ខណៈដែលមនុស្សទូទាំងពិភពលោកកំពុងព្រួយបារម្ភអំពីការកើនឡើងនៃតម្លៃប្រេងសាំងដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា និងមានអ្នកខ្លះបន្ទោសថាមកពីសហរដ្ឋអាមេរិក លោក Donald Trump បានលើកឡើងវិញយ៉ាងដូច្នេះថា បញ្ហានេះគ្រាន់តែជារឿងដ៏តូចតាចមួយប៉ុណ្ណោះ បើធៀបទៅនឹងការការលះបង់របស់សហរដ្ឋអាមេរិកក្នុងការប្ដូរយកសន្តិភាពជូនពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Hills។

ថ្លែងនៅក្នុងសារមួយនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយ Truth Social នាល្ងាចថ្ងៃអាទិត្យនេះ លោក Trump បាននិយាយថា «តម្លៃប្រេក្នុងងរយៈពេលខ្លី ដែលនឹងធ្លាក់ចុះមកវិញយ៉ាងឆាប់រហ័ស នៅពេលដែលប្រតិបត្តិការបំផ្លិ.ចបំផ្លា.ញលើការគំរាមកំហែងនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានបញ្ចប់ គឺជាតម្លៃតិចតួចបំផុតដែលទាំងអស់គ្នាត្រូវបង់សម្រាប់សហរដ្ឋអាមេរិក ដែលបានចាត់វិធានការការពារសុវត្ថិភាព និងសន្តិភាពជូនពិភពលោក»។
.jpg)
ការអះអាងរបស់លោក Trump កើតឡើងចំពេលតម្លៃប្រេងបានហក់ឡើងខ្ពស់ហួស ១០០ ដុល្លារក្នុងមួយបារ៉ែល ដែលជាលើកដំបូងតម្លៃប្រេងបានឈានដល់កម្រិតនេះ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។ ពាក់ព័ន្ធបញ្ហានេះ លោក Homayoun Falakshahi អ្នកវិភាគស្រាវជ្រាវប្រេងឆៅឈានមុខគេនៅទីក្រុង Kpler បានលើកឡើងថា តម្លៃប្រេងអាចនឹងកើនដល់ ១៥០ ដុល្លារក្នុងមួយបារ៉ែលនៅត្រឹមដំណាច់ខែមីនា ប្រសិនបើការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Homuz មិនត្រូវបានបើកឡើងវិញទេនោះ។
គួរជម្រាបគិតត្រឹមព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ តម្លៃប្រេងអន្តរជាតិបានហក់ឡើងកប់ពពកជិត ៣០% ពេលបើកការជួញដូរលើទីផ្សារអាស៊ី បានឡើងដល់ជិត ១២០ ដុល្លារ/បារ៉ែល។ ការហក់ឡើងយ៉ាងឆាប់រហ័សនេះ កើតឡើងបន្ទាប់ពីការរីករាលនៃជម្លោះអ៊ីស្រាអែល/អាមេរិក និងអ៊ីរ៉ង់ បានបណ្ដាលឱ្យបណ្ដាប្រទេសផលិតប្រេងធំៗនៅតំបន់មជ្ឈិមបូព៌ា កាត់បន្ថយការផ្គត់ផ្គង់ ខណៈមានកង្វល់ពីការអូសបន្លាយនៃការបិទច្រកសមុទ្រហ័រមូហ្ស ដែលរួមចំណែកដល់ការដឹកជញ្ជូនប្រេង ២០% នៃតម្រូវការសកល។ .jpg)
តាមការលើកឡើងរបស់អ្នកជំនាញជាច្រើនបានឲ្យដឹងថា តម្លៃប្រេងអាចនឹងបន្តហក់ឡើងខ្ពស់បន្ថែមទៀត ប្រសិនបើភាពតានតឹងនៅតែមិនអាចត្រូវបានដោះស្រាយ ដោយប្រេងមួយបារ៉ែលអាចកើនតម្លៃដល់ ១២០ ឬ ១៣០ ដុល្លារ ឬដល់ ១៥០ ដុល្លារឯណោះ៕










