Home ព័ត៌មានជាតិ អាជី អន់ចិត្តនឹង ជី ដេវីត និង ទេព បូព្រឹក្ស ក្រោយឆាតមិនតបគ្រាន់តែចង់ដាក់ផលិតផលក្នុងម៉ាត

អាជី អន់ចិត្តនឹង ជី ដេវីត និង ទេព បូព្រឹក្ស ក្រោយឆាតមិនតបគ្រាន់តែចង់ដាក់ផលិតផលក្នុងម៉ាត

94
0

អាជី ដែលជាអ្នកលក់អនឡាញបានបង្ហាញការអន់ចិត្តរបស់ខ្លួនយ៉ាងខ្លាំងទៅកាន់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ក្រោយពីអ្នកទាំងពីរប្រកាសថាប្រសិនជាមានផលិតផលខ្មែរណាចង់ដាក់ក្នុងម៉ាតអាចទាក់ទងទៅបានប៉ុន្តែនាងព្យាយាមទាក់ទងទៅបែរជាមិនមានការឆ្លើយតបទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijog4LAv0v2VsJ-lQaPZcIWHoHZBxnrdcvAL1nQf5QMGz0WsYtqelSD8EOTyvvFb9WYBj_slfW937WSwBcoRkYA82Au5gZTEDr5x24tBamLyLnc3HGGKNITeNcLao0Q_4Q7oCEqE4hiT-EF9LbgmNsI76-4O9Ek1M-Mp80rHeS0DxOCTb5nlILdeOguTU/s1220/image_2026-08-15_15-17-38.png

នៅយប់ថ្ងៃទី១៤ ខែសីហា អាជី បានបង្ហោះវីដេអូមួយដោយបានដាក់ចំណងជើងថា «ឬមកពីខ្ញុំក្រមែនទេ» ។ អ្នកលក់អនឡាញរូបនេះបានហៅតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ថា«អាយដល» ព្រមទាំងបង្ហាញការអន់ចិត្តរបស់ខ្លួនយ៉ាងខ្លាំងដោយសារតែតារាចម្រៀងទាំងពីររូបធ្លាប់បានប្រកាសថា កូនខ្មែរណាមាន Local Brand បើចង់យកដាក់ក្នុងម៉ាតអាចទាក់ទងទៅបានប៉ុន្តែពេលនាងទាក់ទងទៅគ្មានការឆ្លើយតបឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy8qzfBmMNuzzUaNmdXViHJ3Y90l5qOwiwus6n3jRkaLXq_pljmx926lL8qagKoOMk62pIpwnGXHnHvqZmCoU4y0iXERSMOv_liLS8C6sRPrjfl7khR5DgdUvlMNssRmEkxZaLygdxdsq5somnq8IzcavyYXBRF4ah_OeJyh7RTto8sYuvbosK3D9Fdhs/s2048/image_2026-08-15_15-17-39.png
អាជី លើកឡើងថានាងបានឆាតទៅកាន់គណនីផ្ទាល់ខ្លួនរបស់ ទេព បូព្រឹក្ស ហើយគិតថាតារាចម្រៀងរូបនេះគ្មានពេលក្នុងការឆ្លើយតបនាង ទើបបានជាខំទាក់ទងទៅកាន់ផេក Ditway mart តាមការប្រកាសប៉ុន្តែនៅតែមិនទទួលបានការឆ្លើយតបដដែល។ អ្នកលក់អនឡាញរូបនេះបន្តដោយក្តីសង្ឃឹមថាពេលនាងចេញវីដេអូ ឬ ឆាតទៅអ្នកទាំងពីរនឹងមិនមានការរើសអើងនាងពីព្រោះ ជី ដេវីត បាននិយាយក្នុងវីដេអូច្បាស់ណាស់ថា «កុំក្រែងចិត្ត» អាចទាក់ទងទៅលឿនៗបានប្រសិនជាមាន Local Brand ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg23Ow0HtXSTgZI90Go7WRF8yvU-u42_GrTyiTCypM2sT5Pmn0cnPelgBBSJcmXgQKwlf1kfni2tviUX73uR_19WASn_cwgq8rm3ZStFZkMfzGEq6fzE8h8q-z-ToUXDs51N0j-faXubeTLbQpkis4LHkKvrlLPvdW83LFooaJk1Dup5Y24YHQi3haDyz8/s2048/image_2026-08-15_15-17-51.png

ភ្ជាប់ជាមួយនឹងការអន់ចិត្តនេះ អាជី បានបន្ថែមថានាងមិនដឹង ជី ដេវីត ទេព បូព្រឹក្ស ស្អប់ ឬរើសអើងនាងរឿងអីនោះទេបានជាមិនឆ្លើយតបនាងសោះ។ អាជី ក៏បានបង្ហាញថានាងស្រលាញ់ចូលចិត្តតារាចម្រៀងទាំងពីររូបនេះលេងបទចម្រៀងសឹងតែគ្រប់បទនៅពេលបទណាចាក់ដោតផ្លូវចិត្តប៉ុន្តែអ្វីដែលទទួលបានមកវិញគឺជាអារម្មណ៍អន់ចិត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifrQPs3KRp5ShKPPckU9ehx-wlVBX3DoXnLzgJPNFMo0JhP7RsxYKlUATFd9kquDrX701Lf3OJoWx-9_jKVGFBr5kuiWIX7H5n-AtWYR-7Hj_YicmlCOjfouBHbMNp1iPykOt6o9l1PvELlLTBvFgxQHnAppbKEi2bWszxtBoRiGox4DGTnPdlOLhDLqE/s1760/image_2026-08-15_15-17-50.png

ការលើកឡើងរបស់ អាជី ទទួលបានមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គម។ គិតត្រឹមម៉ោង៣រសៀលថ្ងៃទី១៥ ខែសីហា តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ពុំទាន់ចេញមកនិយាយទាក់ទងនឹងរឿងនេះឡើយ៕