តារាសម្តែងជើងចាស់ដ៏ល្បីល្បាញរបស់ប្រទេសចិនដូចជា Charmaine Sheh, Ruby Lin, Zhao Wei, និង Fan Bingbing បានបង្ហើបគន្លឹះថែរក្សាសម្រស់ឱ្យនៅតែស្រស់ស្អាតទោះបីជាមានវ័យជិត ៥០ ឆ្នាំក៏ដោយ ក៏អ្នកនៅតែមានស្បែកចាំ និងសុខភាពល្អ ដោយគ្រាន់តែអនុវត្តវិធីសាមញ្ញៗតាមតារាសម្តែងហុងកុងទាំងនេះប៉ុណ្ណោះ។
១. Charmaine Sheh៖ តារាសម្តែងស្រីហុងកុងរូបនេះតែងតែមានទម្លាប់ផឹកទឹកផ្លែឈើ ឬបន្លែ ជាពិសេសទឹកការ៉ុត និងទឹកផ្លែប៉ោមជារៀងរាល់ថ្ងៃ។ លើសពីនេះនាងក៏មានទម្លាប់ផឹកទឹកចម្រោះចំនួន ៨ កែវដើម្បីផ្តល់សំណើមដល់ស្បែក និងធ្វើឱ្យសម្រស់ស្រស់ស្អាតពីខាងក្នុង។ តារាវ័យ ៤៩ ឆ្នាំរូបនេះបាននិយាយថា ភេសជ្ជៈទាំងនេះមិនត្រឹមតែមានរសជាតិឆ្ងាញ់ និងផ្តល់វីតាមីនជាច្រើនសម្រាប់ស្បែកប៉ុណ្ណោះទេ ថែមទាំងជួយដល់ការបន្សាបជាតិពុល និងការគ្រប់គ្រងទម្ងន់យ៉ាងមានប្រសិទ្ធភាពផងដែរ។
២. Zhao Wei៖ Zhao Wei ដែលជាតួឯកស្រីក្នុងរឿងព្រះនាងត្រចៀកកាំ តែងតែរក្សាទម្លាប់ផឹកតែបៃតងជារៀងរាល់ថ្ងៃ។ គ្រឿងផ្សំនេះមានប្រភពដ៏សម្បូរបែបនៃ catechins និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលមានសមត្ថភាពកាត់បន្ថយជាតិខ្លាញ់ ធ្វើឱ្យប្រសើរឡើងនូវភាពប្រែប្រួលនៃអាំងស៊ុយលីន និងគាំទ្រការគ្រប់គ្រងទម្ងន់ដែលមានសុខភាពល្អ។ តែបៃតងក៏មានសមត្ថភាពទប់ស្កាត់ការរលាក ដោយហេតុនេះកាត់បន្ថយការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរីដល់រាងកាយ បន្ថយល្បឿននៃភាពចាស់ ហើយសំណល់តែបៃតងក៏អាចលាបលើភ្នែកនៅពេលយប់មុនពេលចូលគេង ដើម្បីកែលម្អរង្វង់ភ្នែកខ្មៅ ជួយឱ្យស្បែកភ្លឺថ្លា និងការពារភាពចាស់បានផងដែរ។
៣. Ruby Lin៖ Ruby Lin គឺជាតារាសម្តែងស្រីដ៏មានឥទ្ធិពលម្នាក់នៅក្នុងប្រទេសចិន ដើម្បីថែរក្សាសម្រស់ឱ្យនៅតែស្រស់ស្អាតស្បែកចាំ នាងតែមានទម្លាប់ផឹកទឹកសណ្តែកខ្មៅ និងទឹកសណ្តែកក្រហម ដែលវានឹងជួយឱ្យស្បែកមានសុខភាពល្អ ស្រស់ស្អាតក្មេងជាងវ័យ។ សណ្តែកខ្មៅ និងសណ្តែកក្រហម សម្បូរទៅដោយជាតិសរសៃ និងមានសមត្ថភាពកាត់បន្ថយចំណង់អាហារ។ ទឹកសណ្តែកទាំងនេះ គឺមានផ្ទុកនូវសារធាតុជាច្រើនដូចជា វីតាមីន B ម៉ាញ៉េស្យូម និងស័ង្កសី ដែលជួយព្យាបាលមុន និងបំបាត់ស្នាមអុចខ្មៅទៀតផង។
៤. Fan Bingbing៖ តារាសម្តែងវ័យ ៤២ ឆ្នាំរូបនេះវិញភាគច្រើនផ្តោតលើការផឹកទឹកក្នុងអំឡុងពេលថ្ងៃ ដើម្បីផ្តល់សំណើមចាំបាច់សម្រាប់រាងកាយ ក៏ដូចជាកាត់បន្ថយការហើម។ Fan Bingbing ក៏មានទម្លាប់ផឹកទឹកក្រូចឆ្មារ រៀងរាល់ព្រឹក ដែលជួយសម្រួលដល់ការរំលាយអាហារ និងបង្កើនការបន្សាបជាតិពុល។ ទឹកក្រូចឆ្មាក្តៅលាយទឹកឃ្មុំក៏មានក្នុងបញ្ជីមុខម្ហូបរបស់តារាស្រីរូបនេះដែរ។ ពេលវាត្រជាក់ នាងក៏បន្ថែមខ្ញី និងសំបកក្រូចសើចពីរបីចំណិត ដើម្បីឱ្យវាកាន់តែមានរសជាតិ៕










