ប្រទេសចិន៖ ក្រុមអ្នកស្រាវជ្រាវប្រព័ន្ធការពារ Great Wall of China ដែលត្រូវបានលើកឡើងថាជាអច្ឆរិយៈមួយរបស់ពិភពលោក បានប្រទះឃើញនូវទ្វារសម្ងាត់ជាង១៣០ត្រូវបានគេរកឃើញនៅលើមហាកំផែងនៃប្រទេសចិន។

កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ២០២៣ ទីភ្នាក់ងាសារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយថាសាលាក្រុងធានជីន ដោយក្រុមការងារបានវិភាគរូបភាពបន្ថែមទៀតនៅលើមហារកំផែងចិន ហើយបានចុះទៅកាន់ទីតាំងដើម្បីរុករកទ្វារសម្ងាត់ និងបានប្រទះឃើញនូវទ្វារសម្ងាត់ជាង១៣០នៅលើនោះ។
ដោយក្នុងនោះគេបានបញ្ជាថា ទ្វារសម្ងាត់នីមួយៗត្រូវបានរចនាឡើងដើម្បីលាយបញ្ចូលគ្នានឹង ទេសភាពក្នុងតំបន់ ដោយកាលពីមុនទ្វារសម្ងាត់ទាំងនេះត្រូវបានប្រើប្រាស់ដោយកាយរឹទ្ធិ ខណៈពេលដែលច្រកផ្លូវទ្វារមួយចំនួនត្រូវបានសាងសង់ដើម្បីជាបណ្តាញទំនាក់ទំនងរវាងតំបន់ខាងក្នុង និងខាងក្រៅមហាកំផែង នៃប្រទេសចិន ឬសម្រាប់ពាណិជ្ជកម្មនៅសម័យបុរាណ។
ទន្ធឹមនឹងនោះ ឯកសារផ្លូវការមួយចំនួនដែលមានអាយុកាលតាំងពីរាជវង្សមីង ឆ្នាំ១៣៦៨-១៦៤៤ ចែងថាពួកត្រកូលរាជវង្សត្រូវបានអនុញ្ញាតឱ្យប្រើទ្វារសម្ងាត់ខាងលើនេះ ដែលជាផ្លូវក្រាលដោយវាលស្មៅរខៀវខ្ចីវាងតំបន់ Qinghai និង Hetao ភាគពាយ័ព្យនៃប្រទេសចិន ដែលជាតំបន់សម្បូរទៅដោយធនធានទឹក និង ស្មៅនៅសម័យនោះ។
បន្ថែមពីនោះ លោក Li Ze ដែលជាសមាជិកក្រុមស្រាវជ្រាវម្នាក់បានពន្យល់ថា ច្រកចេញចូលដែលប្រឈមមុខនឹងសត្រូវត្រូវបានបិទបាំងដោយឥដ្ឋ ដោយប្រហោងអាចធ្វើឱ្យខ្មាំងសត្រូវស្ទើរតែមិនអាច ដឹងពីទីតាំងនៃច្រកចេញ ។ នេះជាសក្ខីភាពដ៏អស្ចារ្យមួយចំពោះអ្នកប្រាជ្ញាយោធារបស់ចិនបុរាណ។
សូមបញ្ជាក់ថា កាលពីមុនប្រទេសចិនមានការសិក្សាតិចតួចអំពីទ្វារសម្ងាត់បែបនេះ ប៉ុន្តែការរកឃើញថ្មីនេះ វាអាចជួយបង្ហាញនូវយន្តការស្ថាបត្យកម្មពេញលេញ និងជាក់ស្តែងនៃមហាកំផែងចិន ហើយក្រុមការងារក៏បានរកឃើញច្រកចេញដ៏អាថ៌កំបាំងបំផុតនៃផ្លូវសម្ងាត់ទាំងនេះផងដែរ។
ពិតណាស់កន្លងមកវាត្រូវបានកត់ត្រាដោយអ្នកប្រាជ្ញនៃរាជវង្ស Tang, Song, Ming និង Qing ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងនៃច្រកចេញសម្ងាត់ប្រភេទនេះមិនធ្លាប់មាននរណាបានប្រទះឃើញពីមុនមកទេ រហូតមកដល់បច្ចុប្បន្នទើបមានការរកឃើញទ្វារទាំងនេះ។
គួរបង្ហាញឱ្យដឹងផងដែរថា មហាកំផែងចិនមានផ្នែកជាប់គ្នាជាច្រើននៃជញ្ជាំង វាមានប្រវែងសរុបជាង ២០,០០០ គីឡូម៉ែត្រ ហើយត្រូវបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) និងក្លាយជាតំបន់ទេសចរដ៏ពេញនិយមសម្រាប់ពិភពលោកផងដែរ៕ ប្រភព៖ Dailynews











