Home ព័ត៌មានអន្តរជាតិ បញ្ហាគ្រឿ.ងញៀ.នរត់ពន្ធពីថៃ​ ជំរុញឲ្យឥណ្ឌូណេស៊ីរឹតបន្តឹងសន្តិសុខព្រំដែនខ្លាំងក្លាបំផុត

បញ្ហាគ្រឿ.ងញៀ.នរត់ពន្ធពីថៃ​ ជំរុញឲ្យឥណ្ឌូណេស៊ីរឹតបន្តឹងសន្តិសុខព្រំដែនខ្លាំងក្លាបំផុត

91
0

បញ្ហាគ្រឿ.ងញៀ.នរត់ពន្ធពីថៃ ជំរុញឱ្យឥណ្ឌូណេស៊ីរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនខ្លាំងក្លាបំផុត ក្រោយកងទ័ពជើងទឹកស្ទាក់ចាប់នាវា MV King Sun រឹបអូសបានម៉ាទឹកកកលាក់ក្នុងបាវខ្សាច់ទម្ងន់ ១.៣ តោន តម្លៃជាង ១១៦ លានដុល្លារ និងចាប់ខ្លួននាវិកបរទេស ៩ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2BaZopnJHEfXH7WqTAodrRv1guEMXNID_8IZQrHk3F7zdHFWhsIalLYtsTpBTI_ccisRVpPBOUeQ974K7rk0W4pK9CgFMcb31Y_8z_RIX5M0kE1Y4Cqx51m8OG-umw-UZkbH1eYcyndmQcBqxOyQTZ0pFJ1RWMxfn4lE3OkdPF3zWUz-Ho-D5HpWxQX8/s768/photo_2026-08-13_14-08-13%20(2).jpg

ក្រោយបង្ក្រាបគ្រឿងញៀនតម្លៃជាង ១១៦លានដុល្លារ និងមានទម្ងន់ជាង ១.៣ តោនផ្ញើចេញពីប្រទេសថៃ អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសរឹតបន្តឹងសន្តិសុខនៅតាមព្រំដែនទឹកខ្លាំងក្លាបំផុត ភ្លាមៗបន្ទាប់ពីបានឡោមព័ទ្ធស្ទាក់ចាប់នាវាអានាមិកមួយគ្រឿង ដែលលួចដឹកជញ្ជូនម៉ាទឹកកកយ៉ាងច្រើនសន្ធឹកសន្ធាប់កាត់តាមដែនសមុទ្រអន្តរជាតិhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmcQ3PUPWLd3YVAM4Gw_7bu0_XxMqxIYJitHEfaOv_77GV5vjcsx5tWugujOV7iRMch877WxD5hyphenhyphen39USwqpZROzqbrTWIdUA4Q1StewfJoEwVg_JL-xeRQzKIajl6hPXylEG9vq8Xu5YqluGyuN7GVlPcxkO0KS4H5Qq6VI_xTjB5YzI5ix3DJABhEOkI/s1280/photo_2026-08-13_14-08-13%20(3).jpg
 
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Antara ឧត្តមនាវីឯក Denih Hendrata មេបញ្ជាការកងទ័ពជើងទឹកឥណ្ឌូណេស៊ី បានបញ្ជាផ្ទាល់ឱ្យកងកម្លាំងល្បាតទាំងអស់បង្កើនការត្រួតពិនិត្យ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ដូចជាប្រព័ន្ធរ៉ាដានិងយានដ្រូនឃ្លាំមើល ដើម្បីស្វែងរក «នាវាខ្មោច» ដែលលួចបន្លំអត្តសញ្ញាណនៅលើផ្ទៃសមុទ្រ។ ចំណាត់ការក្តៅនេះត្រូវបានធ្វើឡើងបន្ទាប់ពីកម្លាំងអន្តរាគមន៍ បានបើកប្រតិបត្តិការយ៉ាងស្វិតស្វាញរហូតឈានដល់ការស្ទាក់ចាប់នាវាដឹកគ្រឿងញៀនខុសច្បាប់ដ៏ធំសម្បើមមួយគ្រឿង នៅក្នុងដែនទឹកនៃប្រជុំកោះ Riau ដែលជាតំបន់យុទ្ធសាស្ត្រកៀកនឹងប្រទេសសិង្ហបុរី។ នៅក្នុងកិច្ចបង្ក្រាបនោះ សមត្ថកិច្ចបានរកឃើញសារធាតុញៀនកម្រិតធ្ងន់ប្រភេទ ម៉ាទឹកកក (Methamphetamine) សរុបទម្ងន់ ១.៣ តោន ដែលត្រូវបានឧក្រិដ្ឋជនលាក់បាំងយ៉ាងជិតស្និទ្ធនៅក្នុងបាវខ្សាច់កែច្នៃចំនួន ៦៥ បាវ និងមានតម្លៃទីផ្សារប្រមាណ ១១៦.៤ លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2Uc_iDVOqGyU2njzMOzkLkvcoiIRj2GsAtplXhs4xgEWOW2Getm0CM8HzreGtMY02UryNHmKRlnc5r2MEDk0b-cD8pBh-yiIZfyXVjEFcLxAzaRNEk6OiVB3kvdd22PVfFhuJtYPUL-rgk1GsPD-ngi_DJd30iqg4g-2OqB_A6yh8Ef0ZpjWAFS108Fw/s1000/photo_2026-08-13_14-08-13%20(4).jpg
 
ផ្អែកលើរបាយការណ៍ស៊ើបអង្កេតបន្ថែម នាវាដែលរងការឃាត់ខ្លួននោះមានឈ្មោះថា MV Sun ហៅ MV King Sun ដោយវាបានបង្ហូតទង់ជាតិប្រទេសតង់ហ្សានី (Tanzania) និងបានធ្វើដំណើរចាកចេញពីប្រទេសថៃ តាំងពីខែកុម្ភៈ ឆ្នាំ២០២៦ មកម្ល៉េះ។ នៅក្នុងកិច្ចប្រតិបត្តិការនោះ អាជ្ញាធរឥណ្ឌូណេស៊ីក៏បានចាប់ខ្លួនក្រុមនាវិក និងមនុស្សនៅលើនាវាសរុបចំនួន ៩ នាក់ផងដែរ ក្នុងនោះរួមមានជនជាតិមីយ៉ាន់ម៉ា ៧ នាក់ និងជនជាតិថៃ ២ នាក់។ បច្ចុប្បន្ន អង្គភាពប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ីបានសម្រេចបើកការស៊ើបអង្កេតទ្រង់ទ្រាយធំភ្លាមៗ ដើម្បីតាមស្វែងរកបុគ្គល ឬបណ្តាញឧក្រិដ្ឋជនកម្រិតអន្តរជាតិដែលនៅពីក្រោយខ្នងនៃការបញ្ជាទិញ ក៏ដូចជាការពិនិត្យទៅលើមន្ទិលនៃការវេចខ្ចប់គ្រឿងញៀននៅក្នុងបាវខ្សាច់ដ៏អាថ៌កំបាំងនេះ ដើម្បីទប់ស្កាត់បណ្តាញរត់ពន្ធឆ្លងដែនកុំឱ្យរីករាលដាលបន្តទៀត។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihDDU4x8ojBekqYdHLbOkIhoCRtcNBbGF9t5sbn3ndumsT-30EiLviQE1kHaTYrieqTvR3D9cjuFeU3IB7VLPMM5A8av7t8N09a8wdSwgYvDGZ9xnq9uBpN_nqwc5i5ggJqB-dNkCgPofWAIKJy3CZw5B_xkVDb-SLG1HUPBVQaSBrKIMd3F5C9A3RX8s/s768/photo_2026-08-13_14-08-13.jpg
ជោគជ័យនៃការបង្ក្រាបគ្រឿងញៀនទម្ងន់ជាង ១ តោននៅពេលនេះ គឺជាការបង្ហាញពីសមត្ថភាពដ៏ខ្លាំងក្លារបស់កងទ័ពជើងទឹកឥណ្ឌូណេស៊ី ក្នុងការការពារសន្តិសុខដែនសមុទ្រ។ ការប្រកាសរឹតបន្តឹងព្រំដែនទឹក និងការបើកការស៊ើបអង្កេតរកមេខ្លោងពិតប្រាកដនេះ នឹងក្លាយជាសារព្រមានដាច់អហង្ការទៅកាន់ក្រុមកែច្នៃគ្រឿងញៀនឆ្លងដែនថា ដែនទឹកឥណ្ឌូណេស៊ីមិនមែនជាច្រកផ្លូវដែលមានសុវត្ថិភាពសម្រាប់សកម្មភាពទុច្ចរិតរបស់ពួកគេឡើយ៕