Home ព័ត៌មានអន្តរជាតិ ឈ្វេងយល់ពីប្រទេសអេស្ប៉ាញ ជាម្ចាស់ជើងឯក Euro 2024

ឈ្វេងយល់ពីប្រទេសអេស្ប៉ាញ ជាម្ចាស់ជើងឯក Euro 2024

58
0

បន្ទាប់ក្រុមជម្រើសជាតិបាល់ទាត់អេស្ប៉ាញឈ្នះជើងឯក Euro 2024 បានធ្វើឱ្យប្រទេសនេះកាន់តែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជុំវិញពិភពលោក។ យោងតាម National Geographic ដែលជាទស្សនាវដ្តីល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក បានចុះផ្សាយពីរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយចំនួននៅក្នុងប្រទេសអេស្ប៉ាញដែលអ្នកគួរតែដឹង៖ ប្រទេសអេស្ប៉ាញមានឈ្មោះជាផ្លូវការថា ព្រះរាជាណាចក្រអេស្ប៉ាញ ដែលកាន់របបរាជាធិបតេយ្យសភា ដោយមានទីក្រុងម៉ាឌ្រីដជារាជធានី និងមានប្រជាជនជិត ៤៨ លាននាក់ ហើយភាសាសំខាន់ៗក្នុងប្រទេសនេះគឺ អេស្ប៉ាញ កាតាឡាន និងកាលីសៀន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfVn40IvV8UaUtcuVZUtPpvN6CJyD1XSd6MgRwpPPzDAzKB_tan-EAu9TcxxQElcB3YY23tX2yg9FZJUC8qQTHj3Jf2Bo3jUBLSkWK-I4jM2nou9K7-6IJUtVjrqkTHfONdnmylrzTJ66dRgHc7TxTqDHKzxUR9Zx0v45UbB6Z_4ouc8IElFdI4Vm6Gx8/s1020/photo_2024-07-15_14-47-16.jpg

យោងតាមទិន្នន័យពី Statista 2023 ភាសាអេស្ប៉ាញគឺជាភាសាដែលមានអ្នកប្រើច្រើនជាងគេបំផុតទី ៤ នៅលើពិភពលោក បន្ទាប់ពីអង់គ្លេស ចិន និងហិណ្ឌូ។ ប្រទេសអេស្ប៉ាញគឺជាប្រទេសអឺរ៉ុបតែមួយគត់ដែលមានព្រំប្រទល់ ជាប់នឹងទ្វីបអាហ្រ្វិក ជាប្រទេសដែលមានផ្ទៃដីជាង ៥០០.០០០ km2 ក្នុងចំណោមប្រទេសធំជាងគេនៅអឺរ៉ុប។ អេស្ប៉ាញកាន់កាប់ភាគច្រើននៃឧបទ្វីប Iberian របស់អឺរ៉ុប ដែលលាតសន្ធឹងពីភាគខាងត្បូងពី Pyrenees ទៅ Strait of Gibraltar ដោយបំបែកប្រទេសនេះចេញពីទ្វីបអាហ្វ្រិក។ នៅភាគខាងកើតនៃប្រទេសអេស្ប៉ាញគឺជាសមុទ្រមេឌីទែរ៉ាណេ និងកោះ Balearic ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb9axs55boxtXYBkQXfvHbIZUOWjc6vEqNfjjymLb1dLPJ5s_uSZZTsyInhGybrQUfpMNP87WYNZhv7NjLbHF0V8JztDLHw75x0hMZvcPWF0f8NQVoWMw_HOFtytObYV3olH2osCRIf6X85voKkl-h8grTm2pep-jCbVwviZU1Wr9kbz4fyynbPcEdQKk/s1200/photo_2024-07-15_14-48-05.jpg

ផ្ទៃខាងក្នុងនៃប្រទេសអេស្ប៉ាញគឺជាខ្ពង់រាប ហ៊ុព័ទ្ធដោយភ្នំ មានទន្លេហូរចូលទៅក្នុងសមុទ្រ បង្កើតដីមានជីជាតិសម្រាប់ធ្វើកសិកម្ម។ ជនជាតិអេស្ប៉ាញគឺមានភាពល្បីល្បាញខ្លាំងណាស់ដោយសារការស្រឡាញ់សេរីភាព មិនសូវមានជម្លោះ ច្រើនញ៉ាំអាហារជុំ គ្រួសារ និងមិត្តភក្តិ ។ ម្ហូបបែបប្រពៃណីរបស់ប្រទេសនេះមានដូចជា tapas ឬ pintxos ដែលជាអាហារមានប្រជាប្រិយភាពបំផុត។ តន្ត្រី និងការរាំក្នុងតំបន់ដូចជា fandango និង flamenco គឺជាផ្នែកដ៏សំខាន់មួយនៃវប្បធម៌អេស្ប៉ាញ ក៏ដូចជាពិធីបុណ្យសាសនា ហើយបាល់ទាត់គឺកីឡាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqrNi4AfLBAbbtuMULwBFHzbrcSKkSMEVpT4n2yyfBaIAPbmklJU6IiBcHHt-bivvZAVkwEgVUDTEda0bhP_wk5FvtyVhZF2CYlYCAmGfXh8so20fMImNQJoY-o9atkU9OeepTcV4Uh38wuWmwQ1VQrNO_T_o9YGeDRcHh9V2zshgPw-yQpAfRRFy7viw/s1280/photo_2024-07-15_14-48-18.jpg

យោងតាមស្ថិតិរបស់អង្គការយូណេស្កូ ប្រទេសនេះមានបេតិកភណ្ឌពិភពលោកច្រើនជាងគេលំដាប់ទី ៤ ដែលមានបេតិកភណ្ឌចំនួន ៥០ បន្ទាប់ពីប្រទេសអ៊ីតាលី (៥៩) ចិន (៥៧) បារាំង និងអាល្លឺម៉ង់ (ទាំង ៥២)។ ជាមួយនឹងទីក្រុងប្រវត្តិសាស្ត្រ រស់រវើក និងឆ្នេរដែលមានពន្លឺថ្ងៃ អេស្ប៉ាញបានទាក់ទាញអ្នកទេសចរកំពូលៗជាច្រើនរបស់អឺរ៉ុប បន្ទាប់ពីប្រទេសបារាំង។ នៅឆ្នាំ ២០២៣ ប្រទេសនេះបានស្វាគមន៍ភ្ញៀវទេសចរជាង ៨៥ លាននាក់ កើនឡើងជិត ២០% បើធៀបនឹងឆ្នាំ ២០១៩។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1-ED_ymJRwibQ-zeKaVf1h0vGwgnB016DMwarlNUFekyr2MWFNUknboU6-QZKRb38ap_PYTuco5VNfrT-Z2ijzDC-3XV83fjtwpXaLCQ_ewDagLnJ8wgrGWCcM7X61L2eE54MRmZFQm-fs3nERujf2F0raKDFD7IxR2CXQyjSYmSgUgaWYPa8ord1tqs/s1024/photo_2024-07-15_14-48-33.jpg

នៅឆ្នាំ ១៩៨៦ អេស្ប៉ាញបានចូលរួមជាមួយសហភាពអឺរ៉ុប (EU) និងបន្តធ្វើទំនើបកម្មសេដ្ឋកិច្ចរបស់ខ្លួន។ ក្រៅពីវិស័យទេសចរណ៍ ឧស្សាហកម្មសំខាន់ៗផ្សេងទៀតរួមមានគ្រឿងម៉ាស៊ីន ការសាងសង់កប៉ាល់ អាហារ ភេសជ្ជៈ និងវាយនភណ្ឌ។ ដូច្នេះទិសដៅល្បីៗដែលអ្នកគួរទៅទស្សនានៅពេលមកដល់ប្រទេសអេស្ប៉ាញ យោងតាម Lonely Planet រួមមានព្រះវិហារ La Sagrada Família និង Park Güell ក្នុងទីក្រុង Barcelona ដែលជាវិចិត្រសាលសិល្បៈឈានមុខគេរបស់ពិភពលោក Museo del Prado ក្នុងទីក្រុង Madrid និងផ្សារកណ្តាល Mercado ក្នុងទីក្រុង Valencia៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga0mTRF7zkKDUY3sXC1PuHzn0uUcW2dJeqombh32luOXJYxX0u1A_ZIstgEB9xffBE2QpVAon3TvcF7bVnzonZbqHCFxhIvubIatMb0F6g54RaJbcvz11-8fuujeUnkxOCpUj16zqspGud5VHiHvP197X12ib4vFOEpeu6PL_G5aniBPYfZQLr69ZCPWo/s1280/photo_2024-07-15_14-48-53.jpg