Home Blog Page 102

ងិន ម៉ារ៉ាឌី ថារស់នៅក្នុងសង្គមត្រូវចេះបន់បែនហើយត្រូវប្រុងប្រយ័ត្នមុនរាប់អានអ្នកដទៃ

0

អ្នកនាង ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១បានបង្ហោះសំណេរដ៏មានខ្លឹមសារមួយទាក់ទងនឹងមិត្តភាពដែលពេលខ្លះវាជាកាដូប៉ុន្តែពេលខ្លះក៏ជាគ្រាប់បែកចាំបំផ្ទុះ។ ម៉ារ៉ាឌី ថារស់នៅក្នុងសង្គមត្រូវចេះបន់បែនទើបអាចឈរជើងបានយូរហើយត្រូវប្រុងប្រយ័ត្នរាប់អានអ្នកដទៃក្រៅពីសមាជិកគ្រួសារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWVDV5MXmDcKiAdjf3eK-NA9XfHTKzEUxb5PVY1cqBMY3Q2cZBexz_x9vSKCeRQnA-Abtxw1MFCbZOSqFPn3XBz9haQVlwWinswwBI7wn2CLVFSMvUqCH-ubSpr_kTfOCyiLV9-f-5AngsNw-6yMA91IuiCqB5M81fBwNfzLRSzgx_N3ppj2Hy0XIOd6f9/s2048/image_2026-01-23_16-13-11.png

រយៈពេលថ្មីៗនេះក្នុងនៅចង្កោមសិល្បៈហាក់ផ្ទុះឡើងនូវរឿងចម្រូងចម្រាសទាក់ទងនឹងមិត្តភាពរហូតដល់ ងិន ម៉ារ៉ាឌី បានបង្ហោះសំណេរនៅលើបណ្តាញសង្គមនារសៀលថ្ងៃទី២៣ ខែមករា ថា«ក្នុងជីវិតរបស់យើង ពេលខ្លះមិនចាំបាច់មានមិត្តច្រើនទេ ហើយក៏មិនបាច់ស្និតជាមួយមនុស្សច្រើនដែរ ត្រូវប្រុងប្រយ័ត្នបំផុតក្នុងការរាប់អានអ្នកដទៃក្រៅពីសមាជិកគ្រួសារ។ មនុស្សខ្លះជាកាដូ មនុស្សខ្លះជាគ្រាប់បែក ល្អពីមុខចាក់ពីក្រោយ ពេលខ្លះវាអាចចង់បន្ទុះយើងចោលក៏អាចថាបាន ក្នុងសង្គមកុំគិតថាទំនាក់ទំនងមានតែ ២ប្រភេទ មិត្តនិងសត្រូវ តែការពិតគឺមានច្រើនបែប។ មនុស្សខ្លះចង់ប្រកាសធ្វើជាសត្រូវរបស់យើងគ្រាន់តែមិនទាន់ឱកាស ខ្លះទៀតមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាសត្រូវហ្នឹងយើងតែប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl5WVjqpNgylyeRBMvR172jJj50J6bt5oiHXIGxIruWQLHNc6dFxoKOn_PAkEauBRxy5X2KTQ6hmQ7LMHGVPSPfK8Xv3n17Sn-a_oKKKkFJj4JW6uBZBJF5pVuK3uyVDApGdPAdMJklgHX9UdkNvVed7xdQEi5dnK8vmitdkY3qoYIBhVKiyHS0xGDaUxp/s2048/image_2026-01-23_16-13-12.png

Miss Universe Cambodia 2021 បន្តទៀតថា «ការរាប់អានដោយស្មោះវាមិនអាចបង្កើតជាជំលោះបានទេដរាបណាវាមិនមែនជាការរាប់អានដោយស្មោះតាំងពីដំបូង រឿងខ្លះកុំគិតថាអ្នកដទៃល្ងង់ជាងអ្នកអី ព្រោះពេលខ្លះគេធ្វើល្ងង់ ដើម្បីចាប់មនុស្សល្ងង់តែប៉ុណ្ណោះ រស់នៅក្នុងសង្គមត្រូវចេះបន់បែនទើបអាចឈរជើងបានយូរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg26O1WUpL15uiWF61omk6gESWcSdacYHXdBV4hlmu_717o_cvKN5Ayp_0SWv5tb929DNhXiSn20DoevDOIK4MDyYDAos305FJo5WzGpQx4Z3g5iFPsclhAuDZ-RIFPbyH89542G3ZprN1prRYa0XfS1p2zVNuysZ8-tJdlXq3K-rmSBwzrjf1wXrqbs7Y3/s2048/image_2026-01-23_16-13-15.png

ខ្លឹមសារទូលំទូលាយទាក់ទងនឹងចំណងមិត្តភាពនេះមានអ្នកគាំទ្រជាច្រើនបានបង្ហាញការយល់ស្របនូវការលើកឡើងរបស់ ងិន ម៉ារ៉ាឌី។ ផ្សារភ្ជាប់នឹងខ្លឹមសាររបស់ ម៉ារ៉ាឌី គេក៏សង្កេតឃើញថា ងិន ម៉ារ៉ាឌី ក៏ពុំសូវបង្ហាញមិត្តភាពឬមានទំនាក់ទំនងច្រើនក្រៅពីស្វាមីនិងកូនជាទីស្រលាញ់។ លើសពីនេះទៅទៀត ងិន ម៉ារ៉ាឌី ក៏យកពេលទំនេររៀនអ្វីដែលថ្មីៗសម្រាប់ខ្លួនឯងដូចជាជំនាញក្រចកជាដើម។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ ក៏មានគម្រោងចេញទៅរស់នៅសហរដ្ឋអាម៉េរិកជាមួយនឹងស្វាមីដូចគ្នា៕

ម៉ាឡេស៊ីបានអនុវត្តច្បាប់ចោលសំរាមនៅទីសាធារណៈលើជ.នបរទេសជាលើកដំបូង

0

ប្រទេសម៉ាឡេស៊ី ៖ ជ.នបរទេស២នាក់ត្រូវបានតុលាការម៉ាឡេស៊ីកាត់ក្តីដោយសារបោះចោលសំរាមផ្តេសផ្តាសនៅទីសាធារណៈ ដោយពិន័យជាប្រាក់ និងតម្រូវឱ្យធ្វើការផ្នែកសេវាកម្មសង្គម ដើម្បីឱ្យពួកគេយល់ដឹងពីផលប៉ះពាល់បរិស្ថានបណ្តាលមកពីការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ។ នេះជាការអនុវត្តច្បាប់ថ្មីរបស់ម៉ាឡេស៊ី និងជាការកាត់ក្តីជ.នបរទេសលើកដំបូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT5aXkxcXaRtPNkfI9ntYsSmr_zyvtLeUJgRzV_JSrJlp2kYOFW-HVbRGRu7-6gRLpUU-f4CBEFCqVQTdokQ2w2S0G5QFTSA1Axan3hXCvsjbsY3WGLTJT__UK6oRLgEXrrMP75bX0_R8VWRWDXd85eNKS5uLmtz-NNwHrInZYI-jBeJcFKiWf5Ub7TN0h/s696/photo_2026-01-24_13-40-23%20(2).jpg
តាមការចុះផ្សាយរបស់សារព័ត៌មានម៉ាឡេស៊ីកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ជនបរទេស ចំនួន២នាក់ រួមមាន ៖ អ្នកស្រី អានិតា ឡុកម៉ាន អាយុ៤៩ឆ្នាំ ជនជាតិឥណ្ឌូណេស៊ី និងលោក ស៊ុលដាន អេមឌី អាយុ២៨ឆ្នាំ ជនជាតិបង់ក្លាដែស បានក្លាយជាជនល្មើសដំបូងគេដែលរងការចោទប្រកាន់ពីបទបោះចោលសំរាមនៅទីសាធារណៈ និងត្រូវបានបញ្ជូនទៅកាត់ក្តីនៅតុលាការកាលពីថ្ងៃទី២៣ ខែមករា ។

អ្នកស្រី អានិតា ឡុកម៉ាន ធ្វើការនៅម៉ាឡេស៊ី សារភាពថា បានបោះចោលកន្ទុយបារី និងកំប៉ុងភេសជ្ជៈ នៅផ្លូវមួយកន្លែងក្នុងតំបន់សាទុនឡាន់ឡៅ ទីក្រុងយ៉ាក់ហូបារូ រដ្ឋយ៉ាក់ហូ កាលពីថ្ងៃទី១ ខែមករា ។ អ្នកស្រីគ្មានមេធាវីទេ បានសំណូមពរឱ្យតុលាការសម្រាលទោសក្រោមហេតុផលត្រូវថែទាំកូនតូចអាយុ៨ឆ្នាំ និងកូនម្នាក់ទៀតអាយុ១៥ឆ្នាំ អ្នកស្រីបារម្ភពីកូនៗមិនបានទៅសាលារៀន ប្រសិនបើអ្នកស្រីពុំផ្ញើប្រាក់ទៅផ្ទះ ។

តុលាការម៉ាឡេស៊ីបានសម្រេចឱ្យអ្នកស្រី ឡុកម៉ាន បង់ប្រាក់ពិន័យចំនួន៥០០រីងហ្គិត (ប្រមាណ១២៤ដុល្លារ) ប្រសិនបើជនល្មើសមិនបង់ប្រាក់ពិន័យទេ ត្រូវជាប់ពន្ធនាគារចំនួន១៥ថ្ងៃ និងតម្រូវឱ្យធ្វើការផ្នែកសេវាកម្មសង្គម ចំនួន៦ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTcrJMra-_IyuLH8WbfFuIoulYmx-PdVkMb9E-B_bYY2_UedRAyCegIc8Ql-dpInYG9zVwcpGuhnJ9AqRrn-VTMrSIr3BpAMvRqoDxW1qpIPA5uOw6gbA3XMC_zGFK5f4O_-Wrs0fLscRXm4HLwg-DJyBbtUGEBumn9g0IkwXkURApsr0hU2cIE3lMrX43/s1000/photo_2026-01-24_13-40-23.jpg

ចំណែកលោក ស៊ុលដាន អេមឌី ធ្វើការនៅរោងចក្រម៉ាឡេស៊ី បានបោះចោលសំរាមនៅទីសាធារណៈដូចគ្នាដែរ បន្ទាប់ពីបង្កហេតុរួចនៅតំបន់សាទុនឡាន់ឡៅ កាលពីថ្ងៃទី១ ខែមករា ដោយលោកនឹងត្រូវតុលាការកាត់ក្តីម្តងទៀត នៅថ្ងៃទី២៨ ខែមករា ។

គួរបញ្ជាក់ថា ច្បាប់ថ្មីស្តីពីការគ្រប់គ្រងកាកសំណល់ និងការសម្អាតទីសាធារណៈនៅម៉ាឡេស៊ី បានអនុវត្តនៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ។ នៅក្រោមច្បាប់ថ្មីនេះ ជនណាដែលបោះចោលសំរាមនៅទីសាធារណៈ ត្រូវបង់ប្រាក់ពិន័យ មិនលើសពី ២,០០០រីងហ្គិត (ប្រមាណ៥០០ដុល្លារ ) និងតម្រូវឱ្យធ្វើការផ្នែកសេវាកម្មសង្គម មិនលើសពី ១២ម៉ោង ៕

កង្វះខាតកម្លាំងពលកម្មធ្វើឱ្យកសិកម្មថៃនៅភាគខាងកើតជាប់នឹងកម្ពុជា ជួបវិបត្តិធ្ងន់ធ្ងរខាតប្រាក់រាប់ពាន់លានបាត មិនធ្លាប់ជួប!

0

ប្រទេសថៃ ៖ វិស័យកសិកម្មថៃកំពុងជួបវិបត្តិធ្ងន់ធ្ងរ ជាពិសេស នៅបណ្តាខេត្តភាគខាងកើតខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ចរាប់ពាន់លានបាតព្រោះគ្មានពលករខ្មែរធ្វើការ បើទោះជារដ្ឋាភិបាលថៃបានអូសទាញជនភៀសសឹកមីយ៉ាន់ម៉ាមកធ្វើការជំនួស ប៉ុន្តែខ្វះខាតជំនាញ និងមិនគ្រប់គ្រាន់ឱ្យទាន់ការប្រមូលផល ។ វិបត្តិនេះបណ្តាលមកពីរដ្ឋាភិបាល និងកងទ័ពថៃបិទព្រំដែនជាច្រើនខែជាមួយកម្ពុជាជាឯកតោភាគី ហើយផលប៉ះពាល់ក៏ធ្លាក់មកលើសេដ្ឋកិច្ចថៃ ដែលរដ្ឋាភិបាលថ្មីពិបាកនឹងដោះស្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhma6RjvX3SFYcbqbKO1RhczmAyunreUzPr88nEMPXG31eHmjgQkEhiBSBA9qkYmKODtrlQ7MzSADblqcQhyphenhyphena0GUOXLL7WeIBGgfiry3GzKd3bVAKmnSsKihiXjVvQONEt-Nzrk7z7Lb5NHmU941Yd_82WmANb1Ra8iZzDRY26WFNu-VhYMRBkwiOloCsKx/s1280/photo_2026-01-24_14-22-13.jpg

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ សារព័ត៌មាន The Standard បានរាយការណ៍ពីកាខ្វះខាតពលករខ្មែរធ្វើការក្នុងវិស័យកសិកម្ម ជាពិសេស ចម្ការអំពៅភាគខាងកើត ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ម្ចាស់ចម្ការអំពៅ និងរោងចក្រផលិតស្ករស ដោយសាររដ្ឋាភិបាល និងកងទ័ពថៃបិទព្រំដែន ។ រីឯការអូសទាញជនភៀសសឹកមីយ៉ាន់ម៉ាមកធ្វើការជំនួសពលករខ្មែរ គឺរាំងស្ទះដោយសារការបំពេញលក្ខខណ្ឌឯកសារ ជាហេតុធ្វើឱ្យការប្រមូលអំពៅយឺតយ៉ាវ និងខាតបង់ចំណូលសេដ្ឋកិច្ចរហូតដល់ជាង៣ពាន់លានបាត (ឬជាង៩៦លានដុល្លារ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKVafr0ulnP_rsrfyj7RTPtbrr_AjMTad3TOOpRxS7SWFud8jMjaWi8tsKTi4vMjYwnfdA6egfkPuEa9saq-2ePtfU9A0b5S8AvY_phlP0W8eOdC3_AgqPKURX3MhbrNP1XTg2x-z0KqwEFdnOqtv9c1W5goJ85E48XG31u8i8bwewzsyOL8WqTKfMh0Gv/s960/photo_2026-01-24_14-22-10%20(2).jpg

បើតាមម្ចាស់ចម្ការអំពៅខេត្តស្រះកែវ រដូវប្រមូលផលអំពៅនៅឆ្នាំ២០២៦ ជួបវិបត្តិយ៉ាងធ្ងន់ធ្ងរដែលមិនធ្លាប់កើតឡើងពីមុនដោយសារគ្មានពលករខ្មែរ បើទោះជាខ្លួនស្នើសុំជនភៀសសឹកមីយ៉ាន់ម៉ា ចំនួន៥០នាក់មកធ្វើការ ប៉ុន្តែទទួលបានតែ១០នាក់ប៉ុណ្ណោះ ។ ជារៀងរាល់ឆ្នាំ ខ្លួនជួលពលករខ្មែររាប់រយនាក់ធ្វើការក្នុងចម្ការអំពៅ និងបញ្ជូនអំពៅទៅរោងចក្រផលិតស្ករស ប្រមាណ២ម៉ឺនតោនក្នុង១ឆ្នាំ ប៉ុន្តែឆ្នាំនេះ ខ្លួនកាប់អំពៅបានតែ៥ពាន់តោនប៉ុណ្ណោះ ខណៈការប្រមូលផលអំពៅនឹងបញ្ចប់នៅចុងខែមីនា ។ ការខ្វះខាតពលករធ្វើឱ្យខ្លួនមិនអាចបញ្ជូនអំពៅទៅរោងចក្រទាន់ពេលវេលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio3LimZsgjdOH2S0ELA5GLkWFWQ5Bh7W8uEejScAujsKHbfcrqauq671_SLFs0W63b0hlNSZ6gEzs6UUTKnKdzP2awtSCsTQSnxyE5JUj_EWZ3o01B4Y1HY0NsT6wjxjblvPfvQ1TCWJJcyyLbiljJQDx5JQp_0Ho8rKAmNNwFP5r-viX5iJpRS0y2K2nJ/s1200/photo_2026-01-24_14-22-10.jpg

មន្ត្រីសមាគមកសិករព្រំដែនខេត្តស្រះកែវថា ការខ្វះខាតពលករបរទេសបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់រោងចក្រផលិតស្ករសនៅភាគខាងកើត ពីព្រោះរោងចក្រនីមួយៗត្រូវការអំពៅ ចំនួន២លាន ៧សែនតោន ប៉ុន្តែបច្ចុប្បន្ន ទទួលបានអំពៅតែ ៦៣ម៉ឹនតោនប៉ុណ្ណោះ ។ កន្លងមក ចម្ការអំពៅភាគខាងកើតពឹងផ្អែកលើពលករខ្មែរ ប៉ុន្តែការបិទព្រំដែនធ្វើឱ្យពលករខ្មែរមិនអាចចូលប្រទេសថៃ ទោះជារដ្ឋាភិបាលថៃសម្រេចឱ្យគណៈរដ្ឋមន្ត្រីយកជនភៀសសឹកមកធ្វើការជំនួសកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ប៉ុន្តែមានឧបសគ្គត្រង់ឯកសារ ។ ម្យ៉ាងទៀត ការប្រមូលផលអំពៅអាស្រ័យលើពេលវេលា និងអាកាសធាតុ បើមានភ្លៀងធ្លាក់ វានឹងខូចអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgumUjQ7VswQ28ByXmmcdSt3DXR4Iv4_JmRfTDgpkT3dAV2Vwj96-Y0AySbxaeZsNFVnn7g87DprwFMPQ8HmKXDw4Ipj_Xj1qRWoZum-DHqFjsEhK4I1vaDpB4MYyHvLIzHyK8BtUHQ3fYVcpYYQFsJqQF15QA2Q3R_mnVORBOmAP3MX5CNct98CglCu8Qu/s1280/photo_2026-01-24_14-22-12%20(2).jpg

ចំណែកលោក ស៊ីវ៉ាវង្ស សុខថាវី លេខាធិការនៃអនុគណៈកម្មាធិការសន្តិសុខរដ្ឋ និងជាទីប្រឹក្សាបណ្តាញអង្គការជនចំណាកស្រុក (TMR) ថា ការបាត់បង់ចំណូលក្នុងវិស័យកសិកម្មថៃ គឺមកពីការខ្វះខាតពលករបរទេស ជាពិសេស វិស័យកសិកម្មត្រូវការពលករបរទេសយ៉ាងច្រើន ។ រីឯការយកជនភៀសសឹកមកធ្វើការជំនួសពលករខ្មែរ ក៏មានបញ្ហាឯកសារ ហើយត្រូវរង់ចាំរដ្ឋាភិបាលថ្មីដោះស្រាយ ។ ប្រទេសថៃសម្បូរមនុស្សចាស់ ខ្វះខាតពលករ ចម្ការនានាមិនអាចប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាប្រមូលផលជំនួសពលករទេ សេដ្ឋកិច្ចថៃពឹងផ្អែកលើពលករខ្មែរ បើសង្គមថៃមិនទទួលស្គាល់ការពិត សេដ្ឋកិច្ចនឹងកាន់តែធ្លាក់ចុះនាថ្ងៃអនាគត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIbQr__ICiCKYNJESc-K7Oh0mgraRWUR0NFjd4fmVNBrYQumylMccrzkSvgn0zyL-4_eXv9esIVR_FkR_5vz4xyrPEtnYmchEK65OqJxvbqUdSAg8opx8ZR58X7iVFsWtv6rtEqUGYRPb7SHT_nneBoQCmPtFB2ZHno2KMF0cdCLCUXjQiDoSaqr5xzAoS/s1280/photo_2026-01-24_14-22-12.jpg

លោកបន្តថា ការធ្វើសង្គ្រាមឈ្លានពានកម្ពុជា និងរើសអើងពលករខ្មែរ កំពុងធ្វើឱ្យថៃគ្មានពលករធ្វើការ ខណៈពលករខ្មែរមិនត្រឹមតែជាកម្លាំងផលិតដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេបានរួមចំណែកលើកស្ទួយសេដ្ឋកិច្ចថៃ ។ កន្លងមក សេដ្ឋកិច្ចថៃរីកចម្រើនដោយសារពលករខ្មែរ ប៉ុន្តែពេលនេះ សង្គមថៃរើសអើង ជាហេតុធ្វើឱ្យវិស័យកសិកម្មភាគខាងកើតខ្វះខាតពលករយ៉ាងខ្លាំង ដែលរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតត្រូវស្វែងរកពលករជាបន្ទាន់ ៕

ថៃរឹតបន្តឹងលើអ្នកដំណើរទាំងអស់ ក្រោយមេរោគ Nipah ដែលជាមេរោគដ៏គ្រោះថ្នា.ក់ជាងជំងឺកូវីដ-១៩ បានឆ្លងរាតត្បាតខ្លាំងនៅឥណ្ឌា

0

ប្រទេសថៃ ៖ នាយកដ្ឋានគ្រប់គ្រងជំងឺប្រទេសថៃបានបង្កើនការប្រុងប្រយ័ត្នមេរោគ Nipah ឆ្លងពីសត្វប្រជៀវ ដែលគ្រោះថ្នា.ក់ជាងជំងឺកូវីដ-១៩ និងគ្មានវ៉ាក់សាំង ឬថ្នាំព្យាបាល ដោយការត្រួតពិនិត្យតឹងរ៉ឹងលើអ្នកដំណើរទាំងអស់មុននឹងអនុញ្ញាតឱ្យចូលប្រទេសថៃ បន្ទាប់ពីមេរោគនេះឆ្លងរាលដាលនៅឥណ្ឌាឡើងវិញ ។ ទោះជាពេលនេះ មេរោគ Nipah មិនទាន់ឆ្លងនៅថៃ ប៉ុន្តែនាយកដ្ឋានប្រាប់ពលរដ្ឋកុំភ័យស្លន់ស្លោ និងរកវិធីការពារខ្លួន ហាមបរិភោគផ្លែឈើមានស្នាមសត្វប្រជៀវខាំ ឬប៉ះពាល់សត្វឈឺ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFcFK5vUeCHXOcWQDlOhBFzvnEgIMy9lWNIsXhcEeKa9ai5pxlYwqwzoWnl-bcdKkPltODkUG7UF-Nw4I0427CCSSuf295TBD2QygI_1AGl_iFTSCtcv5QIyAb423zLmAc0EF1Uql-L4SQ2PPxp5O6hJEsI8GyPUliKN0MA8VvJ6yekYcj04IegIFi5y9O/s1280/photo_2026-01-24_11-02-16%20(2).jpg

កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ម៉ុនធៀន កាណាសាវ៉ាត់ អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយពីមេរោគ Nipah ឆ្លងរាតត្បាតឡើងវិញនៅប្រទេសឥណ្ឌា ហើយរយៈពេលចុងក្រោយ ពលរដ្ឋឥណ្ឌាឆ្លងមេរោគនេះចំនួន៥នាក់ ខណៈកន្លងមក ឆ្លង២នាក់ ក្នុងនោះអ្នកជំងឺ៣នាក់បានឆ្លងកាលពីថ្ងៃទី១៩ ខែមករា ។ ក្រសួងសុខាភិបាលឥណ្ឌាបានចាត់វិធានការទប់ស្កាត់មេរោគ, ធ្វើចត្តាឡីស័កឱ្យអ្នកជំងឺនៅដោយឡែក និងតាមដានអាការៈមនុស្សជាង១៨០នាក់ ដែលស្និទ្ធស្នាលជាមួយអ្នកជំងឺនៅរដ្ឋ West Bengal ក៏ដូចជាប្រុងប្រយ័ត្នក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgztBeDBrP-ZLmDVUdsPSBsnPMgX_Crrs0pd8dwcw9GL0GVSwgOHZtP6Dj6fP92ZaJ_hzjvGSUAJQOQ1fYy870GmySWcRfRtwHR563uNAZ-G7Is_kMKMsT5QYsRFdymCFJVhEU3x5f2ERpaMwJPyoCBYeeo7buRyZFstePykNq39j5PEIFQxTCCnQ10FdGE/s1024/photo_2026-01-24_11-02-16.jpg

នាយកដ្ឋានគ្រប់គ្រងជំងឺបានប្រគល់ភារកិច្ចឱ្យមន្ត្រីទទួលខុសត្រូវផ្នែកមេរោគរាតត្បាតតាមដានការឆ្លងជំងឺ Nipah យ៉ាងដិតដល់ជាមួយអង្គការសុខភាពពិភពលោក (WHO) និងស្ថាប័នពាក់ព័ន្ធ ដើម្បីវាយតម្លៃពីគ្រោះថ្នាក់ និងត្រៀមការពារការឱ្យឆ្លងនៅថៃ ។ វិធានការដំបូងគឺ ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើអ្នកដំណើរទាំងអស់មុននឹងអនុញ្ញាតឱ្យចូលប្រទេសថៃ បើអ្នកដំណើរក្តៅខ្លួនខ្លាំង ឬឆ្លងមេរោគ Nipah ត្រូវបញ្ជូនទៅត្រួតពិនិត្យអាការៈបន្ថែមនៅច្រកត្រួតពិនិត្យជំងឺអន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhl2Mnqg8oCNAS4hHLyB__Ij5V-QOl3ILDFLIGusSvf1Yb4ml2EHvfn_wxIbYBdD2oPJbmg_89Yzj8UMeRLXcLh6ApQDJlQuOhQ81zntobXx_d2ozbUF8__LMT1dkHYE8pHKVfIiKmS7rMNljNBdqCM5QznYx3CInxx8RHFEuZAwAvfoKLd6fB_WuV-hc-r/s1280/photo_2026-01-23_16-38-30.jpg

Nipah គឺជាមេរោគឆ្លងពីសត្វមកមនុស្ស និងគ្រោះថ្នាក់យ៉ាងខ្លាំង វាប៉ះពាល់សរសៃប្រសាទ និងបណ្តាលឱ្យស្លាប់ ។ ពេលនេះ នៅថៃពុំទាន់មានអ្នកឆ្លងមេរោគទេ ប៉ុន្តែត្រូវតែប្រុងប្រយ័ត្នបំផុត ព្រមទាំងរាយការណ៍ជាបន្ទាន់មកមន្ទីរពេទ្យ បើសង្ស័យអ្នកណាម្នាក់ឆ្លង ។ អ្នកឆ្លងនឹងមានអាការៈធ្ងន់ធ្ងរក្នុងផ្លូវដង្ហើម និងរលាកខួរក្បាលបណ្តាលឱ្យស្លាប់ ដោយចាប់ផ្តើមក្តៅខ្លួន ឈឺក្បាល ឈឺសាច់ដុំ ក្អួត ឈឺបំពង់ក និងប៉ះពាល់សរសៃប្រសាទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAO3A3dESjereqe84OMOrjC01Vu7_FdavNfbUEg4cRPZ-RjR8DeOfVswSWK6A3qmN-VzgKUIDdZgdA2ooYlXabyEwXV0-jHbhLuRfjsW6BgFeGqQ20Cqjvhrr78fBNRK8ItxIG3jGKaiHeUOMQUT77FyLYkO8LQy_b8C3k_bpY4qWVUmR84Riu-XdJzibA/s1280/photo_2026-01-23_17-05-17%20(2).jpg

មេរោគ Nipah គ្រោះថ្នាក់ជាងកូវីដ និងឆ្លងដូចខាងក្រោម ៖

១-ឆ្លងពីសត្វទៅមនុស្ស ៖ គឺឆ្លងតាមការប៉ះពាល់ទឹកមាត់ ទឹកនោម និងឈាមសត្វមានមេរោគ ជាពិសេស សត្វប្រជៀវជាប្រភពចម្លងមេរោគ និងសត្វជ្រូក
២-បរិភោគអាហារលាយឡំមេរោគ ៖ រួមមាន បរិភោគផ្លែឈើមានស្នាមប្រជៀវខាំ ឬអាហារលាយឡំទឹកមាត់ ទឹកនោម និងលាមកប្រជៀវ
៣-ឆ្លងពីមនុស្សទៅមនុស្ស ៖ ឆ្លងតាមរយៈការស្និទ្ធស្នាលជាមួយអ្នកជំងឺ ដូចជា ប៉ះពាល់ទឹកមាត់ (ជាពិសេស គ្រូពេទ្យថែទាំអ្នកជំងឺ គឺប្រឈមជាងគេ)https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYGIi-FDAFmi37yKcfZDToSLY01oKrodd3Mf4WMdNzMzryUZImd2kTAHb1WbiH4HGvkXFZQBL1Is_kElCc-BdXwoui5AP2knds3gBST9AV1kLTyQkkY2FBF3acj6dEEK6vWL9i2NVL9x6uvjner7WpA7LUDtPk4V5EWtS-3fjTwL4Yn7wxLBEEburZjuH1/s1200/photo_2026-01-23_17-05-17%20(3).jpg

ចំណែកលោកវេជ្ជបណ្ឌិត ឌិរេក ខាំប៉េន អគ្គនាយករងនៃនាយកដ្ឋានគ្រប់គ្រងជំងឺ បានណែនាំពីវិធីបង្ការ ដូចជា ៖

១-លាងសម្អាតដៃជាញឹកញាប់ដោយសាប៊ូ បន្ទាប់ពីប៉ះពាល់សត្វ ឬធ្វើដំណើរទៅកន្លែងឆ្លង
២-ហាមបរិភោគផ្លែឈើមានស្នាមប្រជៀវខាំ ឬបរិភោគផ្លែឈើជ្រុះលើដី និងលាងផ្លែឈើឱ្យស្អាតមុនពេលបរិភោគ
៣-កុំប៉ះពាល់ប្រជៀវឈឺ ឬលាមកប្រជៀវ បើឃើញសត្វឈឺ ឬងាប់ខុសធម្មតា ត្រូវផ្តល់ដំណឹងបន្ទាន់
៤-ចម្អិនអាហារឱ្យឆ្អិនល្អ និងហាមផឹកទឹកផ្លែឈើស្រស់ៗ បើធ្លាប់ធ្វើដំណើរទៅតំបន់ឆ្លង ឬដើរព្រៃស្រាវជ្រាវពីប្រជៀវ ឬមានអាការៈសង្ស័យ គួរប្រញាប់ទៅជួបគ្រូពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqufxOUlRxauG-JrWTOw1JpHkCR1AqkC2AxIeg5HbosbkRSNVGhUFvCYFmGt-DgM8Co-8zcNSbRX5sDtatAxkPBQXogmwixvpqRJiKqbMQwnqZni-q5x4ZGXXnP-q07cvLTxruSq8XyBhIEcfhQjSA837rXXZkJm6rHNi1DHbthfwaTz0b55XIaKtiieXs/s1200/photo_2026-01-23_17-05-17.jpg

គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក(WHO) ចាត់ទុកមេរោគ Nipah មានគ្រោះថ្នាក់បំផុត ដោយសារវាឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស និងមិនទាន់មានវ៉ាក់សាំង ឬថ្នាំព្យាបាលទេ ។ មេរោគនេះបានឆ្លងរាតត្បាតនៅឥណ្ឌាជាច្រើនលើក ជាពិសេស នៅរដ្ឋ Kerala មានពលរដ្ឋឆ្លងជាច្រើននាក់កាលពីឆ្នាំ២០១៨ ទើបធ្វើឱ្យអ្នកជំនាញបារម្ភ បើមេរោគបំលែងខ្លួន និងងាយឆ្លងពីមនុស្សទៅមនុស្ស វាបណ្តាលឱ្យឆ្លងខ្លាំងនាថ្ងៃអនាគត ។ មេរោគនេះលាក់ខ្លួនក្នុងសត្វប្រជៀវរាប់ពាន់ឆ្នាំហើយ និងជាការគំរាមកំហែងស្ងាត់ៗ ដែលពិភពលោកត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ៕

ហ្វីយ៉ាតា ថានាងជាអ្នកលាតត្រដាងការពិតមិនមែនជាអ្នកប្រព្រឹត្តទង្វើអង្គហេតុ

0

ស្របពេលមានការជជែកវែកញែកយ៉ាងច្រើននៅលើបណ្តាញសង្គមស្រាប់តែ ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ចេញមកបង្ហោះខ្លឹមសារយ៉ាងវែងដោយបានបញ្ជាក់ថាខ្លួននាងជាអ្នកលាតត្រដាងការពិតមិនមែនជាអ្នកប្រព្រឹត្តទង្វើអង្គហេតុ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgYBJRx45T9A2hYXBWy8C64srLC702S_RSTyDL1FEAhq6v-rz8lZVA_FrghU2rbfwD812zbDPrtiWHTINzncVYKCX0_MQl4evPOrSaMrsiaTWSXrpelhlijtotG09KSkOPjs1I8Xl3CqI16BGMpsWrTiku7xbnaaTTAKHUm6JRDcBB7bhXNs3gooUErawm/s960/image_2026-01-24_08-50-45.png

នៅយប់ថ្ងៃទី២៣ មករា Queen ហ្វីយ៉ាតា បានបង្ហោះរូបភាពសខ្មៅមួយសន្លឹកជាមួយនឹងខ្លឹមសារថា ការពិតនៅតែជាការពិតនាងមិននិយាយអ្វីក្រៅពីការពិតដាច់ខាត បើនាងចង់រុករកយករឿងអតីតកប់ចោលច្រើនឆ្នាំរបស់នរណាម្នាក់មកវៃប្រហារគេក៏ធ្វើបានព្រោះគ្រប់គ្នាមានរឿងអតីតទាំងអស់ មិនមែនលើលោកនេះមានតែនាងម្នាក់ឯងឯណាដែលមានរឿងអតីត.. ព្រោះនេះជាជីវិត។ បវរកញ្ញារូបនេះបន្តទៀតថា នាងច្បាស់ក្នុងចិត្តគឺនាងមិនមែនអ្នកប្រព្រឹត្តទង្វើអង្គហេតុតែអាចជាអ្នកលាតត្រដាងការពិត ទើបរឿងទាំងនោះកើតមកដែលកន្លងមកពីមុននាងអាចនឹងលោតត្រដាងការពិតដោយឱ្យកំហឹងដឹកមុខ និងសម្ដីមិនសមគួរ ទើបកំហុសអាចបង្វែរមកនាងវិញ តែលើកនេះផ្សេងគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioGRQMRlT4fOBv5aS-0LyYEOyUNUPypCFm2F7d-Hw5QAuFvc54yNJCbWp8jghGeyQ1u3xybmFVID9bbECgXiT5Qh3w7iC59IDZMByMdbYSoBuitB8Wi-5AASnid5gjNWuHp097wwgwC90E0JuzsCJjchEHLFQoEGkKKC-8lBoWX0VbWsPrS1TawpdjrNw3/s1344/image_2026-01-24_08-50-43.png
ហ្វីយ៉ាតា ថាបើរវល់តែយករឿងអតីតវៃបកទៅមករឿងនេះគ្មានថ្ងៃចប់ទេនាងក៏អាចបបួលគ្នាធ្វើដូចគេ តែគ្មានបានអ្វីមកវិញព្រោះវាមិនបានជួយនាងឱ្យប្រសើរជាងមុនឡើយហើយថែមទាំងនាំអ្នកដទៃរងទុក្ខដោយសាររឿងនាងទៀតក៏ថាបាន។ Miss Universe Cambodia 2025 រូបនេះថាការពិត អាក្រក់ ល្អ ស ខ្មៅ មិនពិបាកមើលទេបើមើលដោយការពិចារណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-CdsZ_uJxjuV26v6QlbvO2bBVNgEbAQ68wVJ2sXX4ZepWPJomEK8qPUrLqFerflCdz5vDbTT0gbdYI30mSGqjjhpiedLOLQSJpxqZkLO79vO7qj2f2tEURLV-CTZYumVbxYeINcXGcrezOIyQ5X5g9HHM34TPpKK5vFtVFRnWVZAwwAgZLCydcWh3-HSh/s2048/image_2026-01-24_08-50-44%20(2).png

ភ្ជាប់នឹងរឿងខាងលើនេះ ហ្វីយ៉ាតា ក៏បានលើកពីការប្រលងរបស់ខ្លួនដែលសមិទ្ធផលនាងបានទទួលគឺបានមកពីការអបអរសាទរជ្រើសយកនាងពីប្រជាជនកម្ពុជា។ដូច្នេះ កុំឆ្លៀតឱកាសដែលគេកំពុងព្រួតគ្នាលើនាងដើម្បីយកទៅលាងខ្លួន ហើយលាបពណ៌នាង។ រឿងផ្ទាល់ខ្លួនទង្វើអ្នកណាសាងអីក្នុងខ្លួនយើងដឹងច្បាស់បំផុត កុំទាញរឿងផ្សេង ជាពិសេសរឿងប្រលង និងបុគ្គលផ្សេងៗដែលមិនបានពាក់ព័ន្ធឱ្យមកពាក់ព័ន្ធ ដើម្បីឆ្លៀតឱកាសជាន់ពន្លិចនាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKn8db57yPJVS4kIQVBTTiPTn2XoPTTPTqHMTYdE9u5rd2Tk30AX0F3jZlGU3COfWAGnj4FPeI_LoESvVjcKzTrYrhC6XmQhwdV99urQSeojgTrc7wBWYaZ6PCngN9cGMZSVs4qWl-nOl2WyghXUFd6ciENMRn6v-ffKR1Ec5C0q3WNr6s2Odt2F7-MNrW/s1344/image_2026-01-24_08-50-44.png

ហ្វីយ៉ាតា ថានាងធ្លាប់ប្រើសំលេងការពារកម្ពុជា ឈរជាខ្មែរទោះនៅក្នុងពេលវេលារឺតំបន់ដល់គ្រោះថ្នាក់ដល់សុវត្តិភាពអាយុជីវិតនាងដែលជាស្រ្ដីខ្មែរមួយរូបកន្លងមក យំក្នុងបន្ទប់ទឹកដោយសារតែភាពតានតឹង ព្រោះខ្លាចមិត្តរួមបន្ទប់ឃើញក៏មានដែរ.. ចឹងពេលនេះនាងសុំត្រឹមសំលេងយុត្តិធម៌នៃខ្មែរ ការពារនាងវិញផង។ ហ្វីយ៉ាតា បានប្រើពាក្យចុងក្រោយនៃសំណេររបស់នាងថា នាងធំធាត់មកជាមួយពាក្យថា «រៀនត្រូវ រៀនខុស និងលូតលាស់»៕

ទំនាក់ទំនង វណ្ណដា និង RavenBlaze នៅតែរឹងមាំ

0

ថ្មីៗនេះនៅក្នុងពិធីជប់លៀងខួបកំណើតរបស់តារារ៉េប វណ្ណដា មានសិល្បករសិល្បការិនីដែលស្និទ្ធស្នាលជាមួយគ្នាបានចូលរួមយ៉ាងសប្បាយរីករាយហើយក្នុងនោះទស្សនិកជនសង្កេតឃើញថាក៏មានវត្តមានរបស់ RavenBlaze ផងដែរ។ ការចូលរួមនេះបញ្ជាក់យ៉ាងច្បាស់លាស់ថាមិត្តភាព វណ្ណដា និង RavenBlaze នៅតែបន្តរឹងមាំដដែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXOYtS29yac_FOPgkb2KO4e2xLzMVx6mEteuznaXFV7GZ69OkQWYDc6Mse4JIcONahK-IRdPEwrbhyphenhyphenIhqUkjeS2QMlOwUABmgnqxjfOLWT_FH9YcHtfoo20H5_5Tu-yPfMQy5mAUeVu5Mmm4V5JEiCXu_4FsRGYsNK_QYIp2N0_ZzTucfQ4XFmHIfe7Rka/s2048/image_2026-01-24_09-59-18.png
ដូចប្រិយមិត្តដែលតាមដានវិស័យសិល្បៈជ្រាបមកហើយថាកាលពីខែ តុលា ឆ្នាំ២០២៥ កន្លងមក អ្នកធ្វើ Reaction ល្បីឈ្មោះ RavenBlaze បានបង្ហោះវីដេអូមួយដើម្បីឆ្លើយតបទៅកាន់អ្នកគាំទ្រអំពីការអវត្តមានរបស់ខ្លួនក្នុងនាមជាពិធីករក្នុងកម្មវិធី។ ដោយឆាប់ជឿទុកចិត្តគេពេកនិងខឹងខ្លួនឯងផង វីដេអូនោះត្រូវបានអ្នកមួយចំនួនគិតថា RavenBlaze ទំនងជាអន់ចិត្តជាមួយនឹង វណ្ណដា។ យ៉ាងណាមិញក្រោមមកដោយសារតែមានការជជែកវែកញែកច្រើន RavenBlaze បានស្រាយបញ្ជាក់ថាលោកមិនបានអន់ចិត្តជាមួយនឹង វណ្ណដា ទេពីព្រោះវណ្ណដា មិនមែន អ្នករៀបចំកម្មវិធីឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinCdqIZmcWei7EkLTdD1Uyv0d9I6fBEJxOL_u_lRCUe2dh7yZKj72mOJU9BlZweQ6IsUQNY1AaQYBXalud-RwA_TeTMIuGkR3I8VwEWAuwdpCYUR1dk2IyUBU5qsutY8FPIHZ_kMgLfBXBSd1Fu-hmX_4uioMqULT5du5HLUpHPcmzQ4izJvPa7T8nU_kc/s2048/image_2026-01-24_09-59-19.png

បន្ទាប់ពីរយៈពេល៣ខែមក ពោលគឺនៅយប់ថ្ងៃទី២២ ខែមករា ដែលចំថ្ងៃកំណើត វណ្ណដា គឺអ្នកគាំទ្របានឃើញ RavenBlaze ចូលរួមក្នុងកម្មវិធីជប់លៀងពោរពេញដោយភាពសប្បាយរីករាយ។ លើសពីនេះ RavenBlaze ក៏បានបង្ហោះរូបមួយសន្លឹកជាមួយនឹង វណ្ណដា អបអរកំណើតតារាចម្រៀងរូបនេះដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu7UfepvNSez8mOFmWkwST282qDVL-CKgynJwAFdRxQYaLXBpWqnH1UL6UhlPMA-KUKSaLdokNyjkkXLJe3yRT0R5qLAssbEy4jWMY9Pak9gskjwEhrn9jfpkg7col4RhsC5oZhW1GbvMiWj-wBJ-ueMvotEAU2RkWqSnM457Eej3ZPRq7iGamfkkKCMy3/s2048/image_2026-01-24_09-59-20.png
នេះអាចកាន់តែបញ្ជាក់ច្បាស់ថា ទំនាក់ទំនងរវាង RavenBlaze និង វណ្ណដា ពុំទាន់ទៅណាឆ្ងាយនោះទេ អ្នកទាំងពីរនៅតែផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាបានល្អទោះបីជាកន្លងមកធ្លាប់ត្រូវបានមនុស្សមួយចំនួនសង្ស័យថាអន់ចិត្តចំពោះគ្នា៕

ជឿជាក់លើកម្មផល ពេជ្រ សូលីកា ថាឱ្យមនុស្សម្នាក់បែកគ្នាយូរចរិតនៅតែក្មេងបៀមដៃ

0

រងភាពអយុត្តិធម៌ ការឈឺចាប់ហួសប្រមាណ ភាពអាម៉ាស់ត្រូវគេលាបពណ៌ដោយមិនញញើតដៃតារាចម្រៀង ពេជ្រ សូលីកា ថានាងជឿជាក់លើកម្មផល បុណ្យបាបនឹងសងទៅកាន់ម្ចាស់ដើមគុណនឹង១០។ មិនត្រឹមតែប៉ុណ្ណោះ ពេជ្រ សូលីកា ថែមទាំងនិយាយទៀតថាទោះបីជាបែកគ្នាយូរក្តីប៉ុន្តែបុគ្គលលាបពណ៌នាងចរិតនៅតែក្មេងបៀមដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl2W4fpzga8p_MoGtvo86EJJ1FD-FNhZKMR05dtub4F4h0FPE0XtgbOpkgdPvOC2nrW6Elq5RGNF8wkPhI8MByilDRnphzUOt7E9-wSbcd2wfE83mqZhGaJK-ztLfxdNH4W5_bBfl-nIYH96RVtCttPWSf1lTn8A927kjEnQS83l6mWBFsg_q7YoNGO-Bd/s1908/image_2026-01-23_15-08-06.png

តារាចម្រៀង ពេជ្រ សូលីកា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីបង្ហោះចាក់ដោតមួយនៅលើផេករបស់ខ្លួនស្របពេល ទីនីន កំពុងមានវិវាទជាមួយនឹងបុគ្គលម្នាក់។ នៅរសៀលថ្ងៃទី២៣ មករា ម្ចាស់បទ«ថែការចងចាំ» បានរៀបរាប់ថា «ភាពរងអយុត្តិធម៌និងក្តីអាម៉ាស់ ដែលខ្ញុំទទួលបានច្រើនឆ្នាំកន្លងទៅ ដែលខ្ញុំធ្លាប់ត្រូវបានគេលាបពណ៌ដោយមិនញញើតដៃ ខ្ញុំមិនអង្គុយចាំមើលកម្មឱ្យផលទេ ព្រោះខ្ញុំជឿលើបុណ្យបាប បុណ្យដែលធ្វើចេញពីចិត្ត។ សាងអ្វីវានិងវិលរកម្ចាស់ដើមវាវិញគុណនិង10 ព្រោះរបួសផ្លូវចិត្តខ្ញុំពេលនោះវាធ្ងន់ធ្ងររហូតមិនអាចទទួលការព្យាបាលបានយ៉ាងដំណំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7hXkt_oaNs55Vx-l_WmlaJKjcYwecyH6GRc6kkZAtjJkBAIR9Z0t2Sv006dPhryHM02JKLL4ExDAa6jgrEgzpt28LHIcl3xRxT7wnTKqbhXG4ijYp66J9k3cChe2fGWTBsj7ZCCVPh2EiY8goLZRmyaxpI_-Ug9WgXQRtQILaV7UHPQB38KmAl4FxZIZW/s2048/image_2026-01-23_15-07-58.png
តារាចម្រៀងរូបនេះបន្តទៀតថា «ពេលនោះពិបាកបំផុតគឺខ្ញុំត្រូវប្រឈមមុខជាមួយរឿងការជាន់ឈ្លីកិត្តិយស មើលងាយជេរប្រមាថដែលខ្ញុំមិនបានធ្វើដូចគេចោទប្រកាន់។ ចរិត Scorpio រៀងចរិតចាស់ទុំបន្តិចមិនចូលចិត្តបកស្រាយពីភាពស្អាតស្អំខ្លួនឯងឱ្យគេដឹងឮច្រើនទេ។ ខ្ញុំនៅតែជឿលើពេលវេលា ទុកឱ្យពេលវេលាជាអ្នកធ្វើការ រួចបន្តសាងអំពើល្អដោយមិនរង់ចាំការតបស្នង»។ ពេជ្រ សូលីកា បានសង្កត់ធ្ងន់ថា «បែកគ្នាយូរហើយចរិតនៅតែក្មេងបៀមដៃ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHCXwvHJ0QBfZSURFozyuCrXyjIXd0C8mlWk3eMVslu5JCr5SPELg28zemZrzQSnCZ06fJazSlOVnEoDxYnC1l2J6_KBdrAJV-MQL25o3Xzd3pyjE3oRgDItfGicwhyphenhypheniiPZt6SqX4vMqoe2n2CkAGcq9kF657CehG3Gk_2FmKpdsWtGU0inHRqwPErYsV4/s2048/image_2026-01-23_15-08-05.png
ជុំវិញការបង្ហោះសាររបស់ ពេជ្រ សូលីកា ត្រូវបានគេសង្ស័យថានាងចង់សម្តៅទៅកាន់អតីតមិត្តសម្លាញ់របស់ខ្លួន។ សំណេររបស់ ពេជ្រ សូលីកា ទីនីន ក៏បានចែករំលែកបន្តផងដែរ។ ក្រោយមក ទីនីន បានបង្ហោះសំណេរសូមទោសតារាចម្រៀង ពេជ្រ សូលីកា ចំពោះការប្រព្រឹត្តរបស់ខ្លួនកន្លងមកដែលកាន់ជើងគេស្តីថាឱ្យតារាចម្រៀងរូបនេះខ្លាំងៗ៕

កំពុងដោះស្រាយតាមច្បាប់ Cha Eun Woo ត្រូវបានគេដាក់រហស្សនាមថាជា «មនុស្សឆ្លាតខាងគេចពន្ធ»

0

តារាចម្រៀងនិងសម្តែង Cha Eun Woo កំពុងប្រឈមមុខនឹងរលកនៃប្រតិកម្មអវិជ្ជមាននៅក្នុងឧស្សាហកម្មផ្សាយពាណិជ្ជកម្មដោយមានប្រ៊េនជាបន្តបន្ទាប់បានលាក់បាំងខ្លឹមសារទាំងអស់ដែលទាក់ទងនឹងលោកនៅលើវេទិកាផ្លូវការរបស់ខ្លួនដោយមិននឹកស្មានដល់ ចំពេលមានការចោទប្រកាន់ថាសិល្បកររូបនេះបានគេចពន្ធចំនួនជាង ២០ ពាន់លានវ៉ុន ប្រមាណ១៣.៦លានដុល្លារអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpFzMYAbsCWi8uK52A9MfBKsCQnk15njAxthztQ_yROpqDIu6qgrqSTBMugvj_AhqmDs-h6jjyvkcZ5233qipepttc1vtGsRdtFNZLugw3YmWXY0-lpqBz-OqilM1-YD__WzGcrmQOCbHPHqm441ngJ_at_PPNe6KdrDBVd6ofUvQDZ-_-KSWr5TOCRjVP/s2048/image_2025-08-20_16-18-30.png
ស្របពេលមានការចោទប្រកាន់នេះ Cha Eun Woo ត្រូវបានគេចំអកថាជា «មនុស្សឆ្លាតខាងគេចពន្ធ«ជាមួយនឹងចំនួនទឹកប្រាក់នៃការគេចពន្ធដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមសិល្បករកំពូលទាំង ៦ លើពិភពលោក ជាចំនួនខ្ពស់បំផុតដែលមិនធ្លាប់មានលើតារាល្បីម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ យោងតាម Sports Kyunghyang បានឱ្យដឹងថា Cha Eun Woo ដែលជា «មនុស្សពូកែគេចពន្ធ» មានយុទ្ធសាស្ត្រគេចពន្ធដ៏ស្មុគស្មាញ ល្អិតល្អន់ និងជាប្រព័ន្ធបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigaXDnBT4jXMpubIlhQnAZZKt3ibiG2n7Wb12gvgH7uYqYHOYPRwaZpYYdrGuThVrWzLIczAntKch535frqfzDlqTp3baFo-qaSUFtqB4E5a0eIjylR5PwRIv8V2wWpfaw5oaoEUGp1LX7WrJ2o4KV7psr6kMyz8fBpLsPqHp6ASYL2Irl3Wc1zA1SwVap/s1096/image_2025-08-20_16-18-26%20(2).png

ការលើកឡើងបែបនេះ ដោយសារតែក្រុមហ៊ុនដែល Cha Eun Woo កាន់តំណែងជានាយកផ្ទៃក្នុង និងដែលត្រូវបានបង្កើតឡើងដោយម្តាយរបស់លោកបានផ្លាស់ប្តូររចនាសម្ព័ន្ធអង្គការ ឋានៈផ្លូវច្បាប់ និងឈ្មោះក្រុមហ៊ុនរបស់ខ្លួនទាំងស្រុងនៅក្នុងខែកញ្ញា ឆ្នាំ ២០២៤ ដោយបានផ្លាស់ប្តូរទៅជា The Annie LLC Limited Liability Company។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixmJrtIB424o5aRbyeWufZ7Wb2Fz_WKTRqJIsj4j_0FqIc4HkIJa6HicPjJ2F-nHYkW3VhLMII824JDfyRKLBCK1EVD2u3VvYl3AypcyVNJSOXfvkTsJ0cEsK0Ar98Pv8osCPOXP_KYKzTGhllGgbP-xp5d3PP3PtsuEi2SlXvoVlw5wkClal-T3ZzzYyX/s720/image_2025-08-20_16-18-26%20(3).png
ពីមុនក្រុមហ៊ុនគ្រប់គ្រងរបស់ Cha Eun Woo (ក្នុងទម្រង់ជាក្រុមហ៊ុនភាគហ៊ុនរួមគ្នា) មានទីតាំងនៅ Gimpo ប៉ុន្តែនៅពេលដែលវាបានផ្លាស់ប្តូរទៅជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត អាសយដ្ឋានស្របច្បាប់ក៏ត្រូវបានផ្លាស់ប្តូរទៅ Ganghwa ផងដែរ ជាកន្លែងដែលភោជនីយដ្ឋាន ត្រូវបានគេជឿថាត្រូវបានគ្រប់គ្រងដោយផ្ទាល់ដោយឪពុកម្តាយរបស់ Cha Eun Woo។ មូលហេតុដែល Cha Eun Woo និងម្តាយរបស់ខ្លួនបានប្តូរពីក្រុមហ៊ុនភាគហ៊ុនរួមគ្នាទៅជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតត្រូវបានគេជឿថាគឺដើម្បីជៀសវាងការធ្វើសវនកម្មពីខាងក្រៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6_pggHlCt-2V10kL2XPzhdbaucNVGh2tnDKilu9KHbG-ahX_fxILtzvTQJ2tRI_3kN5F_blzWnzAtf48QK1cTafJC0Z5RsIxpLu8D8Uv9Kts0zMBmBvR2eutklgGMlc9sclHhi_jqBfRqj7D-ONA7DMhe7BsRB0yDS_3rTx3GUoEbMG6uolYsV4osKSQo/s662/image_2025-08-20_16-18-26%20(4).png

យោងតាមបទប្បញ្ញត្តិ ក្រុមហ៊ុនភាគហ៊ុនរួមគ្នា នៅពេលដែលពួកគេឈានដល់ទំហំជាក់លាក់មួយ ត្រូវបានតម្រូវឱ្យឆ្លងកាត់ការធ្វើសវនកម្មគណនេយ្យឯករាជ្យ ខណៈពេលដែលក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតស្ថិតនៅក្នុង “ចំណុចងងឹត” ទាក់ទងនឹងការធ្វើសវនកម្មខាងក្រៅ។ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតមិនមានកាតព្វកិច្ចបង្ហាញរបាយការណ៍ហិរញ្ញវត្ថុទេ ដែលធ្វើឱ្យការអនុវត្តដូចជាការគេចពន្ធពិបាករកឃើញពីខាងក្រៅ។ ការផ្លាស់ប្តូរអាសយដ្ឋានត្រូវបានវិភាគថាជា «ល្បិចកល» ដើម្បីជៀសវាងពន្ធ។ ស្រុក Ganghwa ត្រូវបានចាត់ថ្នាក់ជាតំបន់គ្រប់គ្រងកំណើនក្រោមច្បាប់ផែនការតំបន់ទីប្រជុំជន ដូច្នេះនៅពេលដែលនីតិបុគ្គលទិញអចលនទ្រព្យ ពួកគេអាចជៀសវាងពន្ធត្រា និងពន្ធចុះបញ្ជីដែលយកពន្ធយ៉ាងខ្លាំង (បីដងនៃអត្រាពន្ធមូលដ្ឋាន)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwnq0aaIn1Zl304WCiT1fgQJk_oXWB6QvJ5tCaZ7kOElR9SivEmrX39OCHTacynY4AiqT42chyphenhyphenUVS9-DNsQIsfRXvoV8xgxr-Bi4qSFXkvG0HVsXtRz4hyphenhyphen1Ln8xsEnMZrVFra3ljhvZgTMhn46nFn3VVamRK6k0rygSfPlub1E4ZFvZ4hjoIMHKwlGkw-0/s1104/image_2025-08-20_16-18-26.png

តាមពិតទៅ ក្រុមហ៊ុនក៏ត្រូវបានគេរកឃើញថាបានបន្ថែម «ការជួលអចលនទ្រព្យ» ទៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន ដែលបង្ហាញពីការប៉ុនប៉ងដ៏មានសក្តានុពលមួយដើម្បីទទួលបានការលើកទឹកចិត្តពន្ធ។ ភោជនីយដ្ឋានដែលដំណើរការដោយឪពុកម្តាយរបស់ Cha Eun Woo និងក្រុមហ៊ុនគ្រប់គ្រងបុគ្គលម្នាក់របស់លោក (ក្នុងទម្រង់ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត) តាមពិតមានអាសយដ្ឋានដូចគ្នា ដែលបង្កើនការសង្ស័យថានេះមិនមែនជាកន្លែងធ្វើការពិតប្រាកដទេ ប៉ុន្តែគ្រាន់តែជាអាសយដ្ឋានខ្ចីប៉ុណ្ណោះដែលជាលក្ខណៈនៃ «ក្រុមហ៊ុនខ្មោច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvcoQD_kuskS6APs6tJzcqqxKjrXZPZMljaPxMLPLMux5iPq8cWM0T3NaIwy41n3wpeQo_jrZTkobWJqJO2PJWgFWoRo7pKiXPqT6JV38kcmvduXhdAaLLFvB7FA-YZfiRTU4xuQ70FhnmxqXVSMU2v87sMdOMiVbH14rwAOPckR9t5CNcFXxxbU-QBADN/s2048/image_2025-08-20_16-18-27.png

ដោយផ្អែកលើកត្តាទាំងនេះ សេវាពន្ធជាតិបានសន្និដ្ឋានថា Cha Eun Woo បានបង្វែរប្រាក់ចំណូលផ្ទាល់ខ្លួនទៅឱ្យនីតិបុគ្គលគ្រួសារមួយ ដើម្បីជៀសវាងពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនអតិបរមា ៤៥% ផ្ទុយទៅវិញបានអនុវត្តអត្រាពន្ធសាជីវកម្មទាបជាងប្រហែល ២០% ហើយបានប្រកាសថាខ្លួននឹងប្រមូលពន្ធត្រឡប់មកវិញប្រហែល២០ ពាន់លានវ៉ុន ពី Cha Eun Woo។ តួលេខនេះត្រូវបានចាត់ទុកថាជាតួលេខច្រើនបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េខាងត្បូង ហើយក៏ស្ថិតក្នុងចំណោមតួលេខខ្ពស់បំផុតនៅលើពិភពលោកសម្រាប់ការគេចវេសពន្ធរបស់តារាល្បីៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeBIPMqK5ptPd1uA53MLFgaYXUR29FYzijiYn52TDjKNRafTZqbBAzfVoM0SXoNQlmtGc8TN3Nc0p1TX5ayORX7uiLt8TIDpJ6p4bFlm89nrBsfn1XrORgnVyce7O-KWWS5jvl48vWinku3Y3PjTLZ9Arxxc_sFw7zV-jYLRC83h5Bcc429caOb1rR7N3F/s2048/image_2025-08-20_16-18-28.png

Cha Eun Woo បានចូលបម្រើកងទ័ពកាលពីខែកក្កដា ឆ្នាំ២០២៥ ដោយបម្រើការក្នុងក្រុមតន្រ្តីកងទ័ព។ លោកត្រូវបានជ្រើសរើសឱ្យដើរតួឯកក្នុងរឿង «The Wonderfuls»របស់ Netflix ដែលត្រូវបានគ្រោងនឹងចាក់ផ្សាយនៅឆ្នាំ ២០២៦។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែរឿងអាស្រូវបច្ចុប្បន្ន គម្រោងនេះប្រហែលជាមិនអាចចាក់ផ្សាយតាមផែនការបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1gXgnNrCvPmHuVl8sx2fLtRHxQxLQgiWXqJmbrL0ka0EhcHTJQFKMvVHv-vW-25GaxgL2Usfy1PYgnLJJRdiv1H7iA6pIaf_KkQ0SzzDtWpahj8UFwXC7FyecHVXXo3yYJ1Tgi8hv2a4ZFjJFuFEzWQoy7vukS5r88DebIVp5YcdtoDhHOwKJ-eiu6vOF/s2048/image_2025-08-20_16-18-29.png

ដើម្បីឆ្លើយតបទៅនឹងរលកនៃការរិះគន់ Fantagio បាននិយាយថា «បញ្ហាស្នូលគឺថាតើក្រុមហ៊ុនដែលបង្កើតឡើងដោយម្តាយរបស់ Cha Eun Woo មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាអង្គភាពជាប់ពន្ធស្របច្បាប់ឬអត់។ បញ្ហានេះមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់ ឬវាយតម្លៃជាផ្លូវការនៅឡើយទេ។ ក្រុមហ៊ុននឹងបង្ហាញជំហរតាមរយៈនីតិវិធីផ្លូវច្បាប់ពាក់ព័ន្ធទាក់ទងនឹងការបកស្រាយនិងការអនុវត្តច្បាប់។

សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ ជាទីមនោរម្យសម្រាប់អ្នកចូលចិត្តបោះតង់

0

(ក្រចេះ)៖ សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ មានទីតាំងនៅតាមបណ្តោយដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិចំនួន៣ គឺភូមិជ្រោយបន្ទាយ ភូមិខ្សាប់ទប់ និងភូមិល្អៀត ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ហើយមានចម្ងាយ១៧គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។ តំបន់កោះនេះផ្សារភ្ជាប់ទៅនឹងសក្តានុពលដ៏សម្បូរបែបនៃដងទន្លេមេគង្គ ដែលមានព្រៃព្រឹក្សាធម្មជាតិដ៏ស្រស់ត្រកាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj8dBnXNfJTtubMWxckynbJcBKKzLeSr98Pc4ra7S-V5Tc14XHXqRyBqSeWQMSHZuEp7HqhHCtOTwqWD7DYZKZxh-ntmYVFmQDCPwrgjSG4vZMnboJ48L2O-F1XXyVwKJ9x8IyBq8BStyRGAD9x4Oeyen6T3wK6AfSXo_TnveOiXlIHLiPzztXtwG90qcl/s1080/photo_2026-01-24_12-24-35.jpg
សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ បើកការទទួលស្វាគមន៍ភ្ញៀវទេសចរ នាក្នុងរដូវប្រាំងប៉ុណ្ណោះ ចាប់ពីខែធ្នូ រហូតដល់ខែមេសា ព្រោះរដូវវស្សាអាចមានទឹកលេចល្ហល្ហេវ។ សហគមន៍នេះសំបូរទៅដោយសក្តានុពលទេសចរណ៍បែបធម្មជាតិជាច្រីនរួមមាន៖ ព្រៃឈើ សត្វស្លាប កោះខ្សាច់សក្បុស សត្វព្រៃ(សត្វក្តាន់) ទេសភាពព្រៃលិចទឹកទន្លេមេគង្គ និងសូម្បីតែសត្វផ្សោតដ៏កម្រក៏មានវត្តមានក្នុងសហគមន៍នេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpmLpgKAueEOnAYWUG6Z-EC6W3a1ztwIsO7pf-0SQPxvA9yLxy3mblJWT63hYuyyz4czeGD7j2UjQwYiQSXkbjuNtCnx8i4V1VfKWbYQ0ccwDcY4OoSLz45T7-qqQyJGPYYKmKuyf4XiTK80ie9O87KA89-9OhaRTFAxFgVib1kHi2VT4Mzb_K9rrG0gB7/s1280/photo_2026-01-24_12-24-37.jpg
តំបន់កោះទេសចរធម្មជាតិនេះ កោះមានចំនួន ៥ ដូចជា៖ កោះព្រហ្មចារី កោះព្រីង កោះក្របី កោះអន្លង់ទន្តា និងកោះខ្សាច់ ហើយក្នុងកោះនីមួយៗ មានសណ្ឋានខុសៗគ្នា និងមានភាពទាក់ទាញស្រដៀងគ្នាដែរ។ នៅទីនោះ ភ្ញៀវទេសចរអាចជិះទូកមើលទេសភាពព្រៃលិចទឹក ទស្សនាសត្វស្លាប សម្រាកលំហែរពិសារអាហារជួបជុំ ងូតទឹកកម្សាន្ត បោះតង់នៅតាមកោះស្អាតៗជាច្រើន ស្ទួចត្រីកម្សាន្ត និងជាកន្លែងមើលថ្ងៃលិចដ៏ស្រស់ស្អាតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZEkK10x2f-iM2sW2_kZtBnrSJD7hlUGb-h_-GuSKs7lCqBx_s8LOZJabpzd7S6M2oSybYtzhVUdl_Dkk3xefwr1NCld9NwRXKx9IqGuoDWw6ZD4_sEnUt3K6KxzSxNGHflUGqYVN3rblQZumfqy7b85SBYlK8toNRzLAGCKmsJWaOloUNUb8SPCr7p4h6/s1280/photo_2026-01-24_12-24-38.jpg

សម្រាប់ការធ្វើដំណើរទៅកាន់សហគមន៍នេះ ភ្ញៀវទេសចរត្រូវធ្វើដំណើរតាមទូកកាណូតកាត់ដងទន្លេមេគង្គ នៅកំពង់ចម្លងឫស្សីចារ-ជ្រោយបន្ទាយ ដើម្បីបានឆ្លងទៅដល់សហគមន៍អេកូទេសចរណ៍មួយនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCi2gwAbimJgMJF5_V-xGsHE6QnyCgL7AmDuCqWLvbJh4BWyAfpmGNGH7vP1zuNOnNQhrB_XWIMa7p1Aqn_OR4wZuAwfqT61LlY_h4AbzLRPg2sYukTqpeACtCEwpiKPaTVeiNHDwHiOm3-utTMvXSGUW9QWrI7oWEt6yUQCBSdLshBnQJVNWoVP4aX5pw/s900/photo_2026-01-24_12-24-40%20(2).jpg
សូមជម្រាបថា ក្នុងសហគមន៍នៃតំបន់អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយនេះ ក៏មានតំបន់អភិរក្សសត្វផ្សោត និងមានសត្វផ្សោតដែលជាប្រភេទសត្វកម្រផងដែរ ព្រោះទីតាំងសហគមន៍ស្ថិតនៅជាប់នឹងរមណីយដ្ឋានអន្លង់ផ្សោតតែម្ដង ដូច្នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចមកទស្សនាសត្វផ្សោត និងដើរលេងក្នុងតំបន់រមណីយដ្ឋានអេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយនេះដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFvnut0F79JvDk1DNrSszUx-d8_7l6qPs6ZN8gM3i542hmsSdJLUQA5jA-At-vODhPj2JTYlcdF3OPofe-JnyCTjRZnP7l7JxZYXiyniRryh0aF-CU7loEGcoRKVvQ2IusHtf7aVxU8ccigLe_s4_J2QfE1KpmYA9a0RDyUNyg68G9I0Nu1YYUrs2tRFZI/s1280/photo_2026-01-24_12-24-40.jpg

ទីនីន លែងនិយាយច្រើនតទៅទៀតនៅលើបណ្តាញសង្គមត្រៀមចាត់វិធានការតាមផ្លូវច្បាប់តែម្តង

0

ថ្មីៗនេះសហគមន៍អនឡាញបានប្រទះឃើញការបង្ហោះជាច្រើនទាំងសំណេររួមទាំងវីដេអូរបស់ ទីនីន ជុំវិញរឿងរកាំរកូសកំពុងមានវិវាទជាមួយបវរកញ្ញាម្នាក់។ មានការបង្ហោះខ្លឹមសារជាច្រើន ទីនីន បានចេញវីដេអូមួយដោយបញ្ជាក់ថានាងមិនចង់ក្លាយជាមនុស្សបំពុលសង្គមនោះទេប៉ុន្តែរឿងនេះនាងនឹងបន្តដំណើរតាមផ្លូវច្បាប់វិញម្តងដោយប្រកាសថាការប្តឹងនេះមិនយកលុយនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4JcAHpRpDw0ukInOzPYylj3yBHvqfjkNYZiD4MO7nZtd95tq3lXbxdhcliMty9i6pmMLOlheB-FGaVR4onYarhAmzakzS4xx1yfG9FCiNdw79PX5DOqTWqoOpqrs7ReXqyM8CCHHsI7-8Te1YGYYgyLtYnRTQFnfC0Lnrz0FPJs0kbkITkpYp1HnkpD_w/s1446/image_2026-01-23_14-02-12.png
តាមរយៈវីដេអូដែលបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកនៅថ្ងៃទី២៣ ខែមករា ទីនីន បាននិយាយថា សម្រាប់វិវាទនៅលើបណ្តាញសង្គមនាងសុំផ្អាកតែត្រឹមនេះពីព្រោះនាងមិនចង់ក្លាយជាបុគ្គលបំពុលសង្គម។ ទោះជាយ៉ាងណា ទីនីន បានបញ្ជាក់ដោយច្បាស់លាស់ថាបញ្ហានេះមិនបញ្ចប់នោះទេដោយនាងនឹងដោះស្រាយគ្នាតាមផ្លូវច្បាប់មួយទៀត។ ជាមួយគ្នានេះ ទីនីន បានស្នើសុំការចូលរួមជាមតិយោបល់ពីមេធាវីអំពីទោសនៃការថតសំឡេងរូបភាពគេដោយមិនឱ្យម្ចាស់ខ្លួនដឹង និងលួចថតវីដេអូរបស់គេក្នុងពេលវេលាផ្ទាល់ខ្លួន តើស្ថានភាពទោសនោះដល់កម្រិតណា ហើយដំណើរការក្តីយ៉ាងដូចម្តេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn3KtIhMKF1j6GELgETPDCN-KBXBozhS-Ii2pb9joAqC7QZz_-3N7iWXJuhaj3HHduML9xEwS1TmJRUAc_tE6WeOHqOJS_3S3CoUw2ky3AXgBRLolVYsq7M_oCTYzsr7z5ff3O7LTqqYs6XdcWOjums9wry-7IXMDFX9GZlaSkH9d5Cyjb2tsEyboKL38T/s2048/image_2026-01-23_14-02-11.png

អ្នកលក់អនឡាញមានប្រជាប្រិយភាពរូបនេះក៏បានសម្តែងការដឹងគុណទៅកាន់អ្នកគាំទ្រខ្លួនដែលនៅខាងនាង ជឿជាក់លើនាង ហើយនេះក៏ជាចរិតពិតរបស់នាងផងដែរ។ ទីនីន ថានាងនឹងបន្តរឿងនេះទៅតាមផ្លូវច្បាប់ដោយសារតែម្តាយរបស់នាងមិនអាចទទួលយកនូវពាក្យសម្តីទាំងប៉ុន្មានដែលបុគ្គលនោះនិយាយដាក់នាង។ ការដំណើរការតាមផ្លូវច្បាប់នេះ ទីនីន បានបញ្ជាក់ថានាងមិនប្តឹងយកលុយនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg6lpIjWYE4CQSO8ZsQZKAsbwngOk1DRVZ98KswVY9l8JfxObnFhOnRvWMBUOXMSZgN2JzfbJ84uBfXCpYhMhDKRo9zgW-wTH45zE6CEAci9ZizV-LWQk4wKjEEN6L3-4p9ttzUagawL8A1lsEzItWYSUi0EeEMeylLPjC6lfQW6RxHK8PxsJJl3q9-rDg/s1471/image_2026-01-23_14-02-10.png
ក្នុងភាពចម្រូងចម្រាសនេះ ទីនីន បានបង្ហើបថាបុគ្គលដែលនាងកំពុងមានវិវាទក្តៅគគុកជាមួយគ្នានេះគឺជា Queen ដែលចូលចិត្តបង្ហោះបែបជាភាពវិជ្ជមាន ហើយនាងខំទុកចិត្តគិតថា Queen កែខ្លួនទើបចែករំលែករឿងដែលមិនបង្ហាញទៅកាន់មហាជនឱ្យដឹងបើជាក្បត់ទំនុកចិត្ត និងចោទប្រកាន់ថានាងផិតក្បត់ តោងកូនគេអ្នកមាន ទាំងនាងមានសមត្ថភាពអាចទិញឡានតម្លៃរាប់ម៉ឺនដុល្លារបានដោយខ្លួនឯង។ មិនត្រឹមតែចែកចាយរឿងនាងប៉ុណ្ណោះទេ ទីនីន បាននិយាយថា Queen នោះថែមទាំងនិយាយបំផ្លើសនាងទៀតផង៕