Home ព័ត៌មានជាតិ សមត្ថកិច្ចចាប់បានសត្វមួយក្បាល សង្ស័យជាសត្វដែលហែកឆ្កែអ្នកភូមិសុីអស់ច្រើនក្បាល

សមត្ថកិច្ចចាប់បានសត្វមួយក្បាល សង្ស័យជាសត្វដែលហែកឆ្កែអ្នកភូមិសុីអស់ច្រើនក្បាល

550
0

ថ្មីៗនេះ មានករណីសត្វចម្លែកចូលសុីឆ្កែយ៉ាងច្រើនករណី ដែលកំពុងរាតត្បាតនៅស្រុកកំចាយមា ខេត្តព្រៃវែង និងនៅឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង គិតមកទល់ពេលនេះ មានឆ្កែជាង១៥ក្បាលហើយបានងាប់ជាបន្តបន្ទាប់ ខណៈសាកសពសាកមានសភាពស្រដៀងគ្នា ដោយត្រូវបានហែកសុីនៅត្រង់ឆ្អឹងជំនី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfx1JpqRfj979hXEoLKOKBKM8eu60wggBW2DiZAgPzkw_lpu1tK7QIMQpg8W9eExIZJP3sDmfDBDue_waMiSjgy-68dWogQ1wAcvWS6QzV05Z16lFROQ_vvCY4g6gRlqTYQIIey-Z655aSSmoE4YsLMkWaXsQAcIQzagipZ4U9n_4EEw22V2-qu5AcI1o/s1280/6b667c03ca14066cf72028baa06bcb97.jpg

ជុំវិញករណីនេះ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំស្មោងខាងត្បូង បានពួនស្ទាក់ចាប់បានសត្វកញ្ជ្រោងមួយក្បាល កាលពីយប់ថ្ងៃទី២៨ ខែមិថុនា ដោយសង្ស័យថាជាសត្វដែលហែកឆ្កែអ្នកភូមិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUkU9I5hf3OUFp6irMNoWPOcKh-qoVxQBywHgaGVlWlxNOcCyFM7Soli_FXuON2mkNQyl025ObAjB-VH4md5qYyaTNvQ1dbLzDJk4I0-QNPJATfeebKZePM1etyqCo6ykMd9-oIEqI3WVfapgomWP4B98QyGHqg7w3WoQbrDrdgVkHztGbSRT2kmXdPOk/s1280/3354f787bd4bd602930865c17d49b9bf.jpg
ថ្វីបើចាប់បានសត្វកញ្រ្ជោងនេះ ក៏ប៉ុន្តែសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ នៅតែមិនទាន់កំណត់មុខសញ្ញាថាជាសត្វកញ្រ្ជោងនេះ ដែលជាអ្នកសុីឆ្កែអស់ជិត១៥ក្បាលនោះយ៉ាងណានោះទេ ខណៈក្រុមជំនាញដែលបានធ្វើការពិសោធន៍មុខរបួសសត្វនោះបានសង្ស័យថា ជាសត្វខ្លាទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3dLBRJBE5CU8C0MxVrhkn7cOBo8eag1XYe3ivx0sTDYzBgUPXs5UNRx2Omf94RjShJ6LywhDq5qONHwoJJEDYGC0JdVJx32lhLd-YVBVMZT1_gWopXGFksxPh_ieeUwT4b-s-0OdDSOKBpIXTxEwjcb3Yc6VPNJWerYJpLhxWz4Dux4Wlg003c61FGxo/s1280/0b4a864ef2736be4905c60ad96f0ee13.jpg

សមត្ថកិច្ចក៏បានស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្ន ព្រោះថាសត្វកញ្ច្រោងនេះ អាចមានទៀត មិនមែនមានតែមួយនេះនោះទេ៕