ប្រទេសជប៉ុន៖ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នេះមានសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន CNN បានឱ្យដឹងថា ដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមយុទ្ធនាការលើកទឹកចិត្តយុវជនឲ្យផឹកទឹកឲ្យបានច្រើន បន្ទាប់ពីមានបញ្ហាផលប៉ះពាល់លើប្រាក់ចំណូលពន្ធ ដែលបណ្ដាលមកពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដែលបានកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង ប៉ុន្តែក៏មានមតិរិះគន់ជាច្រើនទាក់ទងនឹងការចេញនូវវិធានការនេះផងដែរ។

ការចេញវិធានការជំរុញឱ្យមានការផឹកគ្រឿងស្រវឹងឡើងវិញសម្រាប់យុវជនជប៉ុននេះផងដែរបានសម្រេចចាប់ផ្ដើមធ្វើឡើងក្រោយពីចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានចាប់ផ្តើមនៅឆ្នាំ ២០២២ដែលតម្រូវឱ្យ បារ ភោជនីយដ្ឋាន ហាងស្រា ការលក់គ្រឿងស្រវឹងបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិធានការតឹងរ៉ឹងក្នុងការគ្រប់គ្រងពីការរីករាលដាលនៃមេរោគ រហូតការលក់បានធ្លាក់ចុះជាង ៥០ភាគរយ ពីឆ្នាំ ២០១៩ ដល់ឆ្នាំ២០២០។

ជាមួយគ្នានេះការធ្លាក់ចុះការផឹកស្រាមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលរបស់រដ្ឋាភិបាល នេះបើតាមការិយាល័យពន្ធដារជាតិ​ ដែលបានបញ្ជាក់ពីពន្ធលើស្រាគឺជាប្រភពចំណូលដ៏សំខាន់របស់រដ្ឋាភិបាលអស់ជាច្រើនសតវត្សមកហើយ ប៉ុន្តែចំនួនកំពុងធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះដោយសារកត្តាធំៗជាច្រើនក្នុងនោះមានទាំងជំងឺរាតត្បាត ដែលធ្វើឱ្យចំណូលពន្ធស្រារបស់ជប៉ុនក្នុងឆ្នាំ ២០២១ មានប្រហែល ១.១ ពាន់ពាន់លានយ៉េន ឬ ១.៧ភាគរយនៃចំណូលពន្ធសរុបដែលវាបានធ្លាក់ចុះ ៣ភាគរយឯណ្ណោះ។

ទាក់ទងបញ្ហាខាងលើនេះអាជ្ញាធរពាក់ព័ន្ធពន្ធដាក្នុងប្រទេសជប៉ុនបានរកឃើញដំណោះស្រាយដោយបើកការប្រលងប្រជែងរកមធ្យោបាយជំរុញយុវជនឱ្យផឹកស្រាកាន់តែច្រើនក្រោមឈ្មោះ “Sake Viva”ដែលគ្រប់គ្រងដោយទីភ្នាក់ងារជាតិពន្ធដារ ដែលនឹងអញ្ជើញអ្នកចូលរួមឱ្យបង្ហាញគំនិតរបស់ពួកគេថ្មី ថាតើធ្វើដូចម្តេចដើម្បីជំរុញតម្រូវការក្នុងចំណោមយុវជន  មិនថាវាជាវិធីសាស្ត្រជា សេវាកម្ម ការផ្សព្វផ្សាយ ការរចនាផលិតផល ឬបច្ចេកទេសលក់ថ្មីៗសម្រាប់ទាក់ទាញពួកគេ។

ទោះជាយ៉ាងណាក៏ដោយមិនមែនគ្រប់គ្នាយល់ស្របនឹងយុទ្ធនាការរបស់រដ្ឋាភិបាលនោះទេ អ្នកប្រើ បណ្ដាញសង្គមជាច្រើនបានរិះគន់ទីភ្នាក់ងារពន្ធដារជាតិ ថាវាជារឿងមិនសមរម្យ ដែលបានជំរុញយុវជនឲ្យផឹកគ្រឿងស្រវឹង។ ហើយវាហាក់បីដូចជាយុទ្ធនាការនេះមិនគិតពីហានិភ័យសុខភាពប្រជាជននោះទេ និងបញ្ហារបស់មនុស្សដែលទាក់ទងនឹងការញៀនស្រា៕ ប្រភព៖ Thairath