Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ីនឹងរៀបចំដំណើរទេសចរណ៍ទុរេនទូទាំងប្រទេសដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ

ម៉ាឡេស៊ីនឹងរៀបចំដំណើរទេសចរណ៍ទុរេនទូទាំងប្រទេសដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ

45
0

បរទេស៖ ប្រទេសម៉ាឡេស៊ីបានរៀបចំកម្មវិធីដំណើរទេសចរណ៍ទុរេនចំនួន ៦២ តំបន់ទូទាំងប្រទេស ដែលលាតសន្ធឹងក្នុងរដ្ឋចំនួន ១២ រួមទាំងការទស្សនា ការធ្វើម្ហូប និងបទពិសោធន៍រមណីយដ្ឋានថ្មីៗ ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។
នេះបើយោងតាមការចុះផ្សាយរបស់ The Star បានឱ្យដឹងថា កម្មវិធី “ទេសចរណ៍ទុរេន ២០២៤-២០២៥” ត្រូវបានគេស្គាល់ថាជា “ព្រះរាជាណាចក្រនៃផ្លែឈើ” ដែលដំណើរកម្សាន្តទាំងនេះមិនត្រឹមតែផ្តោតទៅលើការរីករាយជាមួយទុរេនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលជាមួយសកម្មភាពជាច្រើនដូចជា ពិកនិក សម្រាកលំហែកាយក្នុងព្រៃ ឬការចូលរួមក្នុងសកម្មភាពកម្សាន្តថ្មីៗ និងការរុករកជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjmpQMNmjGcJX4h9JKUK8aXRrKaOVVJjrCvEldkj2T4oSQAo34pvcLHPlckyv6g7r8AlMbmbSBwH_UpJidG1oW6HzE3jPGqXwNLdwqala33B9lS7hznOVwBtKYVom7Fm-yEUfDU6PHr9gJeMurPzD-iv7Uo-IBDOpALTXtf0xej8_-pE9oVPhLHNPWWwsQ/s1020/photo_2024-07-29_10-33-23.jpg

សម្រាប់កញ្ចប់ដំណើរកម្សាន្តពិសេសមានពីរគឺ៖ ទីមួយដំណើរកម្សាន្តរយៈពេលបីថ្ងៃពីរយប់ និងទីពីរដំណើរកម្សាន្តរយៈពេលពីរថ្ងៃមួយយប់។ សម្រាប់ដំណើរកម្សាន្តទីមួយ នៅពេលថ្ងៃភ្ញៀវអាចទទួលបាននូវបទពិសោធន៍ជាមួយរសជាតិទុរេនក្នុងស្រុក ទឹកឃ្មុំស្រស់ និងអាហារថ្ងៃត្រង់បែបប្រពៃណីម៉ាឡេស៊ីនៅមាត់ទន្លេ រួមទាំងការស្នាក់នៅក្នុងខ្ទមព្រៃទំនើប បូករួមដំណើរកម្សាន្តពេញមួយថ្ងៃទៅកាន់សួនធុរេន Musang King នៅស្រុក Raub រួមផ្សំនឹងការជិះឡានខ្សែកាប Skyway ទៅកាន់ Genting Highlands ។ រីឯដំណើរកម្សាន្តទីពីរវិញភ្ញៀវអាចធ្វើការទស្សនាសត្វឥន្ទ្រី ក៏ដូចជាការជិះទូកតាមដងទន្លេ Firefly River ការមើលឆ្នេរសមុទ្រ Sky Mirror និងការកម្សាន្តទុរេននៅតាមដងផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1m_lVYKbHSht6eExjgx-LwSgE0UqwQ9idrG_DNFaYRgLTI7GDhRWzrmxHC39-KyaIelRDjCutUnfcnW9FQalp6_kMAbNF8c1quf_uCBletX2IapQJuhhBlN6yPIe4BHmvvKyBihDLB8FxB8AUmN3ObaDGLUDRjjHDsFBlSDSDw-29Itd9e33j-FRvFDQi/s800/photo_2024-07-29_10-34-07%20(2).jpg

លើសពីនេះភ្ញៀវក៏អាចទទួលបានបទពិសោធន៍នៃការញ៉ាំទុរេនស្រស់ៗបែបធម្មជាតិនៅហាងដ៏ល្បីល្បាញ រួមទាំងការជិះទូកនៅមាត់ទន្លេ និងការដើរលេងក្នុងព្រៃជាដើម។ ដូច្នេះសម្រាប់ដំណើរកម្សាន្តគឺមានតម្លៃចាប់ពី ១៥ ទៅ ៤០ ដុល្លារក្នុងមនុស្សម្នាក់ អាស្រ័យលើថ្ងៃ ឬដំណើរកម្សាន្ត ប្រសិនបើភ្ញៀវធ្វើដំណើរជាក្រុមគឺមានតម្លៃចាប់ពី ៨០ ទៅ ២៥៥ ដុល្លារក្នុងមួយក្រុមដែលមានសមាជិកពី ២ ទៅ ៨ នាក់។ លោក Akbal Setia ប្រធានក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ីបានអត្ថាធិប្បាយថាការចាប់ផ្តើមនៃកញ្ចប់ទេសចរណ៍ទាំងនេះបង្ហាញពីការរីកលូតលាស់យ៉ាងខ្លាំងនៃប្រជាប្រិយភាពរបស់ផ្លែទុរេនម៉ាឡេស៊ី និងទេសចរណ៍ធ្វើម្ហូប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN40y_pV7dY-Ak7xtZtAuHYYngPq0jYYdzC515LWbefl6wssDYIf6IZ_sVeD_Kkc9JrZrZQQwGvhJPKPu2n82KT-KNAaO4JUiRC-FOx8du2U95LQD_dGZrWAYh0hGIbarizzjU6MPozBh0PJtxiXoTdN7KjFAypp8uu991zxrxJli3E7ou7AlhtNB5yAeS/s1275/photo_2024-07-29_10-34-22.jpg

បច្ចុប្បន្នទេសចរណ៍ទុរេនមានកំណើនខ្លាំងក្នុងប្រទេសម៉ាឡេស៊ី ជាពិសេសក្នុងរដូវច្រូតកាត់ពីចុងខែឧសភាដល់ខែសីហា។ លោក Setia ក៏បានបន្តទៀតថា “ជាមួយនឹងកញ្ចប់ដំណើរទេសចរណ៍ថ្មី ប្រទេសនេះបានផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសពិសេសមួយដើម្បីជ្រមុជខ្លួននៅក្នុងប្រពៃណីរបស់ខ្លួន”។ ទុរេនដែលមានក្លិនក្រអូបប្លែក និងសំបកមានស្នាមជ្រីវជ្រួញ ជាកន្លែងពិសេសមួយក្នុងវប្បធម៌ម៉ាឡេស៊ី ជាមួយនឹងដំណើរទេសចរណ៍ដែលបានប្រកាសកាលពីពេលថ្មីៗនេះ ម៉ាឡេស៊ីបានអញ្ជើញអ្នកទេសចរឱ្យចូលរួមក្នុងរលកថ្មីនៃទេសចរណ៍វប្បធម៌ និងធ្វើម្ហូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhainDxkcF7HVd92J9zpwq4Rg3ewwzNwzTc8UMFrFrl8zSWNlPNpAUei_mxut1rTbLYmQ22TQLC8ctgDZCefzbnM5hpJpxfJMh0EoOXc2KHE6Ko-T5H6EU8Gh3g863k_92L68lXuDI3IO0MtI4amuyhzy6fei9i0ePdgEIR4gMe4B_sAc8JKe74K1zJN4s2/s1240/photo_2024-07-29_10-34-41.jpg

ឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះគ្រោងនឹងលក់ទុរេនទេសចរណ៍ប្រហែល ២ លានប្រភេទខុសៗគ្នាក្នុងឆ្នាំ ២០២៤ និង ២០២៥ ជាមួយនឹងតម្លៃទាបបំផុតចាប់ពី ១៥ ដុល្លារ ដោយសង្កត់ធ្ងន់លើប្រជាប្រិយភាព និងគុណភាពនៃកញ្ចប់ទេសចរណ៍ទាំងនេះ។ ដូច្នេះប្រសិនបើភ្ញៀវទេសចរចង់ស្វែងរកព័ត៌មានលម្អិតអំពីផលិតផលទេសចរណ៍ទុរេន អាចចូលទៅកាន់គេហទំព័ររបស់នាយកដ្ឋានផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiMooFNDCqJ6KonSk1m3aQJG4VGbCG_NdUrMSmj0XWpMWTCGYA_kz-rhPVA94sGvFv4ZEiihV-yWcDae8umtx5OfDDa6rciGgBsCEk2EV0hqaDH5NaieVJuJh_zl6x7R6OYsVq6zRoUvYaeKVV_2bTgVUNJwUQgO7T6hOprEXktUvRmEBZCSiOzF2LoRMW/s1200/photo_2024-07-29_10-35-05.jpg