Home Blog Page 1021

ទីក្រុងទាំង ១០ ដែលមានស្តង់ដាររស់នៅខ្ពស់បំផុត និងទាបបំផុតក្នុងលោកឆ្នាំ ២០២៤

0

ថ្មីៗនេះយោងតាមលទ្ធផលស្ទាបស្ទង់តម្លៃនៃការរស់នៅឆ្នាំ ២០២៤ របស់ក្រុមហ៊ុនប្រឹក្សាពិភពលោកដែលមានអាយុកាលជិត ៨០ ឆ្នាំ Mercer កាលពីថ្ងៃទី១៦ ខែមិថុនា បានឱ្យដឹងថា ទីក្រុងហុងកុងគឺជាទីក្រុងដែលមានស្តង់ដាររស់នៅខ្ពស់បំផុតក្នុងពិភពលោកសម្រាប់ភ្ញៀវអន្តរជាតិ ដោយជាប់ចំណាត់ថ្នាក់លេខ ១ ខណៈសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ២ និងស្វីសជាប់លេខ ៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfQ0i7AF8ycv6-3OLgCbEwq02BdI7_PMLDLjmQA-pJv95qSzySWxyc-szSEPCb58cXUyurT4zs3N1GQ5SE33tnSAUBCFTlVyv68HiCZBK5NZ9raghN1X9U_Ah2_trmvxxjErsEVNzS1oO20pr1T78IKhSYLBCr5xozM441aSUm_3rtbMB-M19V_4cwMa8/s900/photo_2024-06-19_09-53-13.jpgដូច្នេះទីក្រុងដែលមានស្តង់ដាររស់នៅខ្ពស់បំផុតក្នុងលោកសម្រាប់ឆ្នាំ ២០២៤ រួមមាន៖
១.ទីក្រុងហុងកុង (ប្រទេសចិន)
២.សិង្ហបុរី
៣.ទីក្រុង Zurich (ប្រទេសស្វីស)
៤.ទីក្រុង Geneva (ប្រទេសស្វីស)
៥.ទីក្រុង Basel (ប្រទេសស្វីស)
៦.ទីក្រុង Bern (ប្រទេសស្វីស)
៧.ទីក្រុង New York (សហរដ្ឋអាមេរិក)
៨.ទីក្រុង Los Angeles (សហរដ្ឋអាមេរិក)
៩.ទីក្រុងឡុង (ប្រទេសអង់គ្លេស)
១០.ទីក្រុង Nassau នៃរដ្ឋធានី Bahamas។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglmAPzfqbwNdP_cGHAvdW4KtMhSQGAm4F3DaVaqSbLp48bvXXTvww-EFIutqeZGlrNOtSUIN0E89FQVcThvsqmkk7iDnpUr9BP15aPgKRz84R8amE1gjZCU40REXxFC9GhoUBK0f8lVUraY5q8RrKMFWGxsIcbeiZK62pmgbkN5lbxsALBgqkx6-i5KGE/s1280/photo_2024-06-19_09-51-33.jpg

រីឯទីក្រុងដែលមានស្តង់ដាររស់នៅទាបបំផុតទាំង ១០ ក្នុងលោកសម្រាប់ឆ្នាំ ២០២៤ វិញរួមមាន៖
១.ទីក្រុង Abuja (ប្រទេសនីហ្សេរីយ៉ា)
២.ទីក្រុង Lagos (ប្រទេសនីហ្សេរីយ៉ា)
៣.ទីក្រុង Islamabad (ប្រទេសប៉ាគីស្ថាន)
៤.ទីក្រុង Karachi (ប្រទេសប៉ាគីស្ថាន)
៥.ទីក្រុង Bishkek (ប្រទេសម៉ាឡាវី)
៦.ទីក្រុង Kyrgyzstan (ប្រទេសម៉ាឡាវី)
៧.ទីក្រុង Blantyre (ប្រទេសម៉ាឡាវី)
៨.ទីក្រុង ហាវ៉ាណា (ប្រទេសគុយបា)
៩.ទីក្រុង Durban (អាហ្វ្រិកខាងត្បូង)
១០.ទីក្រុង Windhoek (ប្រទេសណាមីប៊ី)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsfrYEAxf5-h0FCXa2gTL1paWkI4-qhcyA9LbFYjBouMs-QkrLbvWlXpM3tLE4FstibRv2Dlq_Ino75In3PURhdfmcUi2sy6w7IJz7sRUOgORBjKEU_7EWVBBHRY2Y7_34-DmLzVSWsm6TODYFtsHEbWh_c83BcgqDp1A68-FWMhqabK0-y0qrBpLB5uo/s1000/dreamstime_xxl_156697107.jpg

គួរបញ្ជាក់ដែរថា ការស្ទង់មតិតម្លៃនៃការរស់នៅប្រចាំឆ្នាំរបស់ Mercer បានដាក់ចំណាត់ថ្នាក់ទីក្រុងចំនួន ២២៦ ដែលតំណាងឱ្យប្រទេស និងដែនដី ដើម្បីផ្តល់នូវនិន្នាការ និងព័ត៌មានសម្រាប់អ្នកដែលរៀបចំសម្រាប់ការធ្វើដំណើរអន្តរជាតិ។ ចំណាត់ថ្នាក់គឺផ្អែកលើតម្លៃនៃទំនិញ និងសេវាកម្មសំខាន់ៗមួយចំនួនក្នុងជីវិតប្រចាំថ្ងៃ ដូចជាតម្លៃស៊ុត ប្រេងឆា កាហ្វេមួយពែង សាំង និងសម្លៀកបំពាក់។ ជាមធ្យមតម្លៃផលិតផលទាំងអស់នេះបានកើនឡើងនៅឆ្នាំនេះ ដែលការកើនឡើងគួរឱ្យកត់សម្គាល់បំផុតគឺតម្លៃប្រេងឆា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitfgcqBu8j1Dvu1lxuKLRJjQMP0h9Ea5mi_6a18wWvNLtMJGNxbLAv9FhL-LA-TGs-9AL0zux1wiKu8WvGmF948uRV1sr7PaGpJgnNQUq_G1msK4vHrTYa-gMqkQ3-i3a3uVuDKyjznLAtWpmbhL95yBWeKVRTyXD_zcR9Rr1Ia5F8Jv4-CwdjrKeh8YM/s1600/habitation-shore-Lake-Malawi-Monkey-Bay.webp

យោងតាមក្រុមហ៊ុន Mercer អតិផរណា និងការប្រែប្រួលអត្រាប្តូរប្រាក់កំពុងជះឥទ្ធិពលដោយផ្ទាល់ទៅលើប្រាក់ចំណូល និងការសន្សំរបស់ប្រជាជន។ ការប្រែប្រួលសេដ្ឋកិច្ច ការកើនឡើងភូមិសាស្ត្រនយោបាយ ជម្លោះ និងភាពអាសន្ននៅក្នុងប្រទេសជាច្រើន ក៏បណ្តាលឱ្យតម្លៃប្រែប្រួលក្នុងតំបន់នីមួយៗផងដែរ។ នៅក្នុងគោលដៅអភិវឌ្ឍន៍ដូចជាហុងកុង សិង្ហបុរី និងហ្ស៊ូរីច តម្លៃផ្ទះគឺថ្លៃ រួមទាំងតម្លៃនៃថ្លៃដឹកជញ្ជូន និងតម្លៃសេវាកម្ម ក៏ដូចជាទំនិញផ្សេងៗសុទ្ធតែឡើងខ្ពស់ទាំងអស់ ដែលរួមចំណែកធ្វើឱ្យថ្លៃរស់កាន់តែខ្ពស់។ ផ្ទុយទៅវិញ នៅក្នុងទីក្រុង Islamabad, Lagos និង Abuja តម្លៃនៃការរស់នៅគឺទាបជាងមួយផ្នែកដោយសារការធ្លាក់ថ្លៃរូបិយប័ណ្ណ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfQ0i7AF8ycv6-3OLgCbEwq02BdI7_PMLDLjmQA-pJv95qSzySWxyc-szSEPCb58cXUyurT4zs3N1GQ5SE33tnSAUBCFTlVyv68HiCZBK5NZ9raghN1X9U_Ah2_trmvxxjErsEVNzS1oO20pr1T78IKhSYLBCr5xozM441aSUm_3rtbMB-M19V_4cwMa8/s900/photo_2024-06-19_09-53-13.jpg

នៅតែអាថ៌កំបាំង! តើបឹងយក្សឡោមជាបឹងកើតឡើងដោយសារបន្ទុះភ្នំភ្លើងរឺយ៉ាងណា?

0

មនុស្សភាគច្រើនប្រហែលជាធ្លាប់បានស្គាល់មកហើយពីភាពល្បីល្បាញនៃបឹងដ៏សំខាន់មួយប្រចាំក្រុងបានលុង ខេត្តរតនគិរី ដែលត្រូវបានគេស្គាល់ថា «បឹងយក្សឡោម»។ តាមពិតបឹងមួយនេះគឺបានកើតចេញពីបន្ទុះភ្នំភ្លើងកាលពីរាប់រយឆ្នាំមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9MLXH0FB3wTEFfNbjWCV3v2ILcK6-15j_X1d-PFA44YVPt3OqHmQoLd_IMpcL_zlj2IXKaDh8AvCAkyVw2r2aaMsIwlOs1awNKhRkgcE_A0Sp7Z0VObhXugjEHEKuUq6aM6wFy3j86SXpKRYsM-NOUvs-493bYpR0jatR71TyTOc1AiaPkS-Bfk5JYWg/s800/%E1%9F%A2%E1%9F%A9%E1%9F%A6.jpg
រមណីយដ្ឋានបឹងយក្សឡោម ដែលមានទីតាំងស្ថិតនៅក្នុងឃុំយក្សឡោម ស្រុកបានលុង ខេត្តរតនគិរី។ បឹងនេះគឺជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរក្នុងប្រទេស ដែលបានកើតឡើង ដោយសារបន្ទុះភ្នំភ្លើងតាំងពីរាប់រយឆ្នាំមុនមកម៉េ្លះ។ សព្វថ្ងៃនេះ បឹងបន្ទុះភ្នំភ្លើងមួយនេះ បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពល ទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមិនដែលដាច់នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbwim3n84AH9e9LZR8bJOHdI1H0nXMWQpJl6x4Wimw9tH_DxCxuKiaE1qeztFxfKWBOSxwIlRI93Lvhk4q_ArJzfLH-dOXxTK6ie7_F_5BPRiMQz5h4QEhHXgIIjE8I8xlVBLoDL4CIHwTZnpHw_MZdNIDEpsyc-FdZdYsEXs7y6PpMOQXHdiK3OGv-ks/s610/lake-610.jpg

ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សាពណ៌បៃតងយ៉ាងខៀវស្រងាត់ ដុះព័ទ្ធជុំវិញបឹងផ្តល់នូវម្លប់ត្រជាក់និងស្ងប់ស្ងាត់។ ខណៈដែលបឹងដ៏ធំល្វឹងល្វើយនេះ មានផៃ្ទទឹកត្រជាក់ថ្លាឆ្វង់ស្ទើរតែអាចឆ្លុះមុខបាន។ បឹងយក្សឡោមមានរាងស្ទើរជារង្វង់ ដែលមានវិមាត្រប្រមាណ ២៦១២ម៉ែត្រ មានអង្កត់ផ្ចឹតប្រមាណ ៨០០ម៉ែត្រ និងជម្រៅចន្លោះពី ៥០ ទៅ ៧០ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnhpVVpcFt-8s_pCovRfB3OVqGywEpMT2HLwL-MGSigVuRigp0oXpV6CCK7eV7oKrRdFP_-uu3wa340oqWKX3XjxMjPei05XgyZkomxH1TNGWW5FTWlhkS69yayFZ812rb1BhV1BMOHPVHfJ14P16bUlT13Y7FH7wrsUlLDZ1TayOe9RQw6BD7gb43ASU/s990/photo_2023-07-21_14-21-11.jpg

យ៉ាងណាមិញ អស់រយៈពេលជាច្រើនសតវត្សកន្លងទៅ បឹងបន្ទុះភ្នំភ្លើងមួយនេះ នៅតែស្ថិតក្នុងភាពអាថ៌កំបាំង។ គេអាចគយគន់សម្រស់បឹងធម្មជាតិមួយនេះ ត្រឹមតែផ្នែកខាងក្រៅដែលស្រោបពីលើបឹងប៉ុណ្ណោះ ប៉ុន្តែពុំទាន់មាននរណាម្នាក់អាចដឹងពីរឿងរ៉ាវជាក់ច្បាស់ ថានៅផ្នែកខាងក្រោមនៃបឹងនេះ បានលាក់ទុកអ្វីខ្លះនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeF9gBDI1cPZubQ6AoaG6J_AuLXOQDZT-PusU2g5_f8K1GAGvUi5pkfxzZM9xy1ogaj7EDAl0eCLPWtUZh_6Yc9Fb6CU7pmTkl3Vo_p-pbDIH_sTnoscKQd7mUrmLGLG5S_8sJJ3RMgvE54ZydZKC4gMsyeXdOaD2Jxwc9FsFrZbVl_DTUuI5wk2qg9OU/s881/%E1%9E%94-%E1%9E%84%E1%9E%99%E1%9E%80-%E1%9E%9F%E1%9E%A1-%E1%9E%98-%E1%9E%9A%E1%9E%98%E1%9E%8E-%E1%9E%99%E1%9E%8A-%E1%9E%8B-%E1%9E%93%E1%9E%94-%E1%9E%9A%E1%9E%9C%E1%9E%8F-%E1%9E%8F-%E1%9E%9F-%E1%9E%9F-%E1%9E%8F-%E1%9E%9A-%E1%9E%94-%E1%9E%9A%E1%9E%87-%E1%9E%94-%E1%9E%9A-%E1%9E%99%E1%9E%97-%E1%9E%96%E1%9E%98-%E1%9E%93%E1%9E%85-%E1%9E%9A-%E1%9E%84%E1%9E%9F-%E1%9E%84-%E1%9E%8F-06-.4163.png

កុំដាក់សម្ភារៈ៥យ៉ាងនេះនៅមុខផ្ទះដាច់ខាត ព្រោះវារារាំងទ្រព្យសម្បត្តិ និងលាភសំណាង

0

បើតាមជំនឿហុងស៊ុយ ការរៀបចំផ្ទះ និងបរិវេណនៅមុខផ្ទះ ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងដល់កម្លាំងថាមពល និងលាភសំណាង ពីព្រោះគេចាត់ទុកថា បរិវេណមុខផ្ទះ គឺជាចំណុចទទួលយកថាមពលដ៏សំខាន់សម្រាប់មនុស្សរស់នៅក្នុងផ្ទះ ។ ហេតុនេះ តើយើងគួរតែរៀបចំបរិវេណមុខផ្ទះបែបណា ទើបពុំរារាំងទ្រព្យសម្បត្តិ និងលាភសំណាង?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVnAzcRoNgtEOLPSYVboShFRUUpg6ki_TQss5ofsv3udzwffOlc2rHNwVkT-LuDdXgFeaOmrpMqIFVDp6m-5hxl0sOqpZo8PJ1az95m6MDFACSG1ylh2I0iih3PhazqqFzD9WdXP-V7wJhlXg468ecLz2vIMNMJddbiQrxzmEC7xdNZjtGt2Vm8Ll2Dqs/s728/photo_2024-06-18_15-37-49.jpg

យើងគួរតែរៀបចំបរិវេណមុខផ្ទះឱ្យស្អាតបាត និងធំទូលាយ ព្រមទាំងគ្មានសម្ភារៈរញ៉េរញ៉ៃផ្សេងៗ ដើម្បីទទួលយកថាមពលវិជ្ជមានចូលក្នុងផ្ទះ ។ គួរតែយកសម្ភារៈ៥យ៉ាងនេះចេញពីមុខផ្ទះឱ្យអស់ ដូចជា ៖

១-សំរាម និងសម្ភារៈលែងប្រើប្រាស់ ៖ សំរាម គឺជាវត្ថុមិនស្អាត និងផ្តល់ថាមពលអវិជ្ជមានផងដែរ ។ បើអ្នកគរសំរាមនៅមុខផ្ទះ វានឹងនាំមកនូវរឿងអាក្រក់ជាច្រើន ព្រមទាំងធ្វើឱ្យបរិវេណមុខផ្ទះមានសភាពកខ្វក់ និងក្លិនស្អុយចូលក្នុងផ្ទះ ។ តើដឹងឬអត់ថា ទ្វារផ្ទះនីមួយៗ គឺជាច្រកចូលរបស់លាភសំណាងមកពីគ្រប់ទិសទី ទើបអ្នកពុំគួរទុកសំរាម ឬសម្ភារៈលែងប្រើប្រាស់នៅមុខផ្ទះ ដើម្បីកុំឱ្យវារារាំងលាភ ឬមាសប្រាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv1n3v9lqdZmLdfPbE3FIkdmhaHdH2LQ-hqjCkNv_57Q-d46QViIhMGoTyQCX5pGahFtQsq4XdhfO3HW5lo64ga1I9H-ZabwWzsEC9tLw5U8xj_twHc6vaDHJOP48sg2QoTaUEEgKdapY717fVTxVxmTNEt180GjXEauf3RpxPXFiD4laLLAUDtg6ctUY/s1080/trinity-nguyen-NnrP75lhU-E-unsplash-1080x628.jpg

២-ក្បាលរ៉ូប៊ីណេទឹកធ្លាយ ៖ ទឹក គឺប្រៀបដូចជាលាភសំណាង និងទ្រព្យសម្បត្តិ ហើយបើមានក្បាលរ៉ូប៊ីណេទឹកធ្លាយនៅមុខផ្ទះ គឺបង្ហាញថា វាជាការបាត់បង់ទ្រព្យសម្បត្តិ ឬលាភ ។ ក្រៅពីនេះ ទឹកលិចចេញពីក្បាលរ៉ូប៊ីណេអាចបង្កើតជាស្លែ ឬផ្សិត និងធ្វើឱ្យមានថាមពលអវិជ្ជមាននៅជុំវិញផ្ទះ ហើយទីបំផុត ជោគលាភនឹងហូរចេញទៅក្រៅអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNzunCyM8w_uXGByUXf8a9o1ZDBVym-Ixq0znF1mYKmVZ-VsjTJcIlmPc3nm8RQgH6t8Ym09Ig6O3GL_3QwZKocdKM9JSaiDFFYc8I4k3DjqGyeDbmu9iQlluGJu4ozXLUUmfC37zea6Lv25fFYowWeEAll6r48ze3hzjENlGkEdUUttQjIDPj89XYCk4/s1200/15112651_web1_GettyImages-1215639548.webp

ទឹកហូរគ្រប់ពេលវេលា គឺដូចជាគ្នានឹងជោគលាភហូរចេញពីផ្ទះគ្រប់ពេលវេលា ហើយវាជាការខ្ជះខ្ជាយទឹកឥតប្រយោជន៍ ។ ដូច្នេះ បើផ្ទះណាមានក្បាលរ៉ូប៊ីណេធ្លាយ គួរតែប្រញាប់ជួសជុលវាជាបន្ទាន់ ។

៣-កុំទុកអំបោសនៅមុខផ្ទះ ៖ ចាស់ៗបុរាណហាមដាច់ខាត កុំទុកអំបោសនៅមុខផ្ទះឱ្យសោះ ពីព្រោះគេជឿថា អំបោសតំណាងឱ្យរឿងរ៉ាវមិនល្អ ។ ហេតុនេះ ការទុកអំបោសនៅមុខផ្ទះ ប្រៀបដូចជាការបោសជោគលាភ និងសុភមង្គលចេញពីផ្ទះ ប៉ុន្តែយើងគួរតែទុកអំបោសនៅកន្លែងបិទជិត ដូចជា ៖ ទូរ និងបន្ទប់ដាក់សម្ភារៈ ដើម្បីដាក់វាដាច់ដោយឡែកពីសម្ភារៈប្រើប្រាស់ទូទៅ ។https://resize.indiatvnews.com/en/resize/newbucket/1200_-/2022/07/broom-1656899973.jpg

៤-វត្ថុមុតស្រួច ៖ បើតាមក្បួនហុងស៊ុយ គឺហាមដាច់ខាតកុំទុកវត្ថុមុតស្រួចនៅមុខផ្ទះ ដូចជា ៖ កាំបិត, ដាវ ឬការសាងសង់របងមានសភាពមុតស្រួច ពីព្រោះវត្ថុមុតស្រួចទាំងនេះនឹងបំផ្លាញជោគលាភក្នុងផ្ទះទាំងអស់ ព្រមទាំងធ្វើឱ្យម្ចាស់ផ្ទះជួបគ្រោះថ្នាក់ទៀតផង ។

៥-កុំដាំដើមឈើធំគ្របមុខផ្ទះ ៖ ដើមឈើធំដែលដាំនៅមុខផ្ទះច្រើនពេក វាអាចធ្វើឱ្យផ្ទះងងឹត, នាំថាមពលអវិជ្ជមានចូលផ្ទះ និងបិទផ្លូវជោគលាភ ។ ហេតុនេះ យើងគួរតែដាំដើមឈើធំៗនៅមុខផ្ទះក្នុងចំនួនសមល្មម ឬមិនច្រើនពេក ពីព្រោះដើមឈើធំនឹងបាំងពន្លឺថ្ងៃ ហើយធ្វើឱ្យថាមពលវិជ្ជមានក្នុងផ្ទះធ្លាក់ចុះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPREqcFcwdi9kmFSC-WFwrIvQTJcz4ylwD6a4SFRZRCzA6E3HduZR6SwtygPSHq0B6s8F2bDXICOd-Pa9w0-W10O_EM2qnWYj0YO4DbYEH-At34oVcQxI62kwBoBbRn4ssVj82xLQ0a8GghuU05EF-x9STuC61kAR6teGLcxTnPJffpcRb2a6zkmhWFtE/s1000/photo_2024-06-18_15-37-46.jpg

ខឹងខ្លាំងពេក កាកា អូស្រ្តាលី ចង់ជួលសារព័ត៌មានឱ្យទៅសួរនាំអ្នកជិតខាងមិនចេះយោគយល់

0

សោកនាដកម្មនារសៀលថ្ងៃទី១៧ មិថុនា បានធ្វើឱ្យឧបនាយករដ្ឋមន្រ្តី អ្នកក្នុងចង្កោមសិល្បៈ សាធារណជនទូទាំងបង្ហាញភាពសោកស្តាយយ៉ាងខ្លាំងក្នុងហេតុការណ៍ដ៏តក់ស្លុតនេះ។ ជាមួយគ្នានេះអ្នកបង្កើតមាតិកានៅក្រៅស្រុក កាកា អូស្តា្រលី ខឹងចិត្តយ៉ាងខ្លាំងចំពោះអ្នកជិតខាងដែលខ្វះការយោគយល់រឿងបន្តិចបន្តួចត្រូវផ្តាច់ជីវិតមនុស្សពីរនាក់។ កាកា អូស្រា្តលី ក៏ព្រលះដូចគ្នាទៅកាន់ឧកញ៉ារូបនោះ និងសរសើរទៅកាន់គូដណ្តឹង លីសុង ស៊ូពាំងគ្រាប់កាំភ្លើងមិនរត់ចោលគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDSHmX9HMVadxivBFSZY-4RlBdqPdLwVJ_WIrPX-w4lUOrahOb1JL8P1RgqI2MDomLvbF-KT87GeIc8lOMOBgrSkbqot6LiWpPRq55cSkRuh2lQGnpPcUwjbDtUQqjoqE8_2YH6BnRcjdFeee9TMjbDNg_BJNFCRRQWqaX7G3-ortROVW1w_N8Q4TgBiM/s2048/image_2024-01-20_11-56-51%20(2).png

នៅលើបណ្តាញសង្គម កាកា អូស្ត្រាលី អ្នកបង្កើតមាតិកាដ៏មានប្រជាប្រិយភាពមួយរូបមានមូលដ្ឋាននៅក្រៅស្រុកបានសរសេរបញ្ចេញអារម្មណ៍របស់ខ្លួននារសៀលថ្ងៃទី១៨ មិថុនា ថា «ចង់សួរទៅដល់អាអ្នកជួលផ្ទះអ្នកជិតខាង ម៉ោងនេះថ្មើរនេះពួកឯងមានអារម្មណ៍យ៉ាងម៉េចដែរ..? លទ្ធផលដែលអ្នកឯងចង់បានគឺឃើញគេបែបហ្នឹងមែនទេ..? ជម្លោះតិចតួចប៉ុណ្ណឹងសោះតើសមទេដែលត្រូវប្រហារគ្នាសម្រេចឈាមឆក់យកអាយុជីវិតមនុស្សដល់តែពីរនាក់របួសប៉ុន្មាននាក់..? ក្រុមគ្រួសារគេសម្រែកស្រែកយំ … អ្នកឯងសប្បាយចិត្តទេ..? ស៊ីបាយឆ្ងាញ់ទេ..? »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiafHUS9SlEd5uQAKE0y9m5KqN7mz6oVxfoejYPpEeYKPrFas2dkspbtdI919VTdu79-pdmYb6ubEnLxfN4hXJb1ABMIo__irDmYoHYE1IAUfpPOBNSmdlaB5euXJSWSyX30x6chDTyuQ97upWquYQhq-b8DiviWWBcyJSJbSFFb1pEpF5SE9HS1avniEk/s1500/image_2024-01-20_11-56-51.png

អ្នកបង្កើតមាតិកាដដែលលើកឡើងទៀតថា « ឋានៈដល់តែឧកញ៉ា..! មិនដឹងឧកញ៉ាស្អីទេ..!និយាយត្រង់! មើលទៅប្រហែលធ្លាប់ធ្វើអ៊ីចឹងច្រើនដងហើយក៏ថាបាន ព្រោះធ្វើទៅទាំងរឿងមិនសមជារឿងក៏ធ្វើបាន ធ្វើទាំងមិនញញើត។
គ្រាន់តែមើលវីដេអូកន្លែងកើតហេតុភ្លាមដូចមានអារម្មណ៍ថា ហេតុផលរឿងហ្នឹងវាតិចតួចពេករហូតដល់អាចធ្វើថ្នាក់ហ្នឹងបានឬក៏មានអីលើសហ្នឹង? សង្ឃឹមថាមិនចូលតាមទ្វារមុខចេញតាមទ្វារក្រោយចុះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5fr9dBP63vRsJ1LHt0RXeGW0Ch-gY5qBF903igg_MdupD0xHGjjNz5CggHNLN5zWycfxetLNa4ro0MFxn__mNjh5VhyYfM7l9H78v209vBUSBWybKbkFnGRvXOS0kDkzDquT2HtW7uXbXbmemWVDfMOq8idXoHtj_ijd0vX_r8xVbwVsANA5AQc3HYoM/s2048/image_2024-01-20_11-56-53.png

អ្នកនាង កាកា ថា «បើតាមចិត្តខ្ញុំចង់តែជួលសារព័ត៌មានឱ្យទៅសួរនាំអ្នកជិតខាងហ្នឹងមែនតើ . .។ សូមសរសើរទឹកចិត្តល្អស្មោះស្ម័គរបស់ប្អូនស្រី ទោះមានរឿងអ្វីក៏មិននឹកគិតរត់ចោលគ្នា គួរឱ្យអាណិតប្អូនទាំងពីរណាស់..!។ មានទាំងចំណេះជំនាញជំនួញរូបសម្បត្តិក៏ល្អស្រស់ស្អាតទាំងពីរ ឃើញរូបថតរបស់គាត់មានស្នាមញញឹមរង់ចាំតែថ្ងៃរៀបការ តែបែរទៅជាមានរឿងបែបនេះទៅវិញ ខ្ញុំមានតែពាក្យថាអាណិត . . ដោយសារតែមិនចេះមានការអត់ឱនរឿងបន្តិចបន្តួចធ្វើឱ្យគ្នាអស់អនាគតទាំងក្មេងទាំងគូបែបនេះ . . ។សូមចូលរួមរំលែកទុក្ខដល់គ្រួសាររបស់គាត់ទាំងពីរ សូមឱ្យច្បាប់មានយុត្តិធម៌សម្រាប់គាត់ ដើម្បីឱ្យវិញ្ញាណក្ខន្ធរបស់ពួកគាត់បានស្ងប់បានទៅកាន់សុខគតិភពផងចុះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfyJPNyqePXBW8jf-REfpKVydUF-houzjGPfT61opw4OWH1fZqP3YpXdoGfLe7-sYufUfCuc5GZZRVjT1jq-H01nSmxK_7xJ-3GkHfE-cE71ubQq2bkqgwEveT4PKrdLW9eFUx-W7eJGwZ_NUOSeyvh79-xwkTwTxXsZFuyYvN8eIXfnLNC_TED42o-jI/s1280/448484304_882373630593641_1878417518217037418_n.jpg

គួរបញ្ជាក់ថា នៅថ្ងៃទី១៨ មិថុនា ទាក់ទងករណីផ្ទុះកក្រើកខ្មាន់កាំភ្លើងចូលបាញ់ដល់ផ្ទះ សមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ »ឧកញ៉ា» ប៉ុន្តែមិនមែនជាសមាជិកសមាគម ឧកញ៉ាកម្ពុជា នៅឡើយទេ ហើយបច្ចុប្បន្ននេះ សមាគមឧកញ៉ាកម្ពុជា ស្នើសុំបញ្ចប់គោរមងារឧកញ៉ាពីជនសង្ស័យ៕

ម៉ាច ដាវី កំពុងរងការរិះគ.ន់ថា «ពូកែសម្តែង» ក្រោយលុតជង្គង់សូមខមាទោសលោកស្រី អ៊ឹម សុគន្ធា ជុំវិញរឿងអាស្រូ.វ

0

រឿងអាស្រូវរបស់ ម៉ាច ដាវី បេក្ខភាព Miss Grand Cambodia 2024 តំណាងខេត្តរតនៈគីរី ហាក់ដូចជាស្ងប់ស្ងាត់ហើយបន្ទាប់ពីសាមីខ្លួនចេញមកអះអាងថារូបថតរៀបការនោះគ្រាន់តែជាការសម្តែង។ យ៉ាងណាមិញ ថ្មីៗនេះ ម៉ាច ដាវី ត្រូវរងនូវមតិរិះគន់ឡើងវិញនិងអមដោយសម្តីផ្លែផ្កាថា «ពូកែសម្តែង» បន្ទាប់ពីមានវីដេអូមួយដែលនាងបានលត់ជង្គង់សូមខមាទោសទៅកាន់អ្នកគ្រប់គ្រងកម្មវិធីគឺលោកស្រី អ៊ឹម សុគន្ធា ចំពោះរឿងអាស្រូវដែលបានកើតខណៈបេក្ខភាពរូបនេះនៅតែមានសិទ្ធិចូលរួមប្រកួតដណ្តើមមកុដតម្លៃ១លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSf2XaEflQ-4hM03zZDapSqYty0gqxiw2KSjXb4fcRxynPTk-Mb-r8kFCuX4_zBaSfdkPYMvpTLbn9mL794FpPf1KRvv1iZKFAkB6yT0iUMcX_PqU33XmkBIH11srOWnejpmbK9ZRhvK8YVR9thdcJsgPtmwgYFQ4ftfxP3cFjJcEAyx18snmhV1dANMU/s2048/image_2024-06-18_10-25-11.png

រសៀលថ្ងៃទី១៧ មិថុនា ផេកមួយឈ្មោះថា «Beauty Pageant Reviewer »បានបង្ហោះវីដេអូខ្លីរយៈពេល២២វិនាទីដោយដាក់ចំណងជើងថា «បញ្ហាគ្រប់យ៉ាងបញ្ចប់ទៅដោយភាពល្អប្រសើរ ដាវី នៅតែអាចបន្តជាមួយកម្មវិធី និងនៅតែអាចមានឱកាសដណ្តើមមកុដដូចដើម។ ខ្ញុំមើលឡើងស្រក់ទឹកភ្នែកតាម កុំភ្លេចវីឌីអូពេញនៅ 3Fun ឆាប់ៗខាងមុខនេះ»។ នៅក្នុងវីដេអូខ្លីនេះគេបានឃើញ ម៉ាច ដាវី លត់ជង្គង់ នៅចំពោះមុខ ND Miss Grand Cambodia ដោយសំពះសូមខមាទោសចំពោះហេតុការណ៍ដែលបានកើតឡើងដោយសារតែមានជនខិលខូចបង្កឡើង។ សកម្មភាពនេះបានធ្វើឱ្យលោកស្រី អ៊ឹម សុគន្ធា រួមជាមួយបេក្ខភាពផ្សេងទៀតក៏រំជួលចិត្តរលីញរលោងទឹកភ្នែកដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglMmdcIasdxM5ytG1npaQbZwrYo0o-qxUQrSreaeNBEN75ajrz7uu5gpQLh5U3_p9Cqtvpp_-v1ZYGVmAHmIUpl4cAfwsGPtfLMqXmZoUHBY8p4fKRoGylD9IxkvUtCQVGe0uADn2gyRnc5joXvGdhYb5X8qYxtjnWbrltWoqDKHtusyPn0-rdVk__xPA/s2048/image_2024-06-18_10-25-14.png

ទោះយ៉ាងណា វីដេអូខ្លីនេះក៏ជំរុញឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបញ្ចេញមតិរិះគន់ទៅកាន់បេក្ខភាព ម៉ាច ដាវី ថាពូកែសម្តែង។ ពួកគេបានបញ្ចេញមតិថា «ស៊ូៗidolពូកែបកស្រាយ ពូកែសម្ដែង នេះហើយដែលMGIត្រូវការ ,ស៊ូបងវី មកុដរង់ចាំ មានតែបងមួយទេស័ក្តិសមពាក់មកុដព្រោះបងមានសមត្ថភាពសម្ដែងសម១០០% នេះហើយដែរ MGI ត្រូវការ winner crown ព្រោះបងមានសមត្ថភាពសែនអស្ចារ្យ, សម្តែងសមម្ល៉េះអា ដាវី គេស្តាយលុយចំណងដៃណាស់អ្នកដែលបានទៅស៊ីការយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidygMv7sWrA_fgmEaqBnKMVwH5lzSCprzkrwVV_7QuSQQM572YSXvvB0LxxqoP59qHRMBkwnPbcdC_G4BgGpwDDtxRKIcWJxlmBQkSXHRkUFg9BAdOBLrRBDuRmN17bNTuIV4u4Sx5QdYBkAmjGuSILJvrlCB8cEVdd9OXzy0xHWvUG1OaJrErd44hGAI/s2048/image_2024-06-18_10-25-17.png

មតិផ្សេងទៀតបានលើកឡើងថា «Miss Grand ពោរពេញដោយការសម្តែង ចឹងបានម៉ានចុងឆ្នាំក្រោយនេះបាត់អ្នកគាំទ្រចាស់ៗអស់, Miss grand ឆ្នាំនឹងសុំតែរើសឱ្យល្អ កុំឱ្យមានរឿងរញេរញ៉ៃ Drama ប្រការមុនព្យាបាល ប្រជាជនខ្មែរមើលសមត្ថភាព និងភាពពិនប្រសប់របស់អ្នកតំណាង មែនចេះតែគាំទ្រទេ Cambodia ព្រោះមានមេរៀនហើយ»។ អ្នកផ្សេងថា «គេសម្តែងមែន សម្ដែងសម 10/10»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYhyphenhyphenAf7ao3lUrId_FeWqLAen-zvwt70OXCuUqC-Z4BOdXJK2Ic7yICeHNS5HYDl2-WYWPIWdrhuoHKv5C8cjdV3C5HdEIhcs3YsQS74EKnxJTcU118hBeQr97mhwuKJ2vQxztMgEiugaKDhsU2mQpSlo-OfLOeEqLwVFcFvI0NkUS9YTGLTNsEn2Tu9x0/s787/image_2024-06-18_09-52-24.png

គួរបញ្ជាក់ថា កន្លងមកនេះបន្ទាប់ពីរឿងអាស្រូវមានគេទម្លាយរូបថតរៀបការនិងតួលេខ ម៉ាច ដាវី បានចេញមកបញ្ជាក់ថារូបថតរៀបការនោះគ្រាន់តែជាការសម្តែងដែលមានហេតុផលនៅពីក្រោយទាក់ទងនឹងការងារផ្ទាល់ខ្លួន ខណៈតួលេខអាយុកាលពីប្រកួតបវរកញ្ញាឆ្នាំ២០២០មិត្តភក្តិរបស់នាងជាដាក់ឱ្យនោះទេនាងមិនបានចាប់អារម្មណ៍ឡើយ៕

ព្រឹទ្ធសភាថៃបោះឆ្នោតអនុម័តច្បាប់សមភាពអាពាហ៍ពិពាហ៍គូស្នេហ៍ភេ.ទ ដូចគ្នា

0

ប្រទេសថៃ ៖ ក្រោយពីឆ្លងកាត់ដំណាក់កាលផ្លូវច្បាប់ជាច្រើនលើកមក ពេលនេះ ថៃបានក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាប្រទេសទី៣ ក្នុងតំបន់អាស៊ី ដែលទទួលស្គាល់ និងអនុញ្ញាតឱ្យគូស្នេហ៍ស្រឡាញ់ភេ.ទ ដូចគ្នា អាចរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់ ។

សារព័ត៌មានថៃរាយការណ៍ថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ សមាជិកព្រឹទ្ធសភាថៃបានបោះឆ្នោតអនុម័តច្បាប់សមភាពអាពាហ៍ពិពាហ៍គូស្នេហ៍ភេទដូចគ្នា ដែលមានសមាជិកព្រឹទ្ធសភាបោះឆ្នោតសរុបចំនួន១៥២រូប ក្នុងនោះមានមតិឯកភាពចំនួន១៣០សំឡេង, មិនឯកភាព៤សំឡេង និងពុំបញ្ចេញមតិ១៨សំឡេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdq4FncmnnRFMrWNfetFv-9KC9tWxRuir8IKSjsbeH7lskX-G6p0_AZez168equs7WgaVs3q_bxxfQfSRew4pUpNrGhq1jOZxgjjuZ6jbwhgMVrWUIgxDcyGAJfMmie13DnAOyTDnZ0YuhlRO-3bxqsXk9eviEM60Lo5GpJk7wFApN8xrARu_r-z87X3g/s1280/photo_2024-06-18_16-37-46.jpg

ក្រោយពីការបង្ហាញលទ្ធផលបោះឆ្នោតរបស់សមាជិកព្រឹទ្ធសភារួចមក ធ្វើឱ្យគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា (LGBTQ+) ដែលមកប្រមូលផ្តុំគ្នានៅមុខរដ្ឋសភា បង្ហាញក្តីត្រេកអរយ៉ាងខ្លាំង ។ ពួកគេឈរឱបគ្នាទាំងទឹកភ្នែក ដោយសារពួកគេបានរង់ចាំយូរមកហើយ និងរំភើបជាមួយការទទួលបានសិទ្ធិស្របច្បាប់នេះ ។

ច្បាប់សមភាពអាពាហ៍ពិពាហ៍គូស្នេហ៍ភេទដូចគ្នារបស់ថៃ នឹងចូលជាធរមានក្នុងរយៈពេល១២០ថ្ងៃទៀត ឬចាប់ផ្តើមអនុវត្តឆាប់រហ័សបំផុត នៅខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២៤ ។ ជំហានបន្ទាប់ ប្រធានបទដែលអ្នកតំណាងរាស្ត្រត្រូវជំរុញបន្តទៀត គឺជំរុញឱ្យមានការទទួលស្គាល់យេនឌ័រ ឬសិទ្ធិផ្លាស់ប្តូរនាមត្រកូល ដើម្បីឱ្យមានសមភាពសម្រាប់ភេទទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKG1yWAhauvDVzWDjJlxPxiScz6dDadXwpudTwosHNPkePKaAgfFY3zG07cV5XU3dCRWJxZCGCyLxAmuSdRp2_6SOWXn67rcxbKvxGKJHtrbhb5rgKjSmVPVvRIS88PBBd9yev0LM6KeDejBX3XC2Qc0gs2FR-QPFrAeMw4UL0iUmCW6WyD-pq1Udz1W8/s1280/photo_2024-06-18_16-37-50.jpg

គូស្នេហ៍ស្រឡាញ់ភេទដូចគ្នាលើកឡើងថា ៖ «នេះមិនគ្រាន់តែជាភាពជោគជ័យរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែវាជាភាពជោគជ័យរបស់ពលរដ្ឋថៃគ្រប់រូបផងដែរ ។ ពួកយើងនឹងទទួលបានឱកាសកាន់តែច្រើននាថ្ងៃអនាគត ព្រមទាំងទទួលបានការបែងចែកធនធានប្រកបដោយស្មើភាព» ។

ប្រទេសជាច្រើនលើពិភពលោក បានទទួលស្គាល់គូស្នេហ៍ភេទដូចគ្នា និងអនុញ្ញាតឱ្យពួកគេអាចរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់កាន់តែច្រើន ។ ចាប់ពីឆ្នាំ២០០១ រហូតមកដល់បច្ចុប្បន្ន (ឆ្នាំ២០២៤) មានប្រទេសយ៉ាងហោចណាស់ចំនួន៣៧ បានប្រកាសអនុវត្តច្បាប់សមភាពអាពាហ៍ពិពាហ៍គូស្នេហ៍ភេទដូចគ្នា គឺពួកគេមានសិទ្ធិស្របច្បាប់ដូចគ្នានឹងគូស្នេហ៍រវាងបុរស និងស្ត្រីដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgls1VuJLjMGrHjq94yL352ub0btygiI9Zlf-bdMAPLpYpFsaPMaso1fXg8NWhwjWc7f9_qseTpza-bNotNkCpDAx6Sbt-t0zeokSGc0_bs4Ub0xMfQU5_fmnkgpWOulzb1gznFrFux-4KA8Mty7DQ-atkAEl9-wTdYmLrx0oYfBTWN8In3BAHYPg-qz0M/s1280/photo_2024-06-18_16-37-54.jpg

សម្តេចតេជោហ៊ុន សែន និងសម្តេចធិបតី​ បញ្ចូនមេធាវីទៅការពារក្តីជនរងគ្រោះ ដែលត្រូវឧកញ៉ាបាញ់សម្លាប់

0

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយលោកមេធាវី គី តិច ទៅជួប និងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះ ក្នុងករណីបាញសម្លាប់ដ៏សហាវនៅក្នុងបុរីប៉េង ហ៊ួត បឹងស្នោ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHlX4tVYMGyFr7NO-cvxGJHl-g7cH79z27f26D7-ppJ4LNH2ZkH-q9Qdx3hyphenhyphenAs1DBppiGIwmQXaBy40OZDGfalAQRVrYG65Kel6781LrnbsdFA_LsIYI2_aJE8-SMA8Gm7RyTqPW75rRGq0l65psf67PxVznTcusHYbXu_iT_pEbgyEozhSqzKgJHJyFs/s1440/448349615_793242046232175_3087262873351386474_n.jpg

នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ លោក គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានដឹកនាំក្រុមទៅជួបផ្ទាល់ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ដល់ទីតាំងដែលកំពុងរៀបចំធ្វើបុណ្យសពខាងបុរស ស្ថិតក្នុងវត្តចាស់ ខណ្ឌជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខាភ្នំពេញ) និងមួយក្រុមទៀត ទៅដល់ទីតាំងបុណ្យសពខាងស្ត្រី នៅខេត្តកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqTyRL1Mdb-spb58971FymqXRTtn5N86tk-LNYAGaq5w5lBRz9j8zbR4ypR72FlSHToEeS6dIc2ISpl_tveCjCoRGT0nC25G7LWwoyWdhNQObBGI39lBgfllN1ZoGCPJGKsYNhx_M3VrFQDlei7dYnQvUG4vgp_XPUaRU1KbKVp5doXvSaycznt91b1JA/s1280/448664665_882373687260302_7560909108487647627_n.jpg

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង ១៥:៥០នាទី រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅផ្ទះលេខ២៦ ផ្លូវP-10 F បុរីប៉េង ហួត បឹងស្មោ គម្រោង០៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីទំនាស់ដីធ្លី បានបណ្តាលឱ្យជនរងគ្រោះចំនួន២នាក់បានស្លាប់បាត់បង់ជីវិត ខណៈជនបង្កមានឈ្មោះ ស្រី ស៊ីណា មានគោរមងារជា ឧកញ៉ា៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfyJPNyqePXBW8jf-REfpKVydUF-houzjGPfT61opw4OWH1fZqP3YpXdoGfLe7-sYufUfCuc5GZZRVjT1jq-H01nSmxK_7xJ-3GkHfE-cE71ubQq2bkqgwEveT4PKrdLW9eFUx-W7eJGwZ_NUOSeyvh79-xwkTwTxXsZFuyYvN8eIXfnLNC_TED42o-jI/s1280/448484304_882373630593641_1878417518217037418_n.jpg
 

អុញមានរឿងអីទៀតហើយ! ឆ្នេសមុទ្រសិង្ហបុរីស្រាប់តែប្រែទៅជាពណ៌ខ្មៅ

0

បរទេស៖ ថ្មីៗនេះយោងតាម BBC បានឱ្យដឹងថា ឆ្នេរសមុទ្រនៅលើកោះដ៏ល្បីល្បាញ Sentosa នៃប្រទេសសិង្ហបុរីស្រាប់តែប្រែទៅជាពណ៌ខ្មៅទាំងអស់ ដោយសារការធ្លាយប្រេងយ៉ាងធ្ងន់ធ្ងរ ខណៈបច្ចុប្បន្នអាជ្ញាធរបានកំពុងធ្វើការសម្អាតឆ្នេរសមុទ្រ។
យោងតាមសារព័ត៌មាននេះ បានឱ្យដឹងទៀតថា កាលពីថ្ងៃទី ១៤ ខែមិថុនា នាវាមុជទឹកដែលមានទង់ជាតិហូឡង់បានជួបបញ្ហាម៉ាស៊ីន រសាត់ និងបានបុកនាវាដឹកប្រេង Singapore Marine Honor ដែលបោះយុថ្កានៅឆ្នេរសមុទ្រនៃប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUOOVjYJ2O5gfUDtzcs1VnnfWIQxmRPBIMi-AP_9turNeN3Xa9QnmCNOLvfTh5W7GX2JGItf74WaxwuB2ry4tVARlmOyQGI0uhnmHxuVAMiUrI6QieadSg6ikDkHoJAIrR94qSKNHtkmypjo7TJxJuKmohVvqrFzQoeEsYt4KglK6G-zX8ZSfqyk3TFRw/s1024/photo_2024-06-18_15-21-42.jpg

ការបុកគ្នានេះបានបណ្តាលឱ្យធុងប្រេងមួយនៅលើកប៉ាល់ Marine Honor ប្រេះបែកជាហេតុធ្វើឱ្យប្រេងប្រហែល ៤០០ តោនហៀរចេញមកច្រាំងសមុទ្រ។ អ្នទេសចរដែលទៅលេងកម្សាន្តនៅឆ្នេសមុទ្រនោះបាននិយាយថា បីថ្ងៃក្រោយហេតុការណ៍នេះ ទឹកនៅតែខ្មៅ លាយជាមួយនឹងប្រេង និងមានក្លិនមិនល្អ។ ឧបទ្ទវហេតុនេះបានបណ្តាលឱ្យអាជ្ញាធរសិង្ហបុរីហាមឃាត់ការហែលទឹកនិងសកម្មភាពឆ្នេរផ្សេងទៀតនៅលើកោះរមណីយដ្ឋានដ៏ល្បីល្បាញ Sentosa ខណៈដែលឆ្នេរជាច្រើននៅទូទាំងប្រទេសបានបិទបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn0mWm_qLfkpNKmOfAcMb3xDVqY-CVQk15xPPJdTbKq_DzF9-cDPVwldPQEXEaLZsecS8JbO_Rss_w8bTiBDIMRKcL-ReDDgANPCI6B4NVCBV-LnsMBYSqSQC9vFXzXEOn5YMFn2c4mJ8md1qW4lOqhTFG3un3rruSjF2xKuZxGYbT0eMvCrK_u0smHJc/s1024/photo_2024-06-18_15-21-50.jpg

ទោះជាយ៉ាងណា ការធ្លាយប្រេងដ៏ធំនេះគឺមិនមានការខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធអេកូឡូស៊ីទេ នេះបើយោងតាមលោកបណ្ឌិត Karenne Tun មកពីក្រុមប្រឹក្សាឧទ្យានជាតិបាននិយាយថា “មិនមានផលប៉ះពាល់អ្វីគួរឱ្យកត់សម្គាល់លើជីវចម្រុះសមុទ្រទេ ទោះបីជាប្រេងត្រូវបានគេសង្កេតឃើញនៅលើឫសនៃដើមកោងកាងមួយចំនួននៅក្នុងតំបន់ក៏ដោយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN57SgwBqjOA386hkE8PodOicCrnDgbNnc69FFT5naQBzZkpSmKhjP0yGUQTGCGqRw0HgbiwCRBoIrmlZyaicUmJoadfNL7Hahk2whukqTfp_geST-olLxqLzC-rFwqycKdftSobUO9kn5AJ6ulQxWT-b9Ap47iDoJsIAP0EiRtsI2xZzKb74zdKRpaE4/s1024/photo_2024-06-18_15-21-57.jpg

គួរបញ្ជាក់ដែរថា សិង្ហបុរីគឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងផ្គត់ផ្គង់ប្រេងដ៏សំខាន់មួយ ដែលមាននាវារាប់រយគ្រឿងកំពុងដំណើរការ និងបោះយុថ្កានៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេស។ រដ្ឋាភិបាលសិង្ហបុរីបាននិយាយថា បច្ចុប្បន្ននេះមានអ្នកស្ម័គ្រចិត្តប្រហែល ១,៥០០ នាក់កំពុងជួយសម្អាតឆ្នេរសមុទ្រ ទោះយ៉ាងណាក៏ដោយ ការងារភាគច្រើនគឺធ្វើឡើងដោយកម្មករជាប់កិច្ចសន្យា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRffFgMpRF4xL34XwWiHjSFLBuv_voC83FqnVrNgc5-6ocmjxxpQls1roqvmVmjahTemNVGD1UjLPbhz3rQKQ1C-d3dyllkYDaC-mJGGKt_lKXI6KCOQCi9V9eXtYX3v6DJzkJMyMNrKkoPDP8qB9t3OErIXcVB6ompIQnIaTfXddPJN66jzRYpQPKTjw/s1024/photo_2024-06-18_15-22-06.jpg

ដូច្នេះគិតត្រឹមថ្ងៃទី១៧ ខែមិថុនា លោក Siobhan Chan ដែលជាបុគ្គលិកនៅក្លឹបកម្សាន្តឆ្នេរកោះ Sentosa បាននិយាយថា ទឹកសមុទ្រនៅតែមានពណ៌ខ្មៅដដែល។ បុរសម្នាក់នេះបាននិយាយថា៖ «ឆ្នេរបើកហើយ ប៉ុន្តែអ្នកទេសចរមិនអាចចូលទៅលេងក្នុងទឹកបានទេ៕

BABYMONSTER ជួបអ្នកគាំទ្រលើកដំបូងនៅទីក្រុងតូក្យូចំនួនជាង២ម៉ឺននាក់

0

ក្រុមចម្រៀងស្រីថ្មីរបស់ YG គឺ BABYMONSTER បច្ចុប្បន្នកំពុងរៀបចំដំណើរប្រគំតន្ត្រីជួបអ្នកគាំទ្រលើកដំបូងរបស់ពួកគេជាមួយនឹងភាពជោគជ័យដ៏អស្ចារ្យ ហើយថ្មីៗនេះពួកគេបានចែករំលែកវីដេអូនៅពីក្រោយឆាកនៃចំណុចចាប់ផ្តើមរបស់ពួកគេគឺនៅទីក្រុងតូក្យូកាលពីថ្ងៃទី១៥ មិថុនា ។

ក្នុងអំឡុងពេលនៃកាលវិភាគនៅក្រៅប្រទេសជាលើកដំបូងរបស់ពួកគេ អាកាសយានដ្ឋានមានភាពកកកុញជាមួយនឹងមនុស្សដែលកំពុងរង់ចាំ BABYMONSTER ដោយទទួលបានការលាគ្នារួមជាមួយនឹងការអបអរសាទរ។ សមាជិកបានមកដល់ប្រទេសជប៉ុន ដោយបានយកឈ្នះលើភាពភ័យព្រួយដំបូងរបស់ពួកគេយ៉ាងឆាប់រហ័ស ហើយបានចូលទៅក្នុងការហាត់សមជាមួយនឹងបទចម្រៀងរបស់ពួកគេធ្វើឱ្យមនុស្សគ្រប់គ្នាចាប់អារម្មណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHbVvtdrdComO2McyAQqyojDXuDGFJFzqlGRVLCEYCDbv-4UdzsN-w__WHRZpR7vX4ZGif8MVXaxY3l3WLNtqsFgrm1GNcSYnpA1fcYcMeTEWCkytDt4gYb63CayzTcCdi5E17lc1x7gf1cWb7dSENL93Qnw9buJdoSPxLMuVWmooiXNukIBEbsrZn39s/s2048/image_2024-06-17_16-48-25.png

ទីបំផុតនៅថ្ងៃនៃការជួបអ្នកគាំទ្រក៏បានមកដល់ដោយសារវាជាការចាប់ផ្តើមនៃដំណើរកម្សាន្តរបស់ពួកគេ ទីកន្លែងនេះពោរពេញទៅដោយអ្នកគាំទ្រក្នុងស្រុកជាច្រើនដែលរង់ចាំយ៉ាងអន្ទះសារដើម្បីជួប BABYMONSTER ជាលើកដំបូង។ អ្នកគាំទ្របានថតរូបអនុស្សាវរីយ៍នៅកន្លែងថតរូប ហើយបានថតរូបដែលមានហត្ថលេខារបស់ BABYMONSTER ធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំង ។ BABYMONSTER ក៏មិនអាចលាក់ការរំភើបរបស់ពួកគេបានដែរដោយសមាជិកម្នាក់ៗស្វែងរកវិធីផ្ទាល់ខ្លួនដើម្បីបន្ធូរអារម្មណ៍របស់ពួកគេ បានឈានដល់ដំណាក់កាលជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំ។
បើកឆាកជាមួយបទ «SHEESH» ដោយទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន ពួកគេបានបង្ហាញពីការសម្តែងជាច្រើនបទរួមជាបទអំឡុងពេលពួកគេសិក្ខាកាមដែលបង្កើនអត្រាបេះដូងអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFl-YxuSFC_gQksLPMqzC5fp7EfNuPPV1VnoSm3uRlpQpmdK6ZldyzbmaYbtn-NIgqtYnKNyK4SI8CpGs95glriL_crOJJSiC7Llde36xAh7RFP2EI7kaYDkut2OI3oiMQaKJLffTZm-lKj8jaka0hSXppNTvItd-rrVmMf9mE94LTIRjzWC0xJAUTa8E/s2048/image_2024-06-17_16-48-27.png

ថាមពលនៅកន្លែងប្រកួតមិនបានថមថយឡើយជាមួយនឹងការសម្ដែងផ្ទាល់ដ៏លើសលប់របស់ BABYMONSTER និងវត្តមានលើឆាក។ លើសពីនេះទៀត ក្នុងអំឡុងពេលនិយាយ ពួកគេបានទាក់ទាញអ្នកគាំទ្រដោយការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្ទាត់ជំនាញជាភាសាជប៉ុន។ នៅថ្ងៃបន្ទាប់ ថាមពលដ៏បរិបូរណ៍របស់ពួកគេបានបន្តទៅក្នុងការសម្តែងលើកទីពីរ។ ក្នុងរយៈពេលពីរថ្ងៃ សមាជិកបានសម្តែងសម្រាប់អ្នកគាំទ្រប្រហែល ២៦,០០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKpqN9LRU05vKgngOUkRHcG2j0uWcf6ctM3rnbJ9MXVqjNg5QMgY0tVHmw9D_wdAOjTFJG5fRKL9LXpIGqEvZKx2gyYdIzj4l-Y0oh4Dg3umnjOXarAy4fYUAK-5blv-N2wTl_Fql8aIttl0nrsXW9n3HMGXPC1HW9k3LFCUjAW3l-MgEo7ais1ok2EUo/s2048/image_2024-06-17_16-48-28.png

ពួកគេបានសម្ដែងការដឹងគុណដោយនិយាយថា «យើងរំភើបចិត្តនឹងការដែលអ្នករីករាយនឹងបទចម្រៀងរបស់យើង និងរាំជាមួយគ្នា។ អរគុណច្រើនដែលអនុញ្ញាតឱ្យពួកយើងបញ្ចប់ដោយរីករាយរហូតដល់ចប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwXKXSZGE1sCuTP3wq0nXlOrjmvlnoFRcf2npXQcl0qls0swPPzOPWvN3RI6OsB3n-zP_ywPBNTdV_SoAXifvG4IPpkzWd5d-USDSlP4U1qM2w5_pmKVSf0wHNDNBm643hBw8xiwCD0bKajcPWQOIbolrQOGwMbUGj6P2t96_NFVCsbgkVOoRPIEjLRGQ/s1200/image_2024-06-17_16-48-31.png

បច្ចុប្បន្ន BABYMONSTER កំពុងបង្ហាញសមត្ថភាពដ៏លើសលប់របស់ពួកគេ តាមរយៈដំណើរទេសចរណ៍ជួបអ្នកគាំទ្រលើកដំបូង។មុននឹងបង្ហាញវីដេអូជួបអ្នកគាំទ្រនៅទីក្រុងតូក្យូក្រុមនេះក៏បានជួបអ្នកគាំទ្ររួចរាល់នៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ផងដែរហើយនឹងបន្តជួបអ្នកគាំទ្រជាបន្តទៀតនៅសិង្ហបុរី តៃប៉ិ និងចុងក្រោយនៅទីក្រុងបាងកក ប្រទេសថៃ៕

ការពិតនៃរណ្តៅដ៏ជ្រៅបំផុតលើលោក ដែលអាចធ្វើឱ្យសត្វងា.ប់រស់ឡើងវិញ

0

នៅលើលោកយើងនេះអ្វីក៏មានដែរ គ្រាន់តែយើងមិនសូវដឹងមិនសូវស្គាល់ ដូច្នេះនៅក្នុងអត្ថបទនេះ KBN នឹងនាំប្រិយមិត្តមកស្គាល់ រណ្តៅដ៏ជ្រៅបំផុតលើលោក ឬគេហៅថារណ្តៅគ្មានបាត ដែលវាពិតជាមានសមត្ថភាពអាចធ្វើឱ្យសត្វងា.ប់រស់ឡើងវិញបាន។ យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងកាលពីពេលថ្មីៗនេះថា រណ្តៅដ៏ជ្រៅបំផុតលើលោកគឺស្ថិតនៅសហរដ្ឋអាមេរិក មានទីតាំងប្រហែល ១៤ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Ellensburg តំបន់ Kittitas រដ្ឋ Washington។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_emPwVKsK-iv5XCec6i6C6l2Lsc96-j9mvV81hTaUROJiYykzf8kkBpzgSnlLGZE9tUPTOKkt5I86bBIzeZLzs0c0B1nea8UP4hoOiJuni8oiQ4tnP5gRLk8NYmwMVxkuGI6Z140jBv0EAf9ZXE_w1Ly660ewu3Izrjzcw7M21zJnz4r-48WfTcVoSP4/s900/photo_2024-06-18_14-33-34.jpg

រណ្តៅនោះកាលពីដើមត្រូវបានគេជឿថាជាទីតាំងរបស់ Devil ដែលជាពពួកអារក្សផ្លូវងងឹត ដោយសារតែវាមានជម្រៅជ្រៅបំផុតគ្មាននរណាម្នាក់អាចរកឃើញបាតវាឡើយ ហើយសត្វឆ្កែឆ្មាតែងតែខ្លាចមិនហ៊ានមកទីនេះ។ បន្ទាប់មកមិនយូរប៉ុន្មាននៅឆ្នាំ ១៩៩៧ អ្នកវិទ្យាសាស្ត្រម្នាក់ឈ្មោះ Mel Waters ក៏បានរុករកជម្រៅបាតរបស់រណ្តៅនេះ ដោយលោកបានយកទូរស័ព្ទចូលកម្មវិធីវិទ្យុ Coast to Coast AM ជាមួយ Art Bell ហើយបានធ្វើការអះអាងរឿងចម្លែកៗជាច្រើនដែលលោកបានរកឃើញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioynH6q90-sZ-3ff4Zd2nFTy086yrXMwbuzVXS5N4TYLwSSATOOQwQOaN82tTrFEkG_v-APf-gVIHmTgViu3SA9_aHEmc6qHigr7diq9m3jJqUUt2nSbLm6r22WUs0WYDQB-NKR0QZRYEl0JXTPnNZ7fXNGC2dOANwd_SaTDzujVMKY_HKi42lUZ0Y41Q/s1080/photo_2024-06-18_14-33-48.jpg
Mel បាននិយាយថា លោកបានវាស់ជម្រៅជាមួយនឹងខ្សែនេសាទនិងទម្ងន់មួយប៉ុន្តែវាស់រហូតដល់ ២៤,០០០ ម៉ែត្រនៃបន្ទាត់ហើយនៅតែមិនឈានដល់បាត។ លោកជឿថា រណ្តៅនេះគឺគ្មានបាតទេ មានន័យថា វាជារណ្តៅជ្រៅបំផុតលើលោកដែលគ្មាននរណាម្នាក់អាចទៅដល់បានឡើយ ដោយលោកក៏បានអះអាងទៀតថា រណ្តៅនេះគឺមានថាមពលពិសេស អាចធ្វើឱ្យសត្វងា.ប់រស់ឡើងវិញ។ ភ្លាមនោះអ្នកក្នុងភូមិម្នាក់ក៏បានយកឆ្កែងាប់របស់ពួកគេទម្លាក់ចូលក្នុងរណ្តៅនោះ ហើយមិនយូរប៉ុន្មានក៏ឃើញឆ្កែនោះវង្វេងនៅក្នុងព្រៃ។ ទោះបីជាវាហាក់ដូចជាមិនស្គាល់ម្ចាស់របស់វាក៏ដោយ ក៏វានៅតែពាក់ខ្សែកដែលជាការចំណាំរបស់ម្ចាស់វា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_rXbbAPJHPYTfqZzbD1MMh86dG5hhMFhACmASGowrFataMILXUEejfGi6R5q8fbJ9S-lhk3tQVnXdx6TsHu0GenFrZGSl5T36k6Z4hHvW9Dk63MubD-bJB63lLP6-1NNZE5elKABkohtWryWV0jJtciYx13eiBW1VvlL6Ptd5-HTV03WRCoCy7BCjyJE/s660/photo_2024-06-18_14-34-08.jpg

Mel ជឿថារន្ធនេះមានសមត្ថភាពបំលែងវត្ថុជាក់លាក់ មានន័យថា ប្រសិនបើអ្នកទម្លាក់វត្ថុដែលមានទម្ងន់ធ្ងន់ដូចជា ធុងទឹកកក ឬរបស់ធ្ងន់ផ្សេងទៀតចូលទៅក្នុងរណ្តៅនេះគឺមិនអាចត្រូវបានឮសំឡេងឡើយ ដែលខុសពីរណ្តៅផ្សេងទៀត នៅពេលយើងទម្លាក់វត្ថុធ្ងន់ចូលគឺមានសំឡេងឮខ្លាំង។ ទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្រថ្មីៗនេះក៏បានព្យាយាមស្រាវជ្រាវបន្ថែមទៀត ដោយពួកគេនិយាយថា ទោះបីជាសំបកផែនដីមិនស្មើគ្នាក៏ដោយ ប៉ុន្តែនៅលើដីស្រទាប់នេះមានកម្រាស់ជាមធ្យម ៣០ គីឡូម៉ែត្រ ហើយអាចមានកម្រាស់ដល់ទៅ ១០០ គីឡូម៉ែត្រនៅតាមជួរភ្នំមួយចំនួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOKmKISyvK6oWqksYU8qZywfBl70KZbGmcxHnyFeoZHe6jBTdvCyMDbnw7pz5nERZvyLDWR4BwKqJK-vPv1rTrhU23mcSig3RT7MhHZfbb-uAtVWSRaNl6Flgstx-0lyzCbWHVMQNF7-yZdodRlJ95JJgyLKSIFLKzl2JSkJS15I0ULmF3MogcPKUONcw/s900/photo_2024-06-18_14-33-34.jpg

ដូច្នេះយោងតាមការស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) ប្រហោងរណ្តៅដែលលោក Mel វាស់នោះអាចនឹងឈានដល់ប្រហែល ១/៤ នៃផ្លូវឆ្លងកាត់ផ្នែកក្រាស់បំផុតនៃសំបកផែនដី។ នេះមានន័យថា រណ្តៅនោះគឺមានបាត ប៉ុន្តែខ្សែនេសាទដែលលោក Mel វាស់ដល់ជម្រៅជាង ២៤,០០០ ម៉ែត្រនោះអាចទំនងជាបាក់ ដោយសារសីតុណ្ហភាពខ្ពស់ខ្លាំងពេក ទើបគាត់មិនអាចវាស់ដល់បាត។ ហើយសម្រាប់ហេតុផលដែលថាសត្វងាប់បានរស់ឡើងវិញ គឺកំពុងសិក្សាបន្តទោះជាយ៉ាងណាអ្នកវិទ្យាសាស្ត្រសម័យថ្មីនេះគឺគេមិនជឿឡើយ៕