Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនហូឡង់មានគម្រោងផលិតយន្តហោះអគ្គិសនីអាចដឹកអ្នកដំណើរ៩០នាក់

ក្រុមហ៊ុនហូឡង់មានគម្រោងផលិតយន្តហោះអគ្គិសនីអាចដឹកអ្នកដំណើរ៩០នាក់

28
0

ប្រទេសហូឡង់ ៖ បើទោះជាប្រទេសនានាលើពិភពលោក បានព្យាយាមដោះស្រាយបញ្ហាការបំពុលបរិស្ថានខ្លាំងយ៉ាងណាក្តី ប៉ុន្តែឧស្សាហកម្មមួយដែលប្រទេសទាំងនេះនៅតែពុំអាចដោះស្រាយបាននាពេលបច្ចុប្បន្ន គឺឧស្សាហកម្មអាកាសចរណ៍ ។ គេមើលឃើញថា ការបំពុលបរិស្ថាន ពុំមែនកើតឡើងដោយសាររថយន្តប្រើប្រាស់ប្រេងឥន្ធនៈតែម្យ៉ាងទេ ប៉ុន្តែវាក៏បណ្តាលមកពីយន្តហោះផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtJizyW6Q80UfDTu0owZe6gmR4ysbQiV-8vN50smJAcK4LfTT_d_gbkburB-h3AjL32EzsjCMuEXp3cwiPUQYFJcSgtDlU950GVw8CLWAHYAOs3SZtzuZwku7G0FmnUylKUBJG58wXQW9Z4B7bdM4hopkVet43bKQ6OycnX6oyyg1ukc_hB6pUgcdTwKc/s1110/photo_2024-07-18_11-33-42.jpg

ឧបសគ្គចម្បង គឺមកពីការប្រើប្រាស់ថាមពលអគ្គិសនីក្នុងយន្តហោះពុំងាយស្រួលដោះស្រាយបញ្ហាដូចរថយន្តអគ្គិសនីទេ ពីព្រោះមានអត្រាការប្រើប្រាស់ថាមពលខ្ពស់ ព្រមទាំងថ្មមានទម្ងន់ធ្ងន់ ។ ហេតុនេះ ទើបមនុស្សភាគច្រើនយល់ឃើញថា ពិភពលោក នឹងអាចប្រើប្រាស់យន្តហោះអគ្គិសនីនាពេលឆាប់ៗ ប៉ុន្តែត្រូវតែអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មយន្តហោះឱ្យកាន់តែទំនើបជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs8sUQXXmE3EVxjYKEI4RYO_71lBPXJ8BPp4QEZYKjB4WqawuJuojeeeGu8IeRhOtztMi0GyJk8kEHUAUxpWDRX3FY8boB1XkeHQ4Y-Dtf1gMEKpPx71NGBc0Ac_nRqQBUYYDgUzUTRFxpSV6wck415Yw3iB0qX-OBerE6eFSORWRDd90vyD45b8_ReoM/s1500/E9X+-+Elysian+Livery+Abstract+Style+02+-+HR.jpg

កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុនថ្មីរបស់ប្រទេសហូឡង់ ឈ្មោះ Elysian មានគម្រោងផលិតយន្តហោះអគ្គិសនី ដែលអាចដឹកអ្នកដំណើរបានចំនួន៩០នាក់ និងអាចហោះហើរក្នុងចម្ងាយ៨០៥គីឡូម៉ែត្រ ។ ក្រុមហ៊ុនបញ្ជាក់ថា ក្រុមហ៊ុនគ្រោងផលិតយន្តហោះអគ្គិសនី ហើយវានឹងកាត់បន្ថយការបំភាយឧស្ម័នរហូតដល់៩០% នារយៈពេល១០ឆ្នាំខាងមុខ ។

ក្រោយពីក្រុមហ៊ុន Elysian ប្រកាសបែបនេះ ក៏មានសំណួរសួរថា តើក្រុមហ៊ុនអាចផលិតយន្តហោះអគ្គិសនីដោយរបៀបណា ពីព្រោះបច្ចុប្បន្ន កំពុងតែខ្វះខាតការអភិវឌ្ឍបច្ចេកវិទ្យាថ្មយន្តហោះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkL6rK49dgSfcqOfG1_Jh0Delv3hV_USFAQqk3A-97RcBddOqbgxyyzqmZUPFA6qAeMO7iJFmz5jprxFawAB2pIGnZxYxcY0HrKHx8xyEes-vg_fZCbwkQWgI4FgntuqPZrNcBQZernaRoZewvmsM0xxg5PlWb1jLxq4nEz9X0VvKK8OynESN02iMljqQ/s1500/E9X+-+Elysian+Livery+Abstract+Style+03+-+HR.jpg

ក្រុមហ៊ុនបញ្ជាក់ថា បញ្ហានេះពាក់ព័ន្ធនឹងការរចនាម៉ូដ បើទោះជាពេលនេះ យើងមានត្រឹមតែគម្រោង និងរូបតំណាងក៏ដោយ ប៉ុន្តែវាពុំមែនជាការយកយន្តហោះបច្ចុប្បន្នមកបំពាក់ប្រព័ន្ធអគ្គិសនីទេ ។ ក្រុមហ៊ុននឹងរចនាម៉ូដយន្តហោះអគ្គិសនីថ្មីទាំងអស់ ដើម្បីឱ្យវាស្របនឹងការប្រើប្រាស់ថាមពលអគ្គិសនី ។

ក្រៅពីនេះ យើងនឹងបំពាក់ថ្មនៅផ្នែកផ្សេងៗរបស់យន្តហោះ និងព្យាយាមកាត់បន្ថយទម្ងន់ផ្នែកផ្សេងៗរបស់យន្តហោះផងដែរ ។ ការរចនាម៉ូដយន្តហោះអគ្គិសនី គឺស្រដៀងនឹងយន្តហោះ Jet កាលពីឆ្នាំ១៩៦០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIxXyWNZgeYYz51ZjX4KhuQu_ahd9gJgOBZfwcka21zEhb1ScDxlQ_iIObjEC4F4w5-hbNo78fGzDeGOPYb6esqBr4jPhteMHcK8ROBCbrsxijThSoGkBgnceCzlOhKs0aUT4dQZQfbPDlHh2FHjwoPmJw6sXUv82AdVHuKIyhrr_y3nqCdBMf-XOQ1Z0/s2500/ElysianAircraft_LANDING_02.jpg

រយៈពេល១០ឆ្នាំទៀត ថ្មយន្តហោះនឹងត្រូវបានអភិវឌ្ឍន៍សមត្ថភាពឱ្យកាន់តែទំនើបជាងនេះ ហើយក្រុមហ៊ុននឹងអាចប្រើប្រាស់ឧបករណ៍ថ្មីៗសម្រាប់ផលិតយន្តហោះអគ្គិសនី ដែលពុំប៉ះពាល់បរិស្ថានដូចពេលបច្ចុប្បន្ន ។ ដូច្នេះ វាជាពេលវេលាសមស្របសម្រាប់ក្រុមហ៊ុន Elysian អាចផលិតយន្តហោះអគ្គិសនីសម្រាប់ប្រើប្រាស់នៅលើពិភពលោក ៕