សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថាតារាសម្តែងស្រី Qiao Xin បានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយកូនប្រុសរបស់មហាសេដ្ឋីអចលនទ្រព្យមកពីទីក្រុង Shenzhen ភាគអាគ្នេយ៍នៃប្រទេសចិន។ តារាស្រីរូបនេះកាលពីមុនមានពាក្យចចាមអារ៉ាមស្នេហាជាមួយនឹង YangYang។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD1yTZGlrK_5rcZNgdSjwxIiDyxT8dZh9__N_Nm0FfMKQsqDCj2oQDWZlxa6iDA4yvDmfiyJ7-3T1wKsZXPrdh7FthorH3L9CY85tr_LcTqNle0xbNOaA6ThfVibxh_k0RiV0pBzgisYaRToMwflqFBOqL7k8rSXiKJz9pmEBWxiQWAGuHvVXXdMiJth_0/s646/image_2024-07-19_13-47-21%20(2).png

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា តារាសម្តែង Qiao Xin និងអ្នកស្នងមរតកមហាសេដ្ឋីនេះត្រូវបានគេឃើញជាមួយគ្នានៅប្រាសាទ Kiyomizudera ក្នុងទីក្រុង Kyoto ដែលត្រូវបានគេជឿថាជាផ្នែកមួយនៃដំណើរកម្សាន្តរបស់ពួកគេទៅកាន់ប្រទេសជប៉ុន។ គូស្នេហ៍មួយគូនេះ ត្រូវបានគេចាត់ទុកថា ជាគូដ៏ល្អមួយ ទាក់ទងនឹងរូបរាង និងប្រវត្តិគ្រួសារ ព្រោះថាតារាសម្តែងស្រីរូបនេះត្រូវបានគេនិយាយថាមកពីគ្រួសារមានធនធានមានឪពុកម្តាយទាំងពីរ ជាសហគ្រិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT35FeA2o0CpQiyNNnptGeHvZ4CT-psXllAMMiPlxcFtIna2BAq9ayVsQVG2KElC55Ln_aV8cXgYYo9iYmfAwLg0biPSOHQ02-ynCnvBuFa690aPkJn6-PFcEDSf1W7dXDEZcw9v-qMY3wIIrjuqnS0F5Y7GvPfShWzrsCuAFBKWd9Uj_OfbAok52WL96r/s960/image_2024-07-19_13-47-21%20(3).png

ការលើកឡើងថានាងជាកូនស្រីអ្នកធូរធាព្រោះកន្លងមកគេបានប្រទះឃើញនាងទៅសាលារៀនដោយជិះរថយន្តទំនើប ហើយរស់នៅក្នុងវីឡាដ៏ប្រណីតមួយក្នុងទីក្រុងសៀងហៃ។ លើសពីនេះ តារាស្រីរូបនេះត្រូវបានគេរាយការណ៍ថាជាម្ចាស់វីឡាតម្លៃរាប់លានដុល្លារនៅប្រទេសកាណាដា និងរថយន្តទំនើបៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTfQRQWjHK8LKG-aBNwYSdzCiuHhr-Kn5GSr4XU2pCu4gULGhSg4bKEh5cgUiYD_Ll5hvC8ayhinE4HZvsmqVfmMW4yQPDhS0kduubZ_W_P2JM-yKlN_RjY0E37F1m5kXsIgTVJWzCWgV_DLOiHhkSqg3gQv6Kk_n8Do-lAZRlszH-4bwB5aprGRu-v6p-/s688/image_2024-07-19_13-47-21%20(4).png

ទន្ទឹមនឹងនេះដែរ គូស្នេហ៍របស់តារាសម្តែង Qiao Xin ត្រូវបានគេរៀបរាប់ថាមានរូបរាងសង្ហា និងកម្ពស់សមល្មម។ លោកត្រូវបានគេរាយការណ៍ថាបានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យអន្តរជាតិដ៏ល្បីមួយ ហើយចូលចិត្តធ្វើខ្លួនសាមញ្ញៗ។ រហូតមកដល់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើនអំពីទំនាក់ទំនងថ្មីរបស់ Qiao Xin ប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយពីនាងផ្ទាល់ ឬស្ទូឌីយ៉ូនោះទេថានាងមានទំនាក់ទំនងស្នេហាឬបានរៀបការរួចហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOQA1f-rRbslwxoy_grAWSplQ3klPmwA_y3ZB7FVksByGdGgGs3HqtVfI9HP_yIU99CwDO_pTUyA9m4EcSviGk4qeeo1mmh52M9dDXTYXcia6kTwCn01TSryx15jhoZ8lNpAYvWLm5neRJ7NRcDJzBWSOD-yzxJtu5GVgLEQrekT0dPFwo_fl76Gtjh0b3/s753/image_2024-07-19_13-47-21%20(5).png

គួរបញ្ជាក់ថា តារាសម្តែង Qiao Xin មានអាយុ ៣១ ឆ្នាំគឺជាអតីតនិស្សិតនៃនាយកដ្ឋានសម្ដែង Central Academy of Drama ដ៏ល្បីល្បាញរបស់ប្រទេសចិន។ នាងទទួលបានការទទួលស្គាល់សម្រាប់តួនាទីក្នុងរឿងភាគទូរទស្សន៍មានចំណងជើងថា «Nirvana in Fire» ក្នុងឆ្នាំ ២០១៥៕