វៀតណាម៖ មន្ត្រីវៀតណាមបញ្ជាក់យ៉ាងដូច្នេះថាក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ដែលបានធ្លាក់ចូលក្នុងរណ្តៅបេតុងជម្រៅ ៣៥ ម៉ែត្របបន្ទាប់ពីទៅរើសអេតចាយជាមួយមិត្តភ័ក្តិ បានទទួលមរណភាពហើយក្រោយពីខណៈប្រតិបត្តិការពីក្រុមជួយសង្គ្រោះនៅមិនទាន់អាចយកសាកសពមកខាងលើបាន។

នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ទីភ្នាក់ងារសារព័ត៌មានបរទេសរាយការណ៍ពីទីក្រុងហាណូយ នៃប្រទេសវៀតណាម អំពីករណីក្មេងប្រុស Tai Li Hao Nam អាយុ១០ឆ្នាំ បានធ្លាក់ចូលទៅក្នុងរណ្តៅបេតុង ជម្រៅ៣៥ម៉ែត្រ និងទទឹងតែ២៥សង់ទីម៉ែត្រ ហើយបានជាប់នៅក្នុងនោះតាំងពីថ្ងៃចូលឆ្នាំសកល ពេលចេញ ទៅដើររកអេតចាយជាមួយមិត្តភ័ក្តិ ៣ នាក់ទៀតនៅតំបន់គម្រោងសាងសង់ស្ពាននៅស្រុក Thang Binh នៃខេត្តដុងថាប វៀតណាមខាងត្បូង។
ជាមួយគ្នានោះ ដែលមន្រ្តីបានបញ្ជាក់ថា ក្រុមអ្នកេជួយសង្គ្រោះបានព្យាយាមអស់ពីសមត្ថភាពដើម្បីជួយ Tai Li Hao Nam ប៉ុន្តែពួកគេមិនអាចរកឃើញជនរងគ្រោះឡើយ ខណ៖”សញ្ញាឆ្លើយតប” ពីក្មេងប្រុសតាំងពីថ្ងៃច័ន្ទកន្លងមកបានបាត់បងលលែងមានសញ្ញានៃជីវិតអ្វីទាំងអស់។
យ៉ាងណាមិញថ្មីៗនេះអាជ្ញាធរខេត្ត Dong Thap បានចេញផ្សាយរបាយការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបញ្ជាក់ថា ក្មេងប្រុសរងគ្រោះនោះបានស្លាប់ហើយ ហើយជំហានបន្ទាប់ គឺជាប្រតិបត្តិការមួយដើម្បីយកសពក្មេងប្រុសមកខាងលើវិញ ទីបំផុតគេបានរកឃើញ និងបានបង្ហាញថាជនរងគ្រោះមានស្នាមរបួសយ៉ាងធ្ងន់ធ្ងរលើដងខ្លួន និងកង្វះអុកស៊ីសែន។
ជាមួយគ្នានោះផងដែរប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់វៀតណាមបានរាយការណ៍ដូចគ្នា ទាក់ទងនឹង ការយល់ឃើញរបស់មហាជន ដោយមានការភ្ញាក់ផ្អើល និងមានការរិះគន់យ៉ាងខ្លាំងដែល ទាក់ទងនឹងការសាងសង់ស្ពាននេះបានចាប់ផ្តើមប្រហែលប្រាំមួយខែមុនមុនកើតហេតុ ប៉ុន្តែតំបន់នោះមិនត្រូវបានដាក់បំរាមហាមឃាត ឬបិទនោះទេ៕ ប្រភព៖ Dailynews











