Home Blog Page 1038

ស្មារតីខ្មែរតែ១ វឌ្ឍនៈ ប្រ៊ូវើរី នាំយកផលិតផលខ្មែរទៅឆាកអន្តរជាតិ និងទទួលពានរង្វាន់ជាច្រើនពី Monde Selection ប្រចាំឆ្នាំ២០២៤

0

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងគណៈគ្រប់គ្រងក្រុមហ៊ុន បានធ្វើដំណើរទៅទីក្រុង វ៉េនណា ប្រទេសអូទ្រីស ចូលរួមកម្មវិធីទទួលពានរង្វាន់ Monde Selection ប្រចាំឆ្នាំ២០២៤ ដើម្បីទទួលមេដាយមាសចំនួន ៧ និងពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality Trophy ចំនួន២ ដែលផលិតផលរបស់វឌ្ឍនៈ ប្រ៊ូវើរី ទទួលបានពីស្ថាប័នដែលត្រូវគេទទួលស្គាល់និងផ្តល់តម្លៃមួយនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg93QBchzMDg6AeTtFFAh3iMSgMH7hcYAVzl_QCA0zUWI25vHh-SJevC5R9_xRC_YpHoSgNvuQMYA3S7Zj9-fQswLwkDULzF529sR3h2eO_DjP40SkwdsodYPPercGDab4VQV32ZA0nqwtb-8JbqYEHhM7j_YumBqHlsz359q4LS2GJmH2kvUuY4Uijir0/s4096/20240603_081033_736.jpg

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី សូមចែករំលែកភាពរីករាយជាមួយអតិថិជន និងប្រជាជនខ្មែរយើងទាំងអស់គ្នា ដែលនេះគឺជាមោទកភាព និងប្រវត្តិសាស្រ្តថ្មីមិនធ្លាប់មានសម្រាប់ផលិតផលរបស់ប្រទេសកម្ពុជា ផលិតដោយកូនខ្មែរពិតៗ មានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលជាច្រើនទាំងក្នុងស្រុក ក្នុងតំបន់ និងពិសេសបំផុតអាចប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់អឺរ៉ុប ដែលតែងតែត្រូវបានគេទទួលស្គាល់ពីភាពប៉ិនប្រសប់ និងប្រវត្តិនៃការផលិតស្រាបៀរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIZ075TpDYP76ZrqauK8xOhLjjbFWwVcZNBMhQOomDO31fgPTea2dzc4_9MbUcWRAPD6k2uWxT9-rL0WxaGs5cvJMU-3kqVHMNQwUFsraoQqJmW7877T2bnX_S2JLdZUea9vG6SBqTY45MTQNT8GVde0Yccp9NYC68iX6VkI8eXmNOYRQ3wZDvJkCyNns/s4608/DSC05495.JPG

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានប្រសាសន៍ថា “នេះជាសក្ខីកម្មបង្ហាញពីភាពជោគជ័យដ៏ធំធេង ដែលកើតចេញពីការប្រឹងប្រែងរបស់ក្រុមការងារគ្រប់ផ្នែកនៅ វឌ្ឍនៈ ប្រ៊ូវើរី ដែលផលិតបាននូវផលិតផលដែលមានគុណភាពខ្ពស់ រសជាតិឈ្ងុយឆ្ងាញ់ ទទួលស្គាល់តាមស្តង់ដារអន្តរជាតិសម្រាប់អតិថិជន។ ពួកយើងសូមចែករំលែកភាពរីករាយ ភាពជោគជ័យក្នុងឆ្នាំថ្មី ជាមួយអតិថិជន និងប្រជាជនខ្មែរទាំងអស់ ដែលសមិទ្ធផលនេះឆ្លុះបញ្ចាំងឲ្យឃើញថា យើងពិតជាធ្វើបាន ដោយយើងបាននាំយកផលិតផលកូនខ្មែរទៅប្រកួតនៅលើឆាកអន្តរជាតិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiix9jYNDrftQyEsqgmw2aOkeR1bExv7zUaBs3WqwMTIeStzuHU3VoBgTCKj_Le-BpathaeIJXjX1DWLGArRSPRRRRCAhr34mP0d1LgJiBmA4wPZ0YZySzYo1vcr0tCzQtdS8K_0UQoQzuaDTZIIoHQJCbBO57hwNYVgu8rtVJ-pPdKWsu1jojjQis-52Q/s6299/IMG_0475.pngគ្រប់គ្នានៅ វឌ្ឍនៈ ប្រ៊ូវើរី ព្រមទាំងអតិថិជន ដៃគូសហការអាជីវកម្មរបស់យើង តែងតែដក់ជាប់ជានិច្ចនូវទស្សនៈជោគជ័យរួមគ្នា ឆ្ពោះទៅមុខទាំងអស់គ្នា និងបំផុសស្មារតីខ្មែរតែមួយ ខ្មែរស្រលាញ់ខ្មែរ ខ្មែរធ្វើបាន រហូតយើងសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ដូចថ្ងៃនេះ។ ពួកយើងក៏សូមអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងអតិថិជននៅទូទាំងប្រទេសដែលជឿជាក់លើផលិតផលផល និងចូលរួមគាំទ្រគ្រប់បេសកកម្មរបស់យើង។ វឌ្ឍនៈ ប្រ៊ូវើរី នឹងបន្តឆន្ទៈដ៏មុតមាំទាំងការផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ និងការលើកស្ទួយកិត្តិយសកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ។” https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLvwdNPUn-6xFiLlmkskog3JDHXhKr7sZXN4ae4BNH1IdDm2wnUXjqXQhUGWlzgY5DbFss9hoUcVuEYmTqEgCcYaDcebdzIrGq5xMOkWEZZn50qpR7K-HEuhRq8PnbkAhTXoadlAbhSInWQLO5rvEh5fMK8ecwPmm_XlS5CDGUX6O7vJEz4gQrtTSfrF4/s7008/IMG_0474.JPG

ត្រឹមរយៈពេលជាង២ឆ្នាំនៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានដាក់ដំណើរការផលិតផលចំនួន ១៥ មានដូចជា៖ ស្រាបៀរ វឌ្ឍនៈ, ស្រាបៀរ វឌ្ឍនៈ ព្រីមៀមឡៃ, ស្រាបៀរ វឌ្ឍនៈ ឡាហ្គឺរ៉េដ, ស្រាបៀរគ្រុឌ, ស្រាបៀរ គ្រុឌឡៃ, ស្រាបៀរប្រណិតទឹកខ្មៅដ្រាហ្គិន, ស្រាបៀរដ្រាហ្គិន ណៃត្រូ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌអាយស៍, ភេសជ្ជៈប៉ូវកម្លាំងគ្រុឌកូឡា, ភេសជ្ជៈកីឡា វី-អាកទីវ, ភេសជ្ជៈកីឡា វី-អាកទីវក្រហម, ភេសជ្ជៈកីឡា វី-អាកទីវបៃតង, ភេសជ្ជៈ វី-អាកទីវក្រហម និងភេសជ្ជៈ វី-អាកទីវបៃតង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2nEGEEr1-gVCLvA6sCEGMIY7exlsZeWtpmZb9XGncuodtSmT61g7K8E6A1uw84hgy1LwkFGUEr0eS0vH1vtySOIwXocyfIQm2caGbw3IXoBO2JL3fRXuwyV72KpsvAY_RzvVxP2bFLkT9ADp0tLeiQUrUXv1L9VnoTlllTZe_NaJF04JnVD7orPE1hCY/s7008/IMG_0479.JPG ផលិតផលរបស់ វឌ្ឍនៈ ប្រ៊ូវើរី ទាំងអស់សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង
ពីអតិថិជនគ្រប់ទិសទី ដែលទទួលបានមេដាយមាសសរុបចំនួន ២១ ពីស្ថាប័នគុណភាពអន្តរជាតិ Monde Selection និង World Beer Award ព្រមទាំងបន្តឈ្នះពានរង្វាន់សម្រាប់ផលិតផលដែលមានគុណភាពខ្ពស់លំដាប់ពិភពលោក International High Quality ចំនួន២ និងជាប់ក្នុងបេក្ខភាព Prize of the Jury 2024 ស្រាបៀរល្អផ្ដាច់គេក្នុងចំណោមស្រាបៀរកំពូលទាំង៥ (TOP 5) ទូទាំងពិភពលោក ទន្ទឹមនឹងរង់ចាំទទួលលទ្ធផលអំពីពានរង្វាន់មេដាយចំនួន៥ផ្សេងទៀតនាពេលឆាប់ៗខាងមុខនេះ។ សមិទ្ធផលដ៏អស្ចារ្យនេះបានធ្វើឲ្យ វឌ្ឍនៈ ប្រ៊ូវើរី ក្លាយជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដ៏លេចធ្លោខ្លាំង ត្រូវបានទទួលស្គាល់លំដាប់អន្តរជាតិ និងឈ្នះមេដាយមាសច្រើនជាងគេបំផុតក្នុងប្រទេសកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSuleA-SzC8163uxKN-QGaUh7UmXIKw5NzDsMhBHicaJ8YnpvQnRosIZMYhIFN9u_75u5aWBrM96o4nEL2tKKmehwdfSH90_-ioVSJe6-Ci1oV0nA2EMcbpvYA8OxS3zd2eYcEzN58MyPdIXBJ5jnRuNdAP_gZE19phIaVajxy4KR75auZO6p3JpUrI54/s7008/IMG_0485.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJDcdjg-0sXncLesQYuvksw_X8OhgTFWyP4nr3-7WEC-c2-SCRW0YYPlPqS5BL3fRSFQAr50FhfvcbtIVLMiJSlkHFxViDZbcfYNhHJFV3GN-Q1FSYjFdIBbLJNhZiSiHujjD3uU8US3AUKLI0Sk0lOx_Ofl7tnAMrXEBvWmSu2qVDq3-cggzlThecBMY/s6921/IMG_0489.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxIRbZjlxTqi0bk_My-DO0qpEg-2Q7Inj6bB_Uf8u2m6b8gnmQ1sO5J505E4yd-iw4SsKS48OWrXqPPn8CsLP7CECwWtEa796IblfT8AG0og8n5CPyX1YemWfnjHr3vnSBL85zBzogUhyHCuVLjq1dK2IVK4OpNM0xaii6CeSWWjATVk_3WJO3ORfEEbU/s4090/IMG_0552.JPG

តើបាតុភូតដើមឈើអៀនជាអ្វី និងកើតឡើងនៅពេលណា?

0

មនុស្សភាគច្រើនមិនធ្លាប់បានឮ និងឆ្ងល់ថា តើដើមឈើចេះអៀនខ្មាស់ដូចមនុស្សដែរ មែនទេ? ពិតហើយ ដើមឈើនៅក្នុងព្រៃធំៗនឹងរក្សាគម្លាតស្លឹកនៅចុងឈើ ហើយការរក្សាគម្លាតនេះហៅថា «បាតុភូតដើមឈើអៀន» ដែលវាពុំបានកើតឡើងញឹកញាប់ទេ ។ ហេតុនេះ ពេលមានបាតុភូតនេះម្តងៗ គេតែងតែកត់ត្រាក្នុងឯកសារ និងបញ្ជាក់ឆ្នាំច្បាស់លាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeIKsPNsjf_VgpRlkrYrzjwtvD_fpx-jXIaq8dI6VSPqOUVjum9OxPdbE73qS7rp8vTpWWz9Df7h-JKPAmeWILU8A0hyphenhyphenPE0POzRJq_3lVQvyyHTEKgQfyaihXWfTNSctwVej7HovYylKbPNSaNodbmjb222dCdKXCddcbl8Z7sEq51j0JFfJSiICodO_8/s880/photo_2024-06-06_09-30-40%20(2).jpg

ក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាតនៅលើពិភពលោក ប្រទេសនានាបានតម្រូវឱ្យពលរដ្ឋរក្សាគម្លាតគ្នាពី១ម៉ែត្រ ទៅ២ម៉ែត្រ (Social distancing) ដើម្បីចៀសវាងការឆ្លងរាតត្បាតជំងឺកូវីដនៅទីប្រជុំជន ។ រីឯរុក្ខជាតិក៏មានដូចគ្នាដែរ ការរក្សាគម្លាតស្លឹកនៅលើចុងឈើនីមួយៗ ហៅថា បាតុភូតដើមឈើអៀន (Crown Shyness) ។

បាតុភូតដើមឈើអៀន គឺជាការរក្សាគម្លាតនៅលើចុងឈើ រហូតដល់បង្កើតភាពស្រស់ស្អាតខ្លាំង ប្លែកភ្នែក ហើយបាតុភូតនេះបានកើតឡើងនៅតំបន់ព្រៃទូទាំងពិភពលោក ។ កាលពីឆ្នាំ១៩៨២ ជីវវិទូម្នាក់ឈ្មោះ Francis Jack Putz បានប្រទះឃើញព្រៃកោងកាងនៅប្រទេសកូស្តារីកា រក្សាគម្លាតស្លឹកនៅលើចុងឈើ ហើយក្រោយមក គេក៏បានប្រទះឃើញដើមឈើនៅប្រទេសម៉ាឡេស៊ីរក្សាគម្លាតស្លឹកដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilxIUzK6_ampnG4YhcM86oBeQoXXFeA4fPK5IbOJJLnGFuVPAYPHE2l75c_RwfvrS7i1xXwGXqIcwx-Cr-wp_3quHbJgPQ-1lLD-OqR_L8spjBRKDRRFk4nTg5g6HYxEs15B2J7SooXi7Swelj0eQv28QDCphyphenhyphen5gR1E8Bjl_AMo-zBJH4di4TW6m2R4sI/s880/photo_2024-06-06_09-30-40%20(3).jpg

បើតាមការស្រាវជ្រាវដែលបានកត់ត្រាទុកបង្ហាញថា បាតុភូតនេះភាគតែងតែកើតឡើងជាមួយដើមកោងកាង, ដើមស្រល់ និងដើមឈើប្រភេទ Eucalyptus ។ ចំណុចសំខាន់ គឺដើមឈើនីមួយៗត្រូវតែមានកម្ពស់ប្រហាក់ប្រហែលគ្នា ទើបអាចកើតបាតុភូតខាងលើបាន ។

ទោះយ៉ាងណា ដើមឈើប្រភេទផ្សេងទៀតនៅតំបន់មួយចំនួន ក៏បានកើតបាតុភូតនេះដែរ ។ នៅពេលដើមឈើកើតបាតុភូតនេះម្តងៗ វាជួយឱ្យពន្លឺព្រះអាទិត្យភ្លឺពេញព្រៃ ព្រមទាំងផ្តល់អត្ថប្រយោជន៍ដល់រុក្ខជាតិផ្សេងៗនៅលើដី និងសត្វព្រៃ ។ ម្យ៉ាងទៀត ដោយសារមែកឈើនីមួយៗរក្សាគម្លាតពីគ្នា វាធ្វើឱ្យការរីករាលដាលនៃសត្វល្អិតដែលជាសត្រូវបំផ្លាញរុក្ខជាតិ និងដង្កូវស៊ីស្លឹកឈើធ្លាក់ចុះជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmcDcWzsJZDg-EazBVjHjPjgdkvkRPZyPJyXWWSPfv2YxnmdjbHwRmEnt1JuMVXxz1u950lkThS5M-dq-ZhoBkYAaCcSgW-U0FUHJrA9MuAlkF1kAZSoVyM4gaX2Gh_yvNDr1sI_Fp5M4kpUiGI07PvXIE_7ZSfuP_CwPX69CXUFhiv2M3A_Cgd2irVDY/s880/photo_2024-06-06_09-30-40%20(4).jpg

ចំណែកមូលហេតុបណ្តាលឱ្យកើតបាតុភូតដើមឈើអៀន គ្មានអ្នកណាម្នាក់អាចបកស្រាយបានទេ ហើយសូម្បីតែអ្នកវិទ្យាសាស្ត្រ ក៏ពុំអាចផ្តល់ចម្លើយជាក់លាក់បានដែរ ប៉ុន្តែពួកគេសន្និដ្ឋានថា វាអាចកើតឡើងដោយសារកត្តា៣យ៉ាង គឺ ៖

១-កម្លាំងខ្យល់, ខ្យល់ព្យុះ និងទឹកភ្លៀង ទើបធ្វើឱ្យមែកឈើញែកដាច់ពីគ្នា រហូតបង្កើតគម្លាតគ្នានៅចុងឈើ
២-មែកឈើមានគម្លាតគ្នាបែបនេះ ដើម្បីកាត់បន្ថយការរីករាលដាលសត្វល្អិត និងពុំបង្កគ្រោះថ្នាក់ដល់ដើមឈើផ្សេងទៀត
៣-ដើម្បីឱ្យដើមឈើនៅខាងក្រោម ជាពិសេស កូនឈើទើបដុះថ្មីបានទទួលពន្លឺថ្ងៃគ្រប់គ្រាន់ និងមានរស្មីសំយោគប្រកបដោយប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKaKdtgaJmnIkYzbwX0SH0aDZ7W86dg1sMQeQtSaDk6DtpMFENP6ZjIHOfQqw8femCTiENuG6BDZ_ajmOelCINdLsycssRoSuC0-yk8NTiwKVqovrAgevGUTkBL2qh1xDuGD5GL6cMcwCzDpMQ-g_Vv16s_ZOufR6lZ6xbfXQXwecxgb5Ds-eQ9O8O7s4/s880/photo_2024-06-06_09-30-40%20(5).jpg

ហេតុនេះ មិនថាបាតុភូតដើមឈើអៀនកើតឡើងដោយសារមូលហេតុអ្វីទេ ប៉ុន្តែវាធ្វើឱ្យយើងស្គាល់ពីធម្មជាតិនៅជុំវិញខ្លួន និងមានអ្វីម្យ៉ាងស្រដៀងនឹងខ្លួនយើង ។ បើមានឱកាសបានដើរក្នុងព្រៃ កុំភ្លេចសម្លឹងមើលចុងឈើផងថា តើមានបាតុភូតនេះដែរឬទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO0DGOMkWxPTB4o9_22a8vgupvanKe4hySyTxnsN8uBfsZurL50La4QD6VoWT3LXV8ND_eKfur08e8POXKCczk8P4pUDpxSdNSVzNFerCTKwfZNGQJ58iBV3Vn24Nk2_pnTSDA7Pu4MNdl08R-_-WmUEuYCtyzHG-_MOm-xJJ0adj-3b4AkrCiOoNMOI8/s880/photo_2024-06-06_09-30-40.jpg

ឥទ្ធិពលអ៊ីនធឺណិត អាចធ្វើឱ្យកុលសម្ព័ន្ធមួយចំនួន ក្នុងព្រៃអាម៉ាហ្សូនបាត់បង់វប្បធម៌

0

នៅក្នុងព្រៃអាម៉ាហ្សូនដ៏ធំដែលគ្របដណ្តប់ដោយផ្ទៃដី ៧ លានម៉ែត្រការ៉េ សុទ្ធតែមានក្រុមកុលសម្ព័ន្ធជាច្រើនរស់នៅក្នុងនោះ។ ប្រិយមិត្តប្រាកដជាដឹងហើយថា កុលសម្ព័ន្ធច្រើនតែរស់នៅក្នុងជីវិតបែបប្រពៃណី និងតែងតែរក្សានូវទំនៀមទម្លាប់របស់ពួកគេជានិច្ច។ បើនិយាយពីជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេវិញ គឺជាធម្មតាពួកគេចិញ្ចឹមជីវិតដោយការបរ.បាញ់សត្វនៅក្នុងព្រៃ និងការធ្វើស្រែចំការដាំដុះរុក្ខជាតិជាដើម។ ទោះជាយ៉ាងណានៅពេលដែលអ៊ីនធឺណិតផ្កាយរណបរបស់ Elon Musk បានចូលមកដល់ព្រៃ ជីវិតរស់នៅប្រចាំថ្ងៃរបស់ក្រុមកុលសម្ព័ន្ធ Marubo ក៏បានផ្លាស់ប្តូរទាំងស្រុងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihTFpke_gZ6BOpyv9G_rC4P1sjLOxPXIVE9owbwxto4u4DMqLoL71XWbWHwREd32NpnASxbuTjD-TNApmQNrZOC8JFpD8yboU7ziZsSFLkcnBkpu756kOEwEkmd1-O5tZKSynHErowj8pOYCq4xnQwVtIFAhWupXkLD1ZGWrY4AuVd0AZXHRYWCBcxqQ0/s600/00brazil-starlink-glpc-articleLarge.webp

យោងតាម New York Times ក្រុមកុលសម្ព័ន្ធ Marubo គឺជនជាតិដើមភាគតិចរស់នៅក្នុងភូមិដាច់ស្រយាលមួយតាមដងទន្លេ Ituí ក្នុងព្រៃអាម៉ាហ្សូន។ ពួកគេមានទូរស័ព្ទ ប៉ុន្តែគ្មានអ៊ីនធឺណិតប្រើប្រាស់នោះទេ ហើយក៏មិនសូវចាប់អារម្មណ៍លើបច្ចេកវិទ្យាដែរ ដោយជាធម្មតាពួកគេគ្រាន់តែប្រើវាដើម្បីទំនាក់ទំនងគ្នា និងថតរូបប៉ុណ្ណោះ។ ទោះជាយ៉ាងណានៅអំឡុងខែកញ្ញានៃឆ្នាំ ២០២៣ នៅពេលដែលអ៊ីនធឺណិតផ្កាយរណបរបស់ Elon Musk បានមកដល់ក្នុងព្រៃ ភូមិដាច់ស្រយាលនេះក៏ទទួលបានអង់តែន Starlink ដែលជាអ៊ីនធឺណិតល្បឿនលឿន អាចប្រើបានស្ទើរតែគ្រប់ទីកន្លែងនៅលើភពផែនដីសូម្បីតែក្នុងព្រៃជ្រៅ។ ដូច្នេះតំបន់ដាច់ស្រយាលបំផុតមួយនៃព្រៃអាម៉ាហ្សូនក៏អាចប្រើប្រាស់អ៊ីនធឺណិតបានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisYidD5tDqnLZdLVMQDMvfk2z9AFuohXEuh-ChBUZwyWZSmWEQu1E0zKAgaCxciz8YVqxybM3zp4BeYuJDiMK01aYd1ILkCpVd96zJDiYt4NFxMh3POuKelSYiSgQNHFjqV9s-lvq_W3O_GeRfboBtj-rGbtQFPEE64JB37l9yjZyxtzljuGrpuYAfwDg/s1024/c2599b3b69cd4504d47d3c5c9953fbbf.webp

នៅពេលដែលអ៊ីនធឺណិតបានមកដល់ក្នុងព្រៃ សមាជិកជាច្រើននៃកុលសម្ព័ន្ធស្រាប់តែញៀននឹងទូរស័ព្ទដៃរបស់ពួកគេ ដោយម្នាក់ៗតែងតែផ្ញើសារឱ្យគ្នាទៅវិញទៅមក លេងហ្គេម មើលវីដេអូឃ្លីប ដែលអាកប្បកិរិយាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់របៀបរស់នៅបែបបរបាញ់ និងធ្វើស្រែចម្ការ ដែលមានសារៈសំខាន់ចំពោះរបៀបរស់នៅរបស់កុលសម្ព័ន្ធ។ Zainama Marubo ជាកុលសម្ព័ន្ធម្នាក់បាននិយាយថា នៅពេលអ៊ីនធឺណិតមកដល់ដំបូង “អ្នករាល់គ្នាសប្បាយចិត្តណាស់” ប៉ុន្តែយូរៗទៅអ្វីៗកាន់តែអាក្រក់ទៅៗ “មនុស្សវ័យក្មេងខ្ជិលដោយសារអ៊ីនធឺណិត” ហើយពួកគេកំពុងរៀនពីវិធីរស់នៅរបស់មនុស្សស្បែកស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcXRgeTFhswONuihlIdZ1iIyw5dFcK5wA5wVQyQuLF88PXgQowGAEO1dtmTaPjjB8g6pt25JfrGGdtyumpqPClSdZtBWLOGjSN7jKDM8BsGUim39TERlocGm3vCZWXSP6aQRVIP9x6rbwYRJhP92EtBA9Jm1Vi_gtXGSWYoKn00AnNRQOEuYj7dat7Rwk/s800/from-left-a-view-of-the-starlink-dish-marubo-men-trekking-through-the-rainforest-in-one-of-the-most-remote-stretches-of-the-a.webp

ទោះបីជាអ៊ីនធឺណិតនាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជាការទទួលបានជំនួយក្នុងគ្រាមានអាសន្នផ្នែកវេជ្ជសាស្ត្រក៏ដោយ។ ទំនាក់ទំនងជាមួយភូមិផ្សេងៗ និងរៀនពីពិភពខាងក្រៅ ក៏ភ្ជាប់មកជាមួយគុណវិបត្តិជាច្រើនផងដែរ។ មេដឹកនាំកុលសម្ព័ន្ធបាននិយាយថា យុវជនក្នុងក្រុមកើនឡើងនៃការប្រើប្រាស់អ៊ីនធឺណិតបានធ្វើឱ្យពួកគេកាន់តែចាប់អារម្មណ៍ក្នុងការរស់នៅពិភពខាងក្រៅ ជាជាងរស់នៅក្នុងព្រៃ។ នេះជាការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះវាអាចនាំឱ្យបាត់បង់វប្បធម៌ និងប្រពៃណីរបស់ Marubo។ ទោះជាយ៉ាងណា ក្រុមកុលសម្ព័ន្ធនេះនៅតែបន្តប្រើប្រាស់អ៊ីនធឺណិត ព្រោះពួកគេយល់ថាអ៊ីនធឺណិតជួយសង្គ្រោះមនុស្សច្រើនជាងការបំផ្លាញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAPBh4EWnyUiWJbhbNHCbc7ydCD2WO934vk5U3XvmljrdFGloXJXGyINumu3uRyb0zzp995gCp-SqwLXjVdsV3dcAHwlRlwJj0j_wAAEIqiMNb6Cd1s8IJ2oHxt8g_XKQJgv1eAOODVgnt2ufMxTKh5nRyMu0U4UPaTnUqBTcS9wgCEKPkdaLtWX3504g/s634/leaders-remote-tribe-amazon-rainforest-83237157.webp

មានអ្វីកើតឡើងចំពោះពលរដ្ឋជប៉ុន ទើបដល់ថ្នាក់រដ្ឋាភិបាលបង្កើតគេហទំព័រស្វែងរកគូ?

0

ប្រទេសជប៉ុន ៖ ពលរដ្ឋរស់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នឹងអាចប្រើប្រាស់គេហទំព័រស្វែងរកគូស្រករ ដែលរដ្ឋាភិបាលបានបង្កើតឡើងដើម្បីជំរុញឱ្យពលរដ្ឋរៀបការកាន់តែច្រើន ។ ការបង្កើតគេហទំព័រនេះ ក្រោយពីជប៉ុនប្រឈមនឹងបញ្ហាអត្រាកំណើតធ្លាក់ចុះជាបន្តបន្ទាប់ក្នុងប្រវត្តិសាស្ត្រ និងអត្រាស្លា.ប់ កើនឡើងខ្ពស់ជាងអត្រាកំណើតទ្វេដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixmm06VYigNfjUdw6w3KMFvruf8UmtGB5XrjcHV3q12bsrllNulcgmLHrdn2Ww4yl0p4iwsMPTq50VijrnCohrGZgRQ6_4u61Xeak9q6UyK6OBNBoeAVrewzZzvtVRT9Sa_Z3FvoBa5XQgzfr3clJsc4O2xrpmbZztZdAFYRGPfG0z-zt9RqgGlZvsV2o/s1100/Dating-apps.jpeg

សារព័ត៌មាន AFP បានរាយការណ៍ពីទីក្រុងតូក្យូ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ថា ឆាប់ៗនេះ ទីក្រុងតូក្យូរបស់ជប៉ុននឹងដំណើរការគេហទំព័រស្វែងរកគូ ហើយវាជាការព្យាយាមរបស់រដ្ឋាភិបាលដើម្បីបង្កើនអត្រាកំណើត ។ រីឯអ្នកប្រើប្រាស់គេហទំព័រនេះនឹងផ្ញើឯកសារបញ្ជាក់ពីភាពនៅលីវតាមច្បាប់, ចុះហត្ថលេខាក្នុងលិខិតបញ្ជាក់ថា រីករាយនឹងរៀបការ ព្រមទាំងបង្ហាញលិខិតបង់ពន្ធសម្រាប់បញ្ជាក់ប្រាក់ខែប្រចាំឆ្នាំ ។

អាជ្ញាធរក្រុងតូក្យូនិយាយថា ៖ «ពលរដ្ឋជប៉ុនចង់រៀបការប្រមាណ៧០% ពួកគេពុំបានចូលរួមកម្មវិធី ឬចុះឈ្មោះក្នុងគេហទំព័រស្វែងរកគូស្រករទេ ។ ហេតុនេះ យើងនឹងជំរុញពួកគេឱ្យឆាប់រកឃើញគូអនាគត» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrs5P8jzoez2Lak4LInAaSoQqdatlb_YLf0n0nJB1cc4xSkl0tqJPVGqbOzn7_xt4f7EufQ5vB3pTlQcHQmeDflCloGu0Us83gW356Sf6gAgcv4GGkg09cW3juukchSpzf8pkkpsVo47k4qaSgK7VJ16fLK0BHqOsL5T6PsIie0bAhOKilOwk8g7CdDro/s2000/n-valentine-a-20180214.jpg

វាមិនមែនជារឿងប្លែកទេ ដែលអាជ្ញាធរក្រុងតូក្យូរៀបចំកម្មវិធីឱ្យពលរដ្ឋស្វែងរកគូ ប៉ុន្តែវាអាចពិបាកសម្រាប់អាជ្ញាធរក្នុងតំបន់ដែលត្រូវបង្កើតគេហទំព័រនេះ ។ ការប្រើប្រាស់គេហទំព័រនឹងមានការសម្ភាសន៍ ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ ដែលវាជាផ្នែកមួយនៃដំណាក់កាលចុះឈ្មោះក្នុងគេហទំព័រស្វែងរកគូ ។ អាជ្ញាធរបានចាប់ផ្តើមសាកល្បងគេហទំព័រនេះ តាំងពីចុងឆ្នាំ២០២៣ មកម៉្លេះ ។

ទោះយ៉ាងណា អ្នកលេងបណ្តាញសង្គមជាច្រើននាក់ពុំឯកភាពនឹងគម្រោងនេះទេ ហើយអ្នកខ្លះបានរិះគន់រដ្ឋាភិបាលទៀតផង ។ រីឯអ្នកខ្លះទៀតចាប់អារម្មណ៍នឹងគម្រោងនេះ ពីព្រោះគេហទំព័រស្វែងរកគូររបស់រដ្ឋាភិបាលធ្វើឱ្យពួកគេមានអារម្មណ៍ថា មានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5eqx8bEUXSIzl2NDkcG8QmVDP1E4MZfX8Qh-J8CAPf_YmylP2wf3sG1Zaf_8DqSIGFh65w04iDLu-JrHy9s0U2keg-11OMkND6vJsR8tWJEP8p6s3Dvjw3pKm5XPu2yNiPxMkCf5GeBZpLRzpZTgxRhyphenhyphen314N3dV1i2f69lbHrfdWxZGw6Rluv67fQeMs/s1332/np_file_210390.jpeg

កាលពីឆ្នាំ២០២៣ អត្រាការស្លាប់នៅប្រទេសជប៉ុនបានកើនឡើងលើសអត្រាកំណើតទ្វេដង ។ បើតាមទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ពលរដ្ឋជប៉ុនបានផ្តល់កំណើតទារកធ្លាក់ចុះអស់រយៈពេល៨ឆ្នាំជាប់ៗគ្នា គឺមានអត្រាកំណើតត្រឹមតែ៧៥៨.៦៣១នាក់ ឬធ្លាក់ចុះ៥,១% ខណៈចំនួនអ្នកស្លាប់កើនឡើងរហូតដល់១.៥៩០.៥០៣នាក់ ។ ដូច្នេះ វាធ្វើឱ្យជប៉ុនប្រឈមនឹងការខ្វះខាតកម្លាំងពលកម្មកាន់តែខ្លាំង ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida សន្យាថា នឹងបង្កើតគោលនយោបាយលើកទឹកចិត្តឱ្យពលរដ្ឋរៀបការ និងមានកូន ដូចជា ៖ ការឧបត្ថម្ភប្រាក់សម្រាប់ក្រុមគ្រួសារមានកូន, បង្កើនសេវាកម្មថែទាំកុមារ និងបន្ថែមថ្ងៃឈប់សម្រាកថែទាំកូន ជាដើម ៕

ស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងដាក់ឱ្យដំណើរការនាពាក់កណ្តាលឆ្នាំក្រោយ

0

ស្ពានឆ្លងកាត់ស្ទឹងឬស្សីជ្រុំ គឺជាស្ពានដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជា ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ ពីខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥សម្រេចបាន ៤១,៥០% គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnwh32zmNBvR-PU4auQaSbMHY_14OQN2odmX7GurGcGp7Rjlz-J8IwjpJrY8IMbtVnelg66ssjTdzKQ7W5GTMStSDW1Rj7dznckqH2K8xrse6wqblYi0uKCXWlYY9oKzyMIZUXtm2JWnJDEVRyo_4yq2X5qb2pZieDtBSVRw3_QFT5fLYwQVOrKurqSVk/s1100/665fd6b95c937_1717556880_large.jpg

ស្ពាននេះមានកម្ពស់ ៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពានរចនាតាមស្តង់ដារចិនហាយវេកម្រិត៣ ដែលមានបន្ទុក (Design Load) ចំនួន ៥៥T ហើយគ្រោងចំណាយថវិកាអស់ ២២,៩២លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ២៨ខែ ពោលគឺសាងសង់ឡើងនាខែកុម្ភ: ឆ្នាំ២០២៣កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0GDtPF80cWlZBgJ5KWUt28AKPT3zsruOozV005Yan_oe-7dza1Wv4oofoS51dWARlqOVhaUG4fthhm3d6U5FsRYaAbWhGIVMNcdKSmc2JH4XSO2LriCcHQN3eHnplJkIKy-tUH6oJpELV4wEXjKh57GUw_EeN0czxvInoM-ZXXHrHLeg10luYBgrIh4w/s1200/CPM_PM-NR10a_20022024_.jpg

ក្រៅពីស្ពានខ្ពស់ជាងគេ​ នៅក្នុងគម្រោងក៏នឹងមានការសាងសង់ផ្លូវជាតិលេខ១០ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន ២៨កន្លែងប្រវែង ១៧២១,៤៦ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixlVkyhiD0d293gEZnVUkiWWBYTmBw67BMsohbgrafqLkNtC-leiYz_7IIROKb3nfIp7y2RSMMUvTKFJlswBS_byGvMAjicpiQkRJwIzjjATgistuyxuMXviNSgrpxBztzske3PMqBMCGvF9fmyyTADCgAkWJkgwtoLoJ4wpLBrV_6cpsex01gXFHdoag/s1100/665fd6b77d626_1717556880_large.jpg

ផ្លូវនេះគ្រោងចំណាយប្រមាណជាង ១៨៨លានដុល្លារ ជាហិរញ្ញប្បទានរបស់ប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា៕

នារីម្នាក់នេះកើតជំងឺចម្លែកដេកលក់ម្តង២សប្តាហ៍ទើបភ្ញាក់

0

ប្រទេសអង់គ្លេស ៖ នារីម្នាក់ឈ្មោះ Bella Andrews អាយុ២៤ឆ្នាំ រស់នៅប្រទេសអង់គ្លេស បានកើតជំងឺចម្លែកមួយ គឺតែងតែសម្រាកលង់លក់រហូតដល់ជាង២០ម៉ោងក្នុង១ថ្ងៃ ហើយពេលភ្ញាក់ដឹងខ្លួនវិញ រាងកាយរបស់នាងមានសភាពដូច Zombies ឬមានអារម្មណ៍តប់ប្រមល់ ។

នារីឈ្មោះ Bella រៀបរាប់ថា នាងធ្វើជាគ្រូពេទ្យ ហើយទម្លាប់សម្រាកខុសធម្មតានេះបានកើតឡើងលើកដំបូងនៅឆ្នាំ២០១៦ ពេលនាងអាយុ១៧ឆ្នាំ ។ ពេលនោះ វាជាការស្រវឹងខ្លាំងលើកដំបូង ទើបនាងពុំបានគិតអ្វីច្រើនទេពាក់ព័ន្ធនឹងបញ្ហានេះ ។ នាងយល់ថា វាបណ្តាលមកពីការស្រវឹងខ្លាំងក្នុងពិធីជប់លៀងតែប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzCHJhsQQrcC5daLIt6qljdm0eUtRW_uLYlbJ8GvNiwPJl59SeMyeTmXxBj8hXKrsjOQLUoVyaseZpcnHcHwPMq-FLmw6GtVZ6PX10NrbuWHlq95PxFBDzu0WGCRS0fgYgWXNjaFcOD0W6r65lyLqky0sXYrXp-38eJnPHJg4pWXp50WlzwJEBTlwjKBg/s1104/photo_2024-06-05_16-32-57.jpg

ពេលនាងអាយុពី១៧ឆ្នាំ ទៅ១៨ឆ្នាំ នាងបានសម្រាកលក់ពី៧ថ្ងៃ ទៅ១០ថ្ងៃ ហើយភ្ញាក់ឡើងមកជាមួយអាការៈតប់ប្រមល់ ។ ក្រោយមក នាងក៏ទៅជួបគ្រូពេទ្យ បែរជាគ្រូពេទ្យនិយាយថា នាងធ្វើឱ្យគេចាប់អារម្មណ៍ ។ ប៉ុន្តែឪពុក-ម្តាយរបស់នាងក៏ប្រកែកភ្លាមៗថា វាមិនមែនជាទម្លាប់របស់កូនស្រីទេ ។

នៅខែកញ្ញា ឆ្នាំ២០២៣ នាងបានទៅរកគ្រូពេទ្យម្តងទៀត ក្រោយពីការស្កេន និងត្រួតពិនិត្យអស់រយៈពេលជាច្រើនខែ ដើម្បីរកមើលដុំសាច់មហារីក និងជំងឺឆ្កួតជ្រូក ។ នៅទីបំផុត គ្រូពេទ្យសរសៃប្រាសាទធ្វើរោគវិនិច្ឆ័យថា នាងកើតជំងឺកម្រមួយឈ្មោះ «Kleine-Levine Syndrome» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzF9fJOQ2Euis6VVIIYpn5OsA_Y6coL3zCiWyKcUt_8yD4o6_qo02N7PZeFtCtzfbo4VIjJwKWrLlFBDmDf_O6v8g-O_QpJghK1ZmT2egc5-iDY89f-ax0xO5s0TxQaM4U3kzawA9TAmyZTowhakC1sZ9xUdSflCJweWPFrbBw8rQju-vnFe2LshsPv5E/s1280/photo_2024-06-05_16-33-01.jpg

នាងបានរៀបរាប់ពីជីវិតក្រោយពីកើតជំងឺនេះថា វាដូចជាសុបិនមួយដែលនាងពុំអាចភ្ញាក់បាន ហើយនាងដឹងថា មានអ្វីម្យ៉ាងខុសធម្មតា ។ វាដូចជាមានអ្នកណាម្នាក់ឃុំឃាំងនាងទុកក្នុងសុបិន រហូតធ្វើឱ្យនាងបារម្ភថា នាងជាមនុស្សឆ្កួត ទើបពុំហ៊ានសម្រាកឱ្យលក់ ព្រោះខ្លាចលែងដឹងខ្លួន ។

នាងនិយាយថា ៖ «វាដូចជាសុបិនអាក្រក់មួយ… តើអ្នកដឹងទេថា ពេលសុបិនអាក្រក់ឃើញធ្លាក់ពីលើជញ្ជាំងថ្ម ហើយអ្នកក៏ភ្ញាក់ដឹងខ្លួនវិញ ។ ប៉ុន្តែសម្រាប់ខ្ញុំ សុបិនអាក្រក់នេះនៅតែបន្តរហូតដល់១០ថ្ងៃ» ។

នាងបន្តថា ៖ «ខ្ញុំជាមនុស្សរីករាយ និងស្រឡាញ់សេរីភាពខ្លាំងណាស់ ហើយក៏ចុះចំណោមជាមួយមនុស្សផ្សេងទៀតដែរ ប៉ុន្តែថ្ងៃមួយ ខ្ញុំក្លាយជាមនុស្សមានចរិតខុសពីនេះ គឺដូចជាកូនក្មេងម្នាក់ ហើយការនិយាយស្តី ក៏ដូចក្មេងដែរ ។ ខ្ញុំពុំអាចធ្វើការបានទេ ព្រោះដូចស្ថិតក្នុងសុបិន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQyd1sgitPT4qq0nlRtoqfCawz4iEewqBN0oxCZ0iOsBzrErhqjyF_CVVOlKDv5Ooljhe7jpCg1AnLjpsugaD1shF7mrMjapcwcGfvxadtvSchosjY7auFagbcpvJ-ThAq8qM-bUgeUxkBCKoH-EFm2bp4GL7JVUDISmSUo9RGhnUFTeAOgc0ApetiCP0/s1280/photo_2024-06-05_16-33-14.jpg

បច្ចុប្បន្ន នាងដឹងខ្លួនថា មូលហេតុបណ្តាលឱ្យនាងមានសភាពបែបនេះ ដោយសារគ្រឿងស្រវឹង, ភាពតានតឹង និងអរម៉ូន ព្រោះនាងមានអាការៈនេះដំបូង តាំងពីពេលស្រវឹងក្នុងពិធីជប់លៀង ។ ជំងឺនេះធ្វើឱ្យនាងខាតបង់ពេលវេលាក្នុងជីវិតយ៉ាងខ្លាំង និងបាត់បង់ឱកាសសំខាន់ៗផងដែរ ដូចជា ៖ ចូលរួមខួបកំណើត ឬធ្វើជាអ្នកកំដរកូនក្រមុំ ។ នាងប្រាប់ថា វាជាពេលវេលាប្លែកណាស់ ព្រោះខ្ញុំបាត់បង់មិត្តភក្តិជាច្រើននាក់ ខណៈពួកគេមិនយល់ និងគិតថា ខ្ញុំជាមនុស្សចម្លែក ។

នាងមានមិត្តភក្តិបន្តិចបន្តួចប៉ុណ្ណោះដែលយល់ពីនាង ប៉ុន្តែសំណាងល្អ កាលពីឆ្នាំ២០២២ នាងបានជួបមនុស្សយល់ចិត្តម្នាក់ និងក្លាយជាគូស្នេហ៍ ។ ថ្ងៃខ្លះ គូស្នេហ៍របស់នាងបានសុំច្បាប់ការងារដើម្បីថែទាំ និងចាំដាស់នាងឱ្យភ្ញាក់មកញ៉ាំអាហារ និងផឹកទឹក ។ នាងប្រាប់ថា នាងគ្រាន់តែចង់ឱ្យអ្នកដទៃយល់ និងមិននិយាយកំប្លែងពីនាងដែលគេងយូរបែបនេះ ៕

រដូវធ្វើស្រែចំការឈានចូលមកដល់ហើយ តើ«របៀបនៃការធ្វើចំការវិលជុំ» របស់ជនជាតិដើមភាគតិច ត្រូវបានគេប្រារព្ធឡើងយ៉ាងដូចម្តេច?

0

បន្ទាប់ពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គម មហាជនខ្មែរជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរបៀបនៃការដាំស្រូវចំការវិលជុំ របស់ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី។

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម ដោយគេហទំព័រមួយដែលមានឈ្មោះថា Tong len-តូង លេន បានបង្ហាញរូបភាពជាច្រើន ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ភ្លៀងធ្លាក់បានប៉ុន្មានមេធំកន្លងមក បងប្អូនជនជាតិដើមភាគតិចព្នង ប្រវ៉ាសដៃគ្នា ដាំស្រូវ ដាំដំណាំបន្ទាប់បន្សំជាច្រើនមុខទៅតាមតម្រូវការរបស់ពួកគាត់ នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1c1LZOcP9opyJiPDrAK3-ew-avNobGZjKnbHXK8HEKFXN4CM2rX5pMv9spi5mTqBdogDjRCnuKNX-A8j4lQeIa8mA4wMxgWf3KQpb564RQCEoGiRYJbdnwpiDcNjv90Z2PXZwRIa4fxxYYShicd6lRydadbEkm1GFsSEemTSZ4czYTZJBw68dt4pb7uE/s2048/445003038_794453602877377_3193979307896568446_n.jpg

ប្រភពដដែលបញ្ជាក់ថា «ការដាំស្រូវចំការវិលជុំនេះ ជាទំនៀមទម្លាប់បុរាណរបស់ជនជាតិដើមក្នុងខេត្តមណ្ឌលគិរីដែលតែងតែធ្វើជារៀងរាល់ឆ្នាំ ហើយចំការវិលជុំនេះផងដែរគឺជនជាតិដើមព្នងបានធ្លាប់ធ្វើតាំងតែពីយូរលង់ណាស់មកហើយ រហូតមកដល់ពេលនេះយើងនៅតែរក្សានឹងធ្វើរហូតមកដល់ពេលបច្ចុប្បន្ននេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYeuZS3oo39oH16YuA6Khhz9EiLUAv53G1wPFpiuebQ_6T9kBqEpvYNTHI9gi-Nbq0_kpQ8I6zJzhMx0MvMEubkabDT-XrBVHLLRyhNlaJ1UKuMUTi2V3nLgAiG2iDxjvX3UYLkyAMghxySGsNvGoABFEk_k_YXGxDPVaIe5Ec7wM4iwibHejPeezVba8/s2048/445014060_794452749544129_2978219653049523140_n.jpg

យោងតាមគេហទំព័រ«សម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា» កាលពីពេលកន្លងទៅនេះ គឺបានបង្ហាញពីរបៀបនៃការធ្វើចំការវិលជុំរបស់ជនជាតិដើមភាគតិច ដោយបានពន្យល់ថា «តាមលក្ខណៈប្រពៃណី ជនជាតិដើមភាគតិចភាគច្រើន ដែលរស់នៅតំបន់ខ្ពង់រាបគឺអនុវត្តការដំា ដុះជាលក្ខណៈចំការវិលជុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcq8W9BLoSiKSb3BIaqst73flDBDZFJlWzhDW3Jl03AlJPTLZvjSB4He0moI5aUw-85tkPRs4VVoHJOfXm7NcUVs-sgtGnucgxKf5jR4qzpNO0vVDsY0H0aux6X1WULlkgHFubIL-SoRr_mVx4w5GGNhMjO8NRUmJ2xXuakG1V6SQBOFN4PgpviJ0eU0Q/s2048/446990801_794453396210731_1177162054195013810_n.jpg
«ការធ្វើចំការមានលក្ខណៈពិសេសដោយបង្កើតអោយមាននិរន្តរភាពនៃបរិស្ថាន និងមុខរបរចិញ្ចឹមជីវិតរបស់ពួគគាត់ព្រោះទម្លាប់ដែលគាត់ធ្វើគឺក្នុងមួយគ្រួសារជនជាតិដើមភាគតិចជាទូទៅមានចំការបួន ទៅប្រាំកន្លែង។ ខណៈការកំណត់ជ្រើសរើសទីតាំងចំការគឺត្រូវធ្វើឡើងដោយយកចិត្តទុក្ខដាក់បំផុត មិនអោយប៉ៈពាល់ដល់តំបន់ប្រភពទឹក ជំរកសត្វ និងធនធានធម្មជាតិនោះទេ ហើយរបៀបដែលពួកគាត់ធ្វើចំការទៀតគឺ មុនកាប់ត្រូវធ្វើការសែនព្រេនជាមុនដើម្បីរំលឹកដឹងគុណ និងសុំការអនុញ្ញាតិពីអ្នកតាម្ចាស់ទឹកម្ចាស់ដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7e4XNHqlK6dCyOrQHr14V-4AzreFrpthqnPL2Aev6iMHVshRyDQgcCZLlqt-7WOJOpo1zR7kx9DLO14QfUeCiLQrbgL2238cOT4v-GY7xEY_sKAdGdM1JIGhK9YjQrav3XXr5DrZ2p0PVg6L007rz4WdZNJiSbtNMK_FTgncyI0Ex9ASt54sJ7V5fStE/s2048/447206580_794453762877361_4376429489544927748_n.jpg

«ខណៈនៅពេលដែលពួកគាត់កាប់គឺតែងតែទុកដើមឈើធំអោយនៅដដែល ហើយដើមដែលគាត់កាប់គឺមិនអោយងាប់ទាំងស្រុងទេ ដោយតម្រូវអោយកាប់ត្រឹមតែជង្គុង រឺចង្គេះដើម្បីអោយដើមនោះអាចលូតលាស់ទៅមុខទៀតបាន។ ជាធម្មតា ពួកគាត់ធ្វើក្នុងចំការមួយរយៈពេល៣ ទៅបួនឆ្នាំ រួចដូរទៅកន្លែងទីពីរ ហើយបី-បួនឆ្នាំ ទៅកន្លែងមួយទៀតដោយទុកចំការចាស់ឲ្យព្រៃដុះលូតលាល់ឡើងវិញ ទើបគាត់ធ្វើបែបនេះបន្តដល់ចំការទីបួន រឺទីប្រាំ បន្ទាប់វិលចូលចំការដើមវិញ ដែលក្នុងរយៈពេលប្រហែលជា ១៥ ទៅ២០ ឆ្នាំ។ ការធ្វើបែបនេះអាចអោយព្រៃឈើនៅមាន និងបង្កើតជីវជាតិដីកសិកម្មររបស់គាត់។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOySfm9QISuDkZNFdwZkkL-gLq3nYjBYAJHHFnztDwBjcSwqqJxZBXN_vDr4x0RgA4rjgpyF6fW6HAz1vwhae83KW2YhT_LwAf9oAAOdsNVOt9HYjxXIiKDRuyKcStI2EZhii4kB2qG3_S14HPMP7XsubV8WOmBQ3r_2KyKJNBNEVRmqe_k4DnWezdvUY/s2048/447265073_794453459544058_3344711530237817480_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgohdy8Sp2Y41kUG7zH_yBP6M1EMa4ZzeYvRXfVBTNPw9RmuJU_CXk7Fhnvfgn0yOLqm4lEISgcQQSkmnNFj_BWUkelHAE1-i7DEtzaSVLh6fZSogI9BgVDaL3oJNjrKb9ftfkszf7mob-dox_hpqcS2R9Przb5sY6Dhk-4kvq0UoN3Byh9uQLHBeolq-o/s2048/447630712_794453542877383_9123517075440991814_n.jpg

រូបភាពដោយ៖ Tong len-តូង លេន

តិចអត់ដឹង! សំបកស៊ុតមាន់គឺមានអត្ថប្រយោជន៍យ៉ាងច្រើនក្រៃលែង

0

ពិតណាស់ស៊ុតមិនត្រឹមតែមានអត្ថប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ សំបកស៊ុតក៏មានគុណប្រយោជន៍ជាច្រើនអាចប្រើប្រាស់បានទៀតផង។ ទោះជាយ៉ាងណា មនុស្សមួយចំនួនមិនដឹងថាសំបកស៊ុតមានអត្ថប្រយោជន៍ប៉ុណ្ណានោះទេ ដោយអ្នកខ្លះបរិភោគស៊ុតហើយ បោះសំបកស៊ុតចោល។ ដូច្នេះប្រសិនបើអ្នកដឹងពីអត្ថប្រយោជន៍របស់វា នោះ អ្នកនឹងភ្ញាក់ផ្អើលពីគុណតម្លៃមហាសាលរបស់វា ព្រោះវាអាចជួយសម្រួលការងារអ្នកមួយចំនួន ក៏ដូចជាជួយសន្សំសំចៃថវិកាទៀតផង។

១.សំបកស៊ុតអាចដេញស្រមោចបាន៖ ក្នុងរដូវវស្សា ស្រមោចតូចៗតែងតែលេចឡើងច្រើន ហើយធ្វើសំបុកនៅតាមជ្រុងជញ្ជាំងផ្ទះ។ ការប្រើសំបកស៊ុតអាចបណ្តេញស្រមោចបានយ៉ាងងាយស្រួល ដោយមិនចាំបាច់ចំណាយប្រាក់ទិញថ្នាំសម្លាប់ស្រមោចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaYh7yktt0Wy0pgWhQmCH-4WB7AGgFTN45alt4_YFjKG6Q8H5s4Ai5T_GO_pMu1eshGhy-rTu8aH0Tt9uVYEf3bC7kYJZfjroeWbWJXp0mgMqId4MHzlH6NTcgIEBT4hkV-HvLAQOjKgz-spRW4nWPoRhrA2IUh2rd2RCuaZf_-Pg_naOjQSU4trZXOtU/s1280/1581545175026.jpeg
វិធីធ្វើ៖ ដុតសំបកស៊ុតរហូតដល់ស្ងួត និងមានពណ៌លឿង ដាក់សំបកស៊ុតចូលក្នុងបាយ ហើយកិនឱ្យម៉ត់ រួចប្រោះវានៅជ្រុងជញ្ជាំងដែលស្រមោចចូលមកញឹកញាប់។ ក្លិនក្រអូបខ្លាំងពីសំបកស៊ុតនឹងបណ្តេញស្រមោចយ៉ាងឆាប់រហ័ស ក៏ដូចជាការពារមិនឱ្យលេចចេញជាថ្មីម្តងទៀត។

២.សំបកស៊ុតជួយបំបាត់ស្នាមខ្មៅលើឆ្នាំង៖ ស្ត្រីមេផ្ទះភាគច្រើនតែងបើកភ្លើងខ្លាំងធ្វើឱ្យឆេះឆ្នាំង ឬខ្ទះ ទោះបីត្រូវដុសខាត់ ឬត្រាំក្នុងសាប៊ូក៏ដោយ ក៏ពិបាកក្នុងការយកចេញដែរ។ ទោះជាយ៉ាងណាសំបកស៊ុតអាចជួយអ្នកបាន ដោយអ្នកគ្រាន់តែបុកសំបកស៊ុតដាក់ចូលក្នុងឆ្នាំង បន្ថែមអំបិលបន្តិច រួចស្ងោរ ឬត្រាំក្នុងទឹកក្តៅមួយរយៈ បន្ទាប់មកយកក្រណាត់លាងចានមកជូតឆ្នាំងនោះស្នាមខ្មៅនឹងជ្រះអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFNfa0QUgePfeA9JleVCkx0KDmpIuLwEByLkJbjNpKg8uTA1uSl_Sz9p6X-Tdl2QeFMJenDS30tCgfNQuEa5zQd5g8GQNE6yukacamuq2rEUkw3ejoV0ujO44Y47o_kQgv4RNfjjwaVS2ScIMsKDlwhst9sAfZBvoZesJRRSX4W_G1Dz_D_e09A2XG4HU/s600/hard-boiled-egg.jpg

៣.សំបកស៊ុតអាចប្រើជាជីសម្រាប់រុក្ខជាតិ៖ សំបកស៊ុតមានសារធាតុចិញ្ចឹមជាច្រើនដូចជា ផូស្វ័រ ម៉ាញ៉េស្យូម ប៉ូតាស្យូម និងជាតិដែក ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់រុក្ខជាតិ។ វិធីធ្វើ៖ បុកសំបកស៊ុតឆៅ ឬឆ្អិន រួចលាយជាមួយដីផើង ឬជីកំប៉ុស បើអ្នកចង់ឱ្យដីល្អ ត្រូវហាលវាឱ្យស្ងួត រួចកិនឱ្យម៉ត់។ លើសពីនេះ អ្នកអាចកិនសំបកស៊ុត ហើយលាយវាជាមួយនឹងទឹក រួចស្រោចទឹករុក្ខជាតិជារៀងរាល់ថ្ងៃ ដើម្បីឱ្យវាកាន់តែរឹងមាំ និងបង្កើតបាននូវផ្លែឈើដែលមានរសជាតិផ្អែម លើសពីនេះ សំបកស៊ុតក៏ជួយសម្លាប់ខ្យង និងសត្វល្អិតរុក្ខជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm4HSFLXFjVHR3uflNKsuDIXkxiWXhJsvIeQxB_QZN4meiNdzaU642YfNuFgxjz6u94Qsmb5z4eqGGpNJMaE5EPWLFXZ0GnGQ72dspvnAdKAltvztUsPJ14w1b0YfkUeFHK7x4obInlEtsAG80QwsYEQ23IV3el80qJ32fsJJahVT18jkndPFVg0n0iKI/s800/Seedlings-Growing-in-Eggshell-Containers.jpg

៤.សំបកស៊ុតជាអាហារដ៏ល្អសម្រាប់សត្វចិញ្ចឹម៖ សំបកស៊ុតមានជាតិកាល់ស្យូម និងសារធាតុរ៉ែជាច្រើន ដែលអ្នកអាចកែប្រែវាដើម្បីបង្កើនសារធាតុចិញ្ចឹមសម្រាប់សត្វចិញ្ចឹមរបស់អ្នក។ របៀបធ្វើ៖ លាងសំបកពងមាន់អោយស្អាត រួចដាក់ចូលឆ្នាំង បន្ទាប់មកបុក ឬកិនឱ្យម៉ត់ ហើយប្រោះបន្តិចទៅក្នុងអាហារសត្វចិញ្ចឹមរបស់អ្នក នោះសត្វចិញ្ចឹមនឹងមានសុខភាពល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiTgwoEZlTB-GMjr6yAABG5LhMznb_ylxkuLrTaOmNxqqggtISs05thYj2oMAMbsWEB-jkuVpos54aYIV4sk-SBk96vL0zlkqchHDolNN2g9i-rg30Ocnl_6MIpN992sAnM1MZBwsVedMZRj5cxUXfu95N39dGtIHX-Cb0PBrr7-7UeQfdc05gjwUfGsQ/s800/diy-eggshell-powder.jpg

ហេតុអ្វីគេចាត់ទុកថា Hub Island ជាកោះ ព្រោះមានដើមឈើតែ១ដើមគត់?

0

សហរដ្ឋអាមេរិក ៖ បើនិយាយពីការជាប់នៅលើកោះ យើងនឹងគិតថា ពិតជាលំបាកមិនខាន ដោយសារនៅលើកោះមានបរិវេណធំល្វឹងល្វើយ និងគួរឱ្យខ្លាច ។ ប៉ុន្តែយើងនឹងផ្លាស់ប្តូរការគិតបែបនេះ បើបានឃើញកោះគួរឱ្យស្រឡាញ់មួយនៅសហរដ្ឋអាមេរិក ពីព្រោះកោះនេះមានទំហំតូចជាងតារាងបាល់ទាត់ទៅទៀត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhppvAI3lC3FL2-L_rho1MLc7qvqJJo2h00_1JQqBZwEBNtX09tYQE0S8bwCRSHItM7dbKL8lU8KhXpW-w354JD6U4SpBfldJ4HlX8M2re3ZH-ClCDbtv333_VbPrnK158I7sF8zussfqf6dBAQ6VrnRejXPaVnYcXzIgzSptkLCqdTEHv5wpjF42AUJTU/s1200/photo_2024-06-05_15-33-24%20(2).jpg

កោះនេះមានទំហំស្មើនឹងពាក់កណ្តាលកោះ Bishop Rock ដែលគេធ្លាប់បានកត់ត្រាក្នុងឯកសារថា គឺជាកោះតូចបំផុតលើពិភពលោក ។ ប៉ុន្តែនៅឆ្នាំ១៩៨២ កោះ Bishop Rock ស្ថិតនៅប្រជុំកោះ Scilly ប្រទេសអង់គ្លេស ត្រូវបានគេបោះបង់ចោល ទើបធ្វើឱ្យវាបាត់បង់ឋានៈជាកោះតូចបំផុតដែលមានមនុស្សរស់នៅ ។

Just Room Enough Island គឺជាឈ្មោះកោះមានទំហំតូចជាងតារាងបាល់ទាត់ និងតូចបំផុតនៅលើពិភពលោក ហើយវាសាកសមនឹងមនុស្សដែលចូលចិត្តភាពឯកោ ។ វាជាកោះមួយស្ថិតក្នុងចំណោមកោះចំនួន១.៨៦៤ ក្នុងទន្លេ St. Lawrence ដែលជាតំបន់បែងចែកព្រំដែនរវាងរដ្ឋញូវយ៉ក សហរដ្ឋអាមេរិក និងរដ្ឋអនថេរីអូ ប្រទេសកាណាដា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg58_nPJma0OJNUHYq56JasUrqO3Y7eWYiNx2Nscj1iX9J5Ihj59Ow7zQ-0InRFfDlkf6V6rY5_hl4_G53htznudcUga2TiwZChNsB051L9WPP4Teeg0ktiRggA0X0qSvnXkztujalfoFOAL-uUKkajj-U6yZxJeHLNBCZY5ZhV7rCytAgkXsdtol7ps-4/s1024/photo_2024-06-05_15-33-24.jpg

ចំណែកប្រវត្តិរបស់កោះនេះបានចាប់ផ្តើមឡើងនៅឆ្នាំ១៩៥០ គឺមានក្រុមគ្រួសារមួយបានសម្រេចចិត្តទិញកោះនេះសម្រាប់ធ្វើជាកន្លែងសម្រាកលំហែកាយក្នុងថ្ងៃឈប់សម្រាកពីការងារ និងគេចពីភាពរញ៉េរញ៉ៃក្នុងទីប្រជុំជន ។

ពីដំបូង វាជាកោះទទេស្អាត និងមានឈ្មោះថា «Hub Island» ប៉ុន្តែនៅពេលគ្រួសារនេះបានចំណាយប្រាក់ទិញកោះរួចហើយ ពួកគេក៏បានសាងសង់លំនៅឋានមួយខ្នង និងដាំដើមឈើ១ដើម ។ ក្រោយមក ពួកគេក៏ផ្លាស់ប្តូរឈ្មោះកោះពី Hub Island ទៅជា Just Room Enough Island វិញ ប៉ុន្តែលំនៅឋានគួរឱ្យស្រឡាញ់នៅលើកោះបានធ្វើឱ្យភ្ញៀវទេសចរជាច្រើននាក់ចាប់អារម្មណ៍យ៉ាងខ្លាំងពេលពួកគេឃើញវា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcYPqXmD1RMZOCrUcFvAUGQZUKemSqDho0IglRuNcpULrxO3ulrZ4pvES2FLOcEUsvv01XRnXJcZ30auiNefeMRo7tg0QTOtCvFwbHSQw0R_d-sSg6o61-_Jnj-Z04kOSNF9xyO-4_a3NvV1qazmDXxey0s4wZJvkne1YV3o09E6nvXaCnUwE2nUEYqiY/s800/photo_2024-06-05_15-33-25%20(2).jpg

មនុស្សភាគច្រើនអាចឆ្ងល់ថា ទីកន្លែងនេះមានទំហំតូចជាងតារាងបាល់ទាត់ តើអាចហៅថា «កោះ» ដោយរបៀបណា? បើតាមឯកសារបញ្ជាក់ថា ទីកន្លែងមួយអាចហៅថាកោះបាន គឺត្រូវមានចំណុចមួយចំនួនដូចខាងក្រោម ៖
-កោះត្រូវតែស្ថិតនៅលើទឹកពេញមួយឆ្នាំ
-នៅលើកោះត្រូវមានដើមឈើ យ៉ាងហោចណាស់ ១ដើម ។

ហេតុនេះ គេចាត់ទុកថា កោះ Just Room Enough Island មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាកោះមួយ ដោយសារវាមានគ្រប់ចំណុចទាំងអស់ ដូចជា ៖ មិនលិចទឹក និងមានដើមឈើ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ8k-luu7qrNBB_1iruvhz6SA6_34E0wOfuYQOTPewKIfoDmLaJW2fNxDAZmdQ-DxQqI9TxaooEX5-WQRRYjZom-yVhl_bwHC9mfLzMYaL1Ewb49j7bjYu0dDJcOUbEhukBeoPnHd-aQYw9feKsTRwWMc_QcyJhjYc1r6CyW88ye4IrjX6Kotxx2njq_4/s1000/photo_2024-06-05_15-33-25.jpg

ទេព បូព្រឹក្ស និង ជី ដេវីត ចេញមកបញ្ជាក់កម្មវិធីរបស់ខ្លួន ខណៈបានលើកឡើងថា «អ្នកធ្វើមិនដូចអ្នកថា»

0

ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាកម្មវិធីសម្ពោធ វីដេអូចម្រៀងរបស់ ទេព បូព្រឹក្ស និងជី ដេវីត កាលពីកន្លងទៅនេះមានការវែកញែកបន្ទាប់ពី ម៉ៃ សុគន្ធ ចេញមករិះគន់កម្មវិធីគ្មានទឹកសុទ្ធឱ្យអ្នកចូលរួមផឹក។ យ៉ាងណាមិញ ថ្មីៗនេះ ទេព បូព្រឹក្ស និង ជី ដេវីត បានចេញមកនិយាយពីកម្មវិធីរបស់ខ្លួនត្រូវមានការអធ្យាស្រ័យខ្ពស់ព្រោះ «អ្នកធ្វើមិនដូចអ្នកថា»។ តារាចម្រៀងរូបនេះក៏បានលើកឡើងទៀតថារាល់មតិផ្សេងៗមិនធ្វើឱ្យអ្នកទាំងពីរក្នក់ចិត្តអ្វីនោះទេ បើសិនមានចន្លោះខ្វះខាតណាមួយនោះកម្មវិធីក្រោយៗទៀតពួកគេនឹងធ្វើឱ្យកាន់តែល្អជាងនេះថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi73Pf-VGOoWYbFZX-wFX6EMOD325xWENYsJZtMTlYmULSs7yYZVlTpDqb36_pXAFUK72jd8fDUcbnRZvO3Pw5yoxuUhV8nBpI-NMRBAss3k7fyE2hbYnfrYwnxfzCRO6YTXzm6r63ZuZP8LYopf3Dwk28WLGNspYOfCzQ1XiiA8bFiP6b3qxZ_x8_n6lo/s960/image_2024-05-27_11-53-48.png

តាមរយៈការ Live នៅលើបណ្តាញសង្គម Instagram ទេព បូព្រឹក្ស បាននិយាយប្រាប់អ្នកគាំទ្រថា នៅថ្ងៃចុងក្រោយមុនកម្មវិធីមានអ្នកចង់ទិញសំបុត្រជាច្រើនចូលរួមទៀត ឃើញមានកៅអីចន្លោះៗ ដោយសារតែខ្លាចហប់ នៅពេលថែមភ្លើងនៅលើឆាកវាជះមកហើយកន្លែងហលម៉ាស៊ីនត្រជាក់ខ្លាចទប់ជាមួយមនុស្សអត់ជាប់ខ្លាចក្តៅខ្លាំងទើបកំណត់អ្នកចូលរួម។ ម៉្យាងទៀតច្បាប់របស់យើងមុនចូលសូមឱ្យអ្នកចង់ពិសាទឹកអីគាត់អាចចេញមកក្រៅពិសាបាន របស់ញុំា របស់ទឹកអីមិនអាចយកចូលទៅក្នុងបានទេ ខ្លួនគិតគ្រប់សព្វដាក់មនុស្សច្រើនពេលខ្លាចក្តៅពិបាក ស្លៀកពាក់បែបបុរាណ ហើយមានភ្លើងឆាកបាញ់មកទៀត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPCebsCjUJzAPHr_5OfugeJ6CEtufMwP0X8Y4JkpiVpgpJL-sPOyl_kgiEWBC-prWTUe3IgkDSLx1BK4jGvf8Esut2YcuySDnl9KCHw2uMqSDCSYS70P03ET_hGr0o7CmU2yfYLOxFu1PoWD1vQsuuMajI-G5AFyamxyIsJBnSUR6N-P_IPQ8f_7_tshk/s2048/image_2024-05-27_11-53-50.png

ជីដេវីត បានចេញមកបន្ថែមដែរថា «និយាយឱ្យស្រួលយល់យើងត្រូវការភាពអធ្យាស្រ័យខ្ពស់ ព្រោះអ្នកធ្វើមិនដូចអ្នកថា ទី២ច្បាប់ក្បួនខ្នាតដែលយើងធ្វើមិនមែនចំណង់ចិត្ត ចង់ធ្វើដោយខ្លួនឯងចង់ធ្វើមិចក៏បាននោះទេ ដោយសារតែកម្មវិធីរបស់ខ្លួនមានគណអធិបតី មានជំទាវរដ្ឋមន្រ្តីចូលរួម បែបលក្ខណៈផ្លូវការ។ ជី ដេវីត ថាមួយទៀតក៏ជាកំហុសរបស់ខ្លួនដែរទាក់ទងត្រង់ថាអ្នកទាំងពីរជាក្បាលម៉ាស៊ីន ប៉ុន្តែយើងមិនអាចគ្រប់គ្រង១០០%ទៅលើមនុស្សទាំងអស់គ្នាបាននោះទេ ជាពិសេសយើងមិនបន្ទោសអ្នកស្ម័គ្រចិត្តឬក្រុមការងារដែលធ្វើការជាមួយខ្លួនដែរដោយសារតែជាទំនួលខុសត្រូវខ្លួនឯងខ្វះខាតយើងនឹងកែប្រែ ប៉ុន្តែបើឱ្យបន្ទោសក្មេងៗដែលជួយគាត់ដាក់ទឹកតាមខ្លួនយកឱ្យគ្នាឱ្យអ្នកណាអ្នកណីក្នុងករណីណាមួយមិនអាចបន្ទោសគាត់បានឡើយ គាត់ចំណាយកម្លាំងកាយចិត្ត ទោះបីបានថវិកាតិចតួចក៏ដោយក៏គាត់ជាការរួមចំណែកដើម្បីលើកស្ទួយវប្បធម៌។ ដូច្នេះហើយទើបលោកមិនប្រកែកអ្វីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkWvErTFaAoxL42zI5jD93VpH74moY60gALswXIRLGZTc287vKZAQI3AxTFGJWFnEsAPVsoKoU-wNizIDFhC3KEyvmoKLoOw1U_ra01HBZoKbxrBDcQ7VqDug1Of_UnDpCxWjuNoEayQMHghW2xipkNXAlfGdqrVSBV4WciwQ7hCIi2NhIjKOmZinuBtk/s2048/image_2024-05-27_11-53-53.png

តារាចម្រៀងដ៏ល្បីរូបនេះ លើកឡើងទៀតថា មិនអាចបន្ទោសលើមតិយោបល់ផ្សេងៗដូចគ្នាព្រោះជាធម្មតាមនុស្សយើងមានកម្រិត មិនអាចឱ្យអ្នកចូលរួមពេញចិត្តទាំងអស់បាននោះទេហើយក៏មិនប្រកែកថាយើងមិនខុសដូចគ្នា។ ជី ដេវីត ថាកម្មវិធីជោគជ័យហើយអ្វីដែលយើងខាតមានមនុស្សដែលមិនយល់ពីបញ្ហាហ្នឹងហើយលើកយកបញ្ហាហ្នឹងមកធ្វើជាបញ្ហាធំ ប៉ុន្តែអ្វីដែលយើងចំណេញថ្នាក់ជាតិរបស់យើង ទី១យើងចំណេញវប្បធម៌ ទី២យើងចំណេញមុខមាត់ទាក់ទងនឹងនិងលើកតម្កើនផ្សេងៗដែលយើងចំណាយថវិកាទៅដើម្បីជាគោលដៅរបស់យើងបានសម្រេច។
ករណីលើកក្រោយលោកនឹងកំណត់សញ្ញាជៀសវាងក្នុងករណីដែលមិនអាចបំពេញចិត្តអ្នកណាគេបាននឹងព្យាយាមជៀសពីគាត់ ហើយកម្មវិធីក្រោយៗនឹង ជម្រើសមែនទែននិងធ្វើឱ្យផ្ចិតផ្ចង់ជាងមុន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinbNDq5lHkY0BkEbTialZ21-v4P6eoL6nsfJ6PriFnPyU7NO7bkB9p7Eh6FAchBR3GVDgCCjmxlDZtPnlOoVGdNDCeJbQuOreHHKH411lyzCC7oEhIDKt2zGryFk3qQyo8ZCbtT4RJwZUltng_o2-w-Xgl8zvBL3D4G9mQ2oXu8LCQHue0SgC1e7rehVs/s2048/image_2024-05-27_11-53-57.png