ស្ថាប័នព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយលំដាប់ពិភពលោករបស់បារាំង រួមមានស្ថានីយទូរទស្សន៍ ARTE និងមហោស្រពរូបថតអន្តរជាតិ Visa pour l’Image បានចេញផ្សាយជាបន្តបន្ទាប់ពីការខូចខាត និងការរងគ្រោះរបស់កម្ពុជា ក្រោយការវា.យប្រ.ហារខុសច្បាប់របស់កងទ័ពថៃកាលពីឆ្នាំ២០២៥។.jpg)
_____________
ពិភពលោកកំពុងដឹងឮ! ស្ថាប័នព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបារាំងល្បីៗកម្រិតអន្តរជាតិ បានចេញមុខលាតត្រដាងយ៉ាងច្បាស់ៗពីទង្វើឈ្លានពាន និងការវាយប្រហារតាមព្រំដែនពីសំណាក់កងទ័ពថៃមកលើកម្ពុជា ដែលបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព បូរណភាពទឹកដី ព្រមទាំងការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក និងការរងគ្រោះរបស់ប្រជាពលរដ្ឋខ្មែររាប់សែននាក់។

យោងតាមការចុះផ្សាយជាបន្តបន្ទាប់ ប្រព័ន្ធផ្សព្វផ្សាយយក្សដំបូងគេគឺ ស្ថានីយទូរទស្សន៍បារាំង-អាល្លឺម៉ង់ដ៏ល្បីល្បាញ ARTE Journal បានចុះផ្សាយវីដេអូរបាយការណ៍ស៊ើបអង្កេតផ្ទាល់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដោយបានបង្ហាញពីទិដ្ឋភាពជាក់ស្តែងនៃការរំលោភបំពានរបស់ភាគីថៃ។ នៅក្នុងរបាយការណ៍របស់ ARTE បានលាតត្រដាងថា កងទ័ពថៃបានប្រើប្រាស់ទូកុងតឺន័រ និងហ៊ុមព័ទ្ធរបងបន្លាលួសជាច្រើនជួរយ៉ាងខុសច្បាប់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ធ្វើឱ្យកងទ័ព និងប្រជាពលរដ្ឋកម្ពុជាមិនអាចចូលទៅកាន់តំបន់នោះបាន ដែលនេះជាទង្វើឯកតោភាគីដ៏គួរឱ្យថ្កោលទោស។ ផលប៉ះពាល់ពីការវាយប្រហារដ៏ខ្លាំងក្លាកាលពីឆ្នាំ២០២៥ បានបង្ខំឱ្យពលរដ្ឋខ្មែររាប់សែននាក់រត់ភៀសខ្លួនពីផ្ទះសម្បែង ហើយបច្ចុប្បន្នពួកគេកំពុងបន្តរស់នៅក្នុងភូមិភៀសសឹកបណ្តោះអាសន្នដែលរៀបចំដោយរាជរដ្ឋាភិបាល ដោយសារតែភូមិដ្ឋានចាស់ត្រូវបានហ៊ុមព័ទ្ធ និងត្រួតត្រាដោយកងទ័ពថៃ។.jpg)
ដោយឡែក ស្ថាប័នលេចធ្លោមួយទៀតរបស់បារាំងគឺ មហោស្រពកាសែតរូបថតអន្តរជាតិ Visa pour l’Image-Perpignan ក៏បានរៀបចំពិព័រណ៍រូបថតខ្នាតធំមួយ ក្រោមចំណងជើងថា «កម្ពុជា៖ ពីសង្គ្រាមមួយទៅសង្គ្រាមមួយទៀត» (Cambodia: From One War to the Next) របស់លោក Jean-Luc Moreau Deleris ផលិតសម្រាប់ទស្សនាវដ្តី Le Figaro Magazine។ ពិព័រណ៍រូបថត និងអត្ថបទផ្លូវការរបស់មហោស្រព Visa pour l’Image បានបង្ហាញទៅកាន់ពិភពលោកយ៉ាងច្បាស់ថា នៅក្នុងឆ្នាំ២០២៥ ថៃបានវាយប្រហារកម្ពុជា និងបានកាត់យកទឹកដីមួយចំណែក។ អ្វីដែលកាន់តែធ្ងន់ធ្ងរនោះគឺ គ្រាប់កាំភ្លើងធំរបស់កងទ័ពថៃ បានបាញ់បោកប្រហារបង្កការខូចខាតយ៉ាងដំណំដល់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោករបស់ UNESCO។ ការរួមគ្នាបញ្ចេញភស្តុតាងជារូបភាព និងវីដេអូពីស្ថាប័នព័ត៌មានបារាំងទាំងពីរនេះ បានក្លាយជាសំឡេងយុត្តិធម៌អន្តរជាតិ បកស្បែកមុខ និងលាតត្រដាងពីទង្វើឈ្លានពានរបស់ភាគីថៃយ៉ាងច្បាស់ក្រឡែតនៅលើឆាកអន្តរជាតិ។.jpg)
សរុបមក ការចុះផ្សាយរបស់ស្ថានីយទូរទស្សន៍ ARTE និងមហោស្រពរូបថត Visa pour l’Image គឺជាសក្ខីកម្មដ៏សំខាន់ឆ្លុះបញ្ចាំងពីតថភាពពិត និងការឈឺចាប់របស់ប្រជាពលរដ្ឋកម្ពុជានៅតាមព្រំដែន។ របាយការណ៍អន្តរជាតិទាំងនេះ មិនត្រឹមតែជួយទប់ស្កាត់ការបំភ័ន្តព័ត៌មានពីភាគីម្ខាងទៀតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការដាស់តឿនដល់សហគមន៍អន្តរជាតិ ឱ្យចូលរួមការពារអធិបតេយ្យភាពទឹកដី និងសម្បត្តិបេតិកភណ្ឌមនុស្សជាតិរបស់កម្ពុជា ព្រមទាំងស្វែងរកយុត្តិធម៌ពិតប្រាកដជូនប្រជាជាតិខ្មែរផងដែរ៕










