Home តារាអន្តរជាតិ Jimin ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងក្រោយស្លៀកសំលៀកបំពាក់ដ៏មានអត្ថន័យមួយនេះ

Jimin ធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងក្រោយស្លៀកសំលៀកបំពាក់ដ៏មានអត្ថន័យមួយនេះ

77
0

Jimin បានបង្ហាញ «ម៉ូត តេកុកគី Taegukgi» ក្នុងការប្រគំតន្ត្រី World Tour «Arirang» ដែលបានប្រារព្ធឡើងនៅថ្ងៃទី ១៥ ខែសីហា ទីក្រុង Arlington រដ្ឋ Texas សហរដ្ឋអាម៉េរិក។ លោកបានបន្ថែមភាពលេចធ្លោដោយប្រើគ្រឿងតុបតែងសក់ពណ៌ក្រហម និងខៀវ ដែលយកគំនិតចេញពីនិមិត្តសញ្ញា Taeguk ហើយបានស្លៀកសម្លៀកបំពាក់ដែលរចនាតាមលំនាំ សញ្ញា Trigrams ទាំងបួន ដែលមាននៅលើទង់ជាតិកូរ៉េខាងត្បូង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoHewzZWgSTSeH8WG9_a4zUy-KyyE8Ql__5284m5phJyCqJahqsFepKz9DBoeQTkIUZDyAfnM6WPx9h-T35-YuUsR1ca3-q21-m60PLqvmQfFsLDWG-8hmJhATFJS6QIQviFNwa8s55XFAmWk7Ztqbwjlo8MiMbNh8tgcaIrh7LpvFwom_j87DKjdKJz8/s2048/image_2026-08-17_11-52-39.png
ថ្ងៃនោះគឺជា ទិវារំដោះជាតិរបស់កូរ៉េខាងត្បូង (National Liberation Day) ដែលរំឭកដល់ការរំដោះប្រទេសកូរ៉េខាងត្បូងពីការគ្រប់គ្រងអាណានិគមរបស់ជប៉ុនក្នុងឆ្នាំ ១៩៤៥ និងអបអរសាទរការបង្កើតរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលបានបន្តស្របច្បាប់ និងកេរដំណែលពីរដ្ឋាភិបាលបណ្តោះអាសន្នរបស់កូរ៉េ។ តាមរយៈការស្លៀកពាក់របស់ Jimin បានបង្ហាញពីសារៈសំខាន់នៃ ទិវារំដោះជាតិ ទៅកាន់អ្នកគាំទ្រនៅសហរដ្ឋអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1HWKxectfeLpQ7UXO-vxcMx87LmcYuQIlV1ejrzapmbA2RxwDle3xGZDy9Ul9vEWnzWOIGYXv2Dn89gKU7NPVXuZDfN5J18rF2mRdH8Q470CvKJSoj944U3iG1kE_wFe0z-9FYsjeH4oprAXWQ6oSa8FfSheV2GFShCLGx380RxSLVqK_kOvaZO4w3Zk/s1901/image_2026-08-17_11-52-37%20(2).png
បុគ្គលិកម្នាក់ដែលបានចូលរួមជាមួយ BTS ក្នុងដំណើរប្រគំតន្ត្រី World Tour បានបង្ហោះរូបថត និងវីដេអូរបស់ Jimin នៅថ្ងៃនោះ ដោយភ្ជាប់ជាមួយរូបសញ្ញា ទង់ជាតិកូរ៉េ ។ ការបង្ហោះនោះបានសង្កត់ធ្ងន់ថា ម៉ូតសក់ និងសម្លៀកបំពាក់របស់ Jimin ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំឭកដល់ ថ្ងៃបុណ្យជាតិរបស់កូរ៉េខាងត្បូង។ កាលពីឆ្នាំមុន Jimin ក៏ធ្លាប់ពាក់ មួកដែលមានប៉ាច់ទង់ជាតិ Taegukgi នៅសហរដ្ឋអាម៉េរិក ដើម្បីរំឭកខួបលើកទី ៨០នៃទិវារំដោះជាតិ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtDRkKpLySTBEd6nD6GsNP8xIqOwkwmwvol299ew9qoT7iMrXnb6LSGl_poTRZ-gnC9Vfe8dMmCmYcJYYeJ63B7lyLZWG6NgTZn7crudVV6fypMKt8-n_wruvcnT8eLXFOoVuei-0dUaACYBHLz-u-RJIG6s6icKBCuleNDteQANoxfaEo8uUl7yZEIME/s1919/image_2026-08-17_11-52-37.png

ក្រៅពីសំលៀកបំពាក់របស់ Jimin សកម្មភាពដែលតារាចម្រៀងរូបនេះបានរត់ទៅថើបកុមារម្នាក់ដែលត្រូវបានអញ្ជើញឱ្យចូលរួមការប្រគំតន្ត្រីតាមរយៈ Make-A-Wish ក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនដូចគ្នា។ Make-A-Wish គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញមួយដែលបំពេញបំណងប្រាថ្នារបស់កុមារដែលកំពុងតស៊ូនឹងជំងឺធ្ងន់ធ្ងរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlwXzvG5H_MkvJv0MBu6kdS5zdgbK8B0cB6Ah03KlmX05KQ89pJqg1eL9W8OUz72pQWCyYQ06WWnitPxOpDARmRmVqNplqOldeIYn-e0b4LFYzcxD69Jr59gfxioWL7OZMOx2fgRfaAqYHmiwGnCsaaQVo2nmD5WDE3xJvTwrMb52U5NI-oY23GbuTDCU/s680/image_2026-08-17_11-52-36.png
ការបង្ហាញខ្លួនចុងក្រោយរបស់ Jimin ទទួលបានការចាប់អារម្មណ៍ជាពិសេស ដោយសារថ្មីៗនេះ ឧស្សាហកម្មកម្សាន្តកូរ៉េបានប្រឈមមុខនឹងភាពចម្រូងចម្រាសពាក់ព័ន្ធនឹង ការចោទប្រកាន់អំពីមនោគមវិជ្ជាគាំទ្រជប៉ុន និងបញ្ហាប្រវត្តិសាស្ត្រ។ ក្នុងបរិបទនេះ ការសម្រេចចិត្តរបស់លោកក្នុងការរំឭកទិវារំដោះជាតិនៅក្រៅប្រទេស ត្រូវបានមនុស្សជាច្រើនសរសើរថា ជា ការបង្ហាញពីមោទនភាពជាតិកូរ៉េដ៏មានអត្ថន័យ៕