Home Blog Page 1006

មោទកភាពជាតិ! ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ ១២ ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតលើពិភពលោក

0

យោងតាមផេកក្រសួងទេសចរណ៍ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាយើងគឺបានជាប់ចំណាត់ថ្នាក់លេខ ១២ ជាគោលដៅទាក់ទាញទេសចរណ៍ដ៏ល្អបំផុតនៅលើពិភពលោក។ យើងគ្រប់គ្នាដឹងហើយថា អង្គរវត្តគឺជាប្រាសាទបុរាណដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាសំណង់សាសនាដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោកផងដែរ។ ប្រាសាទនេះមានមាឌដ្ឋានលើផ្ទៃដីទំហំ ១៦២,៦ ហិកតាស្ថិតក្នុងខេត្តសៀមរាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWvQKKnOHYzOO9SQNig9K2Z2n4I_UW0lylbsPJipaXhzYrvZ7RH08MvlMppBe-HNh-YH3UdH1TIrv_4mbqs7TIO4OHA16uCnG8MuezxP0SY9_kzI9dEV6VjdVo4pgHtV2EEz4hKvE8slflL08-kxTY_XRAMuiPnmUp5xvUj16y_RZklovyzND6HILANzM/s2048/449149951_863972345763525_5766167788325633401_n.jpg

ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏ប្រណិត និងប្រវត្តិសាស្រ្តដ៏សម្បូរបែប ប្រាសាទអង្គរវត្ត ត្រូវបានគេចាត់ទុកថាជាប្រាសាទអច្ឆរិយៈមានតែមួយគ្មានពីរលើលោក។ ប្រាសាទនេះត្រូវបានកសាងឡើងក្រោមស្នាព្រះហស្ដព្រះបាទសូរ្យវរ្ម័នទី ២ នាដើមសតវត្សទី ១២។ អ្នកប្រាជ្ញបស្ចិមលោកបានសរសើរថា គេមិនដែលឃើញប្រាសាទបុរាណឯណា មានក្បូរក្បាច់ល្អល្អះដូចប្រាសាទអង្គរវត្តនេះឡើយ។ ដូច្នេះហើយក្នុងចំណោមគោលដៅទេសចរណ៍ល្បីៗចំនួន ២៥ ប្រាសាទអង្គរវត្តរបស់យើងគឺបានជាប់ចំណាត់ថ្នាក់លេខ ១២ ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតនៅលើពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJULtq2adXZtgSFdH9O89WgPv_IxgtAMYp2AsLnHtLBr25xhoNjs7aYgfoiBRmnzWBUwZVtD0lw6GiPDTa0qHCr_Xkh7JHt3EXOuPQkzP4JIBBWwiR_tgYvJEKq9f8Aesmv-L7kor4ydfmr7_yWS3goffMbi5PyM0-5gTQQWlDhmhL_vWzVv-K62xDx5I/s669/bf.jpg

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់កន្លែងទេសចរណ៍ដ៏ល្អបំផុតនៅលើពិភពលោកប្រចាំឆ្នាំ ២០២៤៖
១.អគារ Empire State របស់សហរដ្ឋអាមេរិក
២. Eiffel tower ប្រទេសបារាំង
៣. Anne frank house ប្រទេសហូឡង់
៤.Basilica de la Sagrada Familia ប្រទេសអេស្ប៉ាញ
៥. Cayman Crystal Caves
៦. Colosseum ប្រទេសអ៊ីតាលី
៧. Louvre Museum ប្រទេសបារាំង
៨. Gardens by the bay ប្រទេសសិង្ហបុរី
៩. Duomo di Milano ប្រទេសអ៊ីតាលី
១០. Sheikh Zayed grand mosque ប្រទេសអារ៉ាប់រួម
១១. Vasa Museum ប្រទេសស៊ុយអែត
១២.Angkor Wat ប្រទេសកម្ពុជា
១៣. Acropolis Museum ប្រទេសក្រិក
១៤. Musee d’orsay ប្រទេសបារាំង
១៥. Pompeii archaeological park ប្រទេសអ៊ីតាលី និងកន្លែងទេសចរណ៍ល្បីៗជាច្រើនទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit3QCBKTVDdGEbl5kMOhLEZdB2UxpIkhHOiPnSM2cLcJZuWA5C-14gX_2Y2jzZwo2c1_tXa7xLWI-UHqRKQUWMgPzAO8thNkfVLdnxyOd-xzVtfPY1XmD-dvJv8CWAT5ICv2bwIb5myGpHrqCW-hPKflClRfg39iVLzdWgpTGKSgNuKnMrJnV3ICkvyHU/s1600/overview-complex-Angkor-Wat-Cambodia.webphttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrEtP_nh8HqELq0oO7j-eti7Na0ZiRD07-21o-NTt_58Yd5aegXuWYXlO2NjiS7zdsdEB0RW7m-XzyA677lPrOMoAK7ylkyeGsm1rfznONA-rPlVMKvaWze1MiFUo5hBabIsxuBJHRV-B6SE0CklJApFdmu3Z2UGms9QecT0X3ceoARKcS1pRji7dXoWA/s960/449134469_863949095765850_2881910206139315535_n.jpg

Tesla ប្រកាសប្រមូលរថយន្តម៉ាក Cybertruck ជាង១ម៉ឺនគ្រឿងមកវិញ

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន Tesla បានប្រកាសប្រមូលរថយន្តម៉ាក Cybertruck ជាង១ម៉ឺនគ្រឿងមកវិញ ដែលវាជាការប្រមូលរថយន្តពីអតិថិជន លើកទី២ នៅឆ្នាំ២០២៤ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWdmX0x7DNNp4xSAV9vMZ8sNv5pe6JZd0Z78Ka2M8x3pJx997QLLTKmsiNcOo2NYHKdFPm8NaRaAAIFtXRIRAw0NugaF7iPsVzQU1Leg7a0caxQSZfCNwvXARGupFRHYAmgNg136jo5KWGldpsn0GQX1Qf0AkHor-jZvowQkEe-tWQXU52jMf7P3dMDd4/s1280/photo_2024-06-27_13-52-48%20(3).jpg

ចំណែកមូលហេតុដែលធ្វើឱ្យក្រុមហ៊ុនប្រកាសបែបនេះ គឺដើម្បីជួសជុលផ្លិតទឹក និងធ្វើការតុបតែងផ្នែកមួយចំនួន ពីព្រោះឧបករណ៍ទាំងនេះអាចធ្លាក់ក្នុងអំឡុងពេលបើកបរនៅតាមផ្លូវ ។

បើតាមរបាយការណ៍ចំនួន២ច្បាប់ ដែលផ្សព្វផ្សាយក្នុងបណ្តាញសង្គម កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ របស់ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវជាតិសហរដ្ឋអាមេរិកឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Tesla បានប្រកាសប្រមូលរថយន្តប្រភេទដឹកទំនិញ Cybertruck មកវិញ ចំនួន១១.០០០គ្រឿង ដើម្បីធានាសុវត្ថិភាពដល់អតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9KtdLJuHT4hyphenhyphend97j5Da5VJmc9W64ba48XglJRfe17mkqI1sq3GFH2ExNS-bteqEZnAxonh19myrBTbI4KilCDG1FY4hzSPFBvCBFo64vlWcCnckTr_DNGjiKDeTuqKfTaonC-04v6kzwifjvXL04wtyL0CEeIUB_m2pQVOUc6TbZrni_YSb7UWzCat4A/s4000/Cybertruck_82.webp

ប៉ុន្តែក្រុមហ៊ុន Tesla បានវាយតម្លៃថា មានរថយន្តត្រឹមតែ២% ប៉ុណ្ណោះមានបញ្ហាខូចផ្លិតទឹក ក្នុងចំណោមរថយន្តដែលប្រមូលមកវិញទាំងអស់ និងមានរថយន្តត្រឹមតែ១% ប៉ុណ្ណោះ ដែលមានបញ្ហាពាក់ព័ន្ធនឹងឧបករណ៍តុបតែង ។

ការប្រកាសប្រមូលរថយន្តម៉ាក Cybertruck របស់ក្រុមហ៊ុន Tesla លើកនេះ គឺជាលើកទី២ ក្នុងឆ្នាំ២០២៤ ពីព្រោះក្រុមហ៊ុន Tesla ធ្លាប់បានប្រមូលរថយន្ត Cybertruck ជិតស្មើ៣.៩០០គ្រឿងរួចមកហើយ កាលពីខែមេសា ឆ្នាំ២០២៤ ។ ការប្រមូលរថយន្តលើកទី១ គឺដោយសារមានបញ្ហាធូររលុងហ្វ្រាំង និងអាចធ្វើឱ្យរថយន្តបង្កើនល្បឿនទៅបុកមនុស្ស ដោយពុំបានតាំងចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKyqyynebv7H_c14J58sQ0wqb16VXt-EXw1Iu3hYSuDsJrhVsDBeaxeMiFH4P_fLERRPc4_pLk67EeWgxH1KhK5rLhXH1Cq2pQmvwYPM3mGkv86mfHXTT-yNf8iwGVQ-H3o__NsZ0cO56Z-Nfv8pYrq2uoyJvFWHQxYRVfEyY1gRCTjqdMJAEq-RK5ZYw/s1179/photo_2024-06-27_13-52-48%20(2).jpg

ទោះយ៉ាងណា ក្រុមហ៊ុន Tesla បានត្រួតពិនិត្យឃើញបញ្ហាទាំងពីរនេះ តាំងពីកុម្ភៈ ឆ្នាំ២០២៤ មកម៉្លេះ ហើយក្រុមហ៊ុនក៏បានសហការជាមួយ Suppliers ដើម្បីធ្វើការវិភាគពីឧបករណ៍ផ្សេងៗដែលបំពាក់ក្នុងរថយន្ត ព្រមទាំងប្រញាប់ដោះស្រាយបញ្ហានេះឱ្យបានឆាប់បំផុត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh9YjUUziu2PfNPzYdz2y2TIqa5JFDnVS8YQyYlZepGa8b8Wv5yB3SZhD9Rv6PN_2Pj5aja3fI1GigIZvWWlyD9QBj1DaMF6GyacjGKMjFjRydy7BN8se5wObu1gIsryyM0vbGp79XovzJg-5wFsw-4Zsr2PNT3eaKSdc3ZK2gxapqJ-Lxe5dXHEDylaY/s1200/photo_2024-06-27_13-52-48.jpg

រមណីយដ្ឋានទឹកជ្រោះផ្អោក ខេត្តតាកែវ ជាទីតាំងជីករកត្បូងដ៏មានតម្លៃជាច្រើនប្រភេទ!

0

រមណីយដ្ឋានទឹកជ្រោះផ្អោក ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង្ស ខេត្តតាកែវ ខណៈដែលបច្ចុប្បន្នគឺជាកន្លែងកម្សាន្តដ៏ពេញនិយមបំផុតមួយ។ យ៉ាងណាមិញ មនុស្សភាគច្រើនប្រហែលជាមិនធ្លាប់បានដឹងទេថា កាលពីអតីតកាល វាគឺជាទីតាំងជីករកត្បូងមានតម្លៃជាច្រើនប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilIzol0K0BJAwRgS-nkdxi_ByivkCy9q6P6lFmzCsNFvfttOuxH_eK1Lzdm9hBaY3LMfQWUmGdROCjVmGe9uhwtoEMaxRh_mlXxpLVvunGCKihwMLCd5O6yAJA4M2iz1uppAbltL5PTDuCDsMZj4iQ0lVJZoMdetVN2uo7NBHrj99tollq1kyB5klRKsA/s1280/photo_2024-06-27_13-39-53.jpg

ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវជាតិលេខ២ ដែលមានផ្សារនៅខាងស្ដាំដៃមាន ឈ្មោះថាផ្សារដើមទំព័រ ចូលតាមផ្លូវផ្សារប្រហែលជា ៣គីឡូម៉ែត្រ អ្នកនឹងទៅដល់កន្លែង រមណីយដ្ឋានជ្រោះផ្អោកហើយ ខណៈផ្លូវធ្វើដំណើរក៏ល្អ ហើយនៅទីនោះក៏មានកន្លែងរក្សាទុកយានជំនិះ គ្រប់ប្រភេទប្រកបដោយសុវត្ថិភាពផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifcB21GyqtZBD2WT6AR13rkvdQMXB2ZAqTe5T7KwSI0e_allOR4-_t-YnLxHB8URzWNptlXSqSU5bJjs-EoMXyY1_m0H3RZknnkpEGSzYokVcSE2oSImEZ-FSuXlMEg9gDLGnBLvuKMGz_DLxlDBhQKfrvIU01gK7ZquB44aIa8YpjhEBtZJ54HROhbTY/s1280/photo_2024-06-27_13-39-56.jpg

ទឹកជ្រោះផ្អោក មានប្រវែងប្រមាណ ១ គីឡូម៉ែត្រ និង ទទឹង ២ ម៉ែត្រ ដែលហូរពីលើភ្នំ ហើយកាត់ថ្មដាតូច-ធំ ចុះមកក្រោម។ នៅទីនោះគឺមានទេសភាពនៃធម្មជាតិដ៏ស្រស់ត្រកាល ព្រៃព្រឹក្សាដ៏ខៀវស្រងាត់ ទឹកជ្រោះត្រជាក់ថ្លាឆ្វង់ មានទាំងផ្ទះស្បូវសម្រាប់អង្គុយលេងកម្សាន្ត។ បន្ថែមពីនោះគឺមានសេវាកម្មចំណីអាហារតម្លៃសមរម្យ ក៏ដូចជាមានលក់វត្ថុអនុស្សាវរីយ រួមមានគ្រឿងអលង្ការ ត្បូងទាំងឆ្នៃហើយនិងមានមិនទាន់ឆ្នៃជាដើម ខណៈត្បូងទាំងនោះគឺរកដោយប្រជាជននៅទីនោះផ្ទាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOvYNhznoN_T_rEl4Gc5kM96Pv4z2xw6XRCcMQEDFgjeFV-kGOkVLiYpzPoRctiuTJypgl1AGnlibE2RW5GOpH3xUeDIgh3cgq9-Cjq6jS_0mfrBD32qcFNdr3gr-CtPO0aNxr9XEW3209BCtEY20oUlpxWXgggxDxefrL84wiNQGK2o2AWw4EMqA-AkA/s960/Takeo-%E1%9E%91%E1%9E%B9%E1%9E%80%E1%9E%87%E1%9F%92%E1%9E%9A%E1%9F%84%E1%9F%87%E1%9E%95%E1%9F%92%E1%9E%A2%E1%9F%84%E1%9E%80-3.jpg

យោងតាមប្រភពពីមន្ទីរទេសចរណ៍ខេត្តតាកែវបានឲ្យដឹងថា កាលពីមុន ទឹកជ្រោះផ្អោកគឺជាទីតាំងដ៏សំខាន់មួយ ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ។ យ៉ាងណាមិញ បច្ចុប្បន្នត្បូងនៅកន្លែងដែលប្រជាជនកំពុងលេងទឹកយ៉ាងសប្បាយបានខ្សត់ខ្សោយហើយ តែនៅមានអ្នករកត្បូងនៅលើកំពូលភ្នំ និង ព្រៃជ្រៅ មកដល់សព្វថ្ងៃ។

តាមសម្តីអ្នកស្រុកនៅទីនោះបានឲ្យដឹងថា ត្បូងដែលសម្បូរជាងគេ ដូចជា ត្បូងទឹកសមុទ្រ ត្បូងកញ្ចក់ ត្បូងផ្កាថ្ម ត្បូងមីសិល និង ត្បូងឃ្មុំជាដើម។ ហើយគេបែងចែកត្បូងជាពណ៌ថែមទៀត ត្បូងដែលថ្លៃជាងគេ គឺត្បូងពណ៌ទឹកសមុទ្រ ដែលគិតជាគីឡូ ១គីឡូ ចន្លោះពី ៣ម៉ឺន-៦ម៉ឺនដុល្លារ (ត្បូងពណ៌សមុទ្រមិនសូវមានជាគីឡូទេ ភាគច្រើនមានត្រឹមតែដើម) ត្បូងពណ៌ស តម្លៃ១ គីឡូ ជាង១ ០០០ ដុល្លារ និង ត្បូងពណ៌កាហ្វេ មានតម្លៃថោកជាងគេ គឺត្រឹមតែ ៥០ ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0aJfhXh-gvImfnz3v1BAr6HFVG2bF6YIbtNJWBHhaecdl9S2WHWCy3eZB0prj0giTSw3BUbR0c1sqJKMn0kmeoyKI5RjyxoIsXAEC5ym6aVk_uhyb9XIO-PpBHbakajKVyJRLcqMMmi8_-q-anvz5O3OnXNwoYH92SVeV7nc6xbWdwkGNZhgzmC2xouo/s1280/photo_2024-06-27_13-39-55.jpg

គួរបញ្ជាក់ថា ទឹកជ្រោះផ្អោកមានកន្លែងងូតទឹកចំនួនបីកន្លែង ហើយកន្លែងនោះ គេសាងសង់ ធ្វើជាអាងទឹកសំរាប់លេងកំសាន្ត។ នៅអាងទឹកទីមួយ គ៏មានស្ពានដែកមួយសំរាប់ឲភ្ញៀវទេសចរណ៏ឈរថតឬមើលទេសភាព។ ហើយក៏នៅមានកន្លែងសម្រាប់អោយក្មេងលេង ដូចជាផ្ទះពោង កន្លែងជិះសេះនិងលេងល្បែងកំសាន្តជាច្រើនទៀត ។ ភ្ញៀវទេសចរភាគច្រើនដែលមកម្សាន្តនៅរមណីដ្ឋានទឹកជ្រោះផ្អោក តែនៅក្នុងអំឡុងខែសីហា កញ្ញា និង ខែ តុលា ព្រោះជារដូវវស្សា មានទឹកច្រើនហើយត្រូវនឹងខែបុណ្យភ្ជុំបិណ្ឌផងដែរ៕

ស្ថានភាពសេដ្ឋកិច្ចថៃមិនល្អដូចមុនទេ ខណៈរោងចក្របិទទ្វារបន្តកន្ទុយគ្នា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ ថានសេតតាគីច (thansettakij) រាយការណ៍ថា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ រោងចក្រនៅប្រទេសថៃបានបិទទ្វាររហូតដល់៥៦១កន្លែង ជាពិសេស រោងចក្រក្នុងឧស្សាហកម្មដែក និងលោហៈ បិទទ្វារច្រើនជាងគេ ។ ការបិទទ្វាររោងចក្រជាបន្តបន្ទាប់នេះ ពុំមែនទើបតែកើតឡើងនៅឆ្នាំ២០២៤ ទេ គឺរោងចក្រនៅថៃបានបិទទ្វារបន្តកន្ទុយគ្នា តាំងពីឆ្នាំ២០២១ មកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPxrTh45pg7TGGvno0RZ-2ZMijIL8YG9yxLnFyM03WCpIxtmS0R5-WJB-kJ7fQlph46M0BTs5Fhto7Bv5JpvqU-XcdUnsuJB8iXmEfCknkqyu0iGxej_oBa4CftZR4lCaeL5zEVeYax9hFSGZOVV-rLwOR9FDuQcWndjJUahLE6fq1pdd8kK2S5tKzbm8/s700/c1_2082079_210311153357_700.jpg

សហព័ន្ធឧស្សាហកម្មថៃទទួលស្គាល់ថា បើការចំណាយដើមទុនផលិតទំនិញនៅតែខ្ពស់ ដូចជា ៖ ថាមពល, ការដឹកជញ្ជូន និងការប្រាក់ នឹងធ្វើឱ្យរោងចក្រនៅថៃបិទទ្វារបន្ថែមទៀត ហើយសហព័ន្ធនេះបានណែនាំឱ្យរដ្ឋាភិបាលប្រញាប់ស្វែងរកវិធានការដោះស្រាយបន្ថែម ដើម្បីជួយរោងចក្រទាំងនេះ ។ លោក ពីកថង ថងញ៉ៃ អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ និយាយថា សហព័ន្ធឧស្សាហកម្មថៃបានតាមដានស្ថានការណ៍បិទរោងចក្រជាបន្តបន្ទាប់នៅថៃ ។

យោងតាមទិន្នន័យរបស់នាយកដ្ឋានឧស្សាហកម្មបង្ហាញថា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ (គឺចាប់ពីខែមករា ដល់ខែឧសភា) រោងចក្រនៅថៃបានបិទទ្វារចំនួន៥៦១កន្លែង ហើយធ្វើឱ្យកម្មករបាត់បង់ការងារ ចំនួន១៥.៣៤២នាក់ ឬបាត់បង់ការងារជាមធ្យម ស្មើនឹង៣.០០០នាក់ក្នុង១ខែ ។ រីឯរោងចក្របិទទ្វារច្រើនបំផុត គឺរោងចក្រក្នុងឧស្សាហកម្មផ្លាស្ទិក ចំនួន១២, ឧស្សាហកម្មលោហៈ ចំនួន១១ និងឧស្សាហកម្មឈើ ចំនួន៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZA0j-oA32kYSZ5GmLDHTod2jAXqYD30h_cORAK9iGX6deKHDl893-glg9PAd2BrDJqfejC4BuWVDUt0039lyPDQ5U_NdgUCHCxIe3TjalFfFuMlwYTCq8PU76HEcKFvEGTp_Tc7-AFB0pAJ450XTzO18WPIsq0Rk455O07GEnCpIv-tw9uQPLE4TmICg/s1806/ant-rozetsky-SLIFI67jv5k-unsplash.webp

លោក ពីកថង ថងញ៉ៃ អនុប្រធានសហព័ន្ធឧស្សាហកម្មថៃបារម្ភថា បើការចំណាយដើមទុនផលិតទំនិញនៅតែខ្ពស់ ដូចជា ៖ ថាមពល, ការដឹកជញ្ជូន និងការប្រាក់ នឹងធ្វើឱ្យរោងចក្រនៅថៃបិទទ្វារកាន់តែច្រើនថែមទៀត ។ ហេតុនេះ រដ្ឋាភិបាលគួរតែប្រញាប់ស្វែងរកវិធានការជួយសហគ្រិន ហើយសហគ្រិនខ្លួនឯងក៏ត្រូវប្រញាប់សម្របខ្លួន និងគ្រប់គ្រងកាត់បន្ថយការចំណាយផងដែរ ។

រយៈពេល២ឆ្នាំកន្លងមក ទំនិញមានតម្លៃថោកៗបានចូលមកលុកលុយក្នុងទីផ្សារថៃ និងធ្វើឱ្យមានការប្រកួតប្រជែងខ្ពស់ ។ រីឯសហរដ្ឋអាមេរិក និងអឺរ៉ុបបានបិទច្រកពាណិជ្ជកម្មទាំងអស់ពីចិន ប៉ុន្តែចិននៅតែពុំព្រមកាត់បន្ថយការផលិតទំនិញ ។ ដូច្នេះ ទំនិញចិនទាំងនេះត្រូវបានបញ្ជូនមកលក់នៅថៃជំនួស ទើបធ្វើឱ្យថៃពិបាកប្រកួតប្រជែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJV3LWYaPHo1sTeU2msdsuQTSQKqqFeKSvGVv3IF9i2BdGgRisJ3w0No2eWLQUEFnMKCkwSwA7YH-ZDiICXcV4rgrSmqVStfywXwwp_9rDjn1aKyqjBWVGYgXBZVRdtHkcWCC39eH4i74yl-ezdn2LIBYGJiyYdTglCCdxjX__mdrJPUi4tQsM2Qq7sqw/s2000/-1x-1.jpg

បើតាមទិន្នន័យបង្ហាញថា រោងចក្រនៅថៃបានបិទទ្វារជារៀងរាល់ឆ្នាំ ដូចជា ៖
-នៅឆ្នាំ២០២១ រោងចក្របិទទ្វារ ចំនួន ៦៧៨កន្លែង
-នៅឆ្នាំ២០២២ រោងចក្របិទទ្វារ ចំនួន ៩៩៧កន្លែង
-នៅឆ្នាំ២០២៣ រោងចក្របិទទ្វារ ចំនួន ១.៣៣៧កន្លែង កើនឡើង៦០% បើធៀបនឹងឆ្នាំ២០២២
-រយៈពេល៥ខែដំបូងនៃឆ្នាំ២០២៤ រោងចក្របិទទ្វារ ចំនួន ៥៦១កន្លែង ។

លោក ណាវ៉ា ចាន់ថាណាក់ស៊ូរ៉ាឃុន មន្ត្រីសហព័ន្ធឧស្សាហកម្មថៃនិយាយថា លោកព្រួយបារម្ភពីស្ថានភាពសេដ្ឋកិច្ចថៃនាពេលបច្ចុប្បន្ន ហើយវានឹងធ្វើឱ្យរោងចក្រនៅថៃបន្តបិទទ្វារបន្ថែមទៀត ឬបិទដំណើរការច្រើនជាង២ឆ្នាំមុន ដោយសារសង្គ្រាមពាណិជ្ជកម្មដែលអាមេរិក និងសហភាពអឺរ៉ុបនាំគ្នាប្រឆាំងជាមួយចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9QBJ0qNDVWc9msWCL0E84qxWOpEmyMY2Cd-GcBUhVufL0usg_CAT0cy6gFqs3Z0j2LokbsOfRE0RurXG0ntkEnacWDDqgFdbRF-dnUpLTK4LZl8ckhxKiGgSRt4-6OTk_ZYuK4saUNcTx0OYUEWjSvxvMacK0RPenPOW1EyFuYwhelN28-SmUfnwQTP4/s1200/large-ev-thai-eef0b971923b2c1e113fcbae9ff9e902.jpg

លើសពីនេះ ការផលិតទំនិញរបស់ចិននៅតែស្មើដើម ទើបធ្វើឱ្យទំនិញចិនមានតម្លៃថោកៗហូរចូលមកតំបន់អាស៊ាន រហូតដល់ឧស្សាហកម្មក្នុងប្រទេសអាស៊ានត្រូវកាត់បន្ថយការផលិតទំនិញ ដោយសារឧស្សាហកម្មទាំងនេះបានចំណាយដើមទុនខ្ពស់ជាងចិន ៕

ហេតុតែស្រឡាញ់! នាយកប្រតិបត្តិក្រុមហ៊ុន Ford ធ្លាប់បានបញ្ចាំផ្ទះដើម្បីទិញរថយន្តមួយនេះ

0

លោក Jim Farley ដែលបច្ចុប្បន្នគឺជានាយកប្រតិបត្តិក្រុមហ៊ុន Ford ដោយពីអតីតកាលលោកគ្រាន់តែជាបុគ្គលិកទីផ្សាររបស់ក្រុមហ៊ុននេះប៉ុណ្ណោះ។ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោកបានផ្តល់បទសម្ភាសនៅក្នុងកម្មវិធីមួយ ដោយរៀបរាប់ពីអតីតកាលតស៊ូរបស់លោក។ Jim Farley បាននិយាយថា លោកគឺជាមនុស្សម្នាក់ដែលស្រឡាញ់ និងចូលចិត្តរថយន្ត Ford ខ្លាំងបំផុត ដោយចំណង់ចំណូលចិត្តរបស់លោកគឺចូលចិត្តបើកបរខ្លួនឯង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLlYk3hDz5X7DGvzVnfvx2bbK9UDbvA8UgP6uilOmH_L2IkMEpLrawFYnhLUjDflxhnlNU7ToJiMKtIeAESsm6GuHDFc9oRpaE34rBnES0CRY1FVpyr1aWB_1Wene2faBet1QgFHSmjV7ugeWCLTe8cWnMjdrrePWPLXr2cMO0jS3UBFfc7c-zriDPmZ4/s1200/photo_2024-06-27_13-03-51.jpg

Jim Farley បានបន្តទៀតថា នៅពេលដែលលោកជាបុគ្គលិកទីផ្សារ លោកធ្លាប់បានបញ្ចាំផ្ទះដើម្បីទិញ Ford Shelby Cobra ដែលជារថយន្តបុរាណមួយរបស់សហរដ្ឋអាមេរិក ក្នុងតម្លៃ ១០ ម៉ឺនដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះលោកក៏ធ្លាប់បានទិញរថយន្តស្ព័ររបស់ក្រុមហ៊ុន Mazda, Porsche និង Toyota ទៀតផង។ ក្នុងអំឡុងពេលនៃការសន្ទនាមានរយៈពេលជាងមួយម៉ោង នាយកប្រតិបត្តិបានបង្ហាញពីព័ត៌មានលម្អិតគួរឱ្យចាប់អារម្មណ៍ជាច្រើនជុំវិញអាជីពរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwWngmvZ2vxagMXt-tJ6UfiqE89F1HmERt2NjHOUXxYgCzDgYQz1hpfORbpmNKe2rIjrLYN76lC0AbGbCr0fqUbfuO8L6J3eig78HJNzBSPK7u7B6UPT4o29SMg3RYVqja9WUpJYj8GvEx1wASm7VYIhnCi4pqhJvy8ZsH8Di19_5JTgcfEcUd0dZny48/s1280/photo_2024-06-27_13-04-24.jpg

ជាការពិតណាស់ នៅពេលដែលអ្នកស្រឡាញ់អ្វីមួយត្រូវតែតាំងចិត្តសម្រេចវាឱ្យបាន ទោះបីវាចំណាយពេលយូរបន្តិចក្តី ក៏អ្នកមិនអាចបោះបង់ក្តីស្រម៉ៃរបស់អ្នកបានឡើយ ហេតុនេះអ្នកត្រូវមានគោលដៅជីវិតឱ្យបានច្បាស់លាស់ មានមហិច្ឆតាខ្ពស់ ទើបអ្នកអាចទទួលបានភាពជោគជ័យនៅថ្ងៃអនាគត នេះបើយោងតាមសម្តីរបស់នាយកប្រតិបត្តិក្រុមហ៊ុន Ford ដែលបានផ្តល់បទសម្ភាសក្នុងកម្មវិធី Smoking Tire។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTlwkGF6tcNjl5rpx35pUqGqyFGSkmsGaqGRNvUG78UgQQN0QOmcQvVV8uXLpikB_GxaI7AJhO34lPrEfcgaX5OaGG_enGnmxojPw0n8IitgW-LyRqSutAmm018ci-C6DWt0qu4vu57qXKV-SMXuHTLLOxv4xEtLdYGrI-qJmPPNf62hEvubOUuYHmzO0/s1280/photo_2024-06-27_13-04-35.jpg

ទោះជាយ៉ាងណា រឿងខាងលើនេះគឺបានកើតឡើងមុនពេលលោក Jim Farley ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Ford ដោយបច្ចុប្បន្ន CEO ម្នាក់នេះគឺបានកាន់កាប់ភាគហ៊ុនរាប់រយលានដុល្លារឯណោះ។ ការសន្ទនារបស់ CEO ក៏បានលើកឡើងពីទិសដៅទូទៅរបស់ក្រុមហ៊ុន Ford និងគម្រោងអនាគតដ៏មានសក្តានុពលមួយចំនួនផងដែរ។ កត្តាដែលគួរឱ្យកត់សម្គាល់បំផុតក្នុងចំណោមកត្តាទាំងនេះគឺថាក្រុមហ៊ុនបច្ចុប្បន្នកំពុងធ្វើឱ្យប្រសើរឡើងជាបណ្តើរៗនូវត្រកូលរបស់ខ្លួនដើម្បីកាត់បន្ថយវត្តមាននៅក្នុងផ្នែករថយន្តតម្លៃទាប ហើយកំណត់គោលដៅជាបណ្តើរៗទៅកាន់ផ្នែកតម្លៃខ្ពស់ដូចជាអ្វីដែលស្មាតហ្វូន F-Series កំពុងធ្វើជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3OFYLauin98FnlhH3Dxuc8BxbZNuPp3QRrIpeNmzy1sSHaEbte221TvJPEffrlRXYqgtvBcDlbMxkwU5H8O-HwtY4eejHCOIO9vxX5vA2_2VMzyrXRpax9MiDH0alsHBR6kzXpq1jXAcPQ0R8GR5g-tDNi9HEGS2AFNseExv6Q7vGxWaalpUMBmSQZlg/s1280/photo_2024-06-27_13-05-37.jpg

ដឹងអត់ ស្ពានផ្លូវរថភ្លើងវែងបំផុតលើពិភពលោក ស្ថិតនៅប្រទេសណា?

0

ប្រទេសចិន ៖ ស្ពាន Haoji មានប្រវែងសរុបស្មើនឹង១.៨១៣គីឡូម៉ែត្រ ហើយត្រូវបានគេចាត់ទុកថា វាជាស្ពានផ្លូវរថភ្លើងវែងបំផុតនៅលើពិភពលោក ដែលប្រើប្រាស់សម្រាប់ការដឹកជញ្ជូនធ្យូងថ្មពីភាគខាងជើងទៅភាគខាងត្បូងប្រទេសចិន ។ ស្ពានផ្លូវរថភ្លើងនេះបានចាប់ផ្តើមបើកដំណើរការដំបូង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifsNtndDT4BtElZTlPXB2kV7y7VzBY94wV6jlpIB26iK_QH-ep30Daq12QRZ9PnH44cg7ticwSowbB84gdUbP4BTIN8C3XYlsHPEhlZKvdyVbmnKA9caXIsI85yO9VLudF6p7jENKdWtIfG9qYTV-xGF7pCYtKTt30m0OpggYlhHjUmGHrIlrCYLqfwdk/s1024/5ebf5ad363cf5b5b1745a3fa88e80ceb.jpg

ចំណែកការចំណាយប្រាក់សម្រាប់សាងសង់ស្ពានដ៏វែងនេះ គឺស្មើប្រមាណ២៨ពាន់លានដុល្លារអាមេរិក ។ គេសាងសង់ស្ពាននេះឡើង គឺទុកសម្រាប់ដឹកជញ្ជូនធ្យូងថ្ម ចំនួន២០០លានតោន ពីតំបន់ម៉ុងហ្គោលីខាងក្នុង និងសានស៊ី មកកាន់បណ្តាខេត្តនៅភាគខាងត្បូងប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwqrEZp4o-cnaMAuXCteOpTWp6MuQt0tMImr7bypMvG9zdIJ3WmjDrm8z77kFqgTkkfvOMbNTLYyYdaZnZXXJegb49qh2DbdXwNd4Sk62iRYocEN0LteIvxN40pBt68QP6PQIV3u3L6yqqM5ayuxM14lAIGhaAy5juNUpCcVWrHrsw3nbXqKOLAe8mhOw/s1080/71007380_2738683782850088_7411927141194924032_n.jpg

ក្រៅពីនេះ វាជាស្ពានផ្លូវរថភ្លើងសម្រាប់ដឹកជញ្ជូនធ្យូងថ្មឆ្លងកាត់ពីភាគខាងជើងទៅភាគខាងត្បូងដំបូងគេនៅចិនផងដែរ ។ ការសាងសង់ស្ពានផ្លូវរថភ្លើងនេះ ក្នុងគោលបំណងចៀសវាងការដឹកជញ្ជូនធ្យូងថ្មតាមផ្លូវរថភ្លើងចាស់ៗ ដែលត្រូវឆ្លងកាត់ទីក្រុងឆ្នេរសមុទ្រតាមនាវា ។

ការដឹកជញ្ជូនធ្យូងថ្មតាមស្ពានខាងលើបានជួយកាត់បន្ថយពេលវេលានៅសល់ត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ ខណៈការដឹកជញ្ជូនធ្យូងថ្មតាមសមុទ្របានចំណាយពេលរហូតដល់២០ថ្ងៃ ។ លើសពីនេះ ស្ពានផ្លូវរថភ្លើងក៏បានតភ្ជាប់ជាមួយបណ្តាញផ្លូវរថភ្លើងជាច្រើនតំបន់ទៀត ដើម្បីងាយស្រួលថែទាំផ្លូវរថភ្លើងរួមគ្នា ។ រីឯល្បឿនដែលប្រើប្រាស់សម្រាប់ស្ពានផ្លូវរថភ្លើង គឺស្មើនឹង១២០គីឡូម៉ែត្រក្នុង១ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZy8y7TqogF67inIgqwjzwKzUWsifRKFsAI5VFSBK3JzDVUilP03dTJmbhC9vkv89uPzuifgGzkZNoug9OHECBPY44A_NSogd2XtVKSrWGWqJj_8njGZcq5ZVjxTrpobRc2CCjWa3oWj4s3NO5SAbop9C_l6GWO31-pfPNJRDDgNbIb9IiVa8c4cMJ4J4/s1024/changsha-sept-20-2019-aerial-photo-taken-on-sept-900377.jpg

ស្ពានផ្លូវរថភ្លើងនេះបានដំណើរការដោយក្រុមហ៊ុន China Railway និងទទួលបានការអនុម័តវិនិយោគកាលពីឆ្នាំ២០១៤ ក្នុងទឹកប្រាក់ចំនួន២៧ពាន់លានដុល្លារអាមេរិក ។ រីឯទឹកប្រាក់វិនិយោគផ្សេងទៀត គឺជារបស់ក្រុមហ៊ុន China Railway និងក្រុមហ៊ុនរុករកធ្យូងថ្មធំៗជាច្រើន ។

គេចាត់ទុកថា វាជាភាពជោគជ័យ និងជាសមិទ្ធិផលដ៏អស្ចារ្យមួយទៀតរបស់ប្រទេសចិន ក្នុងផ្នែកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថាមពល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIPLHqEbxWmrd_0U-nlUZ5FIR05sF_MG5EIPlKRy4BQic5J9NKD_qhzBcoOxLWU1DIn1D2S03sMyuIi-6eD9ENZZLWF5xfmjG3H7lrxXsm7Zr0Ov8fFaKeWwGG6DDDgnY4wyxZdzvOvRbdhC66QnlrU2XF21Md1krQHe41UFv8HddcT2JleruClo1khlA/s598/China-Haoji-Railway.jpg

ចេញត្រឹម Trailer និង Poster! «ប្រវត្តិស្នេហ៍នាងនាថ»ត្រូវបានជនជាតិថៃ.រិះ.គ.ន់ព្រោងព្រាត ខណៈម្ចាស់ផលិតកម្មដាក់វិញចុ.ក.ឈា.ម

0

ខ្សែភាពយន្តខ្មែរខ្នាតធំ រឿង«ប្រវត្តិស្នេហ៍នាងនាថ» ក្រោមផលិតកម្ម LD Entertainment ដែលទើបតែបញ្ចេញ Trailer ក្តៅៗកាលពីពេលថ្មីៗនេះគឺឃើញថា មានសន្ទុះនៃការគាំទ្រយ៉ាងច្រើនផុសផុលនៅក្នុងចំណោមជនជាតិខ្មែរ។ យ៉ាងណាមិញ បើក្រឡេកទៅកាន់ជា.តិសាស.ន៍ថៃវិញ ហាក់សម្តែងនូវការមិនពេញចិត្ត ចំពោះខ្សែភាពយន្តខ្មែរបុរាណមួយនេះទេ រហូតដល់មានសារព័ត៌មានចុះផ្សាយជាហូរហែរ ថាខ្មែរបានច.ម្ល.ងភាពយន្តរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCqVEus42SU8H95TXtcP8g6RJ3zWfuE_FdxciPgtGoO4oq66fRDy-E36VOetAQ6fcByupx-9SaoYmnLTq8sStLlPE6GO7I8y2t_u6XAmd2ZrLpVHZdzwCeQUmOfw6n8NnqRt1p0r8ehejHPtVeB3aVrQrLka85XA3H302QhPijgdG0UFgLoE_1QKFVN0k/s1154/photo_2024-06-27_10-59-04.jpg

យោងតាមប្រភពសារព័ត៌មានថៃ ដែលមានឈ្មោះថា Top News Online កាលពីថ្ងៃទី២២ ខែមិថុនានេះ គឺបានចុះផ្សាយអំពីភាពយន្តខ្មែរ រឿងប្រវត្តិស្នេហ៍នាងនាថ ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ដូចអីក៏ដូចយ៉ាងនេះ អ្នកលេងបណ្តាញសង្គមថៃរិះគន់ថា ចម្លងតាំងពីសម្លៀកបំពាក់និងមិត្តភក្តិរបស់តួប្រុស»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDZLLgJUhWrfiFLcOL1V82stI3IbIuEx7n0MGMgscXWI1y8uGFdSMjzaoDLDjqFk7iwtxTZDWgrt9v0JwLq4ofm_OEEQaUADaigP4liOhBJQegiAqsTIhhDU5flJvLWMecWpY3kcV7ekkwr_o4vXhXVl8S5YQlLFyYWmaHr25UTLDUJzeC38A2Dd_VSeU/s2048/409191100_868619634896305_5018404430490729669_n.jpg

ជាការឆ្លើយតប លោកលៀក លីដា ចាងហ្វាងផលិតកម្ម LD ដែលផលិតខ្សែភាពយន្តនេះក៏បានលើកឡើងថា «សារព័ត៌មានរបស់ប្រទេសថៃធំប៉ុណ្ណឹងដែរ បែរជាមិនចេះវែកញែកប្រភេទរឿង ថាចម្លងឬក៏ដូច រឿងខ្ញុំជាប្រភេទរឿងស្នេហាកំប្លែងអត់មានខ្មោចទេ។ ម៉េចថាដូចឬចម្លងរឿងខ្មោចកំប្លែងរបស់អ្នកឯងកើត រឿងខ្ញុំបានបញ្ចូលទៅដោយវប្បធម៌អរិយធម៌និងសារអប់រំ ដ៏ល្អផូផង់របស់ប្រទេសកម្ពុជា ម៉េចបានថាដូចរឿងខ្មោចអាឡាក់អាឡែតរបស់អ្នកឯងទាំងអ្នកឯងមិនទាន់បានមើលរឿងខ្ញុំផង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeQHIRz-0N5E6J4c1SiLXskbssimKWxCIUCFT5NHSCK1RzMfxN-bVblN0Cv_BDH7bTEhXydpRld-nXx05lP0t3av5jiLs1UZtWaoYsJIdufPypXYhBUTH1enNhZd5W1ITMj-JpgAmvY9AUK_N5IvfIzsdQhwGJNmK7sy5IOd9FDXLvtaCmiJL9KPNgwJc/s960/441023046_986809856133084_2131390124749352780_n.jpg

គួរបញ្ជាក់ថា “ប្រវត្ដិស្នេហ៍នាងនាថ” គឺជាខ្សែភាពយន្ដបែបប្រឌិត បង្កប់ឈុតឆាកកំប្លែង និងស្នេហាផ្អែមល្ហែមរបស់គូស្នេហ៍នាសម័យក្រោយអង្គរ នឹងត្រូវផលិតជា ៣វគ្គ គឺវគ្គទី១ បង្ហាញពីស្នេហាយុវវ័យក្រោយសម័យអង្គរ វគ្គទី២ បង្ហាញពីជីវិតគូ ប្រៀបដូចជា ជើងមេឃពណ៌ស្វាយ និងវគ្គទី៣ បង្ហាញពីសាច់រឿងខ្មោចចិញ្ចឹមកូនមនុស្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheqbUnYMigaZLTMG6hYPwA0ZS8u-CgJtLJqIhHTKt7yJBL3cx7M8JxGYjlaolcOcL5a4H9i8FApjYlPlRIJSluCkICN7hUmFK_SXG9ZOcYDPySEkVYOw0IiX1NDndKFibKErQVWycYkKTs9-GUKEX8_22Zr9N6hHPv2LF1M12pv0WqiCGJADoxaALDexo/s1202/photo_2024-04-08_21-11-03-1202x850.jpg

ភាពយន្តមួយនេះ ហាក់ទទួលបាននូវប្រជាប្រិយនិងជាការទន្ទឹងរងចាំខ្លាំងបំផុតក្នុងចំណោមទស្សនិកជន ព្រោះតែរួមសម្តែងពីតារាប្រុសភូមា គឺ លោក Paing Takhorn រីឯតួឯកស្រីគឺស្រីស្អាតកូនកាត់ខ្មែរ- បារាំង កញ្ញា Mélia Constantin ក៏ដូចជាលេចវត្តមានតារាល្បីៗរបស់កម្ពុជាជាច្រើនរូបទៀត រួមមាន លោកទេព រិន្ទដារ៉ូ លោកងួន សុបិន្ត លោកជា សុវណ្ណ នរាហ៍ ឌីជេ កាកាជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjARutL0tx-FygEnxskVTMZrZ1ctQlCyi7d2JSubtuwI8mWvtnAR6JUnWLrY4CAt5Yot3mJ90yh38Mcuj8s87VqGFOLK7OfI37ziXn7BHI5oN4OQaeacACiqa-z10mLQeKvjqftrvcRMovVMoDnbwnRe1Qb-FSHpwpMMiJwlFL07FxrVCMQl8O6vM78qhQ/s1280/photo_2024-06-27_10-58-33.jpg

គោលដៅទេសចរណ៍សំខាន់ៗដែលអ្នកមិនគួររំលងពេលទៅដល់ខេត្តក្រចេះ

0

ក្រចេះគឺជាខេត្តតូចមួយដ៏គួរឱ្យចាប់អារម្មណ៍សិ្ថតនៅភាគឦសាននៃប្រទេសកម្ពុជា ដែលមានចម្ងាយ ៣៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តក្រចេះគឺជាដែនដីដ៏ល្បីល្បាញបំផុតនៃនំក្រឡានដ៏ឆ្ងុយឆ្ងាញ់ និងជាខេត្តដែលបន្សល់ទុកនូវសិល្បៈសំណង់បុរាណនាសម័យបារាំងជាច្រើន ហើយក៏ជាដែនដីសម្បូរផលិតផល ទេសចរណ៍លក្ខណអេកូធម្មជាតិ ពោរពេញទៅដោយជីវៈចម្រុះគ្រប់ប្រភេទ យ៉ាងស្រស់ត្រកាលបំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-3cT93S4bCh1HAz1ibTxfksSUXjP98osoI26YvbMZdGfOyUPaWH0bbnfjYcpi0J23znLK2VxezEhpjeo3YKB-y9f98iiKLjA0dXVN2dE5Uvya9tUHKeC7fvoPie_eN5ng7aLm8DKMZu_tFsJgn48tHNIqDEKW1KVfEyWhw1ai2f_Ucrcwlv_Bqt4slY8/s994/%E1%9E%80%E1%9F%92%E1%9E%9A%E1%9E%85%E1%9F%81%E1%9F%87.jpg

ខេត្តនេះស្ថិតនៅតំបន់ខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ សត្វព្រៃ ហើយមានទន្លេមេគង្គលើ ដែលជាប្រភពទឹក ជាជំរកមច្ឆាជាតិ និងជាពិសេសទៅទៀត ទន្លេមេគង្គមានអន្លង់ជ្រៅៗដែលជាជំរកត្រី និងសត្វផ្សោត ហើយសត្វផ្សោតក៏ជាប្រភេទសត្វទឹកដ៏កម្រនៅក្នុងប្រទេសកម្ពុជាយើងដែរ។ ដូច្នេះប្រសិនបើអ្នកបានទៅដល់ខេត្តក្រចេះហើយ កុំរំលងកន្លែងទេសចរណ៍សំខាន់ៗទាំងនេះឱ្យសោះ។

១.កោះសាមសិប៖ កោះសាមសិបគឺជាតំបន់អេកូទេសចរណ៍ថ្មីមួយ លាតសន្ធឹងតាមដងទន្លេមេគង្គ ជាប់ព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង។ កោះនេះស្ថិតនៅក្នុងភូមិចំនួនបី គឺខ្សាច់លាវ កោះខ្ញែរ និងពន្ធជា នៃឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ ដើម្បីធ្វើដំណើរមកដល់កោះសាមសិប ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ត្រូវជិះទូកសហគមន៍រយៈពេលជាង ១ ម៉ោងតាមដងទន្លេមេគង្គ។ នៅទីនេះអ្នកទេសចរ អាចជិះទូកមើលសម្រស់ព្រៃលិចទឹក មើលថ្ងៃលិច និងថ្ងៃរះ, ថតរូបសត្វស្លាបដែលជិតផុតពូជ, គយគន់ព្រៃលិចទឹក,និងបោះតង់សម្រាកនៅលើឆ្នេរខ្សាច់សក្បុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA4TLe2KbH9njvA6r11OAKtXkzLWLE2nifJLrCT-XFkJVZCC2vOf757UIFjEzgGmWvElBFj6FwBESDuRZrEcJSOHzP7ycMb7qtMsGCcrhb8bshTgnS9rTXQg1ssm9GyZ8wl9e7w_BlVO4dedRvA16ZYUheU_kD6tMbp6I6GEmrdHIgW7iEKBTnb7alngQ/s1280/photo_2024-06-27_10-50-32.jpg

២.វិហារសសរ ១០០៖ វត្តសសរ ១០០ គឺជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ដដ៏ចំណាស់មួយ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ។ វត្តនេះកសាងឡើងនៅសតវត្សទី១៦ ក្នុងរាជកាលស្ដេចអង្គច័ន្ទរាជាទី២ ដូច្នេះដើម្បីធ្វើដំណើរទៅកាន់វត្តសសរ ១០០ អ្នកទេសចរត្រូវធ្វើដំណើរចេញពីក្រុងក្រចេះ តាមផ្លូវលេខ ៣៧៧ ក្នុងរយៈចម្ងាយប្រមាណ ៣៦ គីឡូម៉ែត្រ។ នៅពេលទៅដល់ភ្ញៀវទេសចរនឹងឃើញមុខព្រះវិហារដ៏ធំស្កឹមស្កៃ ទ្រទ្រង់ដោយសសរខ្ពស់ត្រដែត ចំនួន ១១៦ដើម។ ក្រោមជំនោរដ៏ត្រជាក់នៃដងទន្លេមេគង្គ អ្នកទេសចរក៏អាចដើរទស្សនាសំណង់វិហារដ៏ចំណាស់នេះ ព្រមទាំងគយគន់ផ្ទាំងគំនូរសាសនាដ៏ប្រណិត នៅតាមជញ្ជាំង និងពិដានព្រះវិហារថែមទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB1QrOkMTIQa35hKJmlirFxT8Ocl8ubPQbYD4AC2mVyyhXK5ibWP0bzW8GbXigWOcQHutdC7lvp8cd71BTUik8w6zFxZLQ9pK0bYI3MJOlkfOB0-aFEh7LTfiNy3deUTRtDFCJc3WZjV6ArnNoDvoaZTL0DjUeGKNZWAMeJbfasltDzy7zkzjiQ2VI-N0/s1280/photo_2024-06-27_10-50-57.jpg

៣.រមណីយដ្ឋានអន្លង់ផ្សោតកាំពី៖ រមណីយដ្ឋានអន្លង់ផ្សោតកាំពី ស្ថិតនៅឃុំសំបុក ស្រុកចិត្របុរី គឺជាទីតាំងទេសចរណ៍ដ៏មានសក្ដានុពលមួយ ក្នុងចំណោមតំបន់ទេសចរណ៍ជាច្រើនកន្លែងនៅក្នុងខេត្តក្រចេះ។ ដើម្បីទៅដល់អន្លង់ផ្សោតកាំពី យើងត្រូវធ្វើដំណើរប្រមាណ ១៥គីឡូម៉ែត្រ ចេញពីទីរួមខេត្តក្រចេះ តាមបណ្ដោយផ្លូវលេខ ៣៧៧។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Q-42C0Ihe_lJoB4Op9ziowQSeoqqQn2gKSTrCYf64T7aPe5kiXB5LAQamRXpizHjRnQmH5vinr8u1kvz9xEIQbo_yMLx8dqb6s9R4VIrMVQYHTi_K52S4fdeleCV6G167Kv1og9OHWYeTmjUi2wDcHsOyEXiiJGuMav8J_xULT6CNet3uTLPTZPfyIE/s1024/photo_2019-04-12_10-22-19-1024x682.jpg

ក្នុងការទស្សនាសត្វផ្សោតនៅអន្លង់ផ្សោតកាំពី អ្នកទេសចរមានជម្រើស២ គឺទស្សនាសត្វផ្សោតពីចម្ងាយតាមច្រាំងទន្លេ ឬជួលទូកពីសហគមន៍ ដើម្បីជិះទៅទស្សនាសត្វផ្សោតនាដងទន្លេតែម្ដង។ ក្រៅពីការទស្សនា សត្វផ្សោតលោកអ្នកក៏អាចជិះទូកបន្តដំណើរ តាមបណ្ដោយដងទន្លេ គយគន់សម្រស់ព្រៃប្រឹក្សាអមសងខាង ស្រូបយកខ្យល់អាកាសបរិសុទ្ធនៃដងទន្លេលាយឡំ និងពន្លឺថ្ងៃចែងចាំងចំផ្ទៃទឹកទន្លេ និងចែងចាំងពន្លឺផ្លេកៗប្រៀបបានដូចត្បូងពេជ្រ ផុសកណ្ដាលដែនពសុធាដ៏ធំល្វឹងល្វើយ។

៤.រមណីយដ្ឋានតាព្រហ្ម៖ គឺជារមណីយដ្ឋានធម្មជាតិមួយ មានចម្ងាយ ៦៥ គីឡូម៉ែត្រពីខេត្តក្រចេះ ស្ថិតនៅភូមិស្ចឹម ឃុំឆ្នើម ស្រុកស្នួល ខេត្តក្រចេះ ដោយនៅទីនោះមានព្រែកមួយ មានទឹកថ្លាឈ្វង់នារដូវប្រាំង អមដោយទេសភាពព្រៃព្រឹក្សា ដុះអមសងខាងព្រែកយ៉ាងស្រស់ស្អាត និងមានដើមឫស្សីដុះទេរជាជួរនៅផ្នែកខាងលើនៃព្រែក យ៉ាងស្រស់ស្អាតផងដែរ។ នៅទីនេះអ្នកទេសចរអាចសម្រាកលំហែកាយ ពិសារអាហារថ្ងៃត្រង់ឆ្ងាញ់ៗជាមួយគ្រួសារ ឬមិត្តភក្តិ និងមុជទឹកលេងកម្សាន្តនារដូវប្រាំង ដែលមានទឹកថ្លាឈ្វង់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrJsHvMuK2YysD2V1s4XVdBRWzIFrtUS1FmDmkTouvezQoEF16pAJy8Ceu5D8GrZ0YBAyoHkW4anxfrQbXYpiPBOGTTQbpcpD3cxxBa4GfSlD3h7dwg7HcFVFD9uWpI9_qGp4oc_67ZJl6PPtSPmvW7DCpZJHCDqrXYrVVXeLtEBIHUIA0OsMso13Fa0g/s1024/photo_2019-08-26_17-04-22-1024x768.jpg

តោះមកដឹងពីចំណុចខ្លាំងរបស់វៀតណាមក្នុងការទាក់ទាញវិនិយោគបរទេស

0

ប្រទេសវៀតណាម ៖ លោក Kai Wei Ang សេដ្ឋវិទូប្រចាំតំបន់អាស៊ានមកពីស្ថាប័ន BofA Securities ដែលមានឈ្មោះដើមថា Bank of America Merrill Lynch និយាយថា វៀតណាម គឺជាប្រទេសលេចធ្លោជាងគេផ្នែកទាក់ទាញការវិនិយោគពីបរទេស បើប្រៀបធៀបនឹងបណ្តាប្រទេសអាស៊ានផ្សេងទៀត ។ ប៉ុន្តែវៀតណាមមានបញ្ហាដាច់ចរន្តអគ្គិសនីញឹកញាប់ និងមានវិបត្តិផ្នែកអចលនទ្រព្យ កាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkfoBJWL5yezLFxmsgekIwnXtnLsU_kC5Z0b0u-gioF6vBIy4lDwumrNYuuTfgYQdaLEtBRWUpvTZ_5dkmEKzYpeMIViP0qUjholoM3yIgrvyi9dzsuPlB5g07j6G_BE7Przh99upO7NDq27xeHv7RLjQV7VpPa_V1jVnkzdOdGqHFL6ZUvwD1MXq-K8w/s700/vietnam-capital-02_1668782113.jpg

ក្រៅពីនេះ លោក Kai Wei Ang ក៏បានលើកឡើងអំពីគុណសម្បត្តិផ្សេងៗរបស់ប្រទេសវៀតណាមផងដែរ ដូចជា ៖ កម្លាំងពលកម្មវៀតណាមអាចប្រកួតប្រជែងជាមួយប្រទេសផ្សេង និងការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់វៀតណាម ។ ហេតុនេះ វាបង្កលក្ខណៈងាយស្រួលក្នុងការនាំចេញទំនិញ ក៏ដូចជាការទាក់ទាញការវិនិយោគពីក្រៅប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMQx_IW1DSqWK_kcqj1ooS-npsLZPyf7HQ6Bt1nSBb4JJry6avEA3NsQ9PsEKh_-yEf6Ei4jv_zEKMkrlSu5q6jkvRu-7O00315ISS9OhLXbAwAGD0CaqmG94dc52AwrqafcPjloyw9oI7myHW7StZ6xX04d9mTAZRtkTi-tUaoBxcwgMu5QvMSbgCYAQ/s844/photo_2024-06-27_10-25-56.jpg

ទោះយ៉ាងណា កាលពីឆ្នាំ២០២៣ ការផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងប្រទេសរបស់វៀតណាមពុំមានស្ថិរភាពទេ ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង ប៉ុន្តែវៀតណាមក៏បានរៀនសូត្រពីបទពិសោធន៍នានា និងត្រៀមផ្គត់ផ្គង់ថាមពលអគ្គិសនីឱ្យបានគ្រប់គ្រាន់ ។ ជាមួយគ្នានេះ វៀតណាមបានរៀបចំវិធានការផ្សេងៗទុកជាមុន ដោយសង្ឃឹមថា នឹងអាចដោះស្រាយបញ្ហាការខ្វះខាតអគ្គិសនី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTzebQB35ZKxG5JPX6E74xtG6tA1ev6lCz5qY-snD_C3SDj0V9pq7fAxmyljGtT6XRTtd0mpYjnfIGLBZweBvcEbf9EWF_gbvYj-OSte947PSQ9z9mIZTkJ5iDzNrk9Xkb6StKwQR51C0RYfnEo5ZSzipaEyUMskh4Dk8I-qawErkEOShLqlZNeXTehO8/s800/hanoi-city-birdseye-i525833203.jpg

រយៈពេលជាច្រើនឆ្នាំមកនេះ វៀតណាមបានក្លាយប្រទេសលេចធ្លោជាងគេក្នុងតំបន់អាស៊ាន ដោយសារវៀតណាមអាចទាក់ទាញការវិនិយោគផ្ទាល់ពីក្រៅប្រទេស Foreign Direct Investment (FDI) គឺមានវិនិយោគិនបរទេសយកប្រាក់មកវិនិយោគនៅវៀតណាម ស្មើជាង១ម៉ឺន១ពាន់លានដុល្លារអាមេរិក បើគិតចាប់ពីដើមឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYX7JeiJfPlNqBla6AB337AeHfQIbX7YSn2IMkICcXf0OCdR_98KeuEVE5XM6ah6SaCNr3i2qayuSlteynJL2qqRLsYhUKl_N692TiK3sxU5W-IkbFWtAoXdgqdjelTCJDSpX3tF8LpFU12iMI90JV_RmI06iwhjiqBUO1ZM5PyEQS8Ykt36K1SKRCRvs/s1280/photo_2024-06-27_10-25-47.jpg

ចំណុចទាក់ទាញរបស់វៀតណាមសម្រាប់វិនិយោគិនបរទេស គឺការជួលកម្លាំងពលកម្មនៅវៀតណាមមានតម្លៃថោកជាងប្រទេសជិតខាង ហើយវៀតណាមបានអភិវឌ្ឍគ្រប់ផ្នែកទាំងអស់យ៉ាងឆាប់រហ័ស ដូចជា ៖ ផ្នែកសេដ្ឋកិច្ច, តម្រូវការក្នុងស្រុក, ប្រាក់ចំណូលកើនឡើង, ការផ្តល់សិទ្ធិ និងកិច្ចព្រមព្រៀងផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYPDA0uXpLcGqE-5rfBwiVgMJo9XQ8cI98PbhgSieMy-tFVVVWVEKH92K9ykumMOO2Hd_6BFBwe0tip1OQ8I2NX63_X53WScbIwrRkz22rQZh1Dq53kddHQn5U-uSj4r7TNIysQeRTYqA_0fpM2A9mIaG4BLz85nkXmI9etQ7Ps39nqzfi2pz_YlkzIW0/s810/photo_2024-06-27_10-25-50.jpg

លើសពីនេះ នយោបាយនៅវៀតណាមមានស្ថិរភាព, ពលរដ្ឋវៀតណាមមានចំនួនច្រើន, វៀតណាមមានបរិមាណប្រេងបម្រុងទុកច្រើន (ស្ថិតក្នុងលំដាប់ទី២ បន្ទាប់ពីប្រទេសម៉ាឡេស៊ី) ហើយវៀតណាមមានឆ្នេរសមុទ្រវែងរហូតដល់ជាង៣.០០០គីឡូម៉ែត្រ ។ ប៉ុន្តែវៀតណាមមានចំណុចខ្វះខាតខ្លះ គឺការជួលដីធ្លី និងជួលអគារនៅតែមានតម្លៃខ្ពស់ បើធៀបនឹងប្រទេសជិតខាង ៕

កម្ពុជា មានមហាវិថី២ ដែលដាក់ឈ្មោះប្រធានាធិបតីចិន

0

នៅក្នុងរាជធានីភ្នំពេញ មានមហាវិថីរហូតដល់១៥ បានសាងសង់ និងកំពុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ខណៈនាដើមខែក្រោយ ក៏នឹងមានមហាវិថីមួយទៀតលេចរូបរាងឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSEy6YWaBh-9qZYO44RfkhtPY33dEqbTFC5jsTXu-w5uu5dVswmG-kpTLlVNjA9PDzp4aY1l3edSYLBWxvLMAgb9KAQV-zywI_wRJu0QYWwWNAvkSYXDtqsbGTFyhrCN0bRgx22tmzgFI4eJM1B6IcnpwTTWfxE_gFj2XrpXHVx1Twh7bAT5o4WBmbTCg/s1105/phnom-penh-independence-monument.jpg

ក្នុងចំណោមមហាវិថីទាំង១៦នេះ មាន២ ដែលដាក់ឈ្មោះតាមប្រធានាធិបតីចិន៖

មហាវិថីទីមួយមានឈ្មោះថា”មហាវិថីម៉ៅសេទុង” គឺជាមហាវិថីដែលគិតចាប់ពី មហាវិថីព្រះនរោត្តម កែងនឹង វិថីសុធារស ទៅដល់ ស្ពានអាកាសតិចណូ កែងនឹង មហាវិថីសហព័ន្ធរុស្ស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgJJ5bK-8X1szFWJ30XitO8YkkFnHcavGXq2O3ON0R6ua1h59ZOS7oQ7jynG_i4vjt3euHTrIZ25S-WlWZfXoSx45cywx9Ut4esrschSftLWrGqyaal1PAVADAHU8YTwEIIWpRRoSjAaoC5lzwtjJwO4LvUARHVWj6zXLNsYmo3LvOothlCuFYAXhXjFM/s960/F34D50C3-BFE4-492D-A9A6-9B6858A2ACB6.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjicvsPYur4lLiXCOzEoa_ARLS6mLeG95AO3yMNKbBwofat9N0LWkZtavcqC2PV6jV58WMfubp-om89v2kXYkkYwsjiz_7qmRUeTMyDcuLryLUVSVKjIKmn2NmEP-MsT2dEViTqeFI178i8OvrL9p6NoqCTi7dJht8Xyfg5yrF39WWra_u3zLWKa9S6Png/s584/img_8715.webp

ដោយឡែកមហាវីថីមួយទៀត មានឈ្មោះថា”មហាវិថី ស៊ី ជីនពីង”ស្ថិតនៅចន្លោះផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១ ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSqKSlqPeILkH_-2534MhEILvQX0ISFSLA7p8_nBYTZoTfvQbXj-FQI_Ki_aurlY1KBDWp53PK94OyG4q_17A5x4zuq6I_GAQ_lE1KjhtlFpFxX1itX0NsaXBHgJ7xDJfR_zi-n_uPqV5tLiykgjEPLjVR24DFMY2P0p9s1OLNma1hbpsJNAVHuZTXO2Y/s1280/7-75.jpg

មហាវិថី ស៊ី ជីនពីង នឹងត្រូវដាក់លើផ្លាកឈ្មោះនាខែក្រោយជាផ្លូវការ ចំថ្ងៃខួប៦៦ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg55EHg-lmixDJT8or_8x5QJZOVsptIGIrwsNP3wnMB8LshnRITNWx4kRq3XEp375WvNp-R0nlNSWWhJIhuLndzAxM4smDUj7gVglPr_NC3TOhcnmAUFg3q4r3_xjNw8Jb9zqB0rlCkxmSXpryxNSiKe7n_LiX5JswtpJYR_hbwsL8CATPsJHezVkvNBjc/s1280/d3d9446802a44259755d38e6d163e820-46.jpg