Home Blog Page 1005

មកដឹងពីគន្លឹះសំខាន់ៗដើម្បីទទួលបានស្បែកស្អាតៗ និងមានសុខភាពល្អ ពីតារាល្បីៗរបស់កូរ៉េ

0

តារាចម្រៀង K-pop ដ៏ល្បី Irene មេក្រុម Red Velvet តែងតែអនុវត្តគន្លឹះថែរក្សាស្បែកទាំងនេះជាប្រចាំ ដើម្បីទទួលបានស្បែកស្អាតមានសុខភាពល្អ។ បទ “Cosmic” របស់ Red Velvet ដែលទើបតែចេញផ្សាយថ្មីៗនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាកអ្នកគាំទ្រ ជាពិសេសគឺសម្រស់ដ៏ស្រស់ផូរផង់របស់ Irene តែម្តងដែលនាងនៅតែមើលទៅក្មេងជាងវ័យទោះបីមានអាយុ ៣៣ ឆ្នាំក៏ដោយ។ ដូច្នេះបើអ្នកចង់បានសម្រស់ដូចនាង ចូលអនុវត្តគន្លឹងទាំងនេះជារៀងរាល់ថ្ងៃ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmHhAPSEWUhUVrPJzTk1hmrlpT8pvagdX7_3g5Z6yfsqBCyF0w0l6okidXHsvKX7y34XrUZhgS0eWUpP2jshmqnizMZfcBJJ14w90ivBHY_Fh7Sm_VBztnmFYLHXDC8k0b_ULPWvenU6C_HthUb3_hfNfOm93mGS6RQ-qCUYzx-EYAIXfZn9p-kyjsj98/s480/5c65cc68-26a4-47ec-ab7d-8f22bfe1e93f_43.jpeg

១.កំណត់ការតុបតែងមុខ៖ នៅពេលដែលមិនចាំបាច់ Irene គឺតែងរក្សាមុខរបស់នាងឱ្យនៅទទេ ជួយឱ្យស្បែករបស់នាងសម្រាក និងកាត់បន្ថយបន្ទុក។ តារាស្រីរូបនេះក៏តែងតែរំលឹកខ្លួនឯងឱ្យផឹកទឹកឱ្យបានច្រើន បន្ថែមបន្លែបៃតង និងផ្លែឈើស្រស់ៗឱ្យបានច្រើន ដើម្បីជួយឱ្យស្បែកមានសុខភាពល្អ និងស្រស់ស្អាតពីខាងក្នុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnWfmmOyUxQArFNZPyrf1NBkIpUu-rUQLzMJorB095mncHm2_AEkB7kfyjVyYRkb_mJxehLXWAlVT7Fvgh7vV3xLoBdd0SCYvBv1d42ptWDH_7hZ4ojt8fDMMYVzGlvYUJ1Q0HHJiSI8JBh2Xpj_oMZiPvAV6-xQaVrR-rZ5wTU7ARdtEguhq-lACab3M/s660/38d6ee6d5b455a6b815e0920c6bfb0b4-06261040.webp

២.លាងសម្អាតមុខជាមួយប្រេងអូលីវ៖ នៅពេលបញ្ចប់ពីការងារ Irene តែងតែងលុបគ្រឿងសម្អាងចេញ និងបន្ថែមប្រេងអូលីវបន្តិចដើម្បីលាងសម្អាតមុខ។ មេក្រុម Red Velvet បាននិយាយថា នាងចូលចិត្តប្រើប្រេងអូលីវ ដើម្បីម៉ាស្សាស្បែក និងផ្តល់សំណើមដល់មុខ។ ប្រេងនេះគឺមានសមត្ថភាពផ្តល់សំណើមខ្ពស់ និងផ្តល់នូវសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាវីតាមីន E ជាច្រើនដើម្បីជួយឱ្យស្បែកទន់រលោង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOSI5Ni3TnntmzxUUZF-QtOMr0XBDLPdywHFFFb7x2HvMuA1OQ2G70mNUJDkTGpxgSd0-nTfchS4jGDPOCkThTZA3rzc1KK63FnY6NfHRnd99-IZc7b_Ozg_iolhjv4ABD6d1tuinnPN0CMFiPbYmaJGOVlncA5c4UWnvnjGAv-HSyClOYvqbkYFDIDbA/s1200/red-velvets-irene-once-allegedly-accused-of-harassing-a-fashion-stylist-later-she-apologised-001.jpg

៣.លាបឡេការពារកម្តៅថ្ងៃជាប្រចាំ៖ តារាស្រីរូបនេះធ្លាប់ប្រាប់ថា នាងតែងតែលាបឡេការពារកម្ដៅថ្ងៃជានិច្ច ទោះបីនៅក្នុងផ្ទះក៏ដោយ ហើយនៅពេលចេញក្រៅនាងក៏នៅតែលាបឡេការពារកម្តៅថ្ងៃពីរបីស្រទាប់ដែរ ដើម្បីការពារស្បែកពីកម្តៅថ្ងៃ។ ការខូចគុណភាពស្បែកដោយសារឥទ្ធិពលនៃកាំរស្មីអ៊ុលត្រាវីយូឡេ គឺអាចបណ្តាលឱ្យខូចស្បែក និងធ្វើឱ្យមានស្នាមជ្រីវជ្រួញ ដូច្នេះ Irene តែងតែងលាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ៕

ម៉ៃ សុគន្ធ ព្រ.លះ.ផាំងៗលើរឿងអ្នកប្រដាល់គុណខ្មែរ Thiago ប្រកាសសុំជំនួយ ខណៈមហាជនវែក.ញែកពេញបណ្តាញសង្គម!

0

បន្ទាប់ពីកីឡាករប្រដាល់គុណខ្មែរ Thiago Teixeira បានបង្ហោះសារប្រកាសសុំជំនួយពីសាធារណៈជននៅលើបណ្តាញសង្គមរួចមក ជាការឆ្លើយតប អតីតតារាចម្រៀងលោកម៉ៃ សុគន្ធ ក៏បានបញ្ចេញមតិរិះ.គន់វិញភ្លាមៗ ខណៈមហាជនក៏បានធ្វើការវែក.ញែកព្រោងព្រាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBHr6jkMDMD91SZGDFtp_PdzYGTHsdQorLFPuAH7gjTgh1P-S5mZJiay-7DKhwOkMAgCERyDHi_MwZUax9QWRLxmjNXntAAEW3WxvE1jruz0t67Ii_mcXbbYa9HiXaL4ZNZubd0pp55ZNcek9pK1Wfit-t_CFHN3SSX0j1ubISi65OGWylyfJrbDPFow8/s960/fn-2019-03-01-15-06-11-2.jpg

កាលពីថ្ងៃទី ២៧ ខែមិថុនានេះ នៅលើបណ្តាញសង្គមផ្លូវការរបស់ កីឡាករប្រដាល់ Thiago Teixeira គឺបានធ្វើការដាក់បង្ហោះសារមួយឃ្លា ក្នុងការស្វែងរកជំនួយឧបត្ថម្ភ ដើម្បីចូលរួម ផ្សព្វផ្សាយគុនខ្មែរ ខណៈគាត់គឺមិនមានថវិការគ្រប់គ្រាន់នៅក្នុងការដើរលើវិថីនេះម្នាក់ឯងទេ។ កីឡាកររូបនេះថា លោកចង់ទៅអាមេរិក និងទៅស្ថាប័ន UFC ហើយដាក់ខ្លួនប្រដាល់នៅទីនោះ ដើម្បីតំណាងអោយគុនខ្មែរ។ យ៉ាងណាមិញ សព្វថ្ងៃនេះ គាត់មិនអាចចិញ្ចឹមខ្លួនឯងនិងក្រុមគ្រួសារបានទេ បើគ្មានការងារធ្វើនោះ ហើយក្លឹបគុនខ្មែរក៏ទើបតែចាប់ផ្តើមដែរ។ ដូច្នេះហើយមានតែសុំចិត្ត សុំជំនួយពីបងប្អូនខ្មែរហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimvx_w4yuGVIPh4PKATec36JSkk0IMsuc5feLE5hkx2opOAJ3ppAw_AWjY3NAJeSq-diLp00WSVpZbc693MLHz5vtLIjMY8y41gAdsstdza7AGLuu0jiihvvBELEO4mOHBg2WoN0-oz9YiG7V0EDg5D-UFCzyHGQFGkab2xCj9jdsFFklKI6QewjUbtCQ/s1280/photo_2024-06-28_15-51-41.jpg

ជាការឆ្លើយតប អតីតតារាចម្រៀងលោកម៉ៃ សុគន្ធ ក៏បានលើកឡើងថា «អាសូរតែ ពិការដៃជើង រ.បួសពីការប្រកួត រឺ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរទៅចុះ បានលើកដៃដាក់ QR សុំលុយមហាជន តែនេះកម្លាំងនៅមានដូចក្របី ស៊ីសុទ្ធតែ Pizza ប៊ឺហ្គើរ …ចេញលើកដៃសុំលុយពី ខ្មែរស៊ីប្រហុកទៅរួច អាសូរអើយអាសូរ។ មានអី ស្រួលដែរតាស មើល អ្នកបា..ញ់លុយ តាមខមិន ផុស ១ម៉ោង បានជិត២០០ដុល្លារដែរ ចុះទម្រាំ មួយខែពេញ ចំណូលប៉ុន្មានទៅ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp9OUpBucZ4ejlsjFDhU46CnOLuQK_751JOs-aXkHyCVdMBL7ebNb9HcRfLGW7WeZ993kjWXXp9zbiD2DicG16HCl_jTH_VB9fWd4EGmOcCFdOm9xpVuqP1kikTkfLeulxhJM54EbNwAw7AqpJNl5l4Acs8B60nVyjqwY9dSBxG3BsIxa8ljzMdREeF8I/s1280/photo_2024-06-28_15-54-10.jpg

បន្ទាប់ពីការលើកឡើងរបស់លោកម៉ៃ សុគន្ធបែបនេះហើយ គឺឃើញថាមានមតិវែកញែកព្រោងព្រាតពីមហាជន ដោយអ្នកខ្លះក៏បានលើកឡើងថា «ខ្ញុំយល់ឃើញថាគាត់ហាក់បីដូចជាចង់កេងចំណេញនិងចង់បានផលប្រយោជន៍ជាងការដែលគាត់ពេញចិត្តជួយគុណខ្មែរ។ យើងមានធនធាននិងកីឡាករខ្មែរគ្រប់គាន់ហើយក្នុងការផ្សព្វផ្សាយ មិនចាំបាច់គាត់ជួយហើយយកផលប្រយោជន៍បែបនេះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUEj-RuaWYWoLAuv8GctTmaLJARhAHq9GQnqyNQPQbrvATSnHndUAbDcqnsSxxTj_LwwAU3GC3HXp57v8wcvkxl-4-cFug5C2-9h0X6ZHo0GLuOn6TDDxlNnoNu_nAh4q-OqY_NGfOx90DY2MMZjNXV682cZ1EYah2IpTN6u9PxXXUUkMBz38VFYOe9N0/s960/photo_2024-06-28_15-51-44.jpg

អ្នកខ្លះថា«ទើសខុសរបៀប! គាត់ធ្លាក់ខ្លួនដល់បែបនេះដោយសារអ្វីមានគិតអត់? គាត់ជួយគុនខ្មែរទាំងក្នុងស្រុកទាំងក្រៅស្រុក ជួយផ្សព្វផ្សាយចំណាយថវិការផ្ទាល់ខ្លួនរហូតធ្លាក់ខ្លួនដល់បែបនេះ»។ អ្នកខ្លះថា«គាត់ក៏បាន ផ្សព្វផ្សាយគុនខ្មែរទៅកាន់ អន្តរជាតិដែរបង បើគាត់លះបង់ដើម្បីគុនខ្មែរ ថវិកាតិចតួច ខ្ញុំគិតថាមិនអីទេបង»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOIZKJKYERWTcE6-TMOt1c7eUMWqtXo6o43uxoecUCxgEusqwbLjROmHD-DPnzL8O3Eg9jGxN3TRHhWlAQOO1kKuLz7fCHt1p3PKybuD4RrBE8nACbhcEwfYxubW7v24SLOj-ouplKTJOYw8ITuOpL9chS_T3RfLL_kWxn15FEi41hf6baMyYakj_RnGM/s1280/photo_2024-06-28_15-52-01.jpg

ឯកឧត្តម ហ៊ុន ម៉ានី សម្តែងនូវអារម្មណ៍ក្តុកក្តួលនិងសោកស្តាយឥតឧបមាចំពោះមរ.ណភាពលោកតា គង់ ណៃ

0

ថ្នាក់ដឹកនាំ ប្រជាជនគ្រប់ស្រទាប់ សិល្បករ សិល្បការិនី បានបង្ហាញនូវក្តីសោកស្តាយអាឡោះអាល័យចូលរួមរំលែកទុក្ខពេញបណ្តាញសង្គមចំពោះមរណភាពព្រឹទ្ធាចារ្យ គង់ ណៃ។ ក្នុងនោះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈបានសម្តែងនូវក្តីក្តុកក្តួល សោកស្តាយឥតឧបមាចំពោះដំណឹងក្រៀមក្រំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI7cvRIq8i_LCNA4Qq9mP-Mn_Tdm0QzDtjpTnTvtwrV6nUdmsWv-HRT8kIIW6_fTSkw5zZ2_P9heBz2mgYmSJoy7G-7L5nt5q4nlgZRkVJnqnqEKLCp9b9UD-vjbUp5qugkFzwVyxroI-UFwxPEZWvgn8MxyIt4nJV2MIqcGKqHTvQuOGTyDKf6iAf_Kk/s2048/image_2024-06-28_15-49-55.png

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្តាញសង្គមថា «ខ្ញុំពិតជាមានសេចក្តីក្តុកក្តួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹងមរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ចាប៉ីដងវែង បានទទួលមរណភាពនាថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដោយរោគាពាធ ក្នុងជន្មាយុ ៨០ឆ្នាំ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfEJhygdjABpma9qx-_C8jGE5j32gp4uN9dDu-UpKiGXurkziVlLvY7M1TuAJBmUy-ALjvTS38fM_xk5KZM3AFg8tHJGn1iihwq6WPjS3ujaadLp0fe8GmZmoRoq9HUWMWQ5tmvc-g-5X_MWhvfvhfCD8DOPkX6ULmyYXuHAIdC2UaTH9U-6R1nLAJNcg/s1440/image_2024-06-28_15-49-54%20(2).png

«មរណភាពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាបាត់បង់នូវស្វាមី ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោសប្រណី ក៏ដូចជាការបាត់បង់នូវធនធានមនុស្សល្អឆ្នើមមួយរូបដែលពោរពេញដោយឆន្ទៈមនសិការក្នុងការបម្រើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយតម្លៃនៃវប្បធម៌ជាតិខ្មែរ និងខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តរក្សាការពារ ផ្ទេរបន្ដនូវចំណេះដឹង និងបន្សល់ទុកសា្នដៃគួរកោតសសើរ និងចងចាំសម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ប្រកបដោយជំនាញវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ជារៀងរហូតមក។
ជាមួយនឹងអារម្មណ៍ដ៏អាឡោះអាល័យបំផុតនេះ ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសាររបស់ព្រឹទ្ធាចារ្យ និងសូមឧទ្ទិសបួងសួងគុណបុណ្យ ព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមឲ្យដួងវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ យើងខ្ញុំទាំងអស់គ្នាពិតជានៅចងចាំនូវស្នាដៃដែលលោកគ្រូព្រឹទ្ធាចារ្យបានបន្សល់ទុកជារៀងរហូត។»។ នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoTnTGV3phcTe9uEwo2GgrkHxoS9sWo2vQFxvdpg80z_twrBthVbJzhd6yV737zgDyr3CMDWwrJVghCZPxmhQCE5ox_lvv6Ve-pSZma6SR9Y1scwwD_tRNMBwjn49GJKIzn6UFLowqaOICLCkI0-6p-EenqWX7ql-Vbl41yBzShO8UHXZEpyIDX9Z6p0I/s1440/image_2024-06-28_15-49-54.png

    លោកតាគង់ ណៃ មានស្រុកកំណើតនៅខេត្តកំពតបានបន្សល់នូវស្នាដៃយ៉ាងច្រើនជូនអ្នកជំនាន់ក្រោយ។ លោកតាទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិនិងអន្តរជាតិ និងទទួលបានគោរមងារថ្នាក់ជាតិជាមតរកមនុស្សរស់ដែលមាននាមថាកោសល្យវោហារ គង់ណៃ ក្នុងឆ្នាំ២០១២។ លោកតា មានកូន១០នាក់ក្នុងនោះកូនប្រុស៦នាក់និងកូនស្រី៤នាក់ក្នុងជីវិតអាពាហ៍ពិពាហ៍៦ទសវត្សរ៍ជាមួយលោកយាយ តាត់ ឆេន ៕

សមត្ថកិច្ចចាប់បានសត្វមួយក្បាល សង្ស័យជាសត្វដែលហែកឆ្កែអ្នកភូមិសុីអស់ច្រើនក្បាល

0

ថ្មីៗនេះ មានករណីសត្វចម្លែកចូលសុីឆ្កែយ៉ាងច្រើនករណី ដែលកំពុងរាតត្បាតនៅស្រុកកំចាយមា ខេត្តព្រៃវែង និងនៅឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង គិតមកទល់ពេលនេះ មានឆ្កែជាង១៥ក្បាលហើយបានងាប់ជាបន្តបន្ទាប់ ខណៈសាកសពសាកមានសភាពស្រដៀងគ្នា ដោយត្រូវបានហែកសុីនៅត្រង់ឆ្អឹងជំនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfx1JpqRfj979hXEoLKOKBKM8eu60wggBW2DiZAgPzkw_lpu1tK7QIMQpg8W9eExIZJP3sDmfDBDue_waMiSjgy-68dWogQ1wAcvWS6QzV05Z16lFROQ_vvCY4g6gRlqTYQIIey-Z655aSSmoE4YsLMkWaXsQAcIQzagipZ4U9n_4EEw22V2-qu5AcI1o/s1280/6b667c03ca14066cf72028baa06bcb97.jpg

ជុំវិញករណីនេះ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្មោងខាងត្បូង បានពួនស្ទាក់ចាប់បានសត្វកញ្ជ្រោងមួយក្បាល កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ដោយសង្ស័យថាជាសត្វដែលហែកឆ្កែអ្នកភូមិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUkU9I5hf3OUFp6irMNoWPOcKh-qoVxQBywHgaGVlWlxNOcCyFM7Soli_FXuON2mkNQyl025ObAjB-VH4md5qYyaTNvQ1dbLzDJk4I0-QNPJATfeebKZePM1etyqCo6ykMd9-oIEqI3WVfapgomWP4B98QyGHqg7w3WoQbrDrdgVkHztGbSRT2kmXdPOk/s1280/3354f787bd4bd602930865c17d49b9bf.jpg
ថ្វីបើចាប់បានសត្វកញ្រ្ជោងនេះ ក៏ប៉ុន្តែសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ នៅតែមិនទាន់កំណត់មុខសញ្ញាថាជាសត្វកញ្រ្ជោងនេះ ដែលជាអ្នកសុីឆ្កែអស់ជិត១៥ក្បាលនោះយ៉ាងណានោះទេ ខណៈក្រុមជំនាញដែលបានធ្វើការពិសោធន៍មុខរបួសសត្វនោះបានសង្ស័យថា ជាសត្វខ្លាទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3dLBRJBE5CU8C0MxVrhkn7cOBo8eag1XYe3ivx0sTDYzBgUPXs5UNRx2Omf94RjShJ6LywhDq5qONHwoJJEDYGC0JdVJx32lhLd-YVBVMZT1_gWopXGFksxPh_ieeUwT4b-s-0OdDSOKBpIXTxEwjcb3Yc6VPNJWerYJpLhxWz4Dux4Wlg003c61FGxo/s1280/0b4a864ef2736be4905c60ad96f0ee13.jpg

សមត្ថកិច្ចក៏បានស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្ន ព្រោះថាសត្វកញ្ច្រោងនេះ អាចមានទៀត មិនមែនមានតែមួយនេះនោះទេ៕

អាចម៍ផ្កាយដ៏គ្រោះ.ថ្នាក់បំផុតមួយនឹងហោះមកជិតផែនដីនៅចុងសប្តាហ៍នេះ

0

សហរដ្ឋអាមេរិក៖ អាចម៍ផ្កាយ 2011 UL21 ត្រូវបានគេស្គាល់ថាជាអាចម៍ផ្កាយដ៏គ្រោះ.ថ្នាក់បំផុតនៅលើពិភពលោក នឹងហោះមកកៀកផែនដីយ៉ាងលឿននៅចុងសប្តាហ៍នេះ ដោយហោះក្នុងល្បឿនប្រហែល ៩៣,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
យោងតាម IFL Science ដែលបានចុះផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ថា 2011 UL21 គឺជាអាចម៍ផ្កាយតែមួយគត់ដែលនៅជិតផែនដីបំផុត ដោយវាមានទំហំប៉ុនភ្នំ ហើយជារៀងរាល់បីឆ្នាំម្តងគឺវាតែងតែហោះជុំវិញផែនដី និងហោះកាន់តែកៀកទៅៗ ជាហេតុធ្វើឱ្យអ្នកវិទ្យាសាស្ត្រព្រួយបារម្ភយ៉ាងខ្លាំង។https://imageio.forbes.com/specials-images/imageserve/667ac21f1ae61bfcdb6a44c5/Asteroid--415029--2011-UL21-flies-past-Earth/960x0.gif?height=399&width=711&fit=bounds

យោងតាមគេហទំព័រ SpaceReference.org ផ្អែកលើការសង្កេតពីមុន អាចម៍ផ្កាយនេះមានទទឹងចន្លោះពី ១.៧ ទៅ ៣.៩ គីឡូម៉ែត្រ ដែលមានន័យថាវាមានទំហំធំជាង ៩៩ ភាគរយនៃអាចម៍ផ្កាយដទៃទៀត។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា UL21 ជាអាចម៍ផ្កាយដ៏ធំបំផុតមួយក្នុងចំណោមអាចម៍ផ្កាយចំនួន ១០ ដែលឆ្លងកាត់ក្នុងរង្វង់ ៧.៥ លានគីឡូម៉ែត្រនៃភពផែនដីរបស់យើង។ ទោះជាយ៉ាងណា UL21 ទំនងជាតូចជាងអាចម៍ផ្កាយ Vredefort ដែលបានបំផ្លាញដាយណូស័រប្រហែល ៦៦ លានឆ្នាំមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMyybitGC7yxnvmcbOFOqd8_Td__GmEQgdyMP5EfQLw0le8q4qkXqEf9hOFvYdD9XqEHVHuCBdWSHwXF2Yls77Md7sEtHOjsevB4RcCMM-ijznj8WfvyTOYH6zLlnVjfvXBtJvqZER1AoZhNK3ksauFLAnoXOMJHefnwj9Qc0FXQJ4XBncK6MFOkzSAvY/s860/photo_2024-06-28_15-07-24.jpg

បើតាមទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) បាននិយាយថា ប្រសិនបើអាចម៍ផ្កាយនេះធ្លាក់មកលើផែនដី គឺវាមានសក្តានុពលក្នុងការបង្កការខូចខាតនៅលើមាត្រដ្ឋានទ្វីប និងបញ្ចេញកំទេចកំទីទៅក្នុងបរិយាកាស ដើម្បីបង្កឱ្យមានការប្រែប្រួលអាកាសធាតុខ្លាំង ដែលជាហេតុធ្វើឱ្យវាត្រូវបានគេចាត់ទុកថាជា ” ឃាតករភព” ។ ទីភ្នាក់ងារនេះក៏បានបន្តទៀតថា ទោះបីជាអាចម៍ផ្កាយមិនបង្កការគំរាមកំហែងដល់ផែនដីនៅពេលនេះក៏ដោយ ក៏អនាគតទៅប្រហែល ១០០០ ឆ្នាំខាងមុខវានឹងធ្លាក់មកលើផែនដីជាមិនខាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi43XqSFatGkIqijRe34G8r7spBcwzrgqOHPanpj2cYGpYNStWVx2-EqHnK-eG-xq8NhItgU5_NpYLp47SH-ZpGcx6Wg515Rgltf7Pc8QWMULxutWT4Bc7_R5LcG8PE8HgmxvaW8wbyPYTuEVKCX4wWQO-5Ue9AvGZx6LFzPobD8DDfQZGnpyYKUI99rt4/s862/photo_2024-06-28_15-07-39.jpg

ដូច្នេះនៅថ្ងៃទី ២៨ ខែមិថុនានេះ UL21 នឹងឆ្លងកាត់ផែនដីនៅចម្ងាយប្រហែល ៦.៦ លានគីឡូម៉ែត្រដែលជិតជាងចម្ងាយដែលវាធ្លាប់បានមកដល់ភពផែនដីរបស់យើងកាលពី ១១០ ឆ្នាំមុន។ ទោះជាយ៉ាងណាយោងតាមមន្ទីរពិសោធន៍ Jet Propulsion (JPL) របស់ NASA បានឱ្យដឹងថា បច្ចុប្បន្នអាចម៍ផ្កាយនេះនៅតែឆ្ងាយពីផែនដីប្រហែល ១៧ ដងឯណោះ៕

អាកាសធាតុក្តៅខ្លាំងឆ.ក់ យកជីវិ.ត ពលរដ្ឋប៉ាគីស្ថានរាប់រយនាក់

0

ប្រទេសប៉ាគីស្ថាន ៖ ពលរដ្ឋរស់នៅទីក្រុង Karachi ស្ថិតនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានប្រឈមនឹងសន្ទស្សន៍កំដៅ (Heat Index) រហូតដល់៥០អង្សារសេ ស្របពេលការដោះស្រាយបញ្ហារបស់រដ្ឋាភិបាលបរាជ័យ ពីព្រោះដាច់ចរន្តអគ្គិសនីញឹកញាប់ ។ ហេតុនេះ បណ្តាលឱ្យចំនួនពលរដ្ឋស្លា.ប់ ក្នុងផ្ទះកើនឡើងរហូតដល់ជាង៥០០នាក់ ក្នុងរយៈពេលមិនដល់១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKMwcoCdbqRSBd51Fiyt_5A1aes8GS0gUAlpSCL_UKqrj_U8JdlEKKKfuVfYhvfHRa0ScyQDJCn5LuPd1FEN3Q2FHhjD9aEcP1lk6Hx06ibp0Fw-Nc1x1Azd6loxk4Li1Mn93SDtdUWI4l9Rtd-kMig_NvcmEpVlm7Oq6lcPRnEaFmAjSjvUzeDH8Btnk/s1280/photo_2024-05-25_11-37-16.jpg

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មាន BBC រាយការណ៍ថា សន្ទស្សន៍កំដៅបានកើនឡើងរយៈពេល៦ថ្ងៃ នៅទីក្រុង Karachi ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋ ។ រយៈពេល៦ថ្ងៃនេះ មានពលរដ្ឋស្លាប់ចំនួន៥៦៨នាក់ ក្នុងនោះ១៤១នាក់បានស្លាប់នៅថ្ងៃទី២៥ ខែមិថុនា (គឺត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ) ។

បើទោះជាគ្រូពេទ្យពុំបានបញ្ជាក់ពីមូលហេតុនៃការស្លាប់ទាំងអស់ក្តី ប៉ុន្តែអាកាសធាតុក្តៅខ្លាំងដែលមានសីតុណ្ហភាពកើនឡើងជាង៤០អង្សារសេ និងសន្ទស្សន៍កំដៅកើនឡើងដល់៥០អង្សារសេ បានធ្វើឱ្យពលរដ្ឋជាច្រើននាក់ធ្លាក់ខ្លួនឈឺ និងបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុង Karachi ។ គ្រូពេទ្យបានប្រាប់សារព័ត៌មាន BBC ថា ពលរដ្ឋជាច្រើនពុំអាចធ្វើដំណើរមកមន្ទីរពេទ្យបានទេ ហើយពួកគេបានរកវិធីកាត់បន្ថយកំដៅដោយខ្លួនឯង ដូចជា ៖ លេងទឹក, ផឹកទឹកច្រើន និងស្លៀកខោអាវស្តើងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWruErlJ3yOciwdV_kRmyDUzR1QGvUMJMO_pVFGmOLTqaBx1fYaB3LCAdGnD-azYSNhWTFrn5BH5KW7ChEGzANqhps41EZOKK5XqGSMiKlfhpJQnIzxfrUq_97AciLOmUYijiHt_TuBueotWI8X1fVsRz2JE4sPr4U6iVM0k9r4zsgolSocnNdJ7qKyZs/s1400/231aa52a-3bf8-4ebe-8023-290cb8c70b78.jpg

ពលរដ្ឋប៉ាគីស្ថានរស់នៅទីក្រុង Karachi និយាយថា ពលរដ្ឋជាច្រើននាក់បានស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំងនៅលើពិភពលោក ប៉ុន្តែគួរឱ្យសោកស្តាយ ដែលរដ្ឋាភិបាលគ្មានវិធានការជួយសង្គ្រោះពលរដ្ឋ ។ រីឯអ្នកជំនាញផ្នែកអាកាសធាតុសន្និដ្ឋានថា ទីក្រុង Karachi នឹងក្តៅខ្លាំងបន្តទៀត រហូតដល់ដើមខែកកក្កដា ឆ្នាំ២០២៤ បន្ទាប់មក សីតុណ្ហភាពនឹងធ្លាក់ចុះបន្តិចម្តងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicTX6m_UWR9-rhcXx3WvpflztztD81OeUKDRruMIFM0xJbRQQ2E4YHvRmuBLKOHHXZjsQ5FynCucksXzPc0YUEWsWHwJguop7p5IPWLggyRFCCPztnF4Ck_D59tYEWluaoMflqLBkwxEokc424lmhmQIeUVKtkLkNe6jzIRYsbGF-HeOqi0UA0UMcTDCY/s1280/photo_2024-06-28_14-07-17.jpg

ចំណែកអាជ្ញាធរបញ្ជាក់ថា ពលរដ្ឋស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំងបានកើនឡើងគួរឱ្យភ្ញាក់ផ្អើល ហើយអ្នកស្លាប់ភាគច្រើនគ្មានផ្ទះសម្បែង, អ្នកធ្វើការនៅក្រោមកំដៅថ្ងៃ និងមនុស្សចាស់ ។

សន្ទស្សន៍កំដៅ (Heat Index) មានន័យថា គឺជាសីតុណ្ហភាពដែលរាងកាយមានអារម្មណ៍ថា អាកាសធាតុក្តៅខ្លាំងកម្រិតណានៅពេលនោះ ហើយវាអាស្រ័យលើសីតុណ្ហភាព និងសំណើមទាក់ទងនឹងខ្យល់ ។ វាបង្ហាញពីគ្រោះថ្នាក់ដែលរាងកាយនឹងរងផលប៉ះពាល់ ដោយសារកំដៅខ្លាំងជាងសីតុណ្ហភាពខ្ពស់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2QH6-6lbXyyZyW0WOEl3MmGCvpPyq4DCF82dyAmgVSugEdgfrLpIrED95KE12pFlYDvE1LD-tAyMau9JC54VN25Wu2vHO9JnKIO5RfMRljARO-ydRdrLu1w-doMGVSOcNfCfdHrfZOiVlB9_cjSptownYN2_GVB_jzd7UijLNlnSAhx8oyjr6ITdnnf0/s2560/667aeb61a0dff9.64312629.webp

សន្ទស្សន៍កំដៅ (Heat Index) គឺជាការយកសីតុណ្ហភាពខ្យល់មករួមបញ្ចូលជាមួយសំណើម ឬបើនិយាយឱ្យស្រួលស្តាប់ គឺសន្ទស្សន៍កំដៅ មានន័យថា រាងកាយរបស់មនុស្សមានអារម្មណ៍ថា អាកាសធាតុក្តៅខ្លាំងកម្រិតណា ៕

មកស្គាល់ទីតាំង ដែលត្រូវបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

0

គម្រោងព្រែកជីកហ្វូណនតេជោ មានតម្លៃ១៧០០លានដុល្លារសហរដ្ឋអាមេរិក នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ចំថ្ងៃខួបកំណើតអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោហ៊ុន សែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyI8lFaPhhuUu56z-IQPsgWSqZ6-uzm7itf7ehqe23LqNKjuL7OzQ5ctKhVk6Ub6SmYR5Kb5V6dC_kZZHcyRKobGg8GsptQ-if6luaNzjRvTJbQQWt9mMr0UgU-TohwUhsIbsqxFpgw7Zc3Pl6howLSRE11soG7zM-QQBcEk4ypAL2Um-kXrQOgLLKSh4/s960/IMG_3430.jpg

ចំណុចចាប់ផ្តើមសាងសង់ដំបូ នៃគម្រោងនេះ នឹងបើកការដ្ឋាននៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh3_7yIL3iYK5ewnSNVW4Mika1FPtn2DDa6orLamGDJlsEepHyRZDUI8UE84ksyTiIXvv2LrtHjHdw-Oxoz0ycJXijaQv5sapivhHE1c7webkHvw84WhNWLy6Asnx4o87L_bbJ86VMH7YEAESttiHrGnFwXO0QPNdjn5ltGW9nY2oR-C7ws78q_Lfa4aY/s1100/667cd63b89bbd_1719457320_large.jpg

គួរបញ្ជាក់ផងដែរថា ព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ដោយរាប់ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហុីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0rbeFlZEjQBr6lxyMf7W0mnbSFAF5dRQy4NrJGxIecFL5MULw5EHBesyEGoH55Ncm_yfvxXPWNlkQKB-EJKIW4my30-QhkYvQ4gpk5MFdOiIGgKsuKErOOvgD6IvHHjt7htQ6nINnoR5q7DIKvNal7mUpcThKSFdW1R9jeG1Vwu_J0yhlgfqnHbbcUjc/s960/photo_2024-04-26_22-03-58.jpg

 

សោកស្តាយ! ព្រឹទ្ធាចារ្យ ចាប៉ីដងវែង គង់ណៃ បានទទួលមរណភាពហើយ

0

លោកតាគង់ ណៃ ដែលប្រជានជនខ្មែរស្គាល់ថាជា ព្រឹទ្ធាចារ្យចាបុីដងវែង ដ៏ល្បីនោះ បានទទួលមរណភាពហើយក្រោយធ្លាក់ខ្លួនឈឺធ្ងន់អស់រយៈពេលយូរមក។

ព្រឹទ្ធាចារ្យ គង់ ណៃ បានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ 80ឆ្នាំ នៅគេហដ្ឋានលោកតាឯស្រុកកំណើត។

សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាដែលមានគោរមងារថាជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។

ក្រៅពីមានគោរមងារថ្នាក់ជាតិជាមត៌កមនុស្សរស់ហើយនោះ ព្រឹទ្ធាចារ្យ គង់ ណៃ ក៏ជាធ្លាប់ទទួលបានពានរង្វាន់ទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនពានរង្វាន់ផងដែរ។

ជាមួយនឹងការបង្ហាញខ្លួនភ្ជាប់ដោយវ៉ែនតាពណ៌ខ្មៅជានិច្ច លោកគឺជា តន្រ្តីករប្រពៃណីបុរាណ ដែលត្រូវបានគេស្គាល់ច្បាស់ និងល្បីល្បាញបំផុតនៅកម្ពុជានិងលើឆាកអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-jmV19BU_2lAR6VPycixgktKXHN64687ITeYG8LrvtJpcSKtbQjgkZHOK4pYG-ADGZnKqcSPDuooifneFUi2rOdXsQhqdqs_FM40iil8yhwzC1Gu-2Xi4n1L19PObphVPSr3BcZ1kulK0WooyOTKY8FODJ0J7naPZXFxx6K7A5hzWr5WpdJIb8yuSAdQ/s1242/449105165_476627751555893_8005771190368796982_n.jpg

អាសូរណាស់ ម្តាយគេម្តាយយើង! ស៊ូរកស៊ី ទាំងរងារញាក់ក្នុងទឹកពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីតែកូនៗ

0

ថ្មីៗនេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គម Tik Tok ដោយគណនីមួយដែលមានឈ្មោះថា Dalin បានបង្ហាញវីដេអូខ្លីមួយ តែបង្កប់នូវអត្ថន័យជ្រាលជ្រៅពីទឹកចិត្តម្តាយថ្លៃ ហ៊ានពុះពារជំនះគ្រប់ឧបសគ្គ មិនគិតថាខ្លួនឯងលំបាក គឺដើម្បីតែកូនៗនិងក្រុមគ្រួសារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGXRzS3QzUm0y203Tv5iVg0oI3tltP-IgYPEyzSJuqRohPDLbF7CeOUHdtrh6x_j08M9dJNQiLUYHTH-PIZr-BJ9xaZowdKzxFRSsznEVzMn-wqvckBYSRgbAAhANtNsQnSFxA0HuetvotTgytq8Jjm4SjAzYWXFP29Mtt7E8I4aM6xiRvvaDwypw981I/s715/Screenshot%202024-06-28%20131819.png

តាមរយៈវីដេអូគឺបានបង្ហាញពីសកម្មភាពរបស់ស្រ្តីវ័យចំណាស់ម្នាក់ ទំនងជាកំពុងស្ថិតនៅរមនីយដ្ឋានកោះដាច់ ដោយសង្កេតឃើញថាស្រ្តីរូបនេះគឺជាអ្នកលក់ចំណីអាហារនិងបានធ្វើការដើរលក់ទាំងខ្លួនទទឹកជោគ ក្នុងទឹកតែម្តង។ ខណៈនៅក្បែរខ្លួនស្រ្តីវ័យចំណាស់នេះគឺមានបន្ទះស្នោរធំល្មមមួយ សម្រាប់បន្តុបឥវ៉ាន់ដែលគាត់លក់ មានដូចជាសាច់គោអាំងនិងគ្រឿងក្លែមមួយចំនួនទៀត ស្របពេលក៏មានចង្ក្រានសម្រាប់អាំងសាច់ អាំងបណ្តើរ ដើរលក់បណ្តើរ ក្នុងទឹកតែម្នាក់ឯង យ៉ាងគួរឲ្យអាសូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiYOC5-igytpF0aIwVwoFLK4i8kMGxiq37ulVNybZRCGu_D919weP2xgGstnV7pkwVB8_Tqdwcmc8PKT4AW_gbfCyC80-EhKRoIV6WYqXoE9ZgSBSLGQP5dCM2am26nG7SYix8E9l19xQ3QE3C7ps4_Rkb2v7i3fkeCIdU79UP4bEidaFYQM06zbcUwNo/s715/Screenshot%202024-06-28%20131834.png

ជាមួយគ្នានោះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិផ្តល់កម្លាំងចិត្ត និងកោតសរសើរព្រោងព្រាងពីទឹកចិត្តអ្នកម្តាយរូបនេះ ដោយអ្នកខ្លះបានលើកឡើងថា «ផ្ទះគាត់នៅក្រោយផ្ទះខ្ញុំនៅកោះដាច់ ផ្ទះតូច មានកូនស្រីសសៃប្រសាទទៀត»។ អ្នកខ្លះថា«មិនដឹងគាត់ត្រជាក់ រងា ប៉ុនណាទេ សូមសសើរការតស៊ូររបស់គាត់ ដើម្បីកូន ដើម្បីជីវភាព»។ អ្នកខ្លះថា«នេះហើយជីវិត នគ្រប់រូបគួរតែគិត អាណិតណាស់ម្តាយយើងម្តាយគេ»។ ខណៈអ្នកខ្លះទៀតថា«ជីវិតអ្នកក្ររស់ដើម្បីអាហារបីពេល ហើយកុំមើលងាយអ្នកអោយសោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgynX0R7L7AEXnTli8ZPUN5MQTfFO930yg6g6Q_YyST-LkCLDkZCFyQayuNmte5Gk7bhrtaI2sRD8W-OJvK09xcY2euNb-Bzl8YwU4siO6gMrASlsA5BHYwbUJ8ZHjzFYKXi53FzHNUQAz2jjddTaZeyXbgrBr8aGfTJpxC3E71QgjExULJDt4zoMgo5qQ/s713/Screenshot%202024-06-28%20131847.png

ឆ្លងតាមវីដេអូនេះ គឺជាសារអប់រំខ្លីមួយ ដែលបានឆ្លុះបញ្ចាំងពីទឹកចិត្តដ៏ធំធេងរបស់ម្តាយថ្លៃ ហ៊ានពុះពារជំនះ ទ្រាំស៊ូលំបាកគ្រប់បែបយ៉ាង ក៏មិនហ៊ានមាត់សូម្បីតែមួយមាត់ នេះក៏ដើម្បីតែផ្គត់ផ្គង់ជីវភាពគ្រួសារ និងឲ្យកូនៗខ្លួនបានរស់ស្រួល។ ដូច្នេះ កូនៗគ្រប់ៗរូបគឺគួរតែតបស្នងទៅកាន់គាត់វិញឲ្យសមនឹងអ្វីដែលគាត់បានលះបង់ចំពោះយើង។ កូនៗត្រូវខិតខំសិក្សារៀនសូត្រ និងធ្វើជាទំពាំងល្អ ដើម្បីដឹកនាំក្រុមគ្រួសារ និងសង្គមជាតិនាពេលខាងមុខ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDQ_AeoVSVmCYc1r6TsbUXHJgzsysAf_kYbcufzNoWNxNApTTxHO89E0Y5ktxIUMmZCHQj6rJ1lX6Ep93ojpGvBHhUT90YSBSOH0V042Q5zBhsvgnfBEVfGqU-higT1pZ1khWUL2lzyQfpS0jPIXZ4K0WEJZLrvcxCVE6ecbZPo5vzEVKiSCcdz6nKL-E/s715/Screenshot%202024-06-28%20131901.png

BYD គ្រោងនឹងបើករោងចក្រផលិតរថយន្តអគ្គិសនីនៅប្រទេសកម្ពុជាជាលើកដំបូង

0

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងឱ្យដឹងក្នុងពិធីសំណេះសំណាលមួយថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ចិនគឺ BYD គ្រោងនឹងបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា បន្ទាប់ពី Ford, Toyota និង Hyundai។ ខណៈក្រុមហ៊ុនចិនមួយនេះ ក៏ធ្លាប់បានបង្ហាញពីគម្រោងដំឡើងស្ថានីយសាកភ្លើងសម្រាប់ EV ប្រមាណ ២០០ ទីតាំងនៅទូទាំងប្រទេសកម្ពុជាយើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXC6DtWSlHfrzRSRWqUYjpT4JTkmuhPF5_hgFnRwZOLCpUDw5BKRoPYdVT7j9QM2KEV5KfQuwgRuIm_AKIeTSjsUUdWh0bSiF2dLzNcBAhqL_WPYxqz1pFM7KdtcbUGunAy9nyZ881-puGVZJQpxCAcbVCaJGosoK0E5GX0pVN8xGM0xcoasGWVtDto9o/s1280/photo_2024-06-28_13-00-30.jpg

ក្នុងពិធីអបអរសាទរទិវាជាតិនៃសហគ្រាសខ្នាតតូចធំ និងមធ្យម (MSME Day 2024) ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះគឺជាដំណឹងល្អសម្រាប់ប្រទេសកម្ពុជាយើង។ លោកក៏បានអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើឱ្យពួកគេមានអារម្មណ៍ថាមានសារៈសំខាន់ចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8xjxSJrQl7Jp28UYFfWROyOReoC1iPkrEqb2YQZpBZL-bYnVA2cHj_dL08BXoALyNeF-VtB0C9Iokonp6bYC3g2nee0HFP1B4Q-7sos8VqadRiXv8mA3VR7DD6jTCbTVKhXs9u5Y20qmpuddhI1qvv_NwaJyBjVFJnwglt0QXlJQt-oZg8jR218FwY8I/s970/photo_2024-06-28_13-00-22.jpg

ដូច្នេះការបើករោងចក្ររថយន្តអគ្គិសនីរបស់ BYD អាចជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសយើងគឺមានរោងចក្រដំឡើងរថយន្តចំនួនប្រាំមួយហើយរួមមាន៖ ក្រុមហ៊ុន Daehan Auto ដែលផលិត Ssangyong; ក្រុមហ៊ុន RMA Automotive ដែលផលិតរថយន្ត Ford, និងក្រុមហ៊ុន Camko Motor ផលិត Hyundai រួមទាំង HGB Motors Assembly ផលិត Kia ក៏ដូចជាក្រុមហ៊ុន GTV Motor ដែលផលិតរថយន្តម៉ាកក្នុងស្រុក GTV; និង Toyota Tsusho Manufacturing (Cambodia) ដែលផលិត Fortuner និង Hilux ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrgX_8GOevJ280jUmMI5tUpByzfoMido2_tzhy_5DXg7uqx7OuD6rJOJmADBEQpxnfaL5yfyWF3wO2CbxLBpfubLk3mqo-F-FzLs4MbuZWH8jI9tpwxlZ48UH26uf3g5vesj3ONY_odX6hSXgGUEtoInyCFHqGPs4lNuYqSwxUqS6th6zRbotT46E5d8g/s960/photo_2024-06-28_13-01-52.jpg

គួរជម្រាបដែរថា BYD ធ្លាប់បានបើកសាខាតូចៗក្នុងប្រទេសកម្ពុជារួចមកហើយ ដោយបាននាំចូលរថយន្តអគ្គិសនីរបស់ខ្លួនមួយចំនួនមកលក់ក្នុងទីផ្សារកម្ពុជាយើងផងដែរ។ ហេតុនេះចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបាននាំចូលរថយន្តប្រមាណ ៣៨៥ លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijuHo-UBuC1K3rYn2dr1gPhtezfBiX9hGj0NqZFUjQDkjcetdK3WU1tKfYHvRtJegzLJW5AOtmtZMhHIoObsxZWml0x9qDKPZkDaEGhQ-4NRNNul7RGUAEP_pt2UYVqhMtJedynURnAtmOFQpTJu0Lu8XG07NcyVyjAqIzDNFlytid5Li9eXd9PP2kNYk/s1280/photo_2024-06-28_13-02-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijuHo-UBuC1K3rYn2dr1gPhtezfBiX9hGj0NqZFUjQDkjcetdK3WU1tKfYHvRtJegzLJW5AOtmtZMhHIoObsxZWml0x9qDKPZkDaEGhQ-4NRNNul7RGUAEP_pt2UYVqhMtJedynURnAtmOFQpTJu0Lu8XG07NcyVyjAqIzDNFlytid5Li9eXd9PP2kNYk/s1280/photo_2024-06-28_13-02-22.jpg