Home Blog Page 1037

តើរថយន្តអគ្គិសនីអាចបង្កគ្រោះ.ថ្នាក់ដល់ជី.វិតដែរឬទេ នៅពេលស្ថិតក្នុងអាកាសធាតុភ្លៀងផ្គរ.រន្ទះ?

0

មនុស្សមួយចំនួនមានការងឿយឆ្ងល់ថាតើការជិះរថយន្តអគ្គិសនីអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតដែរឬទេ នៅពេលដែលយើងបើកក្នុងអាកាសធាតុភ្លៀងផ្គររន្ទះបែបនេះ? ខណៈអ្នកខ្លះជឿថាការជិះរថយន្តអគ្គិសនីគឺអាចបណ្តាលឱ្យឆក់។ ទោះជាយ៉ាងណាបើយោងតាម Get Green Now ការជិះរថយន្តអគ្គិសនីពេលមេឃភ្លៀងមិនបណ្តាលឱ្យឆក់នោះទេ ហើយក៏មិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតដែរ។ រថយន្តអគ្គិសនីគឺដូចគ្នាទៅនឹងរថយន្តសាំង នៅពេលជួបនឹងភ្លៀងផ្គររន្ទះ ពួកគេគឺមានសុវត្ថិភាពខ្លាំងណាស់ក្នុងការធ្វើដំណើរនៅអាកាសធាតុមានព្យុះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjexCen97ChVWlnhfkt21FCS1dwH001q2ZOy8SyMU1P0PXkXVoK3ZMDju-boHrQbYpqhyhVNKVWhlschK-uRRSxtoyylDk1myss3cWBwX3BZzdzVk0bsnvrtS4y16tlZv31iH1yPW5hZAHGJXE-v_br3tTbJpsxg1vC8wDD3lyhCjIoWLTvc3zC_W5s_0Y/s2400/Can-you-charge-an-electric-car-in-the-rain.webp

យានជំនិះគ្រប់ប្រភេទ រួមទាំងរថយន្តអគ្គិសនី ត្រូវបានរចនាឡើងតាមគោលការណ៍ទ្រុង Faraday ដែលជាវាលអេឡិចត្រូម៉ាញេទិកសរុបនៅខាងក្នុងរថយន្តគឺសូន្យ។ រចនាសម្ព័ន្ធបិទជិតរបស់រថយន្ត វ៉ុលត្រូវបានបង្កើតតែលើផ្ទៃ ហើយបន្ទាប់មកបែកខ្ញែកស្មើៗគ្នាទៅនឹងដី។ លើសពីនេះ រថយន្តអគ្គិសនីក៏ត្រូវបានបំពាក់ដោយមុខងារត្រួតពិនិត្យវ៉ុលផងដែរ នេះនឹងជួយរកឃើញវ៉ុលលើស ប្រសិនបើរថយន្តត្រូវរន្ទះបាញ់ វ៉ុលនឹងការពារថ្មដោយស្វ័យប្រវត្តិ ការពារហានិភ័យនៃការដាច់សៀគ្វី និងភ្លើង ដូច្នេះហើយរថយន្តទាំងអស់មិនងាយនឹងរន្ទះបាញ់ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJxH0NnsSZbXplsnZ14AmDbExFK-RnarwNzmlypUbKzKhuJI1X7FY3kpdSsVSJvC4nslMvlljX6JOD4mrSfbLXwIPjmGqmw_mparKfD6gnCclzb_RZAFAbsNe6oWzVcNHufh4s54v_v9ZoyRUcS9AMJZWQ2fti4HIIniMNFG76PWAOI_C3vNOH6lp9gNQ/s800/photo_2024-06-06_14-34-07.jpg

ទោះបីជារថយន្តអគ្គិសនីមិនមានគ្រោះថ្នាក់អំឡុងពេលបើកក្នុងអាកាសធាតុព្យុះភ្លៀងក៏ដោយ ក៏មនុស្សមួយចំនួននៅតែឆ្ងល់ថាតើវាមានសុវត្ថិភាពក្នុងការសាកថ្មពេលមានព្យុះឬទេ? សម្រាប់ចម្លើយនោះគឺ ស្រដៀងគ្នាទៅនឹងការបើកបរដែរ។ ការសាកថ្មរថយន្តអគ្គិសនីនៅផ្ទះ ឬនៅស្ថានីយ៍សាកថ្មសុទ្ធតែត្រូវបានធានាផងដែរនូវសុវត្ថិភាពខ្ពស់ ទោះបីជាស្ថិតក្នុងស្ថានភាពភ្លៀងធ្លាក់ខ្លាំង ឬរន្ទះក៏ដោយ។ ស្ថានីយ៍សាកថ្ម និងប្រព័ន្ធសាកថ្មត្រូវបានរចនាឡើងជាមួយនឹងមុខងារការពាររន្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_RPpAmCwW8VNy-ObbX-_OCCezFgds-HCN_tfwQkEKFK46CD87KI87g0nTlbul1gtVLtUf4vQD4IxY0QAtva2gs1tr0ZHpP-aqwG_wTFbMAZr923D83PcQbF1ahH6oRlWVFKM_nUDUaZVUacwp1ZzoMJK5PIZwUX66H8pRnHb2Viaz9ZxXXTDdUxSwOlY/s590/ev-charging-myths-busted-4575127.jpg

លើសពីនេះ វាក៏ការពារការខូចខាតធ្ងន់ធ្ងរនៅក្នុងព្រឹត្តិការណ៍នៃបាតុភូតដូចជា សៀគ្វីខ្លី ឬការផ្ទុះភ្លាមៗអំឡុងពេលសាកថ្មផងដែរ។ ហើយកញ្ចប់ថ្មរបស់យានជំនិះអគ្គិសនីតែងតែមានទីតាំងនៅក្រោមរថយន្ត ដែលជួយកាត់បន្ថយចំណុចកណ្តាលនៃទំនាញ និងធ្វើអោយស្ថេរភាពប្រសើរឡើង។ ទន្ទឹមនឹងនេះរូបរាងរបស់រថយន្តអគ្គិសនីក៏ការពារមិនឱ្យទឹកចូលក្នុងបន្ទប់ថ្ម សំបកខាងក្រៅការពារគ្រឿងអេឡិចត្រូនិច និងចំណុចទំនាក់ទំនងសំខាន់ៗ។ ហេតុនេះអ្នកមិនចាំបាច់បារម្ភអំពីសុវត្ថិភាពរបស់រថយន្តអគ្គិសនីទៀតទេ ព្រោះវាត្រូវបានការពារយ៉ាងល្អឥតខ្ចោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBNjT9MYlnEMs4tRvLUGqX8hOorpUDJbNcAQPSAZ7UxlmdmWGbNnt-WvaNXPJwB3TZX72rWF8-vFT2_YEi3VspcXZNHQLPJnHzoeK9s8hzzgDLzhinrD917fNh9LwqmCAboMY5ILssqx20o6mox9ffZkmIdhd6-1r7EVymjMTAGsSr0w72SUnAC3gPY9U/s1280/photo_2024-06-06_14-34-33.jpg

ហេតុអ្វីត្រីប្រភេទនេះលោតផុតពីផ្ទៃទឹករហូតដល់៣០ម៉ែត្រ?

0

ត្រីមួយប្រភេទអាចលោតផុតពីផ្ទៃទឹករហូតដល់៣០ម៉ែត្រ ប្រសិនបើមាន សត្រូ.វ ដេញធ្វើបា.ប ឬមានហេតុការណ៍អាស.ន្ន កើតឡើង ។ វានឹងប្រញាប់ហែលទឹកយ៉ាងលឿនបំផុត បន្ទាប់មក វាក៏លោតឱ្យផុតពីផ្ទៃទឹក ដោយត្រដាងព្រុយនៅសងខាងខ្លួនរបស់វាឱ្យធំ ដែលមើលទៅស្រដៀងគ្នានឹងសត្វចាប ឬយន្តហោះកំពុងចេញដំណើរ ។ ហេតុនេះ ទើបគេដាក់ឈ្មោះវាថា ត្រីហើរ (Flying Fish) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRuN4vHSd5UhM5MjTmyAguXIE2hMCIEN-n_98pYTtab8RmBEd1hWw1nb48Va-PsgF3igdsX-bxpC73E4dSjfTjYYos5CsBXO5VAmfE7h0SPNN-ezeI1pQimBkwIXeosnSsgc_kUqA7rzH4rKcltG0E_Kud61ZVNfwPR6KVzUXhUyg-mbMp4alvyf5pE5U/s1718/Flying-fish-over-ocean.jpg

លើសពីនេះ ក្នុងអំឡុងពេលលោតចេញពីទឹក វានឹងលាតសន្ធឹងកន្ទុយរបស់វាព្រមគ្នា ដើម្បីគ្រប់គ្រងកម្រិតការហោះហើរ ។ រីឯរូបរាងរបស់ត្រីហើរ គឺវាមានដងខ្លួនមូលវែង, មាត់តូច, គ្មានធ្មេញ និងមានព្រុយរឹង ។ ព្រុយត្រចៀកបានលាតសន្ធឹងរហូតដល់ព្រុយខ្នង ខណៈព្រុយកន្ទុយរបស់វាមានរាងដូចសម ដោយព្រុយទាំងសងខាងមិនស្មើគ្មាទេ គឺព្រុយផ្នែកខាងក្រោមវែងជាងខាងលើ ។

ត្រីហើរ ត្រូវបានគេចាត់ទុកថា គឺជាត្រីមានទំហំតូច និងមានប្រវែងមិនលើសពី៣០សង់ទីម៉ែត្រ ។ ត្រីប្រភេទនេះភាគច្រើនរស់នៅក្នុងសមុទ្រត្រូពិច និងសមុទ្រក្នុងតំបន់ក្តៅទូទាំងពិភពលោក ហើយវាតែងរស់នៅក្នុងផ្ទៃទឹកស្ថិតនៅមិនឆ្ងាយប៉ុន្មានពីឆ្នេរសមុទ្រ ។ ត្រីហើរភាគច្រើនមានដងខ្លួនពណ៌បៃតង ឬពណ៌ខៀវស្រអាប់ ខណៈពោះវាពណ៌ប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcjlS1_cwbtN_rGxFLog86xKoD1utL7USXAlKeh_VjTrw2OcwPAdsQXWOWX23gSH4Cs2rLIKlDnXDU322WpiUx7spx5ZhfEPMwwmjTAtgkEoeefEB2C4nFlWPdX0RxAhwHVyEepUozJvXPXely_JYTCv-5x0k1HlzcYopW5tju1qZbKD3zEuGSamZaj3o/s1280/photo_2024-06-06_14-06-48.jpg

វាជាត្រីមានលក្ខណៈពិសេសខុសប្លែកពីត្រីផ្សេងៗ ហើយវាតែងតែប្រមូលផ្តុំគ្នាជាហ្វូង ព្រមទាំងស្វែងរកចំណីនៅជិតផ្ទៃទឹក ។ ត្រីហើរមានភាពរហ័សរហួន ប៉ុន្តែពេលវាផ្អើល ឬចង់គេចពីហេតុការណ៍អាក្រក់ វានឹងលោតចេញពីទឹកឡើងទៅលើក្នុងកម្ពស់រហូតដល់៣០ម៉ែត្រ គឺស្រដៀងនឹងយន្តហោះកំពុងហោះឡើង ឬដូចសត្វស្លាប ។

ទោះយ៉ាងណា វាអាចលោតផុតពីទឹកបានខ្ពស់ ឬទាប គឺអាស្រ័យលើទំហំដងខ្លួន និងពេលវេលា ។ វាប្រើប្រាស់ព្រុយត្រចៀកដែលមានទំហំធំខ្លាំង ដើម្បីជួយឱ្យវាអាចលោតឡើងលើបានខ្ពស់ ខណៈត្រីខ្លះទៀតក៏មានព្រុយធំនៅរន្ធគូទផងដែរ ។ គេបានប្រទះឃើញត្រីហើរប្រមាណ៥០ប្រភេទក្នុងទឹកសមុទ្រទូទាំងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJhnBzGmlFt8l8vNVbAdn-SpKTn49GVIx0nynm7hATISSY256QcOy4prRx4VaAApwtE8WIBunioqS2LBhIuu_W44lwtagH5mjN8D-9nmttGpD3RIYPXiq-ewi2Bd_MGGH07d06TtH7u63702wh8844_5rIG73hwTKKD4JAPFlIIqNzb3AUSd63o2bkQwk/s705/Some_image.width-800.857e6da.jpg

ត្រីហើរអាចលោតបានជាមធ្យម គឺចាប់ពីកម្ពស់៧ម៉ែត្រ ទៅ១០ម៉ែត្រ និងមានល្បឿនប្រមាណ៦៥គីឡូម៉ែត្រក្នុង១ម៉ោង ។ វាអាចនៅស្ងៀមលើអាកាសបានយូរបំផុតចំនួន១០វិនាទី ។ ក្រោយពីបន្តពូជរួច វាបានបញ្ចេញពងនៅក្រោមស្មៅ ឬកាកសំណល់អណ្តែតតាមទឹក ដើម្បីឱ្យកូនៗរបស់វាញាស់នៅទីនេះ ៕

ពលរដ្ឋអាមេរិកឆ្លងមេរោគពីផ្លែតាសក់រាតត្បាតរហូតដល់២៥រដ្ឋ

0

សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋរស់នៅរដ្ឋចំនួន២៥ របស់សហរដ្ឋអាមេរិកបានឆ្លងមេរោគ «Salmonella» ពីផ្លែតាសក់ និងបណ្តាលឱ្យមានរោគសញ្ញាពុលចំណីអាហារ ។ អាជ្ញាធររាយការណ៍ថា មានអ្នកឆ្លងជំងឺនេះយ៉ាងហោចណាស់ ចំនួន១៦២នាក់ ក្នុងនោះមនុស្ស៥៤នាក់មានអាការៈធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5IHTdaCX2IVtNTuu-7N88xEJJGwlmyq8FKcADKzFDFxldGH4OMDLWF64ya4LCVtsxrabqE3iFtwl65qXKNYyFd7KS_9SDQp_dK7MsQZDPVNr1jgT6aJZxAC1UtHLZB9LktF2_IimKJjMefcDbVyWKfULrwJDUG0Sz_WtX5kaFhC9vQljaoxe_SccqVy4/s972/Feds-investigate-possible-link-between-whole-cucumbers-salmonella-outbreak.jpg

មន្ត្រីមកពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិក ព្រមទាំងមន្ត្រីសុខាភិបាលរបស់រដ្ឋចំនួន២៥ ក៏ដូចជាមន្ត្រីនៅក្រុងវ៉ាស៊ីនតោន បានបង្កើនការស្វែងរកប្រភពផ្ទុះឡើងនៃមេរោគ Salmonella ពាក់ព័ន្ធនឹងផ្លែតាសក់ ក្រោយពីអ្នកឆ្លងមេរោគនេះមានរោគសញ្ញាពុលអាហារចំនួន១៦២នាក់ ក្នុងនោះមនុស្ស៥៤នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។https://1734811051.rsc.cdn77.org/data/images/full/447959/cucumber.jpg?w=811?w=430

ចំណែកលទ្ធផលការស្រាវជ្រាវជំហានដំបូងបង្ហាញថា មេរោគនេះទំនងជានៅលាយឡំជាមួយផ្លែតាសក់របស់ក្រុមហ៊ុន Fresh Star Produce ។ ហេតុនេះ អាជ្ញាធរបានប្រកាសប្រមូលផ្លែតាសក់មកវិញ ដែលគេបានដាក់លក់នៅរដ្ឋចំនួន១៤ កាលពីដើមខែមិថុនា ឆ្នាំ២០២៤ ។

ទោះយ៉ាងណា អាជ្ញាធរអាមេរិកនឹងត្រួតពិនិត្យយ៉ាងលម្អិត ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៃការឆ្លងមេរោគ Salmonella ។ មេរោគនេះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត ជាពិសេស កុមារ, អ្នកមានសុខភាពខ្សោយ និងមនុស្សចាស់ ខណៈអ្នកមានរាងកាយរឹងមាំ ពេលឆ្លងមេរោគនេះនឹងកើតគ្រុនក្តៅ, រាគរូស, ក្អួតចង្អោរ, វិលមុខ និងឈឺពោះ ។ រីឯអ្នកខ្លះទៀត មេរោគនេះបានចូលក្នុងសរសៃឈាម និងកើតអាការៈធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEl3hg6efd1PujalT4ucReTADNaS8TJfTijrRZ4l0DmPEJ-V0bH7kavWrRDZhQqoglWh6b56iqL8WhWOGCvWiBW24b6bCUeeT8uwL3ppOxbvgrvq2fWCOJllOacivmEAL_5ImGkfHUIVLFm1uHlqqdPCkSKU2vPjAaLJhZfxStp58P7vAJ9gBHLPMigw4/s620/nudsaq-b88507757z.120150908160639000gndbt1l3.10.webp

គេបានប្រទះឃើញពលរដ្ឋអាមេរិកឆ្លងមេរោគនេះលើកដំបូង កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ ក្រោយមក វាបានឆ្លងរាតត្បាតជាបន្តបន្ទាប់ រហូតដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ ក្នុងទីក្រុងវ៉ាស៊ីនតោន, រដ្ឋអាឡាំបាម៉ា, អាខាន់ស៊ុស, ផ្លររីដា, ម៉ាសាជូសេត, មីឈីហ្គេន, ញូវយ៉ក, មីនីសូតា, អូហៃអូ, ផេនស៊ីឡាវ៉ានៀ, ថឺននេសស៊ី, តិចសាស់, វីជីនៀ និងរដ្ឋជាច្រើនទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq301usOirIz9dYOa3CBL_m6cnm08aOeQ8Vc-jlmyto7JPlf1X3dZfuaqqBv9naqUYNrDlMgzGfjVtESu7pyu3yZiiXS_j0_-ML7qJ7wkbpLlu3cpKbtI-711Ei8Gn7wwG1eXUTtTlP6p7oaVJqUwyUT0LOStOZdlL1bi_kbKHr_C-QvQeUmvIbqMqRFU/s1920/p-3-91134783-cucumber-recall-salmonella.jpg

ជាមួយគ្នានេះ ភ្នាក់ងារ Centers for Disease Control and Prevention (CDC) និង Food and Drug Administration (FDA) ក៏បានស្រាវជ្រាវពីការឆ្លងរាតត្បាតរបស់មេរោគ Salmonella មួយករណីទៀតដែរ ដែលមានមនុស្សឆ្លងចំនួន១៥៨នាក់ នៅរដ្ឋ២៣ ដើម្បីពិចារណាថា តើការឆ្លងមេរោគទាំងពីរករណីនេះពាក់ព័ន្ធនឹងអាហារដូចគ្នាដែរឬទេ ៕

ច្បាស់ការ! កាលបរិច្ឆេទនៃការសាងសង់ព្រែកជីកហ្វូណនតេជោ

0

ថ្លៃងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖”គម្រោងព្រែកជីកហ្វូណនតេជោ តម្លៃ១៧០០លានដុល្លារសហរដ្ឋអាមេរិក នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK_dicYNzZ0c1odxWfGyVxydSA3AvwtFlZVs263wXGPlL4COHk9R_E1dser0tBK0WquWd85Oa0ixJ-zdKuuk9s9OvBEF_qlw-YzeJdorE6O6fmsMgqfXsFZcRWkxZWL32HEzDbLHgQHXusMqZGCJzcgHQWbqJBNhMY7ztYbI7WTjq7SC-QlXXqDJaK7FE/s970/64671b4dbcf60_1684478760_medium.jpg

ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ដោយរាប់ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហុីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL5WA6iO2NwJUe_xItyhpqnPHhyphenhyphen3l0xh-8NSWgKxu_pM3zqFUwuPPEELTQmUVrin1n1aKMlO0c5fDUWP66-MYisQrmd4NIpcpRxyaHykiuKlL54GQgC50O7WVqZe9jiVi4NEPPue2Ruw_enNLPQBFlJqLZnZ3w-ATscIR2hrfs2ZRM1iRyEjggkumtjP4/s970/64671b4edccd0_1684478760_medium.jpg

ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXUz4ECpqVDq5yH3C3TmJF8LrxQHN54nnIlnmJacxf0xsrsZ1ZqW_1mU2WP23AiCtWX8tOBEPMgNRNQwUHivMXLxKhbxsL8uBRe5v9TvJ58ZeHf9cX0g2PqABSPblx1OvhmzSxfO0jWwbnqD6y-bnJBu56UWlZG5Sl1o919Nq9jTE6COEwRoAbcXgY5lY/s970/64671b4f7c7d6_1684478760_medium.jpg

គម្រោងនេះនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង, សាងសង់ស្ពានចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមានបំពាក់សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់ទន្លេផ្សេងៗទៀតផងដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg77j7tA6rVIjIWxfL9-V1oo_X4T2h-hAwLFj4kF4G1fl-pGSkMmypk68RlCIpv-CFNi2AvgWpHDUIhLT_R5B-fpgHTjGtvtWP5bshsfFXhR642x0IyP0EwwYO5aMmIprntKTXepsAIao9EYD9OdoM_PGO7a01TSezyUUd60tUXUtuddfDCGBak_CjRn8/s970/64671b50299a6_1684478760_medium.jpg

ឆ្ងល់អត់? ហេតុអ្វីបានជាមនុស្សប្រុសចូលចិត្តព្យួរសោរថយន្តនៅចង្កេះខោ?

0

ជាការពិតណាស់មនុស្សស្រីមួយចំនួនតែងគិតថា បុរសដែលព្យួរសោរថយន្តនៅចង្កេះខោគឺចង់បានការចាប់អារម្មណ៍ពីនារី និងដើម្បីឱ្យដឹងថាគេមានឡានជិះ។ ទោះជាយ៉ាងណាការគិតបែបនេះគឺមិនត្រឹមត្រូវនោះទេ តាមពិតការព្យួរសោរថយន្តនៅចង្កេះខោគឺមានអត្ថយោជន៍ជាច្រើន ដែលមនុស្សស្រីមិនដឹង។ ដូច្នេះនៅក្នុងអត្ថបទនេះនឹងប្រាប់អ្នកពីមូលហេតុដែលមនុស្សប្រុសចូលចិត្តព្យួរសោរថយន្តនៅចង្កេះខោ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii3xQmXBhRTQcUDcHIYFVYGWhkYBYJPNfyWl15iIb6rgvSea83CvX_cgyVrz0wkmy8nxnn6tCsoD1v0JexyB94gzuychg-ZfXz5hLauB9Px8ZPptysxC87m7rcIJ0uk56DYn_Ivnyo6KTY6Hx2bZ8u8cCIXSbJ7nDeIiaTTGZLqRoCMsi3r65BXWACrTQ/s1000/nTTs3L5.jpg

១.ជួយការពារការភ្លេចភ្លាំង៖ មនុស្សប្រុសជាច្រើនតែងមានទម្លាប់យកសោរថយន្តរបស់ពួកគេដាក់នៅជុំវិញចង្កេះខោ។ នេះគឺជាទីតាំងដែលអាចមើលឃើញយ៉ាងងាយស្រួល និងងាយស្រួលក្នុងការដោះស្រាយ ដោយរបៀបទុកដាក់បែបនេះនឹងជួយការពារការភ្លេចភ្លាំង ប្រសិនបើអ្នកទុកសោនៅកន្លែងផ្សេងទៀតនោះអ្នកនឹងភ្លេច។ ជាលទ្ធផលបុរសជាច្រើនតែងចូលចិត្តយកសោរថយន្តរបស់ខ្លួនដាក់ជាប់នឹងចង្កេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIGzwcWmrWGxCwVbck9IoDsbr71DHc69O6o-m0pC5-2DL7CWRpJYdwXNYkl10co3TJqHlH2F12x0kllZySUe4eq2XRdz_H81jEjHafDi3cRnIYBltm6DmlTyobaUH_Qbgn-txWRPiiRPJVCkPrlG3kh6wrPN0Pm1CDSGuYnlYp1J7J_PMYEbJyrG8GUUA/s640/photo_2024-06-06_12-56-44.jpg

២.ងាយស្រួលក្នុងការរើស និងប្រើប្រាស់៖ មិនមែនគ្រប់សោរថយន្តទាំងអស់សុទ្ធតែដូចគ្នានោះទេ ដោយសោខ្លះចាក់រថយន្តដោយផ្ទាល់ ហើយខ្លះទៀតបញ្ជា។ ការដាក់សោរថយន្តនៅចង្កេះធ្វើឱ្យអ្នកប្រើងាយស្រួលក្នុងការយក ដោយមិនចាំបាច់ចូលទៅក្នុងហោប៉ៅខោរបស់អ្នកទេ ឬការស្វែងរកវានៅក្នុងកាបូបរបស់អ្នកធ្វើឱ្យអ្នកឈឺក្បាល គ្រាន់តែដោះវាចេញពីចង្កេះខោ នោះអ្នកនឹងអាចប្រើវាបានភ្លាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7LGkvrf0BLt07Y3UFBXTp79ESzj9dVEWDFq5YN_1b-m5kXZRtA5u8lPhctXjbOabf_UtYqhA99f7KhSJb5b7GMmN0D9UoMUKIuqu2kNdOJS2JIHFfTw7Z4SfgkqrwUz6M85IDIhCAznznNa9UHP3pQpJp3CsBnJvvsRLceVvUO31f4rDHYrFNg5KO__w/s800/photo_2024-06-06_12-57-36.jpg

៣.កាត់បន្ថយការខូចខាតដល់ហោប៉ៅខោ៖ សោរថយន្តមួយចំនួននៅតែជាសោដែលមានរាងស្រួច អាចធ្វើឱ្យហោប៉ៅខោខូច ឬធ្លុះ។ ដូច្នេះការព្យួរសោរថយន្តនៅចង្កេះខោ គឺអាចជួយកាត់បន្ថយការខូចខាតដល់ខោ។ លើសពីនេះទៀតវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្រួល ហើយការអង្គុយក៏ងាយស្រួលដែរ។ បន្ថែមពីនេះវាក៏ជួយកាត់បន្ថយការកោស ឬការខូចខាតដែលអាចកើតមានលើសោផងដែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN700cQoQpVODehoY2BXGtPHolWdPfsYxczKWrzhF71aMOJM6Ay4NgwXvSZZSfBnWcGuVyhn_vXQLUZroXV4EBJWvynpjTgRWp-9xxihaKynkB7xnaKVDnXS8KmeCXfZfevRPOGNl4wN59Af-ZUG2C4o-OHubLOLxTXB5F9eFPNW2bQmMejI8rv5nWwHA/s810/photo_2024-06-06_12-58-44.jpg

៤.ការពារការចុចប៊ូតុងដោយចៃដន្យ៖ សោបច្ចុប្បន្នគឺជាសោបញ្ជាពីចម្ងាយ ប្រសិនបើទុកក្នុងហោប៉ៅខោ ឬកាបូបស្ពាយ អាចត្រូវបានប៉ះពាល់ដោយឧបករណ៍ផ្សេងទៀត ធ្វើឱ្យឧបករណ៍នោះប៉ះនឹងសោចុចប៊ូតុងដោយចៃដន្យ បណ្តាលឱ្យឡានបើកដោយខ្លួនឯង។ ដូច្នេះការទុកដាក់សោនៅចង្កេះរបស់អ្នកអាចការពារការចុចប៊ូតុងដោយចៃដន្យ៕

ពិនិត្យសុខភាព ហើយទទួលបានថ្នាំវីតាមីនដោយឥតគិតថ្លៃ ពីកីឡាការិនីស្រួង ភាវី

0

កីឡាការិនីស្រួង ភាវី ដែលតែងតែជួយដល់កុមារ និងសកម្មភាពសប្បុរសធម៌ ពេលនេះអ្នកនាងបានបន្តនៅការចែកជូនថ្នាំវីតាមីន និងពិនិត្យសុខភាពជូនដល់ពលរដ្ឋទាំងអស់ដោយឥតគិតថ្លៃ នៅអង្គការពន្លឺអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL7i9DtDMX6jnVTUY2nw9aX8p53Xp9gFWWrAafc62ptQO0Rmmlo76EliC7tGffA-aYOTD18AMhokXMIIXOhbY5PS4fdFTpj_yklvkrbt6CYTbSxUUGb-4pEwhfIOq7QHfBCsqfAAvxSct0KuqZB80R_8GVvkL3Ihkli8k1IVurfdSHTlCL349kg0vXAe8/s1385/447681342_2137838046578606_8166726806593536288_n.jpg

បើតាមរយៈហ្វេសប៊ុករបស់ កីឡាការិនីស្រួង ភាវី បានលើកឡើងថា៖”ទទួលស្វាគមន៍ប្រជាពលរដ្ឋខ្មែរទីជិតទីឆ្ងាយទាំងអស់មកទទួលពិនិត្យសុខភាព ដោយអត់គិតថ្លៃនិងទទួលថ្នាំវីតាមីនទៅញ៉ាំដើម្បីជំនួយសុខភាពហើយសារអាកាសធាតុ ក្ដៅប្រជាជនយើងពាង្គកាយចុះក៏ខ្សោយត្រូវការទទួលថ្នាំវីតាមីន
មកចុះភាវី ចែកជូន ឱ្យបានគ្រប់ៗគ្នាភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង១០ព្រឹក ដល់ម៉ោង5ល្ងាច ទីតាំងនៅអង្គការពន្លឺអនាគត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl3wOUEI5-AtQqhyphenhyphenvuDxCMzDv-w3WSpTwf38HUCdbddT119Wt3jEVhO9iMZare2zPwdVylb7J0HdiCdD8ozxf51u-XJjgb6QzPmSPGx-8ozJt5Gsc-s8FY7zLBKLCIkRF6x_eleRlOo6Q2YJ4DO9mNcwjp8WEiBUKRmthr_8PuxQ_k9HOLcj2Xj-6YKtM/s2048/447886120_2137835593245518_880691238865649787_n.jpg

គួរបញ្ជាក់ថា អ្នកនាង ស្រួង ភាវី កើតនៅថ្ងៃឆ្នាំ១៩៩០ នៅទឹកដីខេត្តកំពង់ចាម ដែលបច្ចុប្បន្នទីនោះ បានប្រែក្លាយជាខេត្តត្បូងឃ្មុំ។ អ្នកនាងបានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅប្រទេសកូរ៉េខាងត្បូង តាំងពីអាយុ ២០ឆ្នាំ ។ អ្នកនាងបានចំណាយរយៈពេល ៧ ឆ្នាំ ដើម្បីក្លាយខ្លួនជាកំពូលកីឡាការិនីស្នូកឃ័រ ហើយបច្ចុប្បន្នអ្នកនាងបានក្លាយជា កីឡាការិនីជម្រើសជាតិកម្ពុជាពោរពេញដោយទេពកោសស្យ ផ្នែកប៊ីយ៉ាការ៉ុម៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTMYPWiMd1y5blMveCDg8gUK2bBhDgOK2FEa9ZU4IzYEdc5i-jyv-2iez012m8i43aX8_zKioQN9KrUePDcXYKIIJXoyhYTZA9zvlYA90RmpNhHPeN1aiRHOZtVMoaGSSii9J5zOPd6p28WsBkZDOEwSYkrJRvT6n9qUTeR1Zc8rBVAGYRwT8hFNIEBvA/s2048/447895484_2137838313245246_5724920079465004126_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif_5xnuq3P_zcsZQEHzu-Uuh_deAZtpVwaJB7VojXa6wssDl-oMwwfuQ-BGpdWeuKwfqI69y8fdKOigYnqm3jZybEaZPHKOjsQxUk7HTuzMv-2aI2kdR_cWjXBop4EFRUsne1tP8i6BZLNe5drIsLDy25qP9XRVtzyLAkZ6Q1sXZJ526aqn5E1TQIeKiI/s2048/447899177_2137838376578573_158548085649474161_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAUA1MvPX0d1OhAkXn0_yPj6EWYACIjtic3VYCp4WmGryFkKxododmBB2fLSqMW2GjywrhyJBpc7w9OMIHlyzncislqVgOSSvxbnmbtRWaVYdenMDTnzgE0FW4OVCHHm0k0k9sUdhQIOFeZRdKz7kEy9TOIwzYh5SXF47xIuxfFJrGn_tYAScBvyeRdBI/s2048/447964182_2137838249911919_6402064758703148178_n.jpg
 

ចុមយក្សស្ងាត់ៗ! G-Dragon ត្រូវបានតែងតាំងជាសាស្រ្តាចារ្យពិសេសមួយនៅសាកលវិទ្យាល័យនេះ

0

កូរ៉េខាងត្បូង៖ បន្ទាប់ពីបាត់មុខមួយរយៈពីការចោតប្រកាន់ពាក់ព័ន្ធនឹងគ្រឿង.ញៀន ហើយទាមទារបានភាពស្អាតស្អំមកវិញ មេក្រុម BigBang គឺ G-Dragon ថ្មីៗនេះស្រាប់តែបង្ហាញខ្លួននៅក្នុងកម្មវិធីផ្លូវការមួយ ដោយស្នាមញញឹមបន្ទាប់ពីត្រូវបានតែងតាំងជាសាស្រ្តាចារ្យពិសេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រជាតិ និងបច្ចេកវិទ្យាកូរ៉េកម្រិតខ្ពស់ (KAIST)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi98O6_ghLjMuKUvSWNvk6U4Ac4V2gVnC1QLQqXeCsB9qBUwOEVBtnW_nlIjcaBDxFwOMLJjm5DzxLWQUwrNsHq1prEFtWgJnxSSsec-6ylcbF99TmG9QGZLQGpBzVgnMszVcQ2_9vlCNcxpB-Uujzaq62r-S2hUtxXxEI-CXtKR1KeaNJ13dR-3D0aJ1Q/s2500/G-Dragon-2023.png

យោងតាម Koreaboo កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ នេះនាយកនៃសាកលវិទ្យាល័យបានតែងតាំងតារា K-pop G-Dragon ជាសាស្រ្តាចារ្យក្នុងគោលបំណងពង្រីកការប្រកួតប្រជែងជាសាកលនៃវប្បធម៌កូរ៉េដោយបញ្ចូលជាមួយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលត្រូវបានអភិវឌ្ឍនៅ KAIST ទៅជា K-content។ ដូច្នេះតារាវ័យ ៣៥ ឆ្នាំរូបនេះនឹងចូលរួមចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ក៏ដូចជាបង្រៀននិស្សិតបរិញ្ញាបត្រក្នុងវគ្គសិក្សាមួយរបស់ KAIST រយៈពេល ២ ឆ្នាំចាប់ពីថ្ងៃទី៤ មិថុនា ២០២៤ រហូតដល់ថ្ងៃទី៤ មិថុនា ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzOPtaStfDWIDgzIDR6QXvdoqVaXBthmZ05NqQme4aJw-lMjLZ4B4fM0Bj1PxNWQNovVpwPPGOkFg1ny5UlmBAdDjyVzNnrK6KGtVwrMIoaH-WgnLgu_LogMbOZV-CZZpvr4oIBqXXJYOdtMd4Cvt_cpRWIhN6ZDHNcw7M0BTviNesu5wvIOJGA5sBVWQ/s1200/KBN%20Feature%20.png

ការសិក្សានេះគឺផ្តោតសំខាន់ទៅលើការបង្រៀនទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យាថ្មី បញ្ចូលទៅក្នុងវិស័យវប្បធម៌របស់កូរ៉េ ដើម្បីពង្រឹងវប្បធម៌កូរ៉េលើឆាកអន្តរជាតិ។ ក្នុងថ្ងៃដដែលនោះ G-Dragon ក៏ទទួលបានងារជាទូតសុឆន្ទៈរបស់វិទ្យាស្ថាន KAIST ផងដែរ។ តារារូបនេះបាននិយាយថា “ខ្ញុំមានកិត្តិយសណាស់ដែលបានធ្វើជាសាស្រ្តាចារ្យរបស់ KAIST ដែលជាសាលាដែលបង្កើតនូវទេពកោសល្យផ្នែកវិទ្យាសាស្ត្រជាច្រើន។ ខ្ញុំទន្ទឹងរង់ចាំជាយូរមកហើយ នៅការសហការគ្នាដ៏អស្ចារ្យរវាងអ្នកជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យាល្អបំផុត និងអ្នកជំនាញការកម្សាន្តរបស់ខ្ញុំ”។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEi-SLOuhMCZ08G2cysWZxP068VE6wQwmuQ-wxN21cmKFedafRqwS4mAa8t3i-JkZcconwlJbwBLfhAlzgjjybpbHrlwRhyphenhypheneYaANiBvZKa-GPi32qS0E_lDvlNqKs17OvllcDXgiIXTdOOnQKeCdgMqH7yNpSiO4U0air7ltQkUCSXYl5M875uGi6Y_ww/s2560/VW-g-dragon.webp

គួរបញ្ជាក់ដែរថា KAIST គឺជាសាកលវិទ្យាល័យស្រាវជ្រាវជាតិដែលមានទីតាំងនៅ Daejeon ប្រទេសកូរ៉េខាងត្បូង បង្កើតឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងឆ្នាំ ១៩៧១ ជាស្ថាប័នសាធារណៈ វិទ្យាសាស្ត្រ និងវិស្វកម្មដំបូងគេរបស់ប្រទេស។ សាកលវិទ្យាល័យនេះគឺជាផ្ទះសម្រាប់និស្សិតពេញម៉ោងជាង ១០,០០០ និងអ្នកស្រាវជ្រាវមហាវិទ្យាល័យចំនួន ១,៣០០ នាក់៕

ហ្វីលីពីនជម្លៀសពលរដ្ឋចេញពីតំបន់ភ្នំភ្លើង និងលុបចោលការហោះហើរ

0

ប្រទេសហ្វីលីពីន ៖ អាជ្ញាធរហ្វីលីពីនបានជម្លៀសពលរដ្ឋរស់នៅក្បែរភ្នំភ្លើង និងលុបចោលជើងហោះហើរផងដែរ ក្រោយពីភ្នំភ្លើង Kanlaon ដែលស្ថិតនៅចំណុចកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះជាថ្មីរយៈពេល៦នាទី កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ។

សារព័ត៌មាន Bloomberg រាយការណ៍ថា ភ្នាក់ងារតាមដានគ្រោះមហន្តរាយជាតិរបស់ហ្វីលីពីន បានប្រកាសដាស់តឿនពលរដ្ឋអំពីគ្រោះថ្នាក់បណ្តាលមកពីការផ្ទុះភ្នំភ្លើង Kanlaon កម្រិត២ ក្នុងចំណោម៥កម្រិត ព្រមទាំងបញ្ជាក់ថា ភ្នំភ្លើងនេះបានផ្ទុះនៅត្រង់ចំណុចកំពូលស្ថិតនៅប្រជុំកោះ Negros ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7wvuNTwkW3EqvmpFVAWeF3KO-QTdH7WJHN97GvSFVJhpsSfhkaX0rjAK9Q1CFR0Fwh1Y5DPLpRPn0VRYgdErnrLTRY1FEt9J59Jj9BCHeAJYaK7PYcD14nUkjM88yda4vCHsN_pTAVWMW3Y4Ede2bpNpIDnkEcQo9IPRUZJXUyXd0-QbEJHw7mfbwHWo/s1280/photo_2024-06-05_13-57-22.jpg

វិទ្យាស្ថានផ្នែកភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានបញ្ជាក់ក្នុងរបាយការណ៍ចុងក្រោយ ដែលចេញផ្សាយកាលពីថ្ងៃទី៣ ខែមិថុនា ថា ការផ្ទុះភ្នំភ្លើងនេះបានបង្កើតផ្សែងភ្លើងសាយភាយឡើងទៅលើបរិយាកាស រហូតដល់ជាង៥គីឡូម៉ែត្រ ហើយវាបង្កើតកំដៅចាប់ពី២គីឡូម៉ែត្រ ទៅ៣គីឡូម៉ែត្រ ចុះពីលើភ្នំទៅទិសខាងត្បូង និងទិសអាគ្នេយ៍ ។ កំដៅនេះលាយឡំជាមួយឧស្ម័នក្តៅខ្លាំង, ផេះ និងកំទេចថ្មភ្នំភ្លើងដែលផ្ទុះចេញមក និងហូរទៅបរិវេណជុំវិញភ្នំយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYQldUHuoo34Awt0oFfEYKh4se8Anzt_0GyEB_9_LzZRBCcpkjLEoQq6l6vaMU_qrtAr2ChfX_UcnhAtzPKMxfdV8LIIxPMv8CZOQDnWbmOAmivPJPZscDMMWFtxDerh51NIgtIX4jt3b8UysjvhuGCv3vTn8v_EpzxSFQtNCODm095hHA0-FvPo6_f_U/s810/photo_2024-06-05_13-57-14.jpg

កន្លងមក អាជ្ញាធរហ្វីលីពីនពុំបានប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីតំបន់ភ្នំភ្លើងទេ ប៉ុន្តែលើកនេះ ភ្នំភ្លើង Kanlaon បានផ្ទុះអស់រយៈពេល៦នាទី និងបណ្តាលឱ្យកំទេចភ្លើងធ្លាក់រាយប៉ាយនៅបរិវេណជុំវិញ ទើបអាជ្ញាធរបង្កើនការជម្លៀសពលរដ្ឋ យ៉ាងហោចណាស់ចំនួន២.៨០០នាក់ ទៅកាន់ជម្រកបណ្តោះអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXG85s8Kjl59DoKKEVtDAnQDlaCvwjl3I4V-dXn0pEGruXB8AvnCLFWrBJB7RZyqq_bD4ePM8uCjIPkEkgMCSbeDIV-UT9MNVZ228lfAdpVcn9NQUUWHJphXzlx4iiWCTZ8igH7gKLIqb7IV_voxO6M55CUBbkJeZGBMY7F9QTXY_qSqd9rmp8YHs_AJ4/s1280/photo_2024-06-05_13-57-11.jpg

សារព័ត៌មាន GMA News របស់ហ្វីលីពីនរាយការណ៍ថា លោក Jose Subasco អភិបាលក្រុងខាឡេអន បានបញ្ជាឱ្យជម្លៀសពលរដ្ឋរស់នៅក្បែរតំបន់ភ្នំភ្លើង ប្រមាណ៣គីឡូម៉ែត្រ ទៅ៤គីឡូម៉ែត្រ ។ រីឯក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines និងក្រុមហ៊ុន Cebu Pacific បានប្រកាសលុបចោលជើងហោះហើរជាច្រើនក្នុងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnAyxCOEQVRhEZeMeGLs32lSdoMfGRqV4-6a6cq-3rb9y-SljhNC1wFCN9B8oCPr_tJqhIJcEiNLIGHHGdw2N7MDemHmiDZubCiSPk2OT8-dAfC16q3SyGPBsnETSsR-SiWbrHu7DvYDCWYMzU2k8tQHrj7p-Lruqk0NFOrhyo8SlWE4YRKmO43qKEd-c/s1280/photo_2024-06-05_13-57-07.jpg

គួរបញ្ជាក់ថា Kanlaon គឺជាភ្នំភ្លើងមានកម្ពស់ខ្ពស់បំផុតនៅប្រជុំកោះ Negros និងជាភ្នំខ្ពស់បំផុតនៅប្រជុំកោះ Visayas ។ វាមានកម្ពស់២.៤៦៥ម៉ែត្រ លើសកម្រិតទឹកសមុទ្រ និងជាភ្នំខ្ពស់ក្នុងលំដាប់ទី៤២ លើពិភពលោក ។ កាលពីខែធ្នូ ឆ្នាំ២០១៧ ភ្នំនេះធ្លាប់បានផ្ទុះម្តងហើយ ៕

ដំណឹងល្អ! អ៊ីស្រាអែលប្រកាសផ្តល់រង្វាន់ធំដល់អ្នកដែលអាចទំនាក់ទំនងជាមួយសត្វបាន

0

ប្រទេសអ៊ីស្រាអែល ៖ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យមួយបានប្រកាសផ្តល់ប្រាក់ចំនួន១០លានដុល្លារអាមេរិកដល់អ្នកអាចទំនាក់ទំនងជាមួយសត្វ ឬអាចនិយាយជាមួយសត្វយល់គ្នាទៅវិញទៅមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkWjYcV-sT3rIGn3uwD0UZ-977vm3zpuXPc1qklib5n_jF-_Ynqb57CwouYACJQbKIb8yZAYmStr0aEpNp938uyWD_1G_aVjZ8AxG1ga7uaAfP-qTSgJxW4i9dLTPiilF9EMGHxPmg8zyOcPGx3uJkaxe1LLT7Ffwf72Pq5MWe2FyM2BZWnOGyaTWmYAw/s615/0_GettyImages-1415581583.webp

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យា Tel Aviv University នៅប្រទេសអ៊ីស្រាអែលប្រកាសថា ពួកគេនឹងផ្តល់ប្រាក់រង្វាន់ដល់ការស្រាវជ្រាវអំពីសត្វ ឬបុគ្គលណាម្នាក់ដែលអាចរកវិធីទំនាក់ទំនងជាមួយសត្វណាមួយ មិនថា ឆ្មា, ឆ្កែ ឬសត្វផ្សេងទៀត ។

ពួកគេកំណត់ថា វិធីទំនាក់ទំនងជាមួយសត្វនេះ គឺត្រូវពិសោធន៍ឱ្យឃើញថា បុគ្គលនោះអាចទំនាក់ទំនងតាមបែប Two-way Inter-species Communication ។ បើនិយាយងាយៗ គឺត្រូវបង្ហាញឱ្យឃើញថា បុគ្គលនោះ និងសត្វអាចយល់ពីគ្នាទៅវិញទៅមក ឬដូចគ្នានឹងមនុស្សជជែកជាមួយមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4CHf8rkDzRz-y6s2RUVzqeb1dTC562Rj2ytkySsrJquqVJv-56G44kNi1MIaLred_gsbMHqxlnlexaaDFfSOU7pnxKLFPs2n69lvWCefe9k2-hMRpGsc_NQTrZ2Ke75AIA_4zBkn3PcGHf669Y5TYPDYFyLl7FW0wxe7nhjSeiktuuWfCnqeQ4rSv25Q/s1360/animal-communicator-explains-why-you-feel-such-a-strong-connection-to-your-pet.webp

ចំណែកការផ្តល់ប្រាក់រង្វាន់រហូតដល់១០លានដុល្លារអាមេរិកសម្រាប់អ្នកឈ្នះ គឺដើម្បីឱ្យយកប្រាក់នេះទៅបន្តការស្រាវជ្រាវអំពីសត្វ ឬប្រកបអាជីវកម្ម ។ ហេតុនេះ បើបុគ្គលណាម្នាក់ទទួលបានជោគជ័យក្នុងការប្រកួត គេនឹងចាត់ទុកថា គឺជាការរីកចម្រើនផ្នែកបច្ចេកវិទ្យាមួយលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHnM3rYp09TYrmq8i70zPj7Lp7BT0qGFh3FGbHg08TTPQHRDtvE23yJ0PoIo0XaOFSTbtOk61Yp70yOy7cGLxF_uJ7_RPHeGUJbkRLAefzbjAco7AKpTifEHnK7v_ElJxaPvgICg1-QJtNvhXaa8xaBVM3uuZ4x1GjK8R62P8QC1A0ChIjg-vMDzWBiLY/s1500/cat-petting-purring-0919-getty-9cd85a4c32aa417b9d171e2b1188a02b.jpg

ទោះយ៉ាងណា ពួកគេពុំបានកំណត់អ្វីច្រើនទេក្នុងការទំនាក់ទំនងជាមួយសត្វ គឺអ្នកចូលរួមប្រកួតអាចប្រើប្រាស់វិធីអ្វីក៏បាន ដើម្បីពិសោធន៍ពីការទំនាក់ទំនងជាមួយសត្វបានពិតប្រាកដ ។ លើសពីនេះ អ្នកចូលរួមប្រកួតអាចប្រើប្រាស់បច្ចេកវិទ្យា AI មកជួយបាន ហើយការផ្តល់រង្វាន់ជាប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្នុងគោលបំណងទាក់ទងបេក្ខជនមកចូលរួមប្រកួតឱ្យបានច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL1avFQYwUApeB-9JdvvOlgbRbR_RdBdv3hSJjUYL6tCfr4NnUDTtXn_hNys1fT2wd1n7IC3gCsYRjVBPAS4b01-f-c8KlJreS_CdmfrMolFdRRN53Iq4Pk67O6roLJESqfPVaq_E2zZErxoj7IW0oZM2v047tF6Ec6hIj8M0Du06r8Teu1xb3t7ahFY0/s1999/Unbreakable-Connections-15-Ways-to-Build-a-Strong-Bond-with-Your-Pet-1.jpg

ហេតុនេះ បើបេក្ខជនណាអាចទំនាក់ទំនងជាមួយសត្វបានមុនគេ គឺនឹងទទួលជ័យជម្នះក្នុងការប្រកួតខាងលើ ព្រមទាំងទទួលយករង្វាន់ធំផងដែរ ។ ក្រោយពីការប្រកាសស្វែងរកអ្នកមានសមត្ថភាពពិសេស វាធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងពីរង្វាន់ធំ ប៉ុន្តែមតិខ្លះនិយាយថា ពួកគេជជែកជាមួយឆ្មានៅផ្ទះពុំដឹងរឿងផងថា វាត្រូវការអ្វី ៕

ករណីបាត់អត្តសញ្ញាបណ្ណ ឬខូចចង់ធ្វើថ្មី គួរធ្វើដូចម្តេចទើបបានថ្មី?

0

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋខ្មែរដែលបានកើតនៅក្នុងប្រទេសកម្ពុជា ដែលវាមានសារៈសំខាន់ក្នុងការសម្គាល់ខ្លួន និងប្រើប្រាស់សម្រាប់បំពេញការងារប្រចាំថ្ងៃ។

ក្នុងករណីដែលបាត់អត្តសញ្ញាបណ្ណ សាមីខ្លួនត្រូវដាក់ពាក្យបណ្តឹងបាត់និង ពាក្យស្នើសុំទុតិយតា (ស្នើសុំបោះពុម្ពថ្មី) នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទីលំនៅអចិន្ត្រៃយ៍ ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ថតចម្លង។
ចំពោះទីតាំងដែលត្រូវយកពាក្យបណ្តឹងបាត់ និងពាក្យស្នើសុំទុតិយតា មកដាក់ស្នើសុំបោះពុម្ពអត្តសញ្ញាណប័ណ្ណម្តងទៀតបាន គឺសាខាអត្តសញ្ញាណប័ណ្ណ ផ្សារអ៊ីអន២ សែនសុខ ដោយរយៈពេល៣០ថ្ងៃ។

ដោយឡែកចំពោះសញ្ញាបណ្ណដែលខូចចង់ធ្វើថ្មី តម្រូវឱ្យសាមីខ្លួនអាចយកទៅស្នើសុំទុតិយតានៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ឬសាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារអ៊ីអន២ ឬសាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បសស ឬនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។

ចំពោះឯកសារដែលត្រូវយកទៅពេលបាត់អត្តសញ្ញាបណ្ណ ឬខូចចង់ធ្វើថ្មី រួមមាន៖

  • សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ដែលចេញដោយមន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ឬ ចេញដោយសាលាក្រុង ស្រុក ខណ្ឌ ដែលបានចុះបញ្ជី ឬចេញដោយនាយកដ្ឋានអត្រានុកូលដ្ឋាន
  • សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ច្បាប់ដើម ឬច្បាប់ចម្លងមានបញ្ជាក់ត្រឹមត្រូវតាមច្បាប់ដើម)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrUNCHgAhVX-YxHMstPu43WYQeh7o7DJEv4GCqYlM6mOMxVxGlviE4HzFqc9nE0zKA1hguW7UR_HzmLZNpx_SfC65XPv6xnhck538Wv05CojSYp5jJfat91LJo_5W5Vf_Jj2Ldaf2VeS2USxyNyTCZ_NSaEr0DSlcnmS51mDQgteDs2HWpXyzqesCjLbQ/s1014/photo_2024-05-13_11-39-25.jpg