Home ព័ត៌មានជាតិ តារាចម្រៀងប៉ុបវៀតណាមបញ្ជូលវប្បធម៌ខ្មែរទៅក្នុង MV

តារាចម្រៀងប៉ុបវៀតណាមបញ្ជូលវប្បធម៌ខ្មែរទៅក្នុង MV

82
0

តារាចម្រៀងប៉ុបវៀតណាម ផឿង មីជី (Phương Mỹ Chi) បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីតារាចម្រៀងរូបនេះបានទម្លាក់បទថ្មីរបស់ខ្លួនដោយបញ្ជូលពីវប្បធម៌ខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះក្នុងបទចម្រៀងនេះ មីជី ក៏បានច្រៀងជាភាសាខ្មែរមួយឃ្លាដែរថា «បងមានស្រឡាញ់អូនទេ?»។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNEXdPH6TVNQV7wM8OeQOUUJAVP6y5JBwAmxIUddJ8qxlpI58euoZW67zlsJDjOHJI1ufGKri5QzG1ZHX6wOt1sR4VaNNzsZuW1F7kWIJ3Fgi90UNUlptctpkp1IaqI20cAimoH1NGBQJMb_jojvekErGEkdTA94nAFpyhx7yDY4sFvHV6xsTU4jviYxA/s973/image_2026-08-13_09-49-51.png
នៅយប់ថ្ងៃទី១២ ខែសីហា ផឿង មីជី តារាចម្រៀងស្រីវ័យក្មេងឈានមុខម្នាក់របស់វៀតណាម ផឿង មីជី បានទម្លាក់បទថ្មីរបស់ខ្លួនមានចំណងជើងថា «Heaven With My Love » (Thiên Đường Với Người Thương)។ វីដេអូនេះបានបង្ហាញពីរឿងរ៉ាវស្នេហារបស់មនុស្សពីរនាក់ ដែលជាមិត្តស្និទ្ធតាំងពីកុមារ ធំឡើងនៅក្នុងបរិយាកាសវប្បធម៌ខ្មែរហើយនៅទីបំផុតក្លាយជាគូជីវិត។ MV នេះបានរួមបញ្ចូលមរតកវប្បធម៌ខ្មែរដោយបង្ហាញនូវទិដ្ឋភាព ពិធីមង្គលការបែបប្រពៃណីខ្មែរ របាំខ្មែរ រួមទាំងឧបករណ៍ភ្លេងខ្មែរ។ ធាតុផ្សំវប្បធម៌ទាំងនេះត្រូវបានបង្ហាញយ៉ាងប្រណីត និងចុះសម្រុងគ្នា បង្កើតឱ្យមានការតភ្ជាប់ដ៏ទាក់ទាញរវាងសិល្បៈតន្ត្រី និងមរតកវប្បធម៌។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4hvZY4O9T-jbs9i5OpuLlLg7K52mezBpdar1ioIE3NiDBOdZ-fCeDSII5M4-nN9pR3VaZH0gNMv_O6AZ3TqcIKKyhh8pwWvCSS8CJm7VS0uaZG9yUzbbiN8h3Ofeh7ir1lIZdTSmDW3mA7etedBpA8T_vj9nwBA4GSQ4mXyet3_GoPMoK95Cb9xG9QRA/s1536/image_2026-08-13_09-49-52.png
តាមរយៈចក្ខុវិស័យច្នៃប្រឌិត ផឿង មីជី (Phương Mỹ Chi) កំពុងជួយនាំយកសម្រស់នៃវប្បធម៌ខ្មែរឱ្យកាន់តែជិតស្និទ្ធទៅកាន់ទស្សនិកជនវៀតណាម ដោយផ្តល់នូវវិធីសាស្ត្រថ្មី និងមានអត្ថន័យស្របពេលវីដេអូចម្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់ថាជាវប្បធម៌ខ្មែរ។ តារាចម្រៀង ផឿង មីជី មិនត្រឹមតែស្លៀកសំលៀកបំពាក់ខ្មែរប៉ុណ្ណោះទេប៉ុន្តែនាងក៏សម្តែងរបាំប្រពៃណីដោយផ្ទាល់ផងដែរ។ ដើម្បីអាចសម្តែងបានយ៉ាងល្អតារាចម្រៀងវៀតណាមរូបនេះបានចំណាយពេលរៀនរាំជាមួយទីប្រឹក្សាវប្បធម៌របស់គម្រោង ដើម្បីស្វែងយល់ពីចលនា និងស្មារតីនៃសិល្បៈរបាំខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPOJNOvJKfxJIAuSVyeKeU01Q4Fy55OGAycm5Cs4AOUvsQayuD4GraZyqv_5PnC9mFNLm_l_JkH15d8Dycn2nCbzf-pGL4iswFWSNGllxU5UHSMPn9-OqZcXC7H1vsAkDsm0NNjW4IHlL9_vZlGOr_UuGzsWq0jtIq1F9by_Pakjld_w3jrZPU2z_wbvc/s730/image_2026-08-13_09-49-51%20(2).png

ផឿង មីជី (Phương Mỹ Chi) មានអាយុ ២៣ ឆ្នាំ បានក្លាយជាតារាល្បីក្នុងវិស័យតន្ត្រីនៅអាយុ ១០ ឆ្នាំ បន្ទាប់ពីឈ្នះជើងឯករងក្នុងការប្រកួត The Voice Kids VietNam ឆ្នាំ ២០១៣។ នាងបានចេញវីដេអូចម្រៀង និងអាល់ប៊ុមជាច្រើនដែលទទួលបានជោគជ័យ។ មិនត្រឹមតែជោគជ័យផ្នែកចម្រៀង មីជី ក៏បានសម្តែងក្នុងខ្សែភាពយន្តមួយចំនួនផងដែរ។ បន្ទាប់ពីរយៈពេល ១៣ ឆ្នាំក្នុងវិស័យតន្ត្រី មីជី បានផ្លាស់ប្តូរខ្លួនឯងជាមួយនឹងប្រភេទផ្សេងៗ ដោយរួមបញ្ចូលរបាំ៕