Home Blog Page 1022

មហាជនភ្ញាក់ផ្ញើល វត្តមានតារាសម្តែងសញ្ជាតិអាមេរិក ឈរបង្ហាញរាង បង្អួតសម្រស់ប្រាសាទអង្គរវត្តខ្មែរទៅកាន់ពិភពលោក!

0

ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើតារាសម្តែងជនជាតិអាមេរិកម្នាក់ ដែលបានបង្ហាញខ្លួននៅបរិវេណតំបន់អង្គរនៃប្រទេសកម្ពុជា រហូតដល់មានការកោតសរសើរនិងថ្លែងអំណរគុណគ្រប់ៗគ្នាពីសំណាក់សាធារណៈជនខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihXWDKeCH0pev2OVbl1WyUXLwwHPD1TnwwuAxHpltNdHIAIsDV1cgHUzA2Qkvn5i2w0BRvspdzSAxjH5jj46T8TtZ_tEjcJ45jmF-0WlpYRKl-AYylF7PqzO1mXf0Eph-J1u5yJkevG1K_CCpga0uD6v6dfqzzZuWuJ1eEb2YFCvXrg2NL3eFUQeMuVdE/s1800/448520828_1075446537283161_2659949900932374865_n.jpg

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើគណនី Instagram ផ្លូវការរបស់អ្នកនាង Emeraude Toubia ជាតារាសម្តែងសញ្ជាតិអាមេរិក វ័យ៣៥ឆ្នាំ ដែលមាន Follower ប្រមាណ៣លាននាក់ ដែលនាងបានធ្វើការដាក់បង្ហោះរូបថតប្រមាណ ៦ សន្លឹក ថែមទាំងភ្ជាប់មកជាមួយនឹងចំណងជើងថា «ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl57UF92wv0A_VlZDOFcNkPn3LocwL6pexgiqvh92Dnss3HpZkVJ9EzWiK0T2A5MgIWqRNz3qme6WVdXzqjmraOtW6EHZkET5Gx-qonxb4uG9vWA9DLcjF6NoTuR-1SRr9EcwSW9NBeJu1MW8b8G8d3khZaCdG929U-UVdLlJJ4-vmrCNrS9ryNMduHs0/s1799/448564656_1075446523949829_8774919049204480012_n.jpg

ភាពលេចធ្លោរបស់ប្រាសាទអង្គរវត្ត គឺបានជះសម្រស់យ៉ាងស្រស់ស្អាត តាមរយៈរូបថតនាង ដែលនេះគឺជាការផ្សព្វផ្សាយសម្បត្តិវប្បធម៌អរិយធម៌ខ្មែរទៅកាន់ពិភពលោកកាន់តែផុសផុលឡើង។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង Emeraude ក៏បានធ្វើការដាក់បង្ហោះរូបភាពជាបន្តបន្ទាប់ទៀត ប្រម៉ូតពីទំនៀមទម្លាប់ប្រពៃណីខ្មែរ គឺព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ក៏ដូចជាបង្ហាញប្រាសាទបុរាណល្បីៗមួយចំនួនទៀតក្នុងតំបន់អង្គរ ទឹកដីនៃខេត្តសៀមរាបទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTPxSDYWb9SVHLKDKKT194bTATdpd0WO3exdAz4QwbaBwyakh6xufBfLuZQQrLviRcJ0a-ekU8mjZiUhWK5YhPWLpXV38BtE7fgyNcLcJjWGch0TACRWkLmHBE_onXtyT-xjCRczII_H8HS6acmG2KTPdxbFkzPp218lY0-nPijGiDY8kmE_HA7hjh0aE/s1800/448574910_1075446527283162_806447967745823758_n.jpg

ជាមួយគ្នានេះ បន្ទាប់ពីមានការដាក់បង្ហោះខាងលើនេះរួចមក សាធារណៈជនខ្មែរជាច្រើនបានសម្តែងនូវការពេញចិត្តជាខ្លាំងនិងថ្លែងអំណរគុណទៅកាន់នាង ដែលបានស្រលាញ់ ជួយលើកតម្កើននិងផ្សព្វផ្សាយពីវប្បធម៌និងអរិយធម៌ខ្មែរ។ ខណៈដែលជនបរទេសជាច្រើនទៀត ហាក់ចាប់អារម្មណ៍នឹងចង់មកឃើញពីភាពល្អឯកនៃតំបន់អង្គរ ប្រទេសកម្ពុជាដោយផ្ទាល់ភ្នែកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitW6NfXmGY17sUz4PCwAZzIOqasLgxeCbDFczu1JmpFQ4hoKbVBSwNDs7Tktmo3EcLtONd0MhLMssaMJwaqI19_y6f296J4vgO1ux07Yyo9V2dPfutm2uqyT8-_4qTWmznXahdiT97ySYebfpoyJN76LFkk_QM6kUVO62tjLL4qLN1I_zZLCiWKIXUHZo/s1440/448646275_1076014760559672_6940694725986301617_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4sE_VEDA5Ot_KWgv9FHchvpBbErFEr9RWAEOFvudfK2AXCXBal1RdLfk5fF67EkHbi-7AFUIBStvahWqkxlX_RNx1EBE-VOhBVbN4TXGhlYYehYGBNNvOOaNKiiFg7KK39gnKQXlepCi1_syS6sAUywMat0sDZi9UACSbi86_KDX3Q5x-pnK9fhI1Z_E/s1800/448685521_1076286340532514_3675226757859320728_n.jpg

ពិតជាមិនគួរឱ្យជឿ! ស្រមោចមួយប្រភេទនេះអាចផលិតទឹកឃ្មុំបាន

0

មនុស្សភាគច្រើនពុំបានជ្រាបទេថា សត្វឃ្មុំ មិនមែនជាសត្វល្អិតតែមួយប្រភេទ ដែលអាចផលិតទឹករាវមានរសជាតិផ្អែមស្អិត និងមានពណ៌ត្នោតមាស ដែលយើងហៅថា «ទឹកឃ្មុំ» ទេ ពីព្រោះក្រៅពីសត្វឃ្មុំហើយ គឺនៅមានសត្វល្អិតមួយប្រភេទទៀត ក៏អាចផលិតទឹកឃ្មុំបានដូចគ្នាដែរ ។ តើសត្វល្អិតមួយនោះជាសត្វអ្វី និងរស់នៅកន្លែងណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXektD-AJY9LpRkQhpTdBsw8rYYTMsz-yli24jllIjKfpN_mfBp8K1krYdBnavdrHFbuLKliBTe9Tzp-hONM6S6qC6h1oJ91uMsFcDkA_wEBQHFW62y31oayaf6U3T7olTUGBX6pWPqf6ZtURl0EdFFOPyQaCehf_4nwbD6A5wNTv7XrcqyZW8GiiqAqk/s748/photo_2024-06-18_13-56-03%20(2).jpg

សត្វល្អិតដ៏ប្លែកបំផុតនៅលើពិភពលោក ដែលអាចផ្លាស់ប្តូរពីទឹកផ្អែមទៅជាទឹកឃ្មុំនោះ គឺជាស្រមោចទឹកឃ្មុំ (Honeypot Ant) ដែលគេបានឃើញពូជស្រមោចជាច្រើនមានលក្ខណៈពិសេសបែបនេះ ប៉ុន្តែពូជស្រមោចគេប្រទះឃើញជាញឹកញាប់ គឺពូជ Camponotus Inflatus ។ ជាទូទៅ ស្រមោចទឹកឃ្មុំជាច្រើនក្បាលបានស៊ីទឹកដមផ្កាជាបន្តបន្ទាប់ រហូតដល់ពោះរបស់ពួកវារីកធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfnw9LtQjGdF9whomsM_6AkL_W4jQ4YWIZX2ps7SD31SZ5Ab0BgAx3gqLuN3bmSvVsQ8237Jzz_ag1iAr-loWEkk21Dpbob-mHLi7KrS4nJuP8vVgOErmQ8s6K0HN6TlM7FqiLQMY84h6shCndMtK5N7Kpx-zgObW4tV1e0ElIi1WmMbX1sSsUCtvc09Y/s800/photo_2024-06-18_13-56-03%20(3).jpg

ចំណែកតួនាទីរបស់ស្រមោចទឹកឃ្មុំទាំងនេះមានតែមួយគត់ គឺពួកគេត្រូវស៊ីទឹកដមផ្កាផ្សេងៗដើម្បីផលិតជាទឹកឃ្មុំ ។ ការស៊ីទឹកដមផ្កាបែបនេះបានធ្វើឱ្យស្រមោចក្លាយជាធុងមានជីវិតសម្រាប់ដាក់ទឹកឃ្មុំ ដើម្បីធ្វើជាស្បៀងអាហារនៅពេលកូនចៅវាខ្វះខាតអាហារ ។

ជារៀងរាល់ថ្ងៃ ស្រមោចទឹកឃ្មុំនឹងស៊ីទឹកដមផ្កាផ្សេងៗ រហូតដល់ពោះរបស់ពួកវារីកធំឡើងចង់ផ្ទុះ និងធ្វើឱ្យគេមើលឃើញទឹករាវពណ៌លឿងនៅផ្នែកខាងក្នុង ។ ហេតុនេះ នៅពេលដែលសមាជិកស្រមោចត្រូវការស៊ីអាហារ ស្រមោចទឹកឃ្មុំទាំងនេះនឹងបញ្ចេញទឹកឃ្មុំតាមមាត់វិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOLmAI-vtHnrPA7P9gHpMOB2vsWgwZ0TCrqXCgAPAct9lkaRDVobR6lUdr4zlkCRlRRqcQpGz0ShUV7rEngxGRthu4m74pd1fWHjugSGLcuTVG_HSOitVDi2J5Lxt0ruIi3zFOIbOCv7XKbgZAVk9k9f5N9IycG6Xro-I0jup1UDYVSS6UfHvYTIegcjc/s768/photo_2024-06-18_13-56-03%20(4).jpg

ស្រមោចទឹកឃ្មុំភាគច្រើនចូលចិត្តរស់នៅតំបន់រាំងស្ងួត ឬតំបន់មានវាលខ្សាច់ ដូចជា ៖ នៅប្រទេសអូស្ត្រាលី, សហរដ្ឋអាមេរិក និងម៉ិកស៊ិក ហើយក្រៅពីនេះ គេក៏បានឃើញស្រមោចប្រភេទនេះរស់នៅប្រទេសក្នុងទ្វីបអាហ្វ្រិកផងដែរ ។ តំបន់រាំងស្ងួត និងវាលខ្សាច់ ធ្វើឱ្យស្រមោចទាំងនេះពិបាករកចំណីអាហារណាស់ ទើបស្រមោចទឹកឃ្មុំមានតួនាទីផលិត និងរក្សាទឹកឃ្មុំទុក ដើម្បីឱ្យកូនចៅវាអាចរស់រានមានជីវិតក្នុងបរិស្ថានដ៏អាក្រក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizXmq5laiSqZi0yXkGUjjyjzIPrfdglg560opkhJLRns-Q9-L3Ln_e-eb-KSuSwCK1KVG1TBHeG4-iPDtrkLIraZPpS8ry0_ybOGjGLKzdf8CI6cg5AOfWTfT7rJrkiU4Sx4OBsgp-RCmGWPXbLuJIY5V-SdvlnF1vjwULLRYq4GCfUnme_f-99zlGDA4/s978/photo_2024-06-18_13-56-03.jpg

ហេតុនេះ ដោយសារស្រមោចទឹកឃ្មុំមានលក្ខណៈពិសេសខុសប្លែកពីគេ ទើបធ្វើឱ្យស្រមោចជាច្រើនហ្វូងទៀតត្រូវការពួកគេយ៉ាងខ្លាំង ហើយចូលចិត្តធ្វើការវាយប្រហារ និងលួចស្រមោចទឹកឃ្មុំយកទៅសំបុករបស់ពួកវា ៕

ស៊ូ ស៊ីរីកា តបទៅអ្នករិះគ.ន់ផាំងៗថាឱ្យនាង «បានសំឡេងយោង»

0

តារាចម្រៀង ស៊ូ ស៊ីរីកា ដែលចេញមុខមិនបានប៉ុន្មានជាមួយផលិតកម្មបារមីហើយចេញបទចម្រៀងផ្ទាល់ខ្លួនវិញបានឆ្លើយតបផាំងៗមិនសម្តីធ្ងន់តែចាក់ចំចំណុចក្រោយមានមតិរិះគន់ថា នាងបានតែសំឡេងយោង។ តារាចម្រៀងរូបនេះបានលើកឡើងថា អ្នកខ្លះអត់បានទាំងសំឡេងហើយអត់បានទាំងចរិតទៀតហើយអត់បានទាំងឥរិយាបថមាយាទ សីលធម៌ទៀតដែលគេហៅថាមនុស្សអត់បានអ្វីទាំងអស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGR47Uvp_pTmxCUFfPKV2pzc44lugyAp_YCYZLQdTM6BLbAMQi0JmKAOzAlPzD9ZzyX3Vh_8M-D199tWahluokeMH46aCPzbkX-lDBGoudWcNWNdwiB2y_S2KQGlHqBYEFHMUbejNbdJLj4KxLiO070Oq48SF2EsEmjB977GO5-cCQhCXWkNnT9kuW3xU/s2048/343086283_1289085225323597_4354582619464722184_n.jpg
អ្នកមួយចំនួនជ្រាបមកហើយថាបន្ទាប់ពីចាកចេញពីទ្រនំថោន ស៊ូ ស៊ីរីកា បានបង្ហាញខ្លួនជាមួយគ្រួសារបារមីបានមួយរយៈកាលពីខែមេសា ឆ្នាំ២០២៣ ដោយបានចេញវីដេអូចម្រៀង «ក្រមុំបារមី» ជាមួយ ឡូរ៉ា ម៉ម កៅ សុភា និងបទរួមគ្នាមានចំណងជើងថា «ចងចាំសាវតារ» និងបានសម្តែងរួមគ្នាក្នុងពិធីបើកព្រឹត្ដិការណ៍ កីឡាស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ កាលពីខែឧសភា ឆ្នាំ២០២៣ រួមទាំងលេចមុខតាមកម្មវិធីប្រគំតន្រ្តីមួយចំនួន។ យ៉ាងណាមិញក្រោយមក តារាចម្រៀងរូបនេះស្ងប់ស្ងាត់ពីទ្រនំបារមី ដោយកាលពីខែមីនា កន្លងមកនេះនាងបានចេញវីដេអូចម្រៀង «មនុស្សអាត្មានិយម» នៅលើឆាណែលយូធូបផ្ទាល់ខ្លួន។

ថ្មីៗនេះទៀតសោត ស៊ូ ស៊ីរីកា បានទទួលមតិរិះគន់ថានាងបានតែសំឡេងយោង ស្របពេលរូបរាងរបស់នាងតែងទទួលបានមតិរិះគន់។ ពាក្យសម្តី បានតែសំឡេងយោងនេះជំរុញឱ្យ ស៊ីរីកា ចេញវីដេអូឆ្លើយតបតែម្តង។ តារាចម្រៀងរូបនេះបាននិយាថា នាងបានឃើញខម្មិនមួយដែលតាំងពីឃើញខម្មិនរិះគន់នាងមក នាងចាប់អារម្មណ៍ឃើញខម្មិននេះដែលមានការរិះគន់ហើយសរសើរនាងបន្តិចដែរ ខម្មិននោះបានសរសេរថា «បានសំឡេងយោង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrLO8adcJyeLDOh3Z-h9LsksucTuMPmIZL9wltS6X5P0csa-dHvzfN4PLkK90sSaUhh5r_Qp_ENRdLTBeKLPMkq63u5rOZG3Tzg0MqmWKW11orvz4eY30MKLn4zRbUEtu8fc5iAecWF-Xt7DdGVeVJnEEFPP10NoceIXdjo1TF6GOYYg6QRfO6sTGC3k4/s2048/image_2024-06-17_15-33-57%20(2).png

ស៊ីរីកា ថាការពិតទៅនាងមិនត្រូវអីមកតបតនោះទេ ក៏ប៉ុន្តែនាងឃើញខម្មិនច្រើននាងសូមមកនិយាយតែម្តង។ ស៊ូ ស៊ីរីកា ថាអ្នកខ្លះក៏អត់បានទាំងសំឡេងហើយអត់បានទាំងចរិតទៀតហើយអត់បានទាំងឥរិយាមាយាទសីលធម៌ទៀតដែលគេហៅថាមនុស្សអត់បានអ្វីទាំងអស់។ ចំពោះរូបនាង នាងនៅមានចំណុចបានខ្លះដែរដូចជាសំឡេង ចរិត សីលធម៌ សុជីវធម៌ក្នុងការរស់នៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLhqwWyRD7PxByz5v3Vfh_D7HyoAw-XBfEm-7PUEhr62kVrDnwTKqPNixY58hPaizRcRt0woE6VX5YQLdCHjOyThIZ_ZI-XWoc0p0b3UeP0nOPfxz5Apn_Nsgw-yfn_wUBn0Y4qTdz_3KBvQ5zbjsfDHhw2zaTcKCkwuDpiD_enRgD3KD-SibOm3u5JOk/s2048/image_2024-06-17_15-33-59.png

ម្ចាស់បទ «ឧបសគ្គស្នេហ៍» បានបន្តទៀតថា មនុស្សយើងទោះបីជាស្អាតប៉ុណ្ណាក៏ដោយប្រសិនជាគ្មានសុជីវធម៌ក្នុងខ្លួនទេ ក៏មើលមកជាពពួកអត់ស្អាតដែរនៅក្នុងកែវភ្នែករបស់នាង ប្រសិនជាមិនបានចរិតហើយគឺមើលមិនឃើញស្អាតតែម្តង។ ស៊ូ ស៊ីរីកា ក៏បានបន្ថែមចុងក្រោយដោយបានអរគុណចំពោះមតិយោបល់ដែលបានលើកឡើងនេះ ហើយវីដេអូនេះនាងមិនមែនមានបំណងចង់ទៅប៉ះពាល់អ្នកខម្មិនទេគ្រាន់តែចង់មានការបកស្រាយលក្ខណៈទូទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdgECMTbYMZkeUU2TsfqP6g6l831-mJj2vgk0OX1RcHGppXsgnwZF3audhysJDC1X7yH6as8lA9ozwYGyuUkdL0hRUP3akR72eQ2Y9RZp8H4GXoff9Q2EX9NRRE4hGlwkxzl1nvRUagThWkOKUbuk3XUBrJcFNI250XoA4uMXeZQ4vRk67IWxuiQ1wRtw/s2048/image_2024-06-17_15-33-56.png

ស៊ូ ស៊ីរីកា ជាតារាច្រៀងម្នាក់ឆ្លងកាត់ការប្រកួតប្រជែងក្នុងកម្មវិធី The Voice Cambodia រដូវកាលទី១ក្នុងឆ្នាំ២០១៤ ដែលបានសាងប្រជាប្រិយភាពតាមរយៈបទមនោសញ្ចេតនានៅក្នុងទ្រនំថោន៕

ដំរីថ្មយក្សជាតំបន់ទេសចរណ៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរលើពិភពលោក

0

ប្រទេសអ៊ីស្លង់ ៖ នៅលើកោះ Heimaey ប្រទេសអ៊ីស្លង់ មានតំបន់ទេសចរណ៍ស្អាតៗជាច្រើនកន្លែង ដែលបានកើតឡើងតាមធម្មជាតិ ដូចជា ៖ ថ្មមានរូបរាងប្លែកៗ និងសត្វស្លាប ប៉ុន្តែក្នុងចំណោមតំបន់ទេសចរណ៍ទាំងនេះ គឺដំរីថ្មយក្ស (Elephant Rock) មានភាពលេចធ្លោជាងគេ ដោយសារវាមានរូបរាងដូចក្បាលដំរីកំពុងតែផឹកទឹកសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT9rwryaqfZwBUPx_C8hVuN6-FJXq9WLHu6xUdnoDRYUmCfgx2r-TXcVd1tWh8o1tD37diomai1E5yqmiQJN8pPD8EUiT30mTf5xl_7KE9VjUcAbUQiqffNFoARfzu3eLNv7vaunE03zNrCNAEKoGXGjRmbVpzHVxyOKXfHVK2SCctEWH0PvIxC4A8CrM/s1000/df9fb8_a50089c0d81a4fdf9110b0156638fbc8~mv2.jpg

ដំរីថ្មយក្សបានកើតឡើងដោយសារថ្មធម្មជាតិនៅប្រជុំកោះ Westman ដែលស្ថិតនៅឆ្ងាយពីឆ្នេរសមុទ្រខាងត្បូងប្រទេសអ៊ីស្លង់ ប្រមាណជាង៧គីឡូម៉ែត្រ ។ ថ្មមានរូបរាងដូចគ្នានឹងសត្វដំរីនេះ និងថ្មមានរូបរាងប្លែកៗទាំងនេះបានធ្វើឱ្យមនុស្សគ្រប់គ្នាជឿថា វាកើតឡើងដោយសារមនុស្ស ប៉ុន្តែការពិត ថ្មទាំងនេះបានកើតឡើងតាមធម្មជាតិ ខណៈស្នាមឆ្នូតៗនៅលើដំរីថ្មពណ៌ប្រផេះ គឺដូចគ្នានឹងស្បែកដំរី ។

ដំរីថ្មបានកើតឡើងដោយសារការផ្ទុះភ្នំភ្លើង «អែលសឺរ» ជាច្រើនលើក ហើយភ្នំភ្លើងនេះនៅតែបន្តផ្ទុះរហូតមកដល់ពេលបច្ចុប្បន្ន ។ កាលពីឆ្នាំ១៩៧៣ ភ្នំភ្លើងអែលសឺរបានផ្ទុះឡើងខ្លាំងជាងពេលមុនៗ និងធ្វើឱ្យកោះ Heimaey ខូចខាតយ៉ាងខ្លាំង ។ ពេលនោះ អ្នកស្រុកបានព្យាយាមទប់ស្កាត់កុំឱ្យកំអែភ្នំភ្លើងហូរមកដល់លំនៅឋានពួកគេ ដោយការប្រើប្រាស់ទឹកសមុទ្រ ទើបធ្វើឱ្យកំអែភ្នំភ្លើងផ្លាស់ទីយឺតៗ ហើយវាក៏មានសភាពរឹងនាពេលបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNilp_DDde2wBbaObciORahUhMwhnswfHxMdLvIU0SUGZMIbYJdByVsMeLM98wNOelsuzxSLOm6NschH8j2khGr-7GmZ0wLEL0H_SsbKki1GwudEN3rk_HEy4gx3j30zP_SrH2bfQ72DL5scbzgYtGiG6rbWYfnGK-yPSNdHN7W_z8rBMbpcP5p9_zVrw/s800/photo_2024-06-18_13-08-43.jpg

លើសពីនេះ អ្នកស្រុកបានជួយគ្នាទប់ស្កាត់កុំឱ្យកំអែភ្នំភ្លើងហូរទៅកាន់កំពង់ផែដ៏សំខាន់បំផុតរបស់កោះផងដែរ ។ រីឯកំអែភ្នំភ្លើងមួយចំនួនទៀតបានហូរចូលក្នុងទឹកសមុទ្រ និងបង្កើតជាថ្មរូបរាងថ្មប្លែកៗជាច្រើននៅបរិវេណជុំវិញកោះ Heimaey រួមទាំងបង្កើតជាដំរីថ្មយក្សផងដែរ ។

បើទោះជាដំរីថ្មមានរូបរាងដូចគ្នាខ្លាំងនឹងដំរីពិតប្រាកដក្តី ប៉ុន្តែមនុស្សខ្លះយល់ឃើញខុសពីនេះ ដោយពួកគេនិយាយថា ថ្មនេះមានរូបរាងដូចគ្នានឹងសត្វចម្លែក១ក្បាលរស់នៅបាតសមុទ្រ ដែលមានពុកមាត់ដូចមឹកយក្ស ។ ក្រៅពីនេះ នៅលើកោះ Heimaey ក៏មានចំណុចទាក់ទាញគួរឱ្យចាប់អារម្មណ៍ជាច្រើនទៀត ដូចជា ៖ ការជិះទូកមើលត្រីបាឡែន និងមើលសត្វស្លាបជាច្រើនក្បាល ដែលមកពងនៅលើកោះនារដូវក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh23O_cHjOtM_IB52is795AndFJpgUG2ewnSmFIxxMmny_aj4ucw2cK_XdZQxwioMoyNbp7k8vhsl2PmHWbuyGyChnZf9FtDv2h3nFhWWsv27newGWXutHB37poCY3Vc6GXVNH1uxGkm1p_1kZtXpQ4iD2MKWdpY4gamxFqgfa470zHanXFzLlTZj4IEYQ/s700/photo_2024-06-18_13-08-44%20(2).jpg

ចំណែកភ្ញៀវទេសចរដែលចង់មកទស្សនាដំរីថ្មយក្ស គឺពួកគេអាចជិះទូកពីតំបន់ Landeyjahofn ទៅកាន់ប្រជុំកោះ Westman ។ បន្ទាប់មក ពួកគេត្រូវជិះទូករយៈពេល១ម៉ោងទៀត ទើបមកដល់កន្លែងដំរីថ្ម ។ រីឯកោះ Heimaey គឺជាកោះធំបំផុតក្នុងចំណោមកោះទាំងអស់ និងជាកោះតែមួយគត់ដែលមានមនុស្សរស់នៅ ។

ដំរីថ្មបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរយ៉ាងខ្លាំង ពីព្រោះវាមានរូបរាងដូចគ្នានឹងក្បាលដំរីយក្សកំពុងតែជ្រមុជចូលក្នុងមហាសមុទ្រអាត្លង់ទិក ឬហាក់ដូចជាវាកំពុងព្យាយាមផឹកទឹកបំបាត់ការស្រេកទឹក ។ ដូច្នេះ ប្រសិនបើមានឱកាស យើងចង់ឱ្យលោកអ្នកមកកម្សាន្តនៅលើកោះនេះ ដោយសារមានតំបន់ធម្មជាតិដ៏អស្ចារ្យជាច្រើនកន្លែង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJUMFXdXC0Aezjl-Gy2PRxkD0tb4tBVjnfHVDl0ThxRpTXmBDb9Rmf8RiVMbQp7VFDsPD8ulS-mEAs6b6BQvxZ4I24VrUDKYU7Ras3EvWgELluPLARYby-l3iJVa5PVOXqKSDBW7Pw2likC7S-Q3LjQG82Mhzf5x4RPm0ByFRZ2Kp0PtfCWX2rD0RGSe4/s640/photo_2024-06-18_13-08-44.jpg

ល្អាងភ្នំឈ្ងោក រមណីយដ្ឋានប្រវត្តិសាស្រ្តក្នុងខេត្តកំពត កំពុងអង្រួនបេះដូងភ្ញៀវទេសចរគ្រប់ៗរូប!

0

ល្អាងភ្នំឈ្ងោក ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយជាង ៥គីឡូម៉ែត្រពីបឹងប្រទាក់ក្រឡា ឬប្រមាណ ១៣គីឡូ ម៉ែត្រពីទីរួមខេត្តកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4z3-aVbq_Zdl5wD7v_6eJxU09jX9kRmWH5u4Tqf_yjI28yTl4voq1UJ5cJcw2MaDDOxokPuQOJwY5cBdq8at7HMXGCSREChnwdQZ-Shyphenhyphen0DSSiRxToUrFyRixgEXYbFUgsZTph3DlwTmj5I030cephC7yMnLD3BU-A2JZnGFlFXKMzEd06UBlDrwwdSz0/s960/21462538_1635361239872297_4065932992051320144_n.jpg

នៅចំកណ្ដាលគុហាដ៏ធំនៃភ្នំនេះ មានសំណង់ស្ថាបត្យកម្មប្រាសាទមួយសង់ឡើងអំពីឥដ្ឋរាងតូចល្មម សង់ព័ទ្ធជុំវិញលិង្គធម្មជាតិដុះចេញពីថ្មកំបោរ និងមានការសង់បន្ថែមទម្រយោនី ដោយកំណត់ថាជា សិវលិង្គតាមជំនឿព្រហ្មសាសនា។ កាន់តែអស្ចារ្យ នៅពីលើសិវលិង្គនោះ ត្រូវបានប្រោះព្រំដោយដំណក់ទឹកយ៉ាងត្រជាក់ដូចទឹកកក ស្រក់ច្រោះតាមរយៈថ្មកំបោរដែលដុះចំពីលើកំពូលប្រាសាទ។ ចំណុចគួរឲ្យចាប់អារម្មណ៍នៃល្អាងភ្នំឈ្ងោក គឺជាប្រាសាទល្អាងបែបព្រហ្មញ្ញសាសនា ត្រូវបានសម្មត់ថាអាចនឹងត្រូវបានស្ថាបនាឡើងនៅចន្លោះចុងសតវត្សទី៦និងដើមស.វទី៧ ដើម្បីឧទ្ទិសទៅដល់ព្រះសិវៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJwZI8y9-_Jx9ufY1-JUOHIpy8pYiT_NYaKkbYSXaiYG8sJRXLZRvhf-4z6uB3keUBdAxXl3nrx3VyL52XixGdm8j8elpEeNXpBQf9qdEveoDcef8Lz6_c2Ue97OeTMkIbf3qviGIB765qqzeKxpxsicl56BjluBzJk5n0VElCxrtYoRv8EvX8hfskb50/s960/IMG_20200914_083403_898.jpg

ការស្ថាបនាប្រាសាទនេះក្នុងរូងភ្នំ គឺជាបង្ហាញនូវទស្សនសំយោគនៃមនោគមវិជ្ជារវាងជំនឿខ្មែរក្នុងភូមិភាគនេះ និងជំនឿបែបឥណ្ឌានិយម។ ការពិតការបូជាភ្នំបានកើតឡើងមុនសម័យប្រវត្តិសាស្ត្រម្លេះ។ បើពិនិត្យអោយល្អិតល្អន់ទៅ បានឃើញថាប្រាសាទនេះមានតួប្រាង្គតែមួយគត់ ហើយត្រូវបានកសាងលើឃើនមួយផ្អិបជាប់នឹងជញ្ជាំងភ្នំដោយចែកចេញជាពីរផ្នែក ។ ផ្នែកខាងលើមានដំបូលមួយមានជំរាលបួន ដោយមានកំពូលជំទីតពីលើយ៉ាងសង្ហារ។ ប្រាសាទនេះមានសណ្ឋានដូចមើមខ្ទឹម គួរឲ្យចង់គយគន់ក្រៃលែង ។ រីឯនៅខាងក្រោម គេសង្កេតឃើញមានក្បាច់ជាបន្ទាត់ផ្តេកឆ្នូតៗ ដូចនៅក្រោមប្រាសាទសំបូរព្រៃគុគ ឬប្រាសាទគោគព្រះធាតុដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiGVjTe49mrJVGZaX2VbbTFHvpKJmorSiNCNxqV33cwK7p9YVg01qCqv2FOhPkT_THj7q68ijCm3ohuKnzLdl9-fE4Cf9lpXgMfyyQuAC_AG7XDK2k7x82PLTCPatg3oFNmo6PSO-2-ogPj-ZD-FUXKGGnCm3bweSt9ZP-GkrFHraltOM-24d-gK97acM/s1100/vuth_1581651554_25509_49710.jpg

គួរបញ្ជាក់ថា យោងតាមឯកសារប្រវត្តិសាស្ត្រដែលមានតាំងបង្ហាញនៅសារមន្ទីរខេត្តកំពត កម្រងភ្នំថ្ម និងល្អាងភ្នំនៅក្នុងខេត្តកំពតដែលមានជាអាទិ៍គឺមានដូចជា ភ្នំកំពង់ត្រាច ភ្នំក្បាលរមាស ភ្នំឈ្ងោក ភ្នំទទុង ភ្នំខ្ចង សុទ្ធតែជាតឹកតាងនៃប្រវត្តិសាស្ត្រខ្មែរ តាំងពីសម័យបុរេប្រវត្តិដែលគេជីករកឃើញស្លាកស្នាមនៃសំណល់ពីការរស់នៅរបស់មនុស្សជំនាន់ដើមប្រមាណជា៥០០០ឆ្នាំ មុនគ.ស៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKfYYink516fCt34ByfMUOXqEN_kvQmYky5Re5j4DYMGDIGP6tgroCqoKijifC-gb8LHRi17CQJnar32phVKAq_q2DnkmfZEGA0tEiwg_5dhd0JBJMFWQcJoH7_7AfkGibaHlDIJXAnxQIcx21ywWSYJGU0SecmU7j_zkj0ghiR6zoXiwvcCR0drmXGuM/s1100/vuth_1581651584_65351_95183.jpg

តិចអត់ដឹងថា ឥណ្ឌាមានមហាកំពែងយ៉ាងស្រស់ស្អាត និងជាប់ចំណាត់ថ្នាក់លើពិភពលោក

0

ប្រទេសឥណ្ឌា ៖ ភ្ញៀវទេសចរភាគច្រើនបានស្គាល់យ៉ាងច្បាស់ពីមហាកំពែងនៅប្រទេសចិន ប៉ុន្តែនៅឥណ្ឌា ក៏មានមហាកំពែងយ៉ាងស្រស់ស្អាតផងដែរ ដែលបានជាប់ចំណាត់ថ្នាក់ទី២ លើពិភពលោក បន្ទាប់ពីមហាកំពែងចិន ។ មហាកំពែងនេះឈ្មោះ «Kumbhalgarh» ស្ថិតនៅភាគខាងជើងតំបន់ Udaipur រដ្ឋ Rajasthan និងស្ថិតនៅភាគខាងលិចប្រទេសឥណ្ឌាប្រមាណ៨៤គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYjceejE3-WlirXQJVcAYVL_3zs7JAmhe12sHCW51uXT2y6occvMuxDA74HODboe7cwtuqy1EjJnac3EgUnGpsuNQR_KvvhG1317K7ef7pU2hWYnWwJlbBLbQFGf_Dtqpp-UXAN63k9FHQrViB4DP-ls3896yqmEGP12uRxudUp-wKHZLPGQPOTkkXHtc/s640/photo_2024-06-18_10-43-24.jpg

មហាកំពែង Kumbhalgarh មានឈ្មោះមួយទៀតថា «The Great Wall of India» និងត្រូវបានអង្គការយូណេស្កូប្រកាសថា ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០១៣ ។ មហាកំពែងនេះកសាងឡើងដោយព្រះមហាក្សត្រព្រះនាម Rana Kumbha ji កាលពីប្រមាណ៥០០ឆ្នាំមុន ដែលព្រះអង្គគ្រប់គ្រងព្រះនគរ Mewar ក្នុងគោលបំណងធ្វើជាជម្រកលាក់ខ្លួនគេចពីការឈ្លានពានរបស់ពួកម៉ូគុន ក្នុងសតវត្សរ៍ទី១៥ ។

មហាកំពែងនេះបានសាងសង់នៅលើកំពូលភ្នំ Aravalli ដែលខ្ពស់ជាងកម្រិតទឹកសមុទ្រចំនួន១.១០០ម៉ែត្រ និងមានប្រវែងសរុប៣៦គីឡូម៉ែត្រ ។ ចំណុចនីមួយៗមានភាពខុសប្លែកគ្នាទៅតាមផ្លូវបត់បែននៅលើភ្នំ និងព័ទ្ធជុំវិញដោយកំពូលភ្នំចំនួន១៣ ។ មហាកំពែងមានទ្វារធំៗចំនួន៧កន្លែង ដែលអាចមើលឃើញទេសភាពដ៏ស្រស់ស្អាតរបស់ជួរភ្នំ Aravalli ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjihxuH_tTO78DB_p9kllfyMlm-9A51lhzNbNGtN1lR57vG8v3hp4hR9wlDn41OnRqSAz94FGc4KbOJ-HGz6V8Xp5ZvFSfovl0FzCdwbJ3haEE4KkgeleLaGyh0Bq7Oqu0dqklhJC9Y2luwMlodF8yOKQxVXAe4uut3jBmhX5eQA1Mco5fXpC9gxe0Yp84/s900/photo_2024-06-18_10-43-28.jpg

រីឯនៅបរិវេណជិតមហាកំពែង គឺមានព្រះរាជវាំងបាដាល ម៉ាហាល (ឬព្រះរាជវាំងពពក) ព្រមទាំងមានវត្តសាសនាហិណ្ឌូ និងសាសនាចេន សរុបចំនួន៣៦០កន្លែង រួមទាំងអណ្តូងទឹកមួយចំនួន ។ អ្នកបុរាណវិទ្យាឥណ្ឌានិយាយថា ការសាងសង់មហាកំពែងមានចំណាយពេលជាង១សតវត្សរ៍ ហើយត្រូវបានពង្រីកកាន់តែធំជាងមុននៅសតវត្សរ៍ទី១៩ ។ ការសាងសង់មហាកំពែងនៅលើកំពូលភ្នំ គឺដើម្បីឱ្យវាស្ថិតនៅលើទីខ្ពស់ និងអាចមើលឃើញទេសភាពឆ្ងាយៗ ។

មហាកំពែងឥណ្ឌាត្រូវបានរចនាម៉ូដដោយស្ថាបត្យករមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតនាសម័យនោះ គឺ Mandan ព្រមទាំងជាអ្នកនិពន្ធក្នុងព្រះរាជវាំង ដោយការសាងសង់បានប្រើប្រាស់ដុំឥដ្ឋរាប់ពាន់ដុំ និងតុបតែងជារូបផ្កានៅផ្នែកខាងលើ ។ ហេតុនេះ វាបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនមកពីជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi28SS6yIJe086-34J6ihfmoKWx4beJmoQIPBDUpazZQPDr7MpAtTv09LYwW8TLVdv8JXU_1_V1cZk4DlZG6mQZSHITX-ZonmewWDqav2ZpR6bDssleUZrtruJ78CRl-BbCj_Npim8xabafcgNdkyjX17owAqPwE1XEpoHiHsUuSWt_6hW5I6893fo8Yck/s1280/photo_2024-06-18_10-43-36.jpg

តាមឯកសារបញ្ជាក់ថា ក្នុងអំឡុងពេលសាងសង់មហាកំពែងនេះមានឧបសគ្គជាច្រើន ព្រមទាំងមានអ្នកស្ម័គ្រចិត្តលះបង់អាយុជីវិតផងដែរ ដើម្បីឱ្យមហាកំពែងនេះលេចរូបរាងឡើង ។ ពលរដ្ឋឥណ្ឌាប្រាប់ថា នៅសម័យនោះ គេបានដុតគោមយ៉ាងធំដើម្បីបំភ្លឺសម្រាប់អ្នកសាងសង់មហាកំពែងពេលយប់ ។ ក្រោយមក ព្រះមហាក្សត្រឥណ្ឌាជាច្រើនសម័យកាលបានព្យាយាមសាងសង់មហាកំពែងឱ្យកាន់តែវែង ប៉ុន្តែបរាជ័យរហូត ។

លោក Narayan Vyas ជាអ្នកស្រាវជ្រាវមហាកំពែងនៅទីក្រុង Bhopal និងទីក្រុង Jabalpur ក្រោយពីលោកបានចូលនិវត្តន៍ បន្ទាប់ពីធ្វើការស្រាវជ្រាវនៅតំបន់បុរាណរបស់ឥណ្ឌាអស់រយៈពេល១០ឆ្នាំ បានផ្តល់សម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Hindustan Times ថា វត្តនានានៅបរិវេណមហាកំពែងនេះ អាចមានអាយុកាលចំណាស់ជាងអ្នកប្រវតិ្តសាស្ត្រគិតទៅទៀត ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiza8O8B-7P7_hCVma7DtJ67FQ9EBFLybJmE0KMOymCoDBGYwK3vQBmkup2RW7_mSH-vwux-gOR6UQV6gSolyUE00RQ2spfEhRJk-XamIG3xVuxp91lORV35TDl-gqakp2Bt2OacIbm5esUeWlBR8PwWpocDIVk9wy43xcVbY35SbEgTqIIw14XupQeDXc/s1280/photo_2024-06-18_10-43-32.jpg

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលចិនបានវ៉ាដាច់អាមេរិកក្នុងវិស័យសំខាន់មួយនេះ

0

ប្រទេសចិន៖ យោងតាម CNBC ដែលបានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសចិនបានលក់រថយន្តច្រើនជាងដៃគូប្រកួតប្រជែងរបស់ខ្លួនគឺអាមេរិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលនេះបង្ហាញឱ្យឃើញថា ក្រុមហ៊ុន BYD គឺកំពុងរីកចម្រើនយ៉ាងឆាប់រហ័សបំផុតនៅក្នុងទីផ្សាររថយន្តពិភពលោក។ ដូច្នេះគិតត្រឹមពីឆ្នាំមុនរហូតមកដល់ពេលនេះប្រទេសចិននៅតែនាំមុខអាមេរិកក្នុងការលក់រថយន្ត នេះបើតាមសម្តីរបស់អ្នកស្រាវជ្រាវ Jato Dynamics ដែលបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃទី១៥ មិថុនា ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje25euxWCgw4L1PI93aJSZDP2tdndZcGx7-jfMuN7ZkSSlGUyOBa35brmhyphenhyphenEo6wKZt8wKddHV2WxILrI0Vc7Xr_Tf6vwyZKiTbZZZ695YuXmmqmdH6-GiXZ5kvTceI_ScuDuH2lbBhIOntXCr_mmcy6QrA6V9_8rkFRPWV-uL3y2a7BeUYNpuQ2Y1uJGA/s1280/photo_2024-06-18_10-48-00.jpg

យោងតាមទិន្នន័យបង្ហាញថា ក្រុមហ៊ុន BYD ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បានលក់រថយន្តថ្មីចំនួន ១៣.៤ លានគ្រឿងកាលពីឆ្នាំមុន ខណៈដែលម៉ាកយីហោអាមេរិកបានលក់រថយន្តប្រហែល ១១.៩ លានគ្រឿងប៉ុណ្ណោះ។ ទោះជាយ៉ាងណាម៉ាកយីហោជប៉ុននៅតែនាំមុខចិននិងអាមេរិកជាមួយនឹងការលក់ ២៣.៥៩ លានគ្រឿង។ យោងតាមរបាយការណ៍ កំណើននៃការលក់របស់ប្រទេសចិនគឺបានវ៉ាដាច់សហរដ្ឋអាមេរិកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ពោលគឺកើនឡើង ២៣% កាលពីឆ្នាំមុនរហូតមកដល់ពេលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSci1ROULpNSux48abtFGaDdaIPALfbmH1wp_NFG7NVW8v83FGmnNdD_EEWe-wDEcryXYf4ViD70MxmEwoSR3vVonOJDviZk6HDUQ9Jc3_XmxGki63NTVfbHA7ADLkLJpo3ta48nDpMeMl3EGRrcJXa9BpFJ90GCq3tx-I2vUmWUMGFX6MEcTzcg9ITIw/s1280/photo_2024-06-18_10-48-45.jpg

អ្នកវិភាគជាន់ខ្ពស់របស់ Jato លោក Felipe Munoz បាននិយាយនៅក្នុងរបាយការណ៍ថា មូលហេតុដែលចិនវ៉ាដាច់អាមេរិកក្នុងទីផ្សារលក់រថយន្តគឺដោយសារ ក្រុមហ៊ុនអាមេរិកនៅតែរក្សារថយន្តបែបប្រពៃណី ដែលមានតម្លៃខ្ពស់ ខណៈចិនបាន Update រថយន្តថ្មីៗជានិច្ច ក៏ដូចជាគុណភាពល្អ និងតម្លៃសមរម្យ ចំពេលមានការកើនឡើងនៃតម្រូវការទូទាំងពិភពលោក។ Munoz បានបន្តទៀតថា បច្ចុប្បន្នក្រុមហ៊ុនផលិតរថយន្តចិនទទួលបានចំណែកទីផ្សារដ៏ធំនៅទូទាំងមជ្ឈិមបូព៌ា អឺរ៉ាស៊ី និងអាហ្រ្វិក ខណៈពេលដែលសម្រេចបាននូវកំណើននៅអាមេរិកឡាទីន និងអាស៊ីអាគ្នេយ៍ផងដែរ។ ទន្ទឹមនឹងនោះ ម៉ាកយីហោចិនមួយចំនួនក៏ទទួលបានចំណែកទីផ្សារក្នុងប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ផងដែរ រួមមានអឺរ៉ុប អូស្ត្រាលី នូវែលសេឡង់ និងអ៊ីស្រាអែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj4mi7elNSD644ooVj8G0uUIff1ir8-5jEmmPoX9uX1lagzCXjI3NQNBJyv5lU1GYdA69cE0qaxJSjKtwprcuO6e2fkFAQOt4Xuxcf4sJqek5kzP2RX1LLPKG0ET-aTcglCUKxUlo6R8-ghU7x14RxcfxldVnIrj3u-sa2RPBcXqaYEcnKy-1ZuiZ-N_0/s1280/photo_2024-06-18_10-47-30.jpg

យោងតាមរបាយការណ៍ គិតមកដល់បច្ចុប្បន្ននេះការលក់គឺបានកើនឡើងនៅគ្រប់តំបន់ លើកលែងតែទ្វីបអាហ្រ្វិក ទោះជាយ៉ាងណាក៏ដោយ ឧស្សាហកម្មនេះគឺកំពុងប្រឈមមុខនឹងឧបសគ្គពាណិជ្ជកម្មកើនឡើងនៅឆ្នាំ ២០២៤ ដោយសារប្រទេសជាច្រើនបានអនុវត្តវិធានការដើម្បីការពារឧស្សាហកម្មក្នុងស្រុករបស់ពួកគេពីការនាំចេញរបស់ចិនដែលមានតំលៃថោក។ ដូច្នេះក្នុងសប្តាហ៍នេះ សហភាពអឺរ៉ុបបានប្រកាសដំឡើងពន្ធលើរថយន្តអគ្គិសនីរបស់ចិនរហូតដល់ ៣៨% ខណៈសហរដ្ឋអាមេរិកវិញគឺបានដំឡើងពន្ធបួនដងលើរថយន្តអគ្គិសនីរបស់ចិនរហូតដល់ ១០០% ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyKwOBphr1RV8OHc9UTX960SmUcjruiYET9CrLilTGpPaWTCByYPENKeS3beo17uOUFxivrzYirOLRdd1XrbLrj8UphUrZOaI2ixgo0PwCpdbv0aY8X0ENxIjsKIN8vIzBJokAaNzE2mpGtBbEyltyIdXl9_5wgS7C9A3Fuyn1bNCBI25tKs95KCf4lY8/s1280/photo_2024-06-18_10-47-16.jpg

មានងារជាឧកញ៉ា តែខ្មាន់កាំភ្លើងមិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជាទេ

0

សមាគមឧកញ៉ាកម្ពុជា ចេញមុខបញ្ជាក់ជុំវិញករណីឃាតកម្មកាលពីវេលាម៉ោង ១៥:៥០នាទី រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខ២៦ ផ្លូវP-10 F បុរីប៉េង ហួត បឹងស្មោ គម្រោង០៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបានបណ្តាលឱ្យជនរងគ្រោះចំនួន២នាក់បានស្លាប់ និងរបួសស្រាល២នាក់ ដែលជនសង្ស័យ មានឈ្មោះ ស្រី ស៊ីណា មានគោរមងារជា ឧកញ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDdm_ixQ97Qt3TCU_o6Rh5I5BHKfBtNZ4Felzk8zah87o3LGU9kt-cnI1516_9I6qCs-URIIvFQDvktbX28cP_9Unc_pkIb_FyFDD1p59Lc3Z5yg2r1uuAv-wB4Ev4x9EqJRTZWU0Pjv272cjhbUAtbR4oSymwtj7JTQZtIYv5M8Llc0GSFKnZHdTXXdk/s1280/448503849_881848477312823_6827127278966564764_n.jpg

ទាក់ទងករណីនេះ សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ “ឧកញ៉ា” ប៉ុន្តែមិនមែនជាសមាជិកសមាគម ឧកញ៉ាកម្ពុជា នៅឡើយទេ ហើយបច្ចុប្បន្ននេះ សមាគមឧកញ៉ាកម្ពុជា ស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHlX4tVYMGyFr7NO-cvxGJHl-g7cH79z27f26D7-ppJ4LNH2ZkH-q9Qdx3hyphenhyphenAs1DBppiGIwmQXaBy40OZDGfalAQRVrYG65Kel6781LrnbsdFA_LsIYI2_aJE8-SMA8Gm7RyTqPW75rRGq0l65psf67PxVznTcusHYbXu_iT_pEbgyEozhSqzKgJHJyFs/s1440/448349615_793242046232175_3087262873351386474_n.jpg

គួរបញ្ជាក់ផងដែរ កាលដែលបានងារជាឧកញ៉ានេះ គុណបំណាច់ក្នុងការចូលរួមអភិវឌ្ឍ និងកសាងជាតិ។ មិនតែប៉ុណ្ណោះក៏ត្រូវមានមានប្រវត្តិរូបច្បាស់លាស់,មានកិរិយាមាយាទល្អ,ពុំធ្លាប់ត្រូវបានផ្ដន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិមណាមួយ និងត្រូវប្រកបមុខរបរស្របច្បាប់។

នៅក្នុងមាត្រា៧ នៃជំពូកទី៣ ស្ដីពី លំដាប់ថ្នាក់គោរមងារឧកញ៉ា បានចែងថាគោរមងារឧកញ៉ាមាន៣លំដាប់ថ្នាក់ រួមមាន៖
*លំដាប់ថ្នាក់ទី១ លោកអ្នកឧកញ៉ា
*លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា
*លំដាប់ថា្នក់ទី៣ ឧកញ៉ាhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEk5BDzoeH_LOYSceC4GqCoztkw8MubqtSiaMk2Kmyygzct8eW9i1k2L9Y_n9CVvA1lII81bgGrC5OseJGr71ESR7IH-ORhCC2KRyB0zmgzzMEJBQgDkBa0RgfPYSnGe3tugbQt-8ccUrBwqX5JQEeuuSiUND6fBB_9K5X-J_sMf01hZfQdb6qyV3EMZ8/s2048/448606804_7647073711995143_8344926229996614254_n.jpg

 

សូមប្រុងប្រយ័ត្ន! ចំនួនករណីបាក់តេរី “ស៊ីសាច់” កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសជប៉ុន និងអាចរីករាលដាលទូទាំងទ្វីបអាស៊ី

0

បរទេស៖ ចំនួនករណីនៃជំងឺ streptococcal toxic shock Syndrome (STSS) ឬហៅថាជាការឆ្លងមេរោគបាក់តេរី “ស៊ីសាច់” កំពុងកើនឡើងយ៉ាងឆាប់រហ័សបំផុតនៅក្នុងប្រទេសជប៉ុននាពេលបច្ចុប្បន្ននេះ ហើយក៏អាចរីករាលដាលនៅទូទាំងទ្វីបអាស៊ីទាំងមូលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOm3ecgp2aWZwnwGqu3Vukc-vLkUeCwB4T4vFTE2DheZtL5CQq7hpIwie9ERb6vF2U_Nz5ElZJIK9_ZbjsoQHPThhCfdpH5AEMg8HktNsU_hsXJb5GBrwjvf2TLEjHsG-J8v1rjG8nq2mBHdLUmWKTSYXHnGX4la3eorJcyZmm1FWKmGsHZPKYXAi7XXc/s1280/photo_2024-06-18_09-32-32.jpg

យោងតាម NHK បាក់តេរី “ស៊ីសាច់” គឺជាជំងឺដ៏កាចសា.ហាវមួយដែលអាចបណ្តាលឱ្យមនុស្សស្លា.ប់ ហើយភាគច្រើននៃអ្នកឆ្លងជំងឺនេះគឺមានអាយុចាប់ពី ៣០ ឆ្នាំឡើងទៅ។ ជំងឺប្រភេទថ្មីនេះអាចធ្វើឱ្យរាងកាយ និងសរីរាង្គជាច្រើនរបស់មនុស្សខូចខាតទាំងអស់ ហើយសម្រាប់អាការៈដំបូងគឺហើម គ្រុនក្តៅខ្លាំង និងភ្លេចភ្លាំង ទោះជាយ៉ាងណាមូលហេតុពិតប្រាកដនៃការឆ្លងគឺមិនអាចកំណត់បានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sIvr8RNkYIo4_MtRUVdytbqSsMVIjzADceHzXlb5witLQI3ZZnIEyivQfa3wvyQ_U5VdJbO5Mzz3YX-_tUp7t1Okrl9xTeZp34RbIQHHTm9C9LAEu3OxQVgYPg0M4wFnOokO2WVQopfTK9DO-tXHeYCsp6WdAFJvREvitsszf1nkQTq0DswQgoZdRYk/s1280/photo_2024-06-18_09-31-19.jpg

Ken Kikuchi អ្នកជំនាញនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រស្ត្រីតូក្យូ បាននិយាយថា “ការហើមអាចលេចឡើងនៅជើងពេលព្រឹក និងរាលដាលដល់ជង្គង់នៅពេលថ្ងៃត្រង់ ហើយអ្នកជំងឺភាគច្រើនអាចស្លាប់ក្នុងរយៈពេល ៤៨ ម៉ោង”។ បើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃទី ១៥ មិថុនា ក៏បានឱ្យដឹងដែរថា ចំនួនករណី STSS នៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ២០២៤ នេះគឺបានកើនឡើងរហូតដល់ ៩៧៧ ករណីហើយ ដែលលើសពីកំណត់ត្រានៃ ៩៤១ ករណីក្នុងឆ្នាំ ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh46NSO1LuaZq1BX4bzyZJ72PXFqj_rVI8kSiQbnHU8tZGCWi_QYP2oQfKy_AQna8xlTpKNROxnflNkYgIXqlpQo9eUQrZ1f4-Zyor0s7VOGuDVZzc4jjavynqgs4hbERb71RNxES1epMDDQKtBO8WrT82Eu05AGf-skPQmN9NjLi0NK68ka-d9f-lyTfs/s1280/photo_2024-06-18_09-33-28.jpg

យោងតាមប្រភពដដែលបានឱ្យដឹងទៀតថា បាក់តេរី STSS ច្រើនតែត្រូវបានគេគិតថាចូលទៅក្នុងខ្លួនមនុស្សតាមរយៈរបួសជើង ប៉ុន្តែក្នុងករណីខ្លះមូលហេតុពិតប្រាកដនៃការឆ្លងគឺមិនអាចកំណត់បានឡើយ។ អ្នកជំនាញ Ken Kikuchi ជឿថាជាមួយនឹងការកើនឡើងនាពេលបច្ចុប្បន្ននេះ ចំនួននៃការឆ្លងមេរោគ STSS នៅក្នុងប្រទេសជប៉ុនអាចឈានដល់ ២,៥០០ ករណីនៅឆ្នាំនេះ ជាមួយនឹងអត្រាមរណភាពរហូតដល់ ៣០%។ អ្នកជំនាញរូបនេះបានជំរុញឱ្យប្រជាពលរដ្ឋរក្សាអនាម័យដៃ និងព្យាបាលរបួសដែលមានស្នាមរបួស។ លោកក៏បានកត់សម្គាល់ផងដែរថាបាក់តេរី “ស៊ីសាច់” អាចរីករាលដាលយ៉ាងងាយស្រួលតាមរយៈរបួសជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4aplXgUOZst_niqFjvkvFtMQVxu14nu_WQfzcW8PTTOzerx27UHWGGiMxCkZh_qtn__8lOyJGHvBc2URMSf15GRc7f3ZezCmNQZQ6eNlJAAF9-49VrMComnUIcorz5zO7rEWS_cK1Def2hQv35L-WXkVGa88Q_bHqhpPQEev9S3VfMsjogkB9BZzs9ng/s840/photo_2024-06-18_09-30-25.jpg

គួរបញ្ជាក់ដែរថា ជំងឺនេះមិនមែនមានតែនៅក្នុងប្រទេសជប៉ុនទេ ប្រទេសផ្សេងទៀតក៏បានជួបប្រទះការផ្ទុះឡើងនៃ STSS នាពេលថ្មីៗនេះផងដែរ។ នៅចុងឆ្នាំ ២០២២ យ៉ាងហោចណាស់ប្រទេសចំនួនប្រាំនៅអឺរ៉ុបបានជូនដំណឹងដល់អង្គការសុខភាពពិភពលោក (WHO) អំពីនិន្នាការកើនឡើងនៃចំនួនមនុស្សដែលឆ្លងមេរោគក្រុមឈ្លានពាន A streptococcus (iGAS) រួមទាំង STSS ។ WHO ជឿជាក់ថានិន្នាការនេះបានកើតឡើងបន្ទាប់ពីការរឹតបន្តឹង COVID-19 ត្រូវបានដកចេញ៕

ងារជាឧកញ៉ា ហេតុអ្វីមានសិទ្ធកាន់កាប់កាំភ្លើង?

0

កាលពីម្សិលមិញ នៅរសៀលម៉ោង ៣:៥០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីខ្មាន់កាំ ភ្លើងចូលទៅបាញ់មនុស្សដល់ក្នុងបុរី ប៉េងហួតបឹងស្នោរ។

នៅក្នុងករណីបាញ់សម្លាប់នេះ បានធ្វើឱ្យមនុស្សស្លាប់ដល់ទៅ២នាក់ដែលជាគូដណ្តឹងនឹងគ្នា ចំណែកខ្មាន់កាំភ្លើងមានគោមរមងារជាឧកញ៉ា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbF8Uw_F99sP__Bbo5kObS3aubi4Tu8LfRPf8TL7qbSX8MhAgqlnDeZd8LC776sOEt6fe-yzdBmq55dKnxWpWsybl0meCU5pmJ-anLeD-af0qzx43fuFfc2Lf1avbFpU4vMGlUz2EM2oiizHeBvchH7AliOVtkdb3APKNUu811ejAyj1J1Rqrh-VsH8KM/s1280/448503849_881848477312823_6827127278966564764_n.jpg

ជនដៃដល់មានឈ្មោះថា ឧកញ៉ា ស្រី សុីណា បានធ្វើការចូលទៅបាញ់សម្លាប់មនុស្ស២នាក់នៅក្នុងផ្ទះ ក្រោយពីមានទំនាស់ស្នួលខោអាវ និងបានប៉ះពាល់ពាក្យសម្តីគ្នាបន្តិចបន្តួច។

តាមចម្លើយសារភាពរបស់ ជនដៃដល់បាន លើកឡើងថា៖” មុននឹងឈានដល់ការបាញ់នេះ អ្នកទាំងពីរបានទាស់សម្តីគ្នា ហើយខាងជនរងគ្រោះបានប្រើពាក្យសម្តីមិនសម្យមកលើខ្លួន ទាំងដែរខ្លួនជាមនុស្សចាស់ ហើយក៏បានសម្រេចចិត្តដកកាំភ្លើងបាញ់តែម្តង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4qQNahHDiCrK8RGdgl2EZCbi1JgIOHOtBs_ijRB2NA26w_BG9dP5Vd32gWlNlGCnpJ1cuILnzOFyQcDJWPNKEANs1P3K1Vzp9nYExLavC5Oghwywdr902HVbH0SHkBmyiBSsKXIgmG8im_THtwgJbpiZ5ePsIqakZ178Zlu-2ytW-DGQAYeA7arix8uc/s1440/448349615_793242046232175_3087262873351386474_n.jpg

ហេតុអ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺជនដៃដល់មានគោមរមងារជាឧកញ៉ា តែបែរជាមានសិទ្ធកាំភ្លើង ខណៈច្បាប់នៅប្រទេសកម្ពុជាបានចែងយ៉ាងច្បាស់ថា៖”ជាទូទៅបុគ្គលដែលមានសិទ្ធិក្នុងការប្រើប្រាស់អាវុធជាតិផ្ទុះ មានដូចជា កងយោធពលខេមរៈភូមិន្ទ កងរាជអាវុធហត្ថ កងកម្លាំងនគរបាលជាតិ កងជីវពល កងសន្តិសុខនៃធនាគារជាតិ រួមទាំងមន្រ្តីរាជការស៊ីវិលមួយចំនួនទៀតដែលច្បាប់បានអនុញ្ញាត។ បុគ្គលទាំងអស់នេះអាចប្រើប្រាស់អាវុធជាតិផ្ទុះបាន ដោយចាំបាច់ត្រូវមានលិខិតអនុញ្ញាត ឬលិខិតបញ្ជាបេសកកម្មរបស់ខ្លួន ដែលចេញដោយក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិ ឬក្រសួងស្ថាប័នមានសមត្ថកិច្ច ដែលខ្លួនស្ថិតនៅក្រោមចំណុះ”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicTx6zK8B6un3wWeSlEQWFKbQKGXDVtzO4gMfXVnuJCeg_qNV2ewoyrsEx7WW_P_ERyvZxvYy32R41m2X7alVS6FnUABcRckrBlaK8WKccGcf9td5nWz5RDSyuakuqzIvyci5IKD8PKFPrsHLg8f-LNTsw7UfuFgVxBzZ6JZvPWtn5RuOBTHVcKC6E9NU/s1280/448367840_1046150947078623_3160338281269228590_n.jpg