រាជធានីភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសេចក្តីណែនាំផ្លូវការ ព្រ.មានចាត់វិធានការច្បាប់ម៉ឺងម៉ាត់បំផុតចំពោះបុគ្គលមានឥទ្ធិពលលើអនឡាញទាំងឡាយណា ដែលផលិតមាតិកាអា.សអាភាស ប្រើពាក្យសម្តីជេ.រប្រមា.ថ និងបរិ.ហារកេរ្តិ៍ជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ។ ច្បាប់នឹងត្រូវអនុវត្តស្មើៗគ្នា ទោះជាបុគ្គលនោះមាន Followers ច្រើនប៉ុណ្ណាក៏ដោយ។
___________
កុំអាងតែមានអ្នកតាមដានច្រើនចង់ធ្វើអ្វី និយាយអ្វីក្នុងបណ្ដាញសង្គមបានស្រេចតែចិត្ត! ក្រសួងព័ត៌មានបានដាក់ចេញនូវសេចក្តីណែនាំ និងបទបញ្ជាដាច់ខាត ដោយប្រកាសចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការយោគយល់ឡើយ ចំពោះអ្នកផលិតមាតិកា ឬបុគ្គលមានឥទ្ធិពលលើអនឡាញទាំងឡាយណា ដែលនៅតែបន្តផលិតវីដេអូអនាចារ្យ ប្រើពាក្យសម្តីជេរប្រមាថ និងវាយប្រហារប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរជាសាធារណៈ។
.jpg)
ការចេញមុខចាត់វិធានការយ៉ាងក្តៅគគុកនេះ ធ្វើឡើងបន្ទាប់ពីនារយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានលំហូរយ៉ាងអនាធិបតេយ្យនៃវីដេអូ និងមាតិកាខុសឆ្គងជាច្រើន ដែលផលិតដោយបុគ្គលមានឥទ្ធិពល (Influencers) មួយចំនួន។ បុគ្គលទាំងនោះបានប្រើប្រាស់បណ្តាញសង្គមធ្វើជាវេទិកាដោះស្រាយជម្លោះផ្ទាល់ខ្លួន តាមរយៈការជេរប្រមាថ បរិហារកេរ្តិ៍ និងបញ្ចេញមតិយោបល់បែបញុះញង់។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺ ការយកប្រធានបទរឿងបុគ្គល ឬការធ្វើបទសម្ភាសន៍បែបអាសអាភាស អនាចារ និងការដណ្តើមទាក់ទាញការចូលមើល (Views) ដោយយកស្ត្រីធ្វើជាឧបករណ៍ ដែលទង្វើទាំងនេះបាននិងកំពុងបំពុលសីលធម៌សង្គម និងបំផ្លាញតម្លៃស្ត្រីខ្មែរយ៉ាងធ្ងន់ធ្ងរ។.jpg)
ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក្រសួងព័ត៌មានបានតម្រូវឱ្យគ្រប់ស្ថាប័នផ្សព្វផ្សាយ ផលិតករ និងអ្នកលេងបណ្តាញសង្គមទាំងអស់ ត្រូវពង្រឹងការទទួលខុសត្រូវខ្ពស់លើមាតិការបស់ខ្លួន ដោយត្រូវគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈជាចម្បង។ ទន្ទឹមនឹងនេះ ក្រសួងនឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីតាមដាន និងត្រួតពិនិត្យយ៉ាងហ្មត់ចត់។ ក្នុងករណីរកឃើញបុគ្គលណាដែលនៅតែបន្តល្មើស ក្រសួងនឹងអនុវត្តវិធានការរដ្ឋបាលភ្លាមៗ រួមទាំងការផ្អាកការផ្សព្វផ្សាយ បិទគណនី ឬបញ្ជូនសំណុំរឿងទៅកាន់ស្ថាប័នមានសមត្ថកិច្ចដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ជារួមមក វិធានការក្តៅរបស់ក្រសួងព័ត៌មាននៅពេលនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការសំអាតបរិយាកាសអនឡាញ បង្ខំឱ្យអ្នកផលិតមាតិកាងាកមកបង្កើតអ្វីដែលជាប្រយោជន៍ និងការកម្សាន្តបែបស្ថាបនា។ វាក៏ជាសារព្រមានមួយបង្ហាញថា ទោះបីជាបុគ្គលនោះមានអ្នកគាំទ្ររាប់លាននាក់ ឬមានឥទ្ធិពលកម្រិតណាក៏ដោយ ក៏ត្រូវតែស្ថិតនៅក្រោមច្បាប់ និងត្រូវរួមគ្នាស្តារសីលធម៌សង្គម ព្រមទាំងការពារតម្លៃ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរឡើងវិញ៕
Home ព័ត៌មានជាតិ ក្រសួងព័ត៌មាន ប្រកាសចាត់វិធានការច្បាប់លើអ្នកផលិតមាតិកាបំពុ.លសង្គម និងវា.យប្រ.ហារលើស្ត្រី









