Home ព័ត៌មានអន្តរជាតិ ឧទ្យានជាតិ Zhangjiajie ជាដែនដីដ៏ស្រស់បំព្រងបែបធម្មជាតិនៅជ្រលងភ្នំ Avatar

ឧទ្យានជាតិ Zhangjiajie ជាដែនដីដ៏ស្រស់បំព្រងបែបធម្មជាតិនៅជ្រលងភ្នំ Avatar

65
0

ប្រទេសចិន ៖ តំបន់ឧទ្យានជាតិចាងជៀជៀ (Zhangjiajie National Park) ដ៏ស្រស់ស្អាតអស្ចារ្យនៅលើជ្រលងភ្នំ Avatar ខេត្តហ៊ូណាន ប្រទេសចិន បានក្លាយទៅជាតំបន់ទេសចរណ៍ដ៏ពេញនិយមយ៉ាងខ្លាំងរបស់ពលរដ្ឋចិន និងភ្ញៀវទេសចរមកពីគ្រប់ទិសទី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGwTCUpGH4BqL52lmxBIYOZaKhxzoBYylK1mzqkepgJnZS1ey1mV9N1OAaRGSEVu1pzPVdJsSISRR8Ip2GdO7_1WyynmofKKX0QDNbkMFmeregGkes0A-1Yzz0qBROflZKlQwzauwiW6-LOk5Yp3KbYHDOtPnjvBLLMsOL5CwRrjaPpsNTB3geIsaSKlA3/s1000/photo_2024-07-19_16-52-12%20(2).jpg

មូលហេតុដែលធ្វើឱ្យមនុស្សភាគច្រើនហៅជ្រលងភ្នំនេះថា Avatar ពីព្រោះជ្រលងភ្នំនេះ ធ្លាប់ត្រូវបានគេប្រើប្រាស់សម្រាប់ថតភាពយន្តដ៏ល្បីល្បាញលើពិភពលោក គឺរឿង Avatar ។ ដូច្នេះ ក្រោយការចាក់បញ្ចាំងភាពយន្តនេះ ក៏បានធ្វើឱ្យមនុស្សម្នាជាច្រើននាក់ស្គាល់ និងចាប់អារម្មណ៍ទីនេះ ។

ឧទ្យានជាតិចាងជៀជៀ ឬឧទ្យានជាតិអ៊ូលីងយួន គឺជាតំបន់ទេសចរណ៍ធម្មជាតិយ៉ាងស្រស់ស្អាតបំផុតនៅប្រទេសចិន និងលើពិភពលោក ផងដែរ ។ វាជាតំបន់ទេសចរណ៍កម្រិត 5A របស់ចិន ព្រមទាំងជាតំបន់ឧទ្យានជាតិដំបូងគេរបស់ចិនផងដែរ ។ គួរបញ្ជាក់ថា តំបន់ទេសចរណ៍នៅចិន ត្រូវបានបែងចែកជា៥កម្រិត គឺចាប់ពីកម្រិត 1 ទៅ 5A ហើយ 5A គឺសំដៅដល់តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH9Up9e2UAzM5xT8nGImNSftolTojSIbQX6eE_4tdhGMiWURVA-EqFEzrm50-LqMbBKWadYD3rANInAPVFbLIHrenMQdmflLXCMj8wMV1JpQxM17tUZVWdWxiRtB6u01OTbAPPZhqonn5kxcDk1UcWtm7HayrFa85R8l_WxguCEXqm-STu_aZPyMom5zy5/s1000/photo_2024-07-19_16-52-12%20(3).jpg

លើសពីនេះ ឧទ្យានជាតិចាងជៀជៀ ត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាបេតិកភណ្ឌពិភពលោក នៅឆ្នាំ១៩៩២ ។ ឧទ្យានជាតិនេះមានផ្ទៃដីធំល្វឹងល្ហើយ និងពោរពេញទៅដោយភ្នំថ្មស្រួចខ្ពស់ៗផុតពីដី តម្រៀបគ្នាយ៉ាងច្រើន ។ ភ្នំភាគច្រើនមានកម្ពស់ខ្ពស់រហូតដល់លើអាកាស និងធ្វើឱ្យភ្ញៀវទេសចរមកកម្សាន្តនៅទីនេះ មើលឃើញពពកទៀតផង ។

ភ្នំទាំងនេះសុទ្ធតែកើតឡើងដោយខ្លួនឯងតាមធម្មជាតិទាំងអស់ ប៉ុន្តែកាលពីអតីតកាល បរិវេណឧទ្យានជាតិនេះ គឺជាទឹកសមុទ្រ ។ នៅតាមផ្លូវធ្វើដំណើរមកកាន់ឧទ្យានជាតិនេះ ភ្ញៀវទេសចរនឹងបានឃើញសត្វស្វាជាច្រើនក្បាលចេញមកស្វាគមន៍ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirt9bpRS4aOSVOup-JfDLthw6VsvIi7fzU_O5zRkSQ58TGk3IsDI9nhfh4PtfKG3uQLjr2mGGtSiErrQ_cUELAqe_owNTxHSU6Y1eYamPon6Iuyxc2w9lW1aE_SXk-2SnhHASFoLfvidxF-pN8BYsAzvR2wmYg2bruG3PRehxSJmhu5im3bDCyy6RPAr5j/s1280/photo_2024-07-19_16-52-12%20(4).jpg

ចំណែកការធ្វើដំណើរពីផ្នែកខាងក្រោម គឺភ្ញៀវទេសចរត្រូវជិះរថយន្តរបស់ឧទ្យានជាតិឡើងលើភ្នំ ។ បន្ទាប់មក ពួកគេត្រូវប្រើប្រាស់ជណ្តើរយន្តកញ្ចក់ មានកម្ពស់៣២៦ម៉ែត្រ ឡើងទៅលើកំពូលភ្នំ ដែលវាជាជណ្តើរយន្តកញ្ចក់ដំបូងគេក្នុងតំបន់អាស៊ី ។ ពេលចុះពីជណ្តើរយន្តកញ្ចក់នេះ ភ្ញៀវទេសចរនឹងបន្តដំណើរទៅផ្នែកខាងមុខទៀតតាមការណែនាំរបស់ភ្នាក់ងារប្រចាំការនៅទីនេះ ។

Guinness World Records បានកត់ត្រាថា វាជាជណ្តើរយន្តកញ្ចក់ប្រភេទ Outdoor ខ្ពស់បំផុតលើពិភពលោក (World’s tallest full-exposure outdoor elevator) និងលឿនបំផុតលើពិភពលោក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyKjD2jiWnDNZzCDrr_l9sSCifWaoRpQ1UNZn1TaIsyAA0n1ASxNnRY3lloKqCGapNy6iYdISLdOsDNIawOKaCcfRHKTevnL5gP29reQJF-MX0uE1oFjmsXndsIJ06iTP1fs2NnM1ZHqIlNSrWivg1XATg7U9RmWNBCxl2NvFCOgTJ1y6_3Jhc08q6R5hn/s820/photo_2024-07-19_16-52-12.jpg