Home ព័ត៌មានអន្តរជាតិ ទោះជាថ្មតំណាងក្តីស្រឡាញ់ស្ថិតនៅកន្លែងគ្រោះថ្នា.ក់ តែមានភ្ញៀវទេសចរជាច្រើនចង់ទៅលេង

ទោះជាថ្មតំណាងក្តីស្រឡាញ់ស្ថិតនៅកន្លែងគ្រោះថ្នា.ក់ តែមានភ្ញៀវទេសចរជាច្រើនចង់ទៅលេង

60
0

ប្រទេសន័រវេស ៖ នៅលើភ្នំ Kjerag ក្នុងតំបន់ Rogaland ប្រទេសន័រវេស មានតំបន់ទេសចរណ៍មួយគួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ គឺថ្ម «Kjeragbolten» ឬត្រូវបានគេស្គាល់ឈ្មោះថា «ថ្មតំណាងក្តីស្រឡាញ់» ។ ថ្មនេះបានកើតឡើងតាមធម្មជាតិមានលក្ខណៈប្លែក និងអស្ចារ្យយ៉ាងខ្លាំង ដោយសារវាស្ថិតនៅត្រង់ចំណុចកណ្តាលរបស់ថ្មធំៗ ។

ថ្មតំណាងក្តីស្រឡាញ់ «Kjeragbolten» បានក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយសម្រាប់អ្នកចូលចិត្តដើរក្នុងព្រៃ និងអ្នកធ្វើដំណើរផ្សងព្រេងស្វែងរកភាពសប្បាយរីករាយ ដោយពួកគេអាចមកឈរនៅលើថ្ម ដែលមានទឹកល្ហល្ហេវនៅផ្នែកខាងក្រោម ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8I0OIqXbi3m55cS6-Fy4rjEVXTvn_sfvBS-_2spR81DOoq51szoLI0nGmLH-cZHvFbymm0aJqCxTD5wSUa4xmpbxQvPgnA9BmvpbtFvzl4Lgs_nf5ugW_4H-wMXmP-jfsJTTy39ktS2lQYDjSLOAvdx5Fy3EyxV6NNt7f4kxSzSP59qTGgNVVun0xe5Y/s964/photo_2024-06-27_15-08-21.jpg

ការធ្វើដំណើរមកកាន់ថ្ម Kjeragbolten ពុំមែនជាការងាយស្រួលប៉ុន្មានទេ ពីព្រោះអ្នកដំណើរត្រូវចំណាយពេលជាច្រើនម៉ោងក្នុងការដើរឆ្លងកាត់ព្រៃដ៏លំបាក ប៉ុន្តែអ្នកដំណើរទាំងនេះនឹងបានឃើញទិដ្ឋភាពដ៏អស្ចារ្យ និងបាត់ការនឿយហត់ពីក្នុងខ្លួន ពេលពួកគេបានឈរលើថ្ម ។ ហេតុនេះ ធ្វើឱ្យភ្ញៀវទេសចរជាច្រើនចង់ទទួលបានបទពិសោធន៍នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW6oX3KRsG5oebs6uNFTesaJtmiwob7nv7bKxxpCcxb0vXR6SEYzf2iiFOL9BkVaogkGz-f6hBn6WzKDa70jqPZOrsih_nJ9x8kyE7dOepvcMNxrsMSK8dyPU7W6f9samwNLjYcuJGiItprCmnLFHc4Md9cyoghpL2l87EcgXM6n6mAOnPOThAMex8pLk/s1103/photo_2024-06-27_15-12-19%20(2).jpg

ប្រវត្តិរបស់ថ្មនេះត្រូវបានគេលើកមកនិយាយភ្ជាប់ជាមួយរឿងតំណាលថា នៅទីនេះ គឺជានិមិត្តរូបតំណាងឱ្យក្តីស្រឡាញ់ និងការប្តេជ្ញាចិត្ត ។ គូស្នេហ៍ជាច្រើនតែងតែនាំគ្នាមកឈរលើថ្មនេះ ដើម្បីបង្ហាញក្តីផ្អែមល្ហែម ឬការស្មោះត្រង់ជាមួយគ្នា ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ទើបគេដាក់ឈ្មោះវាថា «ថ្មតំណាងក្តីស្រឡាញ់» ។ រីឯនៅបរិវេណជុំវិញថ្មនេះ ក៏មានមន្តស្នេហ៍ផងដែរ ដូចជា ៖ ច្រាំងថ្មភ្នំ, ទឹកជ្រោះ និងផ្ទៃទឹកសមុទ្រពណ៌ខៀវ ប្រកបដោយបរិយាកាសស្ងប់ស្ងាត់ ។

ភាពស្រស់ស្អាតដែលធម្មជាតិបង្កើតឡើងបានធ្វើឱ្យថ្មតំណាងក្តីស្រឡាញ់ ក្លាយជាតំបន់គោលដៅពុំគួរមើលរំលងសម្រាប់អ្នកស្រឡាញ់ធម្មជាតិ និងអ្នកផ្សងព្រេង ដែលចង់ស្រាវជ្រាវពីតំបន់ទេសចរណ៍ដ៏អស្ចារ្យរបស់ប្រទេសន័រវេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4bbps1MV8_MYkCfKeDNpVbWQ1jZe3VmSy7leR0HorJeC_hqAbnVeQyz_47GiuN8meVDwJBs0ooHd4wTLDJikAKPESvSNQRJwYk8C-ADkB3jms5MOYnzwXhpc8YbaWUky4poPRHaE6VpqiuGX35dRR2a4XCMETgsgSDlZfnPE6PFeTpQ6UDcxBqa_KbEE/s1276/photo_2024-06-27_15-12-19%20(3).jpg

បើទោះជាថ្មនេះស្ថិតនៅចំណុចគ្រោះថ្នាក់ក្តី ប៉ុន្តែវាពុំបានធ្វើឱ្យភ្ញៀវទេសចរភ័យខ្លាចឡើយ ផ្ទុយទៅវិញ ទីតាំងរបស់វាមានភាពខុសប្លែកបែបនេះបានធ្វើឱ្យភ្ញៀវទេសចរលើពិភពលោក ចង់ធ្វើដំណើរមកទីនេះបានម្តងក្នុងមួយជីវិត ។ ពេលមកដល់ទីនេះ ពួកគេបានថតរូបជាសកម្មភាពផ្សេងៗ ខ្លះលោត និងខ្លះទៀតយកសម្ភារៈមកជាមួយដែរ ។

ភ្ញៀវទេសចរម្នាក់ដែលធ្លាប់មកឈរលើថ្មនេះ និយាយថា បើនៅខាងក្រៅវិញ វាមានទំហំធំជាងរូបថតទៅទៀត ហើយបើយើងជាន់លើថ្មខុសតែ១ជំហាន ឬ២ជំហាន មុខជាធ្លាក់ទៅខាងក្រោមមិនខាន ។ ប៉ុន្តែអ្វីគួរឱ្យចាប់អារម្មណ៍ គឺគ្មានអ្នកណាម្នាក់ធ្លាក់ទៅក្រោមទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggnCTvkP2JMSTMPDcbhE-brly7JsZr1RorTzinkaXXybrVH0BIzZObCCYXxIspY9qZ24j2MFDxJRPSc8C1jfHrOtQ0euxRz5CLgTefwgPA39GKaEkfSskxEj18LGUveWx34zHKK2OIqH9jLUKyWkfc8XnL4kDwFBBPdi0REaUcDeEqTUX6PhZHUHL-vnw/s1024/photo_2024-06-27_15-12-19.jpg

ភ្ញៀវទេសចររូបនេះបន្តថា ៖ «បើទោះជាមនុស្សភាគច្រើនគិតថា ពិបាកធ្វើដំណើរមកកាន់ទីនេះ ប៉ុន្តែខ្ញុំគិតថា យើងអាចធ្វើដំណើរមកដល់ទីនេះដោយគ្មានការលំបាក និងពុំចាំបាច់ប្រើប្រាស់ឧបករណ៍ឡើងភ្នំ» ៕