Home Blog Page 1040

នាយករដ្ឋមន្ត្រីថៃជឿថា លោកថាក់ស៊ីន មិនរត់ចោលស្រុក និងគ្មានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល លោក Srettha Thavisin នាយករដ្ឋមន្ត្រីប្រទេសថៃបានផ្តល់បទសម្ភាសន៍ពីករណីគណបក្សភឿថៃ ដែលព្យាយាមជំរុញច្បាប់លើកលែងទោសដើម្បីពិចារណាក្នុងកិច្ចប្រជុំសភាតំណាងរាស្ត្រ និងលុបចោលបទល្មើសរបស់ជនពាក់ព័ន្ធក្នុងមាត្រា១១២ ដោយលោកថ្លែងថា លោកបាននិយាយពីបញ្ហានេះកន្លងមក ហើយលោកពុំចង់និយាយឡើងវិញទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYlzwII1Nr5CW6gWFxNMuibALpJ5A-DMHu1INOKmqKx7wvaX1lKINJ9apkA8SfW3ccKLAtOpgL8Eg0gy45tv-MshqePAtzNhcdkQiKszOEV-hl0z2Q_wUX4BfXb5dXSPizUXtueNRExpWyNMo7Y2riSApFGtMjWI9AjGlLmciNxSjjo38SvN-MM9B-4To/s750/grefbgfbwe.jpg

នៅពេលអ្នកសារព័ត៌មានសួរថា តើលោកនាយករដ្ឋមន្ត្រីអាចលុបពាក្យចចាមអារ៉ាមបានទេ ដែលលើកឡើងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ
នៅតែស្ថិតក្នុងប្រទេសថៃ និងពុំបានរត់ចោលស្រុកដូចការលើកឡើង? តើលោកបានទាក់ទងទៅលោក ថាក់ស៊ីន ដែរឬទេ?

លោក Srettha Thavisin ថ្លែងថា ៖ «ខ្ញុំបានជួបលោកស្រី Paetongtarn Shinawatra ប្រធានគណបក្សភឿថៃ ហើយខ្ញុំបានសួរពីឪពុករបស់លោកស្រី (គឺលោក ថាក់ស៊ីន) ហើយលោកស្រី Paetongtarn ប្រាប់ថា ឪពុកលោកស្រីសុខសប្បាយធម្មតា ។ ខ្ញុំមានទំនុកចិត្តថា លោក ថាក់ស៊ីន ពុំបានចាកចេញពីថៃទេ ហើយលោកនៅតែតស៊ូជាមួយរឿងក្តីក្នុងតុលាការ ព្រោះលោកបានរស់នៅក្រៅប្រទេសអស់១៧ឆ្នាំហើយ ។ លោកនឹងបង្ហាញខ្លួនក្នុងតុលាការ ខ្ញុំពុំអាចនិយាយជំនួសលោក ថាក់ស៊ីន បានទេ គ្រាន់តែខ្ញុំដឹងថា លោកមិនទៅណាទាំងអស់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSv4GRSm9rundHZ1RiNQ7pip-pzVo0Q1ZSzr29X2GrXDvt5HS3S7JPTMmIkNGPuR7TMEFBFBQnYqlMkJDh7YVfIn4HMy7-XfJeRj0ZULBl4BTCjdl3E4kNzZvUd2wYqZrBrK_QchCj4Z1F6Q8jMo6P50NVXiap_8TVMz5J30HlMmHDBDnAxrWLoSH4C7I/s768/photo_2024-06-05_10-16-40.jpg

គួរបញ្ជាក់ថា លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានតុលាការកំពូលប្តឹងពាក់ព័ន្ធនឹងមាត្រា១១២ ហើយធ្វើឱ្យអ្នកនយោបាយថៃផ្តោតទៅលើគណបក្សភឿថៃ, លោក ថាក់ស៊ីន និងលោកនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន ។ គេនឹងរង់ចាំមើលថា តើគណបក្សភឿថៃនឹងបង្ហាញពីគោលជំហររបស់ខ្លួនដូចម្តេចពាក់ព័ន្ធនឹងច្បាប់លើកលែងទោស ឬគណបក្សនេះស្វែងរកដំណោះស្រាយផ្សេង ដូចជា ៖ បង្កើតគណៈកម្មការលើកលែងទោស ។

រីឯលោក ថាក់ស៊ីន នឹងដោះស្រាយដូចម្តេចដើម្បីតស៊ូជាមួយការប្តឹងពាក់ព័ន្ធនឹងមាត្រា១១២ ព្រោះបើតាមសារព័ត៌មានផ្សេងៗរាយការណ៍ថា លោក ថាក់ស៊ីន នឹងមានការធានានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដែលជាថ្ងៃតុលាការណាត់ឱ្យលោក ថាក់ស៊ីន ទៅបង្ហាញខ្លួន ។ ម្យ៉ាងទៀត តាំងពីតុលាការកំពូលប្រកាសប្តឹងលោក ថាក់ស៊ីន គេពុំបានឃើញលោកបង្ហាញខ្លួនជាសាធារណៈដូចមុនទៀតទេ ហើយគ្មានអ្នកណាដឹងថា លោក ថាក់ស៊ីន ស្ថិតនៅកន្លែងណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicX_hYA3Tr13yaMk4qgB6oStmqQ1bCrbJ4i6J-EXXEfVzdsq1Bik5h3cFoO45w-YZ_2C6dGKwoNqKUsgqiI8AIw1Fr-Z2TmGokfaBH9m1t6NSeXjmoKqUyP8-hdDne4YbO9fj2HSCsY9ksSZKLim6BJ191veLwZbSBg0mtckIr6bFYcu9cGPd2RgnHk24/s1280/photo_2024-06-05_10-16-44.jpg

មតិខ្លះលើកឡើងថា លោក ថាក់ស៊ីន រត់ចោលស្រុកទៀតហើយ ព្រោះលោកពុំអាចឈ្នះក្តីក្នុងតុលាការលើកនេះ ហើយលោកខ្លាចជាប់គុកម្តងទៀត ។ ប៉ុន្តែមតិខ្លះថា លោកមិនចាកចេញពីប្រទេសថៃទេ ព្រោះលោកបានរស់នៅក្រៅប្រទេសអស់ច្រើនឆ្នាំហើយ ទម្រាំអាចចូលមកប្រទេសថៃវិញ មិនងាយស្រួលឡើយ ។ ហេតុនេះ លោកនឹងតស៊ូបន្តទៀតក្នុងតុលាការ ។

បើតាមពាក្យចចាមអារ៉ាមថា នឹងមានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីនៅប្រទេសថៃ ដោយសារលោក Srettha សុខចិត្តលះបង់តួនាទីរបស់ខ្លួនតាមពាក្យសន្យាជាមួយអតីតនាយករដ្ឋមន្ត្រីថៃ ។ ប៉ុន្តែលោក Srettha បញ្ជាក់ថា នឹងគ្មានការផ្លាស់ប្តូរនាយករដ្ឋមន្ត្រីថៃ ព្រោះលោកពុំបានសន្យាអ្វីជាមួយអតីតនាយករដ្ឋមន្ត្រីទេ គឺលោកនឹងបម្រើប្រទេសជាតិបន្តទៀត ។ លោកបន្តការសហការជាមួយអតីតនាយករដ្ឋមន្ត្រីគ្រប់រូប ព្រោះលោកប្រៀបដូចជាទឹកកន្លះកែវ ៕

គោមួយក្បាលនេះមានតម្លៃ ៤ លានដុល្លារជាប់ឈ្មោះជាគោថ្លៃបំផុតលើលោក

0

យោងតាមកំណត់ត្រាពិភពលោក Guinness សត្វគោប្រេស៊ីលមួយក្បាលនេះត្រូវបានគេដេញថ្លៃរហូតដល់ ៤ លានដុល្លារអាមេរិក ក្លាយជាសត្វគោថ្លៃបំផុតមិនធ្លាប់មាន។ ឆ្ងល់អត់? តើមកពីមូលហេតុអ្វីបានជាគោប្រភេទនេះមានតម្លៃថ្លៃបំផុតបែបនេះ? ជាការពិតណាស់នៅប្រទេសប្រេស៊ីលគឺមានសត្វគោល្អៗរាប់រយលានក្បាល ទោះជាយ៉ាងណាសត្វគោ Viatina-19 FIV Mara Movéis គឺបានក្លាយជាគោថ្លៃបំផុតក្នុងលោក ដោយមួយក្បាលមានតម្លៃរហូតដល់ ៤ លានដុល្លារអាមេរិកឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyH6VnYFJoEjdj-Qvj-FTrayH0bJID0exHT_oJ-IDvERJYy3aiNLgia5c7F553S48nWcTcGF0djO96IBPninOaDNk64m9jO1yFMWw74PKqcpc2amSW1EVK5M1e92kbvoFCe-cPbvskmcCqCFx79vb2EqbqtDTtKOdnaJ7e7e9w2gDrjtXApGIZjTTj5-I/s680/1711447309083.jpg

Viatina-19 គឺជាគោពណ៌សមានទំងន់ ១.១ តោន ដែលទម្ងន់របស់វាគឺច្រើនជាងពីដងបើធៀបនឹងគោពេញវ័យដទៃ។ គោនេះកំពុងរស់នៅក្នុងកសិដ្ឋានមួយនៃទីក្រុង Uberaba រដ្ឋ Minas Gerais ដោយវាត្រូវបានការពារយ៉ាងតឹងរ៉ឹង និងត្រួតពិនិត្យយ៉ាងដិតដល់ដោយកាមេរ៉ាសុវត្ថិភាព អមដោយពេទ្យសត្វ និងឆ្មាំសន្តិសុខ ធ្វើឱ្យគោមួយក្បាលនេះទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

លោក Ney Pereira ដែលជាសហម្ចាស់ក្រុមហ៊ុន Viatina-19 ម្នាក់ក្នុងចំណោមសហម្ចាស់ក្រុមហ៊ុន Viatina-19 បានចែករំលែកថា មូលហេតុដែលគោមួយក្បាលនេះមានតម្លៃថ្លៃគឺដោយសារ អត្រាលូតលាស់ល្អ ធន់នឹងអាកាសធាតុទោះអាកាសប្រែប្រួលខ្លាំងបែបណាក៏វានៅតែអាចរស់នៅបានធម្មតា មានកម្លាំងខ្លាំងមហិមារ មានភាពល្អឥតខ្ចោះក្នុងការបង្កាត់ពូជ មានគ្រប់លក្ខណៈដែលអ្នកចិញ្ចឹមត្រូវការ និងជាពិសេសមានសមត្ថភាពអស្ចារ្យក្នុងការបញ្ជូនលក្ខណៈដ៏ខ្ពង់ខ្ពស់របស់វាទៅកាន់គោជំនាន់ក្រោយទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLqoMZJ-OOFl-o2mpclzxL77fK_LAoE_31wI0bhUYnhHnxMhBMUbhdAVebGm3qd_hroJRnTlmcBD6u2XyAY7tZCPWoOveCbzufZaHoDQMNkM39Mt4zrxNbb9NoBtxGOkjaXqyOT71TXJy7-27Xsr7ijXtHOaj_nrEt6kXaIXaWxou_HbkkB18qmX342NQ/s768/image_2024-06-05_08-42-11.png

គោដ៏មានតម្លៃដូចជា Viatina-19 ត្រូវបានចិញ្ចឹមសម្រាប់ការបង្កាត់ពូជ ដើម្បីបន្តអភិវឌ្ឍជំនាន់ក្រោយ។ លោក Ney Pereira ដែលជាម្ចាស់ម្នាក់បាននិយាយថា “យើងមិនសម្លាប់សត្វដែលល្អបំផុតនោះទេ ប៉ុន្តែយើងនឹងបង្កាត់ពូជរបស់ពួកវា ហើយនៅពេលអនាគត ពួកវានឹងអាចចិញ្ចឹមពិភពលោកទាំងមូលបាន។ Viatina-19 បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើននៅឯការប្រលង “ជើងឯកគោពិភពលោក” នៃ Fort Worth ក្នុងរដ្ឋតិចសាស់ ដែលនេះត្រូវបានគេចាត់ទុកថាជាគោដ៏ល្អឥតខ្ចោះ។

ឧស្សាហកម្មគោក្របីបច្ចុប្បន្នគឺជាប្រភពសំខាន់នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល ហើយរដ្ឋាភិបាលកំពុងធ្វើការដើម្បីដណ្តើមយកទីផ្សារនាំចេញថ្មី។ ជាពិសេស Viatina-19 គឺជានិមិត្តរូបនៃមហិច្ឆតារបស់ប្រទេសនេះក្នុងការអភិវឌ្ឍន៍សត្វគោដ៏មានតម្លៃ។ គួរបញ្ជាក់ដែរថា ប្រេស៊ីលមានគោជាង ២៣០ លានក្បាលដែលសុទ្ធតែជាគោធំជាងគេនៅលើពិភពលោក។ ប្រទេសនេះបាននាំចេញសាច់គោច្រើនជាង ២ លានតោនក្នុងឆ្នាំ ២០២២ និង ២០២៣ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីស្ថិតិបានចាប់ផ្តើមក្នុងឆ្នាំ ១៩៩៧៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixBSL7MaUZD0PT6KScrSBWRW9v7p1Aq5r8vY2GZ8-u2ZISAVq5FOK4yjA53BEBf_FSLAYOIflJwn214tq4TtWZpAjU1jqW3WjzIzv6RqQf0PXBEhpoy7iX0j9aoG8JczT3IBHM7WQ1oHpbdqf6zNnUVaNSDB_aVBxv4qJOrltx_S1g2O3FoAboQOX54CQ/s1020/photo_2024-06-05_09-43-14.jpg

ផ្ទុះការវែ.កញែ.កបែកផ្សែង ក្រុមចម្រៀងថ្មី BADVILLAIN រងការចោ.ទប្រកាន់ចម្ល.ងក្រុម BABYMONSTER

0

ក្រុមចម្រៀងនារីថ្មីរបស់ផលិតកម្ម BPM Entertainment គឺ BADVILLAIN បានធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ប៉ុន្តែមិនមានលក្ខណៈវិជ្ជមាននោះទេ ប៉ុន្តែធ្វើឱ្យមានមតិវែកញែកបែកផ្សែងពេញបណ្តាញសង្គម X ដែលអ្នកលេងអ៊ីនធឺណិតចោទប្រកាន់ថាក្រុមនេះ ចម្លងស្ទាយ៍របស់ក្រុមចម្រៀង BABYMONSTER របស់ផលិតកម្ម YG។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-6dUfX4Qb9nRNvFFC5JwaF1xhfI6eHloKd3qbVXlZL_Qu99s_6VKjo1o-_6eE6HdgmePLE-BzhfIziX0wUyS1yLtVgQV3pZTAkqXbl0upAo00kIABeGKcGQD1exUik8BVIpLjM6XDTzB20BLVpmhmspBrPcYJjkBdc4_L-frnAhdyc2XF4fpzvRBEBdI/s960/image_2024-06-04_10-30-29%20(2).png

អ្នកគាំទ្រអន្តរជាតិរបស់ BABYMONSTER ចោទប្រកាន់ក្រុមថ្មីនេះពីបទចម្លង Teaser ដែលបង្ហាញពីរូបភាពរបស់សមាជិក …មានឡូហ្គោស្រដៀងគ្នា។ និមិត្តសញ្ញាអាល់ប៊ុមរបស់ BADVILLAIN ត្រូវបានប្រៀបធៀបទៅនឹងនិមិត្តសញ្ញាហត្ថលេខារបស់ G-DRAGON ។ លើសពីនេះរូបភាពមានស្នែងស្រដៀងនឹងឡូហ្គោហាងលេចឡើងរបស់ BABYMONSTER។ អ្វីដែលអ្នកគាំទ្រចាត់ទុកថាអាក្រក់បំផុតគឺត្រូវបានគេចោទថាចម្លងរូបសញ្ញារបស់ BABYMONSTER ដែលក្បាច់នេះកើតឡើងនៅក្នុងបទ «Sheesh» ដែលក្រុមចម្រៀងនេះបង្កើតស្នែងនៅខាងក្រោយក្បាលរបស់ពួកគេ។ ស្រមោលរបស់ក្រុម BADVILLAIN មានលក្ខណៈពិសេសស្រដៀងគ្នា។ មិនត្រឹមតែប៉ុណ្ណឹង អ្នកគាំទ្របានអះអាងថា BADVILLAIN ក៏បានប្រើឧបករណ៍ស្រដៀងគ្នានៅក្នុងតន្ត្រីរបស់ពួកគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIwKSLi8QA8okuOx6hyphenhyphenoPpMt9t6Jx_eIeAiAoCVT2vnKRagQeMlp8fVTmsv1v3xIx2v15Y9BnhyphenhyphenH5zAKsfvZadV1y-seQyitpUZjRBvOR1GijHvYM7TnFGdD24kLU68OHKx8Yk5I-tImDQsQsIDp-rsgSS99eHXgaxZ6ZaHS7mZBfX6g25d_pCKR01Fpc/s1280/image_2024-06-04_10-30-30%20(2).png

ទោះយ៉ាងណា អ្នកលេងអ៊ីនធឺណិតផ្សេងទៀតបានព្យាយាមបដិសេធការចោទប្រកាន់នេះដោយបានលើកឡើងថាក្បាច់នេះត្រូវបានចាត់ទុកថាជារឿងធម្មតានៅក្នុង K-Pop ។ បន្ទាប់មក អ្នកគាំទ្រក៏អះអាងដែរថា រូបស្រមោលដែលមានផ្ទៃខាងក្រោយពណ៌ក្រហម មានជាហូរហែពីក្រុមK-Pop មុនៗមកម្ល៉េះ មិនមែនមានតែក្រុម BABYMONSTER នោះទេ។
យ៉ាងណា អ្នកផ្សេងទៀតការពារអ្នកគាំទ្រ BABYMONSTER ដោយអះអាងថា ការចោទប្រកាន់មានមូលដ្ឋានខ្លះចំពោះពួកគេដែលបង្កើតទៅជាមានការវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមទៅតាមហេតុផលរៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqemM8t0XubQ3-40d5cAgt7zs33XogYH3NLwsh1HgbR07LiJsK39od0bX9pznuWUBnj1KR2Va7wMmORKCw12-xmlgNiYJMiJkAvr8hnOK_9saDEi3mQUDBR8yXntbdQYZbD3027VDk2W1F0sLtCMQkrYiOpzFARmyjNFih6AcjoNPOzvQzaeicIyfRKqw/s925/image_2024-06-04_10-30-27%20(3).png

គួរបញ្ជាក់ថា ក្រុមចម្រៀងនារី BADVILLAIN មានសមាជិក៧នាក់ស្ថិតក្រោមផលិតកម្ម BPM Entertainment ។ ពួកគេបានបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងអាល់ប៊ុមទោល «Overstep» ។ BABYMONSTER ជាក្រុមចម្រៀងស្ថិតក្នុងទ្រនំ YG បង្ហាញខ្លួនដំបូងជាមួយសមាជិក៦ នាក់ និងវិលត្រលប់មកវិញជាមួយសមាជិក៧នាក់ជាមួយនឹងបទ «Sheesh»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEcpXgiLGHHyetuttaTieXfLJzg0gtIsJiRDFoHVslhX2u49SXdQYCuE0-9KBa46X3U3zOx2CtpDlbdWvpKTCz4xuXoXwQtHLSL4Xwxdsp597zzVP96unlrGJYgvjKt3ekcbgJxM_7tWYwojjZN8SoLVizNf4y-2Ry9nN9xmr1ZekrWbfSprsPtLDZ9io/s942/image_2024-06-04_10-30-27%20(2).png

តារាសម្ដែងហុងកុង Roger Kwok បដិសេធមានទ្រព្យសម្បត្តិជាង១១លានដុល្លារតែអតីតភរិយាគ្មានទ្រព្យក្រោយលែងលះ

0

តារាសម្តែង Roger Kwok បានអះអាងថាលោកនិងអតីតភរិយាគឺតារាសម្តែងហុងកុង Cindy Au បានយល់ព្រមគ្នាទៅវិញទៅមកលើការបែងចែកទ្រព្យសម្បត្តិបន្ទាប់ពីការលែងលះរបស់ពួកគេដោយលុបបំបាត់ពាក្យចចាមអារ៉ាមថាការបែកគ្នារបស់ពួកគេមានភាពច្របូកច្របល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdFOF_ybSfDa1MwJhv0IWHAZYHGUm-03Uxb2tKZsSVGLkj7XhjMZUQjj0_aApIltiWCXUfc6AJJJDqWuJdgMJ3OcFgBH5Q40G2WZhyphenhyphenMZqKs1kdSFiO1zEJ91tOIBe-jZ2K0pVxmXBuXJLvhzznkpW9bam8SlM7kMXvCKfyzGGiuqjoIubVn2XOxDK23t0/s1350/image_2024-05-06_11-21-12%20(2).png

យោងតាម Sinchew ក្នុងអំឡុងពេលព្រឹត្តិការណ៍សារព័ត៌មានសម្រាប់ខ្សែភាពយន្តចុងក្រោយរបស់ខ្លួន តារាសម្ដែងហុងកុង Roger Kwok បានច្រានចោលការចោទប្រកាន់ថាលោកបានផ្ទេរភាគហ៊ុននៅក្នុងក្រុមហ៊ុនថែទាំសុខភាពដែលខ្លួនបានបង្កើតទៅឱ្យបងស្រីរបស់លោកមុនពេលលែងលះ។ លោកបានអះអាងថាទាំងនេះថាជា «ពាក្យចចាមអារ៉ាមមិនពិត» ក្នុងគោលបំណងបង្ហាញថាលោកមានបំណងដកហូតទ្រព្យសម្បត្តិណាមួយរបស់អតីតភរិយា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMUejGAW5Ajcqc_HT4GaOyMsR6J7-3dug0ND8olasFoB-ljSWHR6SJD9DkY8ziPTS68yTEVNCIlK35_2VLL8W2b2-OOrOZ08zk73wUEduxAc4gKHkCvsTCzZwE6j0hZCT2VA-Uo78nlR4HFVU5QBxyaPyI8MAF9tK-DCnkxl0H_KJiSEPhQaySP2bGrEA/s920/image_2024-05-06_11-21-12.png

«Cindy Au និងខ្ញុំបានដោះស្រាយបញ្ហាទាំងនេះពីមុន ហើយបានព្រមព្រៀងគ្នាលើការរៀបចំទ្រព្យសម្បត្តិមុនពេលពួកយើងបែកគ្នា ដូច្នេះមិនគួរមានការព្រួយបារម្ភអ្វីឡើយ»។ នេះជាការលើកឡើងរបស់តារាសម្តែងរូបនេះដោយបាននិយាយបន្ថែមថាក្នុងនាមជាបុគ្គលសាធារណៈ លោកនិង Cindy Au មិនមែនជាមនុស្សចម្លែកក្នុងការក្លាយជាប្រធានបទនៃពាក្យចចាមអារ៉ាមនោះទេ។

Roger Kwok បាននិយាយថាអ្នកទាំងពីរ បានសម្រេចចិត្តប្រកាសការបែកគ្នាជាសាធារណៈកាលពីខែមុនព្រោះវាជា «ពេលវេលាសមស្រប» ។ លោកបានបន្ថែមថា «កូនទាំងពីររបស់ពួកគេរស់នៅជាមួយលោក ហើយពួកគេទាំងបីនាក់មានការយល់ដឹងនិងទំនាក់ទំនងល្អ។ តារាសម្តែងវ័យ៦០ឆ្នាំរូបនេះ បញ្ជាក់ថាលោកមានបំណងបញ្ជូនកូនប្រុសច្បងទៅរៀននៅប្រទេសអង់គ្លេសក្នុងពេលឆាប់ៗនេះ។ លើសពីនេះ លោកបានចែករំលែកថា ខ្លួន និងអតីតភរិយានៅតែជាមិត្តនឹងគ្នា និងមានទំនាក់ទំនងវិជ្ជមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1PwwJ1aM0puDiEhVKmqnTxE15idDzHuzrdkC8VSGuzESgyNqgAU0yMXZw9EyLYovMPoMtNuwMng35k64Oqwr2v0hANPmjkb7QhHnrgkfwxN2giKPUMMTfGMoavomE_UfPHf2bAnVkGiCvVE8VA8S7yGYCI7BKv3c66Elf7cJzzhApZoGiTH1F_Du_jMs/s860/image_2024-05-06_11-21-13.png

គួរបញ្ជាក់ថាកាលពីដើមខែឧសភា នៃដំណឹងលែងលះគ្នា Roger Kwok ត្រូវបានគេរាយការណ៍ថាមានផលប័ត្រដ៏ទូលំទូលាយដែលមានតម្លៃ ៩០ លានដុល្លារហុងកុង ប្រមាណ១១.៥ លានដុល្លារ ដែលមិនមែនជាសហកម្មសិទ្ធិដោយអតីតភរិយា Cindy Au ។ ក្នុងអំឡុងពេលរៀបការរបស់ពួកគេមានការជឿជាក់ខ្ពស់ចំពោះគ្នាទៅវិញទៅមក។ ហេតុដូច្នេះហើយតារាសម្តែង Roger តែម្នាក់ឯងកាន់កាប់កម្មសិទ្ធិលើទ្រព្យសម្បត្តិអាពាហ៍ពិពាហ៍របស់ពួកគេ ដោយ Cindy ជ្រើសរើសមិនធ្វើជាកម្មសិទ្ធិរួមរបស់ពួកគេដើម្បីរារាំងផលវិបាក។

Roger Kwok ជាតារាសម្ដែងដ៏ល្បីមួយរូបរបស់ TVB ដែលល្បីក្នុងការសម្ដែងក្នុងរឿងជាច្រើន។ លោកឈរក្នុងនាមជាតារាសម្ដែងមួយរូបក្នុងចំណោមតារាសម្ដែងមួយចំនួនដែលបានឈ្នះពានតារាសម្ដែងល្អបំផុតក្នុងកម្មវិធី TVB Anniversary Awards ចំនួនបីដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEUkmMGIm3MlFC3lMnK6pTyZYBli2z4ekaewkkjTRUJRNJwM0wcET_jiQyrsBGaw5BNdPAyIwH34QuCEkSs4_lLrt9PTJkbCpo5HBZ1mHgzQbYJKJqtqvzpdljeU-FNrJncolDwrmEIHqr-hyBpq-GofzGGDzMUDPnpAk5C6FcMsrklWCn2MwPCV5vj2w/s1920/image_2024-05-06_11-21-54.png

Cindy Au មានអាយុ៤៥ឆ្នាំ ចាប់ផ្តើមអាជីពជាអ្នកចម្រៀង មុននឹងប្តូរមកសម្តែង។ នាងទទួលបានភាពល្បីល្បាញសម្រាប់ការសម្តែងរបស់នាងនៅក្នុង «Journey to the West II» ឬយុទ្ធសិល្ប៍ស៊ុនអ៊ូខុង វគ្គ២។ អ្នកទាំងពីរមានទំនាក់ទំនងស្នេហារយៈពេល ៧ ឆ្នាំមុនពេលរៀបការក្នុងឆ្នាំ ២០០៦ ខណៈការលែងលះនេះគឺមានរយៈពេល១៨ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ៕

ប៉ាច គីមមួយ និង សយ រតនៈ ចេញបទយកលំនាំតាមទំនុកច្រៀងចិនមានមតិគាំទ្រច្រើនជាងមតិរិះគ.ន់

0

ថ្មីៗនេះតារាចម្រៀង ប៉ាច គីមមួយ និង សយ រតនៈ ដែលអ្នកទាំងពីរជាគូដណ្តឹងនឹងគ្នាបានចេញបទមួយដោយយកលំនាំដើមតាមបទចិន ដែលគេដឹងថាបទនោះមានភាពល្បីល្បាញខ្លាំងពេលផ្ទុះរឿង Fat Cat។ យ៉ាងណាមិញ ការចេញបទខ្មែរដែលយកលំនាំតាមចិននេះមានអ្នកពេញចិត្តអត្ថន័យបទនេះជាច្រើន ខណៈមតិរិះគន់មានចំនួនតិចតួចបំផុតដោយស្នើឱ្យតារាចម្រៀងទាំងពីររូបកុំCopy យកលំនាំតាមគេគួរច្នៃអ្វីដែលជារបស់ខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje8DqEaundCwBiDuLDO5jx0WegR3r2XJT_8ENFes2IDElaN-jPVjnTzw_Oaqp7YRHj7XL5s_yOXdhkLIvNpuK80TuBktORbfQCSHuE5axPJR3pc7vBvG8HVnCL5aMTK90_FwE7SpOt_P6ZiBkQAyEY4kvqye0SZKEaXsp7gj9S1JvjNdGPsrLOh6tcGg8/s2048/image_2024-06-04_15-27-45%20(2).png

កាលពីយប់ថ្ងៃទី៣ មិថុនា តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាស ប៉ាច គីមមួយ និងគូដណ្តឹង សយ រតនៈ បានទម្លាក់បទមួយមានចំណងជើងថា «កុំរឹងមាំពេក» នៅលើគណនីបណ្តាញសង្គមរបស់ខ្លួន។ មួយបទនេះ តារាចម្រៀងរូបនេះបានដាក់នៅលើចំណងជើងថា យកលំនាំតាមបទចិន ខណៈបទចិនដែលល្បីល្បាញខ្លាំងផ្ទុះពេញបណ្តាញសង្គមទូទាំងពិភពលោកគឺហេតុការណ៍របស់ Fat Cat ដែលបានសម្លាប់ខ្លួនបន្ទាប់ពីសង្សារសុំបែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgehTHUlOoIEvpa5oXTXPUXGwuDFEIlwimA6dVkPFw93eZu6uRjedkjvs_-i_2O76NIe_BhLtKgNQVuv7MhaL-dGPN2WhuCsWyfFrkcVO18mJLHW1xny_RfRtw9aVZzW1uDp6u5hKe6ANOme0NyiZ0E7V5sgta4Mf-crYW6Qgfp9vNmH0M5mAAL9gtuFFU/s2048/image_2024-06-04_15-27-49.png

ក្នុងអត្ថន័យបទ «កុំរឹងមាំពេក» ដែលនិពន្ធទំនុកច្រៀងដោយ Vin Osaka បកស្រាយដោយ ប៉ាច គីមមួយ និង សយ រតនៈ បានលើកទឹកចិត្តអ្នកកំពុងមានបញ្ហាក្នុងជីវិត មានរឿងពិបាកចិត្ត ខូចចិត្តចង់យំអាចយំបានហើយការយំនេះមិនមែនបញ្ជាក់ថាយើងជាមនុស្សទន់ជ្រោយនោះទេ កុំធ្វើជាមនុស្សរឹងមាំពេក។ បទនេះក៏លើកឡើងដែរថាការយំពេលខ្លះធ្វើឱ្យយើងរំសាយចិត្ត ពេលជួបបញ្ហា ឈឺចាប់ចុះតែកុំដល់ថ្នាក់ចង់ស្លាប់រហូតដល់បញ្ចប់ជីវិត គ្រប់យ៉ាងមិនមែនបានដូចចិត្តយើងចង់បានលើលោកគ្មានអ្វីថិតថេរឡើយ កុំចុះចាញ់នឹងបញ្ហា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDyvcAGw0DFWd5b1FI-Mmzzxi0PmJkFX49SRnjPgaIIl94BLFPJ0liVevjOxE7yfqbqs5Zraq7veJt-LhyphenhyphenOetrDrocrM7yr8DN9RCfl6s2GuVeXedegZT0JxpR4xncIpp8TQWzGLk0JVgks8PUvXMACdSo0T_R5vIDanDmErBh0PCYuAipCrPwyhPr5C4/s2048/image_2024-06-04_15-27-53.png

បទចម្រៀងខ្មែរយកតាមលំនាំចិនដែលជាបទបង្កប់ទៅដោយអត្ថន័យលើកទឹកចិត្តនិងចាក់ចំចំណុចមនុស្សជាច្រើនធ្វើឱ្យអ្នកទាំងពីរមានសន្ទុះគាំទ្រច្រើនជាងមតិរិះគន់ ព្រោះបច្ចុប្បន្នបទខ្មែរដែលចម្លងពីបរទេសនឹងរងការវាយប្រហារពីមហាជនមិនខាន។ យ៉ាងណាមិញ មួយបទនេះមានការពេញចិត្តច្រើនពីទស្សនិកជន ដែលវាយតម្លៃថាបទនេះពីរោះអ្នកច្រៀងដាក់មនោសញ្ចេតនាល្អ បង្កប់ទៅដោយអត្ថន័យ គួបផ្សំបទចិនជាបទដើមល្បីនិងពីរោះទៀតទើបធ្វើឱ្យមតិរិះគន់មានតិចបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEWLU_TSkq1Ymo8d_VjE28zlnMVAs7OKwajh9CJn2SY6WMJVOQi3zajtGWlazb9Pmd-G8391xF4RrpJv3hZcw_GZHGbBhrJdvI_RVs3H7OkulmFkiR4EzoGaxSS2xMEXE__pzCVXa3Ou4YtSQl9-jCGVm6Ch8vGRcYC7AKu4rB0TT4A60EBISKo38axgY/s2048/image_2024-06-04_15-27-44.png

សម្រាប់អ្នកមួយចំនួនដែលបញ្ចេញមតិរិះគន់បានលើកឡើងដែរថា Copy បានលឿនខ្មែរយើងរហ័សទាន់ចិត្ត ។ គណនី មួយទៀតបានលើកឡើងដែរថា បទពីរោះអត្ថន័យក៏ល្អ តែសុំចិត្តកុំcopyយកលំនាំតាមបទគេពេក សុំច្នៃអ្វីដែលជារបស់ខ្លួនឯង។ យ៉ាងណាមិញ មតិជាច្រើនទៀតបានសរសើរតារាចម្រៀងទាំងទ្វេខណៈមានអ្នកត្រូវសាច់រឿងច្រើន ជីវិតកំពុងប្រឈមជាមួយនឹងបញ្ហា៕

Rain សារភាពត្រង់ៗទម្រាំបាន Kim Tae Hee ធ្វើជាភរិយាមិនមែនជារឿងងាយស្រួល

0

នៅក្នុងកម្មវិធីជជែកជាមួយពិធីករ Shin Dong Yup ដែលចាក់ផ្សាយនៅលើ YouTube នៅល្ងាចថ្ងៃទី៣ ខែមិថុនា Rain បានបង្ហើបថានៅពេលដែលលោកបានជួប Kim Tae Hee លើកដំបូងក្នុងឆ្នាំ ២០១២ ធ្វើឱ្យកើតមានចិត្តចង់តាមរកនាង។ បន្ទាប់ពីសុំលេខទូរសព្ទ Rain បានខលទៅអញ្ជើញតារាស្រីរូបនេះទៅញ៉ាំអាហារ ប៉ុន្តែនាងបដិសេធព្រោះ «គ្មានហេតុផលដែលត្រូវញ៉ាំជាមួយលោកទេ»។ នាងថែមទាំងនិយាយចំៗថា Rain មិនមែនជាមនុស្សប្រុសដែលនាងចូលចិត្តនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh814ZBrvDfu6adxrje6MZmZxoVYelsIyU2t1flxYSLl8mUsOOQPNS9g5WcYoHleSQE3sFlNd-f-IPai7Rc_NysKLdfdiZCybRuUHL1WI_P71qgrp9giR1lQJayAhRMimja_bwJXJ21x3Po5YuLtrYfYnWITarRHbq4ECPIyBaM85UPVZ-qnbVSb8u4cEI/s1080/image_2024-01-10_16-19-35.png

ការត្រូវបានគេបដិសេធទាំងស្រុងបានធ្វើឱ្យ Rain មិនអស់ចិត្តជាខ្លាំងពេលនោះលោកគិតក្នុងចិត្តថា៖ «មានរឿងអីទៅ លោកជាមនុស្សល្អ មិនអាក្រក់បែបហ្នឹងទេ»។ ប្រហែលជា ១០នាទីបន្ទាប់ពីខលទៅលើកដំបូង Rain បានទូរសព្ទទៅ Kim Tae Hee ម្តងទៀត ប៉ុន្តែនៅតែមិនអាចណាត់ជួបបានដដែល។ តារាចម្រៀងរូបនេះថែមទាំងបានអង្វរថា «ខ្ញុំនឹងចូលបម្រើទ័ពក្នុងរយៈពេលពីរសប្តាហ៍ទៀត តើអ្នកអាចជួប និងនិយាយជាមួយខ្ញុំមួយរយៈបានទេ?” ចម្លើយមកវិញ Kim Tae Hee មិនព្រមជួបលោកដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiISJjeVF20ov-yWhsvon71YhhyFUU0edXiLe21PM995xGD50S5zI1B0vnYJaOxbIL7gKyIdxh6EYC9uAxWVI_bttuHPg6HObCdJjqMsW4xuXxzMILv3ViaM1_RvVfz7r7Qptub2BW91qxZH6X_H0UwjcezuEBaKr9cawfuWooIkEBa7jaxHuUGv8JbRV4/s1000/image_2024-01-10_16-19-36.png

បន្ទាប់ពី Rain បានទៅបំពេញកាតព្វកិច្ចយោធា មួយឆ្នាំក្រោយមក នៅវិស្សមកាល លោកបានផ្ញើសារទៅកាន់ Kim Tae Hee ហើយអញ្ជើញនាងទៅញ៉ាំអាហារ។ តារាចម្រៀង និងសម្តែង Rain បានសារភាពស្នេហ៍ជាមួយតារាស្រីរូបនេះជាច្រើនដង ប៉ុន្តែត្រូវបានគេបដិសេធដោយសារតែKim Tae Hee មិនជឿទុកចិត្តតារាចម្រៀងរូបនេះគ្រប់គ្រាន់ ដោយគិតថាជាការលេងសើច មិនមែនជាស្នេហាពិតនោះទេ។ Rain មានភាពស្មោះត្រង់ជាមួយនាង ដោយបង្ហាញពីអារម្មណ៍ស្មោះត្រង់ ទើបធ្វើឱ្យនាងបើកចិត្តទទួលយកចំណងស្នេហ៍នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBjfqaM2OQTvGzBtS5880TBVYZKkaf0l4PooxCOVLAd-xfqTXXAub7TSnYDqGEIwgONnDxcCm_0bIXBjKYXZj0Lm5R4-1HiM6fw0f2kSa4Dyo7vsgXcMnjjUSUg0S2xuVsedvpg1rOQkjD3Vth492OuZw2ZosLgwfazwCjdvSnMGnjG2ycDTwoP5Edi0Y/s900/image_2024-06-04_13-39-02%20(2).png
គូស្នេហ៍មួយគូនេះបានរៀបចំពិធីមង្គលការឯកជនមួយនៅឆ្នាំ ២០១៧ ដោយការចំណាយសរុបនៃពិធីមង្គលការគឺត្រឹមតែ ១,១០០ដុល្លារប៉ុណ្ណោះ រួមទាំងការជួលទីកន្លែង ផ្កាអាពាហ៍ពិពាហ៍ និងការតុបតែងជប់លៀង។ តម្លៃនេះមិនរាប់បញ្ចូលរ៉ូបអាពាហ៍ពិពាហ៍ អាវធំ និងចិញ្ចៀនអាពាហ៍ពិពាហ៍របស់ពួកគេទេ។ បន្ទាប់ពីរៀបការរួច Kim Tae Hee បានកំណត់ការងាររបស់នាងក្នុងការថែរក្សាកូនស្រីទាំងពីរ ខណៈដែល Rain នៅតែបន្តសកម្មភាពនៅក្នុងកម្មវិធីតន្ត្រី និងកម្មវិធីទូរទស្សន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghz4XY_U3d0MXSmn_eBBcuC-BKZlAd-BRhoUTsxTqBhqnEez3AO3FHs-U751BFJOWIvpZUiXbNmNgmxMPiHZZ_VjrdzQojHRnLp1f5Z4RTNtpTMLQsBxI9gb2gD25T8WTlxoi8-YtLskq0dRBDuCGj-dJ25z7xbRqCiRr0AAtRHjqsIN0yrGC5MfEYNhk/s1298/image_2024-01-10_16-19-37.png

យោងតាម tvN គូស្នេហ៍មួយគូនេះស្ថិតក្នុងចំណោមអ្នកមានបំផុតក្នុងវិស័យសិល្បៈកូរ៉េ។ នៅឆ្នាំ ២០២១ Rain បានទិញអគារមួយតម្លៃ ៩២ពាន់លានវ៉ុន (ប្រហែល៨០ លានដុល្លារ) នៅទីក្រុងសេអ៊ូល។ គូស្នេហ៍តារាមួយគូនេះរស់នៅក្នុងវីឡាមួយដែលមានតម្លៃប្រហែល ៥ ពាន់លានវ៉ុន (ប្រហែល៤,៤ លានដុល្លារ)។ បច្ចុប្បន្នអ្នកទាំងពីរមានកូនស្រី២នាក់ជាចំណងដៃផងដែរ៕

តារារ៉េប KingChi រងនូវមតិរិះគ.ន់ក្រោយពីផ្លែផ្កាមានអ្នកចង់ធ្វើស៊ីក្រុមលោករឿង 1NE និង MC Sey

0

បន្ទាប់ពីតារាចម្រៀងរ៉េប KingChi បង្ហើរសំនៀងរបស់ខ្លួនដោយខ្លីក្នុងន័យថារឿងដែលកើតឡើងចំពោះ Rapper 1NE និង MC Sey ទំនងមានអ្នកចង់ជាន់និងធ្វើស៊ីក្រុមលោកទើបបានជាមានរឿងអាស្រូវបែបនេះ។ ទោះយ៉ាងណា ការចេញមកបោះសម្តីនៅក្នុងចម្រៀងជាលក្ខណៈផ្លែផ្កាបែបនេះបានធ្វើឱ្យតារារ៉េប KingChi រងនូវពាក្យរិះគន់ពីសាធារណជនវិញដោយមតិភាគច្រើនលើកឡើងថាគ្មានអ្នកធ្វើស៊ីនោះទេ រឿងកើតឡើងដោយសារតែខ្លួនឯងជាអ្នកប្រព្រឹត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTwlUfIV8m_q0SgHrfaBv9zdxwBNVLagyNcvVrRpGjiDoIg4MMynKVFol0iC22w_x6teAIQKTHOai3GirKhml5l1dUuk8nGtGwxcd2kIElHPuGXT7IlaF7liIlnDLQlHxWxAYlLtt_K89E7l2rf4ApX8xW5VTkHtDsuIxthQ4q29TJ6sQr0OkpKMFxlrI/s1280/photo_2024-06-01_10-11-23.jpg

កាលពីចុងខែឧសភា សំឡេងត្រឹមតែ១៧វិនាទីរបស់តារារ៉េប KingChi បានធ្វើឱ្យមានការចាប់អារម្មណ៍ពីទស្សនិកជនប៉ុន្តែការបង្ហោះនោះមិនបានប៉ុន្មានលោកក៏សម្រេចចិត្តលុបវិញ ប៉ុន្តែមានអ្នកថតទុកនិងបានចែករំលែកនៅលើបណ្តាញសង្គមព្រោងព្រាត។ សំឡេងខ្លីនេះបានឱ្យដឹងថា KingChi បានប្រាប់ទៅអ្នកម្តាយរបស់លោកថាមិនជាប់ពាក់ព័ន្ធរឿងអាស្រូវរបស់ rapper 1NE និង MC Sey ឡើយ និងបង្ហើបទៀតថារឿងនេះមិនច្បាស់លាស់មហាជនកំពុងវង្វេងភាំងភ័ន មិនដឹងថាមានការចង់ជាន់ឬរៀបក្រឡាធ្វើស៊ី ឬចង់ឱ្យស្រុកខ្មែរបាត់ឈ្មោះ CG ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjcGF_vnSHJir1CYwApvoz__LZ0dxFlS9EjI4G_V2WwAR7JvfisFMW-uFVoo8jPM1Hcxhw8hqUa8RyMYVjol7QhU6RVOM-snexkGmSLiaDyD8VvjsGyaVipDJUXgp3L6LSvNzKFbOfxQBtRv3-btHXLHm9s7fVwwSFkCzL9FLiL7B6hKec3KyHrMfexrQ/s1280/photo_2024-06-01_10-11-29.jpg

ប្រធានបទ ដែលបង្ហើបថាមានអ្នកចង់ធ្វើស៊ីក្រុមលោក តារារ៉េប KingChi ត្រូវរងនូវមតិរិះគន់ច្រើនពីអ្នកលេងបណ្តាញសង្គម តែក៏មានអ្នកមួយចំនួនមានជំនឿជឿជាក់ទៅកាន់តារារ៉េបរូបនេះដដែលនិងបានបញ្ចេញមតិថាអ្នកមិនដឹងរឿងច្បាស់សូមកុំបញ្ចេញមតិធ្វើដូចដឹងរឿងពិតជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSXHzTvnc6FX7JBJuZwzz5BARYz8HGcYgu9bOcyV7kRwgz04NlXksBqs5gVp7BFwDRHSGguXknrgntPdZABmBe_645UFUD7LsnvG_ObrtPtXJbJhqmJwRutVu2djy3NsovHAltgKP-OJUUKzYviKmlmUsb8_N5wQ4V5VRKdI_IAfiXjNUffLIicm8WHNs/s2048/417844139_1148997972987187_838675667697506811_n.jpg

ចំពោះមតិរិះគន់ ដែលគ្រូបង្វឹក The rapper Cambodia រដូវកាលទី១ ទទួលរងវិញពួកគេបានបញ្ចេញមតិស្រដៀងគ្នាដោយការហួសចិត្ត និងបានលើកឡើងថា ធ្វើខ្លួនឯងសោះថាគេធ្វើស៊ី អ្នកខ្លះបាននិយាយថា ចេះនិយាយបែបនេះទៅរួចជាដើម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh64U5isHyi6N-HXCFEYqrvkzKAruYg2oilWoA2pq58URJ6HM_wPYywYGhXx4i5JZfs3BhK3KZ_1QHEYDO6vgR2pUpAh6fhwPMwAWhxico_wAFi_5vl_dUay8zK9Fj5ElSaPLD945E7ygMeBwGoq4XO1L7CW59mUP7ERpRh78OlTMbyvKPPsm8rF5PT1Q/s2048/406198894_1119278582625793_6542507613083754383_n.jpg

យ៉ាងណាមិញ រឿងអាស្រូវរបស់តារារ៉េប MC Sey និង 1NE ហាក់ស្ងប់រលត់ច្រើនហើយប៉ុន្តែនៅពេល KingChi បង្ហោះវីដេអូខ្លីមកបានទាញការចាប់អារម្មណ៍បន្តទៀត ខណៈកន្លងមកនេះបន្ទាប់ពីរឿងអាស្រូវផ្ទុះកក្រើកខ្លាំងល្បី៤ថ្ងៃមក តារារ៉េប MC Sey និង 1NE បានចេញមុខ ច្រានចោលពាក្យចចាមអារ៉ាមនោះថាមិនមែនជាការពិតនោះទេអ្នកទាំងពីរមិនបានប្រព្រឹត្តដូចគេចោទឡើយហើយអ្នកទាំងពីរព្យាយាមរក្សាភាពស្ងៀមស្ងាត់ជាទីបំផុត៕

ផ្អើលអស់រោងការ! កូនកំលោះម៉ាឡេស៊ីស្រាប់តែតែងខ្លួនបែបនេះក្នុងថ្ងៃពិសេសរបស់ខ្លួន

0

ម៉ាឡេស៊ី៖ មួយជីវិតរៀបការម្តង កូនកំលោះម៉ាឡេស៊ីស្រាប់តែតែងខ្លួន Cosplay បែបនេះក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួនកាលពីថ្ងៃទី ២៨ ឧសភា ២០២៤។
នៅក្នុងវីដេអូមួយដែលបានផ្សព្វផ្សាយតាមបណ្តាញសង្គមបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិត ដោយនៅក្នុងវិដេអូនោះគេបានឃើញថា កូនកំលោះស្រាប់តែតែងខ្លួនជាតួអង្គប្រឌិតបែបវិទ្យាសាស្ត្រជប៉ុនក្នុងរឿងព្រេងនិទាន Ultraman ជំនួសឱ្យការស្លៀកសម្លៀកបំពាក់បែបប្រពៃណី ខណៈកូនក្រមុំនៅតែគ្រងឈុតប្រពៃណីដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbONp-gYApmbpHHK9hWLi-AqtHGFOLKfadSzk3-fEa5gRKFxdGwuVYVZGKZqadMnouXx4X1jFlWu66U8tjZmJQ6szONFjnDKbWHUXWdyxe910h1rec4PgYafIp6m3io8v5n20Y993HrvoHrWpWrwcYeMx-IdWS8gpz306DVLkO0Rv9nBRDq2M1KJV6zqI/s438/Screenshot-2024-05-28-092706.webp

កូនលោះ Zulhafizie បាននិយាយថា “លោកពិតជាចូលចិត្តការតែងខ្លួន Cosplay ជាតួអង្គ Ultraman ណាស់ព្រោះតួអង្គនេះគឺជាផ្នែកមួយនៃជីវិតរបស់លោក”។ កូនលោះរូបនេះបានបន្តទៀតថា លោកពិតជាអរគុណភរិយាដែលសុខចិត្តធ្វើតាមតម្រូវការពិសេសរបស់លោក។ លោកក៏បានថ្លែងអំណរគុណដល់គ្រួសារទាំងពីរដែលបានគាំទ្រពួកគេក្នុងការរៀបចំពិធីមង្គលការដ៏ពិសេសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8sM3O14jEmvWGIlWkNlAwPSPrEiuBxsCyrMZWiURUjHR-xagwndY5OksmBwI1-HV2y5RjGrC-lwd0nQ975lpybHc9kGEeQ5ib-vC6a9JLNSRIUQk2simu5yng1ABswN21BN4e2jEUXpOuZxA1cbl0dsxn5vEpWvfQMXqw1oc66heH-FuFSinnW6ONLRA/s439/Screenshot-2024-05-28-093105.webp

នៅក្នុងវីដេអូដែលបានចែកចាយនោះគេបានឃើញថា កូនក្រមុំកាន់ផ្កាមង្គលការ គ្រងឈុតបុរាណបែបប្រពៃណី កាន់ដៃកូនកំលោះដោយស្នាមញញឹម។ ដោយកូនក្រមុំបានដឹងរឿងគ្រប់យ៉ាងរបស់កូនកំលោះ ហើយភ្លាមៗនោះក៏យល់ស្របជាមួយនឹងគំនិតរបស់កូនកំលោះក្នុងការប្រែក្លាយទៅជា Ultraman ។ Ultraman គឺតួអង្គ Hero ដ៏ល្បីល្បាញមួយរបស់ជប៉ុន ដែលតែងតែប្រយុទ្ធជាមួយក្រុមបិសាច ហើយតែងតែងយកឈ្នះក្រុមបិសាចជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOVEZuSCM97w1JvfV2mynJxMxgTXb7y5JZ6iqJ5HaLE03LYCTYA2iVsNyo_aQfEBv7rWBY1njYUiUG4man2bhRMjssXGdShWUZW_7TSPTTTG_nFUO09H09LrB71hRHliMlHULizbRFOmr6ekB_D7LuqPVAgU6hG1WbvkLckGMN452lxe1mcgZAOKlMnsI/s441/Screenshot-2024-05-28-093444.webp

នៅក្នុងវីដេអូនៃពិធីមង្គលការនេះបានលេចឡើងលើបណ្ដាញសង្គមធ្វើឱ្យមនុស្សជាច្រើនរំភើបចិត្តយ៉ាងខ្លាំង។ ដោយមនុស្សម្នាក់បានបញ្ចេញមតិថា “ខ្ញុំមិននឹកស្មានថា Ultraman អាចនឹងរៀបការទេ”។ គួរបញ្ជាក់ដែរថា គិតត្រឹមថ្ងៃទី ២៩ ឧសភា វីដេអូអាពាហ៍ពិពាហ៍នេះទាក់ទាញអ្នកចូលមើលរហូតដល់ ៩.៣ លានដងនិង ៦០ ម៉ឺន Like ដោយទទួលបានមតិវិជ្ជមានជាង ៤ ម៉ឺន។ មនុស្សភាគច្រើនបានអបអរសាទរគូស្នេហ៍វ័យក្មេងនេះចំពោះសុភមង្គលពិសេសរបស់ពួកគេ ដោយសរសើរពួកគេចំពោះភាពច្នៃប្រឌិត និងកំប្លែង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHzwZAOT8C7Cv5o2drXOqxEXW0Gk5dqlGTZhYiFcGmPxyo5tnTOxcwEjiU04K3UVts8BZ_r0k3_YRj3vqYZpbOfL-kzh_AiatMB3kEl7_Zm8ZGgQXn4jPquzNp0RyG_ImL_ZD3dTZry5BWRqzUsjT8mRmx8UVhflQ0uYTzgLw6cIyZfgwEKre5B0Hhr-E/s437/Screenshot-2024-05-28-093505.webp

អគារមានរូបរាងដូចសណ្ឋាគារ តែមិនទទួលភ្ញៀវស្នាក់នៅទេ តើជាអ្វីទៅ?

0

ប្រទេសអូស្ត្រាលី ៖ នេះជាសណ្ឋាគារមួយដែលសាងសង់ឡើងមិនមែនសម្រាប់ឱ្យភ្ញៀវចូលស្នាក់នៅទេ ប៉ុន្តែគេសាងសង់វាសម្រាប់បំភ័ន្តភ្នែកអ្នកដំណើរដែលបើករថយន្តឆ្លងកាត់ទីនេះប៉ុណ្ណោះ ។ សណ្ឋាគារនេះឈ្មោះ «Hotel Eastlink» ស្ថិតនៅតាមបណ្តោយផ្លូវមួយក្នុងទីក្រុង Melbourne ប្រទេសអូស្ត្រាលី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOnMjdeczo8CfccABrU1x3rUKTWVyNMEpiXAMXIe93-VgPE6YirK1sDGDmw7fkxMJzlNfejnL9T3Ph5950HKEK-EcNUOqXOiQF_8O6rmnTdlnaZNo69WAw4AoqHVGIs1VMM7z1MimpIYZvUQRpOb21sFD6KqcZUxONvOU5ztQEIr51_t2QGJK-QtBcbUk/s953/photo_2024-06-04_16-43-56%20(2).jpg

បើទោះជាវាមានឈ្មោះថាសណ្ឋាគារ និងមានរូបរាងខាងក្រៅដូចគ្នានឹងសណ្ឋាគារពិតប្រាកដក្តី ប៉ុន្តែវាមិនដូចជាមនុស្សគ្រប់គ្នាគិតនោះទេ ។ នេះជាការតាំងបង្ហាញនូវស្នាដៃសិល្បៈក្នុងតំបន់របស់អ្នកជំនាញសិល្បៈសាងសង់ គឺលោក Callum Morton ព្រមទាំងបានបង្ហាញជាសាធារណៈតាំងពីឆ្នាំ២០០៧ មកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy8Wl_4v6J1ygX2E149e79emx471o_o1W0wl6X9-aqP9WYVAC9wGIrLeO3ASh3NEnk4yYjcSGu4VRSnmiPu0hOQ4I0QgvL7Pt1843NPIBrJ_0xPOv8kVLNx7AfJ_rydwMzZrvVogiqKwGiy2Yz5QYxPQ-Rv8CX-5C2odLDOXa4QQ2mkiOSHIlZHZrDdeQ/s1024/photo_2024-06-04_16-43-56%20(4).jpg

ចាប់តាំងពីពេលនោះ សណ្ឋាគារ Eastlink បានធ្វើឱ្យអ្នកដំណើរនៅតាមផ្លូវយល់ច្រឡំគ្រប់ៗគ្នា ។ វាមានរូបរាងដូចគ្នានឹងសណ្ឋាគារតូចមួយ ដែលមានកម្ពស់២០ម៉ែត្រ និងទទឹង១២ម៉ែត្រ ព្រមទាំងមានបរិវេណផ្នែកខាងមុខ៥ម៉ែត្រ សម្រាប់ចតយានជំនិះ ។ បើបើកបររថយន្តក្នុងល្បឿនលឿន អ្នកដំណើរនឹងជឿថា វាពិតជាសណ្ឋាគារខ្នាតតូច ពីព្រោះនៅផ្នែកខាងលើអគារ គេបានឃើញអក្សរពណ៌ក្រហមសរសេរថា «HOTEL» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3XFZRJB-uTh2WRKKJiKYhQlueKFsSAcKV67K-15uWt95DU3x5rnUDP6fUIuY_a0nY0CKl4nSNCCW5kTHM8OacrNEf1lmYKqNaQBk_8AIpVIcyVOpL36JxOQWiqNQtR76zYhH7E0b0ww-NacSqJbj28qulbYNfg7Gp3reubOthfzey9bBHSptw2cblkdY/s1200/photo_2024-06-04_16-43-56%20(5).jpg

ហេតុនេះ វាមិនចម្លែកចិត្តទេ ដែលមានមនុស្សជាច្រើននាក់ព្យាយាមទំនាក់ទំនងទៅខាងសណ្ឋាគារនេះដើម្បីកក់បន្ទប់ស្នាក់នៅ ។ នៅពេលយប់ គេនឹងឃើញបង្អួចស្តើងៗរបស់សណ្ឋាគារបើកភ្លើងភ្លឺព្រោងព្រាត ហើយមើលទៅ វាដូចគ្នានឹងមានមនុស្សកំពុងស្នាក់នៅដែរ ។ ប៉ុន្តែបើពិនិត្យឱ្យបានច្បាស់នឹងដឹងថា វាមិនមែនជាសណ្ឋាគារពិតប្រាកដទេ ពីព្រោះបរិវេណខាងក្នុងអគារគ្មានផ្លូវ ឬបន្ទប់សម្រាប់ឱ្យភ្ញៀវដើរចូល ពីព្រោះវាគ្រាន់តែជាសិល្បៈប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfN97HSb2OkCkjVoa_XI7ajJZmdKX9U9XBSkGPeReW0kvk_Y0bgc33zdFgzACr6TnBYxYrPDiDJPEHbUkt8_AqdmoH9Z4Hq8y5NVt-rtL4iQqYO7b1a7pXms7xxiQ2EgbWkqbGs8g6CpNckL_n4DawaSz826_cRNgHojjbCYCVD6jJh5Hvl_9Nle6yVDo/s717/photo_2024-06-04_16-43-56.jpg

នេះជាការតាំងចិត្តរបស់អ្នកបង្កើតស្នាដៃសណ្ឋាគារនេះ ដោយបានដាក់ឱ្យវាស្ថិតនៅដាច់ឆ្ងាយពីអគារផ្សេងៗ ក្នុងគោលបំណងបំភ័ន្តភ្នែកអ្នកដំណើរឆ្លងកាត់ទីនេះ ។ លោក Callum Morton ជាអ្នកជំនាញសិល្បៈសាងសង់សណ្ឋាគារ Eastlink និយាយថា បើមើលមួយភ្លែត អ្នកដំណើរអាចគិតថា វាជាសណ្ឋាគារ ប៉ុន្តែក្រោយមក ពួកគេនឹងមើលឃើញថា វាគ្រាន់តែជាឧបករណ៍ដែលយកមកដំឡើងតម្រៀបលើគ្នាប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj_It7pKQ02TeOxlnJtER39kCwbccZOen5vQTxAOSAmSA_5xrjJ4wgFX2Ydp-MNDs6kD7ySCbxpthbTWurGNffN7sneKbCjptRMioLpfL1DOuq5mci5mVhyphenhyphenaWkFxMmupPqT34k1kcEZditaTUcek9fAss-8_nYUK8x4CmLQ54RfnBLUKDI9HbYQtwBbGk/s1280/photo_2024-06-04_16-43-56%20(3).jpg

លោកនិយាយថា ៖ «ខ្ញុំគិតថា វាជារឿងគួរឱ្យចាប់អារម្មណ៍មួយ ដែលត្រូវយកអ្វីម្យ៉ាងមកដាក់នៅបរិវេណទីវាល និងងាយស្រួលឱ្យអ្នកដំណើរឆាប់មើលឃើញ ។ វាអាចផ្លាស់ប្តូរការគិតរបស់មនុស្សពាក់ព័ន្ធនឹងសិល្បៈក៏ថាបាន» ៕

ត្រូវចាំ! រុក្ខជាតិ ៥ ប្រភេទនេះមិនគួរយកកាកកាហ្វេមកដាក់ក្នុងផើមទេ ព្រោះអាចធ្វើឱ្យងា.ប់

0

ជាការពិតណាស់ មនុស្សភាគច្រើតែងតែយកកាកកាហ្វេមកដាក់ក្នុងផើមដើម្បីដាំរុក្ខជាតិឱ្យឆាប់លូតលាស់ល្អ។ ដីកាហ្វេបានក្លាយជាជីកំប៉ុសដ៏ពេញនិយមដែលមនុស្សប្រើដើម្បីចិញ្ចឹម រុក្ខជាតិ ព្រោះវាផ្តល់អាសូតដែលចាំបាច់សម្រាប់ការលូតលាស់របស់រុក្ខជាតិភាគច្រើន ប៉ុន្តែមិនមែនរុក្ខជាតិទាំងអស់ទទួលបានអត្ថប្រយោជន៍ពីមាតិកាអាសូតនៃដីកាហ្វេនោះទេ។ នេះមានន័យថាមិនមែនរុក្ខជាតិទាំងអស់សុទ្ធតែចូលចិត្តកាហ្វេទេ ហើយមុននឹងប្រើដីកាហ្វេលើរុក្ខជាតិក្នុងផ្ទះ ឬសួនរបស់អ្នក អ្នកគួរតែប្រាកដថារុក្ខជាតិទាំងនោះស័ក្តិសមសម្រាប់កាហ្វេ ឬអត់? ហើយទាំងនេះគឺជារុក្ខជាតិដែលមិនចូលចិត្តកាហ្វេ ប្រសិនបើអ្នកយកកាកកាហ្វេមកដាក់ក្នុងផើមនឹងបណ្តាលឱ្យងា.ប់។

១.ផ្កាឡាវេនឌឺ៖ គឺជារុក្ខជាតិមួយប្រភេទដែលលូតលាស់យ៉ាងពេញលេញនៅក្នុងដីដែលមានពន្លឺថ្ងៃ ក្តៅ ស្ងួត ដីខ្សាច់ និងមិនមានជាតិអាស៊ីត។ រុក្ខជាតិផ្កាដ៏ស្រស់ស្អាតនេះនឹងមិនទទួលបានអត្ថប្រយោជន៍ពីការបន្ថែមដីកាហ្វេទេ។ ការរីកលូតលាស់ផ្កាឡាវេនឌឺនៅក្នុងដីដែលមានជាតិអាសូតខ្ពស់នឹងរារាំងការលូតលាស់របស់វា។ ប្រសិនបើគេរកឃើញថាដីដែលប្រើសម្រាប់ដាំផ្កាឡាវេនឌ័រមានជាតិអាសូតរបស់កាហ្វេ នឹងធ្វើឱ្យផ្កាវេនឌឺឆាប់ងាប់បំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh5ICwMyGUDd8XrdUpJY0O4k7B3x7uAFBh887COdB2_8EyA5DSjhDZoRv_4bdykc8izdMYisDBXlGOTcaMi4CTWshGdBM74QLSOcUKF1dVFO_erMSxfiQ1mpHdCfed074OWqS2nBYmrItNp3A07Fco5lJP6ek2ukwPMCZt6gY7KpcfWAPq6lhyU_42w7g/s1024/lavender-herb-1667488792930.jpg

២.ផ្កាអ័រគីដេ៖ សូមចាំថា កាហ្វេមានផ្ទុកអាសូត ដែលអាចជួយឱ្យរុក្ខជាតិខ្លះលូតលាស់បានល្អ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនស័ក្តសមចំពោះផ្កាអ័រគីដេទេ ព្រោះមិនមានសារពាង្គកាយណាដែលអាចបំបែកអាសូតនៅក្នុងកាហ្វេនោះទេ។ ដីកាហ្វេសក្តិសមនិងមានប្រយោជន៍សម្រាប់រុក្ខជាតិដូចជាផ្កាកុលាបប៉ុណ្ណោះ ហើយវាជាមហន្តរាយសម្រាប់ផ្កាអ័រគីដេ ព្រោះកាហ្វេអាចធ្វើឱ្យឫសរលួយ។ នេះគឺដោយសារតែឫសអ័រគីដេមិនអាចស្រូបយកអាសូត ដូច្នេះកុំប្រោះកាកកាហ្វេលើដីដាំផ្កាអ័រគីដេឱ្យសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmy9KtonY755yHU31o5RwbfiZcubbkhb7i5R29txYeVXCQNuizq4MpcBRcR-MAz1H4wr2uB2-lYEeJ-0vc4Bqlvdv9bJdPIQi57LTWQwNEZu8W9g1v8C996fjZMpuQjoXcKtIEgE0j2CQSuPbPYI-lMM8CgkayIc55Dcj3F9xs_vNjLd_bbzrvB27UZ-s/s1000/orkide1.webp

៣.ផ្កាលីលី៖ គឺជាដើមផ្កាដ៏ពេញនិយម និងជារុក្ខជាតិទូទៅដែលដាំដុះក្នុងផ្ទះ នោះប្រហែលជាដោយសារតែវាងាយស្រួលដាំដុះ និងមិនត្រូវការថែទាំច្រើនពេកទេ។ ទោះជាយ៉ាងណាការបន្ថែមដីកាហ្វេទៅលើដើមឈើនេះ គឺអាចបង្កគ្រោះថ្នាក់ដល់ដើមឈើ។ នេះក៏ព្រោះតែដើមផ្កាលីលីមិនចូលចិត្តដីអាសូត ទោះបីជាផ្កានេះអាចទទួលបានអត្ថប្រយោជន៍ខ្លះៗពីអាសូតដែលមកជាមួយកាហ្វេក៏ដោយ ក៏ការកើនឡើងសមាមាត្រនៃកម្រិតអាសូតដីអាចបង្កគ្រោះថ្នាក់ដល់រុក្ខជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnXq6cqQHiEXDRYa4HT5UNKDID-XybAP4oG8LFec_S43im-6ay6gEllPXAWVd1q92Hh59YLFCRWc-tv70eP8LMGIRWcbxRW82m65vUzC8t4N-9smqISuJZZievWUOiLCEKWJ-N9e-tVmdQ8-Apu3CiurRHmJVgiPvYNh34gp0ZO1F83RVoiwno9-lNTjM/s1500/lilies-GettyImages-1689088422-679faa8693134a689c446d44d4c04d55.jpg

៤.ដើមដំបងយក្ស៖ គឺជារុក្ខជាតិដែលមានបន្លាច្រើន ហើយវាសក្តិសមដាំលើដីវាលខ្សាច់បំផុត។ វាត្រូវការដីដែលបង្ហូរទឹកល្អជាមួយនឹងការលាយបញ្ចូលគ្នានៃសារធាតុសរីរាង្គ និងអសរីរាង្គដែលមានតុល្យភាព ទោះជាយ៉ាងណាដីកាហ្វេអាចផ្លាស់ប្តូរតុល្យភាពនៃល្បាយបានយ៉ាងងាយ ដែលនឹងរារាំងការលូតលាស់របស់ដើមដំបងយក្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzJ-0TnOjXEy4NMCcltwJxF9yT4_ANb1COnNQxnrKuk9b0xCGEb2jWfhLiCp8zIzy2txNXniLLMsGzCz5Pxfw35cJ5Pah4jsKrN9gGESt7bJeb4IOh5Exq_3ImHiTnsrVWUgMIssjSeSeaGsVUW0ZMrIDZ6nuL0inh8T3coZFXbKnBkdpBCCbag26lEXA/s500/29377.webp

៥. Rosemary៖ រុក្ខជាតិនេះមិនចូលចិត្តដីអាសូតកាហ្វេទេ ដូច្នេះវាប្រហែលជាមិនមានប្រយោជន៍ទេ នៅពេលបន្ថែមកាកកាហ្វេទៅក្នុងដី ទោះជាយ៉ាងណាក៏ដោយ អ្នកអាចកាត់បន្ថយជាតិអាសូតនៃដីដោយពនលាយជាមួយទឹកមុនពេលស្រោចទឹករុក្ខជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCxZILMSMLiJFE6sr9x11nbMpQhhl0U27GH_hfTdcE3N7afHH34N38Xyht9EcfGtXMtZJxrEfT0PnoBLA0yEpD45dfdudJBwXrsinFtoLGgh68sb1EV7PwmfyYm_8_zGF3h8lZSVHjdPl1m_Sdtdgr0wnLXx_1-W0RPyySsh4z_HFWXNoHGc_eWed38v4/s1500/GettyImages-606759185-7503bcc1803a4fd9ad1976c7b56c4166.jpg