admin
ក្មេងប្រុសម្នាក់ ដែលបានបាត់បង់គ្រួសារដោយសារគ្រោះរញ្ជួយដី ត្រូវបានក្លិប Real Madrid នាំចូលថ្នាលយុវជន
ក្រុមអធិរាជស Real Madrid បានផ្តល់ជំនួយដល់ក្មេងប្រុសសញ្ជាតិម៉ារ៉ុកម្នាក់ ដែលបានបាត់បង់សាច់ញាតិ និងក្រុមគ្រួសារទាំងស្រុង នៅក្នុងករណីគ្រោះរញ្ជួយដី ដែលបានវាយប្រហារប្រទេសនេះ និងបណ្តាលឱ្យមនុស្សជិត៣ពាន់នាក់បានបាត់បង់ជីវិត។
ក្មេងប្រុសនោះ មានឈ្មោះថា Abdul Rahim Awhida...
ប្រទេសអាស៊ានដំបូងគេ ដែលគ្រោងលុបបំបាត់ការលក់ទំនិញលើបណ្ដាញសង្គម
ការលក់ទំនិញតាមអនឡាញ បានក្លាយជាមុខរបរមួយដ៏ពេញនិយមនៅប្រទេសឥណ្ឌូនេសុី ដែលបានធ្វើឱ្យអាជីវករដែលលក់នៅតាមបណ្តាផ្សារ ឬផ្សារទំនើបផ្សេងៗ ជួបវិបត្តិសេដ្ឋកិច្ចជាខ្លាំង។
លោក Jerry Sambuaga អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មឥណ្ឌូនេសុីបានឱ្យដឹងថា៖ "ប្រទេសឥណ្ឌូណេស៊ីគ្រោងនឹងហាមឃាត់ការលក់ទំនិញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់មិនថា TikTok, Facebook ឬ Instagram...
ការិយាល័យឧតុនិយមជូនដំណឹងពីភ្លៀងធ្លាក់ខ្លាំងនៅខេត្តចំនួន៥៧
ប្រទេសថៃ ៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ការិយាល័យឧតុនិយមថៃបានជូនដំណឹងថា នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ដោយសារឥទ្ធិពលខ្យល់មូសុង ដែលបានបោកបក់ខ្លាំងនៅខេត្តចំនួន៥៧ ស្ថិតក្នុងតំបន់ភាគខាងជើង, តំបន់កណ្តាល និងតំបន់ឦសានប្រទេសថៃ ។ លើសពីនេះ...
ថៃ ដាក់ផែនការកើបលុយរាប់ពាន់លានដុល្លារពីអ្នកទេសចរចិន តាមវិធីសាស្រ្ដថ្មី
រាជធានីបាងកក៖ វិស័យទេសចរណ៍ នៅក្នុងប្រទេសថៃ បានជួយរកប្រាក់ចំណូល សម្រាប់កំណើតសេដ្ឋកិច្ច ចំនួន១៨,៤ភាគរយ ឬ ស្មើនឹងប្រហែលជិត១ភាគប្រាំ នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសថៃ ហើយបច្ចុប្បន្ន រដ្ឋាភិបាលថ្មីរបស់ប្រទេសអាស៊ានមួយនេះ កំពុងតែដាក់ចេញផែនការដ៏សំខាន់ តាមរយៈការលើកលែងទិដ្ឋាការ...
កូរ៉េខាងត្បូងបារម្ភពីកិច្ចសហការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី
ប្រទេសកូរ៉េខាងត្បូង ៖ លោក Kim Young-ho រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង និងទទួលខុសត្រូវផ្នែកទំនាក់ទំនងជាមួយកូរ៉េខាងជើង បានធ្វើសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ថា រដ្ឋាភិបាលកូរ៉េខាងត្បូងព្រួយបារម្ភអំពីកិច្ចសហការយោធារវាងកូរ៉េខាងជើង និងរុស្ស៊ី...
ក្រសួងសុខាភិបាលដាក់វិធានការ៥ចំណុច អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ននិងបង្ការការឆ្លងជំងឺគ្រុនឈាម
ក្រសួងសុខាភិបាលបានជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា ចាប់ពីខែមករា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ មានការកើនឡើងករណីជំងឺគ្រុនឈាមគួរឱ្យកត់សម្គាល់។ តាមរយៈបទពិសោធន៍ ការសិក្សាស្រាវជ្រាវ និងការតាមដានជំងឺរបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនាពេលកន្លងមក បានបង្ហាញថាស្ថានភាពជំងឺគ្រុនឈាមតែងតែមានវដ្តនៃជំងឺកើនឡើងខ្ពស់ខុសប្រក្រតីនៅរៀងរាល់៥ ទៅ៦ឆ្នាំម្តង។
ក្នុងន័យនេះ ក្រសួងសុខាភិបាល សូមណែនាំក្រើនរំលឹកដល់ប្រជាជនគ្រប់រូបត្រូវបន្តប្រុងប្រយ័ត្នប្រកប...
ទឹកជំនន់នៅលីប៊ីបង្កឱ្យមានអ្នកស្លា.ប់ កើនឡើងជាងម៉ឺននាក់
បរទេស៖ យោងតាមអង្គការអឌ្ឍចន្ទក្រហមរបស់ប្រទេសលីប៊ីបាននិយាយកាលពីថ្ងៃទី ១៤ ខែកញ្ញាថាមនុស្ស ១១,៣០០ នាក់ត្រូវបានស្លាប់នៅក្នុងគ្រោះមហន្តរាយនេះដែលក្នុងនោះសាកសពជិត ២,០០០ ត្រូវបានជន់លិចទៅសមុទ្រដោយទឹកជំនន់។ មន្ត្រីទីក្រុង Derna ជឿថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងរហូតដល់ ២០,០០០នាក់។
បច្ចុប្បន្ន...
មកស្គាល់ប្រធានាធិបតីអាមេរិក៤រូប ដែលត្រូវបានគេធ្វើឃា..ត
ការធ្វើជាប្រធានាធិបតី នៃប្រទេសមហាអំណាចមួយនៅលើពិភពលោក ចាំបាច់ណាស់ត្រូវតែមានកងការពារ២៤ម៉ោង ដើម្បីធានាសុត្ថិភាពដល់ប្រធានាធិបតី។
នៅក្នុងប្រវត្តិសាស្រ្តអាមេរិក មានប្រធានាធិបតី៤នាក់ ក្នុងចំណោមប្រធានាធិបតីទាំង៤៦រូប ត្រូវបានគេធ្វើឃាតបានសម្រេច ក្នុងនោះរួមមាន៖
• ប្រធានាធិបតីទី១៦ លោក Abraham Lincoln ត្រូវបានធ្វើឃាតនៅឆ្នាំ១៨៦៥...
អាមេរិកបានបើកដំណើរការយន្តហោះទំនើបដែលមានល្បឿន ១,៨០០ គីឡូម៉ែត្រក្នុងមួយម៉ោង
បរទេស៖ យន្តហោះ S-៥១២ supersonic របស់សហរដ្ឋអាមេរិក មានចម្ងាយប្រតិបត្តិការប្រហែល ១,៨០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចផ្ទុកអ្នកដំណើរពី ១២ ទៅ ១៨ នាក់។...
ធ្លា.យពាក្យចចាមអារ៉ាម Lisa បដិសេធសំណើជិត៤០លានដុល្លារពី YG ខណៈអ្នកគាំទ្រ ព្រួយបារម្ភអនាគតរបស់ BLACKPINK
វាមានរយៈពេល ៧ ឆ្នាំហើយចាប់តាំងពី BLACKPINK បង្ហាញខ្លួនជាលើកដំបូងជ្រកក្នុងទ្រនំ YG ខណៈមកទល់ពេលនេះការបន្តកុងត្រារបស់ពួកគេនៅតែបន្តភាពស្រពិចស្រពិលនៅឡើយ។ ប្រធានបទនេះមានអ្នកគាំទ្រ សាធារណជនទូទៅ និងអ្នកនៅក្នុងឧស្សាហកម្មកម្សាន្ត មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរឿងនេះដោយសារតែការសម្រេចចិត្តណាមួយអាចមានផលប៉ះពាល់យ៉ាងសំខាន់សម្រាប់ទីផ្សារភាគហ៊ុន។
BLACKPINK បានបង្ហាញវត្តមានលើឆាក K-pop...















