ការធ្វើជាប្រធានាធិបតី នៃប្រទេសមហាអំណាចមួយនៅលើពិភពលោក ចាំបាច់ណាស់ត្រូវតែមានកងការពារ២៤ម៉ោង ដើម្បីធានាសុត្ថិភាពដល់ប្រធានាធិបតី។
នៅក្នុងប្រវត្តិសាស្រ្តអាមេរិក មានប្រធានាធិបតី៤នាក់ ក្នុងចំណោមប្រធានាធិបតីទាំង៤៦រូប ត្រូវបានគេធ្វើឃាតបានសម្រេច ក្នុងនោះរួមមាន៖
• ប្រធានាធិបតីទី១៦ លោក Abraham Lincoln ត្រូវបានធ្វើឃាតនៅឆ្នាំ១៨៦៥ ដោយអ្នកគាំទ្ររដ្ឋាភិបាលសហរដ្ឋអាមេរិកភាគខាងត្បូងម្នាក់ នៅឯរោងល្ខោនបន្ទាប់ពីសហរដ្ឋអាមេរិកភាគខាងត្បូងចុះចាញ់សង្រ្គាម។
• ប្រធានាធិបតីអាមេរិកទី២០ លោក James A. Garfield ត្រូវបានឃាតករ បាញ់ចំនួន២គ្រាប់ ចំដៃនិងខ្នង ពេលដើរចូលក្នុងស្ថានីយរថភ្លើង នៅឆ្នាំ ១៨៨១។
• ប្រធានាធិបតីទី២៥ លោក William McKinley ត្រូវបានគេបាញ់ចំពោះចំនួន២គ្រាប់នៅឆ្នាំ១៩០១ ពេលចូលរួមក្នុងពិធីតាំងពិព័រណ៍ បន្ទាប់មកក៏បានបាត់បង់ជីវិត ក្រោយសម្រាកនៅមន្ទីពេទ្យ៨ថ្ងៃ។
• ប្រធានាធិបតីអាមេរិកទី៣៥ លោក John F. Kennedy ត្រូវបានគេធ្វើឃាតនៅឆ្នាំ១៩៦៣ ដោយខ្មាន់កាំភ្លើងបានបាញ់ចំនួន៣គ្រាប់ ចេញពីបង្អួចអគារមួយ ចំក្បាលលោកចំនួន២គ្រាប់ បណ្តាលឱ្យលោកស្លាប់នៅកន្លែងកើតហេតុ។
បច្ចុប្បន្ននេះ ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Joe Biden ដែលជាប្រធានាធិបតីលើកទី៤៦៕
ប្រភព៖ FOX News










