ប្រទេសថៃ៖ តំបន់ថ្មភ្នំ Blue Lagoon, Phu Pha Man គឺជាជ្រុងអាថ៌កំបាំងបំផុតនៃតំបន់ក្នុងខេត្តខុនកែន ដែលមានភាពស្រស់ស្អាតដូចទៅលេងភ្នំទឹកកកនៅប៉ែកអឺរ៉ុប ឬតំបន់ប៉ូលខាងជើង។

ខេត្តខុនកែន គឺជាខេត្តមួយនៃប្រទេសថៃដែលគេតែងគិតថាមិនសូវមានអ្នកធ្វើដំណើរច្រើនទេ ដោយជាញឹកញាប់គេគិតថាវាជាតំបន់មួយដែលធ្វើឲ្យមានភាពខ្ជះខ្ជាយពេលវេលាសម្រាប់ភ្ញៀវទេសចរ។ ប៉ុន្តែក្នុងអំឡុងពេលថ្មីៗកន្លងមកនេះ  មានការបង្ហាញពីទីតាំងដ៏អស្ចារ្យ និងហាក់ដូចជាកន្លែងអាថ៌កំបាំងមួយដែលអាចឱ្យយើងមានឱកាសបានទទួលនូវបទពិសោធន៍ពីខេត្ត ខនកែន ហើយបានជួបជាមួយកន្លែងទេសចរណ៍ ដែលធ្វើអោយយើងរំភើបចិត្តយ៉ាងខ្លាំង ដោយកន្លែងនោះគឺ Blue Lagoon Phu Pha Man ដែលជាកន្លែងទេសចរណ៍មួយកន្លែងដែលបាននាំអ្នកហាក់ដូចជាកំពុងតែឈរគយគន់ទេសភាពនៃភ្នំទឹកកកនៅប៉ែកអឺរ៉ុប។

ដោយនៅទីនេះវាបានបង្ហាញពីស្រះពណ៌ខៀវដ៏ស្រស់ស្អាត និងគេដឹងថាជាតំបន់យកថ្មមួយកន្លែង ក្នុងស្រុក Phu Pha Man ខេត្តខុនកែន និងបានបើកជាកន្លែងទាក់ទាញទេសចរណ៍ថ្មីមួយនាពេលបច្ចប្បន្ន។

មិនតែប៉ុណ្ណោះបរិយាកាសនៅជុំវិញមានភាពស្រស់បំព្រង រួមជាមួយនឹងចំណុចទិដ្ឋភាព Blue Lagoon ដែលជាជ្រុងថតរូបដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរក្នុងការមកកម្សាន្ត។

ហើយអ្វីដែលពីសេសបំផុតអំពីកន្លែងនេះគឺទម្រង់ថ្មដែលព័ទ្ធជុំវិញស្រះមានពណ៌ខៀវ មើលទៅហាក់ដូចជាផ្ទាំងទឹកកក នៅប៉ូលខាងជើង។

ដូច្នេះប្រសិនបើមានឱកាសបានទៅលេងខេត្តខុនកែននៃប្រទេសថៃសូមកុំភ្លេចទៅលេងកម្សាន្តនៅតំបន់ Blue Lagoon Phu Pha Man ​នេះកំខានដើម្បីទទួលបាននូវបទពិសោធថ្មី និងទទួលបានភាពស្រស់ស្រាយដូចនៅតំបន់ភ្នំទឹកកក៕ ប្រភព៖ Sanook