បរទេស៖ ជញ្ជាំងស្ទើរតែគ្រប់អគារទាំងអស់នៅទីក្រុង Nördlingen របស់ប្រទេសអាល្លឺម៉ង់សុទ្ធតែគ្របដណ្តប់ដោយត្បូងពេជ្យប្រហែល ៧២,០០០ តោន។ ក្នុងនោះព្រះវិហារ Georgie តែមួយប៉ុណ្ណោះមានពេជ្រសរុបស្មើនឹង ៥,០០០ ការ៉ាត់ឯណោះ នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
Nördlingen គឺទីក្រុងដែលមានរាងជារង្វង់ដូចជារណ្តៅ និងមានសណ្ឋានដីល្អឥតខ្ចោះ ដោយអាគារធំៗជាច្រើននៅទីនេះសុទ្ធតែដាំពេជ្រ ដែលធ្វើឱ្យវាជាប់ឈ្មោះថាជាទីក្រុងពេជ្រ។ យោងតាមសារព័ត៌មានបរទេស រណ្តៅរបស់ទីក្រុងនេះត្រូវបានបង្កើតឡើងដោយអាចម៍ផ្កាយមួយបុកជាមួយផែនដីកាលពី ១៥ លានឆ្នាំមុន ហើយពេជ្រក៏បានធ្លាក់ចេញពីអាចម៍ផ្កាយនោះ ជាហេតុធ្វើឱ្យទីក្រុងនេះសម្បូរទៅដោយពេជ្រ។
វេជ្ជបណ្ឌិត Stefan Hölzl ក៏បានចែករំលែកថា “នៅកន្លែងខ្លះជុំវិញពិភពលោកក៏មានពេជ្រប្រភេទនេះផងដែរ ដោយមនុស្សបានយកពេជ្រនេះទៅប្រើប្រាស់សម្រាប់ការសាងសង់។ បើយោងតាមភូគព្ភវិទូ និងជានាយកសារមន្ទីរ Nördlingen RiesKrater ក៏បាននិយាយដែរថា នៅទីក្រុង Nördlingen ថ្មដែលធ្វើពីពេជ្រត្រូវបានប្រើប្រាស់សម្រាប់សាងសង់ទីក្រុងទាំងមូល។ 
ហេតុនេះព្រះវិហារ St. Georgie ក្នុងទីក្រុង Nördlingen តែម្នាក់ឯងមានពេជ្រសរុបស្មើនឹង ៥,០០០ ការ៉ាត់ឯណោះ។ យោងតាមលោក Hölzl អវកាសយានិករបស់ NASA មកពីបេសកកម្ម Apollo 14 និង Apollo 16 បានទៅទីក្រុង Nördlingen មុនពេលរុករកព្រះច័ន្ទ ដើម្បីស្វែងយល់អំពីថ្មដែលពួកគេអាចរកឃើញនៅក្នុងលំហ។ ទោះជាយ៉ាងណាក៏ដោយ ទោះបីជាពេជ្រជួយទីក្រុងឱ្យមានពន្លឺភ្លឺស្វាងក្នុងព្រះអាទិត្យក៏ដោយ ក៏ពេជ្យទាំងនេះមិនមានតម្លៃសម្រាប់សេដ្ឋកិច្ចដែរ៕










