កីឡាករបាល់ទាត់ Ronaldo និងតារាម៉ូដែល Georgina Rodriguez បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនរៀបការ ដែលរួមមានបទប្បញ្ញត្តិសម្រាប់ការបែងចែកទ្រព្យសម្បត្តិ និងរក្សាទំនាក់ទំនងដើមរបស់ពួកគេ។ អ្នកទាំងពីរបានរួមសុខទុក្ខជាមួយគ្នាអស់រយៈពេល១០ឆ្នាំទម្រាំនឹងឈានដល់ចំណុចរបត់នេះ។.png)
នៅថ្ងៃទី១៣ ខែសីហា កាសែតប្រចាំថ្ងៃព័រទុយហ្គាល់បានបង្ហាញព័ត៌មានមួយចំនួនអំពីពិធីមង្គលការសម្ងាត់របស់ Ronaldo និង Georgina បន្ទាប់ពីទទួលបានរូបភាពនៃសំបុត្រអាពាហ៍ពិពាហ៍របស់ពួកគេ។ យោងតាមរបាយការណ៍ គូស្នេហ៍នេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមុនរៀបការនៅការិយាល័យសារការីមួយក្នុងទីក្រុង Lisbon នៅថ្ងៃទី១០ ខែសីហា មួយថ្ងៃមុនពិធីមង្គលការរបស់ពួកគេនៅទីក្រុង Cascais ប្រទេសព័រទុយហ្គាល់នាថ្ងៃទី១១ សីហា។.png)
យោងតាមកិច្ចព្រមព្រៀងនេះ មនុស្សម្នាក់ៗរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់របស់ពួកគេ ទាំងទ្រព្យសម្បត្តិដែលទទួលបានមុន និងក្រោយរៀបការ។ ប្រសិនបើពួកគេទិញអចលនទ្រព្យរួមគ្នា វាអាចក្លាយជាទ្រព្យសម្បត្តិរួម។ ឯកសារនេះក៏បង្ហាញផងដែរថា គូស្វាមីភរិយានេះមិនបានផ្លាស់ប្តូរឈ្មោះរបស់ពួកគេបន្ទាប់ពីរៀបការ ហើយនៅតែរក្សាលំនៅដ្ឋានអចិន្ត្រៃយ៍របស់ពួកគេនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ពួកគេបានរស់នៅក្នុងប្រទេសនេះចាប់តាំងពី Ronaldo បានចូលរួមជាមួយ Al-Nassr ក្នុងឆ្នាំ ២០២២។
រាយការណ៍បានលើកឡើងថា ពិធីមង្គលការនេះបានធ្វើឡើងនៅផ្ទះរបស់គូស្នេហ៍នេះក្នុងទីក្រុង Cascais។ ក្រៅពីកូនទាំង៥នាក់របស់ Ronaldo និង Georgina ពិធី មង្គលការនេះក៏មានការចូលរួមពីមិត្តភក្តិជិតស្និទ្ធ និងសមាជិកគ្រួសារជាច្រើននាក់ផងដែរ។
យោងតាម កាសែត Daily Mail បានឱ្យដឹងថា Ronaldo បានវិលត្រឡប់មកហ្វឹកហាត់ជាមួយក្រុម Al-Nassr វិញ ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មី។ នៅថ្ងៃទី១៣ ខែសីហា គាត់បានទាក់ទាញចំណាប់អារម្មណ៍ នៅពេលដែលលោកបានបង្ហាញខ្លួននៅលើទីលានហ្វឹកហាត់ជាមួយនឹងស្ទីលកាត់សក់បែបទាន់សម័យ កាត់សក់ចំហៀង និងលាបពណ៌សក់ពណ៌ក្រហម និងពណ៌ទង់ដែង។ 
ទន្ទឹមនឹងនេះ ភរិយារបស់លោកនៅតែបន្តដំណើរការអាជីវកម្មរបស់នាង រួមជាមួយនឹងការមើលថែកូនៗ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ Georgina បានបង្ហោះជាញឹកញាប់នៅលើ Instagram Stories ដើម្បីផ្សព្វផ្សាយម៉ាកសម្លៀកបំពាក់ដែលនាងបង្កើតឡើង៕










