Home Authors បញ្ចូលដោយ Manil

Manil

1819 POSTS 0 មតិយោបល់

ចិនក្ដៅស្លឹកត្រចៀក ក្រោយអាមេរិកនាំនាវាពិ.ឃា.ត ធ្វើដំណើរឆ្លងកាត់សមុទ្រតៃវ៉ាន់

ប្រទេសចិន៖ USS Chung-Hoon ដែលជានាវាពិឃាតមួយ បំពាក់ដោយប្រព័ន្ធកាំជ្រួចរបស់អាមេរិក បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងសប្តាហ៍ដំបូងនៃឆ្នាំ ២០២៣ រហូតចិនបានចេញមុខថ្កោលទោសទៅកាន់អាមេរិកពីទង្វើមួយនេះ។ នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន...

អ្នកជំនាញបានរកឃើញប្រាសាទទ្វារសម្ងាត់ជាង ១៣០ នៅលើមហាកំផែងចិន

ប្រទេសចិន៖ ក្រុមអ្នកស្រាវជ្រាវប្រព័ន្ធការពារ Great Wall of China ដែលត្រូវបានលើកឡើងថាជាអច្ឆរិយៈមួយរបស់ពិភពលោក បានប្រទះឃើញនូវទ្វារសម្ងាត់ជាង១៣០ត្រូវបានគេរកឃើញនៅលើមហាកំផែងនៃប្រទេសចិន។ កាលពីថ្ងៃទី ​៥ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងាសារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថាសាលាក្រុងធានជីន...

អាមេរិកព្រមានប្រជាជនពី “ព្យុះស៊ីក្លូន” ដែលកំពុងតែវាយប្រ.ហា.របង្កជាគ្រោះទឹកជំនន់ និងការបាក់ដីយ៉ាងធ្ង.ន់.ធ្ង.រ

បរទេស៖ ទីភ្នាក់ងារឧតុនិយមអាមេរិកបានធ្វើការព្រមាន រដ្ឋកាលីហ្វ័រញ៉ាដែលនឹងបន្តជួបប្រទះនូវឥទ្ធិពលធ្ងន់ធ្ងរនៃបាតុភូត "ព្យុះស៊ីក្លូន" រួមទាំងទឹកជំនន់ និងការរអិលបាក់ដី ដែលបាតុភូតនេះបានបណ្តាលឱ្យមនុស្ស២ នាក់បានបាត់បង់ជីវិត។ នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុង Los...

ឆេះរោងចក្រផលិតគ្រឿងបន្លាស់រថយន្តដ៏ធំ ខូចខាតគ្មានសល់នៅក្នុងប្រទេសថៃ

ប្រទេសថៃ៖ មានហេតុការណ៍អគ្គិភ័យឆាបឆេះនៅរោងចក្រផលិតគ្រឿងបន្លាស់រថយន្តមួយកន្លែងនៅ តំបន់ Bang Lamung ក្នុងប្រទេសថៃ ខូចខាតទាំងស្រុង ខណៈបច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវដើម្បីពន្លឿនរក មូលហេតុនៃឧបទ្ទវហេតុ។ នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២៣...

ជិះទូកកម្សាន្តសុខៗស្រាប់តែក្រឡាប់កណ្ដាលសមុទ្រពន្លិចអ្នកទេសចររាប់សិបនាក់នៅកោះបាលី

បរទេស៖ អ្នកទេសចរជាច្រើននាក់បានគេចពីសេចក្តីស្លាប់ បន្ទាប់ពីទូកទេសចរណ៍ល្បឿនលឿនមួយគ្រឿងនៅ កោះបាលីប្រទេសឥណ្ឌូណេស៊ី បានជួបនឹងខ្យល់បក់ខ្លាំង បណ្តាលឱ្យទូកក្រឡាប់លិចនៅកណ្តាល សមុទ្រ។ នាថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ មានសេចក្ដីរាយការណ៍បានឱ្យដឹងថាមានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើង ដោយមានទូកល្បឿនលឿនមួយគ្រឿងកំពុងធ្វើដំណើរដឹកអ្នកដំណើរចំនួន២៨នាក់ពីកោះ...

ស្មានតែនៅភ្នំទឹកកកប៉ែកអឺរ៉ុប តាមពិតស្ថិតនៅតំបន់មួយនៃប្រទេសជិតខាងយើងសោះ

ប្រទេសថៃ៖ តំបន់ថ្មភ្នំ Blue Lagoon, Phu Pha Man គឺជាជ្រុងអាថ៌កំបាំងបំផុតនៃតំបន់ក្នុងខេត្តខុនកែន ដែលមានភាពស្រស់ស្អាតដូចទៅលេងភ្នំទឹកកកនៅប៉ែកអឺរ៉ុប ឬតំបន់ប៉ូលខាងជើង។ ខេត្តខុនកែន គឺជាខេត្តមួយនៃប្រទេសថៃដែលគេតែងគិតថាមិនសូវមានអ្នកធ្វើដំណើរច្រើនទេ ដោយជាញឹកញាប់គេគិតថាវាជាតំបន់មួយដែលធ្វើឲ្យមានភាពខ្ជះខ្ជាយពេលវេលាសម្រាប់ភ្ញៀវទេសចរ។ ប៉ុន្តែក្នុងអំឡុងពេលថ្មីៗកន្លងមកនេះ...

ក្មេងអាយុ១០ឆ្នាំ ធ្លាក់ក្នុងរណ្ដៅបេតុង ជម្រៅ៣៥ម៉ែត្រនៅវៀតណាម ត្រូវបានគេរាយការណ៍ថាបានទទួលម.រ.ណ.ភា.ពហើយ

វៀតណាម៖ មន្ត្រីវៀតណាមបញ្ជាក់យ៉ាងដូច្នេះថាក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ដែលបានធ្លាក់ចូលក្នុងរណ្តៅបេតុងជម្រៅ ៣៥ ម៉ែត្របបន្ទាប់ពីទៅរើសអេតចាយជាមួយមិត្តភ័ក្តិ បានទទួលមរណភាពហើយក្រោយពីខណៈប្រតិបត្តិការពីក្រុមជួយសង្គ្រោះនៅមិនទាន់អាចយកសាកសពមកខាងលើបាន។ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងហាណូយ នៃប្រទេសវៀតណាម អំពីករណីក្មេងប្រុស Tai Li Hao Nam...

ការស្រាវជ្រាវបានបង្ហាញថាចិនមានចំនួនអ្នកស្លា.ប់រហូតដល់៩ពាន់នាក់ ក្នុងមួយថ្ងៃ ខណៈប្រទេសនេះព្យាយាមលាក់បាំងចំនួនពិត

ប្រទេសចិន៖ ក្រុមហ៊ុនស្រាវជ្រាវទិន្នន័យរបស់ចក្រភពអង់គ្លេសបានធ្វើការបង្ហាញថា ចំនួនជនរងគ្រោះដោយសារ ជំងឺកូវីដ-១៩នៅក្នុងប្រទេសចិន អាចមានដល់ទៅ ៩,០០០ សាកសពក្នុងមួយថ្ងៃ ខណៈដែលអង្គការសុខភាពពិភពលោក (WHO) ព្រមានចិនថាបានវាយតម្លៃស្ថានភាពកូវីដ-១៩ ទាបជាងការពិត ជាពិសេសបានលាក់បាំងទិន្ន័យចំនួនអ្នកស្លាប់ខុសពីការពិតផងដែរ។ នាថ្ងៃទី៥ ខែមករា...

និស្សិតថៃមួយក្រុមលើកយកបទ” នារីជាជួរ”មកច្រៀងយ៉ាងពីរោះក្នុងកម្មវិធីប្រគុំតន្ត្រីដ៏ធំមួយរបស់សាលា(មានវីដេអូ)

នាពេលថ្មីៗនេះផ្ទុះការសរសើរពេញទាំងក្នុងបណ្ដាញសង្គម​ ក្រោយពីមាននិស្សិតថៃជាច្រើននាក់បានលើកយកបទចម្រៀងប្រពៃណីរបស់ខ្មែរមួយបទមានចំណងជើង "នារីជាជួរ"ជាសំនៀងខ្មែរ លើកយកមកច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីដ៏ធំរបស់សាលាដែលពួកគេបានរៀន។ ល្បីពេញក្នុងបណ្ដាញសង្គម ក្រោយពីមានការបង្ហោះពីម្ចាស់អាខោនហ្វេសប៊ុកដែលមានឈ្មោះថា Sok Visal ដែលបានធ្វើការបង្ហោះជាមួយនឹងនិស្សិតជាជនជាតិថៃ តែបែរជាជ្រើសរើសបទចម្រៀងរបស់ខ្មែរ "នារីជាជួរ" យកទៅច្រៀងយ៉ាងពិរោះដើម្បីបង្ហាញពីសមត្ថភាពក្នុងការក្នុងកម្មវិធី ការប្រគំតន្រ្តីថៃកម្រិតឧត្តមសិក្សា លើកទី...

មីយ៉ាន់ម៉ាដោះលែងអ្នកទោស ៧០០០នាក់ទៀត ក្នុងឱកាសខួបនៃឯករាជ្យជាតិ

បរទេស៖ របបយោធាមីយ៉ាន់ម៉ា បានផ្តល់ការលើកលែងទោសដល់អ្នកទោសប្រមាណ ៧០០០នាក់បន្ថែមទៀត ក្នុងឱកាសខួបនៃឯករាជ្យភាព ខណៈឧត្តមសេនីយ Min Aung Hlaing បានថ្លែងអំណរគុណដល់ប្រទេសជិតខាងជាប់នឹងប្រទេសមីយ៉ាន់ម៉ា។ កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ២០២៣ទីភ្នាក់ងារសារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងយ៉ាំងហ្គោន...