Home Blog Page 1023

បឹង​កើត​ចេញ​ពី​បន្ទុះ​ភ្នំ​ភ្លើង​ធំ​ជាង​គេ​បង្អស់​របស់​កម្ពុជា

0

ជាទូទៅភ្ញៀវទេសចរណ៍ដែលបានទៅទស្សនាតែងតែចូលទៅកម្សាន្តនៅ បឹងយក្សឡោម ក៏ប៉ុន្តែពួកគេបែរជាមើលរំលងបឹងមួយ ដែលមានរូបរាងស្រដៀងទៅនឹងបឹងយក្សឡោមទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_BQuGI5ex7cgnLppBa3_kWUUF2OC24HA6CSmQk06gIPzs9cos8KL0zV2smY6sehUzFxbUhpiuwpjF6fGWxrCO7v_6PmyGhtmQi6Xx2V8Bz1aHliHvK1gYoISTujWxd46H0Mgy_CHmKdjFKhztUBeBsscfEJwsyLKrDDIETZyW9VK6Q40aeAnu8YH_1mU/s2048/298913910_5618110134909276_3330575417977052019_n.jpg

បឹងយក្សម៉ាយ ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅក្នុងឃុំសេដា ស្រុកលំផាត់ មានចំងាយប្រមាណជា ៧២គីឡូម៉ែត្រ ពីទីរួមខេត្តរតនគិរីនៅទីនេះមានសក្តានុពល ទេសចរណ៍សំខាន់គឺជាបឹងធម្មជាតិបន្ទុះភ្នំភ្លើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpM2MSQAJwO5j6cZ_O9Ukb0gyJwVef6PQaoqbDDCNkVXIoIp7J_VzmsvdNHRCKCidP6o2keip5BEgmCJ5V_yP2mro1IsQnfNQo6Ds72MBYwaZqeo-xUVnuiqnUdEQ9k-AlCOvTDLO1wtkpSwc3AeRwcXE7WLAvM_wzqi7TwVHevgatbKq4mZ6hlTTG2_A/s2048/299176758_5618110194909270_8981851615884028674_n.jpg

បឹងយក្សម៉ាយ ឬ ហៅ បឹង យាយមេម៉ាយជាបឹង ដែលមានទំហំធំជាងគេក្នុងចំណោមបឹងជាច្រើននៅក្នុងខេត្តរតនគិរី នឹងមានសម្រស់ស្រស់ស្អាតមិនចាញ់បឹងយក្សឡោមប៉ុន្មានឡើយ។ ការធ្វើដំណើរទៅកាន់បឹងនេះ នៅរដូវវស្សាពេលខ្លះមានការលំបាកខ្លាំង ឬ ត្រូវកាត់ផ្តាច់បណ្តោះអាសន្ន ដោយទឹកជនលេចអូ ដាច់ផ្លូវ កាត់វាលភក់ជ្រាំខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz2qHaUYD9wKI4Z2GA2Iqhd378fRzoFarsKOvEoI_kJihH9e9s3eIaDKbzSHOCpyDNQobZGh2U8u2JWb5X7ah3FGbuJudB79q0Pm2Mzjt-pxItX1ssw0HT_-KTEFJ08pMiMZYcvHQc54tsiPgJ9-OdhLyNdVhS6hifMTYaCPoP5kVYs571LijZQMl-NtQ/s832/photo_2022-07-27_09-44-32.jpg

ដោយឡែកការធ្វើដំណើរទៅកាន់បឹងយក្សម៉ាយ នៅរដូវប្រាំអាចប្រព្រឹត្តទៅបានជាធម្មតាជាមួយផ្លូវលំមួយកំណាត់ និង ផ្លូវព្រៃមួយកំណាត់ បឹងយក្សម៉ាយ មានមនុស្សតិចណាស់ ដែលបានឃើញ និង ស្គាល់បឹងមួយនេះ បើទោះជា បឹងយក្សម៉ាយជាបឹងដែលកើតចេញពីមាត់ភ្នំភ្លើងដូចជាបឹងយក្សឡោមក៏ដោយ។

គួរបញ្ជាក់ផងដែរថា រតនគិរីគឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជា ដែលសម្បូរទៅដោយភ្នំភ្លើងងាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJfjLGaSrNs7L4-m5vweehmhyphenhyphenMCbqJJgi6ljnSQAPm3mVT6pfZnoSCuLL3pkEO-PE-Cg-Mc49ANGadib5Q4h_Cx4CA2I2ueYJEUi6Eu8disTA_Tqsq7AXRlb5w6-82reSQHGRg_8sr1T9L56PcDd4XRdT8L7512VjJwZKpnQVM6qhWONHTCGT2JBTHqg4/s839/photo_2022-07-27_09-44-52.jpg

រូបភាព៖ ស្រុកខ្ញុំ

គន្លឹះងាយៗ ៤ យ៉ាងដែល Winter aespa អនុវត្តជារៀងរាល់ថ្ងៃដើម្បីរក្សាភាពស្រស់ស្អាតដូចទេពធីតា

0

តារាចម្រៀង K-pop ជំនាន់ទី ៤ ដ៏ល្បីល្បាញរបស់កូរ៉េគឺ Winter សមាជិក aespa បានប្រាប់ពីវិធីសាស្ត្រថែរក្សាសម្រស់ឱ្យមានភាពស្រស់ស្អាតដូចទេពធីតានៅគន្លឹះងាយៗទាំងនេះ ដោយនាងតែងតែអនុវត្តជារៀងរាល់ថ្ងៃ។ Winter បាននិយាយថា ដើម្បីទទួលបានស្បែកសភ្លឺចែងចាំង គ្មានមុន គ្មានស្នាម និងរាងស្អាត ដងខ្លួនស្រឡូន គឺនាងបានអនុវត្តនៅអាថ៌កំបាំងដូចជា៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWWyepYzWBPI2HSKThgVw2XnkjQCuZukr5v0d1deukeK5h1wn_kkXFjDJJGpm4JO0RAm2nEg-Z017eEPzW8Vsdp8aVIMv2ik6O5rQmGdyFKHVMJieScUd3cVwZy9F7ZaKuEqjjpVu8fIPHmUOc6zlQVtdUMI0sR5iU3P0TZxgUFtdr_70-Glu1d6Nopl0/s1280/photo_2024-06-17_15-18-36.jpg

១.រក្សារបៀបរស់នៅដែលមានសុខភាពល្អ៖ តារាចម្រៀងវ័យ ២៣ ឆ្នាំរូបនេះតែងតែយកចិត្តទុកដាក់បន្ថែមផ្លែឈើស្រស់ៗ ផឹកទឹកឱ្យបានច្រើន និងគេងឱ្យបានគ្រប់គ្រាន់ ដើម្បីបង្កើនសុខភាពស្បែកពីខាងក្នុង។ យោងតាម Winter របបអាហារគ្មានតុល្យភាព និងការគេងមិនគ្រប់គ្រាន់អាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពស្បែក ដែលធ្វើឱ្យវាងាយនឹងមានបញ្ហាដូចជាមុន ស្នាមអុចខ្មៅ និងស្នាមជាំកន្ទួលជាដើម។ លើសពីនេះនាងក៏តែងតែយកចិត្តទុកដាក់ក្នុងការរក្សាស្មារតីឱ្យល្អ ជៀសវាងទុកឱ្យខ្លួនឯងព្រួយបារម្ភ ឬគិតច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEbBEqiWP9Z37PmcZhls386T1ImB-r2M_QXX4g1ZKbfWqj8mAgZ-ty2IIwRCt2DMqDFNOZsnffNpKcYlA0Uq1hbw9e3cZi21vpcX59gWHKLNj9-k_PFGZ8p2HlEcVU2GTMiZRRp_rlCo57kE2ViAh2t7iuJcsGr0GKPGPE3fuKw6iDJ1T-OnwY7dTBNy0/s1104/photo_2024-06-17_15-18-37.jpg

២.ប្រើផលិតផលថែរក្សាស្បែក៖ នៅថ្ងៃដែលស្បែកស្ងួត Winter នឹងប្រើសេរ៉ូមតិច ហើយប្រើក្រែមច្រើន ដោយបន្ថែមប្រេងលើមុខបន្តិច។ តារាចម្រៀងស្រីរូបនេះបាននិយាយថា ការលាបសារធាតុសំខាន់មុនចូលគេងជួយឱ្យស្បែករបស់នាងមានសុខភាពល្អពីខាងក្នុង។ ចាប់តាំងពីនាងបានចូលវិស័យសិល្បៈមក Winter បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការប្រើប្រាស់សេរ៉ូមប្រឆាំងភាពចាស់ ដោយជារឿយៗនាងជ្រើសរើសផលិតផលដែលមានធាតុផ្សំពិសេស ដើម្បីជួយកាត់បន្ថយ និងកម្រិតការបង្កើតស្នាមជ្រួញ និងពង្រឹងការបង្កើតឡើងវិញនៃស្បែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzZExZMjs2Qv1XF-HL8Cl32thMvk8JubxqBJRzLfRRGyXuevJjZELsiYuvxjtJGLyP467IrVsGh6UPZak80lmUUYnX7P0OoOOBE5Jbx4SRlALO6OInAIVCIH69mHudBlYv9CVnrucDjL0zFgQ6813wKnknS-0c722-7D6ZTiAUKKnXvRMlVjyHCuREQFg/s1280/photo_2024-06-17_15-18-38.jpg

៣.ការពារកំដៅថ្ងៃសម្រាប់ស្បែក៖ តារាចម្រៀងវ័យក្មេងរូបនេះតែងរក្សាទម្លាប់លាបឡេការពារកម្ដៅថ្ងៃក្នុងកម្រិតមធ្យមមុនពេលផាត់មុខ។ វិធីនេះជួយស្បែករបស់នាងការពារការឡើងកំដៅថ្ងៃ ភាពចាស់មុនអាយុ និងចំណុចខ្មៅ។ ដូច្នេះស្ត្រីគួរតែផ្តល់អាទិភាពដល់ផលិតផលឡេការពារកម្តៅថ្ងៃដែលមានសភាពរលោង និងស្ងួត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ9B-KuaFUYw3IY5RYAKfdtiCVCrOXoib0xG3DtczmBEau3j9F3qPTj-ovCEHcCKl7dxlVi-NTQVUZxQm4vxpj-8D0Q9Ur3gwZcE0fcidOu3CnJ8BRtIhbo908znQuDRuAJPcAAjpv8VFG9c7XEEsTw7IGjpylAkr_RVuulof68gxy4Lhx-uoqFVmX-6Y/s2048/220806-aespa-Winter-SYNC-in-Japan-documents-2.jpeg

៤.លាងសម្អាតមុខជានិច្ច៖ ការសម្អាតមុខពីរដងគឺជាវិធីរបស់ Winter ក្នុងការថែរក្សាស្បែកស្អាត និងមានសុខភាពល្អ។ នាងលុបគ្រឿងសម្អាងដែលមិនជ្រាបទឹក និងឡេការពារកម្ដៅថ្ងៃចេញ ហើយទឹកសម្អាតមុខនឹងកម្ចាត់ជាតិខ្លាញ់លើសពីស្បែក។ នាងក៏ប្រើហ្វូមលាងមុខដើម្បីសំអាតរន្ធញើសយ៉ាងជ្រៅផងដែរ បន្ទាប់ពីលាងសម្អាតពីរដងរួច Winter ក៏លាបម៉ាសមុខត្រឹមតែ ៥ នាទីក្នុងមួយថ្ងៃ ដើម្បីជួយឱ្យស្បែករបស់នាងស្អាត រលោង និងភ្លឺថ្លា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGgODMnExs5VH_AsVfeX1JlQIcs7TtM1uJIf21yLNAp5sPkdt8mLhDEZmWGseKX1HpC3GzGn1dmj-ShY7zR8QIM96EEmhKbWynh9ir33NZCCfwue7k51N771LEwWuBr22BvSE9KIvi2O0gEHIkpdd1WWqZrnN0qmfNdjoIYbLy4cZgmBBH_uzB4uasfzw/s1020/winter-of-aespa-v0-380zdj55a2vb1.webp

ឃាត់ខ្លួនឧក្រិដ្ឋជនជួញដូរគ្រឿងញៀន៣សញ្ជាតិ រឹបអូសបានគ្រឿងញៀន១០០គីឡូក្រាម

0

នគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានធ្វើសន្និសិទសារព័ត៌មានបង្ហាញមុខជាសាធារណៈ ក្រុមឧក្រិដ្ឋជន ដែលជាមុខសញ្ញាជួញដូរចែកចាយ និងកៃច្នៃគ្រឿងញៀនដ៏ធំចំនួន ៩នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijMPk-RADIYjEGImeJNJrdl2K0SHHNmqQh5jwD_t2ZaE_pXS-UnqE4dET0kxzZtRfuXAgnbpCSoW5hyphenhyphentHre2wCoRlWHF4toUe5yK2yffWmyyX4hydDdbsyvrl60OUE629A4m6HX1Sloak9Y-j4x32KbjjFhyphenhyphenm-b4yeydVqdTGdtpDEmXB4KgzZbd_zcCk/s1280/35df9cc615c7a96c06f89e820bbe2463.jpg
ក្រុមឧក្រិដ្ឋជនទាំង៩នាក់នេះ ជាមុខសញ្ញាចែកចាយគ្រឿងញៀនឆ្លងប្រទេស ដោយពួកគេយកកម្ពុជាធ្វើជាប្រទេសឆ្លងកាត់ ហើយបន្តនាំចេញទៅកាន់ប្រទេសទី៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_G_IyW9PRheCol97IrssniApsH0bwWhvohpm45kSdlfy9nZP4lE5exRXbpqyMbeVzXCWxBciGxKIIAO8QiRg8MxTFWlCUMhcng2W7WGkOrVJ32X3HcsZyZ5Xps-0uBAMz_U2X2oSCn8CYvAS8pK26JgQf3EhENJGWHvDfwLgBijMUittNrtGh-kIwa7s/s1280/44a1f54c478cbb3bef1c9aa5001c7400.jpg

ជនសង្ស័យទាំង៩នាក់ មាន៣សញ្ចាតិ មានជនជាតិខ្មែរ វៀតណាម និងចិន។ ក្នុងការឃាត់ខ្លួនពួកគេ សមត្ថកិច្ចដកហូតបានគ្រឿងញៀនជិត ១០០គីឡូក្រាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDul2h2bJBZKplqDh-sAjuW_DK-L-h1EpLHQWNd36aQjOvkpOEFNh7uLkwPV7yQSwWwsdaimlUVfB3a2WHn7vB_54jwMXe7mxG78ueeZs-KDaevBsGlsQr9ATWgnupjMc-H0akk3tGTtcw2SguJ13n_YtWNnSmauQd3c_Phr82X1JGE-bXKo6gUqVsczE/s1280/55b8926252e518953ef730087e1aa754.jpg

គួរបញ្ជាក់ផងដែរថា ថ្មីៗ ក្នុងពាក់កណ្តាលឆ្នាំ២០២៤ សមត្ថកិច្ចក៏ទើបធ្វើពិធីដុតបំផ្លាញគ្រឿងញៀនជាង ៤តោន កម្ទេចចោលផងដែរ៕

 

ជំនឿរបស់ជនជាតិឥណ្ឌាពាក់ព័ន្ធនឹងការលាងជម្រះបាបក្នុងទឹកទន្លេស័ក្តិសិទ្ធិ

0

ប្រទេសឥណ្ឌា ៖ ពលរដ្ឋឥណ្ឌាដែលគោរពព្រហ្មញ្ញសាសនា តែងតែមានជំនឿទៅលើការងូតទឹកលាងជម្រះបាប ដោយពួកគេជឿថា ទន្លេគង្គាអាចលាងបាបទាំងអស់បាន ជាពិសេស ទន្លេគង្គានៅបរិវេណកំពង់ផែទីក្រុង Varanasi មានភាពស័ក្តិសិទ្ធិយ៉ាងខ្លាំង ។ ហេតុនេះ ពួកគេក៏នាំគ្នាចុះងូតទឹកលាងបាបក្នុងទន្លេនេះ យ៉ាងហោចណាស់ ចំនួន២លើកក្នុង១ថ្ងៃ គឺពេលព្រឹក និងពេលល្ងាច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpQrLDjEapO7P9Tp6Nm_vC0HMOVgsgirDYBVFYvwpfX_fJ5byQVbP9ogJk2V4FotY3Q-SyvfNOvJjn3fil8oFzFw-GBy2dRoSRilJQAVh26ano4cjLBy40X0Ed0aleI-BRxecbD_yz0_EFAYgqKU2gpUyOhgH1CH-nuIUbh7k8e6EzDAMhGf4uGI1k8RM/s598/photo_2024-06-17_15-05-51.jpg

គេចាត់ទុកថា អំពើបាបទាំងឡាយណាដែលមនុស្សបានប្រព្រឹត្តនៅពេលថ្ងៃ នឹងត្រូវជម្រះបាបវិញនៅពេលល្ងាច ។ រីឯអំពើបាបដែលប្រព្រឹត្តពេលយប់ គឺនឹងលាងជម្រះបាបនាពេលព្រឹកថ្ងៃបន្ទាប់ ។ ពលរដ្ឋឥណ្ឌាមានជំនឿថា ទឹកទន្លេគង្គាមានភាពស័ក្តិសិទ្ធិយ៉ាងខ្លាំង ដោយសារវាបានហូរឆ្លងកាត់ព្រះកេសរបស់ព្រះសិវៈ មកកាន់កំពង់ផែទីក្រុង Varanasi ដែលជាទីកន្លែងគោរពបូជារបស់ពលរដ្ឋឥណ្ឌានាសម័យបុរាណ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGa454eV8PShu9ewbLh6ra_xXKsPLslysTNnIqVjJCDRFzbksYvRH-KlwNoAr3l1KTEkIy3u_rFnEKIDFpmQ5lRygv_m7quyVnRi8ZxMeSJcVBgdbgOHPtCeqaRdyrfFTZbRw_AQ-bS_RhGHRxeNoI6K_qO58UptGVqEew-LRi6_5rBo7_isYcE-wOMfw/s600/photo_2024-06-17_15-05-55.jpg
បច្ចុប្បន្ន ពលរដ្ឋឥណ្ឌានៅតែមានជំនឿថា បើបុគ្គលណាម្នាក់លាចាកលោក ហើយត្រូវគេយកសាកសពមកដុតនៅកំពង់ផែទីក្រុង Varanasi ព្រមទាំងប្រមូលធាតុបោះចូលក្នុងទឹកទន្លេគង្គា គឺបុគ្គលនោះនឹងបានឡើងទៅកាន់ឋានសួគ៌ ។

ហេតុនេះ ទើបពួកមហាសេដ្ឋីឥណ្ឌាជាច្រើននិយមសាងសង់ផ្ទះនៅមាត់ទន្លេគង្គា ដោយសារពួកគេគិតថា ពេលឈឺជិតដល់ថ្ងៃស្លាប់ សាច់ញាតិនឹងដឹកអ្នកជំងឺធ្ងន់មកដាក់ផ្ទះនៅមាត់ទន្លេគង្គ ។ ក្រោយពេលស្លាប់ សាច់ញាតិនឹងដុតសាកសពនៅមាត់ទន្លេគង្គា រួចហើយប្រមូលធាតុបោះចូលក្នុងទន្លេដើម្បីឡើងទៅឋានសួគ៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0jDO47iMyWHS7MTLvlBGzcSu0ERc4rRB2lATNiDjeqYv_-QCWD23GXlUKO5LAPDHaltitFn8V9cn4pV-nutmPOBB9DHTXUND9nbAPtLrMin4lH29FF_1shfM4Di5-KugZ2uq0Csl8kznKZAPGf7F97-61vNP-cI08amdDVabUXdGEQQauAa1P4CWXbRs/s800/photo_2024-06-17_15-05-58.jpg

ប៉ុន្តែមតិខ្លះលើកឡើងថា នៅពេលព្រះពុទ្ធត្រាស់ដឹង ព្រះអង្គធ្លាប់ប្រាប់ទៅកាន់ពួកព្រាហ្មណ៍ ដែលងូតទឹកក្នុងទន្លេគង្គាដើម្បីលាងជម្រះបាបកម្មថា បើចង់លាងបាប មិនចាំបាច់ទៅងូតទឹកទន្លេគង្គាទេ គឺគ្រាន់តែសម្អាតកាយ វាចា និងធ្វើចិត្តឱ្យបរិសុទ្ធ ពោលគឺចៀសឱ្យឆ្ងាយពីការប្រព្រឹត្តខុសដោយវាចា ចិត្ត ហើយប្រព្រឹត្តខ្លួនជាមនុស្សទៀងត្រង់ នេះហើយហៅថា «ការងូតទឹកជម្រះបាប» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVn8dikuciF6BGoOrsegmV4aGyPZZJOXOFpf_sk5NHdB2n5_D6KlgqQfQBJuVvDEgv5BC7kTeJSm_SxLp5TzxRajvsO1XLtxrVIBzUogKvRztwyNX7m1PKhOIenleAWTSAi7vNPQgbFx2R00ZnuiRzyskL8n79x6pId8YtG_K_2pFoF2CSr_-MOhcZb8A/s640/photo_2024-06-17_15-06-02.jpg

ហេតុនេះ បើអ្នកបានប្រកាន់យកភាពស្មោះត្រង់តាមចំណុចទាំងនេះ សូម្បីតែទឹកធម្មតាសម្រាប់ផឹក និងងូត ក៏វាអាចក្លាយជាទឹកស័ក្តិសិទ្ធិបានដែរ ។ ម្យ៉ាងទៀត បើទឹកក្នុងទន្លេគង្គាអាចលាងជម្រះបាប និងធ្វើឱ្យអ្នកងូតទឹកនេះបានកើតនៅលើឋានសួគ៌គ្រប់ៗគ្នាមែននោះ អីចឹង សត្វរស់នៅក្នុងទន្លេនេះ ដូចជា ៖ បង្គា, ខ្យង, ក្តាម និងត្រី នឹងមានឱកាសឡើងទៅឋានសួគ៌ច្រើនជាងមនុស្ស ពីព្រោះពួកវារស់នៅក្នុងទឹកនេះគ្រប់ពេលវេលា ៕

ហេតុអ្វីទើបទឹកទន្លេមួយនេះខ្មៅបំផុតនៅលើពិភពលោក?

0

ប្រទេសកុងហ្គោ ៖ កន្លងមក ក្រុមអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវពីទន្លេលើពិភពលោក រកឃើញថា ទន្លេរីអ៊ូណេគ្រូ ដែលជាដៃទន្លេខាងឆ្វេងដ៏ធំបំផុតរបស់ទន្លេអាម៉ាហ្សូននៅប្រទេសកូឡុំប៊ី ក្នុងទ្វីបអាមេរិកខាងត្បូង គឺជាទន្លេពណ៌ខ្មៅដ៏ធំបំផុតលើពិភពលោក ។ ប៉ុន្តែការស្រាវជ្រាវនាពេលបច្ចុប្បន្នរបស់អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ ETH Zurich ប្រទេសស្វីស បានរកឃើញទន្លេមួយទៀតមានទឹកពណ៌ខ្មៅខ្លាំងជាងទន្លេរីអ៊ូណេគ្រូ រហូតដល់១.៥ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3LTHD3vo7HdC7UXu948ftTr_1ykuWsFjb2rru1QH_keRoymNgoK3WCAcgvF0Jw_mVP7fNgKsjnnIccQNlkLYn0mPg92R46lA_qcFcAAwerQw0YoLaN8otx-qbbEXs1q5VGzaKMSOmIJ2NYWr0KrUabxQUNuG3r9FI9a0uQdSZxSZvXQEvE78MZPta8VI/s1019/00621884_8f4573e7fa57ed17dbacf22934529e91_arc614x376_w1200.jpg

ទន្លេនេះឈ្មោះថា «Ruki River» ដែលហូរកាត់ប្រទេសកុងហ្គោ ទ្វីបអាហ្វ្រិក គឺមានទឹកពណ៌ខ្មៅខ្លាំងបំផុតនៅលើពិភពលោក ។ បើតាមអ្នកវិទ្យាសាស្ត្រឱ្យដឹងថា គេពុំអាចមើលឃើញអ្វីនៅក្នុងទឹកទេ ដោយសារពណ៌ទឹកទន្លេនេះខ្មៅខ្លាំងពេក ហើយសូម្បីតែស្រមោលមនុស្ស ក៏មើលពុំឃើញដែរ ។

ក្រោយពីការយកទឹកទន្លេទៅត្រួតពិនិត្យតាមផ្នែកវិទ្យាសាស្ត្របង្ហាញថា មូលហេតុធ្វើឱ្យទឹកទន្លេពណ៌ខ្មៅបែបនេះ គឺបណ្តាលមកពីកាកសំណល់សរីរាង្គដែលសម្បូរដោយសារធាតុកាបូនរលាយនៅបាតទន្លេក្នុងកម្រិតខ្ពស់ ។ សារធាតុទាំងនេះកើតឡើងពីព្រៃទឹកភ្លៀងនៅបរិវេណជុំវិញ, សាកសពសត្វ និងកាកសំណល់រុក្ខជាតិស្អុយរលួយហូរចូលក្នុងទន្លេ តាមរយៈទឹកភ្លៀង និងទឹកជំនន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3_PSX8rH-klv3XpOO0WzJ3qzzog3IDsdrqSbqAqvPMpKOrNx_exaU_IJ-x8XYy74G7sXFQMMxlDHOFSHCu2Hd_HxWPlH-Z7EVjib9ior2nfFOhN5HvonDkFOn9Z0nhxs3jEeOe1oEpekRGUID6DoIO0Hv3BqVX5HDUszTwqLyqCssH8fmVIFnp4UvDWE/s1400/image.imageformat.1286.1228100385.jpg

លោក ត្រាវីស រ៉េក ប្រធានដឹកនាំការស្រាវជ្រាវពីទឹកទន្លេពណ៌ខ្មៅ និយាយថា ទន្លេ Ruki ប្រៀបដូចជាទឹកតែធម្មជាតិ ដែលសម្បូរទៅដោយរុក្ខជាតិមានសារធាតុកាបូន ។ រីឯមូលហេតុធ្វើឱ្យទឹកទន្លេមានពណ៌ខ្មៅខ្លាំងជាងទន្លេរីអ៊ូណេគ្រូ គឺមកពីសារធាតុផ្សំសរីរាង្គចេញពីកាកសំណល់រុក្ខជាតិទាំងនេះស្រូបយកពន្លឺ ហើយវានឹងធ្វើឱ្យទឹកទន្លេកាន់តែខាប់ និងខ្មៅខ្លាំង ។

វាដូចគ្នានឹងការឆុងទឹកតែ ដោយការដាក់កាកតែយ៉ាងច្រើន គឺទឹកតែនឹងមានសភាពកាន់តែខាប់កាន់តែខ្លាំង ។ បើគេមើលទឹកទន្លេ Ruki ពីផ្នែកខាងលើនឹងឃើញថា ទឹកទន្លេមិនសូវខ្មៅខ្លាំងពេកទេ ដោយសារវាចាំងនឹងពន្លឺថ្ងៃ ប៉ុន្តែបើគេសម្លឹងមើលឱ្យកាន់តែជិតនឹងឃើញថា ទឹកទន្លេមានពណ៌ខ្មៅខ្លាំងកម្រិតណា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKzpFjmEEKsMuSfhyphenhyphenAKLKDD58cNeYJ7HpMDOaRlN2jb_PBEBf12uU4V4fCIVV42WHxeFSzftgDCrt_eQ9we8YZ3D4bAfJTQG8I3YY-x9Tx5u-hZU0lFaf4TavgSq40Q_t3eCh6yKQbKwcvdObNL_r7DoIhgvpsd8oSZ6TQR6btUkAA5PwSgE-jfKz9yRU/s768/photo_2024-06-17_14-31-20.jpg

នៅពេលអ្នកវិទ្យាសាស្ត្រវាស់កម្រិតជាតិខ្មៅរបស់ទឹកទន្លេ Ruki ឃើញថា វាមានសារធាតុសរីរាង្គកាបូនរលាយក្នុងទឹកច្រើនបំផុតលើពិភពលោក និងច្រើនជាងទន្លេកុងហ្គោ រហូតដល់៤ដង ព្រមទាំងខ្មៅជាងទឹកទន្លេរីអ៊ូណេគ្រូ ចំនួន១.៥ដង ។ បើយើងយកម្រាមដៃជ្រលក់ក្នុងទឹកទន្លេនេះ គឺភាពខ្មៅរបស់វានឹងធ្វើឱ្យយើងស្ទើរតែមើលពុំឃើញម្រាមដៃក្នុងទឹកនេះឡើយ ។

ការស្រាវជ្រាវនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តីឈ្មោះ «Limnology and Oceanography» ថា ទឹកពណ៌ខ្មៅរបស់ទន្លេ Ruki បានធ្វើឱ្យវាបង្កើតបានជាប្រព័ន្ធអេកូឡេស៊ីពិសេស និងជាជម្រករបស់សត្វក្នុងទឹកជាច្រើនប្រភេទ ដែលសត្វខ្លះពុំបានរស់នៅតំបន់ផ្សេងទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMnlJprzorAV5kUqUnkkvcgcgL_LSSXbLyE3Mr2bxTCVob8wF6LqzTv9jwbkFFAMC4ieePeWDEDpEWUhjhcKtIViRdgkkZHbyd2AROryPLmz_NLMd0jG2j9m_YTR9-hm54sP1vqN_SjZhNNqIHh0Iy94N8HolXs_ZygvxyuPW9oDNPYUcPiMSc6LE6Iek/s570/VACCINATION_-4.jpg.jpg

ចិនបានក្លាយជាប្រទេសនាំមុខគេលើពិភពលោកក្នុងការផលិតរថយន្តគ្មានអ្នកបើកបរ

0

ប្រទេសចិន៖ ប្រទេសចិនថ្មីៗនេះបានកំពុងអភិវឌ្ឍ ក៏ដូចជាផលិតរថយន្តគ្មានអ្នកបើកបរ ឬតាក់ស៊ីមនុស្សយន្តចំនួន ១ ពាន់គ្រឿងបន្ថែមទៀតទៅកាន់ទីក្រុង Wuhan ដែលជាទីក្រុងមួយនៅកណ្តាលប្រទេសចិនមានមនុស្សចំនួន ១១ លាននាក់រស់នៅ។ នៅក្នុងទីក្រុងនេះគឺមានផ្លូវហាយវេចំនួនប្រាំបី និងស្ពាន Towering ផ្សេងទៀតដែលលាតសន្ធឹងលើទន្លេ Yangtze ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho8n5qWWYVAJtdSrVkTiPEQ7IvJJVoFNch8_SrSblZXTTMz0Mdasd6QJBPrv3fvRYYYrNkcFtXY1Vw6uY5JjZJDYzfLyYoVMhWGk0xwMV4I1zsVexkSYiPmlbK74elGQJCv18KmoNYYo5f_qGp59q92OwTN5dL-Iyul2cH50o_oglnNlKSVFOPakI9kOM/s1240/photo_2024-06-17_14-27-50.jpg

យោងតាម CNN ប្រជាជនក្នុងទីក្រុងនេះគឺមានរថយន្តសម្រាប់ប្រើប្រាស់ចំនួន ៤.៥ លានគ្រឿង ហើយតាក់ស៊ីគ្មានអ្នកបើកបរមានចំនួន ៥០០ គ្រឿង ជាញឹកញាប់តាក់ស៊ីនេះគឺមិនមានអ្នកបើកបរនៅខាងក្នុងទេ ពោលគឺវាជាតាក់ស៊ីបញ្ជាដោយមនុស្សយន្តបើកបរដោយស្វ័យប្រវត្តិ។ នៅទូទាំងប្រទេសចិននាពេលបច្ចុប្បន្ននេះគឺមានទីក្រុងជាង ១៦ បានអនុញ្ញាតឱ្យក្រុមហ៊ុនប្រតិបត្តិករបច្ចេកវិទ្យាយក្ស Baidu សាកល្បងរថយន្តគ្មានអ្នកបើកបរនៅលើផ្លូវសាធារណៈ ដោយក្រុមហ៊ុនចិនចំនួន ១៩ ផ្សេងទៀតបានកំពុងប្រកួតប្រជែងគ្នាដើម្បីបង្កើតភាពជាអ្នកដឹកនាំពិភពលោកនៅក្នុងវិស័យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBpVrFDVJPNCO49p3T_U18s7f2SGIrjMJaJPFpPv3xB8fefTgV9T7AuUIz1IAbI3DGW88MlA4DVno8SOhQn-Rcqj5oqAhQiESNhPMHwFiibXQIwkhuaQvPZDxXbsQTmvPuQf2qC_AiJL3IhnH4w0kl9DvbtnJCwOygZHFNMlJ1Z98eAUFw4D3iJmXOZ2A/s1200/photo_2024-06-17_14-28-17.jpg

បើយោងតាម The New York Times វិស័យផលិតរថយន្តគ្មានអ្នកបើកបរគឺមិនសូវមានប្រទេសណាអភិវឌ្ឍច្រើនដូចប្រទេសចិននោះទេ ដូច្នេះចិនគឺជាប្រទេសតែមួយគត់ដែលផ្តោតលើវិស័យតាក់ស៊ីមនុស្សយន្តច្រើនជាងគេលើពិភពលោក។ យោងតាមប្រភពដដែលក៏បានឱ្យដឹងទៀតថា បច្ចុប្បន្នរដ្ឋាភិបាលចិនកំពុងធ្វើវិធានការជាច្រើនដើម្បីផ្តល់ការគាំទ្រយ៉ាងសំខាន់ដល់ក្រុមហ៊ុន។ បន្ថែមពីលើការបង្កើតតំបន់សាកល្បងនៅលើផ្លូវសាធារណៈសម្រាប់តាក់ស៊ីមនុស្សយន្ត តំបន់សាកល្បងឯកជនក៏ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC52kGQOO07FW1Ckjs6o-bv9by8vBpkbnODVaqQ0yShR3tqtmtrVJOpKJ7Gn_tZCbSIbjm6KdmcOaZh8DZdDAwtD08UQDrYU9bWsaspFBM8micZOnjZPStEm8P68Kk7nL1TiNaMAe6LKsRVpkC1GdiWE_qZk49zxxK4jScTy2NTu5l_FTQKeQjlSau6NQ/s1280/photo_2024-06-17_14-28-35.jpg
គួរបញ្ជាក់ដែរថា កាលពីដើមខែមិថុនាឆ្នាំនេះ ប្រទេសចិនបានអនុញ្ញាតឱ្យក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកចំនួន ៩ រួមមាន Nio, BYD និង SAIC Motor… សាកល្បងប្រព័ន្ធជំនួយអ្នកបើកបរកម្រិតខ្ពស់ ដែលនេះត្រូវបានគេព្យាករណ៍ថា ២០% នៃយានយន្តដែលលក់ក្នុងប្រទេសចិននៅឆ្នាំ ២០៣០ នឹងគ្មានអ្នកបើកបរទាំងស្រុង ហើយ ៧០% នឹងមានបច្ចេកវិទ្យាជំនួយអ្នកបើកបរកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ដូច្នេះហើយបច្ចុប្បន្ននេះរថយន្តអគ្គិសនីមានប្រហែល ២៥% នៃទីផ្សារប្រទេសចិន បើធៀបទៅនឹង ៧% នៅសហរដ្ឋអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigE8w7gmDquhXAUIHhL8LiGTSw8CyfPBfgRthDoBK7Gr1qTsgCywMC63eU2zMhjMZyOJ6ldU91Ai7yMO7GhJisIu2aT5_QzkgFMZ_2C3jCbI2s-J3CHWQp-ER7WuE174FANg1JsHl-vqmhkC2XR9Lo4QumT_qhfAdqNYTK0YQwETKP5to4fWzO6EHLIcg/s1280/photo_2024-06-17_14-28-42.jpg

វៀតណាមគ្រោងដំឡើងពន្ធគ្រឿងស្រវឹ.ង១០០% ដើម្បីកាត់បន្ថយចំនួនអ្នកផឹកស៊ី

0

ប្រទេសវៀតណាម ៖ វាជាព័ត៌មានមួយគួរឱ្យរីករាយយ៉ាងខ្លាំងសម្រាប់ពលរដ្ឋវៀតណាម ក្រោយពីរដ្ឋាភិបាលប្រកាសថា នឹងដំឡើងពន្ធគ្រឿងស្រវឹ.ង គ្រប់ប្រភេទ ស្មើនឹងអត្រា១០០% ។ ពលរដ្ឋនិយាយថា គ្រឿងស្រវឹង គឺជាឃាត.ករ លាក់មុខ ដែលបានសម្លា.ប់ ពលរដ្ឋយូរមកហើយ ហើយពួកគេគាំទ្រយ៉ាងខ្លាំងចំពោះការចាត់វិធានការលើគ្រឿងស្រវឹងរបស់រដ្ឋាភិបាល ។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុវៀតណាមបានប្រកាសថា នឹងដំឡើងពន្ធគ្រឿងស្រវឹងគ្រប់ប្រភេទ មកស្មើនឹង១០០% នៅឆ្នាំ២០៣០ ដើម្បីកាត់បន្ថយចំនួនអ្នកផឹកស្រានៅប្រទេសវៀតណាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3V91M_hjNYrybA7Xen-USIKD7FxJTgv8Ij5UGdnEGu5P8OwkRAjmJsFdjNCFq4AWwkOxIhH6edPVHZHiKIu3f3LIot-GvnaEr_TsZ3z9KRvIWVm4sFnqIR9na-5pGAuPODbtaI2HaRp5DVPfZDzcvFv91O4CTD4Y32j81og4gf4NmwjyOjTpPIvkjbm0/s1000/56668778_6118411767066_8488072974354612224_n.jpg

សេចក្តីព្រាងសំណើនេះ ស្ថិតក្នុងដំណាក់កាលរង់ចាំការអនុម័តពីសមាជិកសភា ក្នុងនោះការដំឡើងពន្ធពិសេសសម្រាប់គ្រឿងស្រវឹងគ្រប់ប្រភេទនឹងកើនឡើង៧០% និង៨០% នៅឆ្នាំ២០២៦ ។ បន្ទាប់មក អត្រាពន្ធនឹងកើនឡើងជាបន្តបន្ទាប់ រហូតដល់៩០% និង១០០% នៅឆ្នាំ២០៣០ បើធៀបនឹងអត្រាពន្ធបច្ចុប្បន្ន គឺស្មើត្រឹមតែ៦៥% ។

ហេតុនេះ នៅពេលប្រទេសវៀតណាមដំឡើងពន្ធខ្ពស់ វានឹងធ្វើឱ្យតម្លៃគ្រឿងស្រវឹងកើនឡើង២០% បន្ថែមទៀត នៅឆ្នាំ២០២៦ ។ ក្រសួងហិរញ្ញវត្ថុបញ្ជាក់ថា អត្រាពន្ធស្រានឹងកើនឡើងជាបន្តបន្ទាប់ ចាប់ពី២% ទៅ៣% និងអាស្រ័យលើអត្រាអតិផរណាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqdArv27n5jibwNj2ktjDiYFFc0qa1wzuQ5DulPOVHFani2mHa9caRzGlbAlbIsYY6bg2UtMbTVHOF1T4b419GbrDrK49SkHiqTe07t6DbYt0OGrMDMHk3RdoFp2DrXryILRL5UyFvrqimi7zbr8z2QRsixQBPtgcUvTN6KFxZJ7RITFSt_cayS4o_pPE/s680/ALocalresidentstoastwithbeeras-2605-5320-1706602787.jpg

ចំណែកគោលបំណងដែលវៀតណាមដំឡើងពន្ធខ្ពស់លើគ្រឿងស្រវឹងនេះ គឺដើម្បីកាត់បន្ថយចំនួនអ្នកផឹកស្រាគ្រប់ប្រភេទនៅវៀតណាម ។ កន្លងមក រដ្ឋាភិបាលវៀតណាមបានអនុម័តច្បាប់យ៉ាងតឹងរ៉ឹងពាក់ព័ន្ធនឹងគ្រឿងស្រវឹង ដូចជា ៖ ការដាក់ទោសពលរដ្ឋស្រវឹងក្នុងពេលបើកបរ តាំងពីឆ្នាំ២០១៩ ។

ក្រោយពីរដ្ឋាភិបាលវៀតណាមប្រកាសថា នឹងដំឡើងពន្ធគ្រឿងស្រវឹងរហូតដល់១០០% បានធ្វើឱ្យពលរដ្ឋជាច្រើនគាំទ្រនឹងវិធានការខាងលើ ដោយសារពួកគេយល់ឃើញថា គ្រឿងស្រវឹង គឺជាមូលហេតុចម្បងដែលបណ្តាលឱ្យពលរដ្ឋស្លាប់យ៉ាងច្រើន ។ ទោះយ៉ាងណា ការដំឡើងពន្ធរបស់រដ្ឋាភិបាលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មផលិតគ្រឿងស្រវឹងនៅវៀតណាម ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheqd-Ebh2TH-GnjQD9IVSgXf9sZiIOdr1_Z7gXR3xPIauQeHPvabacODA8kJtybegTH486meWhVpsRTT38_pGQU_X5sbObODqAStzX2HwCmUNijsTHOi2lAFTjKlfBbwXrL3sPy_6zniPVBo3t-CkBWRna4nphQ0bdyRyhUFDwn-749ZiQ4wRyXiRA-5Q/s800/niOjKhBb.jpg

សមាគមស្រាបៀរ និងភេសជ្ជៈមានជាតិអាល់កុលរបស់វៀតណាមបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រាក់ចំណូលផ្នែកឧស្សាហកម្មផលិតស្រាបៀរបានធ្លាក់ចុះ១១% ហើយប្រាក់ចំណេញធ្លាក់ចុះ២៣% ។ ក្រៅពីនេះ ក្រសួងហិរញ្ញវត្ថុ ក៏បានស្នើឱ្យរដ្ឋាភិបាលដំឡើងពន្ធបារី និងភេសជ្ជៈមានជាតិហ្គាសផងដែរ ៕

Kim Ji-won ក្លាយជាតារាស្រីកូរ៉េល្បីនៅចិនប្រកៀកជាមួយ Song Hye kyo

0

ថ្មីៗនេះ ឈ្មោះរបស់តារាសម្ដែង Kim Ji-won ទទួលបានការចូលមើលលើសពី ១ពាន់លានដងនៅលើវេទិកា SNS Xiaohongshu ដែលគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមបំផុតមួយនៅក្នុងប្រទេសចិន ហើយជារឿយៗត្រូវបានគេចាត់ទុកថាដូចជា Instagram របស់ចិន។ ជាការកត់សម្គាល់ Kim Ji-won ជាតារាសម្ដែងកូរ៉េទី២ក្នុងប្រវត្តិសាស្ត្រដែលសម្រេចបានស្នាដៃបែបនេះបន្ទាប់ពី Song Hye-kyo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh0XmPgGbrAPFXZu3-xQoXhbmGoMmPQ7xeuV93-B-nyKcPuRD-TrOnFL9ysG8hl24rMJAK0lkrgqQSM-itcVO1epdTaeAy_QatIWzzcxRCtzp4m4lAhTChMCYZfOBf5WsfefJS85VF5LYTHruhBn3Szf4rQXDwzFnYve6eRKvZXW4vW2Lf7T4tFtznB7A/s1798/image_2024-06-14_15-53-31.png

ប្រជាប្រិយភាពរបស់ Kim Ji-won នៅក្នុងប្រទេសចិនបានឡើងសន្ទុះបែបនេះដោយសារតែ ប្រជាប្រិយភាពនៃគម្រោងថ្មីបំផុតរបស់នាងគ្រងតំណែងជាតួឯកស្រីក្នុងរឿង «Queen of Tears» ជាមួយតួឯកប្រុសស៊ីថ្លៃបំផុតនៅកូរ៉េ Kim Soo Hyun ។ លើសពីនេះ hashtag សម្រាប់តួអង្គ Kim Ji-won ក្នុងរឿងដែលមានឈ្មោះថា #HongHaeIn មានការចូលមើលលើសពី ១ ពាន់លានដងនៅលើវេទិកាវីដេអូ TikTok ដែលបង្ហាញពីប្រជាប្រិយភាពយ៉ាងខ្លាំងរបស់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE4tY2b5Bv7Sdipl2M-C2goRWN8zQEs4YUbPWVR7aVyf4GfNwIcaSOVuIdmvi6bp3rSAPTN62P4qiNBbVUA_oyS6hyphenhyphenAiGfgJPoCYgbDSaha464nXMfnD3FMmxhwx0ruDNx-ZzGA_iROPBhySF9_Qu7EobbDA3qr39J1q7aZ6-H6r8QqBrOvkYqj2-UpGo/s825/image_2024-06-14_16-00-06%20(2).png

ម៉្យាងវិញទៀត Kim Ji-won និង Song Hye-kyo ត្រូវបានគេដឹងថាធ្លាប់បានសម្តែងរួមគ្នាក្នុងរឿង K-drama ដ៏ល្បីល្បាញមានចំណងជាភាសាខ្មែរថា «ម្ចាស់ព្រះអាទិត្យ»ឬចំណងជើងជាភាសាអង់គ្លេស «Descendants of the Sun»។ អ្នកនិយមលេងអ៊ីនធឺណិតបានធ្វើឱ្យមានការទាក់ទាញចំពោះទំនាក់ទំនងនេះនៅពេលនិយាយអំពីប្រជាប្រិយភាពដ៏ធំរបស់អ្នកទាំងពីរនៅក្នុងប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Wzuji9MUl73YH0Zxmlzdh2w1d3wvx5IGrj6oZdRncIoW0Ev3rDe4WGSjGSSCUo0C-xt49VDupUJyiOsZibXU8Dk0H_UR5bHGONL1gcyz5WlkPSqUnyUe3exyOXujLa6E9en4N7CdSTfdU6sROA8M0BHfZbpHqau9ijjIYNdSH3tDTaaJQLwzm_Tlrm8/s688/image_2024-06-14_16-00-06%20(3).png

គួរបញ្ជាក់ថា Kim Ji Won មានអាយុ ៣២ ឆ្នាំបានចូលប្រឡូកក្នុងវិស័យកម្សាន្តក្នុងឆ្នាំ ២០១៨ ហើយបានឡើងល្បីល្បាញយ៉ាងឆាប់រហ័សតាមរយៈការសម្តែងរបស់នាងនៅក្នុងរឿងភាគទូរទស្សន៍មួយចំនួនជាពិសេសចុងក្រោយនេះបានគ្រងតំណែងជាតួឯក។ តារាស្រីរូបនេះត្រូវបានសាទរចំពោះកេរ្តិ៍ឈ្មោះគំរូរបស់នាង ការលះបង់ និងកំណត់ត្រាដែលមិនចេះរីងស្ងួត និងគ្មានភាពចម្រូងចម្រាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEQbaGbNLkGn-zlQa4UEaBFPYPou67O_cIeu03avHnou0kB7GyQYuO6STlcWrEDIgO-Ou6__3Xz3iq6wDE1iI1hDjVNGt_MPDbjjzLgnXkXbUIyYfs305S-T-ATsWMZYOEnPkTZF6eiM4BMlbyOB9PWtBAP6ozuXk1rOow5izleFYkjfJI7AAgTXP7mRY/s825/image_2024-06-14_16-00-06.png

តារាសម្តែង Song Hye-kyo មានអាយុ ៤៣ ឆ្នាំ ដោយរក្សាបាននូវភាពទាក់ទាញរបស់នាងទាំងក្នុងឧស្សាហកម្មភាពយន្ត និងឧស្សាហកម្មម៉ូត។ កាលពីឆ្នាំ២០២៣ នាងបានឈ្នះពានតារាសម្ដែងល្អបំផុតជាមួយតួនាទីក្នុងរឿង «The Glory»។ ភាពស្រស់ស្អាតរបស់តារាស្រីរូបនេះបានក្តោបឱកាសជាទូតសុឆន្ទៈនៃម៉ាកយីហោអន្តរជាតិជាច្រើន៕

កៅ សុភា ប្រកាសចេញពីបារមីចំថ្ងៃ វណ្ណដា និង វណ្ណថាន សម្តែងនៅសហរដ្ឋអាម៉េរិក

0

អ្នកគាំទ្រទទួលបានអារម្មណ៍ទាំងការសោកស្តាយនិងរំភើបចិត្តលាយឡំគ្នាព្រោះតែការចាកចេញរបស់តារាចម្រៀងស្រី កៅ សុភា ចេញពីទ្រនំបារមីចំថ្ងៃតែមួយជាមួយ វណ្ណដា និង វណ្ណថាន សម្តែងនៅអាម៉េរិកលើកដំបូងដោយនាងបន្តនឹងធ្វើជាសិល្បការិនីឯករាជ្យវិញ។ ការចាកចេញម្តងមួយៗរបស់សិល្បករបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIbRfAdLjtvkwR044RMyBVU6rBj5HJlTihU-FQDrN_jxrCO680q7PTCkfbovV53YwnThR4wAv-5KNnaav4iySf84CUYpTRtz2tjoh8hmwR3_tJwoQ-GjivaN8RnQN256MbKKZiePauSqK2RkfPz7K3s3qMXPDcZuqpwoRe5oZGm1E6iC4hczdtNaUVZME/s958/image_2024-06-12_09-33-46.png
នៅថ្ងៃទី១៥ មិថុនា គឺជាថ្ងៃដែល វណ្ណថាន និង វណ្ណដា តារាចម្រៀងក្នុងទ្រនំបារមីបានសម្តែងជាលើកដំបូងលើទឹកដីសហរដ្ឋអាម៉េរិកក្នុងកម្មវិធីមហោស្រពតន្រ្តី Sabaidee Fest ក្រោមការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីសំណាកអ្ននគាំទ្រនៅទីនោះដែលធ្វើឱ្យហ្វេនៗនៅស្រុកខ្មែរក៏រំភើបចិត្តដូចគ្នាដែលឃើញសិល្បករកម្ពុជាទទួលបានឱកាសនិងការគាំទ្រក្រៅស្រុកបានខ្លាំងយ៉ាងនេះ។ មែនទែនទៅតាមការប្រកាសពីមុន កៅ សុភា ក៏ត្រូវចេញទៅសម្តែងដូចគ្នាប៉ុន្តែមុនមួយថ្ងៃនៃការសម្តែងពោលនៅថ្ងៃទី១៤ មិថុនា ផលិតកម្មបារមីបានចេញសេចក្តីប្រកាសថានាងមិនបានចូលរួមសម្តែងនោះទេដោយសារតែបញ្ហាផ្ទាល់ខ្លួន។null

យ៉ាងណាមិញទន្ទឹមនឹងភាពរីករាយអ្នកគាំទ្រក៏បង្ហាញការសោកស្តាយដូចគ្នានៅក្នុងថ្ងៃតែមួយនៃការសម្តែងរបស់អ្នកទាំងពីរដោយតារាចម្រៀងស្រី កៅ សុភា ប្រកាសបញ្ចប់កុងត្រាជាមួយផលិតកម្មបារមីបន្ទាប់ពីរួមដំណើរជាមួយគ្នារយៈពេល៤ឆ្នាំនឹងបន្តធ្វើជាសិល្បការិនីឯករាជ្យវិញ។ ក្នុងសេចក្តីប្រកាសជាផ្លូវការ កៅ សុភា បានឱ្យដឹងថានាងបានចូលបម្រើការងារជាសិល្បការនីនៅក្នុងអតីតផលិកម្មអស់រយៈពេល ៤ ឆ្នាំចុងក្រោយនេះ នាងបានធ្វើការចាកចេញ និង បញ្ចប់កុងត្រាជាមួយនិងអតីតផលិតកម្មចាប់ពីថ្ងៃជូនដំណឹងនេះតរៀងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcnARuswJTw1zwtqUpwqToCdQN8mH4473LmGwT60e-eZTMg-DZUlmMqA2sWsumKrGGPWAsyEqpkj-dFb-pyZt6SF5-OXmGU24-BjUdKckLVHnOmiNQ_5S1Lisg29hE4gs6oucNE0A8gNnmNtZQt6xOlTqAsZ9HKqT-4YNXQkXOYNH6OS2Z5rvpoT6Bjw/s2048/image_2024-06-12_09-33-46%20(2).png

តារាចម្រៀងរូបនេះបានបង្ហាញការសោកស្តាយរវាងនាងនិងផលិតកម្មបារមីបានដើរដល់ទីបញ្ចប់តែមុននឹងចាកចេញនាងបានលះបង់អ្វីៗគ្រប់យ៉ាងដែលខ្លួនអាចធ្វើបាន ដោយការ ប្តេជ្ញា ចិត្តបំផុត។ ភាពជោគជ័យ ក្នុងអាជីពសិល្បៈរបស់នាង និងផលិតកម្មប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមែនឯករាជ្យពីគ្នានោះទេគឺ យើងបានធ្វើចេញឡើងរួមគ្នាបង្កើតបានជាសមិទ្ធិផលដ៏អស្ចារ្យដែលគ្រប់គ្នាបានឃើញអំពីវត្តមានរបស់នាងក្នុងការជំរុញឱ្យតន្ត្រីប្រភេទ R&B Soul ឱ្យទៅកាន់ជួរមុខនិងបង្កើននូវការទទួលស្គាល់កាន់តែទូលំទូលាយទៅឆាកអន្តរជាតិ និងពីទស្សនិកជនអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipnr0GBEMGPjQlpKC9bAuWoo2K49OdR0VT-Cz1hK5f1YXr-uZnjyDps7rBdYq5KbxXdFqRWi_YWST7zSOreL4KER1zisa48V5Ag68nDUxtiVFX7tR367HHbBg58k1iey9Tuic39zmbgXSp7BWhN0co07ZBmHUXvD-yD1zCYz9MsvGeZjpsDbmKCihJEHk/s2048/image_2024-06-12_09-33-53.png

ចំពោះមូលហេតុនៃការចាកចេញ កៅ សុភា ថានាងនៅមិនអាចបញ្ចេញអារម្មណ៍ពិតពីក្នុងចិត្តទាំងស្រុងប្រាប់ទៅកាន់ អ្នកគាំទ្រ និងមហាជនទូទៅបាននោះទេ ដោយស្នើការយោគយល់និងនៅតែបន្តគាំទ្រមកលើនាងក្នុងនាមជាសិល្បការិនីឯករាជ្យដោយពុំមានស្ថិតនៅក្រោមស្ថាប័ន ឬផលិតកម្មណាមួយ។ ស្របពេលការចាកចេញនេះដែរ ផលិតកម្មបារមីបានចែករំលែកបន្តខ្លឹមសាររបស់ កៅ សុភា ដោយថ្លែងអំណរគុណទៅកាន់នាង ក្នុងការរួមដំណើរជាមួយគ្នាកន្លងមកនេះក្នុងការលើកស្ទួយវិស័យតន្ត្រីជាពិសេសចង្វាក់ R&B និងជូនពរដំណើរថ្មីរបស់នាងកាន់តែមានភាពជោគជ័យទៅមុខទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAcnARuswJTw1zwtqUpwqToCdQN8mH4473LmGwT60e-eZTMg-DZUlmMqA2sWsumKrGGPWAsyEqpkj-dFb-pyZt6SF5-OXmGU24-BjUdKckLVHnOmiNQ_5S1Lisg29hE4gs6oucNE0A8gNnmNtZQt6xOlTqAsZ9HKqT-4YNXQkXOYNH6OS2Z5rvpoT6Bjw/s2048/image_2024-06-12_09-33-46%20(2).png

ការចាកចេញម្តងមួយៗរបស់សិល្បករបារមីបន្ទាប់ពី ជូវី លីន គឺកៅ សុភា នេះបានធ្វើឱ្យមានមតិសាធារណជនលេចចេញជាច្រើននៅលើបណ្តាញសង្គមដោយមានការបញ្ចេញមតិថា «ពិបាកដែរ មួយផលិតកម្ម លើកតែម្នាក់ ល្បីតែម្នាក់ ច្រៀងតែម្នាក់.., ធម្មតាពេលមិនទាន់ល្បី ផលិតកម្មជាផ្ទះរបស់ខ្ញុំ មានអីហូបហូបរួមគ្នា ដល់ខ្លួនល្បីខ្លាំង ផ្ទះមួយនេះចង្អៀត រស់នៅមិនកើត ស្អុះស្អាប់ស្អីក៏គ្មាន ,មានបញ្ហាផ្ទាល់ខ្លួនមិនអាចចូលរួមសម្តែង sabaidee fest ក្រោយមកសាមីខ្លួនក្រកាសបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន ទាំងក្រុមហ៊ុនមិនទាន់មានចេញសេក្តីប្រកាស? មានបញ្ហាអីនៅពីក្រោយ? ណុប ចាន់រតនៈ Juvie Sophia and next is who? , តាមសង្កេតឃើញ ក្រុមហ៊ុនផ្តល់ឱកាសអោយគាត់ច្រើនសឹងគ្រប់កម្មវិធីតន្ត្រី។ បទចំរៀងគាត់មិនhit ចឹងអាចខាងផលិតកម្ម ព្យាយាមតម្រង់ទិសបទចំរៀងគាត់ តែខ្វែងគំនិតគ្នា ទើបគាត់ចង់ក្លាយជាតារាឯករាជ។ just my idea. បារមីមួយរយៈនេះតារាចេញបន្តបន្ទាប់ហេតុអ្វី»៕

ចិនបង្កើតច្បាប់ថ្មីអនុញ្ញាតឱ្យឆ្មាំសមុទ្រចាប់ខ្លួ.ន ជនបរទេសនៅសមុទ្រចិនខាងត្បូង

0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលចិនបានបង្កើតច្បាប់ថ្មី គឺអនុញ្ញាតឱ្យឆ្មាំសមុទ្រអាចចាប់ខ្លួ.ន ជនបរទេសនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង ចំនួន៦០ថ្ងៃ ដោយពុំចាំបាច់សួរចម្លើយពីបទល្មើសណាមួយ ។

អាជ្ញាធរក្រុងប៉េកាំងបានអះអាងភាពជាម្ចាស់កម្មសិទ្ធិលើដែនទឹកសមុទ្រចិនខាងត្បូងស្ទើរទាំងស្រុង និងពុំអើពើនឹងការអះអាងរបស់ប្រទេសជិតខាងជាច្រើន រួមទាំងហ្វីលីពីនផងដែរ ខណៈហ្វីលីពីនធ្លាប់ប្តឹងទៅតុលាការអន្តរជាតិ រហូតដល់តុលាការចេញសាលក្រមថា ក្រុងប៉េកាំងគ្មានភស្តុតាងផ្លូវច្បាប់ទេ ។ លើសពីនេះ នាវាឆ្មាំសមុទ្រចិន និងហ្វីលីពីនធ្លាប់មានជម្លោះជាមួយគ្នាជាច្រើនលើកនៅតំបន់ជម្លោះ Second Thomas Shoal ហើយភាគីចិនអះអាងថា ហ្វីលីពីនបានយកនាវាចម្បាំងមកចតនៅតំបន់ជម្លោះដោយខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKsYSwphCedtfokQQQUFMlFzJG_CkZ9NVanM7oEJ5YHLFzk03ooWCkpicXH3AiJ0qqJ6UiZESN1tviGMf5T1vmwKDbL10Nn_lXkqfSKmsDMIc_1yX0UKwpJa8cnIBn11qae1ra3EICc2k9cJ7Dur9PQHz-008zneaGycDxH3n03EtSucXgXzw0eGmLehw/s980/7ceede62e4af7bfc88da5ac9e848b1de34afebad.jpg

បើតាមច្បាប់ថ្មីដែលរដ្ឋាភិបាលចិនផ្សព្វផ្សាយតាមបណ្តាញសង្គមបញ្ជាក់ថា ឆ្មាំសមុទ្រចិនអាចឃុំខ្លួនជនបរទេសដែលពួកគេសង្ស័យថារំលោភព្រំដែន ហើយច្បាប់ថ្មីនេះបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ។ រីឯការចាប់ខ្លួនជនបរទេស គឺមានរយៈពេល៦០ឆ្នាំ ករណីជនបរទេសគ្មានឯកសារបញ្ជាក់ច្បាស់លាស់ ។

ច្បាប់ថ្មីនេះចែងទៀតថា ៖ «នាវាឈ្លានពានចូលដែនទឹកនៅតំបន់ Territorial Waters និងតំបន់ Adjacent Waters នៅសមុទ្រចិនដោយខុសច្បាប់ នឹងត្រូវបានចាប់ខ្លួនតាមការបញ្ជារបស់មេបញ្ជាការឆ្មាំសមុទ្រ ឬការិយាល័យឆ្មាំសមុទ្រស្រុក» ។ ការអះអាងភាពជាម្ចាស់កម្មសិទ្ធិនៅសមុទ្រចិនខាងត្បូង បានធ្វើឱ្យអាជ្ញាធរក្រុងប៉េកាំងបញ្ជូននាវាជាច្រើនគ្រឿងមកឆ្នេរសមុទ្រដើម្បីយាមល្បាតក្នុងតំបន់ជម្លោះ និងផ្លាស់ប្តូរតំបន់ផ្កាថ្មជាច្រើនកន្លែងឱ្យក្លាយជាកោះសិប្បនិម្មិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvpI-qR_uqytlhFUhJms6RMR5FTW1y_K4jl3aXlpgAH_eHB8M7vT114xOmUClcfO2BZTUvTJ2a05cwiNHiI1HJALhlPR1s2sgFxJLoLp-2gcwk6jKLYGxJLWQ7ZQvFte4n-yTE14aC_pOH3PuOtyvMv1gBujjQe1KFK0N5XaN-fu8jzNLx5A7IvqFKV94/s852/photo_2024-06-17_11-06-09.jpg

ចំណែករដ្ឋាភិបាលហ្វីលីពីនចោទប្រកាន់ឆ្មាំសមុទ្រចិនថា ប្រើប្រាស់វិធានការខុសច្បាប់ និងអមនុស្សធម៌ចំពោះនាវាហ្វីលីពីន ។ នៅខែមិថុនា ឆ្នាំ២០២៤ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថា វាជាទង្វើខុសច្បាប់, គំរាមកំហែង និងការបញ្ឆោតរបស់ចិន ។ នាវាឆ្មាំសមុទ្រចិនបានបាញ់ទឹកបណ្តេញនាវាហ្វីលីពីននៅដែនទឹកជម្លោះជាច្រើនលើក និងមានហេតុការណ៍នាវាបុកគ្នា រហូតធ្វើឱ្យទាហានហ្វីលីពីនរងរបួសជាច្រើននាក់ ។

លោក Wang Wenbin មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបានថ្លែង កាលពីខែឧសភា ឆ្នាំ២០២៤ ថា ច្បាប់ថ្មីរបស់ចិនមានគោលបំណងដើម្បីឱ្យឆ្មាំសមុទ្រអនុវត្តតាម និងរក្សាវិន័យនៅតំបន់សមុទ្រ ។ លោកបញ្ជាក់ថា បុគ្គល ឬស្ថាប័នផ្សេងៗពុំចាំបាច់ព្រួយបារម្ភពីបញ្ហានេះទេ បើពួកគេពុំបានធ្វើអ្វីខុសច្បាប់ ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqvPlMIjFEyM_da4vJMJBwdqxXQCtTueXA_ki-v6SUomFh596FjFOf603rWVJRxh7f0JBO4EU5wEYZr4VwIA_3hee6nkxwp5DBIGKrOFgTb1huboDLYC67gVTMK71FzpnCCcHStiFj6vRJd6ROzzNSG7yDj_0u8WWRelODw8SV1gSS49SXzOPzbcpI0EQ/s1280/photo_2024-06-17_11-06-15.jpg