Home Blog Page 9

ឥណ្ឌូណេស៊ីរងគ្រោះរញ្ជួយដីរហូតដល់៧.៤រិចទ័រ និងព្រមានអាចមានរលកស៊ូណាមិដល់ម៉ាឡេស៊ី និងហ្វីលីពីន

0

នាវេលាម៉ោង៦និង៤៨នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ គ្រោះរញ្ជួយដីយ៉ាងខ្លាំងក្លារហូតដល់កម្រិត៧.៤រិចទ័រ ជម្រៅ៣៥គីឡូម៉ែត្រ បានកើតឡើងនៅទីក្រុង Ternate បរិវេណសមុទ្រ Molucca ស្ថិតនៅភាគឦសានប្រទេសឥណ្ឌូណេស៊ី ដែលធ្វើឱ្យអាជ្ញាធរឥណ្ឌូណេស៊ីបញ្ជាឱ្យតាមដានស្ថានការណ៍យ៉ាងដិតដល់ និងព្រមានពីរលកស៊ូណាមិអាចនឹងកើតឡើងរហូតដល់ម៉ាឡេស៊ី និងហ្វីលីពីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfxVhL2E_gizDLP5uBnotk3zUtqJ97Y0KPdi6uT3tfVIqys46A2Kh-8jx9Fi8efPB0-lTaqsaA3E_4SMOAWHt0iAxkKlOLRsE9nNfhFU_EnB0U3Z0NV_BhbRr4-zW6WU0fh-crHlIhY2fkQsfXjh_N8vb6fdpgWGVW3KqxlhpkBOs9LCXWKTsD0eyHzU1Z/s1053/photo_2026-04-03_08-26-37%20(2).jpg
តាមការអះអាងរបស់ក្រុមអ្នកជួយសង្គ្រោះ គឺគ្មានមនុស្សរងរបួសក្នុងហេតុការណ៍រញ្ជួយដីទេ ប៉ុន្តែស្ត្រីម្នាក់អាយុ៧០ឆ្នាំ រស់នៅខេត្ត North Sulawesi បានស្លាប់ដោយសារអគារបាក់សង្កត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiPh85unL9H5vI-_HLHfAm6vf0IffCaEM7mJp6HSh_UuC-E3zc5ykRh-8UnvA_EM0TpwcXUVn30mU5xMO5NXNnAuWRPvziJP4QXx2vmzOknnrMDBy6wrn_KaMrv7xB8zIHN_4NYmcwwOTpxR2EMxqxfYmLTPZclxgT9fclSPOoPpdhfyyU4rUzCgNFfXqa/s560/photo_2026-04-03_08-26-37.jpg

អាជ្ញាធរបានព្រមានពីរលកស៊ូណាមិអាចបង្កគ្រោះថ្នាក់នៅតាមឆ្នេរសមុទ្រ ដែលមានប្រវែងប្រមាណ៩៩៧គីឡូម៉ែត្រពីចំណុចកណ្តាលរញ្ជួយដី រួមទាំងមានរលកស៊ូណាមិនៅតំបន់មួយចំនួនរបស់ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន និងព្រមានពីកម្រិតស៊ូណាមិអាស្រ័យលើសណ្ឋានដីក្នុងតំបន់ ។ អាជ្ញាធរអំពាវនាវឱ្យពលរដ្ឋដែលរស់នៅតាមឆ្នេរសមុទ្រតាមដានសេចក្តីជូនដំណឹងជាផ្លូវការ ខណៈអាជ្ញាធរកំពុងវាយតម្លៃការខូចខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIG6LNpcvObfJZl-ADNVWZVfafOGUkWzbRjPrbDR0-CkqIz4yMeRrAyRxNAgONJNvdLGe3KD1uY82hIiHSP4YkIveJ8PON48FLrqIFhdD4pDCjk2mrDz19VVjEk3ZTR5iHtuxNqw-rwMTjAQB0oW9Gy1GDimIMQowBd7ZkIPLJvK5TrwiBoTt_ufTF-Jvb/s700/photo_2026-04-03_08-26-38%20(2).jpg

ទីក្រុងតូចធំដែលមានមនុស្សរស់នៅច្រើនរហូតដល់ជាង២សែននាក់ នៅភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ដែលស្ថិតនៅក្បែរចំណុចកណ្តាលរញ្ជួយដីបរិវេណសមុទ្រ Molucca មានការប្រុងប្រយ័ត្នយ៉ាងខ្លាំង និងបារម្ភពីផលប៉ះពាល់បន្ទាប់ពីរលកស៊ូណាមិ ។ មជ្ឈមណ្ឌលផ្តល់ព័ត៌មានពីរលកស៊ូណាមីប៉ាស៊ីហ្វិកប្រកាសថា វាអាចនឹងកើតរលកស៊ូណាមិជុំវិញចំណុចកណ្តាលរញ្ជួយដីស្មើចម្ងាយ១,០០០គីឡូម៉ែត្រ និងកើតឡើងនៅតាមឆ្នេរសមុទ្រប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjuxKziTm-5e5Db75aQDeh5ibiiMjelWkyGFNzJOA_54sZuUKXtbPrTgyNzAc0Jp63mS3rkx-nN2vkerO2U9byXuDBmwfTubPhYn3s6ye4U2w2pbTYOcu4T2IEmpDeTZAE5VxPLzmCJyaA1SVuzt7a5p0yWSBQRXRLr_jMcqj_3wS9k9NoeQJwn2C4Gpoe/s720/photo_2026-04-03_08-26-38%20(3).jpg

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី គឺជាប្រជុំកោះដ៏ធំដែលមានពលរដ្ឋរហូតដល់ជាង២៨០លាននាក់ បានកើតរញ្ជួយដី និងផ្ទុះភ្នំភ្លើងជាញឹកញាប់ ដោយសារមានទីតាំងស្ថិតនៅលើខ្សែបន្ទាត់កោងភ្នំភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrxEY0gcpcV1UjI57-U5G87zSys7Pw5MWgoHgX_o0ypQpWnEdrQFipbpTVaSjVUK-GVg0B9YYJpkZcJ2C86glEyMWgmya0zAhVJnLZCqggAAkQxcE_BZqJmVf9Il-umtIxpVSkOH2B6Q6OVPalEBsHtgtCmiIr4zkDFxUhT8sV9Stfjw7D38dWxblvwXFt/s1200/photo_2026-04-03_08-26-38.jpg

កាលពីឆ្នាំ២០២២ ឥណ្ឌូណេស៊ីកើតរញ្ជួយដីយ៉ាងខ្លាំងកម្រិត៥.៦រិចទ័រ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៦០២នាក់ នៅទីក្រុង Cianjur ខេត្ត West Java ខណៈមុននេះ កាលពីឆ្នាំ២០១៨ មានរលកស៊ូណាមិកើតឡើងសម្លាប់មនុស្សអស់ជាង៤,៣០០នាក់ ៕

ខេត្តនៅភាគខាងជើងរបស់ថៃឈានដល់ការប្រកាសអាសន្នពីខ្យល់ពុល

0

ខេត្តចំនួន១៧ នៅភាគខាងជើងប្រទេសថៃ ជាពិសេស ខេត្តឈៀងម៉ៃ ឈៀងរ៉ៃ មេហុងសន តាក និងណាន កំពុងគ្របដណ្តប់ដោយខ្យល់ពុលខ្លាំងបំផុត និងផ្សែងអួរអាប់ជាច្រើនសប្តាហ៍បង្កហានិភ័យខ្ពស់ដល់សុខភាពពលរដ្ឋ ដោយសារការដុតរានព្រៃ និងដីស្រែចម្ការ ។ បន្ទាប់ពីខ្យល់ពុល PM 2.5 កើនឡើងខ្លាំង លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បានផ្តល់សិទ្ធិដល់អភិបាលខេត្តភាគខាងជើងប្រកាសអាសន្នពីគ្រោះម.ហន្តរាយខ្យល់ពុល និងបញ្ជាឱ្យមន្ត្រីក្រសួងមហាផ្ទៃចុះតាមតំបន់ជួយសង្គ្រោះពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzdoseDDb109nAvRCs_p5R2J6AD_lyT2e7pvHkHuqhRbjEeyHaNgC974LjRSgm6ncTmMHtrOh3eMAEx7BOiaGHeXRLEp0x5tA80MHotlUrIdjmIrKeFyse1dftKJaynpuVF33eLg6ht5S-j2sQtM541A5IJNsEFmunW4n1f3enTDnipFKpKsiGimWCiwhy/s1280/photo_2026-02-11_14-54-03.jpg

ពលរដ្ឋនៅភាគខាងជើងប្រទេសថៃបានរស់នៅជាមួយខ្យល់ពុលខ្លាំងប៉ះពាល់សុខភាពជាច្រើនសប្តាហ៍ ហើយបរិមាណខ្យល់ពុលបានកើនឡើងជាបន្តបន្ទាប់ ដោយសារការដុតរានព្រៃ និងដីស្រែចម្ការរបស់ពលរដ្ឋថៃ ។ កន្លងមក អាជ្ញាធរថៃចោទប្រកាន់ថា ខ្យល់ពុលបណ្តាលមកពីមីយ៉ាន់ម៉ាជាប្រទេសជិតខាងដុតព្រៃ ប៉ុន្តែខ្យល់ពុលលើកនេះកើតឡើងដោយសារពលរដ្ឋថៃខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI54sUxdWDtKkxXcLyjpDPkhqiM8E636Qlg5m4LGp5XZR-bkJp-aH7aaIInV4sm6TE4LNWHH9D_UeLhSFKOOIRSfqpuO6iDe9pMXl5D_wwWG-7HmpOIyjFsb-B1q8J-72HrB-FmfygxLsQLlT6kKjqO6Lb6IyxQeOntqVH7y6qOABWz3GraBV-de3GEwGt/s960/photo_2026-02-11_14-54-03%20(2).jpg

នាវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ លោក Anutin នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និយាយថា រសៀលថ្ងៃទី១ ខែមេសានេះ មន្ត្រីក្រសួងមហាផ្ទៃនឹងធ្វើដំណើរទៅកាន់ភាគខាងជើងជួយសង្គ្រោះពលរដ្ឋ ដោយលោកនឹងកោះប្រជុំមន្ត្រីស្ថាប័នពាក់ព័ន្ធជជែកពីបញ្ហាខ្យល់ពុល និងផ្តល់សិទ្ធិឱ្យអភិបាលខេត្តភាគខាងជើងប្រកាសអាសន្នពីគ្រោះមហន្តរាយខ្យល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7PpNh3k4pS0lY8qzvtOznh_unSBunkcToPuyeCnz3Kmds0rb4wkDWTvzfFHNjc5NPlKpZE_sJ65k3mQNVzpdoXXFcyACDcW6BF9iv9PvmEYUjCLHIcxzecv-F0fBq0ehoOWDWXw8RY8xuGOuGo-kYAGBw_A81KARCRFeRxnd5MZTKX4Wh3fn_OdXAqa22/s1280/photo_2025-12-13_14-18-16.jpg

កាលពីថ្ងៃទី៣១ ខែមីនា លោកបានបញ្ជាឱ្យលោក សុឆាតិ ឈុមក្លិន រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ទទួលខុសត្រូវដោះស្រាយបញ្ហាខ្យល់ពុលនៅភាគខាងជើង ដោយការចុះពិនិត្យមើលនៅតំបន់ជាក់ស្តែងជាមួយមន្ត្រីប្រចាំការនៅទីនោះ ។

គួរបញ្ជាក់ថា លោក Anutin បានកំណត់ឱ្យខេត្តភាគខាងជើងចំនួន១៧ អនុវត្តច្បាប់ប្រឆាំងនឹងអ្នកដុតរានព្រៃ ព្រមទាំងប្រមូលកម្លាំងជួយកាត់បន្ថយខ្យល់ពុល រហូតដល់ស្ថានការណ៍ត្រឡប់មកធម្មតាវិញ បន្ទាប់ពីខ្យល់ពុលនៅខេត្តទាំងនេះកើនឡើងខ្លាំងឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3ZyExuQrzxyxsba999m-77PXBkH0bahKCObLEubiOn79AXtuufnmkMjpAUIZcdkClEaES17sMguIeWyU7e0rT1y2o5Sf4aI9KKDR6DIFW-QlixAsmFJtop1We2Md20x-nmCqTPVJLQGmyJ5DAyOUTSkE6br5kKb5QVb5XCG-ltm2pxhdFygvYeruhPrzT/s1024/photo_2026-02-11_14-54-03%20(3).jpg

តាមរបាយការណ៍របស់ភ្នាក់ងារអភិវឌ្ឍន៍បច្ចេកវិទ្យាអាកាស និងភូមិសាស្ត្រ គឺបរិមាណធូលីតូចៗ PM 2.5 នៅភាគខាងជើងប្រទេសថៃបានឈានដល់កម្រិតពណ៌ក្រហម ឬធ្ងន់ធ្ងរ ប៉ះពាល់សុខភាពពលរដ្ឋយ៉ាងខ្លាំង ទើបលោក Anutin បារម្ភពីស្ថានការណ៍ខ្យល់ពុលក្នុងខេត្តទាំង១៧ ជាពិសេស ខេត្តឈៀងម៉ៃ ឈៀងរ៉ៃ មេហុងសន តាក និងណាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsARqIXeUu2oH7_dsj8tecnyyXojixtHeSkxMHmshsC9-5q_XIOp27PFImZEpC7pPLtoeluMOBevS3PBXHdEY5fDNBo0FTEA5DvMqrN5tIKKvTWPWRjZuSR4jYjnXuUlrIyX_lnecVyuwC6OU5FuoTXTo49IWs4RSXhzKGzUvKDvgZVNO-r4KDgl5euenp/s1020/photo_2025-12-13_14-18-15%20(2).jpg

ក្រសួងមហាផ្ទៃកំណត់ឱ្យខេត្តនានារាយការណ៍ពីវិធានការកម្ចាត់ខ្យល់ពុលជាប្រចាំរហូតដល់ស្ថានការណ៍ធូរស្រាល ព្រមទាំងសុំការសហការពីពលរដ្ឋទូរស័ព្ទផ្តល់ដំណឹងជាបន្ទាន់ ប្រសិនបើឃើញភ្លើងឆេះព្រៃ ឬត្រូវការសង្គ្រោះ ៕

NATO ប្រៀបដូចជាខ្លាក្រដាស អាមេរិកអាចនឹងដើរចេញ ហើយអង្គការមួយនេះទទួលជោគវាសនាដោយខ្លួនឯងចុះ

0

ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្តល់សម្ភាសន៍ជាមួយកាសែត The Telegraph កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយនិយាយច្បាស់ៗថា កំពុងពិចារណាដកអាមេរិកចេញពីអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ដោយសារមិនពេញចិត្តនឹងប្រទេសសមាជិកអង្គការនេះបដិសេធមិនបញ្ជូនកងទ័ពមកជួយអាមេរិកធ្វើសង្គ្រា.មជាមួយអ៊ីរ៉ង់ ជាពិសេស មិនព្រមជួយបើកច្រកសមុទ្រ Hormuz ដើម្បីឱ្យនាវាដឹកប្រេងឥន្ធនៈឆ្លងកាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX4MGe0Q11w552ML47-gU0aFT7dR-4Evw_j0iFg587BIFER2hrESZFhKFLrmhl-8Gmae2re45QzAV5NtoC9r50pImSlaEyc3Dneoeb08I0oaYtQUWoQICGEs0ou1k6p6d5CaXvesUZ07I4cPIhALCtLJFZbIBUWq1M2usej4SMbk35K52hXimjXKRXr3JL/s862/photo_2026-04-02_10-07-24.jpg

លោកប្រធានាធិបតី Trump ថា កំពុងពិចារណាដកអាមេរិកចេញពីអង្គការ NATO បន្ទាប់ពីបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ លោកដឹងតាំងពីយូរហើយថា អង្គការនេះគ្រាន់តែជាខ្លាក្រដាសប៉ុណ្ណោះ ។ សមាជិកអង្គការ NATO ក្នុងនាមជាសម្ព័ន្ធមិត្តកងទ័ពជាមួយអាមេរិក បែរជាស្ទាក់ស្ទើរក្នុងការបញ្ជូនកងទ័ពទៅជួយបើកច្រកសមុទ្រ Hormuz នៅពេលអាមេរិកត្រូវការ ហើយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានដឹងច្បាស់ពីអង្គការនេះដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivrbGZiSblyPiR7avOtx9M0f0IbLRK182yU0ba2TYhBA_vIwhB-nsL0RaY5VWozzV679ujGSt7JdPNxk9ykyKDqCpArYziwCjXXqNfIKFX5Mn4QkTs02Gd10SeaQzD-t6xUPQ7WCXveeINBhE4W4R87ngjdU15lti4-h45OMWAS8VWVL6UPTQjl-D8M8xH/s1024/photo_2026-04-02_15-50-34.jpg

សមាជិកអង្គការ NATO គួរតែបញ្ជូនកងទ័ពទៅជួយបើកច្រកសមុទ្រ Hormuz ដើម្បីឱ្យនាវាដឹកប្រេងនានាឆ្លងកាត់ ដែលអ៊ីរ៉ង់បិទច្រកដើម្បីសងសឹកនឹងការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែល ។ នេះជាការរិះគន់លើកចុងក្រោយរបស់លោកប្រធានាធិបតី Trump ទៅលើសមាជិកអង្គការ NATO ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeRBI0yRK-3PaqYnfPIpsb9ec6UtNTDnX2J3QXwdcWnRsJlQEAZxZRIR106fpKlqqQtjKqOmSQ3f6MsiYKzpYZtbgz94R4ZE2OG3-dMJT6LDaurrO1Zqo7ywiBE_DewKK93Kr77C6B04AqJF0zoru9vxZn2X2cOaRHKgyrhuzZzyZou3A30sxcZ9CQW5sz/s1280/photo_2026-04-02_15-50-35%20(2).jpg
កាលពីថ្ងៃទី៣១ ខែមីនា លោកប្រធានាធិបតី Trump ទើបតែប្រាប់ទៅប្រទេសនានាដែលខ្វះខាតប្រេងយន្តហោះដោយសារបិទច្រកសមុទ្រ Hormuz ថា ត្រូវតែក្លាហានបើកច្រក និងរៀនសូត្រពីការតស៊ូដោយខ្លួនឯង អាមេរិកមិនជួយទៀតទេ ដោយសារពួកអ្នកមិនគាំទ្រអាមេរិក ។ លោកសួរថា តើសម្ព័ន្ធមិត្ត NATO នឹងជួយដែរឬទេ ពេលអាមេរិកត្រូវការ? មិនគួរឱ្យជឿទេ ដែលពួកគេមិនព្រមជួយ ខណៈអាមេរិកជួយប្រទេសផ្សេងៗរហូតមក រួមទាំងជួយអ៊ុយក្រែនផងដែរ ទាំងដែលអ៊ុយក្រែនមិនមែនជាបញ្ហារបស់អាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggsaiiZInYL1z7Gdtk36sUG8zpPJ8_ZxyXLOMEOgSd2J3EPFP43I3BFpOCEfBuYpXzJ-0hWrs5K0Zw795W7Ig4CN8GPcmZapmnVYdIub_wFG0zwERmlmUzaz82FqnHHKHqw-GGyulMUJAFDea31GVzqqR3Hu1_t4eQPZtvOvUG9nDlBq4emGOR2-hesI-m/s1280/photo_2026-04-02_15-50-35.jpg
ក្រៅពីនេះ លោកក៏បានរិះគន់ខ្លាំងៗទៅលើនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ដែលបដិសេធមិនឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានកងទ័ពនៅប្រទេសអង់គ្លេស ព្រមទាំងចំអកកងទ័ពជើងទឹករបស់អង់គ្លេសថា មានតែនាវាផ្ទុកយន្តហោះចាស់ៗខូចខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6cC5GTBXrP1kNH0NgFNT8tKdY10TPpZB5Tnl4Hda_WuOrNj5Yua6GhfLpTiOn1EK8jmUdlORb0LYvsby8COp6OvGSKrJ156WAxg2fnJCdgLsLqVaV_i9UJVHnTD2O1FMv3m2bMWOecjlEUMpL4y9xr3XejjFkS6yiDfSCAxcYHUDO4K_nZB5loBYjGFyZ/s1280/photo_2026-04-02_15-50-36%20(2).jpg

សម្ព័ន្ធមិត្តអង្គការ NATO មិនយល់ពីគោលជំហររបស់មេដឹកនាំអាមេរិកទេ ដោយសារកន្លងមក សម្ព័ន្ធមិត្តអង្គការ NATO បានបញ្ជូនកងទ័ពទៅចូលរួមធ្វើសង្គ្រាមជាមួយអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាន រហូតដល់បាត់បង់ជីវិតកងទ័ពជាង១,១០០នាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrNO0lea4_VyTk95tPiQhys_e0IIT3vms7vaamaMEhyC4nyAi438owpbRePyWCzojA1I46DDWLr1UNkWKAp7SMqNApF0KPM8hk5fe2k6jp8gYr-Dbw_PJFawWy1ZEwYfDIGHVcP1lvgWwjcu9pLcC5SJspCb_YHb9NzH-qyu9zj9Cxhk9zogG8d4XmPzFn/s1280/photo_2026-04-02_15-50-36.jpg
ចំណែកនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បញ្ជាក់ថា អង្គការ NATO នៅតែជាសម្ព័ន្ធមិត្តកងទ័ពមានប្រសិទ្ធភាពបំផុតជាមួយអាមេរិក ប៉ុន្តែអង្គការ NATO នឹងមិនចូលរួមក្នុងសង្គ្រាមវាយប្រហារអ៊ីរ៉ង់ ៕

ថៃធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាប្រេងឥន្ធនៈ ហ្គាស និងទំនិញឡើងថ្លៃ

0

ថៃ និងប្រទេសជាច្រើនលើពិភពលោក កំពុងប្រឈមនឹងវិបត្តិថាមពល ដោយតម្លៃប្រេងឥន្ធនៈ ហ្គាស និងទំនិញឡើងថ្លៃកាន់តែខ្លាំង ដែលបញ្ហានេះប៉ះពាល់ដល់ពលរដ្ឋថៃគ្រប់រូប ។ កាលពីព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ សហព័ន្ធសាមគ្គីការងារថៃ, សហព័ន្ធកម្មករសហគ្រាសរដ្ឋ, គណបក្សសង្គមប្រជាធិបតេយ្យ ព្រមទាំងពលរដ្ឋជាច្រើននាក់ បានធ្វើបាតុកម្មតវ៉ានៅមុខក្រសួងថាមពល ដើម្បីប្រឆាំងនឹងការឡើងថ្លៃប្រេងឥន្ធនៈ អគ្គិសនី ហ្គាស និងទំនិញ ដោយទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO96mGiwPmQ34Jc2Xhp5t1C75-MdEARtJDTJJMomXAaCkGGA_zm5wJibjt3EJ9vrWBPQlbZjl8g7s_GrKaQAyd_HkR0Ilzzqj07Qj48MwjANFb9_YVedS203TL2FHi11b934OZoFbunpSDnasO8TUcMp8hXOYTKIxFbCOsh4mr5orc8yTmNsg4wOFEHUy9/s1280/photo_2026-04-02_14-25-16.jpg

សារព័ត៌មាន Khaosod រាយការណ៍ថា នាវេលាម៉ោង៩ និង៣០នាទីព្រឹក ថ្ងៃទី២ ខែមេសា សហព័ន្ធសាមគ្គីការងារថៃ, សហព័ន្ធកម្មករសហគ្រាសរដ្ឋ, គណបក្សសង្គមប្រជាធិបតេយ្យ ព្រមទាំងពលរដ្ឋជាច្រើននាក់ បានធ្វើបាតុកម្មនៅមុខក្រសួងថាមពលតាមបណ្តោយផ្លូវវិផាវ៉ាឌីរាំងស៊ីត ដើម្បីប្រឆាំងការដំឡើងថ្លៃប្រេងដែលបណ្តាលឱ្យទំនិញឡើងថ្លៃគ្រប់មុខប៉ះពាល់ដល់ជីវភាពរស់នៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcV9bfPG4SfeurCVZbsEsHmNJmXz_gCH4X-IiKNNOEpL25J6XgaG6qm0nUhExAwxW17W2yNkInZRyn9-7WGp-ByZ115SljqnHWkW56ZxqXciYlJCcil8ZidV6G19yUC669adBVpqLvsHIQ2_LSU6x7Nd8yykW7O_uIjTgpNm_S81LgsBnDRLFOTHFgw8OP/s1280/photo_2026-04-02_14-25-07.jpg
ក្រុមអ្នកតវ៉ាទាមទារឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដែលកើតឡើងនាពេលនេះ ព្រមទាំងឱ្យរដ្ឋាភិបាលទប់ស្កាត់កុំឱ្យហ្គាសឡើងថ្លៃផងដែរ តាមរយៈការដាក់លិខិតស្នើសុំជាច្រើនចំណុច ។ ពួកគេសង្ឃឹមថា រដ្ឋាភិបាលថៃ និងលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul នឹងដោះស្រាយបញ្ហាទាំងអស់ដើម្បីជាប្រយោជន៍ជាតិ និងពលរដ្ឋគ្រប់រូបដែលកំពុងតែលំបាកបំផុត មិនថាការធ្វើស្រែចម្ការ ការលក់ដូរតាមផ្លូវនៅទីក្រុងតូច-ធំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilYJBR5Wmzer2kUYgbaj8gLAn5sMe26wskZnHP-Qxr-sXACs8OrTcilYUZF_mJW71BPeEssq8OHgDLEExpxk9Ba8veB7PRWvcygxe-2hoKlxKywo58dHEJMvnaH-pvYwWBv0JoLpoS75M5CDKV45npiM8t6vEbykBqAbr8rD83zk3eotuvYNyWwt_BnC87/s1280/photo_2026-04-02_14-25-08.jpg
ក្រៅពីនេះ ក៏ទាមទារឱ្យលោក Anutin ប្រកាសប្រទេសស្ថិតក្នុងស្ថានភាពអាសន្ន មុនពេលបញ្ហារាលដាលកាន់តែខ្លាំង ដោយតំណាងអ្នកតវ៉ាថា ប្រទេសថៃបានរងផលប៉ះពាល់ដោយសារសង្គ្រាមមជ្ឈិមបូព៌ា និងកំពុងរងទុក្ខយ៉ាងខ្លាំង មិនខុសគ្នាពីកំពុងស្ថិតក្នុងសង្គ្រាម ដោយសារថៃចាំបាច់ត្រូវការថាមពលសម្រាប់រស់នៅ ។ នាយករដ្ឋមន្ត្រីធ្លាប់និយាយថា ថៃមានប្រេងបម្រុងគ្រប់គ្រាន់អាចប្រើប្រាស់ចំនួន១០៦ថ្ងៃ ប៉ុន្តែត្រឹមតែ១ខែសោះ ថៃខ្វះខាតប្រេង ជាពិសេស នៅតាមខេត្ត ដូច្នេះ រដ្ឋាភិបាលត្រូវដោះស្រាយបញ្ហាបន្ទាន់ កុំឱ្យខ្វះប្រេងពេលចូលឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSW5kSUZ0l8-R1fDllA8B7igQ3LCkSQkb-miX16aS7jFj2NngmD61p7ZW87bJJk6VqPPq2w2ddCO8RRBxCAJ5CNtqtCqu8VcjzJQcs9365EnaFznIeAooNvxvyO8PqBPIQTeBb7Stp4RrJ673LBNmK_1J8xpFH_XT001UVDEH2sOht_FZbV7GiP23TKYcR/s1280/photo_2026-04-02_14-25-12.jpg

ក្រុមអ្នកតវ៉ាអំពាវនាវទៅកាន់ពលរដ្ឋថៃទាំងអស់រួមគ្នាបង្ហាញកម្លាំង និងគោលជំហររបស់ខ្លួន ដោយកុំបណ្តោយឱ្យក្រុមឈ្មួញទទួលបានផលចំណេញ ។ បន្ទាប់ពីពួកគេបានប្រគល់លិខិតតវ៉ាទៅឱ្យមន្ត្រីក្រសួងថាមពលរួចហើយ ក៏បន្តការធ្វើបាតុកម្មនៅវិមានរដ្ឋាភិបាលទៀត ដែលបាតុកម្មនេះ អ្នកចូលរួមបានកាន់បដាសរសេរអក្សរធំៗ ថែមទាំងបង្ហាញធុងហ្គាសដែលកំពុងតែឡើងថ្លៃ ៕

ទោះរឿងភាគបានបញ្ចប់តែប្រធានបទជាប់ទាក់ទងនឹង Zhang Linghe នៅតែបន្តការពិភាក្សា

0

រឿងភាគ «Pursuit of Jade» បានប្រឈមមុខនឹងឧបសគ្គជាច្រើនចាប់តាំងពីការចាក់បញ្ចាំងលើកដំបូងរបស់ខ្លួនមកពីការសង្ស័យថាទិន្នន័យត្រូវបានបំផ្លើស ការរិះគន់ចំពោះស្គ្រីបដែលងាកចេញពីប្រធានបទតួឯកស្រីខ្លាំងនិងសូម្បីតែការលេចធ្លាយខ្លឹមសារ និងការចែកចាយខុសច្បាប់តាមអ៊ីនធឺណិត។ បើទោះបីជាមានរឿងទាំងអស់នេះក៏ដោយ រឿងភាគនេះនៅតែអាចចាក់ផ្សាយបានទាំងស្រុងថែមទាំងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKWLRnUB5Va6pQTdKLswbik7b-t5v8DkQsgR1FwwbsFW_lzmnhD-8ed7mk4tmDXWfP9EF0kwnTnQrcBo8TdnO4snpvhkU7tDRXQm3PmTkH46ZQ08sKeRbolvBj4nZq851MC4a5Wpq24UpR7XDXAaUEh7U5j5M7U3zPNjGFBS1GZ9yzsVP-P2M9Bl-c016n/s1920/image_2026-04-02_10-36-57%20(2).png

យ៉ាងណាក៏ដោយនៅពេលដែលខ្សែភាពយន្តនេះបញ្ចប់ ភាពចម្រូងចម្រាសបានផ្ទុះឡើង ផ្តោតលើតួអង្គដែលសម្តែងដោយ Zhang Linghe នៅតែបន្តកើតមានជាហូរហែ។ នៅក្នុងខ្សែភាពយន្តនេះ តារាសម្តែងរូបនេះដើរតួជាឧត្តមសេនីយ៍វ័យក្មេងម្នាក់ដែលមានរូបរាងសង្ហាដូចរឿងភាគល្បីៗ។ ទោះជាយ៉ាងណាក៏ដោយ ការយកចិត្តទុកដាក់ខ្លាំងពេកចំពោះព័ត៌មានលម្អិត ចាប់ពីការតុបតែងមុខរហូតដល់ស្ទីលម៉ូដសក់ បានក្លាយជាចំណុចកណ្តាលនៃការរិះគន់។ អ្នកអត្ថាធិប្បាយម្នាក់បានហៅតួអង្គនេះថាជាឧត្តមសេនីយ៍ដែលប្រឡាក់ម្សៅ ដោយអះអាងថាតួអង្គខ្វះវត្តមានដ៏រឹងមាំ និងភាពឃោរឃៅដែលមាននៅក្នុងទាហាននៅសមរភូមិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgs_-XD82a7XvNPBCdkJcFwCM2loNN4ClIZCXEPJn8CatAUugIJC3es4PziN7PofzYYx2aHhgKXhZQt6Rl3elcZ3lV7-GVLpfaQL2RJChyN4VBASIVZLL5GP98QVf0m6OzO8r8oWqtmZ_dXMSZbzfiZ8hQqHq-3I8i44NqzsYWHuYHzrfdLNmh6WFwrFERt/s1280/image_2026-04-02_10-36-55.png
មតិយោបល់នេះបានធ្វើឱ្យទស្សនិកជនមួយផ្នែកធំចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។ មនុស្សជាច្រើនបានអះអាងថា ការពណ៌នាអំពីឧត្តមសេនីយ៍នៅក្នុងខ្សែភាពយន្តផ្ដាច់ចេញពីការពិត។ ការនិយាយបែបចំអកដូចជា ការព្រួយបារម្ភអំពីស្នាមប្រឡាក់គ្រឿងសម្អាងមុនពេលចូលសមរភូមិខណៈពេលដែលកំប្លែង ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការមិនពេញចិត្តរបស់សាធារណជនចំពោះការអភិវឌ្ឍតួអង្គដែលមិនគួរឱ្យជឿជាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimDmzdNoFxJjIrkF1mHsXuUaKj_qgxXrDLDbjQl1jFA1JRM5P9SKFefJYGHXYKYjhlaNIre3f6RGM0n8xD5azs8esEiNIEwK2ww4QOL9-9apwsNSmAer4HnBcpcUwZJd0hizNWNHqc8AgAloKwIP1RwuRBJz7LFuXsHEqZCz7_6nGe5AcVPXag_A1mxa-l/s1280/image_2026-04-02_10-36-57.png
ផ្ទុយទៅវិញ អ្នកគាំទ្ររបស់ Zhang Linghe បានប្រតិកម្មយ៉ាងខ្លាំង។ ពួកគេបានអះអាងថា នេះជារឿងភាគរបស់តារាល្បីៗ ហើយការកែលម្អសោភ័ណភាពគឺចាំបាច់ដើម្បីឱ្យសមស្របនឹងភាសាដែលមើលឃើញ និងរសជាតិរបស់ទស្សនិកជន។ មតិមួយចំនួនបានការពារតារាសម្តែងរូបនេះ ដោយសង្កត់ធ្ងន់ថាតារាប្រុសរូបនេះគ្រាន់តែធ្វើតាមតម្រូវការរចនាបថប៉ុណ្ណោះ ហើយមិនអាចទទួលខុសត្រូវទាំងស្រុងចំពោះជម្រើសច្នៃប្រឌិតរបស់ក្រុមផលិតកម្មនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCtbHfOzKlEqfBkXXpSwxFrY7gWspqYhhbNFAhCfvY89NubrmReITgnxAdxvMynvjWc9TZxtlm-8xDcgio3BkLL_uPshggdq9x6RY7w5pdFTA2Kw8jApE4h_PNvcsa_6qcrmp8fadshPm3qFy3swvN8me-PlOW_69oQO82ZnDe_inrP_jqagfXXYVW_kt6/s1620/image_2026-04-02_10-37-00.png

ទោះជាយ៉ាងណាក៏ដោយ ការជជែកវែកញែកបានកើនឡើងយ៉ាងឆាប់រហ័សហួសពីព្រំដែនវិជ្ជាជីវៈ ជាមួយនឹងការអត្ថាធិប្បាយឈ្លានពានជាច្រើន ដែលបង្កើតបរិយាកាសតានតឹង។ ជាការឆ្លើយតប អ្នកនិពន្ធរឿងល្បីឈ្មោះម្នាក់បានរិះគន់ភាពជ្រុលនិយមរបស់អ្នកគាំទ្រមួយចំនួន។ លោកបានអះអាងថា ការការពារតារាល្បីៗដោយការសងសឹកប្រឆាំងនឹងមតិប្រឆាំងណាមួយបង្ហាញពីកង្វះភាពសមហេតុផល ហើយបានអំពាវនាវឱ្យវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមអនុវត្តវិធានការត្រួតពិនិត្យ៕

កូនប្រុសរបស់ William Chan និង He Sui កំពុងទាក់ទាញចំណាប់អារម្មណ៍

0

យោងតាម Sohu ថ្មីៗនេះអ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានចែករំលែករូបថតរបស់តារាម៉ូដែល He Sui ដែលកំពុងនាំកូនប្រុសរបស់ខ្លួនទៅឧទ្យានមួយក្នុងទីក្រុងប៉េកាំងដើម្បីស្រូបខ្យល់អាកាសនិងពន្លឺព្រះអាទិត្យ។ កូនប្រុសរបស់តារាសម្តែង William Chan និង He Sui បង្ហាញខ្លួនជាលើកដំបូងបានឈរនៅកំពូលនិន្នាការស្វែងរកនៅលើបណ្តាញសង្គមភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBbQ2GiTptko6QM3EC8-40a11xhoq9HWvD-b1Krc_Rs7BT0ise0NlaHH4BFNoAZ1d3AJAoq_-G6LfUlPuSlW-pbOdTZ2r7t9T7Shuffxm_EL2oG4jlCEZaOmw1MCEdUMllG3_qH3b6T7YkG2jwbBCoT6Qi-ScjgTkkrIo8N2dVrcBMTCT1QU7eQy2hSuve/s2048/image_2026-04-01_16-02-46.png
យោងតាមការពិពណ៌នា កូនប្រុសរបស់ William Chan និង He Sui មានសម្បុរសខ្លាំងរហូតដល់អាចប្រៀបធៀបទៅនឹងស្បែករបស់ជនជាតិលោកខាងលិច។ លក្ខណៈពិសេសរបស់ទារកនេះត្រូវបានគេនិយាយថា មានភាពទន់ភ្លន់ដូចម្តាយ ខណៈដែលទឹកមុខដ៏គួរឱ្យស្រលាញ់គឺដូចគ្នាបេះបិទទៅនឹងឪពុករបស់គេ គឺតារាសម្តែង William Chan ។ កូនប្រុសរបស់តារាសម្តែងរូបនេះមានឈ្មោះជាភាសាអង់គ្លេសថា Winsome ដែលអក្សរទីមួយគឺដូចគ្នានឹងឈ្មោះជាភាសាអង់គ្លេសរបស់ឪពុកដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOTtwEDuL1QPGZ1rk1bzrvXMFjvuQPS5YRjgjlbBx4D92XdZrSWc6JouPmWJQoDtXLlZbrC-sYyN6wVGXkg_6PY5G1OSDePPCFFjzKfEu1oiZc4tEml8XkF0okZr0O4935XOOdVLMnTTMTYaemhaFKPByguYBYKTi2UHH9yltdrhIKmRCN8DuKjJCwxQpV/s1438/image_2026-04-01_16-02-48.png

ពេលនាំកូនរបស់ខ្លួនចេញទៅស្រូបពន្លឺព្រះអាទិត្យ He Sui មានអ្នកមើលក្មេងពីរនាក់។ នាងផ្ទាល់បានរុញរទេះរុញដោយខ្លួនឯង ខណៈដែលអ្នកមើលក្មេងបានយកកន្ត្រកទារកបន្ថែមមកជាមួយ។ អ្វីៗគ្រប់យ៉ាងត្រូវបានរៀបចំយ៉ាងល្អ។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ កូនប្រុសរបស់គូស្នេហ៍នេះបានកើតនៅខែកញ្ញា ឆ្នាំ២០២៥។ ខណៈពេលដែល He Sui កំពុងមានផ្ទៃពោះ អ្នកទាំងពីរមិនទាន់បានប្រកាសជាសាធារណៈអំពីទំនាក់ទំនងរបស់ពួកគេនៅឡើយទេ។ តារាម៉ូដែលដ៏ល្បីឈ្មោះរូបនេះស្ទើរតែឈប់ធ្វើការទាំងស្រុង ហើយបានលាក់ខ្លួនអស់រយៈពេលមួយឆ្នាំ។ ពួកគេទើបតែប្រកាសដំណឹងរីករាយនៃការក្លាយជាឪពុកម្តាយនៅក្នុងខែតុលា ឆ្នាំ២០២៥ នៅពេលដែលកូនប្រុសរបស់ពួកគេមានអាយុមួយខែ និងនៅពេលរឿង Love’s Ambition បានបញ្ចប់ការចាក់បញ្ចាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoz1SpiJBHTaqZKSClYRwposNQOWfrIZTdHiqnWTAaSAY4Cf8mHS4McE3NwX9U4OUAjroepASi4zc-kGwjipMyX5BjuX7z9FSqcH_3kzs-DKnNKD3kgnPC108_gkoSYn3TvQ9m8lzqTqNwQUYszjZIAVOp2KKf9fOzD1DX72ctW-PzXnayRm8lgk0I2Cr7/s920/image_2026-04-01_16-02-47.png

William Chan និង He Sui បានជួបគ្នានៅក្នុងពិធីជប់លៀងមួយក្នុងឆ្នាំ ២០១៩។ នៅឆ្នាំ ២០២១ គូស្នេហ៍នេះត្រូវបានគេប្រទះឃើញជួបគ្នាម្តងហើយម្តងទៀត និងចំណាយពេលមួយយប់ជាមួយគ្នា។ បន្ទាប់ពីនោះ មានពាក្យចចាមអារ៉ាមថាពួកគេបានបែកគ្នា ហើយបន្ទាប់មកបានជួបជុំគ្នាវិញច្រើនដង ប៉ុន្តែអ្នកទាំងពីរមិនដែលធ្វើអត្ថាធិប្បាយអំពីទំនាក់ទំនងរបស់ពួកគេឡើយ។ ទោះបីជាតារាសម្តែង William Chan មិនបានបញ្ជាក់ថាលោកបានរៀបការជាផ្លូវការជាមួយ He Sui រួចហើយឬនៅក៏ដោយ ក៏តារាប្រុសរូបនេះធ្លាប់បាននិយាយថា «ខ្ញុំនឹងមិនក្លាយជាឪពុកមុនពេលរៀបការទេ។ ខ្ញុំជាមនុស្សអភិរក្សនិយម ហើយនឹងមានកូនតែបន្ទាប់ពីរៀបការដើម្បីជៀសវាងហានិភ័យដែលមិនចង់បាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifc8mKPzklJBe1r9uNaswy_zR8-sa7SZ1DLTULsGxGCAtIczjLxEb6obHlfwuvLeorRXdoLQ1b7zx4KBEBR67tExeMlNfWl4rsdUpYpxKwSBaynQynS-23u9zANknNubonzuXn7kj996uvm3aWuVHA3KOperYEMzZWz23iF5aB9KUmh2N6WCVK-ia88huf/s1204/image_2026-04-01_13-17-13%20(2).png

William Chan ក៏បានបញ្ជាក់ផងដែរថា ការមានកូនគឺជាអ្វីដែលពួកគេបានគ្រោងទុកជាយូរមកហើយ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ លោក និង He Sui បានរស់នៅដោយសម្ងាត់ មិនបង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈទេ ពីព្រោះពួកគេចង់ការពារគ្នាទៅវិញទៅមក និងជៀសវាងការប៉ះពាល់ដល់អាជីពរបស់គ្នាទៅវិញទៅមក។ ប៉ុន្តែនៅពេលដែលកូនរបស់ពួកគេកើតមក ពួកគេមិនចង់លាក់បាំងវាទេ។ ពួកគេសង្ឃឹមថានៅពេលដែលកូនរបស់ពួកគេធំឡើង ពួកគេនឹងយល់ពីសេចក្តីស្រឡាញ់ និងការដឹងគុណពីឪពុកម្តាយរបស់ពួកគេ៕

ឌីជេ ក្តិប បញ្ចេញ MV តាមទឹកលុយជាមួយនឹងតារាចម្រៀង ខាត់ សុឃីម

0

ឌីជេ ក្តិប និងអ្នកនាង ខាត់ សុឃីម បានបញ្ចេញស្នាដៃជាមួយគ្នាសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយនឹងចង្វាក់រាំវង់ដោយមិនមានការបញ្ចូលការរ៉េបឡើយ។ ជាមួយនឹងស្នាដៃនេះ ឌីជេ ក្តិប បានបង្ហាញអារម្មណ៍រំភើបចិត្តពីព្រោះបានចេញស្នាដៃថ្មីទៅតាមសមត្ថភាពទឹកលុយរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1G2csJz2rYnnAn-gNuXTOhVVzqKwi1Zo4TI6aRTYyEZGN_SgFes73OG_NSE2po-aGAe6uWGL5XP0CfYa1uoplOgBr8DOGuG3ZIoLuPvriZLUsSmfWYJqcvY_zVI4ZFYEJeI2fraUhtVMg4l7RN4sHykudKPIMH12QtHmJ4R_R8v3agajDbyVLTXiz7Xat/s2048/image_2026-04-02_09-26-33.png

«រាំវង់ខេមរា» គឺជាបទរបស់ ឌីជេ ក្តិប និងអ្នកនាង ខាត់ សុឃីម ដែលទម្លាក់នៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។ ជាមួយនឹងបទប្រភេទចង្វាក់រាំវង់នេះ ឌីជេ ក្តិប បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា MV របស់លោកគឺធ្វើទៅតាមលទ្ធភាពមានលុយប៉ុណ្ណាលោកធ្វើប៉ុណ្ណឹង។ ជាមួយគ្នានេះ ឌីជេ ក្តិប បានថ្លែងអំណរគុណដល់អ្នកនាង ខាត់ សុឃីម សម្រាប់ការចូលរួមលើកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiphJLrdVRUifMN58Ul8s_MGcRaPTmtziAbfL6ArTRRi9lr9GWszZWrF6syiQpfDi9C7-wESS8cg74GlTp5434JJHLZL1oEo7rToF9FTyczDlzYZ8NOD3DZ_D0w102yT-len25jneLmCq-Fu_vTXQxDkZtP6dHVE-TulpNjzf7pja1ibZGIma7xKEw33ENm/s1225/image_2026-04-02_09-26-37.png

ក្រោយចេញផ្សាយ «រាំវង់ខេមរា» មតិអ្នកលេងបណ្តាញសង្គមបានបង្ហាញការខម្មិនក្នុងន័យវិជ្ជមានសម្រាប់ស្នាដៃថ្មីនេះជាពិសេសបានពោលសរសើរត្រង់ចំណុចមួយថាគឺជាបទដែលរាំវង់ចំមិនលាយឡូកឡំនឹងចង្វាក់ផ្សេងឡើយ។ ក្រៅពីបទនេះ ឌីជេ ក្តិប ក៏មានស្នាដៃមួយទៀតដែលមិនទាន់បញ្ចេញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUY1043ITlVvfJ-rxgZUWo7jC7S4oSdYn2E61HejFcDFc6svfXUQhJ3DYQhsBZbYw2EO_qlPyazGITTyybzBIVO3cde50p3K3b1FdafnlfHNzp7q-8E8wmfupKwVnrRFN1SNnCudHzH_xyPgwfAN_Pqvr6QIQwMBhQfXsKwHcRQcp3gu_nWLut1klMF2Qy/s2048/image_2026-04-02_09-26-32.png

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកដំបូងហើយសម្រាប់ ឌីជេ ក្តិប ក្នុងការទម្លាក់បទថ្មីបន្ទាប់ពីខកខានចេញបទចម្រៀងយ៉ាងយូរនៅក្នុងអាជីពសិល្បៈរបស់ខ្លួន។ នាពេលកន្លងមកស្នាដៃនិពន្ធរបស់ ឌីជេ ក្តិប សម្រាប់ការផលិតបទចម្រៀងចូលឆ្នាំខ្មែរទទួលបាននូវការគាំទ្រយ៉ាងខ្លាំងជាក់ស្តែងដូចជាបទ «រាំអ៊ីចេះ» ពីតារាចម្រៀង ឱក សុគន្ធកញ្ញា និងឧកញ៉ា ព្រាប សុវត្ថិ ជាដើម។ បន្ទាប់ពីវិលចូលអាជីពសិល្បៈវិញ ឌីជេ ក្តិប បានក្តោបឱកាសធ្វើជា គណៈកម្មការមួយរូបនៅក្នុងកម្មវិធីប្រលងចម្រៀងរ៉េប៕

ភ្ញាក់ផ្អើល! ស្ងាត់ៗកំពូលតារាហូលីវូដ អេនជេលីណា ជូលី ធ្វើដំណើរមកកម្ពុជា

0

ពិតជាគួរឲ្យគោរពស្រលាញ់មែន! ស្ងាត់ៗកំពូលតារាស្រីដ៏ល្បីលំដាប់ពិភពលោក លោកស្រី អេនជេលីណា ជូលី បានមកទស្សនកិច្ចនៅកម្ពុជាយ៉ាងសាមញ្ញនៅវិទ្យាល័យសំឡូត ខេត្តបាត់ដំបង ក្នុងគោលបំណងស្វែងយល់ពីការសិក្សារបស់សិស្ស និងវឌ្ឍនភាពនៃការស្នាក់នៅអន្តេវាសិកដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcTn722Zp0_U3fjU66BjOljllZmtm7chO1xg0bOBEdGp5K2mE_GyCGI7v1tkR9GoaOmuMFnAOG14NkMjGtREPVZSbXif5j36dO0BYBKTmsKQWRMOJBTFsVXO94v6KYjeTgjyZF1lJlZGIpt0S8e0Snly4l9FdI3k6cGEGYmYMdtW-sJnCdp6GOQ4jzB0tb/s1280/photo_2026-04-02_09-11-28.jpg

យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៦ ក្រសួងបានបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ អ្នកស្រី Angelina Jolie មកកាន់វិទ្យាល័យសំឡូត ក្នុងគោលបំណងស្វែងយល់ពីការសិក្សារបស់សិស្ស និងវឌ្ឍនភាពនៃការស្នាក់នៅអន្តេវាសិកដ្ឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2X-hR0MmmtZU9BCd8t3JM3m7ex6G952bDmPoIWQuKee_C9vZiGQ7LrA2ZQhlCiOCGNoeGbRctX6JGrs6E1ht47b2mo0ZEwI-NJFGqPak9wkgqdBlgtvfXeybnj6pZ5ScqRY11NFiZhXve-3QS3A3PEorEn0B_8cStRCS37fLkSJeWZ0iLcR0IzZEnqE_z/s1280/photo_2026-04-02_09-11-27.jpg

ក្នុងអំឡុងពេលនៃការធ្វើទស្សនកិច្ចនោះ លោកស្រី Angelina Jolie បានដើរពិនិត្យមើលក្នុងបរិវេណវិទ្យាល័យសំឡូតដោយបង្ហាញនូវទឹកមុខញញឹមពេញចិត្ត បន្ទាប់ពីទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅចេញពីចិត្តពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសសិស្សនៅក្នុងសាលា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje_kCd6jUACr5V2DACoROjvgw7-ec_wWg4SpOASsEa03CBgikUsWA6w6-416QJZ-63tX4hcxsr-3OmSKipHNzNc6WMMuxiOWr5OYiJQ84d2GK9dBq41tpOmvsokeUuwbqU3Ma021LGBvwjADvP836JBK6VnNNyDeesBIgPzOoKJ3PP3bISkiTYwFBeQbo3/s1280/photo_2026-04-02_09-11-27%20(2).jpg

ជាមួយនឹងការធ្វើដំណើរមកដោយខ្លួនឯង ដោយគ្មានអង្គរក្សហែរហម និងស្ទាយល៍តុបតែងខ្លួនសាមញ្ញៗមិនតាំងខ្លួនជាតារាល្បី លោកស្រី Angelina Jolie ទទួលបានការគោរពស្រលាញ់ និងកោតសរសើយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទៅ ព្រោះក្រៅពីមានអាកប្បកិរិយាដាក់ខ្លួនបែបនេះ លោកស្រីក៏ជាសប្បុរសជនដ៏សកម្មមួយរូប ដែលតែងយកចិត្តទុកដាក់ក្នុងការចូលរួមជួយអភិវឌ្ឍន៍សហគមន៍ និងការអប់រំនៅកម្ពុជាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0ediu2IZoMZX9GlMMc9TfRn-vo2L-RtyurDEy6UJPUANmyPys3ni-9wrmNJwxpHf-ZFtsjee86mYC3HDhHKUqH3OihNj1zjWy3NkMxYZjiOj5AicBT7KZFZouHSSsGI657MyEQwK5tPhrqp8WSnWPZYQmotjbm4VIRBWeVnRkI35Pm33pEdBe5txPkCwQ/s1280/photo_2026-04-02_09-11-30.jpg
គួរជម្រាបថា កន្លងមក លោកស្រី Angelina Jolie ធ្លាប់បានលើកឡើងថា លោកស្រីចាត់ទុកកម្ពុជាថាជា “ផ្ទះទីពីរ” របស់លោកស្រី ដោយសារវាជាទឹកដីកំណើតរបស់ Maddox (កូនប្រុសច្បង) និងជាកន្លែងដែលផ្លាស់ប្តូរជីវិតរបស់លោកស្រី។ ជាងនេះទៅទៀត នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានមួយចំនួន លោកស្រីថែមទាំងធ្លាប់បានបង្ហើបពីគម្រោងផ្លាស់ប្ដូរទីលំនៅពីសហរដ្ឋអាមេរិកទៅនៅក្រៅប្រទេសផងដែរ ដោយក្នុងនោះលោកស្រីបានចង្អុលបង្ហាញមកកាន់ប្រទេសកម្ពុជា ថាជាជម្រើសដ៏លេចធ្លោមួយនៅក្នុងការពិចារណារបស់លោកស្រី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQWpAXN90PT1hlQkcIPf1QS5WmqjU2XO18geTFipM46gn8lvxX3VArIPiK2HokDtkrIQqF5p_HdneUAgw80-Wl_bWIMuMhz6F5jgkvf3D20ZFCcnnsHeBpfpr6vy5H62peW080MWlet0tSIu0zwEaxeGWJsR75uWczj88RXcHJrULM8tcAfYqVIer6jbDk/s1280/photo_2026-04-02_09-11-29.jpg

ការណ៍នេះបានឆ្លុះបញ្ចាំងពីទឹកចិត្តស្រលាញ់ និងការផ្ដល់តម្លៃពីសំណាក់តារាហូលីវូដដ៏ល្បីរូបនេះមកលើប្រទេសកម្ពុជាជាខ្លាំង ដ្បិតទីនេះគឺជាទឹកដីនៃភាពស្ងប់សុខ ដែលផ្ដល់ឲ្យគាត់នូវសន្តិភាពផ្លូវចិត្តអស់រយៈពេលជាង២០ឆ្នាំមកហើយ ចាប់តាំងពីការមកដល់ដំបូងក្នុងឆ្នាំ២០០១៕

វណ្ណដា ប៉ះ ដាវ លីឌុច បញ្ចេញក្បាច់គុនដាក់គ្នា

0

តារាចម្រៀងរ៉េប វណ្ណដា និងកីឡាករប្រដាល់មីយ៉ាន់ម៉ា ដាវ លីឌុច បានជួបគ្នាដោយចៃដន្យក្នុងដំណើរកម្សាន្តនាពេលថ្មីៗនេះ។ អ្នកទាំងពីរបានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលលាយឡំដោយសំណើចដោយសារតែឃើញ វណ្ណដា និង ដាវ លីឌុច បង្ហាញស្នៀតក្បាច់គុនខ្មែរឡើងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXCFjuSw-BrMaEWmnadsPOvEt5dfQwRrPJ27jcTkd0evpQiITBRVjtr9TxeqCoGKITequGa9Do7GpaBDfnfquOeQid75xqr3ONoO_85dxD5wvNeckxYMcHeLKNdtdkaAxC-J0xe0Gb9FE1bK4kxLiaxyqc8qRSTpztUe_fwZpTdk_ctiNo-imD_EJMdhNe/s2048/image_2026-04-02_09-06-32.png

មួយរយៈចុងក្រោយនេះចាប់តាំងពីបង្ហាញការខូចចិត្តនឹងស្នេហា និងមានការសង្ស័យថា វណ្ណដា បញ្ចប់ទំនាក់ទំនងជាមួយនឹងគូស្នេហ៍គេប្រទះឃើញតារាចម្រៀងរ៉េបរូបនេះមានដំណើរកម្សាន្តញឹកញាប់ជាពិសេសគឺលំហែរចិត្តនៅសមុទ្រតែម្តង។ ជាក់ស្តែងថ្មីៗនេះលោកក៏បានទៅកម្សាន្តនៅកោះរ៉ុងម្តងទៀតរហូត នរិទ្ធ ចង់ឱ្យ វណ្ណដា ត្រឡប់មកវិញនិងចង់បាន វណ្ណដា មកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZfd9PAzCLERtJqSMJ25lTq9ut_EFmK3bTVFNjjT2WZbFag4iKO2dDdlhhnzpx65p7vXJKPZbdyViN6yL2M7Pw6dOgD4-Nczg4wCqluC3RSQKjj3ee0alW8VIGw4c-BAqQqnVTKwuK3QBQ54f-DI61Zm_KOgFoHoPTHAMcwCQmA5OspZBPyWEZD0WrC7XP/s2048/image_2026-04-02_09-03-28.png

ទោះយ៉ាងណា នៅក្នុងដំណើរកម្សាន្តចុងក្រោយនេះអ្នកគាំទ្រមានការចាប់អារម្មណ៍វីដេអូមួយគឺជាពេលដែល វណ្ណដា និងកីឡាករប្រដាល់ ដាវ លីឌុច បានជួបគ្នានៅឯកំពង់ផែ។ នៅក្នុងវីដេអូដែលមានការចែករំលែកនៅលើបណ្តាញសង្គមគេបានឃើញកីឡាករប្រដាល់ ដាវ លីឌុច បានបញ្ចេញស្នៀតក្បាច់គុន ខណៈដែល វណ្ណដា បានទប់ទល់នឹងស្នៀតរបស់កីឡាករប្រដាល់ល្បីឈ្មោះរូបនេះ។ បន្ទាប់មកអ្នកទាំងពីរបានឱបគ្នាដោយការគោរពមុននឹងចាកចេញរៀងៗខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnJIIG0AYNTpBJCQnhr3_sVEhAk2C11EMgIGJ2k0Bi_yFmQdul3RDaVCwnB1cKN1eZqg3M_xLvQn6YVGvsrfeWGUB27ABPbCnuewsqLU-LX5MqKwkjiOxfm8Lizs_1mnbU2vBqtnEOQkt_Ifu1uK3nKYefWcEvqC-DfPAjWuiUEiYx6yMuUadNl7iS49so/s2048/image_2026-04-02_09-06-30.png
អ្វីដែលសំខាន់កីឡាករប្រដាល់ ដាវ លីឌុច បាននិយាយនៅលើបណ្តាញសង្គមថា វណ្ណដា គឺជាគ្រូបង្វឹកថ្មីរបស់ខ្លួន។ លោកបានសរសេរថា «នេះគឺជាគ្រូបង្វឹកថ្មីរបស់ខ្ញុំ លោក វណ្ណដា កំពុងតែបង្វឹកបង្ហាត់ខ្ញុំក្បាច់គុនខ្មែរសម្រាប់ត្រៀមការប្រកួតបន្ទាប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnCkCkI3uQsKj9uF6RaAMxXvPRyp4rhxjMwb_eZ6TZiJtosswXZHQA6gpzV_UV5UnbtbEH6B7eSTEFkcSEaY-SiNYagl1g8nHLnoYUsflIKexQvryCx1kVYEg-V64BJW-CBa858-VcbwP60JG-HO5AwWvVrzmgH-n1dgdqtQmKiulXcIUJb8JepPA1PmMj/s2048/image_2026-04-02_09-03-32.png

វីដេអូដែលកីឡាករ ដាវ លីឌុច បង្ហោះបានរីករាលដាលយ៉ាងឆាប់រហ័សមានអ្នកទស្សនារាប់លានជាមួយនឹងការបញ្ចេញមតិជាច្រើនជាពិសេសពួកគេបានខម្មិនលេងសើចកុំឱ្យកីឡាកររូបនេះបញ្ចេញក្បាច់គុនខ្លាំងពេកពីព្រោះខ្លាច វណ្ណដា ធ្លាក់ទឹក៕

អ៊ីរ៉ង់កំពុងពិចារណាដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ

0

សញ្ញាគួរឲ្យបារម្ភ! ថ្មីៗនេះអ៊ីរ៉ង់បានបង្ហើបថាខ្លួនកំពុងពិចារណាដកខ្លួនចេញពីសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ- Non-Proliferation Treaty (NPT) ដែលជាចលនាមួយទប់ស្កាត់ការបង្កើនភាពតានតឹងលើកម្មវិធីនុយក្លេអ៊ែរ ដែលជំរុញឲ្យប្រទេសនានាមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះប្រសិនបើអ៊ីរ៉ង់ធ្វើបែបនេះបានសម្រេចមែន ពិភពលោកនឹងប្រឈមជាមួយវិនា.សកម្មដ៏គួរឲ្យខ្លាចដោយចៀសមិនផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfG8jz2SPsKWYL-KxqdDE17QREttsfcXL3fW332fgPh9LhVkdnN-ewwGzJdAdRy2B6IH-NY8FjhodGRXDkplZFqpxPXGpf0ZRIryQvUyTjHCTBpxkC6cXb4vqn8UkoknIo1tcdSHBQK5iChsnGMIhdLDpeRpD7XYM1Yn3_2CwljTZ6jC_Gee8ADwlmbVLX/s800/photo_2026-04-01_11-55-53.jpg
យោងតាមការចុះផ្សាយរបស់កាសែត Xinhua កាលពីដើមសប្ដាហិ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់ថា ស្ថាប័នពាក់ព័ន្ធរបស់អ៊ីរ៉ង់ រួមទាំងសភា កំពុងពិចារណាដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) របស់ប្រទេសនេះ។ ជម្រើសនេះកំពុងស្ថិតក្រោមការពិនិត្យឡើងវិញ ខណៈដែលសម្ពាធកើនឡើងពីជម្លោះភូមិសាស្ត្រនយោបាយ និងជម្លោះជាមួយប្រទេសលោកខាងលិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn4Li6bh_GiIjpA-8_gtO_co0z1Qh9mFE8GHzVzUQLdkpFtXVyHoQYoeQgCOBXqg5Bq5892seVO2xzfr4vr4mGw5IUuTimUvWTczSKKQwDGsNNrSmYT-k547mfKDOutT1TPHjQTA9RO1ptf14irAL9RGjktVts_U-2nV98DUq-faim303W0E023yDU7jyY/s1200/photo_2026-04-01_11-55-54.jpg

លោក Baghaei បានគូសបញ្ជាក់ថា អ៊ីរ៉ង់មិនដែលស្វែងរកការអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ហើយមិនមានបំណងធ្វើដូច្នេះទេតែដោយសារតែអ៊ីរ៉ង់រងភាពអយុត្តិធម៌ជាខ្លាំងពីការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល និងគ្មាននរណាម្នាក់ចេញមុខថ្កោលទោសលើប្រទេសទាំងពីរនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOSCM0ui7py99TC0lXue0T57H0_K383kSfmU9Eq_zTm-N0ipekLLIFbS7WYWE8peOskB9dm4LeabUXy9mgF8CBw30M27_YqLNEQxAYmlmbBg01HX7Z-tqV3m1veN21Pv6TOA_Zugcy7MoWiySVg7uCQH5TIELrfr24NXi4CVflFy5em3qHxYDtELIopscz/s1200/photo_2026-04-01_11-55-54%20(2).jpg

គួរជម្រាបថា ប្រទេសអ៊ីរ៉ង់បានចូលរួមក្នុងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) កាលពីឆ្នាំ 1970 ដែលជាការចូលរួមដើម្បីទប់ស្កាត់ការរីករាលដាលនៃអាវុធនុយក្លេអ៊ែរ លើកកម្ពស់ការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី និងលើកទឹកចិត្តដល់ការលុបបំបាត់អាវុធ។ ដូច្នេះការចាកចេញពីសន្ធិសញ្ញានេះ នឹងអាចអនុញ្ញាតឱ្យអ៊ីរ៉ង់បង្កើនល្បឿនសកម្មភាពនុយក្លេអ៊ែរដ៏រសើបដោយគ្មានដែនកំណត់ ដែលបង្កើនការភ័យខ្លាចជាសកលជុំវិញការផលិតអាវុ.ធប្រល័យលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMWP6m8E5xYF5B96SOHvmPJTDWTgnSws1ToaMTudFbwpsDeyonawj2G5OYoFHXe6ONTMpKEqDRhQrA4GLCz6CsQ36zU0SWPEtGlCoCGUwE1hyphenhyphen26V1Z1HWy0fcLZU0NVEAJ2ziblPgC9s2rzrRGRbc_x4cP3IYGTuFnCPsD8iuYynayF2p0NyWx1J3TBlD3/s1280/photo_2026-04-01_11-55-54%20(3).jpg

ជាក់ស្ដែង ដូចជាប្រទេសកូរ៉េខាងជើង ដែលបានចាកចេញពីកិច្ចព្រមព្រៀងក្នុងឆ្នាំ 2003 ក្រោយមកបានពន្លឿនការអភិវឌ្ឍអាវុធនុយក្លេអ៊ែរដ៏ខ្លាំងក្លា ដែលរហូតមកទល់ពេលនេះកូរ៉េខាងជើងគឺជាការគំរា.មកំហែ.ងដ៏ធំមួយសម្រាប់ពិភពលោក និងបង្កើនហានិភ័យនៃការប្រណាំងប្រជែងសព្វាវុធនុយក្លេអ៊ែរកាន់តែទូលំទូលាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNi22ujTZHJdEOc7hEjUAEBhnwtB47CkF99-QiEusSAg3Cl_ggMi-bm669dUuo1RfBTzrp16NxUXijvAkMg0jBhQgtecROIBIOII5UNxNqcwLXt5ium1EGOh_yfUX9ozKL-NB0TrX4BA4RKFZnVcJdDXgSBwsiu6pXNCYWOqPPDJPI-LsgssPeB8AaeDnV/s1000/photo_2026-04-01_11-55-54%20(4).jpg

ដោយឡែកចំពោះផែនការដកខ្លួនចេញពីសន្ធិសញ្ញា NPT របស់អ៊ីរ៉ង់ អ្នកវិភាគជាច្រើនបានយល់ឃើញថា ការសម្រេចចិត្តបែបនេះទំនងជានឹងបង្កឱ្យមានប្រតិកម្មខ្លាំងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលអាចនាំឱ្យមានទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ ឬឯកោផ្នែកការទូតបន្ថែមទៀត៕