នាពេលថ្មីៗនេះផ្ទុះការសរសើរពេញទាំងក្នុងបណ្ដាញសង្គម ក្រោយពីមាននិស្សិតថៃជាច្រើននាក់បានលើកយកបទចម្រៀងប្រពៃណីរបស់ខ្មែរមួយបទមានចំណងជើង “នារីជាជួរ”ជាសំនៀងខ្មែរ លើកយកមកច្រៀងក្នុងកម្មវិធីប្រគុំតន្ត្រីដ៏ធំរបស់សាលាដែលពួកគេបានរៀន។

ល្បីពេញក្នុងបណ្ដាញសង្គម ក្រោយពីមានការបង្ហោះពីម្ចាស់អាខោនហ្វេសប៊ុកដែលមានឈ្មោះថា Sok Visal ដែលបានធ្វើការបង្ហោះជាមួយនឹងនិស្សិតជាជនជាតិថៃ តែបែរជាជ្រើសរើសបទចម្រៀងរបស់ខ្មែរ “នារីជាជួរ” យកទៅច្រៀងយ៉ាងពិរោះដើម្បីបង្ហាញពីសមត្ថភាពក្នុងការក្នុងកម្មវិធី ការប្រគំតន្រ្តីថៃកម្រិតឧត្តមសិក្សា លើកទី ៤៥ ហើយពួកគេជានិស្សិតថៃនៃខេត្តបុរីរម្យ រៀនផ្នែកបច្ចេកវិទ្យា និងផ្នែកកុំព្យូទ័រ។
ពិតណាស់ក្រោយពីមានការបង្ហោះពីក្រុមនិស្សិតក្មេងៗមានសម្ថតភាព និងទេពកោសល្យក្នុងការច្រៀងយ៉ាងពិរោះ និងជាពិសេលលើកយកបទ នារីជាជួរ ជាសំនៀងខ្មែរមកច្រៀងយ៉ាងអស្ចារ្យនេះរួចមក ក៏ផ្ទុះការសរសើរជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា និងថៃពីគំនិតស្រឡាញ់ជាមួយនិងវប្បធ៌មរបស់ប្រទេសផ្សេងៗ និងការខិតខំហាត់រៀនច្រៀងបានយ៉ាងច្បាស់ បើទោះបីជាមិនមែនជាភាសាខ្លួនក៏ដោយ៕










