Home ព័ត៌មានជាតិ ដាប ឈួន ស្តេចត្រាញ់ល្បីនៅសៀមរាប ជាប់ឈ្មោះជាជនក្បត់ជាតិ

ដាប ឈួន ស្តេចត្រាញ់ល្បីនៅសៀមរាប ជាប់ឈ្មោះជាជនក្បត់ជាតិ

234
0

ដាប ឈួន ឬក៏គេស្គាល់ថា ឈួន ម្ចុលពេជ្រ មានកេរ្តិ៍ឈ្មោះល្បីខ្លាំងនៅក្នុងសម័យសង្គមរាស្រ្តនិយមជាស្តេចត្រាញ់ល្បីឈ្មោះនៅខេត្តសៀមរាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5DdvHnOCzjPAZtzvE9xEYBl4hrVeARdEFs3tREOxoHo54XDCNNn587BFsrivHDQvDR9D2vsg9CzyfL-fxn1Zk1mzkmzwmyydXYaY_dkb_kfAblad5xGcc5-YE0NFOBuciSvCAo792al5WCQcEBSC15m2of2AG1D9qofioPpzvP2kPnp3JDUM-6wFX6Gkh/s650/image_2024-07-29_10-48-46.png
នៅដើម១៩៤០ លោក ដាប ឈួន បានចូលរួមបង្កើតចលនាតស៊ូប្រឆាំងជាមួយបារាំង ហៅថាខ្មែរឥស្សរៈ នៅតាមតំបន់ភាគខាងជើងនៃព្រំដែនខ្មែរ-សៀម ក្រោមការជួយគាំទ្រពីសំណាក់សៀម។ លុះដល់ឆ្នាំ១៩៤៩ លោក ដាប ឈួន បានសុំចុះចូលជាមួយសម្តេចព្រះ នរោត្តម សីហនុ វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQO8gs3RjYnlkoZN9RMe57w8XXLUgBdVVEZh477AuEUdqPFs3XQJwTBsFpkUANpj-yyBwGzUMUQdF9-owwC-vbKgMlprDR-WH_sBpnBHxnqcKrO9niLN7jTLEqUeDgE5bF5Kbr0IuT6tA7h5c258oxjyaG7wOKCGmyzcuzJ45J1IJKLDNDiTbSONFUxTa2/s960/image_2024-07-29_10-49-21.png

សម្តេចព្រះ នរោត្តម សីហនុ បានតែងតាំងលោក ដាប ឈួន ឱ្យធ្វើជានាយទាហាន មានឋានន្តរស័ក្តិជាវរៈសេនីយ៍ត្រី ហើយគ្រប់គ្រងទ័ពពិសេសនៅតំបន់សៀមរាប។ មិនយូរប៉ុន្មានលោក ដាប ឈួន ក៏ត្រូវបានសម្តេចព្រះ នរោត្តម សីហនុ តម្លើងឋានន្តរសក្តិជាបន្តបន្ទាប់ រហូតដល់ជាទេសរដ្ឋមន្រ្តី, ជារដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិ និងធម្មការ និងជាប្រតិភូររាជរដ្ឋាភិបាលទទួលបន្ទុកគ្រប់គ្រងតំបន់សៀមរាប និងកំពង់ធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg07tdSk8D5QnbJhQOCaCCmSv-eYGwgwvP1X6YSpNqY_wqfBGIAKeT6xYkZhlxIgT-M0Tx9iWvJy_SUNEfe2capfjKtoHlHsi7thTYwM6jtpq94WhE9ojguvR-PhetLDfqgVFIP3wW3hsSHIcn6ytvQDods6WelE6si6Zrl02Y7QX4e28xEstgx21Hy0zzi/s960/image_2024-07-29_10-50-03.png

ក្រោយមានអំណាចកាន់តែខ្លាំង លោក ដាប ឈួន បានបែកឆ្វេងដោយប្រើអំណាចកៀបសង្កត់ពលរដ្ឋ ដោយ ចាប់រំលោភកូនក្រមុំគេ និងយកកូនក្រមុំគេធ្វើជាប្រពន្ធ ជាពិសេសនៅដើមឆ្នាំ១៩៥៩ លោក ត្រូវបានជាប់សង្ស័យទៅនឹងការរៀបចំផែនការធ្វើរដ្ឋប្រហារយោធាមួយនៅខេត្តសៀមរាប ដើម្បីផ្តួលរំលំ សម្តេចព្រះ នរោត្តម សីហនុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg259qEBybJ3vPiXy2481139qYUL6N6zb-6rQPM87NvcfhWJwfJ1yrt14Jz_5BHmWn5VdWdL-sGGPirhbrm-5wEibemDTHvFuskIKbtxy_d8ZZCxuSCkpmbdxQJPFUw7DAwSpLWC7GpvpQ87Pn0YDiDMnGnkuV5rMcbwE_z46_T1HfepvLloy0Vg68TZO3-/s1305/image_2024-07-29_10-49-40.png

ក្រោយបែកធ្លាយដំណឹងនេះ កងយោធពលខេមរភូមិន្ទ ក្រោមបញ្ជាការលោកឧត្តមសេនីយ លន់ នល់ បានសម្រុកចូលផ្ទះ លោក ដាប ឈួន ដើម្បីយកមកកាត់ទោស តែដោយដឹងខ្លួនមុន លោកក៏បានរត់គេចខ្លួនចូលទៅក្នុងព្រៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIsC1EiVMi_WvF3FcPgKCPQgdvKrEdCCClvAMUtXM55vTrbp5ovkCEj_S_c5ZxCwhZiuMJW2mUiKtTor7KQxaD0wz2nyX42RdOHzmXxjifOa75kLZVx__04YAToyziy6j5m2hiYdjOXdYJZ5TEJ96xeKYHDn9qANu0Fpt1G507tWnFPJEEqCWF_WLZ14-y/s504/image_2024-07-29_10-48-53.png

តែយ៉ាងណាមិញ លោក ដាប ឈួន ក៏ត្រូវបានកងយោធពលខេមរភូមិន្ទ បាញ់ស្លាប់បាត់បង់ជីវិតនៅភូមិមួយ ពីទីរួមខេត្តសៀមរាប៕