Home ព័ត៌មានជាតិ ភ្នំខ្នងក្រពើ គោលដៅទេសចរណ៍ស្រស់ស្អាតនិងទាក់ទាញ មិនចាញ់ខ្នងផ្សារ ស្ថិតនៅតាមជួរភ្នំក្រវ៉ាញ!

ភ្នំខ្នងក្រពើ គោលដៅទេសចរណ៍ស្រស់ស្អាតនិងទាក់ទាញ មិនចាញ់ខ្នងផ្សារ ស្ថិតនៅតាមជួរភ្នំក្រវ៉ាញ!

115
0

ភ្នំខ្នងក្រពើ ដែលមានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្តាល គ្របដណ្តប់លើខេត្ត កោះកុង ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់។ ភ្នំខ្នងក្រពើនេះ គឺស្ថិតនៅក្នុងប្រភេទព្រៃភ្នំ, ឧទ្យានជាតិ, ទេសចរណ៍ធម្មជាតិ ដែលសាកសមបំផុតសម្រាប់ភ្ញៀវទេសចរណាដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង និងចង់ទទួលបាននូវបទពិសោធន៍ថ្មីនៃការឡើងភ្នំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPmwqS-ISRAfAlsUci-W14hPSwC998WJS3gfWZtqa_0hiYMcGpskLV9i3vYHcHuozRIUJidhu8A5BOaMJxocumn5SHZg8-esZZjJWVAAq2N6fZEGeD9f-ad4ApaEZCmEcQZ9Hn53pFDZ7WH2J-ym6ErCQ2qKAym5p04S5i7f63uhwFnQvGMl3tY-8WaLo/s2048/451436776_875144467979646_6228163147019335926_n.jpg

បើយោងតាមប្រភព Fresh News បានឲ្យដឹងថា កាលគេដាក់ឈ្មោះថាភ្នំខ្នងក្រពើនេះ ព្រោះកាលពីដើមឡើយ ធ្លាប់មានក្រពើមួយក្បាលអស់បុណ្យជួបភ័យដល់ក្ដីមរណា ក៏បានកឿងជាប់លើខ្នងភ្នំនេះ ហើយក៏ប្រែទៅជាសិលាមានសណ្ឋានដូចទៅនឹងស្រកាខ្នងក្រពើ ទើបក្រោយមកទីនោះក៏ជាប់ឈ្មោះថា «ខ្នងក្រពើ» រហូតដល់ពេលបច្ចុប្បន្ន នេះបើតាមការបញ្ជាក់ពីមគ្គុទ្ទេសក៍សហគមន៍ទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKqHSWaZS7TPbz_7PcpONm7h0zfnYnXDtWcSJ_mUm3FGKgq1Zs4UJHbiFdYVsCqiSHqj8YkcTxQdK4fv6nq6KwSVkSDrWXhX2EbqJBxu-vQPRD04KRCOjprOxjlVwZM-aYtH51lQOQdUcqzd0b3Cb17l7zuC8CiWzmZRea0M9s1kIHiqh4tDzeeyUU23c/s2048/451417367_875144414646318_5971922246410966651_n.jpg

នៅទីនោះ អ្នកទាំងអស់គ្នា អាចគយគន់នូវទេសភាពព្រៃភ្នំនិងព្រៃប្រឹក្សាដ៏ខៀវស្រងាត់ អមជាមួយនឹងវាលស្មៅបៃតងខ្ចី ផ្កានិងរុក្ខជាតិច្រើនប្រភេទ ទស្សនាថ្ងៃរះដ៏ស្រស់ស្អាតនៅពយច្រាំងដាច់ ថ្មដែលមានសណ្ឋានដូចក្រពើ ទឹកធ្លាក់អូរឆាំឆាដ៏ត្រជាក់ ខ្យល់អាកាសបរិសុទ្ធ បរិយាកាសស្ងប់ស្ងាត់ល្អ ជាមួយនឹងអាកាសធាតុត្រជាក់ មានអព្ទនៅជុំវិញខ្លួន ដែលធ្វើឱ្យយើងទទួលបានអារម្មណ៍ស្រស់ស្រាយ រំសាយអស់រាល់ទុក្ខកង្វល់នៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqJ8c2blC7e3gg1OWV3_aJcb0LTYJ58ac0oaA3m5pbs546e20mVD1Xmts2aNUk3RM960Hq4L4nH4nB9Edxo1TkqCaBm71-VfDv_eAqjyqajOjBpqEi_2X62gMra__35ydeIXRbhe_yEx6c1RSPz1TgiQUGoiddayVs3xbGRPugw7nwTlKM_Oqn7uBqjx4/s2048/312177679_6357088390985676_5875271591194944082_n.jpg

បន្ថែមពីនេះ ក៏នូវមានសកម្មភាពជាច្រើនទៀត ដូចជាទស្សនាថ្ងៃរះនិងថ្ងៃលិចនៃជើងភ្នំ, បទពិសោធន៍ឡើងភ្នំជាមួយនឹងមគ្គុទេស៍សហគមន៍ជំនាញ, ពិកនិច, ការបោះជំរុំ ឬ បោះតង់ជាដើម, ហើយក៏នៅមានកសិដ្ឋាននៅទីនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI1zm93RBFo_ETZE9_Q5Pbvvl_FH7o2_IT68yScN-_mMuPLgFOcYeviQbsbJQrfDK7u9pdAGMuBuW1J8_C5IwRXrxLaN_6hn-sXNewho_3lRdSdPMlbAhReaucSR0IMMBjXOSMl_BNiZMU4MsU-SfhtRaADzdrNRn_5ceTtCruOxgF1vCBzxkYwgpqYtU/s2048/312162525_6357090507652131_3529523760582907286_n.jpg

ដើម្បីធ្វើដំណើរទៅកាន់គិរីឧទ្យាននេះ ភ្ញៀវទេសចរត្រូវទំនាក់ទំនងជាមួយមគ្គុទ្ទេសក៍សហគមន៍អេកូទេសចរណ៍តាំងបំពង់ជាមុនសិន ដែលមានទីតាំងស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីឱ្យពួកគាត់នាំផ្លូវក្នុងការឡើងភ្នំ ប្រកបដោយសុវត្ថិភាព។ នៅក្នុងដំណើរផ្សងព្រេងនេះដែរ ភ្ញៀវទេសចរត្រូវចំណាយពេលជិះគោយន្តប្រមាណពីរម៉ោង ហើយត្រូវបន្តដំណើរដោយថ្មើរជើងជាងប្រាំមួយម៉ោងទៀតដើម្បីឡើងដល់លើកំពូលភ្នំនេះផងដែរ៕