គេចាំបានថា កាលពីឆ្នាំ២០២១ Dispatch បានធ្វើឱ្យអ្នកគាំទ្រអាស៊ីទាំងមូលភ្ញាក់ផ្អើលដោយរាយការណ៍ថា Jennie កំពុងមានស្នេហាជាមួយ G-Dragon ប៉ុន្តែទំនាក់ទំនងនៃពាក្យចចាមអារ៉ាមនេះបានស្ងត់ទៅវិញ។ ទោះយ៉ាងណា ការរំពឹងទុក Jennie និង G-Dragon មានទំនាក់ទំនងឡើងវិញបានលេចឡើងម្តងទៀតបន្ទាប់ពីលេចសញ្ញាជាច្រើនដែលអ្នកទាំងពីរមានដូចគ្នាជាហេតុបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទុះឡើងម្តងទៀត។
ចាប់តាំងពីខែសីហា ឆ្នាំ២០២៣ Jennie និង G-Dragon ត្រូវបានគេប្រទះឃើញម្តងហើយម្តងទៀតពាក់ចិញ្ចៀនដែលស្រដៀងគ្នា។ កាលពីខែមុន សមាជិកក្រុម BLACKPINK រូបនេះបានចូលរួមព្រឹត្តិការណ៍ផ្សព្វផ្សាយអាល់ប៊ុមថ្មីរបស់ Billie Eilish ខណៈដែល G-Dragon បានលេចធ្លោនៅក្នុងកម្មវិធីជជែកអំពីបច្ចេកវិទ្យាដែលរៀបចំដោយវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់របស់ប្រទេសកូរ៉េ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គេឃើញតារាKpopល្បីទាំងពីរពាក់ចិញ្ចៀនដូចគ្នា។ កាលពីដើមឆ្នាំនេះ Jennie និង G-Dragon បានគ្របដណ្ដប់លើបណ្ដាញសង្គមពេលគេឃើញពាក់ចិញ្ចៀនដែលស្រដៀងគ្នា។.png)
Jennie និងមេក្រុម BIGBANG ត្រូវបានគេឃើញពាក់ចិញ្ចៀនដែលត្រូវគ្នាក្នុងឆ្នាំ ២០២៣។ Jennie ត្រូវបានគេរាយការណ៍ថាបានបង្ហោះរូបភាពនេះកាលពីខែសីហា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ រូបថតរបស់ G-Dragon ត្រូវបានថតនៅពេលដែលលោកបានបង្ហាញខ្លួននៅចំពោះមុខប៉ូលិសជុំវិញការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿងញៀនក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។.png)
លើសពីនេះទៅទៀតវីដេអូ Vlog នៅលើឆាណែល YouTube របស់ Jennie កាលពីខែកុម្ភៈមនុស្សជាច្រើនបានកត់សម្គាល់ឃើញថា ក្រមាដែល Jennie ពាក់ក្នុង Vlog គឺស្រដៀងទៅនឹង G-Dragon ពាក់ក្នុងពិធីជប់លៀងជាមួយតារាល្បីៗមួយចំនួនកាលពីដើមឆ្នាំនេះ។ ថ្មីៗនេះ G-Dragon បានចុច Like នៅលើរូបថត និងវីដេអូជាច្រើនរបស់ Jennie ។ 
កាលពីដើមឆ្នាំនេះ G-Dragon បានចុច Likeការបង្ហោះអំពីការបង្ហាញខ្លួនរបស់ Jennie នៅក្នុងកម្មវិធីជជែករបស់រៀមច្បង Lee Hyori ។ លោកក៏បានបង្ហាញពីការគាំទ្រសម្រាប់ Jennie ដោយចុច Like រូបថតនាងនៅពេលដែលប្រកាសបង្កើតទីភ្នាក់ងារផ្ទាល់ខ្លួនរបស់នាង ODDATELIER ក្នុងខែធ្នូ ឆ្នាំ ២០២៣។ លើសពីនេះ អ្នកគ្រប់គ្រងរបស់ Jennie បានកាន់កាបូបម៉ាកយីហោសម្រាប់ Jennie នៅពេលដែលនាងមកដល់អាកាសយានដ្ឋានអន្តរជាតិដើម្បីចាកចេញទៅ Paris Fashion Week ។ ការពិតដែលថា G-Dragon បានបង្ហាញកាបូបស្រដៀងគ្នានៅលើ Instagram Story របស់លោកបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនជឿថា G-Dragon បានឱ្យវាទៅ Jennie ជាអំណោយ។.png)
នៅក្នុងសហគមន៍អនឡាញ អ្នកនិយមលេងអ៊ីនធឺណិតកំពុងពិភាក្សាថាតើ Jennie និង G-Dragon បានជួបជុំគ្នាឡើងវិញឬអត់។ អ្នកខ្លះជឿថា កំពូលតារាទាំងពីរបានចាប់ដៃគ្នាឡើងវិញ ខណៈមនុស្សជាច្រើនប្រកែកថា តម្រុយទាំងនោះគ្រាន់តែជាការចៃដន្យប៉ុណ្ណោះ។ ទាំង Jennie និង G-Dragon មិនទាន់បញ្ចេញមុខតំណែងទាក់ទងនឹងពាក្យចចាមអារ៉ាមស្នេហារបស់ពួកគេនៅឡើយទេ។ ក្រៅពី G-Dragon Jennie ក៏មានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយនឹង V សមាជិក BTS និង Kai សមាជិកក្រុម EXO ។ ចំណែក G-Dragon បានធ្វើឱ្យមានព័ត៌មានចចាមអារ៉ាមទាក់ទងនឹងតារាស្រីជាច្រើនផងដែរ៕










