្រួតពិនិត្យឃើញថា ការសាក់នៅលើខ្លួននឹងធ្វើឱ្យកើតជំងឺមហារីកកូនកណ្តុរ ។ ពួកគេបានស្រាវជ្រាវជាមួយពលរដ្ឋស៊ុយអែតចំនួន១១.៩០៥នាក់ ហើយលទ្ធផលស្រាវជ្រាវបង្ហាញថា មនុស្សចំនួន២.៩៣៨នាក់បានកើតជំងឺមហារីកកូនកណ្តុរ គឺចាប់ពីអាយុ២០ឆ្នាំ ដល់៦០ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPf5Jw3Jl35-FjtY6pYYh6U8G_eBb_xEkEzdVAGqe-N5zBNex1_3xyDp7Zh_ggcVuT4wl3V1hxSz5DMmMbU47Pwxix-Dw2eDv9L1lAAC0gtu_r7aUtRb8ubO1TaNlA_n7U-OpPVOJEz4thHDPkSp9bFuGDTwT2Q5b3PyN_ZfS2v8Ss5WfHk4i18-ahB3Y/s1200/flatten.jpg

ក្រោយពីពិចារណាលើកត្តាពាក់ព័ន្ធផ្សេងៗ ដូចជា ៖ ការជក់បារី និងអាយុបង្ហាញថា ពួកគេអាចកើតជំងឺមហារីកកូនកណ្តុររហូតដល់២១% ក្នុងចំណោមអ្នកសាក់ទាំងអស់ ។ អ្នកស្រាវជ្រាវបញ្ជាក់ថា ឧបករណ៍សាក់មួយចំនួនបានបង្កជាជំងឺមហារីក បើទោះជាគ្មានការពិសោធន៍ដោយផ្ទាល់ក្តី ។ គេចាត់ទុកថា សារធាតុគីមីទាំងនេះបានបង្កជាជំងឺមហារីកធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhInXWd3a7AC_q59FdG6J4ECVKAOleHraaAbZ-Wc8uQToUDJJlYi2ESpzlEUvHkEtoQZ29LJbyDA5tUmJUsdBamzqqae_6OAI5xgUUnAKDu3eIPm0JIlj4wLpdQsyqT7uKc4L4bMgsiaebVeIeQLEUvvhRR8WJsZtQAWNt4ZvQlmpliwH-nrw2Z7jMDh34/s600/lxps3w-b78898348z.120120112175111000ggv14m160.1.webp

អ្នកស្រាវជ្រាវស៊ុយអែតលើកឡើងថា ស្នាមសាក់នឹងធ្វើឱ្យរលាកកម្រិតទាបលើរាងកាយ បន្ទាប់មក វាក៏បង្កជាជំងឺមហារីក ។ វានៅតែមានភាពស្មុគស្មាញ និងត្រូវត្រួតពិនិត្យបន្ថែមទៀត ។ បើទោះជាបច្ចុប្បន្ន មនុស្សនៅលើពិភពលោក ចូលចិត្តបង្ហាញស្នាមសាក់នៅលើខ្លួនក្តី ប៉ុន្តែពួកគេគួរតែគិតពីផលប៉ះពាល់សុខភាពផងដែរ ប្រសិនបើមានអាការៈខុសប្រក្រតីពាក់ព័ន្ធនឹងស្នាមសាក់ គួរតែពិភាក្សាជាមួយគ្រូពេទ្យ ឬអ្នកជំនាញជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjryx1XAOVdwdI_LFB48EEahWR7iDd-V5-OE8bR8ATCpeQcow-0LlgcvnU0oxJB8EMm2m96Et-Yyf1W3Wovo6ILJThZVJv_6rADNVuDS3-qGf2KibMCHST1It_nw6iircO6XSnNNvG0BckiT1IqzqMel-LurZurYJSYp5tWAYrpjpGoCKOUzhh4BjmplYw/s1350/03bc89dfb68507bc63dd25b20bf12f23.jpg

ទោះយ៉ាងណា ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Lund ប្រទេសស៊ុយអែត គ្រាន់តែបញ្ជាក់អំពីទំនាក់ទំនងប៉ុណ្ណោះ ហើយចាំបាច់ត្រូវតែសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីស្វែងរកមូលហេតុឱ្យបានច្បាស់លាស់ថា តើស្នាមសាក់ពាក់ព័ន្ធជាមួយជំងឺមហារីកកូនកណ្តុរដូចម្តេចខ្លះ?

ប្លែកបំផុតលើពិភពលោក! ភូមិមួយនៅឥណ្ឌូណេស៊ីគាស់សាកស.ព មកធ្វើពិធី

0

ប្រទេសឥណ្ឌូណេស៊ី ៖ ភូមិ Toraja ប្រទេសឥណ្ឌូណេស៊ី សម្បូរទៅដោយជនជាតិដើមភាគតិចរស់នៅតំបន់ភ្នំ តែងតែធ្វើពិធីចម្លែកមួយបន្តពីចាស់ៗបុរាណ ដើម្បីឱ្យពួកគេបានជួបមនុស្សជាទីស្រឡាញ់ បើទោះជាអ្នកទាំងនោះបានលាចាកលោកហើយក្តី ។ ពិធីនេះមានឈ្មោះថា «Ma’Nene ឬ The Ceremony of Cleaning Corpses» គឺជាការគាស់សាកស.ព សមាជិកគ្រួសារមកធ្វើពិធី ចំនួន១លើកក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwYfWIhXn1ZtksrTZEV_hc7hhNiDJ-6DJri7n0KJHNQd2GQBZlVeUya5qvjwX5MVYBASmsiNKpNSzRPQ1LkO8u8Wsc7lNBo_7advqcAk31aIqWatwMgO1OgV3TeuhQn8GSUsFxwBV9zzOwgXVxVy2SidyQSKV5Qa2qtYCrRIhujC5URjA5cPWPc3F4Ve0/s1400/1_R81g5RvaaihIRbokeC8syw.jpg

ពលរដ្ឋរស់នៅភូមិ Toraja នឹងរៀបចំពិធី «Ma’Nene» នៅខែសីហាជារៀងរាល់ឆ្នាំ ដោយពួកគេគាស់សាកសពសាច់ញាតិរបស់ខ្លួនយកមកលាងសម្អាត, តុបតែង, ស្លៀកពាក់ខោអាវថ្មីៗ, សិតសក់, ជួសជុលក្តារមឈូស និងនាំសាកសពទៅកាន់កន្លែងស្លាប់ បន្ទាប់មក នាំសាកសពមកភូមិវិញ ។ ក្រោយបញ្ចប់ពិធី ពួកគេនឹងយកសាកសពដាក់ក្នុងមឈូសដូចដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJxZrYaAKNlpPjRs2biyI0IbOpFxTQhS8ZD4qRlMCZ4SvRkVbs_mfYSKdOXVv-JBTZJzv201YIcZEJwQ1Uxb8Uh6jQnJ4aab4ZsJMSAq7h6r81uNHQxgJ4SlbLySkOuSWaGS84V67YEOpUqlj55WeYdxqR_RtTPec-ihcJ3f4VleGsCP-Tu78HSERIsSo/s1908/2E54CB0B00000578-0-image-a-23_1447229666935.jpg

ចំណែកដើមកំណើតនៃពិធីនេះដោយសារមានជំនឿថា ព្រលឹងវិញ្ញាណរបស់អ្នកស្លាប់ត្រូវតែត្រឡប់មកភូមិកំណើតរបស់ខ្លួនវិញ បើទោះជាពួកគេស្លាប់ក្តី ។ ដូច្នេះ ពលរដ្ឋរស់នៅភូមិ Toraja ពុំសូវធ្វើដំណើរទៅទីកន្លែងឆ្ងាយៗទេ ដើម្បីឱ្យប្រាកដចិត្តថា បើថ្ងៃណាមួយ ពួកគេគ្មានជីវិតរស់នៅ ព្រលឹងពួកគេនឹងអាចត្រឡប់មកភូមិនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiijKJ8c4h5jamGqV4AffxKG0eeHkU-DtabDrokbkPXbBH2enhBA8hDb1c2ljzA-HWtIR3FRZt3lcA3-N9823-uDj3NWLkrkBnNsjkooWIZMP6ITwyDLuR1HITkjLPgUn0m-3AJu8C5lGMmv0JdBz8C-6LKVtyEh8PjgRoNF1FwLT8T6ywBuwzOFu8eGpU/s1800/32GJ99D-preview.jpg

អ្នកភូមិជឿថា ការស្លាប់ពុំបានកើតឡើងភ្លាមៗ ឬទាន់ហន់ទេ ប៉ុន្តែវាកើតឡើងបណ្តើរៗដើម្បីធ្វើដំណើរទៅរកទឹកដីវិញ្ញាណ ឬជីវិតក្រោយពេលស្លាប់ ។ ដូច្នេះ គេបានរុំសាកសពដោយក្រណាត់ជាច្រើនជាន់ និងកប់នៅក្រោមផ្ទះ ដោយសារជឿថា ព្រលឹងអ្នកស្លាប់នឹងវិលវល់ក្នុងភូមិរហូតដល់ធ្វើបុណ្យសពរួចរាល់ ទើបព្រលឹងចាកចេញទៅកាន់ទឹកដីវិញ្ញាណ ។

ហេតុនេះ ពេលមានសមាជិកគ្រួសារស្លាប់ ពួកគេនឹងកប់សាកសពនៅក្រោមផ្ទះជាច្រើនខែ ឬច្រើនឆ្នាំ ដើម្បីរង់ចាំពេលវេលារៀបចំពិធីបុណ្យសពយ៉ាងអធិកអធម ។ រីឯសាច់ញាតិនឹងទំនាក់ទំនងជាមួយសពដូចគ្នានឹងពេលសពមានជីវិត ដោយការយកទឹក និងអាហារមកឱ្យសព ព្រមទាំងងូតទឹកសម្អាត និងស្លៀកពាក់ខោអាវថ្មីៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkYSQLVAH7Sa0pJLCsYBSuLLOIP6rqXSkBWxEUGqbaGoas6V7oil1vuXLVpjzxzq1LU1dh1KQxYcKrgMreB61l_1UzzE3UgWq3tSoMfHyXqTsSHPqtpQCIrFvWWB5m7Olo2jHJsJZy0PtVq-8UO7JQU20RcfZMkb0kBmmbJLufz6swFYmPE7qDnfth9t0/s562/manene-2.jpeg

ក្នុងពិធីនេះ គេនឹងសម្លាប់ក្របីជាច្រើនក្បាលព្រោះជឿថា វានឹងនាំអ្នកស្លាប់ទៅកាន់កន្លែងកើតថ្មី ឬអ្នកស្លាប់អាចប្រើប្រាស់ក្របីទាំងនេះសម្រាប់ធ្វើដំណើរទៅទឹកដីវិញ្ញាណបានលឿន ។ បើគេសម្លាប់ក្របីកាន់តែច្រើនក្បាល គឺកាន់តែល្អ ហេតុនេះ អ្នកភូមិបានរៀបចំពិធីបុណ្យជាច្រើនថ្ងៃជាប់ៗគ្នា និងសម្លាប់ក្របីយ៉ាងច្រើន ៕

ខឹងចិត្តគេរិះគ.ន់ខ្លួនកប់ៗមាត់ពេក ម៉ាដាមកុល ចេញមកពន្លះវិញទៅកាន់ក្រុមមនុស្សវប្បធម៌និយម

0

មិនត្រឹមតែអ្នកច្នៃម៉ូត ឯម រៀម ប៉ុណ្ណោះទេដែលត្រូវសាធារណជនរិះគន់រឿងការស្លៀកពាក់ចូលរួមកម្មវិធីទេព បូព្រឹក្ស ប៉ុន្តែបុគ្គលម្នាក់ទៀតដែលគ្រងឈុតពណ៌ខ្មៅ ជាមួយមកុដអប្សរាពណ៌ខ្មៅ ក៏រងនូវមតិរិះគន់ពីមហាជនដូចគ្នាដែលការស្លៀកពាក់នោះបើកបង្ហាញដើមទ្រូង។ បុគ្គលនោះត្រូវបានគេដឹងថាជា ម៉ាដាមកុល ដែលនាងនិយមចូលចិត្តពាក់សក់ធំៗនិងលេងខ្លួនប្លែកៗ។ ក្រោយពីឃើញមានការរិះគន់ដូចទឹកបាក់ទំនប់ ម៉ាដាមកុល បានចេញមកពន្លះផាំងៗទៅវិញទៅកាន់ក្រុមមនុស្សវប្បធម៌និយម ឬពួកជោរតាមគ្នាដែលថានាងបំផ្លាញវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3ZbvinRHTTnZvaLLV919gfWdnXs6-6yPDyO7b1qRvhKgyHt7eFbCCwkOXAYfQHf1XpsHDLitjCCgGdqi3Na8yQVkGmqhtiJImLyBDl1YDOWgukZ9_pscN4YA9xpFZcHBhv2AL0bQvNIlY5sXovTr42b_GFB2eYuYfOuVHUu_aLUZUOHfwf546VONSjwI/s2048/image_2024-05-31_09-37-29.png

នៅលើបណ្តាញសង្គមនាយប់ថ្ងៃទី៣០ ខែឧសភា ម៉ាដាមកុល បានសរសេរថា «នាងខ្ញុំ ម៉ាដាមកល សូមចេញមុខមកបញ្ជាក់ម្ដងទៀតទៅកាន់ក្រុមមនុស្សវប្បធម៌និយម ឬពួកជោរតាមគ្នា ឬអ្នកខ្លះនៅមិនទាន់យល់ពាក្យថាវប្បធម៌មានន័យយ៉ាងណានៅឡើយ ឱ្យជ្រាបម្ដងទៀតថា : អ្វីដែលអ្នករាល់គ្នាហាមាត់ ឬយកដៃខមិនជេរដៀល ខ្ញុំ ថាខ្ញុំបំផ្លាញវប្បធម៌ តាមរយៈការលេង style fashion ច្នៃប្រឌិត inspired ចេញពីចម្លាក់អប្សរាលើជញ្ជាំងប្រាសាទអង្គវត្ត នាថ្ងៃសម្ពោធបទ «ទេវរាជ» ក្រោម ប្រធានបទស្លៀកពាក់ បែប បុរាណ ប្រពៃណី ឬបែបសហសម័យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFS0AtbNo8PC9XHIwMTtz3Hmf5A1-oVwRajxar2wAhHtaL29NIkAuNP1xFo1ytXNsD43x2rXjbLTSaAJf8U32V8U3eoGh9WKtGf4D5e8HSJ4v3i40g_IhDGFngjrl5j2NJHp9rkKQxOeidRqW9VPMN-YCLz-zdFm28037W-9sOCy_NPXuFf1A133GUbrw/s1440/image_2024-05-31_09-37-37.png

ម៉ាដាមកុល បន្ថែមទៀតថា« ខ្ញុំមិនចាំបាច់បញ្ជាក់ម្ដងហើយម្ដងទៀតនោះទេ ថាខ្ញុំជា រាជិនីសក់ធំ ។ អស់លោកដែលធ្លាប់ខមិនជេរខ្ញុំ លើសម្លៀកបំពាក់ឈុតខ្មៅ ខ្ញុំ និងមកុដអប្សរានេះ សូម បើកភ្នែកមើលការច្នៃម៉ូតរបស់បងប្រុស Olivia ដែលគាត់មានគំនិត inspired ដូចខ្ញុំដែរ ហើយបានធ្វើមុនខ្ញុំទៅទៀត ហេតុអី brand របស់គាត់ត្រូវបានបរទេសទទួលស្គាល់ជាអន្តរជាតិ ហើយបានផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈការច្នៃម៉ូតនេះទៀតផង។ ការបកស្រាយរបស់ខ្ញុំ សុំមិនវែងឆ្ងាយ គឺសូមឱ្យអស់លោកបណ្ឌិតវប្បធម៌ក្នុងបណ្ដាញសង្គមនេះ ពិចារណាតាមការគួរ ហើយព្យាយាមយល់ថា អ្វីជាការច្នៃម៉ូតតាមបែប សហសម័យ»។ រាជិនីសក់ធំបញ្ជាក់ចុងក្រោយទៀតថា នាងមិនចុះចាញ់ដាច់ខាតចំពោះសិល្បៈ ព្រោះនាង កើតមកដើម្បីសិល្បៈខ្មែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdLLxmqiqKzoELiUlrHuTFr-MVNS-9t0L4myddJkAaRE3YL1PuRJZiyOWvlvj7Kd9FZZsya3qpo7pJT4oeMdDN-IhUFc-UzrScOBDuPiG9CiXXkdzCXZxi39T0Y_d5wnyTs99e3d4sDoebBFTN_FL8YXNOkXY8DS4l-yMpLhuoli1FevaRWTwzFDEcg40/s1440/image_2024-05-31_09-37-35.png

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ឧសភា បណ្ឌិតច្នៃម៉ូត ឯម រៀម ក៏បានចេញមកបកស្រាយឈុតរាជិនី AI របស់ខ្លួនដែរថា លោកស្លៀកពឹងបែបសម័យអង្គរ ដែលមានសិលាចរឹកនៅប្រាសាទបាយ័ន នាសតវត្សរ៍ទី១២ដកស្រង់ចេញពីសម័យបុរាណ និងបង្កប់ទៅដោយអត្ថន័យកាត់បន្ថយប្លាស្ទិក និងកុំឆាប់ជឿអ្វីនៅលើបណ្តាញសង្គមជាមួយបច្ចេកវិទ្យាទំនើបនាំឱ្យខាតបង់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeu_85_lUxphFdcMN73YdgFhEENZ8ePGoosvgsWCk23UhlKrwh1o2jdzvEiEsgxu1DYTwc5EcnvEcI9WFTqnY_411JhjTf6nKE9X7cpvUdBR_W2BqgakbSIqPUoUcWQVudY88W0tDLJiIKgnoUoSrMfeQSSbER6iAq2ikM-AYz7HVXuW_EB-qQn0p8jFw/s1440/image_2024-05-31_09-37-34.png

 

 

 

ផ្ទុះការរិះគ.ន់! ខ្សែភាពយន្តខ្មែររឿង«បុព្វេនិម្មិត» ថាហេតុអ្វីបានជាយកលំនាំនាគរាជ្យមានចង្កូម ដុះស្នែង តាមផ្ទះលេខ២ទៅវិញ?

0

ភាពចម្រូងចម្រា.ស់និងមតិវែក.ញែកព្រៀងព្រាតទៅលើប្រធានបទ«នាគរាជ្យ» គឺបានផ្ទុះឡើងក្នុងចំណោមជនជាតិខ្មែរនិងថៃ បន្ទាប់ពីការបញ្ចេញ MV ថ្មីនៃបទ«ទេវរាជ» របស់កំពូលតារាចម្រៀងស្រីទេព បូព្រឹក្ស។ ទោះជាយ៉ាងណា រឿងនាគរាជ្យដដែលក៏ត្រូវបានគេលើកយកមកនិយាយម្តងទៀត តាមរយៈខ្សែភាពយន្តខ្មែររឿង«បុព្វេនិម្មិត»របស់ទូរទស្សន៍ PNN ដែលបានចាក់បញ្ចាំងកាលពីពេលកន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlgZ49iHvnzgXe-zk5rHiGLiJMZ5oG-jMDe1zpT46JblYTrsaUMHIBJrODuSY1NZVynKuMkBtpqvHwMNT2KtEE7l1j6yl8ipzCbJIPR2ZGaM-0HfZNp_eUNlWmDhEXJXpIYFV5yx1K1TfThn6du95swajYW0sbwIGNQL3NopliLZiP9toZ6S2Lwsc1IB0/s1039/Screenshot%202024-05-31%20155353.png

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងទៅលើរឿង«បុព្វេនិម្មិត» នេះគឺនៅត្រង់ឈុតឆាកទី១៨ នៃសាច់រឿង បានបង្ហាញតួអង្គនាគរាជ្យដែលមើលទៅមានលក្ខណៈកាចសាហាវឃោឃៅ និងរូបរាងខុសប្លែក បើតាមមតិពីមហាជនបានលើកឡើងថា នាគនេះគឺស្រដៀងនាគនៅក្នុងរឿងព្រះម៉ែនាគីរបស់ភាពយន្តថៃ ដែលបានផលិតឡើងកាលពីឆ្នាំ២០១៦ ទើបបណ្តាលឲ្យអ្នកមួយចំនួនបានសម្តែងនូវការមិនពេញចិត្ត ខណៈក៏មានអ្នកពេញចិត្តរឿងនេះក្រោមហេតុមួយចំនួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzBt1hOjeG4rJLF_6LIL64z5ty_nRvvE2N5k80wkYaQKP-ufEOf-JoFdNplzaKf6tiIGaqoP8lIU8L0xWou18gFJsRYPGMcBUaYg-BNmHb_PvnIgeU7x8qnvvb01_KB2hWjLs1cxrvNZqWpk7h9XH7vI2LUiwRqFfFTHbebXe5MYKemMTSeoWUiATpvqg/s1037/Screenshot%202024-05-31%20155426.png

យោងតាមការបញ្ចេញមតិពីមហាជនទៅលើរឿងភាគខ្មែរមួយនេះ ដោយអ្នកខ្លះបានលើកឡើងថា «បងអើយ នាគខ្មែរយើងមានច្រើនបែបណាស់ម៉េចមិនយកមកដាក់ នាគនិងដូចនាគផ្ទះលេខ 2»។ អ្នកខ្លះថា«រឿងគេចេញយូរហើយតែយើងទើបនឹងចេញរឿងថ្មីៗ កុំយកនាគបែបផ្ទះលេខ 2 មកលេង ចាំមើលគេនឹងផ្សាយរិះគន់ពីយើងទៀតហើយ»។ អ្នកខ្លះថា«បងប្អូននៅក្នុង facebook តែងតែយល់ច្រឡំនាគខ្មែរ បើនាគខ្មែរគឺអត់កាចទេបងប្អូន។ តែនេះនាគមកសមុទ្រចោរហ្នឹងហើយបានកាចដល់ថ្នាក់ហ្នឹង ,នាគខ្មែរគឺអត់សម្លាប់មនុស្សទេ..តែនាគនេះសាហាវណាស់»។ អ្នកខ្លះទៀតថា«មិនចេះតែថាទេ ល្អអស់ហើយ តែមកមើលនាគវិញថៃសុទ្ធមិចក៏ចឹង នាគនិងទម្រង់រឿងថៃព្រះម៉ែនាគីមែនតើ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifBobyQxE9a7yO3Hce7IlR9egnwD_aPgiJtyHi4fxhKZ01-8YtKwdvgtCWYq58HkPAuY_HL3JLSwYptXkbj2BNtvwp6nCzi5HNKKRiZWpxSA2MCLsHk_KkSO_M4FXZeKfjXrE76yXTSl-YQBcgyzoXB9SPZWHfDjtaFXknL1Zf94qaBeQfx9pdujNuMrc/s1034/Screenshot%202024-05-31%20155453.png

ក្រៅតែពីនូវមតិរិះគន់បែបនេះហើយ ខ្សែភាពយន្តខ្មែរមួយនេះក៏ទទួលបាននូវការកោតសរសើរពីមហាជនផងដែរ ដោយអ្នកក៏បានលើកឡើងថា«សំដែងបានល្អសំសម្លេងច្បាស់ បង្កើតរឿងខ្មែរបុរាណឲ្យបានច្រើនៗមកខ្ញុំចូលចិត្ត»។ អ្នកខ្លះថា«រិះគន់ក្នុងន័យស្ថាបនាកុំជាន់ពន្លិចអី សូមអង្វរយើងខ្មែរដូចគ្នាទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbCuFITJjkwi9zor7h60_AaT4-Qs5wowquoFR-BvhSBfUZRCy8K2ep6bLLRCutn1u4UUDwrGNtENDrmBvi_wcOntIPBGi6Auu7tL_UyrCU_kBFz1z30uvXa6F_ENTHq_ukUUlBsIg6tfdqiQl422t_kuGdeKS8wQBz049W4X_dxH_4shRPp9RgF0cRu78/s960/photo_2024-05-31_15-25-27.jpg

អ្នកខ្លះទៀតថា«ខ្ញុំជាកូនខ្មែរម្នាក់ខ្ញុំមានមោទភាពណាស់ដែលបានឃើញរឿងបែបបុរាណ លាយឡំនឹងវប្បធម៌ និងអ្វីដែលខ្លួនមានតាំងពីដូនតាមកម្លេះ។ ប៉ុន្តែខ្ញុំមើលឃើញកូនខ្មែរមួយចំនួនទើសគ្រប់បែបយ៉ាងតាំងពីការបញ្ចូលសម្លេង រូបនាគ ថាបែបនេះបែបនោះតែងតែច្រឡំខ្លួនឯងជាគេ។ លើកតម្កើងអ្វីដែរជារបស់ខ្លួនខ្លះទៅបើមិនបានជួយអី ខ្ញុំមានអារម្មណ៍ថាធុញនិងអ្នកទើសមួយចំនួនណាស់ទើសខុសរឿង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcEBmaJUuRY1kUd3zk0HRxIu4Rn5YDQcBvEh82RBkMyUfE06X4QOWYjrwOsfRqjYVqpxhxqjsNkbgMCBea2IUaXQJQZfYHiu3MjusEbXROvtqK7fgmKPqILfc4-AzYkcNmTEwKPIUameRZsVpaZPSCrUwgf717yYOuBJBM_WbTA9mTIiBCjXcG2SXCXqA/s1280/photo_2024-05-31_15-05-34.jpg

ប្លែកខ្លាំង! ហេតុអ្វីលំនៅឋានក្នុងទីក្រុងមួយនេះលាបជញ្ជាំងពណ៌ខៀវដូចៗគ្នា?

0

ប្រទេសម៉ារ៉ុក ៖ មនុស្សភាគច្រើនពិតជាឆ្ងល់ថា ហេតុអ្វីបានជាលំនៅឋានទាំងអស់ក្នុងទីក្រុងដែលមានអាយុកាលប្រមាណជាង៥០០ឆ្នាំ ឈ្មោះ «Chefchaouen» ស្ថិតនៅប្រទេសម៉ារ៉ុក សុទ្ធតែលាបជញ្ជាំងពណ៌ខៀវដូចៗគ្នា? រូបភាពលំនៅឋានក្នុងទីក្រុងដែលពួកគេបានឃើញនេះ គឺជារូបភាពប្រាកដ មិនមែនរូបកាត់តទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXTnFX8O0zngEltlM0nmFd1Z18nlJy8zSBtAw2WnaKETgMDaxfjja7n2bNP4KiRT_2qwA5gVSVv-xw4ckAtcnaJXifFkFPLxvGL5zk24ZUmQXQWhyphenhyphend9Xyzl6q7eb8V8Z3SuqOG4tf7VyzI8jHN_QudTwdVD1TCNTd_CMug-qj6Krow4M-1UiTFmTItaas/s1366/9eace6d7-city-63572-166ea3d9b39.jpg

ទីក្រុង Chefchaouen មានបរិស្ថាននៅជុំវិញយ៉ាងស្រស់ស្អាត និងមានស្ថាបត្យកម្មជាច្រើនគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំង ។ នៅក្នុងទីក្រុងមានអគារ និងលំនៅឋាន ដែលបានសាងសង់នៅជាប់ៗគ្នា ដោយសារពួកគេបានទទួលឥទ្ធិពលពីប្រទេសព័រទុយហ្គាល់ និងអេស្ប៉ាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2S5Gcr1rMl4qsD_0-O9fiWxdISM7LrXH9-Ur9azuDrw1ZNUlaxpZpzVTsox4ZNn03BM4nHz0vik_fEeF7LImNcrZxk_6flmi7-XK1jkmLt9Zszh6FhXSvuATIcdechtb5Mo0zvXJqOXkVm4X17XsDU4sn8Bv0_DfXq9RuTYzTIs9eDJO44mrm7t4foUk/s754/97.jpg

ចំណុចទាក់ទាញបំផុតរបស់ទីក្រុងនេះ គឺ «ពណ៌ខៀវ» ហើយភ្ញៀវទេសចរដែលបានមកកម្សាន្តនៅទីនេះនឹងឃើញថា លំនៅឋាន និងអគារទាំងអស់បានតុបតែងដោយពណ៌ខៀវយ៉ាងស្រស់ស្អាត និងទាក់ទាញភ្នែក ។

ចំណែកមូលហេតុដែលធ្វើឱ្យពលរដ្ឋរស់នៅទីក្រុងនេះនាំគ្នាលាបពណ៌ជញ្ជាំងលំនៅឋាន រួមទាំងជណ្តើរ និងផ្លូវដើរដោយពណ៌ខៀវនោះ គឺគ្មានការបកស្រាយច្បាស់លាស់ទេ ពីព្រោះមានរឿងដំណាលយ៉ាងច្រើនពាក់ព័ន្ធនឹងទីក្រុងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi21p24Nary8DhZmtQY-XQU5GbbJVcvyUL7ecIDrUdhLYQ_ycIeyz9sJYo4une0pRuSoDaCmrC5g9PRlxH-hpX9x6-GUmdXcCiJaJHbfI_136BgzwMb5nxTp1AwEbOXFUEY3VZK-QbFwW3iqzCqun1mfu43fMJWPBkb5mX6AHwTjEfz2oZ3cdKTdConZmY/s750/lwaqdg829mzcarqyrzbb.jpg

ការលើកឡើងមួយដែលមានការទទួលស្គាល់ច្រើនបំផុត គឺពណ៌ខៀវតំណាងឱ្យផ្ទៃមេឃ និងឋានសួគ៌ ហើយពណ៌ខៀវនឹងជួយនាំផ្លូវ ព្រមទាំងដាស់តឿនស្មារតីមនុស្សឱ្យដើរក្នុងផ្លូវត្រឹមត្រូវ ។ ហេតុនេះហើយ ទើបពលរដ្ឋរស់នៅទីនេះស្រុះគ្នាយកថ្នាំពណ៌ខៀវមកលាបលំនៅឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFvztCuanbF-Gyc6m0qeWvLd1S7z89ogjH033e3IgLDtkTHKV6x_k87imbYhou9RM-Tsm2gHI0uHCPBWRmneNvOrxiQJCwvxDDivbA0xEoZhc2T1i3ba1jq3CSWSxetZ7h-PgKKcULj0dNttzcXJ5d83eeuIace3Lnv_gFzRcqervvZEgCw6YUOE1_9Fw/s3870/Marokko_Chefchaouen_Blick_u__ber_die_Stadt.jpg

ភ្ញៀវទេសចរមកកម្សាន្តក្នុងទីក្រុងពណ៌ខៀវ នឹងបានឃើញព្រះវិហារកាតូលិក, វិហារអ៊ីស្លាម និងទីសក្ការៈបូជាផ្សេងៗ ។ ចំណុចមួយទៀតដែលភ្ញៀវទេសចរចូលចិត្តទីក្រុងនេះ គឺវាជាទីក្រុងសត្វឆ្មា ពីព្រោះនៅទីនេះ សម្បូរទៅដោយឆ្មាដើរតាមផ្លូវពាសពេញទាំងអស់ ឬអាចនិយាយបានថា ដើរទៅកន្លែងណា ក៏ឃើញឆ្មាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM9C0BxldTfXnGaeUaN6gU0Qe39KbOwtI9h1TSqLeQZNk0Lss0asU8cMuKiB4gE3JGOsveDMqayPZznIxWDIeSMKEyxEjJmHihES3ulR0TOYn5JzuxUGKrzI-0KxVjDScDEzLK5Voy-d-5GpRYqHfQjIZaHe6fTuXfy9GwKYgLOzCtzRJUlbKpfZTg6yE/s1080/Morocco_ChefchouenAerial_Zzvet-iStock-473937070.webp

លើសពីនេះ ក្នុងទីក្រុងមានហាងកាហ្វេប្រចាំតំបន់សម្រាប់ភ្ញៀវទេសចរផងដែរ ហើយអ្នកមកកម្សាន្តក្នុងទីក្រុងភាគច្រើនមិនដែលមើលរំលង និងក្រេបរសជាតិកាហ្វេម៉ារ៉ុកទេ ។ ដូច្នេះ ដោយសារទីក្រុងនេះមានចំណុចទាក់ទាញច្រើន ទើបធ្វើឱ្យភ្ញៀវទេសចរនៅជុំវិញពិភពលោក ចាប់អារម្មណ៍ចង់មកកម្សាន្ត ៕

Han So Hee ត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃបន្ទាប់ពីបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះ

0

កូរ៉េខាងត្បូង៖ Han So Hee តារាសម្តែងស្រីដ៏មានឥទ្ធិពលមួយរូបរបស់កូរ៉េ ហាក់មានការធ្លាក់កូដយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ បន្ទាប់ពីលេចធ្លាយព័ត៌មានអាក្រក់ៗជាច្រើនជុំវិញករណីនាងដណ្តើមសង្សាគេ។
យោងតាមសារព័ត៌មានកូរ៉េ Han So Hee ថ្មីៗនេះត្រូវបានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនរិះគន់ បន្ទាប់ពីពួកគេបានឃើញស្នាមសាក់របស់នាង នៅពេលនាងចូលរួមក្នុងព្រឹត្តិការណ៍សម្លៀកបំពាក់ប្រណិត DIOR នៅទីក្រុងសេអ៊ូល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy2jGvpKe33Gcl-GU6knk9v0x-AXSorTxOhKLfAGeF6jQ_G2Yh9ncNY-CPS7XSA1ZHvGQ8hleeFbtqGehpIfO8DHFLYFd1tmla6tgk1meqRbVbaXTWlUCzUfZFbwMAu99L2rvUtBhmq07_y3DB9REGW9lwgUyIJJTjzO_ka0Szwe-PA8GUbEbfAd_kJCc/s1120/GOvd86nbwAAggYE.webp

នៅក្នុងព្រឹត្តិការណ៍នោះនាងបានគ្រងឈុតពណ៌បៃតងស្រាលដែលមើលទៅពិតជាស្រស់ស្អាតនិងមានមន្តស្នេហ៍ខ្លាំងណាស់។ ទោះជាយ៉ាងមហាជនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបរាងរបស់នាង ដោយសារឈុតនោះគឺវាលខ្នង ហើយមហាជនបានឃើញថាតារាស្រីរូបនេះមានស្នាមសាក់នៅលើខ្នង ជាហេតុធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតក្នុងប្រទេសកូរ៉េជាច្រើនមិនពេញចិត្ត។ ពួកគេបានបញ្ចេញមតិថា “DIOR គឺជាម៉ាកសម្លៀកបំពាក់ប្រណិតបែបសុភាពនិងបុរាណ” ប៉ុន្តែតារាស្រីរូបនេះវិញស្រាប់តែបង្ហាញស្នាមសាក់ ដែលមើលទៅមិនសមចូលរួមក្នុងព្រឹត្តិការណ៍នេះទាល់តែសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj28msecovuZwwF8U6EwVKo4mtG3__9zBiZ974cfIzOuN3lU8lInx7i5j2734I8oqLgouEErvbjw6PRtJ9qYelcV3EzjLS9NLgek9SW-3ceMEKbpfVufHMEFp943ou-x3cJMiRFH_pDpDrWqTpTS_7nl-Pyc-szwGpGSBioNYFoRyy-K7e4QM5yi-sdqMg/s1309/GOvmCStacAAH-rr.webp

អ្នកខ្លះទៀតក៏បាននិយាយថា “ការបង្ហាញស្នាមសាក់របស់នាង មិនសមនឹងគ្រងឈុតរបស់ DIOR ឡើយ”។ គួរបញ្ជាក់ដែរថា កន្លងមក Han So Hee ក៏ធ្លាប់ប្រឈមមុខនឹងការរើសអើងទាក់ទងនឹងការចាក់សាក់នៅក្នុងសង្គមកូរ៉េផងដែរ នាងបានលុបស្នាមសាក់ជាច្រើនកន្លែងលើដងខ្លួនរបស់នាង ទោះជាយ៉ាងណានាងក៏នៅតែបន្សល់ស្នាមសាក់តិចតួចនៅលើរូបរាងរបស់នាងដោយបង្ហាញពីលក្ខណៈបុគ្គលរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6C8GU_m2-c-w8xY7t8nwlm7g_LWVEZgHcOhMbF4tkEtyVqYA1N0zK6g5e_nPAUQ7lWdRMcmL1jHObhyphenhyphen457Rooy-L_21PJVePNoR4wZjYybZhEhooZPg7cFr6OclGaz_CHW-70qBF4AodSqnaXvMPFZxuklm86nyRA-LxqeNGqD9yS8YxK_ogDJtlwHkU/s854/GOvYuAlaYAEL3mB.webp

គួររំលឹកដែរថា បន្ទាប់ពីលេចធ្លាយព័ត៌មានថា Han So Hee គឺជាជនទីបី ដែលបានបំបែកបំបាក់ទំនាក់ទំនងស្នេហារបស់តារាសម្ដែងប្រុស Ryu Jun Yeol និងតារាសម្ដែងស្រី Hyeri។ Han So Hee ក្នុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ត្រូវបានម៉ាកល្បីៗជាច្រើនមិនបន្តកិច្ចសន្យាជាមួយនាង ធ្វើឱ្យនាងត្រូវរបូតឆ្នាំងបាយមួយហើយមួយទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXnMtJhxA8aN5A73CiitE45cB8e4SHT_9KNh6q-Z7oUgTfB6lfJyz75_GhbadYaiZr1JleaN9KkLr4IOnmWvmFBWp3u5XdFKnkfvnSGCcuIPDSEdHs5esErhs8A3lIGWgRoJYgocgFNw5s8Mwl3izOnkdVXXTbMulk6H_RM6p6ddkZq29TUh8QJ9dpIPg/s1125/GOvZjeKawAAfjQF.webp

ស្ត្រីគួរសម្អាតកន្លែងនេះឱ្យបានត្រឹមត្រូវមុនចូលគេ ដើម្បីរក្សាស្បែកក្មេងជាងវ័យ និងពន្យាអាយុជីវិត

0

ប្រសិនបើអ្នកមានទម្លាប់អនុវត្តវិធីទាំងនេះនោះស្បែករាងកាយ និងសុខភាពរបស់អ្នកនឹងល្អប្រសើយ៉ាងខ្លាំង ដោយទម្លាប់សម្អាតកន្លែងទាំងនេះជួយឱ្យអ្នកមានស្បែកចាំស្រស់ស្អាតជាងមុន ក្មេងជាងវ័យ ក៏ដូចជាអាចពន្យាអាយុជីវិតរបស់អ្នកជួយឱ្យអ្នកមានអាយុវែង កម្លាំងកាយមាំមួន សុខភាពល្អ ដោយសកម្មភាពទាំងនោះរួមមាន៖

១.សម្អាតក្បាលពោះ៖ យោងតាមអ្នកឱសថបុរាណ ការត្រដុសពោះថ្នមៗមុនពេលចូលគេង មិនត្រឹមតែជួយគ្រប់គ្រងលំពែង ក្រពះ និងពោះវៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់បញ្ហាផ្សេងៗដូចជា ការរំលាយអាហារ រាគ ទល់លាមក និងជំងឺរលាកក្រពះរ៉ាំរ៉ៃទៀតផង។ នៅពេលល្ងាច មនុស្សជាច្រើនតែងមានទម្លាប់ញ៉ាំច្រើន ដូច្នេះការត្រដុសក្បាលពោះនឹងជួយកាត់បន្ថយបន្ទុក និងភាពមិនស្រួលនៅក្នុងតំបន់ពោះ ដោយហេតុនេះជួយឱ្យគេងលក់កាន់តែជ្រៅ និងបន្ធូរអារម្មណ៍ ជាពិសេសនេះក៏ជួយឱ្យស្បែកស្រស់ថ្លា និងពន្យារអាយុជីវិតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjiF12xgMQ_AFLeyAOOeIaH7eoLl5o-wT7tDGJdLe0uNgyB5vF4eoyw-uzvB7QBYp37ju4LGPsA5p0D2pujijWQ2olXs0naYdEGNzvX1FU3IZhJdU-2M2ERt5kazyqpPD1rZXsx5t95ZFOD0GmMn2M-0Jei8b6_BASEcn5Cu5uDx1XBS-cEyf8uYaHSs4/s1280/photo_2024-05-31_15-37-07.jpg

២.សម្អាតមុខ៖ ការតុបតែងមុខប្រចាំថ្ងៃអាចធ្វើឱ្យស្ទះរន្ធញើស បណ្តាលឱ្យស្បែកមុនមានខ្លាញ់ ងាយកើតមុន និងស្បែកចាស់។ ដូច្នេះការលុបគ្រឿងសម្អាងមុនពេលចូលគេងដោយប្រុងប្រយ័ត្ន ជួយសម្អាតស្បែក កម្ចាត់ភាពកខ្វក់ និងការពារប្រព័ន្ធកោសិកា Collagen ដោយហេតុនេះការពារការលេចចេញនូវស្នាមជ្រួញដែលអ្នកមិនចង់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTEsnpUzrCW-HfBZp74fKHogsNK6wj_G_-uSA3FPVD_K3vSoD7Lr92vGMUTDFRwAkWg6QaZKV97k7uSLTiOrgWyOZwOyuMrbJb_krjfowR8XSmAY5c3pBL7FGpPtFc2sYvGZ4uu8z-WfKRoznHwRgBFeSBmVbWfoMOGIFYagspR_kUEKNiezp3qnNYEJI/s1000/photo_2024-05-31_15-37-06.jpg

៣.ផឹកទឹកក្តៅ ១០០ មីលីលីត្រមុនចូលគេង៖ ការផឹកទឹកក្តៅមួយកែវមុនពេលចូលគេងជួយឱ្យរាងកាយដំណើរការមេតាប៉ូលីសកាន់តែមានប្រសិទ្ធភាពក្នុងពេលគេង។ ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាឈាមរត់ សរសៃឈាមបេះដូង ឬសរសៃឈាមខួរក្បាល វាមានប្រយោជន៍ខ្លាំងណាស់។ សូម្បីតែមនុស្សដែលមានសុខភាពល្អក៏ដោយ ការផឹកទឹកមុនពេលចូលគេងជួយឱ្យរាងកាយដំណើរការកាន់តែរលូន និងមានសុខភាពកាន់តែល្អជាងមុនទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipBT1VAoTM0M3BiUsIfBDRJFCVsux6N4mE2hE5P299zsZP3ydszQOTN57oA_GKjqiGFOouoIEkwswWTasLxq8FOiX-kOJgAkL3uj5iW6tDvlJFIc4V3xafcP5yRprXPPcYDqsvDDjUn9KuncS06GZGPr2qcxRkgyU32BR_-yC8A1TZ4vdeU9_Pu9YpBK8/s1155/photo_2024-05-31_15-37-08.jpg
៤.ដើរដោយទន់ភ្លន់មួយៗ៖ លំហាត់ប្រាណទន់ភ្លន់មុនពេលចូលគេង ដូចជាការដើរ មិនត្រឹមតែជួយពន្លឿនការរំលាយអាហារប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានប្រយោជន៍សម្រាប់ការគេងផងដែរ។ ការដើរទន់ភ្លន់ជួយបន្ធូរអារម្មណ៍ បំបាត់ភាពអស់កម្លាំងខាងរាងកាយ និងបង្កើនភាពស៊ាំ ដែលនេះគឺជាសកម្មភាពសមរម្យសម្រាប់ទាំងមនុស្សចាស់ និងមនុស្សវ័យក្មេង៕