Home ព័ត៌មានអន្តរជាតិ BYD គ្រោងនឹងបើករោងចក្រផលិតរថយន្តអគ្គិសនីនៅប្រទេសកម្ពុជាជាលើកដំបូង

BYD គ្រោងនឹងបើករោងចក្រផលិតរថយន្តអគ្គិសនីនៅប្រទេសកម្ពុជាជាលើកដំបូង

54
0

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានថ្លែងឱ្យដឹងក្នុងពិធីសំណេះសំណាលមួយថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ចិនគឺ BYD គ្រោងនឹងបើករោងចក្រផលិតរថយន្តអគ្គិសនីនៅកម្ពុជា បន្ទាប់ពី Ford, Toyota និង Hyundai។ ខណៈក្រុមហ៊ុនចិនមួយនេះ ក៏ធ្លាប់បានបង្ហាញពីគម្រោងដំឡើងស្ថានីយសាកភ្លើងសម្រាប់ EV ប្រមាណ ២០០ ទីតាំងនៅទូទាំងប្រទេសកម្ពុជាយើងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXC6DtWSlHfrzRSRWqUYjpT4JTkmuhPF5_hgFnRwZOLCpUDw5BKRoPYdVT7j9QM2KEV5KfQuwgRuIm_AKIeTSjsUUdWh0bSiF2dLzNcBAhqL_WPYxqz1pFM7KdtcbUGunAy9nyZ881-puGVZJQpxCAcbVCaJGosoK0E5GX0pVN8xGM0xcoasGWVtDto9o/s1280/photo_2024-06-28_13-00-30.jpg

ក្នុងពិធីអបអរសាទរទិវាជាតិនៃសហគ្រាសខ្នាតតូចធំ និងមធ្យម (MSME Day 2024) ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នេះគឺជាដំណឹងល្អសម្រាប់ប្រទេសកម្ពុជាយើង។ លោកក៏បានអំពាវនាវឱ្យមានការចូលរួមយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើឱ្យពួកគេមានអារម្មណ៍ថាមានសារៈសំខាន់ចំពោះវឌ្ឍនភាពរបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8xjxSJrQl7Jp28UYFfWROyOReoC1iPkrEqb2YQZpBZL-bYnVA2cHj_dL08BXoALyNeF-VtB0C9Iokonp6bYC3g2nee0HFP1B4Q-7sos8VqadRiXv8mA3VR7DD6jTCbTVKhXs9u5Y20qmpuddhI1qvv_NwaJyBjVFJnwglt0QXlJQt-oZg8jR218FwY8I/s970/photo_2024-06-28_13-00-22.jpg

ដូច្នេះការបើករោងចក្ររថយន្តអគ្គិសនីរបស់ BYD អាចជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នប្រទេសយើងគឺមានរោងចក្រដំឡើងរថយន្តចំនួនប្រាំមួយហើយរួមមាន៖ ក្រុមហ៊ុន Daehan Auto ដែលផលិត Ssangyong; ក្រុមហ៊ុន RMA Automotive ដែលផលិតរថយន្ត Ford, និងក្រុមហ៊ុន Camko Motor ផលិត Hyundai រួមទាំង HGB Motors Assembly ផលិត Kia ក៏ដូចជាក្រុមហ៊ុន GTV Motor ដែលផលិតរថយន្តម៉ាកក្នុងស្រុក GTV; និង Toyota Tsusho Manufacturing (Cambodia) ដែលផលិត Fortuner និង Hilux ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrgX_8GOevJ280jUmMI5tUpByzfoMido2_tzhy_5DXg7uqx7OuD6rJOJmADBEQpxnfaL5yfyWF3wO2CbxLBpfubLk3mqo-F-FzLs4MbuZWH8jI9tpwxlZ48UH26uf3g5vesj3ONY_odX6hSXgGUEtoInyCFHqGPs4lNuYqSwxUqS6th6zRbotT46E5d8g/s960/photo_2024-06-28_13-01-52.jpg

គួរជម្រាបដែរថា BYD ធ្លាប់បានបើកសាខាតូចៗក្នុងប្រទេសកម្ពុជារួចមកហើយ ដោយបាននាំចូលរថយន្តអគ្គិសនីរបស់ខ្លួនមួយចំនួនមកលក់ក្នុងទីផ្សារកម្ពុជាយើងផងដែរ។ ហេតុនេះចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបាននាំចូលរថយន្តប្រមាណ ៣៨៥ លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijuHo-UBuC1K3rYn2dr1gPhtezfBiX9hGj0NqZFUjQDkjcetdK3WU1tKfYHvRtJegzLJW5AOtmtZMhHIoObsxZWml0x9qDKPZkDaEGhQ-4NRNNul7RGUAEP_pt2UYVqhMtJedynURnAtmOFQpTJu0Lu8XG07NcyVyjAqIzDNFlytid5Li9eXd9PP2kNYk/s1280/photo_2024-06-28_13-02-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijuHo-UBuC1K3rYn2dr1gPhtezfBiX9hGj0NqZFUjQDkjcetdK3WU1tKfYHvRtJegzLJW5AOtmtZMhHIoObsxZWml0x9qDKPZkDaEGhQ-4NRNNul7RGUAEP_pt2UYVqhMtJedynURnAtmOFQpTJu0Lu8XG07NcyVyjAqIzDNFlytid5Li9eXd9PP2kNYk/s1280/photo_2024-06-28_13-02-22.jpg