Home Blog Page 1005

ប្រាសាទ ដាវីន មានការតាំងចិត្តខ្ពស់និងធ្វើឱ្យបានល្អបំផុតដើម្បីមានឱកាសតំណាងកម្ពុជាលើឆាក Miss Universe

0

ស្ថាប័ន Miss Universe Cambodia បានបង្ហាញបេក្ខភាពទី៣ជាផ្លូវការគឺជា ប្រាសាទ ដាវីន ដែលជាបេក្ខភាពមានសន្ទុះគាំទ្រច្រើនពីសំណាកអ្នកស្នេហាវិស័យបវរកញ្ញាចង់ឱ្យស្រ្តីរូបនេះតំណាងឱ្យកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិម្តងទៀត។ ជាមួយគ្នានេះ ប្រាសាទ ដាវីន បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងដោយសារតែមានការគាំទ្រពីទស្សនិកជនច្រើនខណៈរូបនាងក៏មានការតាំងចិត្តនិងធ្វើឱ្យបានល្អបំផុតដើម្បីមានឱកាសតំណាងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs2UX79CgJbfoXsfUwj7qqNpM9vi5ngiPwjCuLaZLPxUFISP32B7VBdSuNqpEovdymQiBFEBKOlfnKWqITJpQxjmr-XVPtxLv7bmtevlv6JHb7gzwqaUd4qtMWjuObHio11C_29-kt7GAV1dt8czkT9G77FjsCed_PDfsYUfL6pbSwW_nYitE9-ZpCCVE/s2048/image_2024-06-27_15-02-55.png

យប់ថ្ងៃទី២៦ មិថុនា Miss Universe Cambodia បញ្ចេញបេក្ខភាពទី៣ គឺជាអ្នកនាង ប្រាសាទ ដាវីន មានអាយុ៣៣ឆ្នាំ បន្ទាប់ពីបេក្ខភាពទី១ មៀលីយ៉ាន បេក្ខភាពទី២ ឆន ស្រីណេត។ ក្នុងការបង្ហាញនេះស្ថាប័នបានឱ្យដឹងថា ប្រាសាទ ដាវីន បានឈានជើងដើរលើវិថីសិល្បៈតាំងពីអាយុ១៣ឆ្នាំ បានប្រឡូកយ៉ាងជោគជាំក្នុងវិស័យមួយនេះ ជាពិសេសការបង្ហាញម៉ូត។ ពីមួយពេលទៅមួយពេល នាងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ រហូតធ្វើឱ្យខ្លួនក្លាយជាស្ត្រីដ៏រឹងមាំ និងមានឥទ្ធិពលម្នាក់ ទាំងក្នុងការងារសិល្បៈ ការងារផ្ទាល់ខ្លួន និងការងារសង្គម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV0L2raFNy12HBq2h-rvW3UwLLEP3ht755oJfpIXxLfokMe2r8GNn1gev6vB6emVnc-NhiIAbRhApT5VINwZpEjrOWiBnpNE2Y1GCbgqGuJCYN5K9gQ8UsEAz4hczrIi6_JhToV4nMoR42XNE4pbb465ICsgEnnKcuBFHCkeOVTyLxJLLWzNmK46OTMys/s2048/image_2024-06-27_15-02-57%20(2).png

ប្រាសាទ ដាវីន ជាតារាបង្ហាញម៉ូត ជាអ្នកជំនួញ ជាអ្នកដឹកនាំកម្មវិធី ជាម្ដាយ ជាអ្នកធ្វើការស្ម័គ្រចិត្ត ជាទូតសុច្ឆន្ទៈ -ល- ហើយនាងគឺជាឧទាហរណ៍ជាក់ស្ដែងនៃពាក្យថា «ស្ត្រីអាចធ្វើបានគ្រប់យ៉ាង»។ យ៉ាងណាក៏ដោយ នៅមានរឿងមួយទៀតដែលសុភាពស្ត្រីរូបនេះប្រាប់ថាមិនទាន់បានសម្រេច គឺការតំណាងកម្ពុជានៅលើឆាកកញ្ញាឯកចក្រវាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_ix7Gk2OULPhsesh7sFOcgW6Ayk_hSIQLROm2TsayaD0438V8fGDSeE_Qw0vqmynAKFllO4wvyimDhUhbZIzcChz3Up4AvmCDkTs_0UqlUZOlgwNx1lSqb24LUGbwff5UQYbChyphenhyphenna6MhWv4KgMs3rAIgzO4uY4S3z7ybt3GAdFLblMWJkv0ejRHO9Igs/s2048/image_2024-06-27_15-02-57.png

បន្ទាប់ពីប្រកាសជាផ្លូវការនេះហើយ បានធ្វើឱ្យអ្នកក្នុងចង្កោមស្នេហាវិស័យបវរកញ្ញា រំភើបចិត្តយ៉ាងខ្លាំងក្នុងការបោះជំហានរបស់ ប្រាសាទ ដាវីន លើឆាកចក្រវាល។ ជាមួយគ្នានេះដែរ ប្រាសាទ ដាវីន ក៏បានបង្ហាញអារម្មណ៍ដោយក្តីរំភើបចិត្តព្រោះតែទទួលបានការគាំទ្រពីសំណាកទស្សនិកជន។

ដាវីន បានសរសេរនៅលើបណ្តាញសង្គមថា «នាងខ្ញុំសូមអរគុណមិត្តភក្តិ បងប្អូន បណ្តាអ្នកគាំទ្រទាំងអស់ដែលបានបង្ហាញសារគាំទ្រដល់រូបនាងខ្ញុំ។ ពិតណាស់ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតបវរកញ្ញាចក្កវាឡកម្ពុជានាឆ្នាំនេះ នាងខ្ញុំបានដាក់ការតាំងចិត្តខ្ពស់ និងធ្វើឱ្យបានល្អបំផុតដើម្បីមានឱកាសតំណាងឲ្យប្រទេសកម្ពុជារបស់យើង និងយកជ័យលាភីជូនបណ្តាអ្នកគាំទ្ររបស់នាងខ្ញុំទាំងអស់គ្នាដែរផងដែរ។ នាងខ្ញុំសង្ឃឹមថាបងប្អូននិងនៅតែបន្តការគាំទ្ររូបនាងខ្ញុំរហូតទៅ ហើយសារគាំទ្រល្អៗរបស់អ្នកទាំងអស់គ្នា គឺជាថាមពលវិជ្ជមានដ៏អស្ចារ្យរបស់ខ្ញុំ។ អរគុណបងប្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifgXyhTtmndZcLVR5iC4eEppK99mheAS1SCGvGT_bByupI3YXafelcsbjkBudvC1y-jatv24ACjhTdLhyPTBAh3d413fBueJLeI43LYLgt5Y6xkjTTg7ehGs6-SLUUbwKtUBIOwHHiNYxotybR8jsDXHlyZO0v0Rtr3A5idoWYLnRkaTGOnaLXeEFVR8E/s1677/image_2024-06-27_15-03-06.png

គួរបញ្ជាក់ថា អ្នកនាង ប្រាសាទ ដាវីន ធ្លាប់តំណាងកម្ពុជាប្រកួតកម្មវិធី Universal Woman បានជាប់លំដាប់រងទី៤ លើទឹកដីទីក្រុងឌូបៃ។ នាងក៏ជាអ្នករៀបចំកម្មវិធី Universal Women 2024 លើទឹកដីកម្ពុជា និងជា ND Mister Friendship Cambodia 2023 បានបញ្ចូន លាវ វេងហួរ ទៅប្រកួតនិងបានយកឈ្នះកម្ពុជាក្លាយជា Mister Friendship International 2023លើទឹកដីប្រទេសថៃ៕

សំលៀកបំពាក់របស់ Wang Yibo នៅ Paris Fashion Week ត្រូវគេប្រៀបធៀបទៅនឹងរបស់អស់នេះ

0

តារាសម្តែងចិន Wang Yibo ដែលថ្មីៗនេះត្រូវបានតែងតាំងជាទូតសុឆន្ទៈម៉ាកយីហោពិភពលោកថ្មី Loewe របស់អេស្ប៉ាញបានបង្ហាញខ្លួនក្នុងកម្មវិធីនៅឯ Paris Fashion Week ។ សំលៀកបំពាក់របស់តារាប្រុសរូបនេះបានពាក់អាវពណ៌ខ្មៅ និងមានក្រណាត់លេងស្ទាយ៍ចម្រុះពណ៌រហូតធ្វើឱ្យអ្នកលេងអ៊ីនធឺណិតប្រៀបធៀបទៅនឹងច្រាស់ដុសបង្គន់ អំបោសបោសតុ និងរបស់របរជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJBIktNNTfgNa2dsOrsCrYdV4-Q9ode7Kcq6NOdnqwYoVCbYUL7gmT8GsiaT7LSijHdM2iYzkDYtzZJLfbXlF_DQXVuqU3YLja4lpHMXZmurgrBvVYG1VpuFLT2fT7DKuWUPiJ9Ab3Ix0YTKL9K0C0eWUYaSLNRhTkpd5bEpifdYziCxqPQyGm1DKBO_4/s1400/image_2024-06-27_10-19-20%20(2).png

តារាសម្តែងវ័យ២៦ឆ្នាំរូបនេះបានភាពល្បីល្បាញនៅក្នុងរឿង The Untamed និង Legend of Fei បានពាក់អាវពណ៌ខ្មៅដែលនិង ក្រណាត់ពណ៌ផ្កាឈូក ពណ៌ទឹកក្រូច លឿង និងខៀវ។យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អាវនេះគឺជាប្រភេទមួយនៃម៉ាកយីហោ ដែលតារាប្រុសរូបនេះជាអ្នកតំណាងហើយនឹងមិនត្រូវបានផលិត ឬលក់លើទីផ្សារឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilStLbWP3cK3DUDxnqtZ57mmUyZ24Df4As0s0nQHgCFgyTCJXUoH4x-XDZJlOUwJl788b2jLrFq7z4-Q0XNjE_BupDLDdl3W9CXdIxSqcnEgiYnATL29YO5Y0XPHw6CDgb1UyIgJlOQ3KJs75IzC2JkwW7XJzShbk8695LnTiwVu88bf-4PSz6iFJdHxU/s830/image_2024-06-27_10-19-21%20(2).png

អ្នកគាំទ្រមួយចំនួនបានសរសើរថាជាម៉ូតទាន់សម័យ ហើយក៏មនុស្សជាច្រើនបានចាប់អារម្មណ៍នឹងវា។ ប៉ុន្តែអ្នកខ្លះទៀតបានប្រៀបធៀបទៅជារបស់ផ្សេងទៀតដោយសារតែ ចម្រុះពណ៌។ អ្នកនិយមលេងអ៊ិនធឺណិតបានប្រៀបធៀបសំលៀកបំពាក់របស់ Wang Yibo ទៅនឹងវត្ថុផ្សេងៗជាច្រើន ច្រាស់ដុសបង្គន់ សីដក់ អំបោសបោសតុដែលមានពណ៌ចម្រុះនិងរបស់របរផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTZ60TP8J9qZCTsmvMnvCXvjA7uJFbm9z2DKw3AbHB4_zyEqypELMAzqvAW_EkVaCkkHJzEPK9Lfx7kTcef1g1SQGNJ7ms2dwBq796FC2qNJZeYmH6Cu3EvadhSmUmyMukLT4QWCTfINXuMzQBeUzumqdjvFRR6w1OChXR5kxmfj4MQSrp6kdiHUAfmh8/s819/image_2024-06-27_10-19-20%20(3).png

ក្នុងនោះអ្នកនិយមលេងអ៊ីនធឺណិតខ្លះក៏ប៉ាន់ស្មានថាតារាសម្តែងចិនរូបនេះក៏ទំនងជាមិនពេញចិត្តម៉ូតនេះដូចគ្នាព្រោះតែតារាប្រុសរូបនេះបានជ្រើសរើសបង្ហោះរូបភាពលើ Instagram ជារូបភាពសខ្មៅ។ តារារូបនេះក៏បង្ហាញមុខមិនសប្បាយចិត្តក្នុងកម្មវិធីនោះដែរ ដោយបញ្ចេញទឹកមុខជូរចត់។ អ្នកខ្លះបានបញ្ចេញមតិថា ៖ «ជាមួយនឹងឈុតនោះ វាមិនចម្លែកទេដែលគាត់មិនញញឹម»៕

ភឹម ស្រីនោ និយាយទាំងអួលដើមកទៅកាន់ ND Miss Grand Cambodia ខណៈថ្ងៃផ្ទេរតំណែង កាន់តែកៀក

0

បវរកញ្ញា ភឹម ស្រីណូ Miss Grand Cambodia 2023 បានពោលពាក្យយ៉ាងរំជួលចិត្តទៅកាន់លោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ដែលតែងតែមើលថែ ការពារនាងរហូតមកមិនថាមានរឿងអ្វីកើតឡើងក៏ដោយ។ ភឹម ស្រីនោ ក៏បានជូនពរបេក្ខភាពទាំង២៨រូបក្នុងការប្រកួត ខណៈមិនយូរទៀតទេថ្ងៃផ្ទេរតំណែងរបស់ ភឹម ស្រីនោ នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2ew1Hpc51lCBqYlKGhKylLa40xJQOg62kURdKlYqXLlHNQAFowpbaeKAMOB1WrqrQc9G23Rjp2P8rH2B3l-KVly2n18CeOnt26C52Z1cuESlQtSnmiPcjcmHENzaauV2_jbw0hn-WzC0k0r8WwtyN-f_J9Xl6BxZrbz2kEorCcx7pEJMx-7UBcmljiSw/s960/image_2024-06-27_13-30-21.png

តាមរយៈវីដេអូមួយដែលបានចែកចាយនៅលើបណ្តាញសង្គមកញ្ញា ភឹម ស្រីនោ Miss Grand Cambodia 2023 បាននិយាយទៅកាន់លោកស្រី អ៊ឹម សុគន្ធា ទាំងអួលដើមកថា លោកស្រី អ៊ឹម សុគន្ធា ជាមនុស្សស្រីមួយដែលស្អាត ឆ្អាត ពូកែ ពោរពេញដោយថាមពលជាអាយដលរបស់នាង។ នាងមានអារម្មណ៍រំភើបមែនទែនដែលជាចំណែកមួយកាន់ស្ថាប័ន Miss Grand ធ្វើឱ្យនាងបានស្គាល់លោកស្រី អ៊ឹម សុគន្ធា បានធ្វើការជាមួយគ្នាត្រឹមតែ១០ខែប៉ុន្តែនាងមានអារម្មណ៍ថាសប្បាយចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEFu_FBSjJRl5NujAHTYmfZppAOWyGl3Zth_rKxBYPIvGzab7fGDzy7fTVLGC2IFgR_toIhJ2ejzBWH42u7DXPUILuNS7DGQrzSqVdAHpYrUjTzlusa5sJVxtv1euHL7Q-Kt59KLwzPpq7lDQh7TybL0ZggewvJ9jCK9nTptKlHettfWuGq_NlHnyzSmo/s1834/image_2024-06-27_13-30-23.png

និយាយដោយអួលដើមក ភឹម ស្រីនោ ថា ND រូបនេះតែងតែបង្រៀននាងឱ្យជាមនុស្សស្រីរឹងមាំ ពេលនាងជាប់ភ្លាមៗនាងមានអារម្មណ៍ថាហេតុអ្វីបានជាលោកស្រី អ៊ឹម សុគន្ធា ចេញមកការពារនាងរហូត តែងតែឆាតមកលើកទឹកចិត្តនាង។ Miss Grand Cambodia 2023 រូបនេះថានាងជាមនុស្សម្នាក់ដែលមិនសូវហ៊ានបញ្ចេញសកម្មភាពច្រើនទៅកាន់ លោកស្រី អ៊ឹម សុគន្ធា នោះទេព្រោះជាមនុស្សម្នាក់អៀនសូម្បីតែតែម្តាយខ្លួនឯងក៏មិនដែលបញ្ចេញអារម្មណ៍ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiETmzywezjqrWvwjIP7bdkGwuvUahi5JN3LH34G19DXdCUlxPy5urFM_kMZnjnWUEMa9zA5Vk2Z-Drmy_S3_E5KCon8l8-HGDkVxIyKyDnwNxSlsEI0THgMefSvRwFR71hJdAW_2SwnhJg1O-hP21f10Y8IgT1fcsc51lfO0DwYjV2qBK52qdpLUOwoIs/s1032/IMG_20221219_155225.jpg
ភឹម ស្រីនោ បានបង្ហាញការស្រលាញ់ទៅកាន់អ្នកដឹកនាំកម្មវិធីបវរកញ្ញារូបនេះដោយអរគុណគ្រប់យ៉ាងដែលបានផ្តល់ឱ្យនាង។ ជាចុងក្រោយ ភឹម ស្រីនោ បានជូនពរបេក្ខភាពទាំង២៨រូបក្នុងការប្រកួតជួបសំណាងល្អរាល់គោលដៅដែលបានកំណត់ទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeT7VWDwdtdcVK6OB9iPJViLDBg-h-TaUPf1WHTi2lPaGNFe1lTfCIODsCWTk70R37fHp928Qu-e28V_UdDsgqR2fCXxeHzmKedCrja7d1f1IXfRYFVO2JVxojKFgj6QwlE4EasIHFrAEYZoMR6ddVMGfB6c4FWPArM9CGC53KtRU6dHF5oVOg6NcHy1w/s2048/image_2024-06-27_13-30-27.png

ភឹម ស្រីនោ បានក្លាយជាម្ចាស់មកុដ Miss Grand Cambodia 2023 នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ ។ នាងបានតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិដែលវៀតណាមធ្វើជាម្ចាស់ផ្ទះកាលពីខែតុលា ឆ្នាំ២០២៣ដោយរូបនាងមិនបានជាប់ចំណាត់ថ្នាក់ណាមួយឡើយ។ មិនយូរប៉ុន្មាននោះទេ ភឹម ស្រីនោ នឹងត្រូវដល់ថ្ងៃផ្ទេរតំណែង ខណៈការប្រកួតបឋម Miss Grand Cambodia 2024 នឹងរៀបចំឡើងនាថ្ងៃទី៧ កក្កដា និងថ្ងៃផ្តាច់ព្រ័ត្រនឹងព្រឹត្តិទៅនាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ទីតាំងនៅឯសាលមហោស្រពកោះពេជ្រ៕

ចិនទទួលបានភ្ញៀវទេសចរច្រើនក្រោយអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការ

0

ប្រទេសចិន ៖ ចិនទទួលបានភ្ញៀវទេសចរច្រើននៅឆ្នាំ២០២៤ ក្រោយពីចិនប្រកាសគោលនយោបាយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរដែលធ្វើដំណើរមកពីប្រទេសជាច្រើន ។ ចិនបានលើកលែងទិដ្ឋាការដល់អ្នកដំណើរមកពីប្រទេសនៅតំបន់អឺរ៉ុប និងលើកលែងទិដ្ឋាការដល់ប្រទេសចំនួន៣ នៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន ៖ ម៉ាឡេស៊ី, សិង្ហបុរី និងថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHOjazNr3mm0etYtcXbYYYt90WyabrDQwMzyXTSTso3O041YTy37nji2sAlvf3c86jSNDTrivrLmbSkG0ac-1ZKKNOIljLf4GTjWghOBQOX4rMdGpZmLSM8CA1m5DGz2-pmODA6EzX0UcO_ukG4PJ5jzVGGuhWfrBMeaHjZG4n56jr5HoGl8L2MxaARsQ/s1024/photo_2024-06-27_16-12-39%20(2).jpg

ហេតុនេះ ធ្វើឱ្យភ្ញៀវទេសចរបរទេសស្មើប្រមាណ២លាននាក់ធ្វើដំណើរមកកម្សាន្តនៅប្រទេសចិន ដោយពុំចាំបាច់ស្នើសុំទិដ្ឋាការ នៅត្រីមាសទី១ ឆ្នាំ២០២៤ ។ ក្នុងត្រីមាសនេះ ចំនួនភ្ញៀវទេសចរមកលេងចិនបានកើនឡើង២.៥ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។ នេះបើតាមទិន្នន័យរបស់ការិយាល័យប៉ូលិសអន្តោប្រវេសន៍ចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRFeIPY_HVO5vp9dB8U_biptaUE6mwM3CNx_DaG4lxBfa_M_m-fQ3nEVGD40HsTY2TUBwzNoS-G5O7q1ySIUNaoZV-zQZIBxlCtWeGf3PNGSUcG9GoEuTZO-lJHGtuNPloP2ySang3CR7ew9caFQRCh-2V2_cdj_-MWnXlR8c0zVTgRD74ATtqOoZ7yFc/s960/photo_2024-06-27_16-12-39%20(3).jpg

សារព័ត៌មាន Channel News Asia រាយការណ៍ថា ភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី, សិង្ហបុរី និងថៃ បានធ្វើដំណើរមកលេងប្រទេសចិនច្រើនជាងគេ ដោយសារគោលនយោបាយលើកលែងទិដ្ឋាការរបស់ចិន ។ រីឯអ្នកជំនាញនិយាយថា ប្រទេសទាំង៣នេះមានទំនាក់ទំនងផ្នែកភូមិសាស្ត្រ និងវប្បធម៌ស្រដៀងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzkOBaap11eOSq_6QWQKNt3aIvCvxEsi9Grb5JrLBrIepJBue8CsAvAzTYw5bofzATrrq-SdSsOq-TRk44i_YSzfqzlX3ypMJ-p2zUHnQBwuYKO1-RD0cUg5f2YtzyLQJWGLFjqIW-Ay1_iet9KswgmozhL2qf620c_lGA4FxqRwqGpA3MFfAON95AfNE/s1280/photo_2024-06-27_16-12-39.jpg

គោលនយោបាយលើកលែងទិដ្ឋាការរបស់ចិនបានជំរុញដល់ការលក់ទំនិញ និងជំរុញសេដ្ឋកិច្ចជាតិផងដែរ ។ ក្រៅពីនេះ ប្រទេសចិនបានបង្កលក្ខណៈងាយស្រួលគ្រប់ផ្នែកដើម្បីទទួលភ្ញៀវទេសចរបរទេស តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ មកម៉្លេះ ។ ជាក់ស្តែង ចិនបានកែលម្អសំបុត្ររថភ្លើងសម្រាប់ភ្ញៀវទេសចរបរទេស និងសម្រួលឱ្យភ្ញៀវទេសចរមកពី១៣ប្រទេស អាចទូទាត់ប្រាក់តាមអនឡាញទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNfilnXf7oB7YSY_yXLn7vS6LdWMksAwWili_-XkHCLZtkDtj6V3uMD8KRvc6grLv-B4y4CiHkgjkuIjumT7DnzdKQ3I3VeYrhegQztncIVPvZSvnkeawfLJk3TzSZTzw9XcWs5AEprIOOrH2crmpccFDx_BBejUUawVz8uG9XeKnnIG2YXjMAR2mxT8w/s900/photo_2024-06-27_16-12-40.jpg

អ្នកវិភាគកត់សម្គាល់ថា ការបើកប្រទេសរបស់ចិនដើម្បីជំរុញសេដ្ឋកិច្ចជាតិ អាចមិនមែនជាគោលដៅតែមួយរបស់ចិនទេ ពីព្រោះក្រៅពីចិនចង់ទទួលផលប្រយោជន៍សេដ្ឋកិច្ច និងស្តារសេដ្ឋកិច្ចដែលធ្លាក់ចុះកាលពីជំងឺកូវីដ-១៩ ឆ្លងរាតត្បាតហើយនោះ ការលើកលែងទិដ្ឋាការរបស់ចិនបង្ហាញថា រដ្ឋាភិបាលចិនបានប្តេជ្ញាចិត្តជាបន្តបន្ទាប់ ដើម្បីក្លាយជាប្រទេសឈានមុខផ្នែកអាជីវកម្ម, ពាណិជ្ជកម្ម និងទេសចរណ៍ ស្របពេលស្ថានការណ៍តានតឹងរវាងចិនជាមួយប្រទេសលោកខាងលិច ៕

សួ វិចិត្រ និយាយពេញៗមាត់ថា លីន សោម៉ា ជាសង្សារ

0

ថ្មីៗនេះតារាចម្រៀង ពេជ្រ សោភា និងម្ចាស់ពាន Beat The Best ទាំងពីររដូវកាលគឺ សួ វិចិត្រ និង លីន សោម៉ា បានដឹកដៃគ្នាអង្រួនឆាកតន្រ្តីយ៉ាងកក្រើកជាមួយនឹងបទចម្រៀងកាលពី៨ឆ្នាំ «ស្រលាញ់បងម៉ែឱ្យជិះឆ្កែ»។ អ្វីដែលកាន់តែចាប់អារម្មណ៍ សួ វិចិត្រ បានហៅ លីន សោម៉ា ជាសង្សារពេញៗមាត់តាមរយៈខម្មិនឆ្លើយឆ្លងគ្នាលើបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwUugl6jap9O3gQx-Q4rCDY3QoF7pwPdsOWPHf0n0k0ewkZxJJxsjC8Zei8WbrRZ6zth-VerYxqOs4V7XysiZMIXGKBXZA3-6gd1lDx2jLtCJYkvMQqc08qaJZnN8HjPt6JB2EKBowb43PE84N0Lc_ivbTwEbHLuK6bNXUO-obti48gyDFPEsYEITe6Ss/s2048/image_2024-06-27_11-39-24.png

«ស្រលាញ់បងម៉ែឱ្យជិះឆ្កែ» ជាបទពេញនិយមរបស់តារាចម្រៀង ពេជ្រ សោភា និង ជី ដេវីត កាលពី៨ឆ្នាំមុននៅពេលអ្នកទាំងពីរចាប់ដៃគូជាមួយគ្នានៅក្នុងផលិតកម្មរស្មីហង្សមាស។ បទដ៏ល្បីល្បាញមួយនេះ ត្រូវបានតារាចម្រៀង ពេជ្រ សោភា ជ្រើសរើសយកបកបកស្រាយជាមួយសិស្សប្អូនទាំងពីររូបគឺ សួ វិចិត្រ និង លីន សោម៉ា នៅក្នុងកម្មវិធីប្រគំតន្រ្តីកាលពីពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjINzvwIc09rvPLDrn97C4uAXIzwuXaJmxPZrGIe1hiAaDhVOP1_Of692G_fgm0iB7SJu0EXlQJpVJHKtOJyT9tum7gBf5PntiNlDMnQbZzLarrE8RCowa2QkcycgWOgWPT8z4sZBIHf5Arz1pcTJH5Da8M-VtZRmloce4JIXAL0ADQXp58oxTr24LXwNI/s2048/image_2024-06-27_11-39-27.png

តារាចម្រៀង ពេជ្រ សោភា បានបង្ហោះវីដេអូខ្លីនៅលើផេករបស់ខ្លួនពីការសម្តែងរបស់អ្នកទាំងបីទៅលើបទចម្រៀងខាងលើនេះដោយភ្ជាប់មកជាមួយចំណងជើងថា «និយាយមែនម្ចាស់ពាន ពីរនាក់នេះកូរខ្ញុំសាហាវ កូនស្រីតាមម៉ែកុំតាមខាងប្រុសម៉ែខ្លាចគេឱ្យកូន ទឹកភ្នែក»។ ការបង្ហោះរបស់ ពេជ្រ សោភា បានធ្វើឱ្យ សួ វិចិត្រ ម្ចាស់ពាន Beat the Best រដូវកាលទី១បានចូលទៅខម្មិនថា «តាមបងវិញសោម៉ា»ដោយ ពេជ្រ សោភា តបវិញថា «កូនខ្ញុំត្រូវតាមខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAZ_iYTRt4h_vcvcu01kkK51_QcrjRpdaS8FcOdUQdwhWCDKxfebPxL_GcIbTi5BVKjgbbjJN8feqBG_YDNbkPRAKULW8DneQvpTNO1n0BU4PdMdD5j5Ea3UCUoNC0sLKLA6KYTUdSptl7UnGa7YBlKozgWoXwOTEzHMZU7BYMeczscDFtrM3ETkCsZ74/s1440/image_2024-06-27_11-39-22.png

ការឆ្លើយនេះមិនទាន់ចប់នោះទេ ខណៈដែល សួ វិចិត្រ បានឆ្លើយតបវិញដែរថា «កូនម៉ាក់ភាពិតមែនតែសង្សារខ្ញុំទេ»។ ចំណែក លីន សោម៉ា វិញ បានចូលឆ្លើយឆ្លងថា «តាមម៉ែវិញបានឡានជិះ» ស្របពេល សួ វិចិត្រ ថា «តាមបងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTHOToesOf-55J3jrlfyfrPEQzo_rDcgnAhecaJTpHbeiIeKNE-VgSYEGdY-3kPSjQFg4MF4gw_PdCgyRm5VaOjAbfmozlMRf0KBf4XTEKf6sic7BrI6hRaTRjpInhDCH0LvN4ybk-59ahWE8V-6Wd9EZzuTlmQTMWn4L0ZkjTfy8FtuBW6NHf2Nq73Ec/s1656/image_2024-06-27_11-39-28%20(2).png

ទោះយ៉ាងណា ការនិយាយរបស់ សួ វិចិត្រ ម្ចាស់បទ «ជួបមនុស្សសម្តែង» ទំនងជាការលេងសើចទៅកាន់ លីន សោម៉ា ថាសង្សាររបស់ខ្លួនឱ្យស្របតាមអត្ថន័យបទចម្រៀងរបស់ពួកគេបានសម្តែងរួមគ្នាលើកដំបូង មិនមែនជាការលេបខាយពីសំណាក សួ វិចិត្រ ទៅកាន់ លីន សោម៉ា ឡើយ៕

 

 

 

ពិធីករ ដេវិដ កំពុងរងការរិះគ.ន់ពីមហាជនក្រោយតារារ៉េប នេន ទុំ បញ្ចេញប្រតិ.កម្ម

0

ពិធីករ ទ្រីវ ថនដេវិដ កំពុងត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ទក់សាច់ក្រោយពីតារាចម្រៀងរ៉េប នេន ទុំ ចេញវីដេអូប្រតិកម្មទៅកាន់លោកនិងផលិតករកម្មវិធី «តាម Trend» ដែលបានចោទសួរទៅកាន់ម៉ាដាម ដា ក្នុងកិច្ចសម្ភាស។ អ្នកលេងបណ្តាញសង្គមលើកឡើងស្រដៀងគ្នាភាគច្រើនពួកគេស្គាល់ នេន ទុំ ជាង ដេវិដ ខណៈការយកសំណួរពីអ្នកគាំទ្របានចោទសួរដូចនេះពុំត្រឹមត្រូវនោះទេបើទោះបីជាប្រជាប្រិយភាពរបស់ នេន ទុំ ពីមុននិងឥឡូវខុសគ្នាយ៉ាងណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgvy3yjrgcFtbHg8tIgqj2tFT0qV8l0gQa05L_MiRdHvWs1ZohlOm7DAv-Ckyv9_UoDebreCIouDbxZWK4Xxk7fpfkfUT8qvjxl4wf1a8Y9d6y-RTK22ksysZgVs7iL4uN0G1XixeBTtq66M6RmF6rPVRACVA8JOGKx-X8gglB-GVozBP6bXByBu40NgA/s2048/image_2024-06-26_16-05-15.png

វាបានក្លាយជាទៅជាប្រធានជជែកវែកញែកបន្តបន្ទាប់ថែមទាំងរម្លឹករឿងចាស់របស់ ដេវិដ ក្រោយពីលោក នេន ទុំ បានចេញវីដេអូឆ្លើយតបទៅកាន់ពិធីកររូបនេះជុំវិញការចោទសួរទៅកាន់ម៉ាដាម សម្រេចយកលោកធ្វើជា BA ទាំងដៃគូអាជីវកម្មផ្សេងៗជ្រើសយកអ្នកមានភាពល្បីល្បាញ អ្នកមានឥទ្ធិពលជាដើម។ លោកថាលោកមានអារម្មណ៍មិនស្រួលភ្ញាក់ផ្អើលយ៉ាងខ្លាំងធ្វើដូចជាលោកគ្មានអ្វីទាល់តែសោះ ឬមោហ៍បាំងមិនឃើញតម្លៃលោកក្នុងអាជីពសិល្បៈ២០ឆ្នាំរបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf9l2QIBbZXx9gHfdi88zhygoNWnC-xjtM94SWAJdHeGvKFV3VBJcjz8loGd6dB6RPMxXCsUiex9Pa5KMt1cErMSk9KQ42SMjEammxK_x3VfhIVf3u3Lz52e2CIkb78Yec8Qsv2IaofhteL4ef-Eub9yDgE0yE_9OLwGEIG-CAqKUf3vuIwoeXzbxb1Wo/s2048/image_2024-06-26_16-05-16.png

បន្ទាប់ពីរឿងនេះត្រូវបានចែកចាយពេញបណ្តាញសង្គមពិធីករ ដេវិដ ត្រូវរងនូវមតិរិះគន់យ៉ាងខ្លាំងព្រោះតែបានចោទសំណួរដែលពួកគេគិតថាមិនបានផ្តល់តម្លៃទាល់តែសោះទៅកាន់ នេន ទុំ។ អ្នកលេងបណ្តាញសង្គមលើកឡើងស្រដៀងគ្នាថា គេស្គាល់ នេន ទុំ ជាយូរមកហើយតាំងពីនៅក្មេងៗមើលតាមទូរទស្សន៍ និងបានថាមិនស្គាល់ដេវិដ នោះទេ។ រឿងដ៏រសើបនេះអ្នកខ្លះថែមទាំងទាញរឿងអាស្រូវរបស់ ដេវិដ កាលពីចុងឆ្នាំ២០២២ត្រូវមហាជនរិះគន់ពេញប្រទេសដោយសារប្រើសម្តីមិនសមរម្យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjojK0UYliYv2f94apcSMB8uosLKU3HrC6PiAQZgEDzib7fwCmFz8HFG7mEupR2NhnalZ2x322369hGffPTGA3wDVbvT6WbW8PJTyKNtqkXpLfNIxuo4tFE1D3vrKRJTThgXlrqWwToNpPt15XFdzV0UFY6t9RKqAZ8ATffo5jZ4P9tC5e8OFPheJ1PeSw/s2048/image_2024-06-26_16-05-19.png

ជាមួយគ្នានេះដែរ គណនីខ្លះថាការសួរសំណួរនេះពុំត្រឹមត្រូវនោះទេ ទោះបីជាប្រជាប្រិយភាពរបស់ តារាចម្រៀងរ៉េប នេន ទុំ មានកម្រិតណាក៏ដោយដែលហាក់ដូចជាមិនឱ្យតម្លៃលោកទាល់តែសោះ។ អ្នកខ្លះថា មិនគួរបន្ទោសទៅកាន់ ដេវិដ នោះទេគួរតែបន្ទោសអ្នករៀបចំកម្មវិធីវិញព្រោះពិធីករធ្វើការរៀបចំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD9kJgsJQkNvu1JX95rY6X-lUaHb1QlLdo4DYj_LOHjwRm_AkgdxSZdTrHwGqv1Nrxd73JlBuBzvMQnzqz3Cd7jc0w9tTgax_k3Nc-QstKwBYZLxXwWPx4p_MQb2QzX6wvSFsew6cT0_yF1RBLJWxhSqK0X2d7VmI_Uk3Be5B83937lvL6A3WXuhPkUzI/s1290/image_2024-06-26_16-05-22.png

គួរបញ្ជាក់ថា ដេវិដ បានផ្តល់សំណួរមួយទៅកាន់ម៉ាដាម ដា ដោយនិយាយថា «ឃើញដៃគូអាជីវកម្មផ្សេងៗគឺពួកគាត់យក BA មកប្រូម៉ូតផលិតផលជ្រើសរើសតារាល្បី អ្នកមានឥទ្ធិពល ដែលគេស្គាល់ច្រើន ប៉ុន្តែជាក់ស្តែងគឺគួរឱ្យចាប់អារម្មណ៍ ម៉ាដាម ដា ទើបតែយកលោក នេនទុំ មកធ្វើជា BA ដែលនេះជាហេតុធ្វើឱ្យមានចង្ងល់ហើយធ្លាប់បានឃើញខម្មិននេះច្រើន»៕

ចង់បានស្បែកសស្អាតភ្លឺថ្លាឆាប់រហ័សត្រូវញ៉ាំអាហារកំពូលទាំងនេះ

0

មិនថាបុរស ឬស្ត្រីនោះទេសុទ្ធតែចង់បានស្បែកមានសុខភាពល្អ។ ជាការពិតណាស់ សុខភាពស្បែកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរបបអាហារដែលយើងញុំាជារៀងរាល់ថ្ងៃ ព្រោះវាអាចជួយឱ្យស្បែកយើងស្រស់ស្អាតចេញពីខាងក្នុងពេញទាំងរាងកាយតែម្តង។ ក្នុងនោះមានរបបអាហារមួយចំនួនដែលសម្បូរទៅដោយវីតាមីនជួយឱ្យស្បែកមានសុខភាពល្អ និងសស្អាតភ្លឺថ្លា។

១.ត្រីមានខ្លាញ់៖ ត្រីមានខ្លាញ់ដូចជាត្រីសាម៉ុង ត្រីម៉ាកែល និងត្រីសាឌីន គឺជាត្រីដែលអ្នកគួរជ្រើសរើសសម្រាប់ស្បែកភ្លឺថ្លា ដោយសារវាមានអាស៊ីតខ្លាញ់អូមេហ្គា ៣ ខ្ពស់ ត្រីទាំងនេះកាត់បន្ថយការរលាក និងផ្តល់សំណើមដល់ស្បែករបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFiONcKnO03pWPV8hyanbzYh3mtne2B2nIRzx4nroKh5ctwMrYdctKYWhuepYpwFEhOOHS7BvrL-AQUB81DPdDXusyF2Y12WyzfTo7tv00sGxc89eXyiluUEVArEzBmEy_pk5enAKIf740502sROvPGVC90SjDZS3r41kolt3_VHKPMk-bB1qWO30lJW4/s1155/omega-3-rich-foods-1296x728-feature.webp

២.ស្ពៃខ្មៅ៖ ស្ពៃខ្មៅសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន A និង C ដែលជួយស្ដារកោសិកាស្បែក និងជំរុញការផលិតខូឡាជែន។ ស្ពៃនេះមានជាតិទឹកខ្ពស់ជួយផ្តល់សំណើមដល់ស្បែក ផ្តល់ឱ្យអ្នកមានសុខភាពល្អ ស្បែកភ្លឺថ្លាតាមធម្មជាតិ ក៏ដូចជាល្អសម្រាប់សុខភាពភ្នែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbJ3U23_RADruYfVm1vv0K07HgYbVU84LBc2pgCgih9Ovf8fM0SHIVu3Qzj-QQU3xwnpdqX2KXXrgflYgTuEwmuwletd5muOztS817xMYlhpPzKdF2cbOM7z3GZ5TSgh28m1c2lntJKry1QiYcQ6_L22WWI6v2W83F9JZ9f-FAsGRO2ODj6IYMc1jy3Uw/s1080/fb_img_1559062826027.jpg

៣.ផ្លែបឺរ៖ ផ្លែបឺរគឺជាអាហារដ៏អស្ចារ្យមួយនៅពេលនិយាយអំពីសុខភាពស្បែក។ វាសម្បូរទៅដោយខ្លាញ់ដែលមានសុខភាពល្អ និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ជួយរក្សាភាពយឺតនៃស្បែក និងសំណើម។ ផ្លែបឺរគឺជាប្រភពដ៏សំខាន់នៃវីតាមីន E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី និងការពារភាពចាស់មុនអាយុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS6Ej-Da1rb9zbF-IKAnXJTfY2ac7wCPEiqQPX_BRfhBx0_VYFLlxT9u75n-OjN6FkO5l3o6s_4x7VkKd4_eN_FWqKQWnr0XQbDUfe7wIpv130uycc7SxchLWH3fOiopUlZI91eua9R_RwmfZpgGAh4_E-9nXBwyg9hsmPTshs_qq_ytF7o_HJdctjDKw/s1559/pexels-antonio-filigno-8538296.jpg

៤.គ្រាប់ធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិដូចជាអាល់ម៉ុន, Walnut, គ្រាប់ពូជ chia និងគ្រាប់ពូជ flax គឺជាអំណោយធម្មជាតិសម្រាប់ស្បែកភ្លឺថ្លា។ វាសំបូរទៅដោយអាស៊ីតខ្លាញ់សំខាន់ៗ ក៏ជាប្រភពដ៏ល្អនៃស័ង្កសី ដែលជួយដល់ការបង្កើតឡើងវិញនូវស្បែក និងជួយគ្រប់គ្រងការផលិតប្រេង និងកំចាត់មុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4BM0NdQXmNaDoYIh9aF27Dwl3YwOUVWiNncaNSBswD5zCFXjDUV851x1gzSUErmWgA1Fxfg6RL1eUaZk-45G1_0RmanlK9ksHQnJGW_hHOvRq8a_2YIEtwQ_O-zRfekNnxxqOSdkmbYfnf6HkhBQ0yPUGKMW6UgS_iOJ9X62jsDZVwx4nFkiAIOvXypw/s1200/seeds-page-hero.jpg

ត្រូវចាំថា ភាពស្រស់ស្អាតមិនមែនស្ថិតនៅលើផលិតផលថែរក្សាស្បែកប៉ុណ្ណោះទេ វាក៏ចាប់ផ្តើមពីអាហារដែលអ្នកជ្រើសរើសដើម្បីផ្តល់ថាមពលដល់រាងកាយរបស់អ្នកផងដែរ។ ដូច្នេះហើយ តាមរយៈការបញ្ចូលអាហារទំនើបទាំងបួនខាងលើនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក នោះវានឹងអាចចិញ្ចឹមស្បែករបស់អ្នកពីខាងក្នុងចេញមកក្រៅ ដោយផ្តល់ឱ្យអ្នកនូវស្បែករស់រវើកដែលអ្នកតែងតែចង់បាន៕

 

ជី ដេវីត និង ទេព បូព្រឹក្ស លេងស្ទាយ៍មួយទំហឹងចូលរួមកម្មវិធី Paris Fashion Week

0

តារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ជី ដេវីត និង ទេព បូព្រឹក្ស ដែលកំពុងស្ថិតនៅលើទឹកដីទ្វីបអឺរ៉ុបបានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មីជាមួយការតុបតែងខ្លួនជាពិសេស ជី ដេវីត តែម្តងលេងស្ទាយ៍មួយទំហឹងមិនចាញ់តារាម៉ូដែល។ គូស្នេហ៍តារាល្បីមួយគូនេះចូលរួមកម្មវិធីធំ Paris Fashion Week តាមរយៈប៊្រេនដ៏ធំមួយហើយវត្តមានអ្នកទាំងពីរក៏ធ្វើឱ្យ camera Men នៅទីនោះមានការចាប់អារម្មណ៍សម្រុកថតពួកគេអំឡុងពេលទៅដល់កម្មវិធី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibPcibDoNJYDe5hlUhb910nYpheKCOWuGUKItXKxzVPjjVwxwmgETT1_6OHfvZ-EoYZF-93XY5dBkKbNZ1SSiEyVN8Q2H_PVQpRKI1Hrge0Zqn1-1gxvsd9C3inbGWLoSfooNMViIhMPTrO7HWdbi5ksoeAsr3Kqd2tM71M38zbEBEz62WHov-oSzJw2Y/s1800/image_2024-06-27_16-08-17%20(2).png

កាលពីពេលថ្មីៗនេះ ជី ដេវីត និងទេព បូព្រឹក្ស ស្ថិតក្នុងរ៉ូបពណ៌សដ៏ស្រស់ស្អាតបានធ្វើឱ្យអ្នកគាំទ្រសរសើរថាស្រស់ស្អាតដូចជាទេវបុត្រ និងព្រះនាង បណ្តើរគ្នាយ៉ាងត្រសងនិងស្រស់ស្អាតទាំងគូចូលរួមកម្មវិធីនៅបារាំង។ នៅយប់ថ្ងៃទី២៦ មិថុនា នេះ ជី ដេវីត ក៏បានទម្លាក់វីដេអូខ្លីមួយ ចូលរួមកម្មវិធីតាមរយៈប្រ៊េនលំដាប់ពិភពលោកក្នុងកម្មវិធី Paris Fashion Week ជាមួយចំណងជើងថា «ELIE SAAB haute Couture Paris 2025»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTLrBsoemkoy5lr5ATLu_gAYSp7ITCdaPRYuhg5C3pwmRwv3dTba8bHiWzKTT62vPcNN4V4dcnLcDlyGF0YMsB41edPBIoEhDpt52STo4jRjhCabGshOb52X5zCYaQK0TSzoEcM-oke8bu3HsZzw16Z9bOIzDGVKEras_KINnmtHEW3JRSxN74F70Oo7Q/s2048/image_2024-06-27_16-08-18.png

ក្នុងវីដេអូខ្លីនេះគេបានឃើញ ជី ដេវីត លេងស្ទាយ៍មួយទំហឹងមិនចាញ់តារាម៉ូដែលនោះទេជាមួយសំលៀកបំពាក់ពណ៌ខ្មៅ ចំណែក ទេព បូព្រឹក្ស វិញស្ថិតក្នុងរ៉ូបពណ៌ខ្មៅ មានឆ្នូតពណ៌មាស ទម្លាក់សក់ និងកាន់កាបូបដ៏តូចពណ៌ខ្មៅ។ អ្នកទាំងពីរបានដើរចូលរួមកម្មវិធីប្រកបដោយពន្លឺចែងចាំង និងទទួលបានការចាប់អារម្មណ៍ពី cameramen ថតរូបអ្នកទាំងពីរជាហូរហែ។ វីដេអូខ្លីនេះដែល ជី ដេវីត បានចែករំលែកជូនហ្វេនគេក៏បានឃើញពីការដើរម៉ូតដោយតារាម៉ូដែលជាមួយសំលៀកបំពាក់ដ៏ស្រស់ស្អាតប្រចាំរដូវកាលថ្មីរបស់គេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNfvBMLlt5EQkOKK9vYMLJ-NgRjPkZZAify_GJrulRSuqSC1JKI9PAkd3cuiZefMviVmJidCh5pAvYUTb6wzQcsFyBFnyd-eJc3U5jPtAjj5ly_6GvdRfe_eFlXinZYBi16o2rbfAkzkmPPd7grlyEFH5KRp2e305Fk1m0qdRLydWON-42FVy4yZFxt1U/s2048/image_2024-06-27_16-08-20.png

គួរបញ្ជាក់ថា ជី ដេវីត និង ទេព បូព្រឹក្ស ជាតារាចម្រៀងប្រចាំប្រទេសខ្មែរដែលជារឿយៗលេចមុខក្នុងកម្មវិធី Fashion Week នៅបារាំង និង អ៊ីតាលី សហរដ្ឋអាម៉េរិក ហើយពេលនេះចូលរួមកម្មវិធីដ៏ធំលក្ខណៈបែបនេះម្តងទៀតនៅប្រទេសបារាំង៕

នៅពេលព្រឹកការធ្វើលំហាត់ប្រាណទាំងនេះ គឺសក្តិសមបំផុតសម្រាប់សម្រកទម្ងន់ និងពន្លូតកម្ពស់

0

ការធ្វើលំហាត់ប្រាណនៅពេលព្រឹកគឺពិតជាល្អខ្លាំងណាស់សម្រាប់សុខភាពរាងកាយរបស់យើង ហើយប្រសិនបើអនុវត្តជារៀងរាល់ថ្ងៃនោះគឺកាន់តែល្អ។ ទោះជាយ៉ាងណា អ្នកជំនាញបានណែនាំថា លំហាត់ទាំង ៣ នេះគឺជាលំហាត់ប្រាណដ៏សក្តិសមបំផុតនៅពេលព្រឹក ព្រោះវាមិនត្រឹមជួយឱ្យមានសុខភាពរាងកាយល្អប៉ុណ្ណោះទេ វាក៏ជួយសម្រកទម្ងន់ និងពន្លូតកម្ពស់យ៉ាងមានប្រសិទ្ធភាពផងដែរ។ ដូច្នេះអត្ថបទនេះនឹងប្រាប់ពីលំហាត់ប្រាណទាំង ៣ ដែលសក្តិសមបំផុតក្នុងការហាត់ប្រាណពេលព្រឹក៖

១.Jumping Jack៖ គឺជាលំហាត់ប្រាណដ៏ល្អមួយ ជួយពង្រឹងសាច់ដុំ សម្រកជាតិខ្លាញ់ និងជំរុញការរំលាយអាហារយ៉ាងមានប្រសិទ្ធភាព មានន័យថាអ្នកនឹងបន្តដុតកាឡូរីពេញមួយថ្ងៃ ទោះបីជាអ្នកមិនហាត់ប្រាណធ្ងន់ធ្ងរក៏ដោយ។
វិធីសាស្ត្រ៖ ដំបូងត្រូវលាតសន្ធឹងដៃនិងជើង រួចលោតឱ្យខ្ពស់តាមដែលអាចធ្វើបាន។ ក្នុងពេលជាមួយគ្នានេះ ដៃជើងរបស់អ្នកត្រូវយោលតាមរាងកាយ បន្ទាប់មកធ្វើចលនាបែបនេះដដែលៗឱ្យបាន ៥ ទៅ ១០ នាទី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9JOe7_l0Y07mw62pumF0U9UEL2Y1a746LOqmps53jBeQRsjfNpL2S2d-XICdHe5cPZavWUavcsMqGcZn0qGMa2HP017uuU5dl_BkqLo_psWVrVWAu-0n-28NrQ15Fgs8SYi9eq2vuCdrEAsRvHegPl7Y1zg03U4YueNjjzWQAZVpGs43oXD_GLB8CwOM/s299/images.jpg

២.រត់តិចៗដោយលើកជង្គង់ឱ្យខ្ពស់៖ ការរត់ដោយប្រើជង្គង់ខ្ពស់គឺជាការធ្វើលំហាត់ប្រាណថាមវន្តដែលបង្កើនអត្រាបេះដូងរបស់អ្នក និងហ្វឹកហាត់សាច់ដុំពោះ ដែលលំហាត់នេះជួយដុតកាឡូរី និងពង្រឹងរាងកាយរបស់អ្នកឱ្យមាំមួន។
វិធីសាស្ត្រ៖ ដំបូងអ្នកត្រូវចាប់ផ្តើមរត់នៅនឹងកន្លែង ហើយលើកជង្គង់របស់អ្នកឱ្យខ្ពស់តាមដែលអាចធ្វើទៅបាន រក្សារាងកាយរបស់អ្នកឱ្យសកម្ម និងរក្សាល្បឿនឱ្យលឿនរយៈពេល ១-២ នាទី ឬយូរជាងនេះប្រសិនបើអ្នកអាចធ្វើបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxQXEh3ok7HMWqI_A6LL9eecqT45F9wucCiKSPvINYcIgduy4kgkxTb5294n94Prxwne9-NP6SO01FgK5YLDScffpYNsB5r5ka_9o3C0a86xzgAlOsGvhbHEvtpXMcqih_6iaH02c-DuwL53th2vrFnxv5jJC75toLu6WjPOFNoTIRAJo6cvkdTleBa84/s1300/High-Knees-Exercise-6.jpg

៣. Planks៖ លំហាត់នេះគឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការពង្រឹងរាងកាយ ជាពិសេសគឺក្បាលពោះរបស់អ្នក ដោយរក្សាក្បាលខ្ពស់ឱ្យរាបស្មើ រឹងមាំគាំទ្រឥរិយាបថល្អ និងតុល្យភាព។ លើសពីនេះទៀត plank ក៏ជួយពង្រឹងសាច់ដុំជាច្រើនដូចជា ជើង ដៃ និងខ្នង ដែលជួយក្នុងការដុតកាឡូរី។
វិធីសាស្ត្រ៖ គេងផ្កាប់ ប៉ុន្តែមិនផ្អិបជាប់នឹងកន្ទេលនោះទេ ដោយរក្សារាងកាយរបស់អ្នកនៅក្នុងបន្ទាត់ត្រង់ពីក្បាលដល់កែងជើង ត្រូវរក្សាទីតាំងនេះឱ្យបានយូរតាមដែលអាចធ្វើទៅបាន និងបង្កើនពេលវេលាបន្តិចម្តងៗ នៅពេលដែលកម្លាំងរបស់អ្នកប្រសើរឡើង៕

ទោះជាថ្មតំណាងក្តីស្រឡាញ់ស្ថិតនៅកន្លែងគ្រោះថ្នា.ក់ តែមានភ្ញៀវទេសចរជាច្រើនចង់ទៅលេង

0

ប្រទេសន័រវេស ៖ នៅលើភ្នំ Kjerag ក្នុងតំបន់ Rogaland ប្រទេសន័រវេស មានតំបន់ទេសចរណ៍មួយគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ គឺថ្ម «Kjeragbolten» ឬត្រូវបានគេស្គាល់ឈ្មោះថា «ថ្មតំណាងក្តីស្រឡាញ់» ។ ថ្មនេះបានកើតឡើងតាមធម្មជាតិមានលក្ខណៈប្លែក និងអស្ចារ្យយ៉ាងខ្លាំង ដោយសារវាស្ថិតនៅត្រង់ចំណុចកណ្តាលរបស់ថ្មធំៗ ។

ថ្មតំណាងក្តីស្រឡាញ់ «Kjeragbolten» បានក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់អ្នកចូលចិត្តដើរក្នុងព្រៃ និងអ្នកធ្វើដំណើរផ្សងព្រេងស្វែងរកភាពសប្បាយរីករាយ ដោយពួកគេអាចមកឈរនៅលើថ្ម ដែលមានទឹកល្ហល្ហេវនៅផ្នែកខាងក្រោម ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8I0OIqXbi3m55cS6-Fy4rjEVXTvn_sfvBS-_2spR81DOoq51szoLI0nGmLH-cZHvFbymm0aJqCxTD5wSUa4xmpbxQvPgnA9BmvpbtFvzl4Lgs_nf5ugW_4H-wMXmP-jfsJTTy39ktS2lQYDjSLOAvdx5Fy3EyxV6NNt7f4kxSzSP59qTGgNVVun0xe5Y/s964/photo_2024-06-27_15-08-21.jpg

ការធ្វើដំណើរមកកាន់ថ្ម Kjeragbolten ពុំមែនជាការងាយស្រួលប៉ុន្មានទេ ពីព្រោះអ្នកដំណើរត្រូវចំណាយពេលជាច្រើនម៉ោងក្នុងការដើរឆ្លងកាត់ព្រៃដ៏លំបាក ប៉ុន្តែអ្នកដំណើរទាំងនេះនឹងបានឃើញទិដ្ឋភាពដ៏អស្ចារ្យ និងបាត់ការនឿយហត់ពីក្នុងខ្លួន ពេលពួកគេបានឈរលើថ្ម ។ ហេតុនេះ ធ្វើឱ្យភ្ញៀវទេសចរជាច្រើនចង់ទទួលបានបទពិសោធន៍នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW6oX3KRsG5oebs6uNFTesaJtmiwob7nv7bKxxpCcxb0vXR6SEYzf2iiFOL9BkVaogkGz-f6hBn6WzKDa70jqPZOrsih_nJ9x8kyE7dOepvcMNxrsMSK8dyPU7W6f9samwNLjYcuJGiItprCmnLFHc4Md9cyoghpL2l87EcgXM6n6mAOnPOThAMex8pLk/s1103/photo_2024-06-27_15-12-19%20(2).jpg

ប្រវត្តិរបស់ថ្មនេះត្រូវបានគេលើកមកនិយាយភ្ជាប់ជាមួយរឿងតំណាលថា នៅទីនេះ គឺជានិមិត្តរូបតំណាងឱ្យក្តីស្រឡាញ់ និងការប្តេជ្ញាចិត្ត ។ គូស្នេហ៍ជាច្រើនតែងតែនាំគ្នាមកឈរលើថ្មនេះ ដើម្បីបង្ហាញក្តីផ្អែមល្ហែម ឬការស្មោះត្រង់ជាមួយគ្នា ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ទើបគេដាក់ឈ្មោះវាថា «ថ្មតំណាងក្តីស្រឡាញ់» ។ រីឯនៅបរិវេណជុំវិញថ្មនេះ ក៏មានមន្តស្នេហ៍ផងដែរ ដូចជា ៖ ច្រាំងថ្មភ្នំ, ទឹកជ្រោះ និងផ្ទៃទឹកសមុទ្រពណ៌ខៀវ ប្រកបដោយបរិយាកាសស្ងប់ស្ងាត់ ។

ភាពស្រស់ស្អាតដែលធម្មជាតិបង្កើតឡើងបានធ្វើឱ្យថ្មតំណាងក្តីស្រឡាញ់ ក្លាយជាតំបន់គោលដៅពុំគួរមើលរំលងសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងអ្នកផ្សងព្រេង ដែលចង់ស្រាវជ្រាវពីតំបន់ទេសចរណ៍ដ៏អស្ចារ្យរបស់ប្រទេសន័រវេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4bbps1MV8_MYkCfKeDNpVbWQ1jZe3VmSy7leR0HorJeC_hqAbnVeQyz_47GiuN8meVDwJBs0ooHd4wTLDJikAKPESvSNQRJwYk8C-ADkB3jms5MOYnzwXhpc8YbaWUky4poPRHaE6VpqiuGX35dRR2a4XCMETgsgSDlZfnPE6PFeTpQ6UDcxBqa_KbEE/s1276/photo_2024-06-27_15-12-19%20(3).jpg

បើទោះជាថ្មនេះស្ថិតនៅចំណុចគ្រោះថ្នាក់ក្តី ប៉ុន្តែវាពុំបានធ្វើឱ្យភ្ញៀវទេសចរភ័យខ្លាចឡើយ ផ្ទុយទៅវិញ ទីតាំងរបស់វាមានភាពខុសប្លែកបែបនេះបានធ្វើឱ្យភ្ញៀវទេសចរលើពិភពលោក ចង់ធ្វើដំណើរមកទីនេះបានម្តងក្នុងមួយជីវិត ។ ពេលមកដល់ទីនេះ ពួកគេបានថតរូបជាសកម្មភាពផ្សេងៗ ខ្លះលោត និងខ្លះទៀតយកសម្ភារៈមកជាមួយដែរ ។

ភ្ញៀវទេសចរម្នាក់ដែលធ្លាប់មកឈរលើថ្មនេះ និយាយថា បើនៅខាងក្រៅវិញ វាមានទំហំធំជាងរូបថតទៅទៀត ហើយបើយើងជាន់លើថ្មខុសតែ១ជំហាន ឬ២ជំហាន មុខជាធ្លាក់ទៅខាងក្រោមមិនខាន ។ ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍ គឺគ្មានអ្នកណាម្នាក់ធ្លាក់ទៅក្រោមទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggnCTvkP2JMSTMPDcbhE-brly7JsZr1RorTzinkaXXybrVH0BIzZObCCYXxIspY9qZ24j2MFDxJRPSc8C1jfHrOtQ0euxRz5CLgTefwgPA39GKaEkfSskxEj18LGUveWx34zHKK2OIqH9jLUKyWkfc8XnL4kDwFBBPdi0REaUcDeEqTUX6PhZHUHL-vnw/s1024/photo_2024-06-27_15-12-19.jpg

ភ្ញៀវទេសចររូបនេះបន្តថា ៖ «បើទោះជាមនុស្សភាគច្រើនគិតថា ពិបាកធ្វើដំណើរមកកាន់ទីនេះ ប៉ុន្តែខ្ញុំគិតថា យើងអាចធ្វើដំណើរមកដល់ទីនេះដោយគ្មានការលំបាក និងពុំចាំបាច់ប្រើប្រាស់ឧបករណ៍ឡើងភ្នំ» ៕