Home Blog Page 1046

Kingchi បង្ហើរសំនៀងពី MC Sey និង 1NE បែករឿងដល់អាចមានអ្នកធ្វើស៊ីចង់បំបាត់ក្រុម CG

0

អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានវីដេអូខ្លីមួយពីតារារ៉េប KingChi បង្ហើរសំនៀងនិយាយពីបញ្ហារឿងអាស្រូវរបស់ MC Sey និង 1NE និងបញ្ជាក់ថាលោកមិនជាប់ពាក់ព័ន្ធនឹងរឿងនេះនោះទេ។ ក្នុងវីដេអូខ្លីនោះគេបានឮ Kingchi លើកឡើងពីបញ្ហាដែលកើតឡើងមិនច្បាស់លាស់ដោយមិនដឹងថាគេចង់ជាន់ឬរៀបក្រឡាធ្វើស៊ីក្រុមលោកចង់បំបាត់ឈ្មោះ CG ។ អ្នកទាំង៣រួមមាន Kingchi ,MC Sey និង 1NE គឺជាក្រុមជាមួយគ្នានៅក្នុងផលិតកម្ម CG Movement ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTwlUfIV8m_q0SgHrfaBv9zdxwBNVLagyNcvVrRpGjiDoIg4MMynKVFol0iC22w_x6teAIQKTHOai3GirKhml5l1dUuk8nGtGwxcd2kIElHPuGXT7IlaF7liIlnDLQlHxWxAYlLtt_K89E7l2rf4ApX8xW5VTkHtDsuIxthQ4q29TJ6sQr0OkpKMFxlrI/s1280/photo_2024-06-01_10-11-23.jpg

ជឿជាក់ថាមហាជនជ្រាបមកហើយរឿងអាស្រូវ Rapper ពីរនាក់រងនូវការចោទប្រកាន់ថាបានបំពាននិស្សិតស្រីម្នាក់នៅបាត់ដំបងធ្វើឱ្យមានការផ្ទុះកក្រើកយ៉ាងខ្លាំងពេញព្រះរាជាណាចក្រកម្ពុជា។ ក្រោយពីរឿងនេះបានល្បីរន្ទឺបាន៤ថ្ងៃមក តារារ៉េប MC Sey និង 1NE បានចេញមុខរុញច្រានពាក្យចចាមអារ៉ាមនោះថាមិនមែនជាការពិតនោះទេអ្នកទាំងពីរមិនបានប្រព្រឹត្តដូចគេចោទឡើយ ខណៈអ្នកបង្ហោះមិនបានដាក់ឈ្មោះលោកចំៗនោះទេ។ ស្របពេលហេតុការណ៍កើតឡើងថ្មីៗភរិយារបស់ kingchi បានចេញមុខបដិសេធជំនួសប្តីថារូបលោកមិនជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរំលោភបំពាននេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjcGF_vnSHJir1CYwApvoz__LZ0dxFlS9EjI4G_V2WwAR7JvfisFMW-uFVoo8jPM1Hcxhw8hqUa8RyMYVjol7QhU6RVOM-snexkGmSLiaDyD8VvjsGyaVipDJUXgp3L6LSvNzKFbOfxQBtRv3-btHXLHm9s7fVwwSFkCzL9FLiL7B6hKec3KyHrMfexrQ/s1280/photo_2024-06-01_10-11-29.jpg

យ៉ាងណាមិញ ថ្មីៗនេះអ្នកគាំទ្របានចាប់អារម្មណ៍រឿងនេះម្តងទៀតបន្ទាប់ពីមានវីដេអូខ្លីមួយចែកចាយនៅលើបណ្តាញសង្គមពីសំឡេងរបស់ kingchi ច្រៀងរៀបរាប់ពីបញ្ហានេះរហូតបែករឿងអាចជាការធ្វើស៊ីមកកាន់ក្រុមលោក។ ក្នុងវីដេអូខ្លីនោះ KingChi បានច្រៀងថាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSXHzTvnc6FX7JBJuZwzz5BARYz8HGcYgu9bOcyV7kRwgz04NlXksBqs5gVp7BFwDRHSGguXknrgntPdZABmBe_645UFUD7LsnvG_ObrtPtXJbJhqmJwRutVu2djy3NsovHAltgKP-OJUUKzYviKmlmUsb8_N5wQ4V5VRKdI_IAfiXjNUffLIicm8WHNs/s2048/417844139_1148997972987187_838675667697506811_n.jpg

«ខលទៅអ្នកម្តាយម៉ែអើយកុំភ័យរឿងនេះកូនមិនពាក់ព័ន្ធអាវ័ននិងអាសី sey មិនច្បាស់sey one មិនច្បាស់one មហាជនទស្សនិកជនកំពុងរង្វេងភាំងភ័នមិនដឹងថាគេចង់ជាន់ឬរៀបក្រឡាធ្វើស៊ី ឬចង់ឱ្យស្រុកខ្មែរបាត់ឈ្មោះ CG »។ សំឡេង KingChi ត្រឹមតែ១៧វិនាទីនេះបានធ្វើឱ្យស្រទាប់អ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើបញ្ហានេះជាពិសេសទៅលើប្រយោគមានអ្នកចង់ធ្វើស៊ីក្រុមលោក ថាបញ្ហានេះជាការពិតឬគ្រាន់តែជាការគិតរបស់ Kingchi នោះទេ។ អ្នកគាំទ្រខ្លះក៏បង្ហាញការគាំទ្រទៅដល់តារារ៉េប Kingchi ដដែល ចំណែកឯមតិខ្លះថាគ្រាន់តែជាការចេញមកការពារគ្នីគ្នាប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh64U5isHyi6N-HXCFEYqrvkzKAruYg2oilWoA2pq58URJ6HM_wPYywYGhXx4i5JZfs3BhK3KZ_1QHEYDO6vgR2pUpAh6fhwPMwAWhxico_wAFi_5vl_dUay8zK9Fj5ElSaPLD945E7ygMeBwGoq4XO1L7CW59mUP7ERpRh78OlTMbyvKPPsm8rF5PT1Q/s2048/406198894_1119278582625793_6542507613083754383_n.jpg

គួរបញ្ជាក់ថា ផលិតកម្ម CG Movement បច្ចុប្បន្ននៅសល់តែ៣នាក់ប៉ុណ្ណោះគឺ Kingchi MC Sey និង 1NE ដោយអ្នកទាំង៣ពួតដៃគ្នាសាងភាពល្បីល្បាញយ៉ាងខ្លាំងនារយៈចុងក្រោយនេះជាមួយបទចម្រៀងដូចជា « 2k24, កប់ ,អន់ , អាមិចទេស ,កាលុងឃុង ជាដើម»៕

ម៉ៃ សុគន្ធ ចេញវីដេអូបញ្ជាក់បន្ថែមរឿងរិះគ.ន់កម្មវិធី ទេព បូព្រឹក្ស គ្មានទឹកសុទ្ធផឹក

0

ម៉ៃ សុគន្ធ បានចេញវីដេអូថ្មីមួយទៅលើការរិះគន់កម្មវិធីរបស់ ទេព បូព្រឹក្ស គ្មានទឹកសុទ្ធផឹក ដោយ ម៉ៃ សុគន្ធ ថាខ្លួនមិនបានរិះគន់រឿង MV មិនល្អទេ តែអ្វីដែលខ្វះខាតក្នុងកម្មវិធីគឺគ្មានទឹកឱ្យអ្នកចូលរួមផឹក ណាមួយការស្លៀកពាក់បុរាណពិបាកនឹងចេញចូល។ ការបកស្រាយជាថ្មីនេះអ្នកមួយចំនួនបានបញ្ចេញមតិរិះគន់លោកដដែល ខណៈអ្នកខ្លះថាកំពូលទើសរូបនេះនិយាយក៏ត្រូវម៉្យាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAS66zUyIqpAvYaZ-X3dm7rcIdodftaAmCQIBRGsxcxtV7-oWIXjcUpskNSFc1rUZFELOC7l9TRLQLYu1xYixre_ulZ6n70dNP4mYXuMuyejb6gAm-w7aALiub36cG6no44iiiEkZLOYrIXKwIQ9rQem03x1dkhkF_XR2RX3p2139De3_XGWy4X7lb87Q/s2048/image_2024-05-27_11-53-43.png

នៅរសៀលថ្ងៃទី៣១ ឧសភា ម៉ៃ សុគន្ធ រហ្ស័សនាមមហាទើសបានចេញវីដេអូជាង១នាទីដោយការចំណងជើងថា «សុំបកស្រាយ រឿង ទឹកសុទ្ធ»។ ក្នុងវីដេអូ ម៉ៃ សុគន្ធ បាននិយារៀបរាប់ថា «ខ្លួនមិនបាននិយាយថា MV មួយនោះដែលចង់សម្តៅបទ «ទេវរាជ» របស់ ទេព បូព្រឹក្ស អត់ល្អទេ MV ពិតជាល្អតែអ្វីដែលមិនល្អគឺទៅកាន់កម្មវិធីឬការរៀបចំកម្មវិធីសម្រាប់អ្នកចូលរួមជាពិសេសពួកគាត់ដែលអត់ល្បី»។ មហាទើស បាននិយាយទៀតថា សាកគិតមើលទ្រង់គ្រឿងតែងបុរាណហើយឱ្យគ្នាចេញទៅទិញទឹកសុទ្ធនៅឯណា នេះជាចំណុច១ ហើយការចេញចូលសុទ្ធតែត្រូវការឆែកឆេរ ស្រួលមិនស្រួលចេញទៅចូលមកវិញមិនរួចទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi788zQcXXwkINa9ZVkn785jpqVWc9ZCIjWpxP7oCJ3AMzQtFEpzpgzC7pTsk_K9nwlH0ib2oepM09nstXMrLVch105Oh6TUNWX223DA5zH7NQtuhU5mZKmduhiQTm6K8ApyPofbeLFCZQTCgb5MRimYrvXfxX0cMIDlWv_DY1GSVdvSZYKAwaZ0lbvyQw/s2048/image_2024-05-27_11-53-51.png

ម៉ៃ សុគន្ធ លើកឡើងទៀតថា ការអង្គុយរង់ចាំ កម្មវិធីខ្លះ៧ទៅ៨ម៉ោង ហើយការអង្គុយរង់ចាំយូរប្រាកដជាស្រេកទឹកហើយមនុស្សអត់បាយបាន តែអត់ទឹកមិនបានទេ រៀបចំកម្មវិធីត្រូវយកចិត្តទុកដាក់ទាំងអ្នកល្បីនិងអត់ល្បី ជាពិសេសអ្នកអត់ល្បី ហើយគ្មានអ្នកអត់ល្បីចូលរួម អ្នកល្បីក៏មិនអាចអស្ចារ្យបានដែរ ចឹងគួរតែយកចិត្តឱ្យស្មើគ្នា។ ម៉ៃ សុគន្ធ ថាកម្មវិធីលើកក្រោយអត់អីអត់ទៅសូមកុំឱ្យអត់ទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj5TRtbb1V37DS1vAu_TAxMS_0ry_OfCc6Zy76_JjOeJS0m_hDq1vnDTt0V7-lFq0KSHljppeGwMzTRJNkRLgtqs2NEv5I8mZp92w1JpALj3-WOXLt6RPiUmLsnIY32qkfGTrGq0RonXdtUzMiat_7iZl8t5h0hsOClkGg1B4cW8NQsTdlzIl-fU-kqMk/s2048/image_2024-05-27_11-53-53.png

ការលើកឡើងរបស់ ម៉ៃ សុគន្ធ នេះដែរអ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅរិះគន់លោកដដែល ចំណែកឯមតិខ្លះទៀតបានបង្ហាញការយល់ស្របនូវអ្វីដែលបុគ្គលនេះបានលើកឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq-084AKEBG5Kgnb665Chi_2fTGU9gcggs8jI7sLqsBFLFHsSvv8D0i2bcB8gu_zoYud9qlYl7Sw4vrSfQTdK8kYhvefXVusgzgdGfDfkcv7miynfIG44RpQmnpZxSg__vKEeu74Wk1JvIAnAHUFHO7q9heGcxKF4iYTxNPvG_liHEWiWqfowa1yDdFJI/s2048/image_2024-05-27_11-53-57.png

គួរបញ្ជាក់ថា ម៉ៃ សុគន្ធ បានបង្ហោះសំណេរមួយរិះគន់និងបានប្រើពាក្យមិនសមរម្យកម្មវិធីរបស់ ទេព បូព្រឹក្ស និង ជី ដេវីត សម្ពោធ MV ថាគ្មានទឹកសុទ្ធផឹក។ ការចេញមកទើសទាល់ក្នុងកម្មវិធីត្រឹមគ្មានទឹកសុទ្ធផឹកនេះ ជាហេតុធ្វើឱ្យអ្នកគាំទ្ររិះគន់ ម៉ៃ សុគន្ធ វិញព្រមទាំងបោះសម្តីថា បុគ្គលរូបនេះជាសត្វត្មាតមិនបានជួយអ្វីក្រៅពីឆ្លៀតឱកាសទាញភាពល្បីទៅផ្សាយល្បែង៕

ដឹងអត់! តើត្រូវចំណាយលុយប៉ុន្មានទើបអាចរស់នៅក្នុងអគារខ្ពស់ជាងគេលើពិភពលោកបាន?

0

Burj Khalifa បច្ចុប្បន្នគឺជាអាគារខ្ពស់ជាងគេបំផុតលើលោកស្ថិតក្នុងទីក្រុងឌូបៃ ត្រូវបានគេទទួលស្គាល់ថាជាអាគារដែលមានតម្លៃថ្លៃ។ នៅទីនេះមានទេសភាពធម្មជាតិស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ អមដោយអាផាតមិនជាច្រើន ដោយអតិថិជនអាចប្រើប្រាស់សេវាកម្មដូចជា បណ្ណាល័យ បន្ទប់ប្រជុំ អាងទឹកក្តៅ អាងហែលទឹក សួនច្បារ ទីលានវាយកូនបាល់ និងសេវាកម្មជាច្រើនទៀតដោយសេរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhQ5D_Zt1ppsbAKu1hn6dQ_3CCv-LjxZuwZ5iTZEedZih_YIOZ-RYu-wXfuL4WUUI7GdsNmpcazkWGJX0p7XT40O6H_VVz8znVPOW6dkXNm4237R4zGWSL9GXDhavlxnMapuOdeN4sSZJYVt_POrWxlR1XTqLokEPlE2SYnK_aknVC7crXPp_BR6mqvKE/s768/15699739087_16ba18fea9_o.webp

មូលហេតុនេះហើយទើបអាគារខ្ពស់ជាងគេមានតម្លៃទិញ និងជួលខ្ពស់កប់ពពកបែបនេះ។ ទោះជាយ៉ាងណា ប្រិយមិត្តមួយចំនួនប្រហែលជាចង់ដឹងហើយថា អាគារខ្ពស់ៗនៅទីក្រុងឌូបៃដូចជា Burj Khalifa មានតម្លៃប៉ុន្មាន ប្រសិនបើយើងចង់ទិញ ឬជួលដើម្បីស្នាក់នៅតើយើងត្រូវចំណាយប៉ុន្មាន? ដូច្នេះមកដឹងពីតម្លៃទាំងអស់គ្នា៖
ដើម្បីអាចរស់នៅក្នុងអាផាតមិនមួយនៃអាគារខ្ពស់ជាងគេលើលោក Burj Khalifa អ្នកត្រូវចំណាយលុយលើទីតាំងដូចខាងក្រោម៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZqaxAaHxf1R-oADNc6IDmgD1K5R0a711ovqlEuvKPna3tRpkkh06J2qOWmkvEYE34RI9TxyWrivmIgaso1hk7CH8irdn2rqPSt8-9ZMJQUK330otcI9VN5QtaNYAXqoQ42qjNr2O60swLPv3UzMxgpL1L9S9G8K6bsAvxz4U3sTFo5uiuk8_Sq3LLw94/s1024/cccc-1024x684.jpg

-សម្រាប់អាផាតមិនដែលមានបន្ទប់គេងមួយ និងមានទីធ្លារ ៨៧ ម៉ែត្រការ៉េ គឺមានតម្លៃទិញចាប់ពី (៥៤ម៉ឺន-១ លានដុល្លារអាមេរិក)
-សម្រាប់អាផាតមិនដែលមានបន្ទប់គេងពីរ បន្ទប់ទទួលភ្ញៀវមួយ និងមានទីធ្លារ ១៩០ ម៉ែត្រការ៉េ គឺមានតម្លៃទិញចាប់ពី (៩៥ ម៉ឺន-១.៩ លានដុល្លារអាមេរិក)
-សម្រាប់អាផាតមិនដែលមានបន្ទប់គេងបី បន្ទប់ទទួលភ្ញៀវមួយ និងមានទីធ្លារ ២១៦ ម៉ែត្រការ៉េ គឺមានតម្លៃទិញចាប់ពី (១.៦-៣.៣ លានដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcAwW45hc6fCUfYwzkAznO4Q8XwM_z2LmGdTpfqjaknnOP8EROIq6uybaZF_m545HkXUo0T5iK73W5ORR8aFJlgUM7ITqn5Ru2mPOEepJMNeAiOMVQVSfq_peA6Yr05TkoYjXVhqhXLeNNRwmiqQdlcwF5y1RmsmrTD2mB-ymQNaKACSmTJVtDk_4_ANE/s549/a567b97227e12fd1574dcdf3973e5dcc.jpg

រីឯតម្លៃជួលអាផាតមិននៅ Burj Khalifa វិញគឺអាផាតមិនដែលមានបន្ទប់គេងមួយតម្លៃជួលប្រហែល (៣,២០០-៦,៨០០ ដុល្លារអាមេរិក) ក្នុងមួយខែ។ ប្រសិនបើអ្នកជួលអាផាតមិន ២ បន្ទប់គេង តម្លៃគឺខ្ពស់ជាងមួយដងកន្លះ។ សម្រាប់អាផាតមិន ៣ បន្ទប់គេង អ្នកជួលនឹងត្រូវចំណាយក្នុងមួយខែ (៩,៥០០-១៩,០០០ ដុល្លារអាមេរិក)។ ទោះជាយ៉ាងណានៅពេលអ្នកជួលឬទិញនៅទីនោះហើយអ្នកក៏ត្រូវចំណាយលើថ្លៃសេវាកម្មដូចជា ថ្លៃថែទាំ ថ្លៃសន្តិសុខ និងសេវាកម្មជាច្រើនទៀតចំនួន (១៧៤-២០៤ ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េសម្រាប់មួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI2IURE5mQ5yceoiy-TePHrldWDtfWYr7_UN_5S5eEmmRDMFb-coi0Nm1HRIw2uneUdG-R0QrRReHzAmcenLO0eHH6Xz378qb6GsBkQ7PdavDSZ70x9POy0tXTVsKp73w7f40QwY1aRwggFuLPCRCocNSZYZAjaSBn5EslXUNR3FzERvWx-0jnHoyeYjA/s1280/photo_2024-06-01_10-44-52.jpg

ចំណែកតម្លៃអគ្គិសនី និងទឹកក្នុងមួយខែ ប្រសិនបើរស់នៅអាគារ Burj Khalifa អ្នកនឹងត្រូវចំណាយប្រហែល (៨២០-១,៦៣០ ដុល្លារអាមេរិក)។ ការរស់នៅទីនេះគឺភ្ជាប់ជាមួយនូវភាពប្រណីតជាច្រើន ដូច្នេះសម្រាប់ប្រិយមិត្តដែលចង់សាកល្បងរស់នៅក្នុងជីវិតបែបអភិជនអ្នកអាចសាកល្បងនៅទីនេះបាន៕

លិខិតឆ្លងដែនទាំង ១០ ដែលមានឥទ្ធិពលជាងគេបំផុតក្នុងឆ្នាំ ២០២៤

0

លិខិតឆ្លងដែន គឺជាឯកសារផ្លូវការសម្រាប់អ្នកធ្វើដំណើរទៅក្រៅប្រទេសដែលចេញដោយរដ្ឋាភិបាល ហើយក៏មានផ្ទុកអត្តសញ្ញាណរបស់អ្នកដែលកាន់លិខិតនោះផងដែរ។ ដូច្នេះហើយតើអ្នកដឹងដែរទេថា តើលិខិតឆ្លងដែនរបស់ប្រទេសណាខ្លះដែលមានឥទ្ធិពលជាងគេបំផុតនៅលើពិភពលោក? ពោលគឺអាចប្រើប្រាស់ដើម្បីធ្វើដំណើរទៅកាន់ ប្រទេសនិងដែនដីដទៃទៀត ដោយពុំចាំបាច់តម្រូវឱ្យមានការស្នើសុំទិដ្ឋាការជាមុន ឬមិនត្រូវការទិដ្ឋាការតែម្តង។ ខាងក្រោមនេះគឺជាលិខិតឆ្លងដែនទាំង ១០ ដែលមានឥទ្ធិពលជាងគេបំផុតក្នុងឆ្នាំ ២០២៤៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcXoZA_-dmKLAZ5wePukAguqxZKDvNVQIbRJQsUl_rb83qpXmh96SPDDP5lPrjiraY3WkhKkaYhEKwyvqjBI_gVgN5LQjPVCTyrEMjkLehY7EnD-mFzRsDmLOXx31HTdYPDcgi3htiLOgdDGEbfJ0exjqOnJUyep1e4TomxcLlNg6qwSulR7JEpaVec2A/s2200/160301101143-denmark-passports-01.jpg

១.លិខិតឆ្លងដែនជប៉ុន (Japan)៖ ១៩៣ គោលដៅ
២.លិខិតឆ្លងដែនសិង្ហបុរី (Singapore) និង កូរ៉េខាងត្បូង (South Korea)៖ ១៩២ គោលដៅ
៣.លិខិតឆ្លងដែនអាល្លឺម៉ង់ (Germany) និង អេស៉្បាញ (Spain)៖ ១៩០ គោលដៅ
៤.លិខិតឆ្លងដែនហ្វាំងឡង់ (Finland), អ៊ីតាលី (Italy), និង លុចសំបួ (Luxembourg)៖ ១៨៩ គោលដៅ
៥.លិខិតឆ្លងដែនអូទ្រីស (Austria), ដាណឺម៉ាក (Denmark), ហូឡង់ (Netherlands), និងស៊ុយអែត (Sweden)៖ ១៨៨ គោលដៅ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMzxfdyo9H-N_4T__LEyJRznsLMkpazl2RFxWeyKoF242Pc_rOCCwJ7p5koZIeNzm2G7-1kx8wvPSbC8glsm5uHB8Cuv3CXkpP2JWu0AviLZ-L-ittIQ97466QAk5Fs_F1m-xGpUBd_T7qOiZJlz57t6ENGvSsgN82XFj9kKyz5rz4iEz9JEKaEkrCdTE/s1280/photo_2024-06-01_10-23-50%20(2).jpg
៦.លិខិតឆ្លងដែនបារាំង (France), អៀរឡង់ (Ireland), ព័រទុយហ្កាល់ (Portugal), និងចក្រភពអង់គ្លេស (United Kingdom)៖ ១៨៧ គោលដៅ
៧.លិខិតឆ្លងដែនបែលហ្ស៉ិក (Belgium), នូវែលសេឡង់ (New Zealand), ន័រវែស (Norway), ស្វីស (Switzerland), និងសហរដ្ឋអាមេរិក (United States)៖ ១៨៦ គោលដៅ
៨.លិខិតឆ្លងដែនអូស្រ្តាលី (Australia), កាណាដា (Canada), ក្រិក (Greece), និងម៉ាល់តា (Malta)៖ ១៨៥ គោលដៅ
៩.លិខិតឆ្លងដែនហុងគ្រី (Hungary), និងប៉ូឡូញ (Poland)៖ ១៨៤ គោលដៅ
១០.លិខិតឆ្លងដែនលីទុយអានី (Lithuania), និងស្លូវ៉ាគី (Slovakia)៖ ១៨៣ គោលដៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitfC1sTiFCP5nPeEDeLT8is97qHRQv-bmpTyjbUYVAmdublBfEUPxfhXEXJwBnMwxqYgOUbP-RC8g1AUAN9YEdvKlnWDxMXYkSpwEZnG8WPO6vPF1GeMYF7PC7dNG3jxAyqJYx3QWwkXi1dMkC9wm24qKofA5QA7HOn2w96fICAq9X65MO2IJGUAhJupM/s1280/photo_2024-06-01_10-23-50.jpg

ក្រុមហ៊ុន សែលកាត មានមោទកភាពគាំទ្រ ដល់សមាគមសិល្បករខ្មែរ

0

ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤] – ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុករបស់កម្ពុជាតាំងពីឆ្នាំ ១៩៩៦ ក្រុមហ៊ុនមានសេចក្តីរំភើបរីករាយ​ និង​សូមប្រកាស លើការឧបត្ថម្ភគាំទ្រដល់សមាគមសិល្បករខ្មែរ រយៈពេល ៥ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiLPnK7ba9cRZh641lTm-Bz-z-Eowa6ctyb65ie-2a-axFx5Y1Dv9sUaGMZFSbrDZEt13U4CzrIw2X8xV1XH4KXW56C87Dktpnzff_Ga_M4fLozU_8DEdbKqrcTMJ_oGy7BTIhZII2gXSNv0Reo4fOO070rABaxNQzBpSr3L-kN1IN30UAjRuR6deEbpg/s1280/photo_2024-05-31%2022.36.44.png

ភាពជាដៃគូនេះបានឆ្លុះបញ្ចាំង ពីការជួយឧបត្ថម្ភគាំទ្រដោយឥតងាករេ របស់ក្រុមហ៊ុនសែលកាត ក្នុងការជួយថែរក្សាបេតិកភណ្ឌវប្បធម៌ ដ៏រស់រវើករបស់កម្ពុជា។ ការគាំទ្ររបស់សែលកាត នឹងរួមចំណែកដោយផ្ទាល់ ដល់កិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមបន្ត របស់សមាគមសិល្បករខ្មែរ ដែលបានលើកកម្ពស់ការផ្សព្វផ្សាយទម្រង់សិល្បៈកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb6RXN6f5rsTi6QKyoMkO4WbyHGzrUIedx0g6tgkOBeu8HJ5oeIgfh42UoO6rjdr6yFCR9yJ2RcYJgyV8zztqNAjSNlkS0k1PEMcQ0Z-bir1F7IWjG5bqE2SeOrwdiqGjXZfPNTfb-ktWPjBGvXImM0jSiXUAQfQP6cFx8KJyEwok2TBtroWpZZC7svDs/s1280/photo_2024-05-31%2022.36.53.png

ការប្តេជ្ញាចិត្ត ចំពោះវប្បធម៌ និងវឌ្ឍនភាព ក្រុមហ៊ុន សែលកាត ទទួលស្គាល់ តួនាទីដ៏សំខាន់របស់ សមាគមក្នុងការការពារ និងលើកកម្ពស់សិល្បៈ និងវប្បធម៌កម្ពុជា។ ការជួយឧបត្ថម្ភគាំទ្រនេះ ស្របពេលជាមួយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរ កាលពីពេលថ្មីៗនេះ។ ចក្ខុវិស័យរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលតែងតែជំរុញឱ្យមានការផ្លាស់ប្តូរ ដើម្បីមានភាពរីកចម្រើននោះ ស្របគ្នាជាមួយចក្ខុវិស័យរបស់ក្រុមហ៊ុន ​សែលកាត ដែលតែងតែជំរុញឱ្យការច្នៃប្រឌិត ដើម្បីមានភាពរីកចម្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivk9ug9_nE8VT1pkOlr4v1M8mX8RTJ1kI28wgFeJe_JDbdV5XjzR4sdHjwe86-Sv_bDZb3O23jmkDswQ4dC7WVF4TK8bN0XzmUH76eZINQsxdhVXSYrUvYAg9g5MuE6nR8mHSGmBYuc9i4Lblyi-a2FlZvExd6FalZulp65U89qhXJHs4OKaocEnTrKo0/s1280/photo_2024-05-31%2022.36.54.png

ចំពោះការកសាង លើកេរដំណែលដ៏រឹងមាំ ការឧបត្ថម្ភរបស់ក្រុមហ៊ុន សែលកាត ដល់សមាគមសិល្បករខ្មែរ ក្នុងប្រទេសកម្ពុជានេះ ក៏ដោយសារតែក្រុមហ៊ុនមានប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ទទួលបានប្រាក់ចំណេញគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ​ ហើយក្រុមហ៊ុនបានទទួលបានប្រាក់ចំណេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការទទួលបានប្រាក់ចំណេញនេះធ្វើឱ្យក្រុមហ៊ុន សែលកាត អាចមានលទ្ធភាពក្នុងការបន្ត ការគាំទ្រសិល្បៈវប្បធម៌ដ៏សម្បូរបែប ដែលជាអត្ថប្រយោជន៍របស់ប្រជាជនកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi10qeo_qsadIlvfKgnV2VFRMeUGlUi39dC6yhnE1hfbbaPqf0L5ZOSlsJfQXdp4xyzYJcdOOOz4IEr5e-sD0JFMATXZi8_nAnG00XI_0T8zVkUqZLCw-PXReK9NmFE9SCCGBa_5rpdpO61FAluzs9aoHg19JCwkBzNdfg44v-cduFnOORRrLmSleMj6nM/s1133/photo_2024-06-01%2009.17.59%201.png

ទស្សនៈវិស័យចែករំលែកសម្រាប់អនាគត ក្រុមហ៊ុន សែលកាត មានកិត្តិយសក្នុងការចាប់ដៃគូជាមួយ​ សមាគមសិល្បករខ្មែរ ដែលដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាទីគោរព និងដែលទទួលស្គាល់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ក្រុមហ៊ុ​ន សែលកាត និងសមាគមសិល្បករខ្មែរ នឹងចែករំលែកចក្ខុវិស័យរួមមួយ ក្នុងការបន្តអភិវឌ្ឍ និងលើកកម្ពស់សិល្បៈ និងវប្បធម៌ជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBZuaU6Dmp9op6KWgr35z8d34QsfIj0RwllyX1nRqRaDDKRa719IsJOgCTTcnGKSPb0uFYQRQObQ93EOiDlNde9B_DmQFOXkCY9tQtTZ2sCfu0j3YEeT05oinRw6JnYAuABOapKr8h9_IyIWzz-9pX5YOvXIrjpFwp5DD6OKP1R0vl1p23usMVgCp-BmM/s1280/photo_2024-06-01%2009.18.03%201.png

អំពីក្រុមហ៊ុន​ សែលកាត

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់​ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcIXHuARdF2irAl5qnOM4bucgoR-Lt3J54ADFVLZzZQOu8_vmQ13M9ocSU85AyExt41WnYqivrMV3n93sO84vEnyrocdJfXRGBj5OnOJFC0ldFjSFr_UBZKTp3OJtJJKTo5GseC0yDjvLuTxXsOvDnNoQuTGM6P94RFn5HTTe_bahtzHzslmD6KeGM7k/s1280/photo_2024-06-01%2009.18.05%201.png

អំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប

បង្កើតឡើងក្នុងឆ្នាំ១៩៩១ ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេស។​ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនគួរជាទីចំណាប់អារម្មណ៍ មានដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនផ្នែកវិស័យអប់រំ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។

 

 

ទំនើបណាស់! «តាក់ស៊ីអាកាស» ត្រៀមធ្វើតេស្តបង្ហាញខ្លួនក្នុងប្រទេសមួយ នៅតំបន់អាស៊ី

0

យោងតាមការចុះផ្សាយរបស់ប្រភពសារព័ត៌មាន Jarkata Globe កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះបានឲ្យដឹងថា ការត្រៀមធ្វើតេស្តសាកល្បង«តាក់ស៊ីអាកាស» នៅក្នុងទីក្រុង Nusantara នៃប្រទេសឥណ្ឌូណេស៊ី នឹងប្រព្រឹត្តិទៅក្នុងខែកក្កដា ឆ្នំាំ២០២៤ឆាប់ៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2QYUSZaQvkIVhZ5hgRqzFWHX2ZV7piiZDmlL6ow2hHK6DXXLQXV7jLw30J7nkG-nVwUfO95o62RknvlPeAq4RFy59c7dCA1p7u5rNC8yVfVaUhYv66jVvLDza4037M0l2nAjdbv_MKUd9zZ5DhQr1Xn9lBy9wh8-M1Lxi0IMz6nPYo106oJZp-5_BWLY/s2200/-1x-1.jpg

នៅក្នុងចំណោមមធ្យោបាយធ្វើដំណើរប្រកបដោយភាពច្នៃប្រឌិត និងការដឹកជញ្ជូនកម្រិតខ្ពស់ក្នុងទីក្រុង, «តាក់ស៊ីហោះ» ត្រូវបានគេរំពឹងថានឹងនាំប្រទេសឥណ្ឌូនេស៊ីឲ្យឆ្ពោះទៅរកភាពរីកចម្រើននិងទំនើបបំផុតនាពេលអនាគត។

តាក់ស៊ីហោះ ឬ តាក់ស៊ីអាកាស គឺជាកិច្ចសហការរវាងវិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េ (KARI) និងក្រុមហ៊ុន Hyundai Motors ។ កាលពីឆ្នាំមុន អាជ្ញាធរក្រុង Nusantara បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Hyundai របស់កូរ៉េខាងត្បូងលើការចល័តផ្លូវអាកាសកម្រិតខ្ពស់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJw1TthLEih4gKFRQBcJAH8LWb-S71nOnyjcBCccGUNGdg1mwLw71Z1EdTSHEk-CZwLMKrJpPor30z1mVhIdJnV6qjiLL16BUgQ1fsorEcsaSsq-7gqL5-63FD40u2NYGdRk6eqmwFclmS5PcMgnYs4NvsqP5gmro0KfxbulmInPYxhA80rz3M5ElA3xY/s900/hyundai-s-a1-photo.jpg

ក្រុមហ៊ុន Hyundai គ្រោងនឹងចាប់ផ្តើមដំណើរការសាកល្បងសម្រាប់តាក់ស៊ីអាកាសរបស់ខ្លួននៅក្នុងរដ្ឋធានីឥណ្ឌូនេស៊ី នាខែកក្កដានេះ ហើយប្រសិនបើជោគជ័យ «តាក់ស៊ីហោះ»អាចដំណើរការបាននៅទីក្រុង Nusantara ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

តាមការបញ្ជាក់ តាក់ស៊ីហោះ គឺអាចផ្ទុកមនុស្សបានរហូតដល់ទៅ៥នាក់។ ចំពោះអត្ថប្រយោជន៍របស់វាវិញ ត្រូវបានគេរំពឹងថានឹងជួយសម្រួលដល់ការធ្វើដំណើរនិងការផ្លាស់ទីប្រកបដោយប្រសិទ្ធភាពខ្ពស់ ដូចជាការចូលទៅកាន់តំបន់ដាច់ស្រយាលដែលពិបាកទៅដល់ ,ការដឹកជញ្ជូនតាមផ្លូវគោក ផ្លូវទឹក ឆ្លងកាត់ភ្នំនិងព្រៃឈើជាដើម ដែលវានឹងក្លាយជាមធ្យោបាយធ្វើដំណើរកាន់តែងាយស្រួល និងឆាប់រហ័សបំផុត។https://media.drive.com.au/obj/tx_q:50,rs:auto:1920:1080:1/driveau/upload/cms/uploads/e1gdedrb1sj1ut7wqqek

ចំពោះតម្លៃវិញគឺត្រូវបានគេប៉ាន់ស្មានថា សំបុត្រសម្រាប់តាក់ស៊ីហោះ ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ គឺប្រមាណនឹង៤៦ដុល្លារ ដែលតម្លៃនេះហាក់ខ្ពស់ខ្លាំងបើប្រៀបទៅនឹងតាក់ស៊ីផ្សេងៗក្នុងទីក្រុង។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការប៉ាន់ស្មានដំបូងប៉ុណ្ណោះ ចំពោះតម្លៃពិតប្រាកដអាចនឹងប្រែប្រួលយ៉ាងណានោះថាអាចនឹងថោកឬថ្លៃជាងនេះ គឺផ្អែកទៅលើការពិតជាក់ស្តែង បន្ទាប់ពីដាក់ដំណើរការនៃតាក់ស៊ីហោះនេះដោយជោគជ័យ៕

ក្រុមហ៊ុន សែលកាត មានមោទកភាពគាំទ្រ ដល់សមាគមសិល្បករខ្មែរ

0

ភ្នំពេញ ប្រទេសកម្ពុជា – [ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៤] – ក្រុមហ៊ុន សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ក្នុងស្រុករបស់កម្ពុជាតាំងពីឆ្នាំ ១៩៩៦ ក្រុមហ៊ុនមានសេចក្តីរំភើបរីករាយ​ និង​សូមប្រកាស លើការឧបត្ថម្ភគាំទ្រដល់សមាគមសិល្បករខ្មែរ រយៈពេល ៥ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiLPnK7ba9cRZh641lTm-Bz-z-Eowa6ctyb65ie-2a-axFx5Y1Dv9sUaGMZFSbrDZEt13U4CzrIw2X8xV1XH4KXW56C87Dktpnzff_Ga_M4fLozU_8DEdbKqrcTMJ_oGy7BTIhZII2gXSNv0Reo4fOO070rABaxNQzBpSr3L-kN1IN30UAjRuR6deEbpg/s1280/photo_2024-05-31%2022.36.44.png

ភាពជាដៃគូនេះបានឆ្លុះបញ្ចាំង ពីការជួយឧបត្ថម្ភគាំទ្រដោយឥតងាករេ របស់ក្រុមហ៊ុនសែលកាត ក្នុងការជួយថែរក្សាបេតិកភណ្ឌវប្បធម៌ ដ៏រស់រវើករបស់កម្ពុជា។ ការគាំទ្ររបស់សែលកាត នឹងរួមចំណែកដោយផ្ទាល់ ដល់កិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមបន្ត របស់សមាគមសិល្បករខ្មែរ ដែលបានលើកកម្ពស់ការផ្សព្វផ្សាយទម្រង់សិល្បៈកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb6RXN6f5rsTi6QKyoMkO4WbyHGzrUIedx0g6tgkOBeu8HJ5oeIgfh42UoO6rjdr6yFCR9yJ2RcYJgyV8zztqNAjSNlkS0k1PEMcQ0Z-bir1F7IWjG5bqE2SeOrwdiqGjXZfPNTfb-ktWPjBGvXImM0jSiXUAQfQP6cFx8KJyEwok2TBtroWpZZC7svDs/s1280/photo_2024-05-31%2022.36.53.png

ការប្តេជ្ញាចិត្ត ចំពោះវប្បធម៌ និងវឌ្ឍនភាព ក្រុមហ៊ុន សែលកាត ទទួលស្គាល់ តួនាទីដ៏សំខាន់របស់ សមាគមក្នុងការការពារ និងលើកកម្ពស់សិល្បៈ និងវប្បធម៌កម្ពុជា។ ការជួយឧបត្ថម្ភគាំទ្រនេះ ស្របពេលជាមួយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានសមាគមសិល្បករខ្មែរ កាលពីពេលថ្មីៗនេះ។ ចក្ខុវិស័យរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ដែលតែងតែជំរុញឱ្យមានការផ្លាស់ប្តូរ ដើម្បីមានភាពរីកចម្រើននោះ ស្របគ្នាជាមួយចក្ខុវិស័យរបស់ក្រុមហ៊ុន ​សែលកាត ដែលតែងតែជំរុញឱ្យការច្នៃប្រឌិត ដើម្បីមានភាពរីកចម្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivk9ug9_nE8VT1pkOlr4v1M8mX8RTJ1kI28wgFeJe_JDbdV5XjzR4sdHjwe86-Sv_bDZb3O23jmkDswQ4dC7WVF4TK8bN0XzmUH76eZINQsxdhVXSYrUvYAg9g5MuE6nR8mHSGmBYuc9i4Lblyi-a2FlZvExd6FalZulp65U89qhXJHs4OKaocEnTrKo0/s1280/photo_2024-05-31%2022.36.54.png

ចំពោះការកសាង លើកេរដំណែលដ៏រឹងមាំ ការឧបត្ថម្ភរបស់ក្រុមហ៊ុន សែលកាត ដល់សមាគមសិល្បករខ្មែរ ក្នុងប្រទេសកម្ពុជានេះ ក៏ដោយសារតែក្រុមហ៊ុនមានប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ ទទួលបានប្រាក់ចំណេញគួរឱ្យកត់សម្គាល់នាពេលថ្មីៗនេះ​ ហើយក្រុមហ៊ុនបានទទួលបានប្រាក់ចំណេញ មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការទទួលបានប្រាក់ចំណេញនេះធ្វើឱ្យក្រុមហ៊ុន សែលកាត អាចមានលទ្ធភាពក្នុងការបន្ត ការគាំទ្រសិល្បៈវប្បធម៌ដ៏សម្បូរបែប ដែលជាអត្ថប្រយោជន៍របស់ប្រជាជនកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi10qeo_qsadIlvfKgnV2VFRMeUGlUi39dC6yhnE1hfbbaPqf0L5ZOSlsJfQXdp4xyzYJcdOOOz4IEr5e-sD0JFMATXZi8_nAnG00XI_0T8zVkUqZLCw-PXReK9NmFE9SCCGBa_5rpdpO61FAluzs9aoHg19JCwkBzNdfg44v-cduFnOORRrLmSleMj6nM/s1133/photo_2024-06-01%2009.17.59%201.png

ទស្សនៈវិស័យចែករំលែកសម្រាប់អនាគត ក្រុមហ៊ុន សែលកាត មានកិត្តិយសក្នុងការចាប់ដៃគូជាមួយ​ សមាគមសិល្បករខ្មែរ ដែលដឹកនាំដោយ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាទីគោរព និងដែលទទួលស្គាល់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ ក្រុមហ៊ុ​ន សែលកាត និងសមាគមសិល្បករខ្មែរ នឹងចែករំលែកចក្ខុវិស័យរួមមួយ ក្នុងការបន្តអភិវឌ្ឍ និងលើកកម្ពស់សិល្បៈ និងវប្បធម៌ជាតិខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBZuaU6Dmp9op6KWgr35z8d34QsfIj0RwllyX1nRqRaDDKRa719IsJOgCTTcnGKSPb0uFYQRQObQ93EOiDlNde9B_DmQFOXkCY9tQtTZ2sCfu0j3YEeT05oinRw6JnYAuABOapKr8h9_IyIWzz-9pX5YOvXIrjpFwp5DD6OKP1R0vl1p23usMVgCp-BmM/s1280/photo_2024-06-01%2009.18.03%201.png

អំពីក្រុមហ៊ុន​ សែលកាត

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានការច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់​ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcIXHuARdF2irAl5qnOM4bucgoR-Lt3J54ADFVLZzZQOu8_vmQ13M9ocSU85AyExt41WnYqivrMV3n93sO84vEnyrocdJfXRGBj5OnOJFC0ldFjSFr_UBZKTp3OJtJJKTo5GseC0yDjvLuTxXsOvDnNoQuTGM6P94RFn5HTTe_bahtzHzslmD6KeGM7k/s1280/photo_2024-06-01%2009.18.05%201.png

អំពីក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប

បង្កើតឡើងក្នុងឆ្នាំ១៩៩១ ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគជាយុទ្ធសាស្រ្តរបស់ប្រទេសកម្ពុជា ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនវិនិយោគដែលមានសក្តានុពលខ្លាំងបំផុតក្នុងប្រទេស។​ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ជាក្រុមហ៊ុនមេ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនគួរជាទីចំណាប់អារម្មណ៍ មានដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនវិនិយោគ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនថាមពល ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងការកម្សាន្ត សណ្ឋាគារ និងរមណីយដ្ឋាន ក្រុមហ៊ុនផ្នែកវិស័យអប់រំ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ក្រុមហ៊ុនពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។

 

 

សិស្សនីហ្សេរីយ៉ាពុំចាំបាច់បង់ថ្លៃសាលា គ្រាន់តែយករបស់នេះមកឱ្យសាលា

0

ប្រទេសនីហ្សេរីយ៉ា ៖ បច្ចុប្បន្ន កុមារជាច្រើននៅប្រទេសនីហ្សេរីយ៉ាពុំបានចូលសាលារៀនទេ ហើយពួកគេបានបោះបង់ការសិក្សាជាបន្តបន្ទាប់ ដោយសារគ្មានលទ្ធភាពបង់ថ្លៃសាលា ។ ហេតុនេះ សាលារៀនមួយនៅប្រទេសនីហ្សេរីយ៉ាបានស្វែងរកវិធីដោះស្រាយបញ្ហាដើម្បីឱ្យកុមារមានឱកាសរៀនសូត្រ និងក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho8CdKE9xYAHiR5D8X_VH3IR1vVCk7EJnZ8qe52O6h6ImzzDuajYvkNYageMyigQT144fSTSL9uB8hLN9oti9GEmeUZsE0-XMsNf-0yns8Z4x2HJFUCbZskb5XnYc7zh3YSc22tILX9t58n0yqouPxvLfzeFRHUD9KnNuD5IhHFx0Bt1obTmEkXgk9MT0/s1200/00560080_4a893f24e6db288889ae3cc0091bb185_arc614x376_w1200.jpg

វិធីដោះស្រាយបញ្ហាកុមារបោះបង់ការសិក្សារបស់សាលារៀន គឺសាលាអនុញ្ញាតឱ្យអាណាព្យាបាលសិស្សប្រមូលសំរាមផ្លាស្ទិកមកប្រគល់ឱ្យសាលា ហើយពួកគេនឹងពុំចាំបាច់បង់ថ្លៃសិក្សាទេ ។ ដូច្នេះ វិធីនេះអាចជួយឱ្យកុមារបានចូលរៀនវិញ ថែមទាំងអាចកម្ចាត់សំរាមផ្លាស្ទិកនៅប្រទេសនីហ្សេរីយ៉ាទៀតផង ។

ក្នុងមួយឆ្នាំៗ ទីក្រុង Lagos ប្រទេសនីហ្សេរីយ៉ាមានសំរាមផ្លាស្ទិកប្រមាណ៨៧ម៉ឺនតោន ប៉ុន្តែដោយសារការកែច្នៃ និងកម្ចាត់សំរាមគ្មានប្រសិទ្ធភាពបានធ្វើឱ្យសំរាមផ្លាស្ទិកយ៉ាងច្រើនហូរចូលក្នុងទឹក, ឆ្នេរសមុទ្រ និងរាយប៉ាយពេញផ្លូវ ហើយបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពមនុស្ស ។ មិនត្រឹមតែបញ្ហាសំរាមផ្លាស្ទិកប៉ុណ្ណោះទេ ដែលជាបញ្ហាធ្ងន់ធ្ងររបស់ប្រទេសនេះ ប៉ុន្តែយុវជនស្មើជាង២០លាន២សែននាក់បានបោះបង់ចោលការសិក្សានៅកម្រិតបឋមសិក្សា បើទោះជាកម្រិតនេះពុំតម្រូវឱ្យសិស្សបង់ថ្លៃសិក្សាក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO2jMOgQ3kI3EgIpUGDNicUQyCpIxIUbfKHmpbfSo9ZaOMWA8qYCNwkW4YXPLMTxXYR0jpguQydhqrXAw5qZ_WKgmbLJXNx26-bVHkHOnVQkKP5DlMWOy9usftugelgM7MNmcNd3k3OOpKedJ52RxpvU-fZ3U8DRreMu3H6MsN97JRQoZiJ2lwOkTy6PY/s1280/photo_2024-06-01_09-21-34.jpg

ហេតុនេះ ដោយសារមើលឃើញបញ្ហា និងចង់ជំរុញជីវភាពរស់នៅរបស់ពលរដ្ឋនីហ្សេរីយ៉ាឱ្យល្អប្រសើរ អង្គការជួយសង្គមឈ្មោះ African Clean Up Initiative និង WeCyclers បានចាប់ផ្តើមអនុវត្តគម្រោង «Recycle Pay Educational Project» ដោយសហការជាមួយសាលា Morit International School នៅទីក្រុង Ajegunle ។ គម្រោងនេះនឹងបើកឱកាសឱ្យអាណាព្យាបាលសិស្សយកសំរាមផ្លាស្ទិកមកឱ្យសាលា ហើយពួកគេនឹងពុំបាច់បង់ថ្លៃសាលាឱ្យកូន ។

កាលពី៣ឆ្នាំមុន អ្នកជិតខាងបានណែនាំសាលារៀននេះឱ្យអ្នកស្រី Ijeoma Obiora បានស្គាល់ ហើយអ្នកស្រីក៏នាំកូនមករៀននៅសាលានេះដោយពុំបង់ថ្លៃសាលា គ្រាន់តែយកសំរាមផ្លាស្ទិកមកឱ្យសាលាប៉ុណ្ណោះ ។ វាជារឿងមិនគួរឱ្យជឿទេ ហើយអ្នកស្រីក៏ពុំធ្លាប់ដឹងរឿងនេះដែរ ប៉ុន្តែបច្ចុប្បន្ន កូនស្រីអាយុ១៣ឆ្នាំ របស់អ្នកស្រីមានឱកាសរៀនសូត្រដូចក្មេងដទៃដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZiGvq25zzxtzTQG9c__hWD6peXk93snluxXd27ksAqJMk9pVkzAkN5mkDGCNpHJe5FguPZhxrAQeY6rYyhcNzK9ymWR_yjEggkWVJFJsgY3S-BOEXCXlOmXQz9iMt15QLlq3Q4lXt3riQSgk7-SgXR_EfZUt1boBdk-ojt4SnFCeC4oHt-7QDLu5EKks/s1280/photo_2024-06-01_09-21-30.jpg

អ្នកស្រីនិយាយថា ៖ «សាលារៀននេះល្អខ្លាំងណាស់សម្រាប់កូនស្រីខ្ញុំ ហើយខ្ញុំពុំចាំបាច់បារម្ភរឿងរកប្រាក់បង់ថ្លៃសាលាកូនទៀតទេ ។ រាល់ថ្ងៃ ខ្ញុំបានដើរប្រមូលដបផ្លាស្ទិកនៅតាមទីសាធារណៈយកទៅឱ្យសាលាដើម្បីប្តូរជាមួយថ្លៃសាលា» ។

លោក Patrick Mbamarah បានមើលឃើញបញ្ហាសំរាមផ្លាស្ទិក និងសិស្សបោះបង់ការសិក្សានៅនីហ្សេរីយ៉ា ទើបលោកសម្រេចចិត្តបង្កើតសាលា Morit International School នៅឆ្នាំ២០១៥ ។ លោកបានយកថ្លៃសាលាទាបបំផុត ដោយឱ្យអាណាព្យាបាលសិស្សប្រមូលដបផ្លាស្ទិកមកថ្លឹងគីឡូនៅសាលា ដើម្បីប្តូរជាមួយថ្លៃសាលាកូន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi08yXkmYs3yZSPrZiFsqXdCMK31YgCDBM1f88L2B2fccBbbFwzC-km_a8q76IjdnMkQqAThpPIhneaMzads4bRS2JGDeuej9JRXCaYWBaESxvbqgXbgWmWGv0GaW8GZ31eQhseiAOuj70Ce7jjyJ6KHdNYNZ8wKO4GjuQqzx8z_3jtDHWR0dICrplnnHs/s767/photo_2024-06-01_09-21-37.jpg

លោកនាយកសាលានិយាយថា ៖ «ខ្ញុំបានធំឡើងក្នុងសហគមន៍នេះ ហើយវាជាវិធីតបស្នងដល់សហគមន៍វិញ ។ នៅនីហ្សេរីយ៉ា ក្មេងៗច្រើនណាស់ពុំបានចូលរៀនទេ វាធ្វើឱ្យខ្ញុំឈឺចាប់ណាស់ ទើបសម្រេចចិត្តផ្តល់ការអប់រំដ៏ល្អមួយ ។ កូនសិស្សគ្រប់រូបអាចចូលរៀនបាន ហើយវាជាការឆ្លងកាត់ភាពលំបាកយ៉ាងច្រើន» ។

បច្ចុប្បន្ន ពលរដ្ឋនៅសហគមន៍នេះ និងតំបន់ក្បែរៗបានប្រមូលសំរាមផ្លាស្ទិកនៅតាមផ្លូវយកមកឱ្យសាលា ខណៈសាលាបានព្យាយាមកែលម្អវិធីសិក្សាឱ្យល្អដើម្បីអនុវត្តគម្រោងកាត់បន្ថយសំរាមផ្លាស្ទិក ។ សាលាមានគោលដៅប្រមូលដបផ្លាសិ្ទកឱ្យបាន១លានដប ព្រមទាំងជួយឱ្យកុមារជាង១.០០០នាក់បានចូលរៀន ៕

Charmaine Sheh ទម្លាយប្រវត្តិធ្លាប់ចាញ់ផ្សារហ៊ុ.នដល់ថ្នាក់ខ្ចីលុយម្តាយនិងមិត្តភក្តិយកមកដោះបំណុល

0

អ្នកគាំទ្រមួយចំនួនគិតថាតារាសម្តែងហុងកុងដ៏ល្បីល្បាញ Charmaine Sheh តួស្រីក្នុងរឿង «រាជិនីសារព័ត៌មាន» (The Queen of News) មានជីវិតជោគជ័យជាច្រើននៅក្នុងអាជីពសម្ដែង និងជីវិតផ្ទាល់ខ្លួនបើទោះបីជាពេលនេះនាងមិនមានប្តីក្តីប៉ុន្តែវាមិនដូច្នោះទេ។ ថ្មីៗនេះនាងបានចែករំលែករឿងអាម៉ាស់របស់នាងត្រូវផុងខ្លួនធ្លាប់ខ្ចីលុយម្តាយនិងមិត្តភក្តិយកមកដោះបំណុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaNMzeHGFh0ctgV2uPjduIKty6XWwsX_D0hgHyRnac3j4CxH3lUxuVBEHEUwWEaMqqAfR-D4mZ0q7XbrJ2X_duVzkGSFGeQEuOtO_wpYxzmHvj5RVThlw0_PHrBHp2sEST3SXRSX9FLcds0ng-D3ZaJFwkudelQj18cU6T4uIE1hxw8ujDdUgIyM1S1Qw/s1360/image_2024-05-31_15-18-06.png

កាលពីថ្ងៃទី២៨ ឧសភា តារាសម្តែងវ័យ៤៩ឆ្នាំរូបនេះបានចែករំលែកថានាងត្រូវខ្ចីលុយពីម្តាយនិងមិត្តភក្តិរបស់នាងបន្ទាប់ពីចាញ់នៅផ្សារហ៊ុនក្នុងឆ្នាំ១៩៩៨។ នាងបាននិយាយថា «នៅពេលខ្ញុំចូលប្រឡូកក្នុងវិស័យសិល្បៈដំបូង ខ្ញុំបាឮឥច្រើនអំពីភាគហ៊ុនណាដែលត្រូវទិញ ដូច្នេះខ្ញុំបានទិញម្តង ហើយបាត់បង់ជាង ២០ម៉ឺនដុល្លារហុងកុង ប្រមាណជាង២ម៉ឺន៥ដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu69a99pIqAqu7PKJq73gLRn0gpVXBKFV74YJku-Dtf9aUXe-6kHIOsOkbEnPOpuRJtq3ZrzA4FrVq8CToSjR2eTtCUdvG6cET1Jv5TCVeSbfU6zIsVhRmv-kv8Kx-1ONYDZfmi06hc6D4oNpCXCC2nM8KOHiZJ3F09E5ycAUBMh9WMlmBA1Bh2TJcx8g/s1440/image_2024-05-31_15-29-52.png

Charmaine បានបន្ថែមថា នាងបានបាត់បង់លុយនាងទាំងអស់ ហើយថែមទាំងត្រូវសុំលុយម្តាយរបស់នាង ដើម្បីសងបំណុលរបស់នាង ប៉ុន្តែនោះមិនមែនជាទីបញ្ចប់នៃបញ្ហារបស់នាងនោះទេ។ នាងបាននិយាយថា «ដល់ចុងឆ្នាំខ្ញុំត្រូវបង់ពន្ធ ខ្ញុំឈឺក្បាល ខ្ញុំមិនអាចសុំលុយម្ដាយបានទៀតទេ ព្រោះខ្មាសគេពេក ខ្ញុំខ្ចីលុយមិត្តភ័ក្ដិខ្លះមកបង់ពន្ធ ហើយមិនដែលទិញភាគហ៊ុនណាមួយទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjQCYuVsr6t-R_GHo_-LIvUNes4Mfk3IWk5QJYbZA7jfAtS9AVlnAuqzqwHagdQscs8l-Kh377aXJaxOTOuITcW3VzYx2XPH97ieCZaZ6jKhWPoLkBBH91l-QiJHGp-BYerpo8MxlCKS0K4e_Qv-fRAqAF4Lvvsa7iuw2P4Vp3EO4XxxUKfvam5BMgOVU/s1731/image_2024-05-31_15-29-53.png

តាមបទពិសោធន៍ Charmaine ចែករំលែកថាពេលជួបហេតុការណ៍នោះមកនាងចាប់ផ្តើមសន្សំប្រាក់។ «ខ្ញុំគិតថាការសន្សំលុយពិតជាសំខាន់ណាស់។ ប្រសិនបើស្ថានភាពដែលមិននឹកស្មានដល់កើតឡើង គ្មាននរណាម្នាក់អាចជួយខ្ញុំបានទេ ព្រោះម្តាយរបស់ខ្ញុំមិនបានរស់នៅក្នុងទីក្រុងហុងកុង ពេលនោះខ្ញុំនៅម្នាក់ឯងក្នុងទីក្រុងហុងកុង ហើយមានអារម្មណ៍ថាគ្មានសុវត្ថិភាព។ ការសន្សំទុកហើយនោះជាសន្តិសុខដ៏ធំបំផុតរបស់ខ្ញុំ”។ នេះជាការលើកឡើងរបស់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHo0MK1Wq0nYzCcoOHAxmiT7JoP8GDB9xgCRRocqlMsE4TNLEnueDFzbePAkK0esAe49AMQdG1ss4urTryPXrfmeWxWAHUTbbnPKfTVhocKqlkcULLv00FUEhkmoih0L2i7rnJDMoolLWTSchPlLs-aRg0LFp0cc_0na5_OsnJfLTYquGaC8-K9sG_N2E/s1080/image_2024-05-31_15-29-54.png

យោងតាមរបាយការណ៍របស់ HK01 នៅក្នុងខែមករា Charmaine ឥឡូវនេះកាន់កាប់អចលនទ្រព្យប្រណីតយ៉ាងហោចណាស់ប្រាំនៅក្នុងទីក្រុងហុងកុងជាមួយនឹងតម្លៃសរុប ១៨០ លានដុល្លារហុងកុង ប្រមាណ២៣លានដុល្លារអាម៉េរិក។ Charmaine Sheh បានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់បវរកញ្ញាហុងកុង។ នាងជាតួឯកស្រីលេចធ្លោនៅ TVB ក្នុងទសវត្សរ៍ឆ្នាំ ២០០០ជាមួយនឹងខ្សែភាពយន្តជាច្រើន។

បន្ទាប់ពីចាកចេញពីTVB៧ឆ្នាំតារាសម្តែងដ៏ល្បីរូបនេះបានវិលត្រលប់មកវិញក្នុងរឿង «រាជិនីសារព័ត៌មាន» (The Queen of News) នៅឆ្នាំ២០២៣ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន៕

ម៉ូតូអគ្គិសនីបត់ដូចវ៉ាលីកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន

0

ប្រទេសជប៉ុន៖ ក្រុមហ៊ុនជប៉ុន Icoma បានចាប់ផ្តើមទទួលយកការបញ្ជាទិញជាលើកដំបូងសម្រាប់ម៉ូដែលម៉ូតូអគ្គិសនី Tatamel ជាមួយនឹងការធ្វើដំណើរប្រហែល ៣០ គីឡូម៉ែត្រ និងល្បឿនអតិបរមា ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលក់ក្នុងតម្លៃចាប់ពី ៣,២០០ ដុល្លារអាមេរិកឡើងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLhFZkY0XO9Cfy-e9xxfUUQ8t08smCYbwXMjFBVdqg2mqYou5-S8K-nwdtVxaCArefSnBfwLvSoNqBRBXEZCSyddhKDSlghUDrK8pN1_8QMvpIdXEAuGxARXdlH3rebf28jaXmA7HC7rh_xYpql6nA-QlG6cuKWx63wGgF8aOvw_KwIy-oWYUyvbBUkjA/s1020/photo_2024-06-01_09-17-57.jpg

យោងតាមសារព័ត៌មានបរទេសដែលចេញផ្សាយកាលពីពេលថ្មីៗនេះថា សមាសធាតុ Icoma Tatamel ទាំងអស់សុទ្ធតែត្រូវបានផលិតនៅក្នុងប្រទេសជប៉ុន ដោយសមាសធាតុបោះពុម្ព 3D ខ្លះជាដែកអ៊ីណុក ខ្លះជាអាលុយមីញ៉ូម និងខ្លះទៀតជាសម្ភារៈប្រពៃណី។ ម៉ូតូអគ្គិសនីនេះមានកង់មុខ ១០ អ៊ីញ កង់ក្រោយ ៦.៥ អ៊ីញ ហើយប្រព័ន្ធព្យួរគឺដូចម៉ូតូធម្មតា បើទោះបីជាវាមានទំហំតូចក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqf0dfNorP4F9Dd_cR_SwsvtVUmuUSxNy2DrTwGOnewenovzyQUhDze6lugqDLCxjQfSBr4OKcNK3ilKrdBJmslUGZBcHJnxwet7JlTglwwAj9uvcBe1M5Vhmwk_ErZAfsdUllTJBVwGRmUUBvW8wToaL0UfhXRCjnqZ_yVTdEcZ_qviuwlumFgiSc_OA/s1020/photo_2024-06-01_09-18-02.jpg

សម្រាប់លក្ខណៈពិសេសរបស់ម៉ូតូអគ្គិសនីនេះវិញគឺអាចបត់បានទំហំដូចគ្នានឹងវ៉ាលី ដោយមានទំងន់ត្រឹមតែ ៦៣ គីឡូក្រាមប៉ុណ្ណោះ និងសមត្ថភាពផ្ទុក ១០០ គីឡូក្រាម។ ពេលសាកពេញក្នុងរយៈពេល ៣ ម៉ោង ជាមួយរន្ធសាកក្នុងផ្ទះ រថយន្តអាចធ្វើដំណើរបានប្រហែល ៣០ គីឡូម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូច្នេះ យានជំនិះអាចត្រូវបានរក្សាទុកយ៉ាងស្អាតនៅជ្រុងមួយនៃផ្ទះ ដូចជានៅក្រោមតុ ឬទូ នៅពេលដែលអ្នកមិនប្រើប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0qf4zETi-jzrK183KUxOqyUxnk_KDIft6G3d-It83yPDLDzM2SMOiYM28kNWzRdFiZModWenxIAinoF16P-V7rMoJfDkfj9IBgWSw87a1p9M4OTHfhkezgXiknOgZKtdCSS_CjS351m8dA8OrONqVR78dC0jUXPt4g5rPtKWYgNZgpAoSfscjoWABH0Q/s1920/tatamel-electric-folding-motorbike-1.jpg

លើសពីនេះចំណុចពិសេសមួយទៀត គឺថាបន្ទះតួយានយន្តទាំងសងខាង មានកំពស់ ៣៥០ mm និងទទឹង ៥៧០ mm ដែលជួយអតិថិជនងាយស្រួលក្នុងការទុកដាក់យានយន្តផ្ទាល់ខ្លួន និងមានជម្រើសពណ៌ ក្រាហ្វិកខុសៗគ្នាជាច្រើន ដែលអាចបំពេញចំណូលចិត្តរបស់អ្នកប្រើប្រាស់។ គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Icoma បានចាប់ផ្តើមផលិតម៉ូតូអគ្គិសនី Tatamel ដំបូងនៅខែតុលា ឆ្នាំ២០២១។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHZox7MEIEHHfhFcSvNrQEuTp0B57Oa6QLo-Qi34zXcUojleAz9uF_sJt-oflththJWyTCmaJyiviOCq4pZ7TahD7AIMj3HPJRhDyDztnTH1oeXmcPVVg1IxJdcxTEId4z5tcWZm-rr_PhlzIqwSYf8M1-1-8TJyK_AoL3qsP2i5CWBvRXuCqDnAiC6VQ/s1920/TSW4GK4I75GEPBI2BY72O6IUIY.jpg

បន្ទាប់មកនៅខែមករាឆ្នាំ ២០២៣ ក្រុមហ៊ុនបានណែនាំនឹងបង្ហាញផលិតផលនេះនៅឯពិព័រណ៍គ្រឿងអេឡិចត្រូនិករបស់សហរដ្ឋអាមេរិក (CES) ។ ហើយនៅថ្ងៃទី ១៥ ខែឧសភានៃឆ្នាំ ២០២៤ នេះការចាប់ផ្តើមអាជីវកម្មរបស់ជប៉ុនបានចាប់ផ្តើមទទួលយកការបញ្ជាទិញជាមុនជាមួយនឹងតម្លៃលក់ដែលរំពឹងទុក ៣,២០០ ដុល្លារអាមេរិកឡើងទៅ។ នៅពេលចាប់ផ្តើមទទួលយកការបញ្ជាទិញជាលើកដំបូងសម្រាប់ម៉ូដែលម៉ូតូអគ្គិសនី Tatamel ប្រជាជនជប៉ុនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើរូបរាង និងគុណភាពរបស់វា ដែលវាមើលទៅពិតជាសក្តិសមសម្រាប់មនុស្សគ្រប់វ័យ ព្រមទាំងមានសុវត្ថិភាពទៀតផង៕