Home ព័ត៌មានអន្តរជាតិ អាកាសធាតុក្តៅខ្លាំងឆ.ក់ យកជីវិ.ត ពលរដ្ឋប៉ាគីស្ថានរាប់រយនាក់

អាកាសធាតុក្តៅខ្លាំងឆ.ក់ យកជីវិ.ត ពលរដ្ឋប៉ាគីស្ថានរាប់រយនាក់

39
0

ប្រទេសប៉ាគីស្ថាន ៖ ពលរដ្ឋរស់នៅទីក្រុង Karachi ស្ថិតនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានប្រឈមនឹងសន្ទស្សន៍កំដៅ (Heat Index) រហូតដល់៥០អង្សារសេ ស្របពេលការដោះស្រាយបញ្ហារបស់រដ្ឋាភិបាលបរាជ័យ ពីព្រោះដាច់ចរន្តអគ្គិសនីញឹកញាប់ ។ ហេតុនេះ បណ្តាលឱ្យចំនួនពលរដ្ឋស្លា.ប់ ក្នុងផ្ទះកើនឡើងរហូតដល់ជាង៥០០នាក់ ក្នុងរយៈពេលមិនដល់១សប្តាហ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKMwcoCdbqRSBd51Fiyt_5A1aes8GS0gUAlpSCL_UKqrj_U8JdlEKKKfuVfYhvfHRa0ScyQDJCn5LuPd1FEN3Q2FHhjD9aEcP1lk6Hx06ibp0Fw-Nc1x1Azd6loxk4Li1Mn93SDtdUWI4l9Rtd-kMig_NvcmEpVlm7Oq6lcPRnEaFmAjSjvUzeDH8Btnk/s1280/photo_2024-05-25_11-37-16.jpg

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មាន BBC រាយការណ៍ថា សន្ទស្សន៍កំដៅបានកើនឡើងរយៈពេល៦ថ្ងៃ នៅទីក្រុង Karachi ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋ ។ រយៈពេល៦ថ្ងៃនេះ មានពលរដ្ឋស្លាប់ចំនួន៥៦៨នាក់ ក្នុងនោះ១៤១នាក់បានស្លាប់នៅថ្ងៃទី២៥ ខែមិថុនា (គឺត្រឹមតែរយៈពេល១ថ្ងៃប៉ុណ្ណោះ) ។

បើទោះជាគ្រូពេទ្យពុំបានបញ្ជាក់ពីមូលហេតុនៃការស្លាប់ទាំងអស់ក្តី ប៉ុន្តែអាកាសធាតុក្តៅខ្លាំងដែលមានសីតុណ្ហភាពកើនឡើងជាង៤០អង្សារសេ និងសន្ទស្សន៍កំដៅកើនឡើងដល់៥០អង្សារសេ បានធ្វើឱ្យពលរដ្ឋជាច្រើននាក់ធ្លាក់ខ្លួនឈឺ និងបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុង Karachi ។ គ្រូពេទ្យបានប្រាប់សារព័ត៌មាន BBC ថា ពលរដ្ឋជាច្រើនពុំអាចធ្វើដំណើរមកមន្ទីរពេទ្យបានទេ ហើយពួកគេបានរកវិធីកាត់បន្ថយកំដៅដោយខ្លួនឯង ដូចជា ៖ លេងទឹក, ផឹកទឹកច្រើន និងស្លៀកខោអាវស្តើងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWruErlJ3yOciwdV_kRmyDUzR1QGvUMJMO_pVFGmOLTqaBx1fYaB3LCAdGnD-azYSNhWTFrn5BH5KW7ChEGzANqhps41EZOKK5XqGSMiKlfhpJQnIzxfrUq_97AciLOmUYijiHt_TuBueotWI8X1fVsRz2JE4sPr4U6iVM0k9r4zsgolSocnNdJ7qKyZs/s1400/231aa52a-3bf8-4ebe-8023-290cb8c70b78.jpg

ពលរដ្ឋប៉ាគីស្ថានរស់នៅទីក្រុង Karachi និយាយថា ពលរដ្ឋជាច្រើននាក់បានស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំងនៅលើពិភពលោក ប៉ុន្តែគួរឱ្យសោកស្តាយ ដែលរដ្ឋាភិបាលគ្មានវិធានការជួយសង្គ្រោះពលរដ្ឋ ។ រីឯអ្នកជំនាញផ្នែកអាកាសធាតុសន្និដ្ឋានថា ទីក្រុង Karachi នឹងក្តៅខ្លាំងបន្តទៀត រហូតដល់ដើមខែកកក្កដា ឆ្នាំ២០២៤ បន្ទាប់មក សីតុណ្ហភាពនឹងធ្លាក់ចុះបន្តិចម្តងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicTX6m_UWR9-rhcXx3WvpflztztD81OeUKDRruMIFM0xJbRQQ2E4YHvRmuBLKOHHXZjsQ5FynCucksXzPc0YUEWsWHwJguop7p5IPWLggyRFCCPztnF4Ck_D59tYEWluaoMflqLBkwxEokc424lmhmQIeUVKtkLkNe6jzIRYsbGF-HeOqi0UA0UMcTDCY/s1280/photo_2024-06-28_14-07-17.jpg

ចំណែកអាជ្ញាធរបញ្ជាក់ថា ពលរដ្ឋស្លាប់ដោយសារអាកាសធាតុក្តៅខ្លាំងបានកើនឡើងគួរឱ្យភ្ញាក់ផ្អើល ហើយអ្នកស្លាប់ភាគច្រើនគ្មានផ្ទះសម្បែង, អ្នកធ្វើការនៅក្រោមកំដៅថ្ងៃ និងមនុស្សចាស់ ។

សន្ទស្សន៍កំដៅ (Heat Index) មានន័យថា គឺជាសីតុណ្ហភាពដែលរាងកាយមានអារម្មណ៍ថា អាកាសធាតុក្តៅខ្លាំងកម្រិតណានៅពេលនោះ ហើយវាអាស្រ័យលើសីតុណ្ហភាព និងសំណើមទាក់ទងនឹងខ្យល់ ។ វាបង្ហាញពីគ្រោះថ្នាក់ដែលរាងកាយនឹងរងផលប៉ះពាល់ ដោយសារកំដៅខ្លាំងជាងសីតុណ្ហភាពខ្ពស់បំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2QH6-6lbXyyZyW0WOEl3MmGCvpPyq4DCF82dyAmgVSugEdgfrLpIrED95KE12pFlYDvE1LD-tAyMau9JC54VN25Wu2vHO9JnKIO5RfMRljARO-ydRdrLu1w-doMGVSOcNfCfdHrfZOiVlB9_cjSptownYN2_GVB_jzd7UijLNlnSAhx8oyjr6ITdnnf0/s2560/667aeb61a0dff9.64312629.webp

សន្ទស្សន៍កំដៅ (Heat Index) គឺជាការយកសីតុណ្ហភាពខ្យល់មករួមបញ្ចូលជាមួយសំណើម ឬបើនិយាយឱ្យស្រួលស្តាប់ គឺសន្ទស្សន៍កំដៅ មានន័យថា រាងកាយរបស់មនុស្សមានអារម្មណ៍ថា អាកាសធាតុក្តៅខ្លាំងកម្រិតណា ៕